ថ្ងៃ សុក្រ ទី ២០ ខែ តុលា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៣,១៥៣
Today
ថ្ងៃម្សិលមិញ ៧១,២៦៣
ខែនេះ ១,៤១៩,៥៤៥
សរុប ៤៨,៦៨៣,២៣៤
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៨ វិច្ឆិកា ឆ្នាំ២០១៤ (អាន: ៥៣២៣ ដង)

អង្គការ ពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា



 


អង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា ដែលហៅជាអក្សរកាត់ថា   ព.អ.ក. ជាអង្គការមិនស្វែងរកប្រាក់កម្រៃ អប់រំ និងមនុស្សធម៌ បង្កើតឡើងដោយព្រះសង្ឃ​ស្ម័គ្រ​ចិត្ត​មានព្រះតេជគុណ ធម្មសេនា ហាក់ សៀងហៃ (រាហុល) ជាប្រធាន ដោយបានទទួលស្គាល់ជាផ្លូវ​កា​រ​ពី​ក្រសួង​ម​ហា​ផ្ទៃតាមរយៈលិខិតលេខ ៨៨៩ ស.ជ.ណ ចុះថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ២០១២  ដែលមានទីតាំងនៅផ្ទះ លេខ ៦៣០ ផ្លូវលេខ ១ ភូមិកម្មករ សង្កាត់​ស្វាយ​ប៉ោ ក្រុង និងខេត្តបាត់ដំបងព្រះរាជាណាចក្រកម្ពុជា ។

អង្គការនេះ បង្កើតឡើងក្នុងវត្ថុបំណងដើម្បីលើកកម្ពស់ការអប់រំទាំងផែ្នកពុទ្ធចក្រ និងអា​ណា​ចក្រ ជា​ពិសេស​​ដើម្បីអប់រំក្រមសីលធម៌ សុជីវធម៌ គុណធម៌ ដល់ កុមារ យុវជន សិស្សនិស្សិត និងប្រជាពលរដ្ឋទូទៅ​គ្រប់មជ្ឈដ្ឋាន និងការគាំពារសុខុមាលភាពសង្គមតាម​រយៈ​ការងារមនុស្សធម៌ ។ រហូតមកពេលនេះ អង្គការបាននិងកំពុងបំពេញបេសកកម្មរបស់ខ្លួនយ៉ាងសកម្ម និងមមាញឹកជាទីបំផុត ដោយបានចុះទៅតាម បណ្តា​ពុទ្ធិកសាកលវិទ្យាល័យ សាកលវិទ្យាល័យ សាលារៀន ឃុំ ភូមិ ពន្ធនាគារ វត្តអារាមនានា ដើម្បីផ្តល់ជូននូវការអប់រំតាមបែបព្រះពុទ្ធសាសនា ការអប់រំតាមបែបសាកល ការធ្វើបទបង្ហាញ បោះពុម្ភសៀវភៅអប់រំនានា ចុះចែកសៀវភៅអប់រំ សៀវភៅសរសេរ ប៊ិច សម្លៀកបំពាក់ កង់ និងសម្ភារៈសិក្សាមួយចំនួនទៀត ដល់ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត កុមារក្រីក្រ ដែលជួបនូវបញ្ហាខ្វះខាតនិងមានតម្រូវការ ជា​ចាំ​បាច់ ។ លើសពីនេះទៅទៀត កិច្ចការងារមនុស្សធម៌ យើងបានឧបត្ថម្ភជាសម្ភារៈ ស្បៀងអាហារ សង់ផ្ទះ និងផ្តល់​ទុនខ្នាតតូចដើម្បីរកស៊ីទទួលទានផង​ដែរ ។

បច្ចុប្បន្ននេះ ថ្វីត្បិតតែ អង្គការព.អ.ក បានទទួលការឧបត្ថម្ភតែពីសប្បុរសជននានា ក្នុងនិងក្រៅប្រទេស និងមិនទាន់មានម្ចាស់ជំនួយពិតប្រាកដក៏ដោយ ប៉ុន្តែដោយមានការយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តពីក្រុមការងារ ធ្វើឲ្យអង្គការនេះអាចដំណើរការទៅលើគម្រោងនានាជាបណ្តើរៗតាមលទ្ធភាពរបស់ខ្លួន ។

សព្វថ្ងៃនេះ ពអក កំពុងធ្វើការងារទៅលើគម្រោងជាក់លាក់ ដូចខាងក្រោមៈ
១.កម្មវិធី អប់រំទណ្ឌិតនៅពន្ធនាគារខេត្តបាត់ដំបងៈ  ជារៀងរាល់ថ្ងៃសុក្រពេលព្រឹក និងពេលរសៀល ព្រះ​សង្ឃ​ស្ម័គ្រចិត្តក្នុងអង្គការ តែងតែនិមន្តទៅបង្ហាត់បង្រៀន ព្រះធម៌ដល់ទណ្ឌិតនៅពន្ធគារខេត្តបាត់ដំបងចំនួន​ជិត ២០០០ នាក់ ។ ចំណាយទៅលើចង្ហាន់ និងយានជំនិះ ព្រះសង្ឃ ស្ម័គ្រចិត្ត ចំនួន ១០០ ដុល្លា ក្នុង ១ ខែ ។
២.កម្មវិធី អប់រំយុវជនៈ ជាកម្មវិធីអប់រំសីលធម៌ សុជីវធម៌ ចរិយាធម៌ និងព្រះពុទ្ធសាសនាដល់ យុវជន សិស្ស និស្សិត នៅតាមសាលា និងមហាវិទ្យាល័យនានាទូទៅខេត្តបាត់ដំបង ។ ជារៀងរាល់ខែ កម្មវិធីនេះ ចំណាយទៅលើចង្ហាន់ និងយានជំនិះ ព្រះសង្ឃ ស្ម័គ្រចិត្ត ចំនួន ២០០ ដុល្លា ។
៣.កម្មវិធី ផ្សព្វផ្សាយព្រះធម៌តាមវិទ្យុៈ ពអក ផ្សព្វផ្សាយព្រះធម៌ ពេញមួយសប្តាហ៍នៅវិទ្យុដំបងគ្រញូង​១០០​មីកាហឺត ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង១ ដល់ម៉ោង២ រសៀល។ ចំណាយជាវម៉ោងផ្សាយ ចំនួន ១៥០​ដុល្លា និងយានជំនិះព្រះសង្ឃ ៥០ ដុល្លា សរុប ២០០ ដុល្លា ក្នុងមួយខែ ។
៤.កម្មវិធី ជួយកុមារកំព្រាៈ ពអក ផ្តល់ការឧបតម្ថដល់កុមារកំព្រា កុមារក្រីក្រ ជាអាហារូបករណ៍សម្រាប់ចូលសាលារៀន ចែកសម្ភារៈសិក្សា មានដូចជា សៀវភៅ ប៊ិច សម្លៀកបំពាក់ និង​កង់ ដើម្បីសម្រួលដល់ការ​សិក្សា​របស់ពួកគេ ។
៥.កម្មវិធី ជួយជនក្រីក្រ និងចាស់ជរាៈ ពអកផ្តល់ការគាំពារ និងសង្គ្រោះបន្ទាន់ដល់ជនក្រីក្រ និងចាស់ជរា ដោយបានផ្តល់ជាស្បៀង គ្រឿងឧបភោគ បរិភោគ សាងសង់ផ្ទះ និងផ្តល់ការឧបត្ថម្ភជាថវិកាប្រចាខែ ជា​ដើម ។

សម្រាប់គម្រោងអនាគត អង្គការមានគម្រោងជាច្រើនដើម្បីអនុវត្តន៍មានដូចជា គម្រោងពុទ្ធសាសនាថ្ងៃ​អាទិត្យ  គម្រោងអភិរក្សពុទ្ធិកសិក្សា និងគម្រោងជួយចិញ្ចឹមក្មេងកំព្រាជាដើម ។ អង្គការ ព.អ.ក នឹងបេ្តជ្ញាពង្រឹងសមត្ថភាព និងព្យាយាមអស់ពីកម្លាំងកាយចិត្ត ក្នុងការចូលរួមលើកស្ទួយសីលធម៌សង្គម ថែរក្សាទំនៀមទំលាប់ប្រពៃណី ជាតិ សាសនា ឲ្យបានរីកចម្រើន និងឋិតថេរជានិច្ចនិរន្តរ៍តរៀងទៅ។ ពអក សង្ឃឹម​ថា ពុទ្ធបរិស័ទ និងលោកអ្នកសប្បុរស ពិតជានឹងចូលរួមគាំទ្រ និងឧបត្ថម្ភ ពអក តាមសទ្ធាជ្រះថ្លា ដើម្បី ពអក បានបន្ត​បេសកកម្ម ក្នុងបុព្វហេតុជាតិ និងសាសនា ជាក់ជាពុំខានឡើយ ។

ទំនាក់ទំនង ពអកៈ
ផ្ទះ លេខ ៦៣០ ផ្លូវលេខ ១ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង និងខេត្តបាត់ដំបង
គេហទំព័រៈwww.becmission.org
www.facebook.com/bec.organization
www.youtube.com/haksienghai
អ៊ីម៉ែលៈ [email protected], [email protected]
ទូរសព្ទ័ៈ 017 44 62 63, 012 26 94 84, 077 61 81 83
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១០ កក្តដា ឆ្នាំ២០១៥ (អាន: ៨៧០ ដង)
បុណ្យ​ខួប​គម្រប់​បី​ឆ្នាំ​ អង្គការ​ពុទ្ធ​សាស​នា​ដើម្បី​ការ​អប់​រំ​នៃ​កម្ពុជា​
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០១៤ (អាន: ៥៣៣៨ ដង)
ដំណឹងសិក្សាព្រះធម៌​ក្នុង​ឆ្នាំសិក្សា​ថ្មី
ផ្សាយ : ១២ កក្តដា ឆ្នាំ២០១៤ (អាន: ៤៨៧៥ ដង)
អាល់​ប៊ុម​ព្រះធម៌​ថ្មី​ៗ​ ជា​ច្រើន​ទើប​ត្រូវ​​បាន​បញ្ចូល​
ផ្សាយ : ២០ មិថុនា ឆ្នាំ២០១៣ (អាន: ៨៣៨៦ ដង)
សេច​ក្តី​ថ្លែង​អំណរ​អរ​គុណចំពោះ​ក្រុម​ហ៊ុន​ HostGator
ផ្សាយ : ០៩ តុលា ឆ្នាំ២០១៣ (អាន: ៧៦៧០ ដង)
បរិច្ចាគ​ទាន​ជួយ​ជន​រងគ្រោះ​ទឹក​ជំនន់
ផ្សាយ : ១៦ កក្តដា ឆ្នាំ២០១៣ (អាន: ៨៤៤០ ដង)
បុណ្យ​បិទ​វគ្គ​សិក្សា​វិបស្សនា​សតិ​ប្បដ្ឋាន​ឆ្នាំ​ទី​២៤
ផ្សាយ : ២៩ មករា ឆ្នាំ២០១៥ (អាន: ៣០៦៦ ដង)
កម្មវិធីជួបជុំព្រះធម្មក​ថិក ថ្ងៃ ២០ ខែមករា ឆ្នាំ ២០១៥
ផ្សាយ : ១១ មិថុនា ឆ្នាំ២០១២ (អាន: ៨៦៧២ ដង)
គេហទំព័រ៥០០០ឆ្នាំ បានទទួលការអនុញ្ញាតអំពីក្រសួងធម្មការ និងសាសនា
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro