ថ្ងៃ ច័ន្ទ ទី ២៤ ខែ មករា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៦៩,៩១៥
Today
ថ្ងៃម្សិលមិញ ៩៤,០០៥
ខែនេះ ២,១០៧,៨៦២
សរុប ២៤៣,៣២៨,៤៦១
free counters
កំពុងទស្សនា ចំនួន
ប្រជុំអត្ថបទ
images/articles/2390/w35gr4fdrt4wse56hgtf4fsetghu.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៣៧៤២ ដង)
មនុស្ស​ម្នាក់ ៗ ដែល​មាន​ជី​វិត​រស់​នៅ​លើ​ផែន​ដី​នេះ គឺ​ត្រូវ​តែ​មាន​គោល​ដៅ​ច្បាស់​លាស់​ដើម្បី​ធ្វើ​ឲ្យ​ដំ​ណើរ​ជី​វិត​របស់​ខ្លួន​កាន់​តែ​មាន​ភាព​រ​លូន​ទៅ​មុខ​ជា​និច្ច និង​ដើម្បី​ឲ្យ​ជី​វិត​កាន់​តែ​មាន​ភាព​ស្រស់​បំ​ព្រង ។ ទន្ទឹម​នឹង​ធ្វើ​ឲ្យ​ដំ​ណើរ​ជី​វិត​សម្រេច​ដល់​គោល​ដៅ​នោះ គឺ​យើង​ត្រូវ​ឧស្សាហ៍​ព្យាយាម​សួរ​ខ្លួន​ឯង​ថា " តើ​ជី​វិត​រស់​នៅ​ដើម្បី​អ្វី ? អ្វី​ទៅ​ជា​គោល​ដៅ​ពិត​ប្រា​កដរបស់​ជី​វិត ? ហើយ​តើ​ជី​វិត​កំ​ពុង​ធ្វើ​អ្វី​នៅ​លើ​ភព​ផែន​ដី​នេះ ? សំ​នួរ​ទាំង​អស់​នេះ​តម្រូវ​ឲ្យ​យើង​ចេះ​សួរ​ដោយ​ខ្លួន​ឯង​ ហើយ​ក៏​តម្រូវ​ឲ្យ​យើង​ត្រិះ​រិះ​ពិ​ចារណា ស្វែង​រក​ចម្លើយ​ដោយ​ខ្លួន​ឯង​ដែរ ។ មនុស្ស​មាន​ជី​វិត​ដែល​រស់​នៅ​លើ​ផែន​ដី​តែ​គ្មាន​គោល​ដៅ វា​ប្រៀប​ដូច​ជាអ្នក​ដើរ​ផ្លូវ​ឆ្ងាយ​ដែល​មិន​ស្គាល់​ផ្លូវ​ដូច្នោះ​ដែរ ។ អ្នក​ដែល​គ្មាន​គោល​ដៅ​ជី​វិត​ច្បាស់​លាស់ អ្នក​នោះ​ច្រើន​តែ​បរាជ័យ​នៅ​លើ​ផ្លូវ​ជី​វិត ព្រោះ​តែ​មិន​ដឹង​ថា ជី​វិត​​ខ្លួន​ឯង​រស់​នៅ​ដើម្បី​អ្វី ហើយ​មិន​ដឹង​​ថា តម្លៃ​ និង​ខ្លឹម​សារ​ជី​វិត​នេះ​វា​ស្ថិត​នៅ​ត្រង់​ណា ។ ដូច្នេះ​ហើយ មនុស្ស​យើង​ម្នាក់ ៗ ត្រូវ​ចេះ​រៀន​កំណត់​គោល​ដៅ​សម្រាប់​ជី​វិត​ទុក​ឲ្យ​ហើយ ដើម្បី​ធ្វើ​ឲ្យ​ដំ​ណើរ​ជី​វិត​របស់​​យើង​មាន​លំ​នឹង​ពិត​ប្រា​កដ ហើយ​ដើម្បី​ធ្វើ​ឲ្យ​ដំ​ណើរ​ជី​វិត​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​រលូន និង​ល្អ​ប្រ​សើរ ។ គោល​ដៅ​ជី​វិត​ដែល​ប្រ​ព្រឹត្ត​ទៅ​បាន​ល្អ​ប្រ​សើរ លុះ​ត្រា​តែ​អ្នក​នោះ គឺ​ជា​អ្នក​មាន​នូវ​សតិ សម្បជញ្ញៈ ភ្ញាក់​រ​លឹក​រឿយ ៗ ដើម្បី​ទប់​ស្កាត់​ចំ​ពោះ​អារម្មរណ៍​មិន​ល្អ​ទាំងឡាយ ដែល​ចូល​មក​បៀត​បៀន​នៅ​ក្នុង​ខួរ​ក្បាល​របស់​យើង ដោយ​សេចក្តី​អំ​ណត់​អត់​ធ្មត់​យ៉ាង​ក្រៃ​លែង មិន​ត្រូវ​មួ​ម៉ៅ ក្តៅ​ក្រ​ហាយ ទៅ​តាម​អារម្មណ៍​នោះ ៗ ឡើយ ត្រូវ​ចេះ​រៀប​ចំ​អារម្មណ៍​របស់​ខ្លួន​ឯង​ឲ្យ​បាន​ស្ងប់ ព្រោះ​ថា កាល​បើ​អារម្មណ៍​ល្អ​ហើយ ការ​កំ​ណត់​គោល​ដៅ និង​ការ​អនុវត្តន៍​គោល​ដៅ​រមែង​មាន​ប្រ​សិទ្ធ​ភាព ។ គោល​ដៅ​ពិត​ប្រា​កដ​​របស់​ជីវិត​មនុស្ស ដែល​​រស់​នៅ​គ្រប់​សម័យ​កាល​ទាំង​អស់ មិនមែន​បញ្ចប់​ត្រឹម​តែ​ភាព​សប្បាយ​ហ៊ឺ​ហា​មាន​លុយ​ចាយ មាន​បាយ​ហូប​ មាន​ឡាន​ជិះ មាន​ផ្ទះ​នៅ មាន​ការ​ងារ​ល្អ ៗ ធ្វើ​នោះ​ទេ គឺ​ត្រូវ​តែ​មាន​ខ្លឹម​របស់​ជី​វិត ។ ខ្លឹម​គឺ​សីល ខ្លឹម​គឺ​សេច​ក្តី​ល្អ ខ្លឹម​គឺ​​បុណ្យ​កុ​សល. . . នេះ​ហើយ​ គឺ​ជា​គោល​ដៅ​ពិត​ប្រាកដ​របស់​ជី​វិត ។ ដកស្រង់ចេញពីសៀវភៅៈ តម្រង់​ជ្លូវ​ជី​វិត រៀបរៀងដោយៈ សាមណេ ឆិម ប៊ុន​ឆា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
images/articles/2391/w35fwqdrw345tgf4e5gf4se.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ២២២៤៨ ដង)
ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​សម្តែង​ថា " សម្លាប់​សេចក្តី​ក្រោធ​បាន​រមែង​ដេក​ជា​សុខ " នេះ​ជា​ការ​ពិត​ដែល​យើង​គ្រប់​គ្នា​ត្រូវ​ចាំ​កុំ​ភ្លេច​ ហើយ​ត្រូវ​បដិបត្តិ​កម្ចាត់​ការ​ខឹង​ក្រោធ​បន្តិច​ម្តង ៗ ដើម្បី​បាន​ទទួល​ជោគ​ជ័យ​យ៉ាង​សម្បើម​នៅ​ក្នុង​ជី​វិត យើង​ត្រូវ​តែ​យល់​ដឹង​ដូច​តទៅ​នេះគឺៈ - ខឹង​នឹង​គេ គឺ​ដុត​ចិត្ត​ខ្លួន​ឯង បើ​យើង​ដុត​ខ្លួន​ឯង យើង​ហ្នឹង​​ឯង​ល្ងង់ ហើយ​ឆ្គួត​ទៀត ។ - ខឹងនឹង​គេ គឺ​អន់​ជាង​គេ គឺ​អន់​ថយ​ជាង​អ្នក​ដែល​យើង​ខឹង​នោះ​ទៅ​ទៀត ដូច​ជា​លុត​ជង្គង់​អង្វរ​សូម​សេចក្តី​សុខ​ពី​គេ​ចឹង ។ - ខឹង​នឹង​គេ គឺ​ចាប់​ផ្តើម​ពី​ការ​ទាស់​ចិត្ត ការ​ទាស់​ចិត្ត​មក​ពី​គិត​ថា គេ​ហ្នឹង​ឯង​ជា​អ្នក​ធ្វើ​នូវ​ ៗ ឲ្យ​យើង​ទាស់​ចិត្ត តែ​ការ​ពិត​មក​ពី​យើង​មិន​យល់​អំពី​ធម្មជាតិ​ក្នុង​មនុស្ស ហើយ​យើង​ប្រ​កាន់​ទៅ​ក្នុង​ធម្មជាតិ​នោះ​ឯង ។ - យើង​ស្អប់​គេ គឺ​ស្អប់​ខ្លួន​ឯង ព្រោះ​សាង​ភាព​សៅ​ហ្មង​ឲ្យ​ប្រ​ឡាក់​ចិត្ត​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ ដោយ​មិន​បាន​ឲ្យ​ភាព​សៅ​ហ្មង គឺ​ការ​ស្អប់​នោះ​ចូល​ទៅ​ក្នុង​ខ្លួន​អ្នក​ដទៃ​ឡើយ ។ ដូច្នេះ​ បើ​យើង​ពិត​ជា​ស្រឡាញ់​ខ្លួន​ឯង​មែន ត្រូវ​ព្យាយាម​រក្សា​ចិត្ត​របស់​ខ្លួន​កុំ​ឲ្យ​សៅ​ហ្មង​ឡើយ ។ - អ្នក​ដ​ទៃ​ធ្វើ​ល្អ​ឲ្យ​យើង​មិន​បាន ព្រោះ​មក​អំពី​មហា​កុ​សល​មិនបាន​កើត​ឡើង​ក្នង​​ចិត្ត​របស់​គេ មិនមែន​មក​ពី​គេ​មិន​ធ្វើ​ល្អ​ឲ្យ​យើង​ទេ ។ អ្វី ៗ មាន​ហេតុ​មាន​បច្ច័យ​ ទើប​កើត​ឡើង ។ ដូច្នេះ​យើង​ត្រូវ​យល់​ថា អ្នក​ដទៃ​ធ្វើ​ល្អ​ឲ្យ​ខ្លួន​គេ​មិន​បាន​ផង មាន​រភង​អ្វី​ដែល​គេ​មក​ធ្វើ​ល្អ​ឲ្យ​យើង​បាន ។ - អ្នក​ណា ៗ ដែល​ធ្វើ​អំ​ពើ​មិន​ល្អ និយាយ​អាក្រក់ គិត​អាក្រក់​ក្នុង​លោក​នេះ​នោះ តាម​ពិត​ ដោយ​ធម្ម​ជាតិ​មិនមែន​អ្នក​នោះ​ធ្វើទេ នេះ​ព្រោះ​អាស្រ័យ​ហេតុ​ ៣ ដែល​ស្ថិត​នៅ​ក្នុង​សន្តាន​តែ​ប៉ុណ្ណោះ ។ បើ​ហេតុ​ ៣ នេះ​ត្រូវ​បាន​លះ​អស់​ហើយ គឺ​មិនមាន​អ្នក​ណា​ធ្វើ​អា​ក្រក់​សោះ​ឡើយ ។ ហេតុ​ទាំង​ ៣ នេះ​ឯង ដូច​ជា​ខ្មោច​បិ​សាច ដែល​ស្ថិត​នៅ​ក្នុង​មនុស្ស​យើង​អី​ចឹង ។ ដូច្នេះ យើង​មិនត្រូវ​ក្រោធ​ខឹង​ជា​មួយ​មនុស្ស​ណា​ម្នាក់​ឡើយ ។ - បើ​យើង​មិន​ក្រោធ​ខឹង​ហើយ គឺ​យើង​ហ្នឹង​ឯ​មាន​នូវ​សេចក្តី​សុខ ។ ការ​ដែល​មាន​សេច​ក្តី​សុខ​ក្នុង​ការ​មិន​ក្រោធ​ខឹង​នេះ ព្រោះ​បាន​យល់​ដឹង​ពី​ធម្ម​ជាតិ មាន​អំណត់​អត់​ធន់ និង​ព្រោះ​មាន​មេត្តា​ជា​ដើម គឺ​ជា​បុណ្យ​បារមី​ដ៏​ប្រ​សើរ​ខ្ពស់​ខ្ពស់ ។ បើ​សម្លាប់​សេចក្តី​​ក្រោធ​បាន​ហើយ ក្នុង​លោក​នេះ​មិនមាន​អ្នក​សម្រាប់​ឲ្យ​យើង​សម្លាប់​ឬ​សូម្បី​គ្រាន់​តែ​ស្អប់​​នោះ​ឡើយ ។ អ្វី ៗ ជុំ​វិញ​ជី​វិត​រស់​នៅ​មាន​តែ​ភាព​មនោ​រម្យ ហាក់​ដូច​ជា​វិមាន​ក្នុង​ព្រហ្ម​លោក ។ ដកស្រង់ចេញពីសៀវភៅៈ តម្រង់​ជ្លូវ​ជី​វិត រៀបរៀងដោយៈ សាមណេ ឆិម ប៊ុន​ឆា វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
images/articles/2393/______________________________.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ២៤៦០៤ ដង)
បញ្ហា​ខក​ចិត្ត​នេះ មាន​ទូ​ទៅ​ចំ​ពោះ​សត្វ​លោក​ដែល​ជា​អ្នក​មាន​សេច​ក្តី​សង្ឃឹម​ទៅ​លើ​អ្វី​មួយ ហើយ​មិន​បាន​សម្រេច ។ សេចក្តី​សង្ឃឹម​ក៏​ជា​ចំ​ណែក​មួយ​នាំ​ឲ្យ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ងារ​​ដែរ ប៉ុន្តែ​បើ​បុគ្គល​អ្នកមាន​នូវ​សេចក្តី​សង្ឃឹម​នោះ មិន​បាន​កំ​ណត់​ហេតុ​ផល​ឲ្យ​ជាក់​លាក់ ថែម​ទាំង​មិន​បាន​ធ្វើ​ទុក​ក្នុង​ចិត្ត​នូវ​សេចក្តី​ពិត​របស់​សង្ខារ​លោក​ទេ​នោះ រោគ​ខក​ចិត្ត​ដែល​ជា​បញ្ហា​ឈឺ​ចាប់​ និង​សោក​សៅ​ ត្រូវ​បាន​កើត​ឡើង​នៅ​ពេល​ដែល​មិន​បាន​សម្រេច​ដូច​ក្តី​សង្ឃឹម ។សេចក្តី​សង្ឃឹម​ ​ដែល​មិន​បាន​កំណត់​ហេតុ​ផល​ឲ្យ​ជាក់​លាក់ មាន​ជា​អាទិ៍​ដូច​ជាៈ - សង្ឃឹម​ថា មនុស្ស​គ្រប់​គ្នា​នឹង​មាន​នូវ​ឧត្តម​គតិ ឬ​មាន​នូវ​គតិ​ធម៌ ជា​មនុស្ស​ល្អ​ទាំង​អស់​គ្នា ។ - សង្ឃឹម​ថា មនុស្ស​ក្នុង​លោក​នឹង​ស្រ​ឡាញ់​ខ្លួន​ ទទួល​ស្គាល់​គ្រប់ ៗ គ្នា ។ - សង្ឃឹម​ថា អ្នក​ដទៃ​មាន​សេកច្តី​ស្រ​ឡាញ់​ស្មោះ​ចំ​ពោះ​ខ្លួន​រហូត មិន​ប្រែ​ប្រួល ។ - សង្ឃឹម​ថា ខ្លួន​ឯង​នឹង​បាន​ទៅ​ជា​បុគ្គល​យ៉ាង​នេះ យ៉ាង​នោះ​តាម​ការ​តាំង​ចិត្ត ។ អ្វី​ ៗ ក្នុង​លោក​ សុទ្ធ​តែមាន​ហេតុ​ផល​និង​ការ​ពិត​ កាល​បើ​ចេះ​តែ​មាន​សេចក្តី​សង្ឃឹម ដោយ​មិន​បាន​កំ​ណត់​ហេតុ​ឲ្យ​បាន​ច្បាស់​លាស់ លុះ​ដល់​ហេតុ​អត់​បាន ឬ​ហេតុ​មិន​គ្រប់​គ្រាន់ ផល​ក៏​មិនបាន​សម្រេច​តាម​សេចក្តី​សង្ឃឹម​នោះ ៗ រូច​ហើយ​មិន​ចេះ​កំ​ណត់​ដឹង​ទៅ​លើ​ការ​ពិត​ទៀតថា អ្វី​ដែល​កើត​​ឡើង គឺ​ចា​ត្រូវ​តែ​កើត និង អ្វី​ណា​ដែល​មាន គឺ​វា​ត្រូវ​តែ​មាន ដូច្នេះ​ការ​ខក​ចិត្ត​ព្រម​ទាំង​សេចក្តី​សទុក្ខ​សោក រមែង​គ្រប​សង្កត់​ចិត្ត​ខ្លាំង ។ មនុស្ស​យើង​កាល​ណា​ជួប​ប្រ​ទះ​នូវ​ការ​ខក​ចិត្ត​ គួរ​គិត​ពិ​ចារណា​ដូច​ត​ទៅ​នេះ - នេះ​ជា​ការ​ពិត​នៃ​ជីវិត​ក្នុង​លោក ។ - លោក​នេះ មិន​ធ្លាប់​មាន​ការ​ប្រ​ព្រឹត្ត​ទៅ​តាម​សេចក្តី​ប្រាថ្នា​របស់​អ្នក​ណា​ឡើយ សូម្បី​តែ​ព្រះ​ជា​ម្ចាស់​ដែល​គេ​ប្រាប់​ថា​ជា​អ្នក​សាង​នូវ​លោក ក៏​នៅ​តែ​គ្រប់​គ្រង​លោក​នេះ និង​ គ្រប់​គ្រង​មនុស្ស​សត្វ​ទាំង​ឡាយ​មិន​បាន​ផង ។ - សង្ខារ​ធម៌ មិន​បាន​ឋិត​នៅ​ក្រោម​អំណាច​អ្នកណា​មួយ​ឡើយ សូម្បី​តែ​ព្រះ​ព្រហ្ម ដែល​គេ​ប្រាប់​ថា ជា​អ្នក​លិ​ខិត​គ្រប់​យ៉ាង​គឺ​ព្រហ្ម​លិខិត​នោះ​ឯង នៅ​តែ​ធ្វើ​ឲ្យ​មនុស្ស​ល្អ​​ដូច​ព្រហ្ម ឬ​ល្អ​តាម​ព្រះ​ព្រហ្ម​ប្រា​ថ្នា​នោះ ៗ មិន​បាន​ផង​ដែរ ។ - ទោះ​ជា​មនសុស្​ណា​ខ្លាំង​ពូ​កែ​ក្នុង​លោក​ប៉ុនណា កាច​សា​ហាវ​យ៉ាង​ណា ​ក៏​មនុស្ស​នោះ មិន​អាច​ចាត់​ការ​ចំ​ពោះ​សង្ខារ​លោក​បាន​ដែរ ។ អ្នក​ដែល​បាន​ប្រ​កាន់​ថា​អញ​និង​របស់​អញ​កន្លង​មក សុទ្ធ​តែ​ធ្លាប់​ឈឺ​ចាប់​ក្នុង​ដើម​ទ្រូង សោក​សៅ​ដម្បៅ​រួច​មក​ហើយ ទាំង​អ្នក​ដែល​បាន អះ​អាង​ថា​ខ្លួន​ពូកែ​ក្នុង​ការ​គ្រប់​គ្រង​ប្រ​ទេស​នគរ ឬ​ថា​ជា​អ្នក​ខ្លាំង​ពូ​កែ​​ផ្នែក​សេដ្ឋ​កិច្ច​ពិ​ភព​លោក​ជា​ដើម សុទ្ធ​តែ​ធ្លាប់​ខក​ចិត្ត​ឬ​កំ​ពុង​តែ​ខក​ចិត្ត​ហ្នឹង​ឯង ។ បុគ្គល​ណា​មិន​ព្រម​ទទួល​ការ​ពិត ត្រូវ​ទទួល​ការ​ឈឺ​ចាប់​ផ្លូវ​ចិត្ត​ជា​ពិត​ប្រាកដ ដូច្នេះ​កិច្ច​ការ​សំខាន់​បំ​ផុត​របស់​យើង​ដែល​បាន​កើត​មក​ក្នុង​លោក​​នេះ គឺ​ត្រូវ​រៀន​ឲ្យ​បាន​ចេះ​ដឹង​នូវ​ការ​ពិត​នៃ​ជី​វិត និង ការ​ពិត​ក្នុង​លោក​ ។ បុគ្គល​ណា ៗ ​ជំ​ទាស់​នឹង​ធម្ម​ជាតិ​ដែល​ប្រែ​ប្រួល​ ​បុគ្គល​នោះ ៗ ត្រូវ​ទទួល​ការ​ខក​ចិត្ត​និង​ឈឺ​ចាប់​ខ្លោច​ផ្សា​ជា​ពិត​ប្រា​កដ ។ ចំ​ណែក​បុគ្គល​ដែល​ដឹង​ទាន់​ការ​ពិត និង អប់​រំ​ចិត្ត​ឲ្យ​ព្រម​ទទួល​ការ​ពិត​នោះ​បាន ឈ្មោះ​ថា​រៀន​ចេះ​នូវ​អនត្ត​លក្ខណ​សូត្រ មិនមាន​ការ​ខក​ចិត្ត ទាំង​ដែល​ប្រាស​ចាក​នូវ​ការ​សង្ឃឹម​អ្វី ៗ ពី​លោក​នេះ ហើយ​បាន​ចូល​ដល់​សេចក្តី​សុខ​ស្ងប់ ទៀង​ទាត់​មិន​ប្រែ​ប្រួល​ ។ ដកស្រង់ចេញពីសៀវភៅៈ គតិ​ធម៌ រៀបរៀងដោយៈ លោក​គ្រូ អគ្គ​បណ្ឌិត ប៊ុត​ សា​វង្ស វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
images/articles/2392/435gf4weargw4vtcafegrftcaw4esdzr.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ២៩៥៤៤ ដង)
មនុស្ស​យើង​ដោយ​ទូ​ទៅ នៅ​ពេល​ខ្លះ​អាច​ភ្លេច​គិត​ដល់​ម៉ែ​ ​ព្រោះ​រ​វល់​តែ​សប្បាយ​រីក​រាយ​ដោយ​កាម​គុណ​ ឬ​រវល់​ក្នុង​ការ​ងារ​របស់​ខ្លួន​ផ្សេង ៗ ប៉ុន្តែ​ដល់​ពេល​ដែល​ខ្លួន​ឯង​មាន​ជម្ងឺ​ធ្ងន់​អ្វី​មួយ កូន​គ្រប់​​គ្នា​ច្រើន​តែ​គិត​រក​ម៉ែ ព្រោះ​ធ្លាប់​ជំ​ពាក់​ចិត្ត​នឹង​ម៉ែ​កាល​ពី​ខ្លួន​នៅ​តូច ។ក្នុង​សម័យ​ដែល​ខ្លួន​​ជា​កូន​នៅ​តូច កាល​បើ​ឈឺ​ចាប់​អ្វី ៗ ម៉ែតែង​នៅ​ថែរ​ក្សា​ថ្នាក់​ថ្មន​ជា​និច្ច កូន​ឃើញ​មុខ​ម៉ែ​ជា​ប្រ​ចាំ ​ម៉ែ​ហួង​ហែង​កូន ម៉ែ​សម្រាន្ត​មិន​ពេគ​ភ្នែក ម៉ែ​ទ្រាំ​អត់​ងងុយ​នៅ​យាម​កូន ប​បោស​អង្អែល​កូន​ នៅ​ចាំ​ពេល​ឲ្យ​បាយ​ឲ្យទឹក នៅ​ចាំ​ពេលឲ្យ​ថ្នាំ និង​នៅ​ចាំ​ជួយ​កូន​គ្រប់​យ៉ាង​ពេល​ដែល​កូន​ឈឺ​លំ​បាក ព្រម​ទាំង​លួង​លោម​ចិត្ត​កូន​ដោយ​សន្យា​ឲ្យ​នូវ​អ្វី​ ៗ តាម​ដែល​កូន​ចង់​បាន​ទៀត​ផង ។ ម៉ែ​ជា​ទី​ពឺង​របស់​កូន ពេល​ដែល​កូន​មាន​ទុក្ខ​លំ​បាក​សូម្បី​កូន​មាន​រូប​រាង​អបលក្ខណ៍​យ៉ាង​ណា​ក្តី ម៉ែ​ក៏​នៅ​តែ​ស្រ​ឡាញ់​ព្រម​​ដោយ​ក្តី​អាណិត​ជា​និច្ច ។ សេចក្តី​ស្រ​ឡាញ់​របស់​ម៉ែ គឺ​ជា​សេចក្តី​ស្រ​ឡាញ់​ដ៏​បរិសុទ្ធ ដូច្នេះ​ហើយ ទើប​ដល់​ពេល​ដែល​កូន​មាន​ជម្ងឺ​ធ្ងន់ ឬ ក៏​ពេល​ដែល​ត្រូវ​សម្រាល​កូន​ឆ្លង​ទន្លេ កូន​តែង​តែ​នឹក​រក​ម៉ែ ។ ដកស្រង់ចេញពីសៀវភៅៈ ម៉ែ !!! រៀបរៀងដោយៈ លោក​គ្រូ អគ្គ​បណ្ឌិត ប៊ុត​ សា​វង្ស វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
images/articles/2394/ewrcfsevfe4stg45tvgersdfgeir.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៣៧៤៥ ដង)
សេចក្តី​ច្រ​ណែន កើត​ព្រម​ជា​មួយ​នឹង​ទោស​ចិត្ត​ជា​អ​កុសល​ដ៏​ធ្ងន់​មួយ​ប្រ​ភេទ​ដែល​សង្កត់​អ្នក​ទូល​រែក​វា ឲ្យ​ស្រុត​ទៅ​កាន់​ទី​ទាប វា​ជា​រោគ​សង្គម​មួយ​ប្រ​ភេទ​ដែល​មាន​ពាស​ពេញ​ពិ​ភព​លោក អស់​កាល​ជា​និច្ច​មក​ហើយ​ និង​មាន​ត​ទៅ​ទៀត​ ប៉ុន្តែ​រោគ​នេះ​មាន​នៅ​តែ​ក្នុង​បុថុជ្ជ​ប៉ុណ្ណោះ ។ លក្ខណៈ​នៃ​ការ​ច្រ​ណែន គឺ៖ - មិន​ត្រេក​អរ​នឹង​អ្នក​ដទៃ​បាន​លាភ យស សរ​សើរ​ សុខ ប៉ុន្តែ​ពេញ​ចិត្ត​ត្រង់​ដែល​អ្នក​ដទៃ​បាន​តិច​ឬ​តូច​ជាង​ខ្លួន ឬ​អត់​បាន​តែ​ម្តង ។ - ចាប់​កំ​ហុស នឹង​រក​ចំ​ណុច​ខ្វះ​ខាត​របស់​អ្នក​ដទៃ​ក្នុង​ពេល​ដែល​អ្នក​ដទៃ​នោះ​បាន​ទទួល​​ការ​សរ​សើរ​ផ្សេង ៗ មាន​សេច​ក្តី​ដឹង​ខ្លួន​ថា​មិន​ពេញ​ចិត្ត ។ - ការ​ប្រ​ចណ្ឌ គឺ​ជា​ការ​ច្រ​ណែន​ហ្នឹង​ឯង គ្រាន់​តែ​ទៅ​តាម​បែប​ហួង​ហែង​ប្រុស​ស្រី​ដោយ​កាម​រាគៈ ។ ថ្នាំ​បំ​បាត់​រោគ​ច្រណែន​នេះ​ឯង ព្រះ​សម្មា​សម្ពុទ្ធ​ត្រាស់​ហៅ​ថា មុទិតា ។ ថ្នាំ​មុ​ទិ​តា​នេះ​ត្រូវ​ផ្សំ​គ្នា​ដូច​ខាង​ក្រោម​នេះ - ត្រេក​អរ​នឹង​ការមាន​បាន​របស់​អ្នក​ដទៃ ដោយ​យល់​ត្រូវ​តាម​ការ​ពិត​ថា ​មនុស្ស​ម្នាក់ ៗ ប្រព្រឹត្ត​ទៅ​តាម​កម្ម​រៀង​ ៗ ខ្លួន ។ ចំ​ពោះ​ភាព​ល្អ​ប្រ​សើរ​ដែល​ជា​ផល​របស់​បុណ្យ​ គួរ​តែ​ត្រេក​អរ ឲ្យពរ ឲ្យ​ជ័យ​បន្ថែមទៀត សូម​ឲ្យ​បុគ្គល​នោះ ៗ បាន​សុខ​ជា​មួយ​នឹង​សម្បត្តិ​របស់​ខ្លួន​ចុះ ។ - ទឹក​ចិត្ត​ស្មោះ​ត្រង់ មិនមាន​បំ​ណង​បែង​ចែក​ដោយ​គិត​ថា គេ​គួរ​​តែ​ឲ្យ​មក​យើង​ខ្លះ ព្រោះ​យើង​ជា​បុគ្គល​ជាប់​ពាក់​ព័ន្ធ​យ៉ាង​នេះ​មួយ យ៉ាង​នោះ​មួយ ដូច្នេះ​ឡើយ ។ មិនមាន​គុំ​ស្អប់​នឹង​អ្នក​ដទៃ ព្រោះ​ហេតុ​អ្នក​ដទៃ​នោះ​មិន​មាន​ឲ្យ​អ្វី​ដល់​ខ្លួន​ឡើយ ។ គប្បី​យក​ការ​ត្រេក​អរ​នឹង​ការមាន​បាន​របស់​អ្នក​​ដទៃ មក​ផ្សំ​ជា​មួយ​នឹង​ទឹក​ចិត្ត​ស្មោះ​ត្រង់ ហើយ​លេប​ចូល​ទៅ​ក្នុង​ចិត្ត​ឲ្យ​ពេញ​ ។ កាល​បើ​ដូច្នេះ ចំ​ហាយ​ថ្នាំ​មុទិ​តា​នឹង​ផ្សាយ​ចេញ​មក​តាម​រយៈ​ទឹក​មុខ អាកប្ប​កិ​រិយា​ និង ពាក្យ​សម្តី ។ មនុស្ស​ដែឡ​និយាយ​ដោយ​ចិត្ត​មុ​ទិតា​ធ្វើ​ឲ្យ​អ្នក​ស្តាប់​ត្រ​ជាក់​ចិត្ត​ជ្រះ​ថ្លា គិត​ថា សម្បត្តិ​របស់​ខ្លួន​ទង​ប៉ុន្មាន មាន​តម្លៃ​មិន​ស្មើ​នឹង​ទឹក​ចិត្ត​បែប​នេះ​ឡើយ ។ មនុស្ស​ទាំង​ឡាយ​ដ៏​ចម្រើន មាន​ចិត្ត​បង្អោន​មក​ជា​មិត្ត​ជា​មួយ​នឹង​អ្នក​ដែល​មាន​ចិត្ត​មុ​ទិតា​នោះ​ឯង ។ បរិយា​កាស​ពេញ​ទៅ​ដោយ​ភាព​ស្និទ្ធ​ស្នាល ស្រ​ទន់​ដូច​មេឃ​ស្រ​ទំ ផ្សំ​ដោយ​ខ្យល់​ត្រ​ជាក់ ។ ដកស្រង់ចេញពីសៀវភៅៈ គតិ​ធម៌ រៀបរៀងដោយៈ លោក​គ្រូ អគ្គ​បណ្ឌិត ប៊ុត​ សា​វង្ស វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
images/articles/2401/5eeby55evrthb5gyhge45ryb65vrtdftgn5brtdfy.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ២៨៣០៤ ដង)
រឿងប្រេតអ្នកពោលតិះដៀលការបូជាព្រះសារីរិកធាតុ (បិដកលេខ៥៦ ទំព័រ៨៨ និងអដ្ឋកថា) កាលព្រះមានព្រះភាគ ស្ដេច​ទ្រង់​បរិនិព្វាន ទៅ​ចន្លោះ​ដើម​សាលព្រឹក្ស​ទាំង​គូ​ក្នុង​សាលវ័ន នៃ​ពួក​មល្លក្សត្រ ដែល​ជា​ទីឆៀង​ចូល​ទៅ​ក្នុង​ក្រុង​កុសិនារា (​ក្រោយ​មក ទោណព្រាហ្មណ៍) និង​ធ្វើ​ការ​ចែក​ព្រះធាតុ។ ព្រះបាន​អជាតសត្តុ បាន​ទទួល​ចំណែក​នៃ​ព្រះធាតុ​ចំនួន​២​នាឡិ បាន​កសាង​ព្រះស្ដូប បញ្ចុះ​ព្រះបរមសារីរិកធាតុ​របស់​ព្រះសម្មាសម្ពុទ្ធ នៅ​នា​ក្រុង​រាជគ្រិះ។ សួរ​ថា តើ​ធ្វើ​យ៉ាង​ណា? ឆ្លើយថា គឺ​ព្រះរាជា បាន​ដង្ហែ​តាំង​តែអំពី​ក្រុង​កុសិនារា​រហូត​ដល់​ក្រុង​រាជគ្រិះ ក្នុងចម្ងាយ​ផ្លូវ​២៥​យោជន៍។ ក្នុង​ចន្លោះផ្លូវ​នោះ ទ្រង់​បានឲ្យ​ឈប់​រវាង​ផ្លូវ​៨ឧសភៈ(ម្ដងៗ) ដើម្បី​ឲ្យ​មហាជន​បាន​បូជា គ្រប់​កន្លែង​ដែល​បាន​ឈប់​នោះ។ ដោយ​ការ​នឹក​រលឹក​ដល់​ព្រះពុទ្ធគុណ ទើប​ធ្វើ​ការ​បូជា យ៉ាង​ឱឡារិក​គគ្រឹកគគ្រេង​ឲ្យ​ប្រព្រឹត្ត​ទៅ រហូត​៧ឆ្នាំ ៧ខែ ៧ថ្ងៃ។ ពួក​មនុស្ស​ក្នុងទីនោះ រាប់​ប្រមាណ​មិនបាន នាំគ្នា​ធ្វើ​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុងព្រះបរមសារីរិកធាតុ ក្រោយ​ពីស្លាប់ បាន​ចូល​ទៅ​កើត​ក្នុង​ឋានសួគ៌ ដោយ​អំណាច​នៃ​ការ​បូជា​ចំពោះ​ព្រះសារីរិកធាតុ។ ចំណែក​ពួកជន​ដែល​ជា​មិច្ឆាទិដ្ឋិ មានចិត្ត​វិបល្លាស ព្រោះ​ជា​បុគ្គល​មិន​មាន​សទ្ធា ដោយ​ការ​យល់​ខុស​របស់ខ្លួន បាន​នាំគ្នាតិះដៀល​ថា តាំង​តែ​អំពី​ព្រះសមណគោតម​បរិនិព្វាន​ទៅ ពួក​យើង​រវល់​តែលេង​នូវ​គ្រឿង​ប្រគំ ការងារ​របស់​ពួក​យើង​វិនាស​អស់​ហើយ ក៏​មាន​ចិត្ត​ប្រទូស​រ៉ាយ​កើត​ឡើង សូម្បី​ក្នុង​វត្ត​ដែល​គួរ​ឲ្យ​កើត​សេចក្ដី​ជ្រះថ្លា បែរ​ជា​តិះដៀល ពួក​ជន​មាន​ប្រមាណ​៨៦០០០នាក់ ក្នុងទី​នោះ បាន​ទៅ​កើត​ក្នុង​អបាយភូមិ (ដោយ​ការ​តិះដៀល​ព្រះបរមធាតុ)។ (ក្នុង​កាល​នោះ មាន) ភរិយា កូនស្រី និង​កូនប្រសារស្រី​របស់​កុដុម្ពិកៈម្នាក់ ដែល​បរិបូរណ៌ដោយ​ទ្រព្យសម្បត្តិ​ក្នុង​ក្រុង​រាជគ្រឹះ​នោះ​ឯង មាន​ចិត្ត​ជ្រះថ្លា នាំ​គ្នា​គិត​ថា ពួក​យើង​នឹង​ធ្វើ​ការបូជា​ព្រះធាតុ ទើប​កាន់​យក​នូវ​សក្ការៈ​ទាំងឡាយ មាន​ផ្កាកម្រង និងគ្រឿងក្រអូប​ជាដើម ប្រុង​ដើម្បី​នឹង​ទៅ​កាន់​ទីតម្កល់​ព្រះធាតុ។ កុដុម្ពិៈនោះ​គិត​ថា កឹ អដ្ឋិកានំ បូជនេន ប្រយោជន៍​អ្វី​ដោយ​ការ​បូជា​ឆ្អឹង​ទាំង​ឡាយ (នោះ) ទើប​ជេរ​ពួក​ស្ត្រី​ទាំង​នោះ ដោយ​ពោល​តិះដៀល​ចំពោះ​ការ​បូជា​ព្រះសារីរិកធាតុ។ តែស្ត្រី​ទាំង​នោះ មិន​បាន​អើពើ​នឹង​ពាក្យ​របស់​គាត់​ទេ ក៏​នាំ​គ្នា​ទៅ​ក្នុងទីនោះ ធ្វើការ​បូជា​ព្រះសារីរិកធាតុ​ហើយ ទើប​ត្រឡប់​មក​ផ្ទះ មិនយូរ​ប៉ុន្មាន ក៏​ធ្វើ​មរណកាល ហើយ​ទៅកើត​ក្នុងទេវលោក។ ចំណែក​កុដុម្ពិកៈនោះ​ត្រូវ​សេចក្ដីក្រោធ​គ្របសង្កត់ មិនយូរ​ប៉ុន្មាន ស្លាប់​ហើយ ទៅកើត​ក្នុងពួក​ប្រេត ព្រោះ​បាបកម្មនោះ។ ក្រោយ​មក ថ្ងៃ​មួយ ព្រះមហាកស្សបៈ​មាន​អាយុ បាន​សម្ដែង​នូវ​ឥទ្ធាភិសង្ខារ(គឺសម្ដែងឫទ្ធិ) ដោយ​ប្រការ​ដែល​ពួក​មនុស្ស​អាច​ឃើញ​ប្រេត​ទាំង​នោះ និង​ទេវតា​ទាំង​នោះ​បាន លុះ​ធ្វើ​យ៉ាង​នេះ​ហើយ ក៏​ឈរ​ត្រង់​ទីលាន​ព្រះចេតិយ សួរ​ប្រេត​អ្នក​ដែល​ពោល​តិះដៀល​ព្រះសារីរិកធាតុ​នោះ ​ទាំង​នេះ​ថា អ្នក​ឋិត​នៅ​ព្ធដ៏អាកាស មានក្លិន​អាក្រក់​ស្អុយ​ផ្សាយ​ចេញ​ឯពួកដង្កូវ​ក៏​នាំ​គ្នា​រុក​ស៊ី​មាត់របស់​អ្នក​ដែល​មាន​ក្លិន​ស្អុយ តើ​អ្នក​បាន​ធ្វើ​អំពើ​អ្វី​ក្នុង​កាល​មុន? ព្រោះកាល​ផ្សាយ​ទៅ​នៃ​ក្លិន​ស្អុយ និង​មាត់​ដែល​មាន​កដង្កូវ​រុក​ស៊ី​នោះ (បាន​ជា​ពួក​សត្វ ដែល​ប្រព្រឹត្ត​ទៅ​តាម​កម្ម) កាន់​យកគ្រឿង​សស្ត្រា មក​វះ (មាត់​ដំបៅ) រឿយៗ ហើយស្រោច​ដោយទឹកខារ (ទឹកក្រុត) ថែមទៀត។ អំពើ​អាក្រក់​អ្វី ដែល​អ្នក​បាន​ធ្វើ​ដោយ​កាយ វាចា ចិត្ត? ព្រោះ​វិបាក​នៃ​កម្ម​អ្វី អ្នក​ទើប​បាន​ទទួល​សេចក្ដី​ទុក្ខ​យ៉ាង​នេះ? ប្រេត​នោះ ក៏​បាន​ទូល​ប្រាប់​ដល់​លោក​ថា បពិត្រ​លោក​អ្នក​និរទុក្ខ (កាល​មុខ) ខ្ញុំ​ជា​ឥស្សរៈ លើ​ទ្រព្យ និង​ស្រូវអង្ករ​ច្រើន​ណាស់ នៅ​ក្នុង​ក្រុង​រាជគ្រឹះ ដែល​គួរ​រីករាយ មាន​ភ្នំឡោមព័ទ្ធជុំវិញ។ (កាល​ពីជាតិ​មុន) ស្រី​នេះ​ជាភរិយា​របស់ខ្ញុំ ស្រីនេះ​ជាកូន​ស្រីរបស់​ខ្ញុំ ស្រី​នេះ​ជាកូនប្រសារ​របស់​ខ្ញុំ ខ្ញុំ​បាន​ហាម​ឃាត់​ពួក​គេ ដែល​នាំ​គ្នាកាន់​យក​កម្រង​ផ្កា ផ្កាឧប្បល និង​គ្រឿង​លាបស្រលាប​ដែល​មាន​តម្លៃ ទៅ​កាន់​ព្រះស្ដូប (ដើម្បី​បូជា​ព្រះធាតុ) បាបកម្ម​នោះ គឺ​ខ្ញុំ​បាន​ធ្វើ​ទុក្ខ​ហើយ។ ពួក​ខ្ញុំ​មាន​ចំនួន ៨៦០០០នាក់ បាន​ទទួល​ទុក្ខវេទនា​ចំពោះ​ខ្លួន ដែល​បាន​តិះដៀល​នូវ​ការបូជា​ព្រះស្ដូប​ហើយ ទើប​ឆេះ​នៅ​ក្នុង​ប្រេត​វិស័យ ដែល​ដូច​ជានរក ព្រោះមានការ​លំបាក​យ៉ាង​ខ្លាំង។ នាកាល​បុណ្យ​ដង្ហែ ដែល​គេបូជា​ឧទ្ទិស្ដូប​នៃ​ព្រះអរហន្តសម្មាសម្ពុទ្ធ កំពុង​តែ​ប្រព្រឹត្ត​ទៅ ពួក​ជន​ណា​ប្រកាស​ទោស​ក្នុងការ​បូជាព្រះស្ដូប​(ដូចជាខ្ញុំ) ពួក​ជន​នោះ តែង​ងាក​ចេញចាក​បុណ្យ (តែម្យ៉ាង)។ លោកម្ចាស់ សូមទតមើល នូវ​ពួកទេពអប្សរ​ទាំង​នេះ​ដែល​ទ្រទ្រង់​ផ្កា​កម្រង តាក់តែង​កាយ កំពុង​តែ​ហោះ​មក (តាម​អាកាស) ទេពអក្សរ​ទាំង​នោះ ដែល​បាន​សម្រេច (​ដោយ​សម្បត្តិ​ទិព្វ) មាន​យសបរិវារ កំពុង​តែ​សោយ​នូវ​ផល​នៃ​ការបូជា​ (ព្រះសារីរិកធាតុ) ដោយ​កម្រងផ្កា។ (បពិត្រ​លោកម្ចាស់កស្សបៈ) ពួក​នាង ជាអ្នក​មាន​បញ្ញា​បាន​ឃើញ​ផល​ដ៏អស្ចារ្យ ដ៏ចម្លែក ដែលគួរព្រឺរោម (នៃបុណ្យ​ដ៏តិចតួច​នោះ) តែង​ធ្វើ​ការ​នមស្ការ ពោល​ថា (នមោ នមោ) ចំពោះ​ព្រះមហាមុនីអង្គ​នោះ។ (លំដាប់​នោះ) ប្រេត​នោះ​មាន​ចិត្តតក់ស្លុត កាល​សម្ដែង​កម្មដែល​ខ្លួន​គប្បី​ធ្វើ​តទៅ ទើប​ពោល​ថា ខ្ញុំ​ទៅ​អំពី​បេតលោក (នេះ) ហើយ (បើ)បានកំណើត​ជាមនុស្ស ខ្ញុំ​នឹង​ជាអ្នក​មិនប្រមាទ ហើយនឹង​ធ្វើការបូជា​ព្រះស្ដូប​(ដែលតម្កល់​នូវ​ព្រះសារីរិកធាតុ) រឿយៗ​ដោយពិត។ ព្រះមហាកស្សបៈ ដែល​ប្រេត​ពោល​ប្រាប់​យ៉ាង​នេះ​ហើយ ទើប​ធ្វើ​រឿង​នោះ​ឥ្យ​ជា​អត្ថុប្បត្តិ​ហេតុ សម្ដែងធម៌ដល់​បរិស័ទដែល​មក​ប្រជុំ​គ្នា​ព្រម​ហើយ។ ដកស្រង់ចេញពីសៀវភៅ សារីរិកធាតុបូជានិសំសោ រៀប​រៀង​ដោយ លោក ង៉ែត សុផាន ដោយ៥០០០ឆ្នាំ
images/articles/2402/57by546gfy5y6ybh76v5urty5h6grtfydg.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ១៥៤៥៧ ដង)
រឿងព្រះបច្ចុបដ្ឋានសញ្ញកត្ថេរ (បិដកលេខ ៧៣ ទំព័រ២៨ និងអដ្ឋកថា) ព្រះបច្ចុបដ្ឋានសញ្ញកត្ថេរនេះ លោក​ធ្លាប់​បាន​បំពេញ​កុសល​មក​ហើយ ក្នុងកាល​នៃ​ព្រះសម្មាសម្ពុទ្ធ​អង្គ​មុនៗ ការ​សន្សំបុណ្យ​ទាំង​ឡាយ ក្នុងកាល​នៃ​ព្រះសម្មាសម្ពុទ្ធ​អង្គ​មុនៗ ការសន្សំបុណ្យ​ទាំងឡាយ ដែល​ជាឧបនិស្ស័យនៃវិវដ្ដៈ ក្នុងភព​មួយ​នោះ លោក​បាន​កើត​ក្នុង​កំណើត​យក្ស ក្នុងកាល​នៃ​ព្រះមានព្រះភាគ​ព្រះនាម​អត្ថទស្សី កាល​ខាង​ក្រោយ​មក ព្រះអង្គ​ក៏​ទ្រង់បរិនិព្វាន​ទៅ ព្រោះ​តែ​ការ​មិនបាន​ឃើញ ពេល​ដែលព្រះអង្គ​ទ្រង់​គង់​ព្រះជន្ម​នៅ ទើប​មាន​សេចក្ដី​សោកស្ដាយ​យ៉ាង​ខ្លាំង។ ក្នុងកាល​នោះ អគ្គសាវក​របស់​ព្រះសម្មាសម្ពុទ្ធ​អត្ថទស្សីមានព្រះនាមថា សាគរ កាល​ទូន្មាន (យក្សនោះ) ទើប​ពោល​ថា ការបូជា​ព្រះសារីរិកធាតុ របស់​ព្រះមានព្រះភាគ រមែង​មាន​ផល​ច្រើន​ ដូច​ការ​បូជា​ដែល​គេ​ធ្វើ​ហើយ​ក្នុង​កាល​ព្រះមានព្រះភាគ​ទ្រង់​គង់​ព្រះជន្មនៅ ព្រោះអំណាច​នៃ​ចិត្ត​ដែល​ជ្រះថ្លា (ហេតុ​ដូច្នេះ) អ្នក​ចូល​កសាង​ព្រះស្ដូប​ចុះ!។ យក្ស​បាន​ស្ដាប់​ហើយ កើត​សេចក្ដី​ជ្រះថ្លា ទើប​បបួល​គ្នាកសាង​ស្ដូប (ព្រះចេតិយ) រួច​បញ្ចុះ​ព្រះបរមសារីរិកធាតុ និង​បាន​បូជា​ព្រះស្ដូប​ដែល​តម្កល់ ព្រះសារីរិកធាតុ​នោះហើយ ចុតិ​អំពី​កំណើត​យក្ស បាន​សោយ​សម្បត្តិ​ព្រះឥន្ទ្រក្នុងទេវលោក និង​សម្បត្តិ​ស្ដេចចក្រពត្តិ​ក្នុងមនុស្សលោក។ ក្នុងពុទ្ធុប្បាទ​នេះ បានកើត​ក្នុងត្រកូល​ដែលមានទ្រព្យ​ច្រើន​ក្នុងនគរ​សាវត្ថី ដឹងក្ដីហើយ ជ្រះថ្លា​ក្នុងព្រះពុទ្ធ​សាសនា បាន​ចេញបួស មិនយូរប៉ុន្មាន​ ក៏បាន​ជាព្រះអរហន្ត។ ក្នុងកាលជាខាងក្រោយ​មក លោករលឹក​ឃើញ​នូវបុព្វកម្មរបស់ខ្លួន ក៏កើតសោមនស្ស កាល​ប្រកាស​នូវអំពើ​នោះឲ្យ​ប្រាកដ​ច្បាស់ ដែល​ខ្លួន​ប្រព្រឹត្ត​ហើយ​ក្នុងកាល​មុន ទើបពោល​គាថា​ទាំងនេះ​ថា កាលព្រះសុគតព្រះនាមអត្ថទស្សី ទ្រង់បរិនិព្វាន​ទៅ ខ្ញុំ​បានកើត​កំណើត​យក្ស ក្នុងលំដាប់​ស្មើ​គ្នា កាល​នោះ ខ្ញុំ​បាន​ដល់​នូវ​យស។ (ខ្ញុំ​គិត​ថា) ឱហ្ន៎! យស ដែល​អាត្មា​អញ​បាន​ហើយ មិនល្អ​សោះ ពន្លឺ​ភ្លឺស្វាង​ក្នុងរាត្រី​មិន​ល្អ ការរះ​ឡើង​នៃ​ព្រះអរុណ​ក៏​មិន​ល្អ ព្រោះ​ថា កាល​ដែល​ភោគអាត្មា​អញ​នៅ​មានព្រះសម្ពុទ្ធ​មានចក្ខុ​ទ្រង់​បរិនិព្វាន​ទៅ។ សាវក​ឈ្មោះ សាគរៈ បានដឹងច្បាស់ នូវតម្រិះ​របស់ខ្ញុំ​លោកមានប្រាថ្នា​នឹងស្រង់​ខ្ញុំ​ឡើង ទើប​និមន្ត​មក​កាន់​សំណាក់​ខ្ញុំ (ហើយប្រាប់ថា) នែ​បុរស​អ្នក​មាន​ប្រាជ្ញាល្អ អ្នកយំសោក​ធ្វើអ្វី អ្នក​កុំខ្លាច​ឡើយ អ្នក​ចូរប្រព្រឹត្ត​ធម៌​ចុះ ការ​បរិបូណ៌ដោយពូជ គឺ​កុសល​របស់​សត្វ​ទាំង​អស់ ព្រះពុទ្ធ​ទ្រង់​បានប្រគល់​ឲ្យ​ហើយ។ បុគ្គល​ណា បូជា​ព្រះសម្ពុទ្ធ​ជាំលោក​នាយក ដែល​ទ្រង់​គង់​ព្រះជន្ម​នៅ​ក្ដី បូជា​ព្រះសារីរិកធាតុ​របស់​ព្រះជិនស្រី សូម្បីប៉ុន​គ្រាប់ស្ពៃ ដែល​ទ្រង់​បរិនិព្វាន​ទៅហើយ​ក្ដី កាល​បើ​មាន​ចិត្ត​សេចក្ដី​ជ្រះថ្លា​ស្មើ បុណ្យ​ដែល​ដល់​នូវ​ភាព​ដ៏ធំ ក៏ស្មើគ្នា ព្រោះហេតុ​នោះ អ្នក​ចូល​កសាង​ព្រះស្ដូប ហើយបូជា​ព្រះជិនធាតុ​ទាំងឡាយចុះ!។ ខ្ញុំបានស្ដាប់​នូវ​ព្រះវាចា នៃ​ព្រះសាគរៈហើយ បាន​ធ្វើ​ពុទ្ធស្ដូប (គឺ​ព្រះចេតិយតម្កល់​នូវ​ព្រះសារីរិកធាតុ) ព្រម​ទាំងបានបម្រើ​ព្រះស្ដូប​ដ៏ប្រសើរ​របស់​ព្រះពុទ្ធ​មុនី​អស់៥ឆ្នាំ។ បពិត្រ​ព្រះអង្គ​ជាធំ​ជាងសត្វ​ទ្វេបាទ ជាចម្បង​ក្នុង​លោក​ទ្រង់ប្រសើរបំផុត​ជាងនរជន ខ្ញុំបាន​សោយនូវសម្បត្តិ ហើយបានសម្រេច​ព្រះអរហន្ត ព្រោះកុសលកម្មនោះ។ ក្នុងកប្បទី៧០០ អំពីភទ្ទកប្បនេះទៅ ខ្ញុំ​បាន​ជាស្ដេច​ចក្រពត្តិ៤ដង មានប្រាជ្ញាក្រាស់​ដូច​ផែនដី បរិបូណ៌ដោយរតនៈ៧ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ៨ និងអភិញ្ញា៦ ខ្ញុំ​បាន​ធ្វើ​ឲ្យជាក់ច្បាស់ហើយ ទាំងព្រះពុទ្ធសាសនា ក៏ខ្ញុំ​បានប្រតិបត្តិ​ហើយ។ បានឮមកថា ព្រះបច្ចុបដ្ឋាន​សញ្ញកត្ថេរមានអាយុ បានសម្ដែងនូវគាថា​ទាំងនេះ ដោយប្រការ​ដូច្នេះ។ បច្ចុបដ្ឋានសញ្ញកត្ថេរាបទាន និងអដ្ឋកថា ឈ្មោះវិសុទ្ធជនវិលាសិនី ចប់ ដកស្រង់ចេញពីសៀវភៅ សារីរិកធាតុបូជានិសំសោ រៀប​រៀង​ដោយ លោក ង៉ែត សុផាន់ ដោយ៥០០០ឆ្នាំ
images/articles/2405/322w3.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៣៤៤១៤ ដង)
វាស​នា​បា​រមី យើង​បាន​យល់​ដឹង​ជា​ទូ​ទៅ​ថា បើ​អ្នកមាន​ហើយ នឹង​ជា​មនុស្ស​សម្បូរ​ទៅ​ដោយ​សេចក្តី​សុខ លាភ​យស នឹងឋានៈ​មុខ​នា​ទី ។ មនុស្ស​ដេលមាន​វាសនា​បា​រមី​ល្អ រមែង​ជា​ទី​រាប់​អាន​ គោរព​ស្រ​ឡាញ់​របស់​មនុស្ស​គ្រប់​ជាន​ថ្នាក់ បើ​មាន​បុគ្គល​ណាប៉ង​ប្រទូស​ស្រ​រ៉ាយ ឬ​ច្រណែន​ឈ្នា​នីស​គិត​ផ្តួល​រលំ រមែង​ប្រព្រឹត្ត​ទៅ​មិន​បាន​ឡើយ ត្រឡប់​បែ​ជា​ទៅ​ចាញ់​ខ្លួន​ឯង​វិញ ។
images/articles/2406/33aw.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ២៤៥៦៥ ដង)
កូន​ជា​ទី​ស្រឡាញ់ ទ្រព្យ​របស់​អ្នក​ដទៃ មិន​ល្អ​ដូច​ទ្រព្យ​របស់​ខ្លួន​ឯង ។ ទ្រព្យ​របស់​ខ្លួន​ឯង​ដែលបាន​​ទទួល​ពី​អ្នក​ស្លាប់​ទៅ ពោល​គឺ​ ទ្រព្យ​មរតក មិន​ល្អ​ដូច​ទ្រព្យ​ដែល​​រក​បាន​ដោយកម្លាំង​ខ្លួន​ឯង ។ ទ្រព្យ​ដែល​រក​បាន​មក​ដោយ​ទុច្ច​រិត មិន​​ល្អ​ដូច​ទ្រព្យ​ដែល​​រក​បាន​ដោយ​សុច​រិត ។
images/articles/2407/2qw2.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៩៣៨៩ ដង)
ទា​និង​មាន់ មាន​មនុស្ស​ពីរ​នាក់​ឃើញ​ទា​ផង ឃើញ​មាន់​ផង ។ មនុស្ស​ម្នាក់គិត​ចង់​ឲ្យ​មាន់​ក្លាយ​ទៅ​ជា​ទា គិត​ចង់​ឲ្យ​ទា​ក្លាយ​ទៅ​ជា​មាន់ រឿង​នោះ​វា​មិនអាច​ប្រព្រឹត្ត​ទៅ​បាន​ឡើយ ក្នុង​មួយ​អត្ត​ភាព​នៃ​សត្វ​ទាំង​ពីរ​មុខ​នោះ ។ បើ​មនុស្ស​ម្នាក់​ទៀត​ឃើញ​ទា​ជា​ទា ឃើញ​មាន់​ជា​មាន់
images/articles/2408/32raf.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៩៤៨៩ ដង)
ក្បាល​ពស់​កន្ទុយ​ពស់ មនុស្ស​យើង​គ្រប់​គ្នា​មិន​ត្រូវ​ការ​ទុក្ខ ត្រូវ​ការ​តែ​សុខ​ប៉ុណ្ណោះ ប៉ុន្តែ​ព្រោះ​សត្វ​លោក​ត្រូវ​ការ​សុខ ជាប់​ជំពាក់​នឹង​សុខ ទើប​មិន​រួច​ទុក្ខ ។ សុខ​និង​ទុក្ខ​ប្រៀប​ដូច​សត្វ​ពស់​មួយ ខាង​ក្បាល​វា​មាន​ពិស ចូលទៅ​ជិត វានឹង​ខាំ បើ​ចាប់​កន្ទុយ​វា​ពិត​ជា​ស្រួល​ដៃ​ណាស់
images/articles/2410/67yg45y57yhe5rythg5rdtf.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៤៧៣៨ ដង)
រឿងបីតវិមាន (បិដកលេខ៥៥ ទំព័រ៩៩ និងអដ្ឋកថា) បីតវិមាននោះ មានរឿងកើតឡើងដូចម្ដេច? (មានរឿងកើតឡើងថា) កាលព្រះមានព្រះភាគ ទ្រង់រលត់​ខន្ធបរិនិព្វានទៅ ព្រះបាទ​អជាតសត្តុ ទ្រង់បាន​ដង្ហែ​ព្រះបរមសារីរិកធាតុ​ដែល​ព្រះអង្គ​បាន​ទទួល​ចំណែក​(អំពី​ក្រុង​កុសិនារា)​មក ហើយ​បាន​កសាង​ព្រះស្ដូប និង​ធ្វើ​បុណ្យ​ឆ្លង ឧបាសិកា​ក្នុង​ក្រុង​រាជ​គ្រឹះ​ម្នាក់ មានកតសរីរបដិបជ្ជនា (គឺ​មាន​ការ​រៀបរយ​ខ្លួន​ប្រាណ​បាន​ត្រឹម​ត្រូវ​ល្អ) តាំង​អំពី​ព្រឹក​ជាស្រេច គិត​ថា អញ​នឹង​បូជា​ព្រះស្ដូប​របស់​ព្រះសាស្ដា ហើយ​កាន់​ផ្កា​ននោង​ព្រៃ​៤​ទង​តាម​ដែល​ខ្លួន​បាន​មក​ហើយ មាន​ចិត្ត​គឺ​កម្លាំង​សទ្ធា​លើក​ឡើង​ហើយ មិន​បាន​គិត​ពិចារណា​ដល់​អន្តរាយ​តាម​ផ្លូវ ដើរ​មាន​មុខ(គឺ​ចិត្ត​គិត) ឆ្ពោះ​ទៅ​កាន់​ព្រះស្ដូប​តែប៉ុណ្ណោះ​ដើរ​ទៅ។ ពេល​នោះ មេគោ​មាន​កូន​ខ្ចី ក៏​ស្ទុះ​រត់​យ៉ាង​លឿន ជល់​គាត់​វ័ធ​ដោយ​ស្នែង ធ្វើ​ឲ្យ​ដល់​នូវ​ការ​អស់​ជីវិតទៅ។ នាងក៏​ទៅ​កើត​ក្នុង​ឋានសួគ៌​ជាន់​តាវតិង្ស ដោយ​ហេតុ​នោះ​ឯង កាល​សក្កទេវរាជ ទ្រង់​យាង​ទៅដើម្បី​កីឡា (ការលេង) ក្នុង​ឧទ្យាន នាងមាន​ខ្លួន​ប្រាកដ ព្រម​ទាំង​ទេវរថ គ្របសង្កត់​នូវ​ទេពធីតា​ទាំង​អស់​ដោយ​រស្មី​នៃ​សរីរៈ​របស់​ខ្លួន ក្នុង​កណ្ដាលនៃ​ទេព​អប្សរ​ជា​ស្រី​របាំ​ពីរ​កោដិ​កន្លះ ដែល​ជាបរិវារ។ សក្កទេវរាជ ទ្រង់​ទត​ឃើញ​នាង​ទេព​ធីតា​ថ្មី​នោះ ទើប​មាន​ព្រះទ័យ​ស្ងើច ស្ងប់ស្ងែង កើត​អស្ចារ្យ​ចំឡែក(មិនធ្លាប់​មាន) ទ្រង់​មាន​ព្រះតម្រិះ​ថា យី! ទេពធីតា​អង្គ​នេះ មាន​ទេវឫទ្ធិ​ដ៏​ធំមហិមា មាន​សភាព​បែប​នេះ ព្រោះកម្ម​ធំ​ក្រៃលែង​ដូចម្ដេចហ្ន៎!? ដូច្នេះ​ហើយ ត្រាស់​សួរ ទេពធីតានោះ ដោយគាថា​ទាំង​នេះ​ថា៖ ម្នាល​នាង​ដ៏​ចម្រើន (នាង)មានសំពត់​លឿង មានទង់​លឿង ស្អិត​ស្អាង​ដោយ​គ្រឿង​អលង្ការ​លឿង មានអវយវៈលាប​ស្រលាប​ដោយ​ខ្លឹម​ចន្ទន៍​លឿង ទ្រទ្រង់​ផ្កាឧប្បលលឿង មាន​ប្រាសាទ​លឿង មាន​ទីដេក​លឿង មានឆត្រលឿង មានរថលឿង មានសេះលឿង មានវីជនី(ផ្លិត)លឿង នាង​បាន​ធ្វើ​អំពើ​ដូចម្ដេច​ក្នុងកាល​មុន​នៃ​ភាព​ជា​មនុស្ស? ម្នាល​នាង​ទេពធីតា យើង​សួរ​ហើយ នាង​ចូរ​ប្រាប់ នេះ​ជា​ផល​នៃ​កម្ម​អ្វី? នាងទេពធីតា​នោះ ទូល​ប្រាប់​ដោយ​គា​ថា​ទាំង​នេះ​ថា៖ បពិត្រ​ព្រះអង្គ​ដ៏ចម្រើន វល្លិ៍ននោង​ព្រៃ ជា​ជាតិ​វល្លិ៍​ល្វីងដែល​គេ​មិន​ត្រូវ​ការ ខ្ញុំម្ចាស់​មាន​ចិត្ត​ជ្រះថ្លា បាន​នាំ​ផ្កា​ននោង​ព្រៃ​នោះ​៤ទង ទៅបូជា​ព្រះស្ដូប ឧទ្ទិស​ព្រះសារីរិក​ធាតុ​របស់​ព្រះសាស្ដា ខ្ញុំម្ចាស់​កំពុង​តែ​មានចិត្ត​ជ្រះថ្លា ប្រព្រឹត្ត​ទៅ​ក្នុង​ព្រះធាតុ​នោះ មិនបានក្រឡេក​មើល​ផ្លូវ​ជាទី​មក​នៃ​គោ គ្រានោះ​មេគោ​មកជល់​ខ្ញុំម្ចាស់ ដែល​មាន​ចិត្ត(មនោរថ) មិន​ទាន់​ដល់​ព្រះស្ដូប​ផង(ឲ្យស្លាប់​ទៅ) តែ​បើ​ខ្ញុំម្ចាស់​បានសន្សំ​បុណ្យ​នោះ​(សម្រេច​តាម​បំណង) ម្លេះ​សម​ជា​មាន​ទ្រព្យ​សម្បត្តិ​ដ៏ច្រើន លើសលប់​ជាង​នេះ​ទៅ​ទៀត​ បពិត្រ​ព្រះមឃវៈជាទេវកុញ្ជរ ខ្ញុំម្ចាស់​បានលះ​បង់នូវ​រាងកាយ​របស់​មនុស្ស​ហើយ ទើប​មក​កើត​ជា​មួយ​ព្រះអង្គ ព្រោះកម្មនោះ។ គាថា​នេះ ជាពាក្យ​របស់​ពួក​ធម្មសង្គាហកាចារ្យ​ថា ព្រះឥន្ទ្រនាម មឃវៈ ជាធំ​ជាងពួក​ទេវតា​ក្នុង​ជាន់​ត្រៃតិង្ស ទ្រង់​ស្មើ​ដោយ​ដំរីកុញ្ជរ ក្នុង​ពួក​ទេវតា បាន​ព្រះសណ្ដាប់​នូវ​ពាក្យ​នោះ​ហើយ កាល​ទ្រង់​ញ៉ាំង​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ឲ្យ​ជ្រះថ្លា ទើប​បានត្រាស់​ពាក្យ​នេះ នឹង​មាតលីទេវបុត្ត។ លំដាប់​នោះ សក្កទេវរាជ​បាន​សម្ដែង​ធម៌​ដល់​ពួក​ទេវតា​មាន មាតលីទេវបុត្តជាប្រមុខ ដោយ​គាថា​ទាំង​នេះ​ថា៖ ម្នាល​មាតលី អ្នកចូរមើល​នូវ​ផល​នៃ​កម្ម​ដ៏វិចិត្រ​អស្ចារ្យ​នេះ ទេយ្យវត្ថុ​សូម្បី​បន្តិចបន្តួច ដែល​គេ​ធ្វើ​ហើយ ជាបុណ្យ​មាន​ផលច្រើន។ កាល​បើ​ចិត្ត​ជ្រះថ្លា​ហើយ ក្នុងព្រះតថាគត​សម្មាសម្ពុទ្ធក្ដី​ក្នុង​សាវករបស់​ព្រះអង្គ​ក្ដី ទក្ខិណា មិនឈ្មោះ​ថា​មាន​ផល​តិច​តួចឡើយ។ ម្នាល​មាតលី អ្នក​ចូរ​មក យើង​នឹង​នាំ​គ្នាទៅបូជា​ព្រះសារីរិកធាតុ​របស់​ព្រះតថាគត ឲ្យ​ក្រៃ​លែង ឲ្យអស្ចារ្យព្រោះថា ការសន្សំ​បុណ្យ នាំ​មក​នូវ​សេចក្ដីសុខ។ ព្រះមានព្រះភាគទ្រង់​ធរមាន​នៅក៏ដោយ បរិនិព្វាន​ទៅ​ហើយ​ក៏​ដោយ កាល​បើ​ចិត្តស្មើ ផល​ក៏​ស្មើ ព្រោះថា​សត្វ​ទាំងឡាយ ទៅកាន់​សុគតិ ដោយសារ​តែការតម្កល់​ចិត្តឲ្យ​ល្អជាហេតុ។ ឱ! ទាយក​ទាំងឡាយ តែងទៅកាន់​ឋានសួគ៌បាន ព្រោះ​ធ្វើ​ការបូជា ចំពោះ​ព្រះតថាគត​ទាំងឡាយ ព្រះតថាគត​ទាំងឡាយ​នោះ ទ្រង់​កើត​ឡើង ដើម្បីជាប្រយោជន៍ដល់​ជនច្រើនហ្ន៎!។ លុះសក្កៈជាធំជាងទេវតា ទ្រង់ត្រាស់​យ៉ាង​នេះ​ហើយ​ទើប​ធ្វើ​ការ​ខ្វល់ខ្វាយ ការលេង​ក្នុង​ឧទ្យាន ឲ្យរម្ងាប់​ចុះទៅ (គឺ​ឈប់​ទៅលេងក្នុងឧទ្យាន) យាង​ត្រឡប់​ចេញ​អំពី​ឧទ្យាន​នោះវិញ ហើយទ្រង់​ក៏ធ្វើការ​បូជា​អស់​៧ថ្ងៃ ក្នុង​ព្រះចូឡាមណីចេតិយ ជាស្ថាន​ទីដែល​ព្រះអង្គ​ទ្រង់​បូជារឿយៗ។ សម័យ​តមក​ព្រះអង្គ​បាន​ប្រាប់​រឿង​នោះ ដល់​ព្រះថេរៈ​នាមនារទៈ ដែល​ត្រាច់​ចារិក​ទៅ​កាន់​ទេវលោក ដោយ​គាថា​ទាំង​នេះ​ឯង។ ព្រះថេរៈ​បាន​ប្រាប់​ដល់​ព្រះធម្មសង្គាហកាចារ្យ​ទាំងឡាយ ពួក​លោក ទើប​បាន​លើក​រឿង​នោះ​ឡើង​កាន់​សង្គាយនា ដោយ​ប្រការដូច្នោះ។ ដកស្រង់ចេញពីសៀវភៅ សារីរិកធាតុបូជានិសំសោ រៀប​រៀង​ដោយ លោក ង៉ែត សុផាន់ ដោយ៥០០០ឆ្នាំ
images/articles/2411/67h54gt45eygetd.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៣៥៧៩៨ ដង)
រឿងព្រះនាគសមាលត្ថេរ (បិដកលេខ ៧២ ទំព័រ ២៦៩ និងអដ្ឋកថា) សូម្បី​ព្រះនាគ​សមាលត្ថេរនេះ ក៏បាន​បំពេញ​បុញ្ញសម្ភារមក ក្នុងកាលនៃ​ព្រះសម្មាសម្ពុទ្ធ​អង្គ​មុនៗ ការ​សន្សំ​បុណ្យ​ទាំង​ឡាយ ដែល​ជា​ឧបនិស្ស័យ​នៃ​ព្រះនិព្វាន ក្នុងភព​មួយ​នោះ បាន​កើត​ក្នុង​ផ្ទះ​មាន​ត្រកូល ក្នុងកាល​នៃ​ព្រះមាន​ព្រះភាគ ព្រះ​នាម​សិខី ពេល​ដែល​ព្រះសាស្ដា​ទ្រង់​គង់​ព្រះជន្ម​នៅ ដឹង​ក្ដី​ហើយ​នៅគ្រប់គ្រង​ផ្ទះ រវល់​តែ​ជាប់​ជំពាក់​ក្នុង​(ការងារ) មិនទាន់​មាន​សេចក្ដី​ជ្រះថ្លា មិនបាន​ធ្វើ​កម្មគឺ ការ​ឃើញ ការ​ឮ និង​ការ​បូជា​ចំពោះ​ព្រះអង្គ​ឡើយ តែ​កាល​ព្រះសាស្ដា​ទ្រង់​បរិនិព្វាន​ហើយ ទើប​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​ព្រះចេតិយ ដែល​តម្កល់​ព្រះសារីរិកធាតុ​នៃ​ព្រះមានព្រះភាគអង្គ​នោះ ហើយ​បាន​បូជា​បាដលិបុប្ឆា(ផ្កាច្រនៀង) ញ៉ាំង​សោមនស្ស​ឲ្យ​កើត​ឡើង រស់​នៅ​រហូត​អស់​អាយុ។ ដោយ​សាមនស្ស​នោះ​ឯង លុះ​ធ្វើ​កាល​កិរិយា​អំពី​អត្តភាព​នោះ​ហើយ ទើប​សោយសុខ​ក្នុង​ទេវលោក​ទាំង​៦ជាន់​ក្រោយ​មក សោយសម្បត្តិ​មនុស្ស ក្នុងឋាន​មនុស្ស​ទាំង​ឡាយ​ក្នុងពុទ្ធុប្បាទ​នេះ បាន​កើត​ក្នុង​ផ្ទះ​មាន​ត្រកូល​មួយ មាន​ឈ្មោះ​ហៅ ដែល​មាតាបិតា​ដាក់​ឲ្យ​ថា នាគសមាលៈ ព្រោះ​មាន​សរីរៈ​ដូច​ត្រួយ​ដ៏ស្រទន់​នៃ​ដើម​ខ្ទឹម មានសេចក្ដី​ជ្រះថ្លា​ក្នុង​ព្រះភគវាបួសហើយ មិនយូរប៉ុន្មាន ក៏បានជា​ព្រះអរហន្ត។ ក្នុងកាលជាខាង​ក្រោយ​មក លោក​រលឹក​ឃើញ​នូវបុព្វកម្មរបស់​ខ្លួន ហើយក៏កើត​សោមនស្ស កាល​នឹង​ប្រកាស​នូវ​អំពើដែល​ខ្លួន​បាន​ប្រព្រឹត្ត​ហើយ​ក្នុង​កាល​មុន​នោះ ឲ្យ​ប្រាកដ​ច្បាស់​ទើប​ខ្លួន​បាន​ប្រព្រឹត្ត​ហើយ​ក្នុង​កាល​មុន​នោះ ឲ្យ​ប្រាកដ​ច្បាស់ទើប​ពោល​គាថា​ទាំង​នេះ​ថា៖ ខ្ញុំ​បាន​រើស​ផ្កាច្រនៀង ដែល​គេ​បោះ​ចោល​ក្នុង​ផ្លូវ​ធំ ដោយ​អើពើ ហើយ​លើក​ឡើង​បូជា លើ​ព្រះស្កូប(ដែល​តម្កល់ ព្រះសារីរិកធាតុ) នៃ​ព្រះសិខី ជាផៅពង្ស​នៃ​លោក។ ក្នុងកប្បទី៣១ រាប់​អំពី​ភទ្ទកប្បនេះទៅ (ព្រោះ​តែហេតុ) ខ្ញុំ​បាន​ធ្វើ​កម្មឯណា​ហើយ​ក្នុងកាល​មុខ ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គតិ​ឡើយ នេះ​ជា​ផល​នៃ​ការបូជាព្រះស្ដូប។ ក្នុងកប្ប​ទី១៥ រាប់​អំពីភទ្ទកប្ប​នេះទៅ ខ្ញុំ​បាន​ជាស្ដេច​ចក្រពត្តិឈ្មោះ បុប្ផិយៈ (ភូមិយៈ) បរិបូណ៌ដោយ​រតនៈ​៧​ប្រការ​មាន​កម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ៨ និងអភិញ្ញា៦ ខ្ញុំ​បាន​ធ្វើ​ឲ្យជាក់​ច្បាស់​ហើយ ទាំង​ព្រះពុទ្ធសាសនា (សាសនា​របស់​ព្រះពុទ្ធ) ខ្ញុំ​ក៏​បាន​ប្រតិបត្តិ​ហើយ។ បាន​ឮ​មក​ថា ព្រះនាគសមាលត្ថេរ​មាន​អាយុ បានសម្ដែង​នូវ​គាថា​ទាំង​នេះ ដោយ​ប្រការ​ដូច្នេះ។ នាគសមាលត្ថេរាបទាន និង​ អដ្ឋកថា ឈ្មោះ​វិសុទ្ធជនវិលាសិនី ចប់ ដោយ៥០០០ឆ្នាំ
images/articles/2422/1ered.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ១៩៥៧៦ ដង)
សម័យ​ថ្ងៃមួយ មាន​មាណព​ក្នេង​ម្នាក់​បាន​ចូល​ទៅ​រក​ព្រះ​សម្ពុទ្ធ ហើយ​ចេះ​តែ​យំ​ឥត​ឈប់​សោះ ។ ព្រះ​អង្គ​ទ្រង់​ត្រាស់​សួរ​ថា “នែ! មាណព តើ​មាន​បញ្ហា​អ្វី” ? “ព្រះ​ករុណា​ព្រះ​អង្គ ពី​ម្សិល​មិញ​ឪពុក​របស់​ខ្ញុំ​ព្រះ​ករុណា​បាន​ស្លាប់” ។
images/articles/2423/444vered.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៣៩៩៦ ដង)
បុរស​ម្នាក់​មាន​ជម្ងឺ បាន​ទៅ​រក​គ្រូ​ពេទ្យ​ឲ្យ​ព្យាបាល​គាត់ ។ គ្រូ​ពេទ្យ​ពិនិត្យ​មើល រួច​បាន​សរសេរ​សំបុត្រ​បញ្ជ​ា​ឲ្យ​ទិញ​ថ្នាំ ។ គាត់​មាន​ជំនឿ​ខ្លាំង​លើគ្រូ​ពេទ្យ​ ។ ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ គាត់​បាន​ដាក់​រូប​ថត​គ្រូ​ពេទ្យ​ ក្នុង​បន្ទប់​តាំង​សក្ការៈ​បូជា ។ គាត់​អង្គុយ​គោរព​រូប​ថត​នោះ ។ គាត់​ថ្វាយ​​ផ្កា ដុត​ធូប​រួច​ថ្វាយ​បង្គំ​បី​ដង ។ គាត់​យក​សំបុត្រ​ទិញ​ថ្នាំ​នោះ​មក​សូត្រ​ថា “ពីរ​គ្រាប់​ពេល​ព្រឹក ពីរ​គ្រាប់​ពេល​រសៀល ពីរ​គ្រាប់​ពេល​ល្ងាច” ។ គាត់​ចេះ​តែ​សូត្រ សំបុត្រ​ទិញ​ថ្នាំ​នោះ​រាល់​ថ្ងៃ​ពេគ​មួយ​ជីវិត ព្រោះ​គាត់​មាន​ជំនឿ​ខ្លាំង​ណាស់​លើ​គ្រូ​ពេទ្យ​ ។ ប៉ុន្តែ​សំបុត្រ​ទិញ​ថ្នាំ នៅ​តែ​ឥត​បាន​ជួយ​អ្វី​ដល់​គាត់​សោះ ។ គាត់​ចង់​ដឹង​ឲ្យ​ច្បាស់​ដែម​ទៀត អំពី​សំបុត្រ​ទិញ​ថ្នាំ​នោះ ក៏រត់​ទៅ​ជួប​គ្រូ​ពេទ្យ​ហើយ​ សួរ​ថា “ហេតុ​អ្វី​បនា​លោក​គ្រូ​ពេទ្យ​ចេញ​សំបុត្រ​ទិញ​ថ្នាំ​នេះឲ្យ​ខ្ញុំ​ ? តើ​វា​ជួយ​ខ្ញុំ​យ៉ាង​ម៉េច?” ក្នុង​ឋានៈ​ជា​អ្នក​ចេះ​ គ្រូ​ពេទ្យ​ពន្យល់​ថា “អើ ជម្ងឺ​របស់​អ្នក​​យ៉ាងនេះ នេះ​ជា​ហេតុ​ជា​ឫស​គល់​របស់ ជម្ងឺ ។ បើ​អ្នក​លេប​ថ្មាំ​ដែល​ខ្ញុំ​បាន​ចេញ​សំបុត្រ​ឲ្យ​ទិញ វា​នឹង​​រលីង​ដាច់​ឫស​គល់​ហេតុ​របស់​ជម្ងឺ​អស់ ។ កាលណា​ហេតុ​វា​បាន​រលីង​ដាច់​ឫស​គល់​អស់​ហើយ ជម្ងឺ​នឹងបាន​ជា​សះ​ស្បើយ​ជា​ស្វ័យ​ប្រវត្តិ” ។ បុរស​នោះ​គិត​ថា “អា ! អស្ចារ្យ​ហើយ ! គ្រូ​ពេទ្យ​ខ្ញុំ​មាន​ប្រាជ្ញា​ណាស់ សំបុត្រ​ទិញ​ថ្នាំ​របស់​គាត់​មាន​ប្រយោជន៍​ណាស់! “ ។ ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ គាត់​ចាប់​ផ្តើមឈ្លោះ​ប្រកែក​ជាមួយ​អ្នក​ជិត​ខាង​ថា ៗគ្រូ​ពេទ្យ​ខ្ញុំ​ល្អ​បំផុត គ្រូ​ពេទ្យ​ឯទៀត​សុទ្ធ​តែ​ឥត​ប្រ​យោជន៍” ។ ប៉ុន្តែ​តើ​គាត់​បាន​ចំណេញ​អ្វី អំពី​ការ​ឈ្លោះ​ប្រកែក​នោះ ? ពេញមួយ​ជីវិត គាត់​ចេះ​តែ​ឈ្លោះ​ប្រកែក​ឥតបាន​ផល​អ្វី​សោះ ។ ប្រសិន​បើ​គាត់​លេប​ថ្នាំ​នោះ​ទើប​គាត់​នឹង​បាន​ជាសះ​ស្បើយ​ពី​ជម្ងឺ​ពី​ទុក្ខ​របស់​គាត់ ។ ទាល់​តែធ្វើ​យ៉ាង​ហ្នឹងទើប​ថ្នាំ​ជួយ​គាត់​បាន ។ បុគ្គល​អ្នក​បាន​រដោះ​ទុក្ខ​គ្រប់​រូប ប្រៀប​ដូចជា​ជា​គ្រូពេទ្យ​ដោយ​ករុណា​ធម៌ ព្រះអង្គ​ប្រទាន​សំបុត្រ​ទិញ​ថ្នាំ និង​ដំ​បូន្មាន​ដល់​ប្រជាជន​អំពី​របៀប​រដោះ​ខ្លួនឲ្យ​រួច​ផុត​​ពី​ទុក្ខ​ បើ​អ្នក​នោះ ចេះ​តែ​ពង្រីក​ជំនឿ​ខ្វាក់​ចំពោះ​បុគ្គល​នោះ ៗ ដោយ​បង្វែរ​សំបុត្រ​ទិញ​ថ្នាំ​ឲ្យ​ទៅជា​គម្ពីរ​ រួច​​ចេះ​តែ​ប្រឹង​ឈ្លោះ​ប្រែក​ជា​មួយ​និកាយ​ដទៃ​ទៀត ដោយ​អះ​អាង​ថា ការ​ប្រៀន​ប្រ​ដៅ​របស់​អ្នក​បង្កើត​សាសនា​របស់​ខ្លួន​ ខ្ពង់​ខ្ពស់​ជាង​គេ ប៉ុន្តែ គ្មាន​អ្នកណា​ខ្វល់​នឹង​ប្រតិបត្ត​និង​ការ​ប្រៀន​ប្រដៅ​គ្មាន​ខ្វល់​នឹង​លេបថ្នាំ ដែល​គេ​បាន​ចេញ​សំបុត្រ​ឲ្យ​ទិញ​នោះ ដើម្បី​បំបាត់​ជម្ងឺ​នោះ​ចោល​ឲ្យ​អស់​សោះ ។ ជំនឿ​លើ​គ្រូពេទ្យ​មាន​ប្រយោជន៍​ណាស់ វា​អាច​លើក​ទឹក​ចិត្ត អ្នក​ជម្ងឺ​ឲ្យ​គោរព​តាម​ការ​ណែនាំ​របស់គាត់ ។ ការ​យល់​ពី​គុណ​ភាព​ឱសថ​វា​មាន​ប្រ​យោជន៍​នោះ លើង​ទឹក​ចិត្ត​អ្នក​ឲ្យ​លេប​ឱសថ ។ ប៉ុន្តែ បើ​ឥត​​លេប​ឱសថ​ពិតៗទេ អ្នក​មិន​អាច​បាន​ជា​សះ​ស្ប់យ​ពី​ជម្ងឺ​ឡើយ ។ អ្នក​ត្រូវ​លេប​ឱសថ​ដោយ​ខ្លួនឯងផង ។ ដកស្រង់ចេញពីសៀវភៅៈ សិល្បៈ​នៃ​ការ​រស់​នៅ​ (វិបស្សនាកម្ម​ដ្ឋាន ) រៀបរៀងដោយៈ ស.ន. ហ្គោឥនកា លិល្លីយុំា ហាត វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ
images/articles/2426/111pic.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ១០៤៤១ ដង)
ការ​លើក​ធម៌និង​វិន័យ​ជា​ការ​លើក​ព្រះ​ពុទ្ធ​សាសនា​ ការ​លើក​ធម៌និង​វិន័យ​ជា​ការ​លើក​ព្រះ​ពុទ្ធ​សាសនា​ ។ អ្នក​លើក​ព្រះ​ពុទ្ធ​សាសនា​គឺ​ការ​លើក​ធម៌​វិន័យ​ទាំ​ង​អស់​មាន​ ៥​ប្រ​ការ​៖ ១. ស្តាប់​ព្រះ​ធម៌​ដោយ​សេចក្តី​គោរ​ព​ ២. សិក្សា​ព្រះ​ធម៌​ដោយ​សេចក្តី​គោរ​ព ៣. ទ្រ​ទ្រង់​ព្រះ​ធម៌​ដោយ​សេចក្តី​គោរព​ ទ្រ​​ទ្រង់​គឺ​ការ​ចាំ​ទុក​ រក្សា​ទុក​ ដោយ​ល្អ​ ៤. មិន​ត្រូវ​ទុក​ឲ្យ​មាន​ចម្ងល់​ក្នុង​ចិត្ត ។ ត្រូវ​ចូល​ទៅ​រក​បណ្ឌិត​ ត្រូវ​រក​ពិ​ភាគ្សា​ សាក​សួរ​ពហុ​សូត្រ ។ កំហឹង​ជា​ចង្កួត​ដ៏​ឆាប់​រហ័ស​ ពេល​ស្លាប់ជា​ពេល​អស់​កម្ម​សិទ្ធ ពេល​នាំ​ជីវិត​ចាក​កាយា​ ក្តី​ស្លាប់​ឥត​មាន​អ្នក​ត្រូវ​ការ​ តែ​មច្ចុមា​មិន​យោគ​យល់ ។ ប.ស.វ ប្រភព ដោយ៥០០០ឆ្នាំ
images/articles/2427/11tpic.jpg
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ២៩០៣៤ ដង)
ហេតុ​ដែល​នាំ​ឲ្យ​សុបិន ពេល​ដែល​ដេក​លក់​​មិន​​ស៊ប់​យើង​ក៏​មាន​ការយល់សប្ដិ ជួន​កាល​ការយល់សប្ដិ​ហ្នឹង​​​ច្បាស់ ជួន​កាល​មិន​​ច្បាស់ ។ ការយល់សប្ដិ​ជា​ការឃើញ​តាម​មនោទ្វារ មិន​ឃើញ​តាម​បញ្ចទ្វារ​ណា​មួយ​ដូច​ជា​ភ្នែក​​ត្រចៀក​​​ទេ ហើយ​​​​​ក៏​មាន​ផល​ខ្លះ​ដែរ មិន​​​ឥត​ផល​ទាំងអស់​ទេ បើ​យល់សប្ដិ​ក្នុង​រឿង​បុណ្យ ក៏​បាន​បុណ្យ​ខ្លះ បើ​យល់​សប្ដិ​ក្នុង​រឿង​បាប ក៏​បាន​បាបខ្លះ​ដែរ គ្រាន់តែ​​មិន​ច្រើន ។ ​ ហេតុ​ដែល​នាំ​ឲ្យ​យល់សប្ដិ​នោះ​មាន​៤​យ៉ាង ១- ធាតុ​កម្រើក (គ្រុន​ក្ដៅ​ក៏​នាំ​ឲ្យ​យល់សប្ដិ, ហូប​អាហារ​ខុស ឈឺ​ពោះ​​​ក៏​យល់​សប្ដិ​ថា​ឈឺពោះ​ជា​ដើម) ២- អ្វី​ដែល​យើង​ធ្លាប់​ឃើញ ធ្លាប់​គិត ធ្លាប់​ឮ​គេ​ដំណាល (ធ្លាប់​នៅ​ស្រែ យល់សប្ដិ​ឃើញ​នៅ​ស្រែ​មែន​, ធ្លាប់​ឮ​គេ​ដំណាល​អំពី​រឿង​អ្វី​មួយ ក៏​យល់សប្ដិ​ឃើញ​​រឿង​នោះ​​ជា​ដើម) ៣- ទេវតា​បណ្ដាល​ប្រាប់ (ប្រាប់​ឲ្យ​ធ្វើ​យ៉ាង​នេះ​សុខ​សប្បាយ ធ្វើ​យ៉ាង​នោះ​មិន​សុខ​ជា​ដើម) ៤- កម្ម​មក​បណ្ដាល (​កម្ម​ដែល​ធ្លាប់​ធ្វើ ឬ​កម្ម​​ដែល​ធ្លាប់​សន្សំ​ពី​ជាតិ​កន្លង​មក​ហើយ បើ​ធ្វើ​រឿង​អាក្រក់​ច្រើន ក៏​យល់សប្ដិ​ឃើញ​រឿង​អាក្រក់) ហេតុ​ទី​មួយ​​ និង​ទី​ពីរ​មិន​សូវ​ជា​ពិត​ទេ ។ ហេតុ​ទី​៣ មាន​ពិត​ខ្លះ​មិន​ពិត​ខ្លះ​ទៅ​តាម​ទេវតា​ល្អ ទេវតា​អាក្រក់​ដែល​មក​ប្រាប់ ។ ហេតុ​ទី​៤​​ដែល​បណ្ដាល​មក​ពី​កម្ម​ទើប​ពិត ប៉ុន្តែ​ពិត​តែ​សាច់​រឿង​ទេ បើ​ឲ្យ​ឃើញ​ដូច​ក្នុង​យល់សប្ដិ​ហ្នឹង​មិន​ពិត​ទេ គ្រាន់តែ​ផល​ឆ្លុះ​បញ្ចាំង​ទៅ​ខាង​ហ្នឹង ។ ​អ្នក​ដែល​យល់សប្ដិ​មាន​បុថុជ្ជន (យល់សប្ដិ​ច្រើន) និង​បុគ្គល​ដែល​​​​ជា​អាណាគា​ចុះ​មក (យល់សប្ដិ​តិច) ចំពោះ​ព្រះ​អរហន្ត​​អត់​មាន​យល់សប្ដិ​ទេ ។ បុគ្គល​ដែល​ជា​បុថុជ្ជន​យល់សប្ដិ​ច្រើន​ព្រោះ​នៅ​មាន​កិលេស​ច្រើន គឺ​នៅ​មានសញ្ញាវិបល្លាស, ចិត្ត​វិបល្លាស, ទិដ្ឋវិបល្លាស ។ ការលើក​ឡើង​មក​នេះ គ្រាន់តែ​​ឲ្យ​ឃើញ​អំពី​ហេតុ​ដែល​នាំ​ឲ្យ​យល់សប្ដិ​ដែល​​វា​​​ពិត​ខ្លះ ​មិន​​ពិត​ខ្លះ មិន​មែន​ថា​ពិត​ទាំងអស់ ឬ​មិន​ពិត​ទាំង​អស់​ទេ ។ ប្រភព ដោយ៥០០០ឆ្នាំ
images/articles/3167/2022-01-14_13_01_46-Life_of_the_Buddha_in_Pictures.jpg
ផ្សាយ : ១៤ មករា ឆ្នាំ២០២២ (អាន: ៨០ ដង)
[២៧១] ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកបិទបាំងបាបកម្ម នឹងបាននូវគតិ [ដំណើរទៅកាន់ភព។] ពីរយ៉ាង គតិ ណាមួយ គឺនរក ឬកំណើតតិរច្ឆាន ពុំលែងឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនបិទបាំងបាបកម្ម នឹងបាននូវគតិពីរយ៉ាង គតិណាមួយ គឺទេវតា ឬមនុស្ស ពុំលែងឡើយ។ [២៧២] ម្នាលភិក្ខុទាំងឡាយ បុគ្គលជាមិច្ឆាទិដិ្ឋ នឹងបាននូវគតិពីរយ៉ាង គតិណាមួយ គឺនរក ឬកំណើតតិរច្ឆាន ពុំខានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាទិដិ្ឋ នឹងបាននូវគតិពីរយ៉ាង គតិណាមួយ គឺ ទេវតា ឬមនុស្ស ពុំខានឡើយ។ [២៧៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលទ្រុស្តសីល រមែងទទួលឋានៈ ២ ប្រការ គឺនរក ១ កំណើតតិរច្ឆាន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកមានសីល រមែងទទួលឋានៈ ២ ប្រការ គឺ ទេវតា ១ មនុស្ស ១។ បុគ្គលជាមិច្ឆាទិដ្ឋិនឹងបាននូវគតិ ២ យ៉ាង - បិដកភាគ ៤០_ ទំព័រ ១៣៤ ឃ្នាប ២៧១ ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
បរិច្ចាគទាន ABA 000 185 807 ឬវីង 081 81 5000
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ ✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022✿  ឧបាសិកា ទេព សុគីម 2022✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022✿  ឧបាសិកា ទីម សុគន្ធ 2022✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ឧបាសិកា លាង វួច  2022✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022✿  ឧបាសិកា សុជាតា ធូ  2022✿  ឧបាសិកា ស្រី បូរ៉ាន់ 2022✿  ឧបាសិកា ស៊ីម ឃី 2022✿  ឧបាសិកា ចាប ស៊ីនហេង 2022✿  ឧបាសិកា ងួន សាន 2022✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ 2021✿  ឧបាសិកា យ៉ុង វុត្ថារី 2022✿  ឧបាសក ជឿន ហ៊ុយ 2021✿  ឧបាសក ញ៉ែម ហាន និងភរិយា យិន ដានី + ប្អូន + កូនចៅ (នៅបាត់ដំបង ) ✿  ឧបាសិកា នា អ៊ន់ និង កូនចៅ (កូនលោកយាយ ២១ ភ្នំពេញ) ✿  ឧបាសក អិុត ប្រាំង ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022✿   លោក ចាប គឹមឆេង និងភរិយា សុខ ផានី ✿   លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022✿  ឧបាសិកា ខេង ច័ន្ទលីណា 2022✿  ឧបាសិកា ជូ ឆេងហោ 2022✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿