ថ្ងៃ ច័ន្ទ ទី ០៨ ខែ សីហា ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (Mp3)
ការអានព្រះត្រៃបិដក (Mp3)
​ការបង្រៀនព្រះធម៌ (Mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូធ្យនានា (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១២៩,៥៥៥
Today
ថ្ងៃម្សិលមិញ ១៥៥,៩៨៧
ខែនេះ ១,២៩៤,៥០០
សរុប ២៦៨,៤៨២,២១៨
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៧ មិថុនា ឆ្នាំ២០២២ (អាន: ៨១៦ ដង)

កាលិង្គពោធិជាតក



ស្តាប់សំឡេង

 

ព្រះសាស្ដាកាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការបូជាមហាពោធិព្រឹក្ស ដែលព្រះអានន្ទធ្វើហើយ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា រាជា កាលិង្គោ ចក្កវត្តិដូច្នេះជាដើម ។
    
រឿងរ៉ាវបច្ចុប្បន្នថា កាលព្រះតថាគតចៀសចេញទៅជនបទចារិក ដើម្បីសង្គ្រោះវេនេយ្យសត្វ, អ្នកក្រុងសាវត្ថីមានដៃកាន់គ្រឿងក្រអូបនិងកម្រងផ្កាជាដើម ទៅកាន់វត្តជេតពន, កាលមិនបានបូជនីយដ្ឋាន ក៏ដាក់គ្រឿងសក្ការៈទៀបទ្វារគន្ធកុដិហើយទៅ, មនុស្សទាំងនោះជាអ្នកបានបីតិបាមោជ្ជៈច្រើនឡើយ ។ អនាថបិណ្ឌិកសេដ្ឋីដឹងហេតុនោះ កាលព្រះតថាគត​យាង​មក​វត្តជេតពនវិញ លោកក៏ទៅកាន់សំណាក់ព្រះអានន្ទត្ថេរ ទូលថា បពិត្រលោកម្ចាស់ កាលព្រះតថាគតចៀសចេញទៅកាន់ចារិក, វិហារជេតពននេះក្លាយជាទីមិនមានទីពឹង មិនជាបូជនីយដ្ឋាន, បពិត្រលោម្ចាស់ សូមលោកម្ចាស់មេត្តាទូលរឿងនេះដល់ព្រះតថាគត, សូមលោកម្ចាស់ដឹងនូវស្ថានទីមួយឲ្យជាបូជនីយដ្ឋាន ។ 

ព្រះអានន្ទទទួលថា ល្អ ហើយទូលសួរព្រះតថាគតថា បពិត្រព្រះអង្គដ៏ចម្រើន តើចេតិយមានប៉ុន្មាន ?  ព្រះពុទ្ធត្រាស់ថា ម្នាលអានន្ទ ចេតិយមាន ៣ ។ ព្រះអានន្ទសួរថា បពិត្រព្រះអង្គដ៏ចម្រើន ចេតិយមាន ៣ គឺអ្វីខ្លះ ? ព្រះពុទ្ធត្រាស់ថា គឺ សារីរិកចេតិយ ១ បារិភោគិកចេតិយ ១ ឧទ្ទិស្សកចេតិយ ១ ។ ព្រះអានន្ទសួរថា បពិត្រព្រះអង្គដ៏ចម្រើន កាលព្រះអង្គធរមាននៅ តើគួរធ្វើចេតិយដែរឬទេ ? ព្រះពុទ្ធត្រាស់ថា ម្នាលអានន្ទ ចំពោះសារីរិកចេតិយ មិនអាចធ្វើបានទេ សារីរិកចេតិយនេះ មានក្នុងកាលព្រះពុទ្ធទាំងឡាយបរិនិព្វានហើយប៉ុណ្ណោះ ។ ចំពោះឧទ្ទិស្សកចេតិយ មិនមានវត្ថុដែលប្រព្រឹត្តទៅដូចតថាគត ។ មហាពោធិព្រឹក្សដែលព្រះពុទ្ធទាំងឡាយបរិភោគប្រើប្រាស់ហើយនោះឯងជាចេតិយ ក្នុងកាលដែលព្រះពុទ្ធគង់ធរមាននៅ ។
 
ព្រះអានន្ទទូលថា បពិត្រព្រះអង្គដ៏ចម្រើន កាលព្រះអង្គចៀសចេញទៅ វិហារជេតពននេះមិនមានវត្ថុជាទីរលឹក, មហាជនមិនបានបូជនីយដ្ឋាន ខ្ញុំព្រះអង្គនឹងនាំពូជអំពីមហាពោធិព្រឹក្សមកដាំនៅជិតទ្វារវត្តជេតពន ។   ព្រះពុទ្ធត្រាស់ថា ម្នាលអានន្ទ ប្រពៃហើយ អ្នកចូរដាំចុះ កាលបើបានយ៉ាងនេះ តថាគតក៏ដូចជានៅក្នុងវត្តជេតពនជាប់ជានិច្ចដែរ ។   

ព្រះថេរៈឲ្យគេប្រាប់ដំណឹងនោះដល់ព្រះបាទកោសលនរិន្ទ អនាថបិណ្ឌិកសេដ្ឋី និងឧបាសិកាវិសាខា ហើយឲ្យគេជីករណ្ដៅក្នុងទីសម្រាប់ដាំដើមពោធិ៍ត្រង់ទ្វារវត្តជេតពន រួចប្រាប់ព្រះមហាមោគ្គល្លានត្ថេរថា បពិត្រលោម្ចាស់ ខ្ញុំករុណានឹងដាំដើមពោធិ៍ត្រង់ទ្វារវត្តជេតពន សូមលោកម្ចាស់នាំយកផ្លែពោធិ៍ទុំអំពីមហាពោធិព្រឹក្សឲ្យដល់ខ្ញុំ ។ ព្រះមហាមោគ្គល្លានទទួលថា ប្រពៃហើយ ថារួចលោកហោះទៅកាន់ពោធិមណ្ឌលតាមផ្លូវអាកាស, លោកយកចីវរទទួលផ្លែពោធិ៍ទុំដែលជ្រុះចាកទង មិនឲ្យធ្លាក់ដល់ដី, កាន់យកហើយនាំមកឲ្យព្រះអានន្ទត្ថេរ ។ ព្រះអានន្ទត្ថេរឲ្យគេប្រាប់ដំណឹងនោះដល់ព្រះបាទកោសលជាដើមថា អាត្មាភាពនឹងដាំគ្រាប់ពោធិ៍ក្នុងថ្ងៃនេះ ។ ពេលរសៀល ព្រះរាជាឲ្យគេកាន់យកគ្រឿងឧបករណ៍ទាំងពួង ស្ដេចយាងទៅដោយបរិវារដ៏ធំ, អនាថបិណ្ឌិកសេដ្ឋី ឧបាសិកាវិសាខា និងជនអ្នកមានសទ្ធាដទៃក៏ទៅយ៉ាងនោះដែរ ។   

ព្រះថេរៈតម្កល់ផើងមាសដ៏ធំក្នុងទីដាំមហាពោធិ៍ ឲ្យចោះប្រហោងខាងក្រោម ឲ្យដាក់ ពេញដោយភក់ក្រអូប ហើយថ្វាយដល់ព្រះរាជាថា បពិត្រមហារាជ សូមព្រះអង្គដាំផ្លែពោធិ៍ទុំនេះ ។ ព្រះបាទកោសលគិតថា ធម្មតារាជសម្បត្តិរមែងមិនឋិតនៅក្នុងដៃរបស់យើងគ្រប់កាលទេ យើងគួរឲ្យអនាថបិណ្ឌិកសេដ្ឋីដាំផ្លែពោធិ៍នេះវិញ ។ ព្រះរាជាក៏ប្រទានផែ្លពោធិ៍ទុំនោះដាក់ក្នុងដៃមហាសេដ្ឋី ។ អនាថបិណ្ឌិកសេដ្ឋីកកាយភក់ក្រអូប ហើយដាក់ចុះក្នុងភក់នោះ ។

គ្រាន់​តែ​ផ្លែពោធិ៍ផុតចាកដៃលោកសេដ្ឋីភ្លាម កាលដែលមនុស្សទាំងអស់កំពុងសម្លឹងមើលនោះឯង ដើមពោធិ៍ក៏ដុះធំឡើងមានប្រមាណប៉ុនក្បាលនង្គ័ល មានកម្ពស់ ១៥ ហត្ថ បែកចេញជាមែកសាខា ៥ មែក ប្រវែង ១៥ ហត្ថ គឺ ក្នុងទិសទាំង ៤ និងត្រង់ទៅលើ ។  ដើមពោធិ៍នោះក៏បានជាដើមឈើជាប្រធានក្នុងព្រៃក្នុងខណៈនោះឯង ដោយប្រការដូច្នេះ ។

ព្រះរាជាឲ្យគេយកឆ្នាំងមាសឆ្នាំងប្រាក់ចំនួន ១៨ ដាក់ពេញដោយទឹកក្រអូប ដែលប្រដាប់ដោយឧប្បលខៀវជាដើមដែលមានប្រវែង ១ ហត្ថ មកដាក់ជុំវិញមហាពោធិ៍ ទ្រង់តម្កល់ឆ្នាំងដែលមានទឹកពេញតាមលំដាប់, ឲ្យគេកសាងវេទិកាដែលសម្រេចដោយរតនៈ ៧ ប្រការ, ឲ្យរោយរាយខ្សាច់ដែលលាយដោយមាស, ឲ្យធ្វើកំពែងព័ទ្ធជុំវិញ, ឲ្យកសាងខ្លោងទ្វារ ដែលសម្រេចដោយរតនៈ ៧ ប្រការ, សក្ការៈដ៏ធំកើតឡើងហើយយ៉ាងនេះ ។

ព្រះថេរចូលទៅគាល់ព្រះតថាគត ទូលថា បពិត្រព្រះអង្គដ៏ចម្រើន  សូមព្រះអង្គមេត្តានិមន្តគង់ត្រង់គល់ពោធិ៍ដែលខ្ញុំព្រះអង្គបានដាំ ហើយចូលសមាបត្តិដែលព្រះអង្គបានចូលត្រង់មហាពោធិ៍ ដើម្បីប្រយោជន៍ដល់មហាជន ។ ព្រះពុទ្ធត្រាស់ថា ម្នាលអានន្ទ អ្នកនិយាយអ្វី កាលតថាគតគង់ចូលសមាបត្តិដែលតថាគតបានចូលត្រង់គល់មហាពោធិ៍ ស្ថានទីដទៃមិនអាចនឹងទ្រទ្រង់បានទេ ។

ព្រះអានន្ទទូលថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គប្រើប្រាស់គល់ពោធិ៍នេះ ដោយសេចក្ដីសុខកើតពីសមាបត្តិ តាមនិយាមជានិច្ចមនៃភូមិប្បទេសនេះ ដើម្បីជាប្រយោជន៍ដល់មហាជនចុះ ។ ព្រះសាស្ដាប្រើប្រាស់ស្ថានទីនោះ ដោយសេចក្ដីសុខក្នុងសមាបត្តិ អស់មួយរាត្រី ។ ព្រះថេរៈក៏ប្រាប់ដល់ព្រះបាទកោសលជាដើម និងឲ្យធ្វើបុណ្យឆ្លងដើមពោធិ ។ ចំណែកដើមពោធិ៍ព្រឹក្ស ក៏ប្រាកដនាមថា អានន្ទពោធិ៍ ព្រោះភាវៈដែលព្រះអានន្ទត្ថេរបានដាំ ។ 

គ្រានោះ ភិក្ខុទាំងឡាយនិយាយប្រជុំគ្នាក្នុងសាលាធម្មសភាថា ម្នាលអាវុសោ ព្រះអានន្ទ កាលព្រះតថាគតគង់ធរមាននៅ លោកបានដាំដើមពោធិ៍ និងធ្វើការបូជាដ៏ធំ ឱហ្ន៎! ព្រះថេរៈមានគុណធំណាស់ ។ ព្រះសាស្ដាយាងមកហើយ ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយអង្គុយប្រជុំគ្នានិយាយរឿងអ្វី ? កាលពួកភិក្ខុទូលថា រឿងនេះ ទើបព្រះសាស្ដាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែកាលឥឡូវនេះទេ សូម្បីកាលមុន អានន្ទក៏បានឲ្យមនុស្សក្នុងមហាទ្វីបទាំង ៤និងទ្វីបតូចជាបរិវាររបស់ខ្លួន ឲ្យនាំគ្រឿងក្រអូប និងកម្រងផ្កាជាដើមដ៏ច្រើន មកធ្វើបុណ្យឆ្លងដើមពោធិ៍ ត្រង់មហាពោធិមណ្ឌលដែរ ដូច្នេះហើយ ទ្រង់នាំយកអតីតនិទានមកសម្ដែងថា៖

ក្នុងអតីតកាល ព្រះរាជាព្រះនាម កាលិង្គៈ សោយរាជសម្បត្តិក្នុងទន្តបុរនគរ ក្នុងដែនកលិង្គរដ្ឋ ។ ព្រះរាជានោះមានបុត្រ ២ ព្រះអង្គ គឺ មហាកាលិង្គៈ និង ចូឡកាលិង្គៈ ។ ពួកអ្នក​ទាយ​និម្មិតទាំងឡាយព្យាករថា ដោយកាលកន្លងទៅនៃបិតា បុត្រច្បងនឹងបានសោយរាជ្យ, ចំណែក​បុត្រប្អូននឹងបួសជាឥសី ត្រាច់បិណ្ឌបាត (ចិញ្ចឹមជីវិត) តែបុត្ររបស់ព្រះអង្គនឹងបានជាស្ដេចចក្រពត្តិ ។ ក្នុងសម័យខាងក្រោយមក កាលបិតាកន្លងផុតទៅ បុត្រច្បងបានជាព្រះរាជា ចំណែកបុត្រប្អូនបានជាឧបរាជ ។ ឧបរាជនោះមានមានះដោយអាស្រ័យបុត្រថា បានឮថា បុត្ររបស់យើងនឹងបានជាស្ដេចចក្រពត្តិ ។

ព្រះរាជាកាលមិនអាចនឹងអត់ទ្រាំបាន ទើបបញ្ជាអ្នកប្រព្រឹត្តនូវប្រយោជន៍ម្នាក់ថា អ្នកចូរចាប់ចូឡកាលិង្គៈ ។ អ្នកប្រព្រឹត្តប្រយោជន៍នោះទៅហើយពោលនឹងចូឡកាលិង្គៈថា បពិត្រព្រះរាជកុមារ ព្រះរាជាប្រាថ្នាឲ្យចាប់ព្រះអង្គ ចូរព្រះអង្គរក្សាជីវិតរបស់ខ្លួនចុះ ។ ចូឡកាលិង្គៈក៏សម្ដែងវត្ថុ ៣ គឺ ចិញ្ចៀនជាគ្រឿងសម្គាល់ ១ សំពត់កម្ពលដែលមានសាច់ល្អិត ១ និង ព្រះខ័ន ១ របស់ខ្លួនដល់អាមាត្យដែលជាអ្នកប្រព្រឹត្តប្រយោជន៍នោះ ហើយពោលថា ដោយវត្ថុជាគ្រឿងសម្គាល់ទាំងនេះ លោកចូរប្រគល់រាជ្យដល់បុត្ររបស់យើង ដូច្នេះហើយ ទ្រង់ចូលទៅកាន់ព្រៃ កសាងអាស្រមក្នុងទីដែលគួររីករាយមួយ បួសជាឥសី សម្រេចការនៅនឹងច្រាំងទន្លេមួយកន្លែង ។ 
    
ចំណែកក្នុងសាគលនគរ ដែនមទ្ទរដ្ឋ ព្រះអគ្គមហេសីរបស់ព្រះបាទមទ្ទៈ ប្រសូតបានព្រះរាជធីតាមួយព្រះអង្គ ។ អ្នកទាយនិម្មិតទាំងឡាយព្យាករថា ព្រះរាជធីតានេះនឹងត្រាច់បិណ្ឌបាតចិញ្ចឹមជីវិត តែបុត្ររបស់ព្រះនាងនឹងបានជាស្ដេចចក្រពត្តិ ។ ព្រះរាជាទាំងឡាយក្នុងសកលជម្ពូទ្វីបឮដំណឹងនោះយាងមកឡោមព័ទ្ធសាគលនគរ ដោយសេចក្ដីប្រាថ្នាតែមួយ ។ ព្រះបាទមទ្ទរាជគិតថា បើយើងប្រគល់ធីតាឲ្យដល់ព្រះរាជាមួយអង្គ ព្រះរាជាដ៏សេសនឹងក្រោធខឹង យើងនឹងរក្សាធីតារបស់យើងវិញ ដូច្នេះទើបទ្រង់នាំធីតា និងមហេសី រត់ទៅដោយភេទមិនមានគេស្គាល់ ចូលទៅក្នុងព្រៃ កសាងអាស្រមនៅផ្នែកខាងលើអាស្រមរបស់ចូឡកាលិង្គកុមារ ហើយទ្រង់បួស ចិញ្ចឹមជីវិតដោយការស្វែងរកមើមឈើផ្លៃឈើ និងរស់នៅក្នុងទីនោះ ។ មាតាបិតាគិតថា នឹងរក្សាធីតា ទើបឲ្យធីតានៅក្នុងអាស្រម ហើយខ្លួនឯងទៅស្វែងរកផលាផល ។ កាលមាតាបិតាទៅបាត់ហើយ នាងរាជធីតាកាន់យកផ្កាឈើ ផ្សេងៗ មកធ្វើជារង្វេលផ្កា (យ៉ាងច្រើន) ហាក់បីដូចជាជណ្តើរដែលគេតម្កល់ទុកនៅនឹងច្រាំងទន្លេគង្គា ។ នៅត្រង់នោះមានដើមស្វាយមួយដើមមានផ្កាល្អ ព្រះនាងក៏ឡើងលេងលើដើមស្វាយនោះ ហើយបោះរង្វេលផ្កាទៅក្នុងទឹក ។
    
ថ្ងៃមួយ រង្វេលផ្កានោះបានមកទើរជាប់នឹងក្បាលរបស់ចូឡកាលិង្គកុមារដែលកំពុងមុជទឹកទន្លេគង្គា ។ ចូឡកាលិង្គកុមារសម្លឹងមើលរង្វេលផ្កា រួចគិតថា រង្វេលផ្កានេះ គឺពិតជាស្ត្រីម្នាក់ជាអ្នកធ្វើ កម្មនេះគឺក្មេងស្រីធ្វើ មិនមែនស្ត្រីចាស់ទេ យើងនឹងស្វែងរកឲ្យឃើញ គិតហើយ ទ្រង់ក៏យាងតាមទន្លេគង្គាដែលនៅខាងលើ ដោយអំណាចកិលេស ហើយគង់ក្រោមដើមស្វាយ ទ្រង់ឮសំឡេងដែលនាងរាជធីតាច្រៀងដោយសំឡេងដ៏ពីរោះ ទ្រង់យាងទៅកាន់គល់ស្វាយ បានឃើញរាជធីតានោះ ហើយពោលថា នែនាង នាងឈ្មោះអ្វី ? រាជធីតាពោលថា បពិត្រលោកម្ចាស់ ខ្ញុំជាមនុស្សស្រី ។ ចូឡកាលិង្គកុមារពោលថា បើយ៉ាងនោះ នាងចូរចុះមក ។ រាជធីតាពោលថា នែលោក ខ្ញុំមិនអាចចុះទេ ខ្ញុំគឺជាក្សត្រ ។ ចូឡកាលិង្គកុមារពោលថា នែនាង សូម្បីយើងក៏ជាក្សត្រដែរ នាងចូរចុះមក ។ រាជធីតាពោលថា នែលោក ធម្មតាក្សត្រមិនមែនត្រឹមតែពាក្យនិយាយទេ ប្រសិនបើលោកជាក្សត្រ ចូរសម្ដែងខត្តិយ-មាយាមកមើល ។ គេទាំងពីរនោះ ក៏សម្ដែងខត្តិយមាយាដល់គ្នានឹងគ្នា ។ រួចទើបរាជធីតាព្រមចុះ ។  
    
ចូឡកាលិង្គៈនិងរាជធីតាទាំងពីរនោះក៏បានប្រព្រឹត្តអជ្ឈាចារ ។ កាលមាតាបិតា  ត្រឡប់មក​វិញ​ហើយ នាងរាជធីតាប្រាប់ភាពជារាជបុត្ររបស់ចូឡកាលិង្គៈ និងហេតុដែល  ចូឡកាលិង្គៈ​ចូលក្នុងព្រៃ ដល់គាត់ទាំងពីរដោយពិស្ដារ ។ មាតាបិតាទទួលថា ល្អ ហើយក៏លើកធីតាឲ្យដល់ចូឡកាលិង្គៈនោះ ។ ដោយការនៅរួមរស់ដោយសេចក្ដីស្រឡាញ់របស់អ្នកទាំងពីរនោះ រាជធីតាក៏មានបុត្រ, កន្លងទៅ ១០ ខែ ព្រះនាងប្រសូតបានព្រះឱរសមួយ ដែលដល់ព្រមដោយបុញ្ញលក្ខណៈ, មាតាបិតាព្រះអយ្យកោអយ្យកាដាក់ព្រះនាមថា កាលិង្គៈ ។ កាលិង្គ​កុមារកាលចម្រើនវ័យធំហើយបានសិក្សាចេះសព្វមុខវិជ្ជា ក្នុងសំណាក់បិតា និង ព្រះអយ្យកោ ។ 
    
គ្រាមួយ បិតារបស់កាលិង្គកុមារដឹងភាពដែលបងប្រុសសោយទិវង្គត ដោយអំណាចការប្រកប​ផ្កាយនក្ខត្តឫក្ស ក៏ពោលថា “នែបុត្រ អ្នកកុំនៅក្នុងព្រៃឡើយ មហាកាលិង្គៈជា សម្ដេច​អ៊ំរបស់អ្នក សោយទិវង្គតហើយ អ្នកចូរទៅកាន់នគរទន្តបុរៈ ហើយទទួលរាជសម្បត្តិទាំងអស់ ដែលជារបស់ត្រកូលចុះ” ប្រាប់រួចក៏ឲ្យចិញ្ចៀន សំពត់កម្ពល និងព្រះខ័នដែលខ្លួននាំ​មក ហើយបញ្ជូនទៅដោយពោលថា នែបុត្រ នៅនគរទន្តបុរៈ មានអាមាត្យជាអ្នកប្រព្រឹត្តប្រយោជន៍ម្នាក់នៅផ្លូវឯណោះ អ្នកចូរចុះកណ្ដាលទីដេកក្នុងផ្ទះ រួចសម្ដែងរតនៈទាំង ៣ នេះ ប្រាប់ភាពជាបុត្ររបស់បិតាដល់អាមាត្យនោះចុះ អាមាត្យនោះនឹងញ៉ាំងអ្នកឲ្យតាំងនៅក្នុងរាជសម្បត្តិ ។

កាលិង្គកុមារថ្វាយបង្គំលាមាតាបិតា និងព្រះអយ្យកោអយ្យកា រួចទ្រង់យាងទៅតាមអាកាសដោយបុញ្ញឫទ្ធិ ទៅចុះលើខ្នងទីដេករបស់អាមាត្យ កាលអាមាត្តសួរថា “អ្នកជាអ្នកណា ?” កាលិង្គកុមារក៏ប្រាប់ថា “ខ្ញុំជាបុត្ររបស់ចូឡកាលិង្គៈ” ហើយសម្ដែងរតនៈទាំង ៣ ។ អាមាត្យនោះឲ្យគេប្រាប់ដល់រាជបរិស័ទ ។ ពួកអាមាត្យឲ្យគេតាក់តែងនគរ និងឲ្យលើកស្វេតច្ឆត្រថ្វាយដល់កាលិង្គកុមារ ។ 
    
គ្រានោះ បុរោហិតឈ្មោះ កាលិង្គភារទ្វាជៈ ប្រាប់ចក្កវត្តិវត្តទាំង ១០ (កុសលកម្មបថ ១០) ដល់ព្រះបាទកាលិង្គរាជ ។ ព្រះបាទកាលិង្គរាជធ្វើចក្កវត្តិវត្តនោះឲ្យពេញបរិបូណ៌ ។ ពេលនោះ ក្នុងថ្ងៃឧបោសថទី ១៥ ចក្ករតនៈមកអំពីស្រះចក្កៈ, ហត្ថិរតនៈមកអំពីត្រកូលដំរីឧបោសថ, អស្សរតនៈមកអំពីត្រកូលវលាហកៈ, មណិរតនៈមកអំពីភ្នំវេបុល្ល, និងឥត្ថិរតនៈ គហបតិរតនៈ បរិណាយករតនៈក៏កើតឡើងដល់ព្រះបាទកាលិង្គៈនោះ ។ ព្រះបាទកាលិង្គៈកាន់យករាជសម្បត្តិក្នុងផ្ទៃចក្កវាឡទាំងអស់ ។

ថ្ងៃមួយ ព្រះអង្គឡោមព័ទ្ធដោយបរិស័ទចំនួន ៣៦ យោជន៍ ស្ដេចឡើងកាន់យានដំរីដែលមានសម្បុរសសុទ្ធ ហាក់បីដូចជាកំពូលភ្នំកីលាស យាងទៅកាន់សំណាក់មាតាបិតា ដោយដំណើរដ៏មានសិរីយ៉ាងធំ ។ (ពេលធ្វើដំណើរទៅដល់) ស្ថានទីមហាពោធិមណ្ឌល ជាផ្ចិតផែនដី ដែលជាជយបល្ល័ង្ករបស់ព្រះពុទ្ធគ្រប់ព្រះអង្គ ដំរីមិនអាចនឹងហោះទៅខាងលើទីនោះបានឡើយ ។ ព្រះរាជាដេញដំរីរឿយៗ, ដំរីនោះក៏នៅតែមិនអាចទៅដដែល ។
    
ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ ទើបត្រាស់គាថាទី ១ ថា                              
រាជា កាលិង្គោ ចក្កវត្តិ,         ធម្មេន បថវិមនុសាសំ;
អគមា ពោធិសមីបំ,         នាគេន មហានុភាវេន។

ព្រះបាទកាលិង្គ ជាស្តេចចក្រពត្តិ គ្រប់គ្រងមនុស្សលើផែនដី ដោយធម៌ សេ្តចបានមកដល់ទីជិតពោធិព្រឹក្ស ដោយដំរី មានអានុភាពធំ ។

លំដាប់នោះ បុរោហិតដែលទៅជាមួយព្រះរាជា បានគិតថា ឈ្មោះថា គ្រឿងរារាំង ក្នុងអាកាស រមែងមិនមាន, ព្រោះហេតុអ្វី ព្រះរាជាមិនអាចបញ្ជាដំរីឲ្យទៅបាន, យើងនឹងពិនិត្យមើល គិតដូច្នេះហើយ ក៏ចុះចាកអាកាស ហើយបានឃើញភូមិភាគដែលជាផ្ចិតផែនដី ជាជយបល្ល័ង្ករបស់ព្រះពុទ្ធគ្រប់ព្រះអង្គ ។ បានឮមកថា ក្នុងពេលនោះ ឈ្មោះថា ស្មៅសូម្បីត្រឹមតែប៉ុន​សក់​និងពុកមាត់ រមែងមិនមាន ក្នុងស្ថានទីដែលមានទំហំប្រមាណ ៨ ករីសៈ មាន​តែ​វាល​ខ្សាច់រោយរាយបាច មានពណ៌ដូចផែនប្រាក់, ស្មៅ វល្លិ និងដើមឈើនៅជុំវិញទីនោះ ដុះជាទក្ខិណាវដ្ដវិលប្រទក្សិណពោធិមណ្ឌល និងតាំងនៅដោយមានមុខបែរទៅរកពោធិមណ្ឌល ។

ព្រាហ្មណ៍សម្លឹងមើលភូមិភាគនោះហើយគិតថា “ស្ថានទីនេះជាទីកម្ចាត់កិលេសទាំងពួងរបស់ព្រះពុទ្ធគ្រប់ព្រះអង្គ សូម្បីសក្កទេវរាជជាដើម ក៏មិនអាចនៅលើទីនេះបានដែរ” គិតរួចទើបទៅកាន់សំណាក់ព្រះបាទកាលិង្គៈ ហើយពោលសរសើរពោធិមណ្ឌល និងទូលព្រះរាជាថា សូមព្រះអង្គយាងចុះ ។

ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ ទើបត្រាស់គាថាទាំងនេះថា            
កាលិង្គោ ភារទ្វាជោ ច,     រាជានំ កាលិង្គំ សមណកោលញ្ញំ;
ចក្កំ វត្តយតោ បរិគ្គហេត្វា,     បញ្ជលី ឥទមវោច។

ភារទ្វាជព្រាហ្មណ៍បុរោហិត នៅក្នុងដែនកាលិង្គ លើកកម្បង់អញ្ជលី ចំពោះព្រះរាជាចក្រពត្តិ ដែលទ្រង់ប្រសូតចាកត្រកូលសមណៈ ព្រះនាមចុល្លកាលិង្គ ក្រាបទូលពាក្យនេះថា 
បច្ចោរោហ មហារាជ,         ភូមិភាគោ យថា សមណុគ្គតោ;
ឥធ អនធិវរា ពុទ្ធា,         អភិសម្ពុទ្ធា វិរោចន្តិ។

បពិត្រមហារាជ សូមព្រះអង្គសេ្តចចុះមក ចំណែកនៃផែនដីនេះ ជាប្រទេសដែល សមណៈសរសើរហើយ ព្រះពុទ្ធទាំងឡាយ មានគុណថ្លឹងមិនបាន តែងត្រាស់ដឹងហើយ រុងរឿងក្នុងទីនេះ ។

បទក្ខិណតោ អាវដ្ដា,         តិណលតា អស្មិំ ភូមិភាគស្មិំ;
បថវិយា នាភិយំ មណ្ឌោ,     ឥតិ នោ សុតំ មន្តេ មហារាជ។

បពិត្រមហារាជ តាមដែលខ្ញុំព្រះអង្គឮមកថា ស្មៅ និងវល្លិទាំងឡាយ ក្នុងចំណែកនៃផែនដីនេះ វិលកួចទៅខាងស្តាំ នេះជាផ្ចិតនៃផែនដី ។
សាគរបរិយន្តាយ,         មេទិនិយា សព្ពភូតធរណិយា;
បថវិយា អយំ មណ្ឌោ,         ឱរោហិត្វា នមោ ករោហិ។

ផ្ចិតនៃផែនដីនេះ ដែលមានសមុទ្រសាគរជាទីបំផុត ជាទីទ្រទ្រង់នូវសត្វទាំងពួង សូមព្រះអង្គសេ្តចចុះមក ធ្វើនមស្ការ ។
យេ តេ ភវន្តិ នាគា ច,         អភិជាតា ច កុញ្ជរា;
ឯត្តាវតា បទេសំ តេ,         នាគា នេវ មុបយន្តិ។

ពួកដំរីណា ដែលកើតក្នុងឧបោសថត្រកូល ជាដំរីប្រសើរ ដំរីទាំងនោះ រមែងមិនហ៊ានចូលទៅកាន់ប្រទេស មានប្រមាណប៉ុណ្ណោះទេ ។
អភិជាតោ នាគោ កាមំ,     បេសេហិ កុញ្ជរំ ទន្តិំ;
ឯត្តាវតា បទេសោ,         សក្កា នាគេន មុបគន្តុំ។

ដំរីកើតក្នុងឧបោសថត្រកូល ក៏ពិតហើយ តែថា ប្រទេសប៉ុណ្ណេះនេះ ដំរីនុ៎ះ មិនហ៊ានចូលទៅជិតទេ សូមព្រះអង្គយកកង្វេរពេជ្រ (កាប់) បញ្ជូនដំរីដ៏ប្រសើរ ដែលគេបានបង្វឹកហើយ (ឲ្យចូលទៅលមើល) ។

តំ សុត្វា រាជា កាលិង្គោ,     វេយ្យញ្ជនិកវចោ និសាមេត្វា;
សម្បេសេសិ នាគំ ញស្សាម,     មយំ យថិមស្សិទំ វចនំ។

ព្រះបាទកាលិង្គ ទ្រង់ព្រះសណ្តាប់ពាក្យព្រាហ្មណ៍បុរោហិតនោះហើយ ទ្រង់ពិចារណាតាមពាក្យបុរោហិត ជាអ្នកមើលលក្ខណៈ ទើបបង្ខំដំរីប្រសើរ ដែលកើតក្នុងឧបោសថត្រកូល ដោយគិតថាយើងនឹងបរ (ដំរី) ចូលទៅ តាមពាក្យបុរោហិតនេះលមើល ។
សម្បេសិតោ ច រញ្ញា,         នាគោ កោញ្ចោវ អភិនទិត្វាន;
បដិសក្កិត្វា និសីទិ,         គរុំវ ភារំ អសហមានោ។

ឯដំរីដែលស្តេចបរចូលទៅ ក៏មិនអាចទទួលភារៈដ៏ធ្ងន់បាន ហើយស្រែកដូចជាសត្វក្រៀល ថយក្រោយ អង្គុយ (លើអាកាស) ។

ដំរីដែលព្រះរាជាកាប់ដោយកង្វេរពេជ្ររឿយៗ កាលមិនអាចនឹងអត់ទ្រាំទុក្ខវេទនា ក៏បានធ្វើកាលកិរិយា ។ ចំណែកព្រះរាជាមិនដឹងថាដំរីស្លាប់ ទ្រង់នៅតែគង់លើខ្នងដំរី ។ 
កាលិង្គភារទ្វាជៈទូលថា បពិត្រមហារាជ ដំរីរបស់ព្រះអង្គរលត់ (ជីវិត) ហើយ សូមទ្រង់យាងកាន់ដំរីដទៃ ។ 
    
ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ ទើបត្រាស់គាថាទី ១០ ថា 
កាលិង្គភារទ្វាជោ,         នាគំ ខីណាយុកំ វិទិត្វាន;
រាជានំ កាលិង្គំ,             តរមានោ អជ្ឈភាសិត្ថ;
អញ្ញំ សង្កម នាគំ,             នាគោ ខីណាយុកោ មហារាជ។

ភារទ្វាជព្រាហ្មណ៍ ក្នុងដែនកាលិង្គ ដឹងថា ដំរីនោះ អស់អាយុហើយ ក៏ប្រញាប់ក្រាបទូលព្រះបាទកាលិង្គថា បពិត្រមហារាជ សូមព្រះអង្គគង់ដំរីដទៃវិញ ព្រោះដំរីនេះ អស់អាយុហើយ ។
ដោយកម្លាំងបុញ្ញឫទ្ធិរបស់ព្រះរាជា ដំរីដ៏ប្រសើរអំពីត្រកូលឧបោសថក៏បានមក ។ ព្រះរាជាគង់លើខ្នងដំរីនោះ ។ ខណៈនោះ ដំរីដែលស្លាប់ក៏ធ្លាក់ចុះលើផែនដី ។   
ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ ទើបត្រាស់គាថាមួយទៀតថា
តំ សុត្វា កាលិង្គោ,         តរមានោ សង្កមី នាគំ;
សង្កន្តេវ រញ្ញេ នាគោ,         តត្ថេវ បតិ ភុម្យា;
វេយ្យញ្ជនិកវចោ,             យថា តថា អហុ នាគោ។

ព្រះបាទកាលិង្គបានឮពាក្យនោះហើយ ក៏ទ្រង់ប្រញាប់ទៅកាន់ដំរី (ដទៃ) កាលបើសេ្តចទ្រង់ឈានផុតទៅហើយ ដំរីក៏ដួលធា្លក់មកលើផែនដី ក្នុងទីនោះឯង ពាក្យព្រាហ្មណ៍បុរោហិត អ្នកទាយលក្ខណៈយ៉ាងណា ដំរីក៏យ៉ាងនោះ ។
ព្រះរាជាយាងចុះពីអាកាស សម្លឹងមើលពោធិមណ្ឌល ឃើញបាដិហារ្យ កាលនឹងសរសើរភារទ្វាជព្រាហ្មណ៍ ទើបត្រាស់ថា 
កាលិង្គោ រាជា កាលិង្គំ,         ព្រាហ្មណំ ឯតទវោច;
ត្វមេវ អសិ សម្ពុទ្ធោ,         សព្ពញ្ញូ សព្ពទស្សាវិ។

ព្រះបាទកាលិង្គ មានព្រះរាជឱង្ការនេះ នឹងកាលិង្គភារទ្វាជព្រាហ្មណ៍ថា អ្នកឯង ជាមនុស្សចេះដឹងដោយប្រពៃ ជាសព្វញ្ញូឃើញការសព្វគ្រប់ ។
ព្រាហ្មណ៍មិនទទួលពាក្យសរសើរនោះ តាំងខ្លួនក្នុងឋានៈទាប ពោលសរសើលើក    តម្កើងតែព្រះពុទ្ធប៉ុណ្ណោះ ។

ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ ទើបត្រាស់គាថាទាំងនេះថា
តំ អនធិវាសេន្តោ កាលិង្គ,     ព្រាហ្មណោ ឥទមវោច;
វេយ្យញ្ជនិកា ហិ មយំ,         ពុទ្ធា សព្ពញ្ញុនោ មហារាជ។

កាលិង្គភារទ្វាជព្រាហ្មណ៍ មិនទទួលការសរសើរនោះ ក៏ក្រាបបង្គំទូលដូច្នេះថា បពិត្រមហារាជ ទូលព្រះបង្គំជាខ្ញុំ គ្រាន់តែជាអ្នកទាយលក្ខណៈ ព្រះពុទ្ធទាំងឡាយ ទើបព្រះអង្គជាសព្វញ្ញូ ។
សព្ពញ្ញូ សព្ពវិទូ ច,         ពុទ្ធា ន លក្ខណេន ជានន្តិ;
អាគមពលសា ហិ មយំ,     ពុទ្ធា សព្ពំ បជានន្តិ។

ព្រះពុទ្ធទាំងឡាយ ព្រះអង្គដឹងសព្វ ជ្រាបសព្វ តែងដឹងដោយលក្ខណៈ ចំណែកយើងខ្ញុំ (ចេះដឹង) ដោយសាកម្លាំងសិល្បសាស្រ្ត ព្រះពុទ្ធទាំងឡាយ ទើបព្រះអង្គទ្រង់ជា្របសព្វ ។
ព្រះរាជាស្ដាប់ពុទ្ធគុណហើយ ទ្រង់មានព្រះទ័យរីករាយសោមនស្ស ឲ្យមនុស្សដែលនៅក្នុងចក្កវាឡទាំងអស់ នាំគ្រឿងក្រអូប និងកម្រងផ្កាយ៉ាងច្រើន ទ្រង់គង់នៅទីនោះ ធ្វើការបូជាមហាពោធិមណ្ឌល អស់ ៧ ថ្ងៃ ។

ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ ទើបត្រាស់គាថាទាំងនេះថា
មហយិត្វា សម្ពោធិំ,         នានាតុរិយេហិ វជ្ជមានេហិ;
មាលាវិលេបនំ អភិហរិត្វា,     អថ រាជា មនុបាយាសិ។

ព្រះបាទកាលិង្គ ជ្រះថា្លនឹងពោធិមណ្ឌល ហើយនាំយកផ្កាកម្រង និងគ្រឿងក្រអូប គ្រឿងលាប ព្រមទាំងតូរ្យតន្ត្រីទាំងឡាយផ្សេង ៗ ទ្រង់ឲ្យធ្វើកំពែងព័ទ្ធជុំវិញ ហើយទើបទ្រង់យាងចេញទៅ ។
សដ្ឋិ វាហសហស្សានិ,         បុប្ផានំ សន្និបាតយិ;
បូជេសិ រាជា កាលិង្គោ,         ពោធិមណ្ឌមនុត្តរំ។

ព្រះបាទកាលិង្គ បានឲ្យរាជបុរស បេះផ្កាឈើទាំងឡាយ ចំនួនប្រាំមួយហ្មឺនរទេះ មកបូជាកន្លែងដាំពោធិព្រឹក្ស ដ៏ប្រសើរបំផុត (នោះ) ។

ព្រះបាទកាលិង្គឲ្យគេដាំសសរមាសដែលមានកម្ពស់ ១៨ ហត្ថ ក្នុងស្ថានទីមហាពោធិមណ្ឌល និងឲ្យកសាងវេទិកាដែលធ្វើដោយរតនៈ ៧ ប្រការ, ឲ្យរោយរាយខ្សាច់ដែលលាយដោយរតនៈ និងឲ្យកសាងកំពែងព័ទ្ធជុំវិញ, ឲ្យកសាងខ្លោងទ្វារ ដែលធ្វើដោយរតនៈ ៧ ប្រការ, ឲ្យរួបរួមផ្កាឈើ ៦ ម៉ឺនរទេះ រាល់ៗថ្ងៃ, ទ្រង់បូជាពោធិមណ្ឌលយ៉ាងនេះ ។ ចំណែកក្នុងព្រះបាលីមានមកត្រឹមតែ ឲ្យរាជបុរសបេះផ្កាឈើទាំងឡាយ ចំនួនប្រាំមួយហ្មឺនរទេះ ។
 
ព្រះបាទកាលិង្គចក្កពត្រាធិរាជទ្រង់ធ្វើការបូជាមហាពោធិមណ្ឌលយ៉ាងនេះហើយ ស្ដេចនាំព្រះមាតាបិតា ព្រះអយ្យកោអយ្យកា ទៅកាន់នគរទន្តបុរៈ ហើយទ្រង់ធ្វើបុណ្យមានឲ្យទានជាដើម រួចស្ដេចបានកើតក្នុងឋានតាវត្តិង្ស ។

ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែកាលឥឡូវនេះទេ សូម្បីកាលមុន អានន្ទក៏ធ្វើការបូជាពោធិមណ្ឌលដែរ រួចហើយទ្រង់ប្រជុំជាតកថា តទា មាណវកកាលិង្គោ អានន្ទោ អហោសិ ព្រះបាទកាលិង្គៈកំលោះក្នុងកាលនោះបានមកជាអានន្ទ កាលិង្គភារទ្វាជោ បន អហមេវ អហោសិំ ចំណែកកាលិង្គភារទ្វាជៈ គឺ តថាគតនេះឯង ។    កាលិង្គពោធិជាតក ចប់ ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ
ជាតក តេរសកនិបាត បិដកលេខ ៥៩ ទំព័រ ២៨១)
ថ្ងៃពុធ ១២ កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ច.ស. ១៣៨១ ម.ស. ១៩៤១ ព.ស. ២៥៦២
ត្រូវនឹងថ្ងៃទី ១៥ ខែឧសភា គ.ស. ២០១៩
ដោយសដវថ

ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,២២៦ ដង)
ទោស​ប្រ​មាថ​មើល​ងាយ​ទាន​របស់​អ្នក​ដទៃ
ផ្សាយ : ១៥ កុម្ភះ ឆ្នាំ២០២២ (អាន: ២,០៣២ ដង)
ទោសការពោលនូវពាក្យរាយមាយឥតប្រយោជន៍
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ឧបត្ថម្ភការផ្សាយធម្មទាន៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ ✿ ✿ ✿ ខាងក្រោមនេះជា នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2022✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2022✿  លោកទំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2022✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿