10
ថ្ងៃ ព្រហស្បតិ៍ ទី ២៧ ខែ កុម្ភះ ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២០,៨១៩
Today
ថ្ងៃម្សិលមិញ ៤៧,០៥៣
ខែនេះ ២,៧៤០,០៩៤
សរុប ១២៤,៤៦០,៨៦៧
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០២ តុលា ឆ្នាំ២០១៩ (អាន: ១៥១៥៩ ដង)

ឧបោសថ ៣ យ៉ាង



 

១. គោបាលកុបោសថោ ឧបោសថប្រៀបដូចអ្នកគង្វាលគោ 
២. និគណ្ធុបោសថោ ឧបោសថគឺវត្តបដិបត្តិរបស់និគ្រណ្ឋ
៣. អរិយុបោសថោ ឧបោសថគឺវត្តបដិបត្តិរបស់ព្រះអរិយៈ

១. បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នករក្សាឧបោសថសីលហើយ គិតជញ្ជឹងដូច្នេះថា ក្នុងថ្ងៃនេះ អាត្មាអញបានទំពាស៊ី នូវខាទនីយៈនេះផងៗអាត្មាអញបានបរិភោគ នូវភោជនីយៈនេះផងៗ ស្អែកនេះ អាត្មាអញនឹងទំពាស៊ី នូវខាទនីយៈនេះផងៗ នឹងបរិភោគនូវខាទនីយៈនេះ ផងៗ បុគ្គលនោះ មានចិត្តប្រកបដោយអភិជ្ឈា តែងញុំាងថ្ងៃឲប្រព្រឹត្តកន្លងទៅដោយលោភៈនោះ ក៏យ៉ាងនោះឯង ឈ្មោះថា គោបាលកុបោសថ

២. មានពួកសមណៈហៅថានិគណ្ឋៈ សមណៈអម្បាលនោះតែងដឹកនាំសាវកយ៉ាងនេះថា នែបុរសដ៏ចម្រើនអ្នកចូរមកអាយ សត្វទាំងឡាយណា មាននៅក្នុងទិសខាងកើតខាងនាយពី ១០០ យោជន៍ទៅអ្នកចូរដាក់អាជ្ញា ( សម្លាប់ )សត្វអម្បាលនោះចុះ សត្វទាំងឡាយណា មាននៅក្នុងទិសខាងលិចខាងនាយពី ១០០ យោជន៍ទៅ អ្នកចូរដាក់អាជ្ញា ក្នុងសត្វអម្បាលនោះចុះ សត្វទាំងឡាយណា មាននៅក្នុងទិសខាងជើងខាងនាយពី ១០០ យោជន៍ទៅ អ្នកចូរដាក់អាជ្ញាក្នុងសត្វអម្បាលនោះ ចុះសត្វទាំងឡាយណា មាននៅក្នុងទិសខាងត្បូងខាងនាយពី ១០០ យោជន៍ទៅ អ្នកចូរដាក់អាជ្ញា ក្នុងសត្វអម្បាលនោះចុះ ។

ពួកនិគ្រណ្ឋតែងដឹកនាំសាវកឲ្យអាណិត អនុគ្រោះចំពោះពួកសត្វខ្លះ តែងដឹកនាំសាវក មិនឲអាណិត មិនឲអនុគ្រោះចំពោះពួកសត្វខ្លះ ។ ក្នុងថ្ងៃឧបោសថៈនោះ គេតែងដឹកនាំសាវកយ៉ាងនេះថា នែបុរសដ៏ចម្រើន អ្នកចូរមកអាយ អ្នកចូរស្រាតសំពត់ឲអស់ ហើយពោលយ៉ាងនេះថាអាត្មាអញមិនទាក់ទាមនឹងនរណា ។

ក្នុងទីណា ៗ នឹងមានកង្វល់ក្នុងរបស់អ្វីៗ ក្នុងទីណាៗ ក៏មិនមានដល់អាត្មាអញឡើយ តែមាតាបិតារបស់គេក៏ដឹងថា នេះបុត្ររបស់អញទាំងខ្លួនគេក៏ដឹងថា នេះមាតាបិតារបស់អញបុត្រភរិយារបស់គេដ៏ដឹងថា នេះជា ស្វាមីរបស់អញ ទាំងខ្លួនគេក៏ដឹងថា នេះជាបុត្រភរិយារបស់អញ ពួកបុរសជា ទាស​កម្មករ​របស់គេក៏ដឹងថា នេះជាម្ចាស់របស់អញ ទាំងខ្លួនគេក៏ដឹងថា នេះជាពួកបុរសដែលជាទាស​កម្មករ​របស់អញ ( សាវកទាំងនោះ ) ត្រូវគេដឹកនាំក្នុងសច្ចៈដូច្នេះ ក្នុងសម័យណា( អ្នកដឹកនាំ ) ឈ្មោះថា ដឹកនាំក្នុងមុសាវាទ ក្នុងសម័យនោះ ។

តថាគតពោលថា ពាក្យដឹកនាំនេះជាពាក្យមុសាវាទរបស់គេ ។ លុះកន្លង រាត្រីនោះហើយ គេបរិភោគភោគៈទាំងអម្បាលនោះ ដែលម្ចាស់គេមិនបានឲ ។ តថាគតពោលថា ការបរិភោគនេះជាអទិន្នាទានរបស់គេ ។ ម្នាលនាងវិសាខា យ៉ាងនេះឯង ឈ្មោះថា និគណ្ឋុបោសថ


៣. ឧបោសថដែលធ្វើចិត្តដែលសៅហ្មងឲផូរផង់បាន ដោយសេចក្ដីព្យាយាម ឈ្មោះថា អរិយុបោសថ ក្នុងអរិយុបោសថនេះ មាន ៦ ប្រភេទគឺ ៖
៣.១. ព្រហ្មុបោសថ ឧបោសថដែលអ្នករក្សារលឹករឿយៗក្នុងគុណរបស់ព្រហ្មគឺព្រះសម្មាសម្ពុទ្ធ ហើយសមាទាន ។
៣.២. ធម្មុបោសថ ឧបោសថដែលអ្នករក្សាប្រារព្ធនូវគុណរបស់ព្រះនព្វលោកុត្តរធម៌ និងព្រះបរិយត្តិ ហើយសមាទាន ។
៣.៣. សង្ឃុបោសថ ឧបោសថដែលអ្នករក្សាប្រារព្ធនូវគុណរបស់ព្រះអរិយសង្ឃទាំង ៨ ហើយសមាទាន ។
៣.៤. សីលុបោសថ ឧបោសថដែលអ្នកសមាទានរឭកដល់លីសរបស់ខ្លួន ហើយសមាទាន ។
៣.៥. ទេវតុបោសថ ឧបោសថដែលអ្នកសមាទានរឭកដល់គុណធម៌របស់ខ្លួនដោយតាំងទេវតាទុកក្នុងឋានៈជាសាក្សី ហើយសមាទាន ។
៣.៦. (អរហន្តុបោសថ) ឧបោសថដែលអ្នកសមាទាន រក្សាដោយនឹករឭកដល់គុណព្រះអរហន្តហើយសមាទាន ។

(សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត បិដកលេខ ៤១ ទំព័រ ២៥៩ )
ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៦៧២៨ ដង)
អានិសង្ស​នៃ​ការ​ចម្រើន​មរណស្សតិ
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៦៧៩២៤ ដង)
សង្គ្រោះ​អដ្ឋង្គិកមគ្គក្នុង​ត្រៃ​សិក្ខា
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៥៨៣៧៨ ដង)
ជីវិតមានតម្លៃជាងអ្វីៗ ដែលយើងស្ដាយ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣០៨៨ ដង)
ត្រូវ​សង្គ្រោះ​កូន​ដោយ​សង្គហធម៌ ៥
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕