អានអត្ថបទ ផ្សាយ : ២១ មីនា ឆ្នាំ២០១២ (អាន: ១៥៥០៧ ដង) ពុទ្ទបរិស័ទប្រារព្ធ ពិធីបុណ្យរំឮក ព្រះឧបការគុណ សម្ដេចសង្ឃរាជ ជួន ណាត និងក្រុមជំនុំព្រះ ត្រៃបិដកខ្មែរ នៅសៀមរាប ខែមីនា 17, 2012 ពុទ្ទបរិស័ទប្រារព្ធ ពិធីបុណ្យរំឮក ព្រះឧបការគុណ សម្ដេចសង្ឃរាជ ជួន ណាត និងក្រុមជំនុំព្រះ ត្រៃបិដកខ្មែរ នៅសៀមរាប ខែមីនា 17, 2012 សៀមរាបៈ កាលពីព្រឹមមិញ នៅតាមដងវិថីមួយចំនួន នៅក្រុងសៀមរាប មានពិធីដង្ហែក្បួន ទិវាបុណ្យរំឮក ព្រះឧបការគុណ សម្ដេចសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ និងដង្ហែព្រះរតនត្រ័យ ដែលមានអ្នក ចូលរួមជាង ៥ពាន់អង្គ/នាក់ ។ ពិធីបានប្រារព្ធធ្វើ នៅស្ថានីយវិទ្យុសំឡេង ព្រះពុទ្ធសាសនា កម្ពុជរដ្ឋ FM 106.25MHz ដែលស្ថិតនៅ ក្នុងបរិវេណវត្ដ ព្រះរាជបូណ៌ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។ ពិធីដ៏ធំតាមបែប ព្រះពុទ្ធសាសនានេះ ក្រោមអធិបតីភាព ព្រះមហាវិមលធម្ម ពិន សែម សីរីសុវណ្ណោ ព្រះរាជាគណ:ថ្នាក់ទោ និងជាឧត្តមទីប្រឹក្សា គណ:សង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណខេត្ត និងមន្ត្រីសង្ឃ ពុទ្ធបរិស័ទ អាជ្ញាធរមូលដ្ឋាន មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងនិងក្រៅ ខេត្តសៀមរាប ដើម្បីចូលរួមបំពេញនូវ បុណ្យកុសលក្នុងទិវាបុណ្យ រំឮកព្រះឧបការគុណ សម្ដេចសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ ដោយក្ដីសោមនស្សរីយរាយ ។ ពិធិនេះបានដង្ហែរពីវត្តរាជបូណ៌ ទៅផ្លូវតាមផ្សារចាស់ ផ្សារកណ្ដាល រួចកាត់តាមស្ពាន់ថ្មថ្មី ត្រឡប់មកវត្តវិញ ដើម្បីប្រគេនភត្ដាហារ ចំពោះព្រះសង្ឃ និងបន្ដកម្មវិធីដែល មានរយ:ពេល២ថ្ងៃ គឺមានពិធីថ្វាយគ្រឿង សក្ការ:បូជាចំពោះព្រះ បរមសារីរិកធាតុ នមស្ការ សមាទានសីល និមន្តព្រះសង្ឃ ចំរើនព្រះបរិត្ត និងសំដែង ព្រះធម៌ទេសនា ។ នៅព្រឹក ថ្ងៃអាទិត្យ បន្ទាប់ គឺថ្ងៃ១១រោជ ខែផល្គុន ព.ស២៥៥៥ ត្រូវនឹងថ្ងៃទី១៨ មីនា ឆ្នាំ២០១២ មានប្រគេនយាគូចំពោះព្រះសង្ឃ សំដែងធម៌ទេសនា ដាក់បាត្រព្រះសង្ឃ ចំនួន២៥៥ព្រះអង្គ រួចប្រគេនភត្ដាហារចំពោះព្រះសង្ឃជា កិច្ចបង្ហើយបុណ្យ ។ ក្នុងពិធីដង្ហែតាមដងវិថី និងទីប្រជុំជនមួយចំនួន ក្នុងក្រុងសៀមរាបនេះ មន្ត្រីសង្ឃ ពុទ្ធបរិស័ទ និងអ្នកចូលរួម ទាំងអស់មានកាន់ និងដង្ហែព្រះពុទ្ធរូប ព្រះឆាយាល័ក្ខណ៍ សម្ដេចសង្ឃរាជ ជោតញ្ញាណោ ជួន ណាតនិងព្រះមហាសង្ឃខ្មែរ ដែលជាក្រុមជំនុំព្រះត្រៃបិដកខ្មែរ ច្រើនព្រះអង្គទៀត និងដង្ហែព្រះរតនត្រ័យ ព្រមទាំងមានកាន់ផ្កា ធុប ទាន ទទួលនូវអំណរផលបុណ្យ ដោយក្ដីសោម នស្សរីករាយបំផុត ៕ ស្រង់ចេញពីគេហទំព័រ ដើមអម្ពិលhttp://www.dap-news.com/typography/the-news/38621-2012-03-17-06-37-42.html ដកស្រង់ពី http://chuonnat.wordpress.com/ ដោយ៥០០០ឆ្នាំ Array ( [data] => Array ( [0] => Array ( [shortcode_id] => 1 [shortcode] => [ADS1] [full_code] => ) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )