30
Monday, 02 Oct B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 66,019
Today
Yesterday 139,249
This Month 205,268
Total ៣៤២,៨៦០,៨២៦
Flag Counter
ADVISE
images/articles/306/text_________pic.jpg
Public date : 16, Jun 2023 (47,891 Read)
បុគ្គល​នឹង​ឈ្មោះ​ថា​ប្រព្រឹត្ត​កន្ល​ង​(ដាច់)​​សីល​៥​ណា​មួយ លុះ​ត្រា​តែ​ប្រព្រឹត្ត​កន្លង​គ្រប់​អង្គ​នៃ​សិក្ខាបទ​​នោះ​ៗ​​ទើប​ឈ្មោះ​ថា​ដាច់​សីល។ អង្គ​នៃ​សិក្ខា​បទ​ប្រាំ​នោះ​មាន​ដូច​ខាង​ក្រោម​នេះ៖ ១-បាណាតិបាត​ វេរមណី វៀរ​​ចាក​​ការ​​សម្លាប់​​សត្វ​ ។ បាណាតិ​បាត មាន​​អង្គ​​​៥ ​គឺ៖ ១-បាណោ សត្វ​​មាន​​ជីវិត ២-បាណ​សញ្ញិតា សេចក្ដី​​ដឹង​​ថា សត្វ​​មាន​​ជីវិត ៣-វធក​ចិត្ដំ ចិត្ដ​​គិត​នឹង​​សម្លាប់ ៤-ឧប​ក្ក​មោ ព្យាយាម​នឹង​​សម្លាប់ ៥-តេន​​មរណំ សត្វ​​ស្លាប់​​ដោយ​​ការ​​ព្យាយាម​​នោះ ២-អទិន្នាទានា វេរមណី វៀរ​​ចាក​​ការ​​កាន់​​យក​​របស់​​ដែល​​គេ​​មិន​​បាន​​ឲ្យ​​ដោយ​​កាយ ឬ ដោយ​​វាចា (វៀរចាក​លួច​​​ទ្រព្យ​​​គេ) ។ អទិន្នាទាន ​មាន​​អង្គ​៥ គឺ៖​ ១-បរ​បរិគ្គ​ហិតំ ទ្រព្យ​​ដែល​​មាន​​ម្ចាស់​​គេ​​ហួង​​ហែង​​រក្សា។ ២-បរ​បរិគ្គហិត​​សញ្ញិតា សេចក្ដី​​ដឹង​​ថា ទ្រព្យ​​មាន​​ម្ចាស់​​គេ​​ហួង​​ហែង​​រក្សា។ ៣-ថេយ្យ​ចិត្ដំ ចិត្ដ​​គិត​​នឹង​​លួច។ ៤-ឧបក្ក​មោ ព្យាយាម​​នឹង​​លួច។ ៥-តេន​ហរណំ​ លួច​​បាន​​មក​​ដោយ​​ការ​​ព្យាយាម​​នោះ។ ៣-កាមេសុមិច្ឆាចារា វេរមណី វៀរ​ចាក​ការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំង​ឡាយ។ កាមេ​សុមិច្ឆារៈ​​ មាន​​អង្គ​​៤ គឺ៖ ១-អគមនី​យ​ដ្ឋានំ ​ស្រ្ដី​​ដែល​​មិន​គួរ​​នឹង​​គប់​​រក គឺ​​ស្រ្ដី​​ដែល​​មាន​​គេ​​ហួង​​ហែង​​រក្សា។ ២-តស្មឹ​​សេវន​​ចិត្ដំ គិត​​នឹង​​សេព​​មេថុន​ធម្ម​​នឹង​​ស្រ្ដី​នោះ។ ៣-ឧបក្កមោ ព្យាយាម​​នឹង​​សេព​​មេថុន​​ធម្ម។ ៤-មគ្គេន​​មគ្គ​ប​ដិ​បាទនំ ញុំាង​​មគ្គ និង​​មគ្គ​​​ឲ្យ​​​​ដល់​​គ្នា។ ៤-មុសាវាទា វេរមណី វៀរ​ចាក​ការ​ពោល​ពាក្យ​មិន​ពិត គឺ​ពាក្យ​កុហក។ មុសាវាទ​ មាន​អង្គ​៤​ គឺ៖ ១-អតថំ​វត្ថុ វត្ថុ​​​មិន​​​ពិត។ ២-វិសំ​វាទ​ន​​ចិត្ដំ ចិត្ដ​​គិត​​នឹង​​ពោល​​ឲ្យ​​ខុស។ ៣-តជ្ជោ​វា​យា​មោ ព្យាយាម​​នឹង​​ពោល​​ឲ្យ​ខុស។ ៤-បរស្ស​ត​ទត្ថ​វិជា​​ននំ ញុំាង​​អ្នក​​ដទៃ​​ឲ្យ​​ដឹង​​ច្បាស់​​នូវ​​សេចក្ដី​​នោះ។ ៥-សុរា​មេរយ​មជ្ជប្បមា​ទដ្ឋានា វេរមណី វៀរ​ចាក​ការ​សេព​នូវ​ទឹក​ស្រវឹង​គឺ​សុរា និង​មេរ័យ។ សុរាមេរយៈ មាន​អង្គ​៤​ គឺ៖ ១-មជ្ជនីយវត្ថុ វត្ថុ​ជា​​ទី​​តាំង​​នៃ​​សេចក្ដី​​ស្រវឹង​ គឺ​​សុរា​ និង​មេរ័យ​។ ២-បាតុ​កម្យ​តា​ចិត្ដំ ចិត្ដ​​គិត​​បម្រុង​​នឹង​​ផឹក។​ ៣-តជ្ជោ​​វា​យា​​មោ ព្យាយាម​​នឹង​​ផឹក​​នូវ​​ទឹក​​ស្រវឹង​​នោះ។ ៤-តស្ស​​បានំ បាន​​ផឹក​​នូវ​​ទឹក​​ស្រវឹង​​នោះ​​ឲ្យ​​កន្លង​​បំពង់​​ក​​ចូល​​ទៅ។ បើមនុស្ស​ក្នុង​ទីណា​ សង្គម​ណា ប្រទេសណា​ សម្បូរណ៍​ទៅដោយ​អ្នក​មាន​សីល​៥ ទីនោះ​ សង្គម​នោះ​ ប្រទេស​នោះ នឹង​ពោរ​ពេញ​ទៅដោយ​សន្តិសុខ និង សន្តិភាព។ ដោយ៥០០០ឆ្នាំ
images/articles/3212/_________________________________.jpg
Public date : 16, Jun 2023 (5,328 Read)
តេីព្រះពុទ្ធសាសនាស្ថិតនៅត្រង់ណា? ព្រះពុទ្ធសាសនា គឺស្ថិតនៅត្រង់ ព្រះឱវាទរបស់ព្រះសម្មាសម្ពុទ្ធ ។ ពុទ្ធបរិស័ទទាំងឡាយ! ការយល់ច្បាស់នូវ ការប្រៀនប្រដៅរបស់ព្រះពុទ្ធ បរមគ្រូនៃយើង គឺការយល់ដឹងអំពី ចតុរារិយសច្ច ។ ការយល់ដឹងអំពី អារិយសច្ចៈ គឺការ យល់ដឹងអំពីបដិច្ចសមុប្បាទធម៌ ។ ធម៌ទាំងនេះជាធម៌ ដែលមាន គម្ភីរ ភាពជ្រាលជ្រៅណាស់ គេត្រូវតែ ធ្វើវិរិយភាពតឹងរឹង ទើបអាច បាននូវពន្លឺ នៃការត្រាស់ដឹង នឹងអាចធ្វើទីបំផុតនៃទុក្ខបាន។ សេចក្តីទុក្ខ ជាបញ្ហារបស់ មនុស្ស ជាទូទៅ បដិច្ចសមុប្បាទ១២ បង្ហាញអំពី អានុភាព នៃហេតុ និងផល ដែលបច្ច័យ ឲ្យកើតឡើង ។ អតីតអវិជ្ជា ជាហេតុ បច្ចុប្បន្ននាមរូប ជាផល បច្ចុប្បន្នតណ្ហា ជាហេតុ អនាគត ជាតិ ជរា មរណៈ ជាផល ។ កុំឲ្យមានផល ត្រូវឈប់ធ្វើហេតុ ឈប់ធ្វើហេតុ ត្រូវធ្វើ សីល សមាធិ បញ្ញា ធ្វើសីល សមាធិ បញ្ញា ត្រូវមានសទ្ធា មានសទ្ធា ត្រូវយល់ ដឹង ឃើញ នូវសេចក្តីទុក្ខ របស់បញ្ចខន្ធ ។ ព្រះត្រៃសរណគមន៍ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែលសម្រេចមានក្នុងសន្តានចិត្ត នៃ ពុទ្ធបរិស័ទ ទៅបានលុះត្រាតែ ពុទ្ធបរិស័ទ មានចិត្តឈាន ចុះស៊ប់ក្នុង សទ្ធា ៤យ៉ាងគឺ ១- កម្មសទ្ធា ការជឿកម្ម, ២- វិបាកសទ្ធា ការជឿផលនៃកម្ម, ៣- កម្មស្សកតាសទ្ធា ការជឿថា សត្វមានកម្ម ជារបស់ខ្លួន, ៤- តថាគតពោធិសទ្ធា ការជឿសេចក្តីត្រាស់ដឹង របស់ព្រះតថាគត ។ លោកិយបដិច្ចសមុប្បាទ១២ អត្ថន័យទូទៅ ពាក្យ​ក្នុង​ភាសា​បាលី​ថា បដិច្ចសមុប្បាទឬ ​នៅ​ក្នុង​ភាសា​សំស្ក្រឹត​ថា ប្រដីដ្យសមុដ្បាទ មាន​អត្ថន័យ​ថា ​ដើម​កំណើត​​នៃ​អ្វីមួយ​ពឹង​ផ្អែក​លើ​អ្វី​មួយ​ទៀត ឬ ការ​កើត​ឡើង​នៃ​អ្វី​មួយ​ត្រូវ​ពឹង​លើ​ការ​កើត​ឡើង​នៃ​អ្វី​មួយ​ទៀត​ជាមុន ។ ន័យ​ម្យ៉ាង​ទៀត បដិច្ចសមុប្បាទ សង្កត់​ធ្ងន់​ទៅ​លើ​ទស្សនៈ​ថា គ្មាន​វត្ថុ​អ្វី​មួយ (ទោះ​ជា​មាន​រូប​ក្តី ឥត​រូប​ក្តី មាន​ជីវិត​ក្តី ឥត​ជីវិត​ក្តី) មាន​វត្តមាន​ដោយ​ឯកឯង ឬ ស្ថិតស្ថេរ​ជា​និច្ច​និរន្តរ៍ បាន​ទេ ពោល​គឺ​ វត្ថុ​នោះ​​ត្រូវ​​ពឹង​ផ្អែក​លើ​វត្ថុ​កើត​មុន​វា​​ដើម្បី​ឲ្យ​វា​អាច​កើត​ឡើង​បាន ។ ចំណែក​វត្ថុ​ដែល​កើត​មុន​នោះ​ ក៏​ត្រូវ​ពឹង​លើ​វត្ថុ​ដែល​កើត​មុន​វា​មួយ​ទៀត​ដើម្បី​ឲ្យ​វត្ថុ​នោះ​កើត​ឡើង​បាន ។ ​យោង​តាម​ទ្រឹស្តី​ពុទ្ធសាសនា បដិច្ចសមុប្បាទ​ មាន​អត្ថន័យ​ពីរ​យ៉ាង​៖ ក្នុង​ន័យ​ទូទៅ បដិច្ចសមុប្បាទ សំដៅ​ទៅ​ដល់​សញ្ញាណ​​ដែល​ជា​ខ្លឹម​សំខាន់​នៅ​ក្នុង​ប្រពៃណី​ពុទ្ធសាសនា ពោល​គឺ វត្ថុ​គ្រប់​យ៉ាង​កើត​ឡើង​​ដោយ​ពឹង​ទៅ​លើ​មូលហេតុ និង លក្ខខណ្ឌ​ ដ៏​ច្រើន​សន្ធឹក។ ក្នុង​ន័យ​ជាក់​លាក់ បដិច្ចសមុប្បាទ សំដៅ​ទៅ​ដល់​ការ​អនុវត្តន៍​ជាក់ស្តែង​នៃ​គោលការណ៍​ទូទៅ​ខាង​លើ​នេះ ពោល​គឺ ភាព​ជាប់​ទាក់ទង​គ្នា (សម្ព័ន្ធ) ចំនួន ១២ តំណ នៃ​ដើម​កំណើត​នៃ​អ្វី​មួយ​ពឹង​ផ្អែក​លើ​អ្វី​មួយ​ទៀត ។ សញ្ញាណ​នៃ​បដិច្ចសមុប្បាទ (ទាំង​ន័យ​ទូទៅ និង ន័យ​ជាក់លាក) គឺ​ជា​មូលដ្ឋាន​សម្រាប់​យល់​សញ្ញាណ​គន្លឹះ​​ដទៃ​ទៀត​នៅ​ក្នុង​ពុទ្ធសាសនា ឧទាហរណ៍ ទ្រឹស្តី​អំពី​កម្ម និង ការ​បដិសន្ធិ​ជា​ថ្មី ការ​កើត​ឡើង​នៃ​ទុក្ខ និង លទ្ធភាព​នៃ​ការ​រំដោះ​ខ្លួន​​តាម​រយៈ​ការ​យល់​ដឹង​ថា​គ្មាន​ខ្លួន ឬ អនត្តា ។ គោលគំនិត​ទូទៅ​នៃ​បដិច្ចសមុប្បាទ (អ្វីៗ​គ្រប់យ៉ាង​សុទ្ធ​តែ​​ពឹង​ផ្អែក​លើ​អ្វីៗ​ដទៃ​ទៀត) គឺ​ជា​ផ្នែក​មួយ​សម្រាប់​បំពេញ​ឲ្យ​សញ្ញាណ (គំនិត) នៃ​ទ្រឹស្តី សុញ្ញតា (ភាព​ទទេ ឬ សូន្យ)។ ធម៌​សូត្រ អវិជ្ជា បច្ចយា សង្ខារា, សង្ខារា បច្ចយា វិញ្ញា សម្ភវន្តិ ។ សេចក្តី​ប្រែ៖ អវិជ្ជាជាបច្ច័យ ឲ្យកើតសង្ខារ, សង្ខារជាបច្ច័យ ឲ្យកើតវិញ្ញាណ, វិញ្ញាណជាបច្ច័យ ឲ្យកើតនាមរូប, នាមរូបជាបច្ច័យ ឲ្យកើតអាយតនៈ, អាយតនៈ​ជាបច្ច័យឲ្យកើតផស្សៈ, ផស្សៈជាបច្ច័យ ឲ្យកើតវេទនា, វេទនាជាបច្ច័យ ឲ្យកើតតណ្ហា, តណ្ហាជាបច្ច័យ ឲ្យកើតឧបាទាន, ឧបាទានជាបច្ច័យ ឲ្យកើតភព, ភពជាបច្ច័យ ឲ្យកើតជាតិ, ជាតិជាបច្ច័យ ឲ្យកើតជរា មរណៈ សោក ទុក្ខ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត ជាច្រើនអនេក ។ ការជាប់ប្រទាក់គ្នា ១២ កងនេះ ឈ្មោះថា បដិច្ចសមុប្បាទ ។ ចតុរារិយសច្ច ឬ​ សេចក្តីពិត​ ៤ យ៉ាង ព្រះពុទ្ធ​ទ្រង់បាន​ត្រាស់សម្តែង​ទុក​ថា៖ “ ម្នាលភិក្ខុទាំងឡាយ, ក្នុងកាលកន្លង មកហើយក្តី ក្នុងកាលជា អនាគតក្តី ឬក្នុងពេល បច្ចុប្បន្ននេះក្តី តថាគត បង្រៀនអ្នកតែអំពី សេចក្តីទុក្ខ, អំពីហេតុនៃសេចក្តីទុក្ខ, អំពីការរំលត់ទុក្ខ និង ​ផ្លូវទៅកាន់ការរំលត់ទុក្ខ ។ ធម៌ដែលតថាគត ត្រាស់ដឹង មានច្រើនជាអនេក ប៉ុន្តែតថាគត មិនបង្រៀនអ្នក នូវធម៌ដ៏ច្រើន ទាំងនោះទេ ព្រោះមិននាំមក នូវប្រយោជន៍ មិននាំមក នូវសេចក្តីស្ងប់ មិននាំមកនូវ ការត្រាស់ដឹង មិននាំមក នូវព្រះនិព្វាន “។ ព្រះពុទ្ធ​បាន​បង្រៀន អំពីសេចក្តីពិត ៤​ យ៉ាងនេះ គឺធម្មជាតិនៃសេចក្តីទុក្ខ ជាសេចក្តីពិតទី ១ ហៅថា ទុក្ខអរិយសច្ចៈ ។ ហេតុនៃសេចក្តីទុក្ខ ជាសេចក្តីពិតទី ២ ហៅថា ទុក្ខសមុទយ អរិយសច្ចៈ ។ ការរលត់ទៅនៃទុក្ខ ហៅថា ទុក្ខនិរោធ អរិយសច្ចៈ ជាសេចក្តី ពិតទី៣ ។ ផ្លូវប្រតិបត្តិ ដែលនាំឲ្យបានដល់ ការរំលត់ទុក្ខ ហៅថា ទុក្ខនិរោធគាមិនីបដិបទា អរិយសច្ចៈ ជាសេចក្តីពិតទី ៤ ដែលមាននាមថា អរិយអដ្ឋង្គិកមគ្គ ប្រកបដោយអង្គ ៨ ប្រការ ។ អរិយសច្ចៈ ៤ នេះ ជាខ្លឹមសារ នៃការប្រៀនប្រដៅរបស់ព្រះពុទ្ធ ។ អ្នកកាន់ ព្រះពុទ្ធសាសនា ត្រូវតែសិក្សា ហើយយល់ច្បាស់ នូវអរិយសច្ចៈ ដើម្បីប្រតិបត្តិធម៌ រំដោះខ្លួន ឲ្យរួចចាកផុត អំពីទុក្ខ ក្នុងសង្សារវដ្តនេះ។ ដើម្បីពន្យល់ អំពីសេចក្តីទុក្ខ និងហេតុនៃសេចក្តីទុក្ខ ព្រះពុទ្ធទ្រង់លើកយក បដិច្ចសមុប្បាទ​ ១២ មកពន្យល់ប្រាប់ ដូចតទៅនេះ៖ ជាតិ គឺការកើតឡើងនៃ នាម និង រូប គឺ បញ្ចក្ខន្ធ (រូប, វេទនា, សញ្ញា, សង្ខារ, វិញ្ញាណ) ។​ បើ​នៅ​​មាន​ជាតិ (កំណើត) នោះ​បញ្ចក្ខន្ធ (ឬ​ខន្ធ ៥) ក៏កើតឡើង។ បើមាន បញ្ចក្ខន្ធ នោះ​ទុក្ខ ១២ កងក៏កើតឡើង (ទុក្ខព្រោះរូប​ ៤ និងទុក្ខព្រោះនាម ៨)។ទុក្ខ ​ទាំង ១២ កងនេះ មានជាតិជា បច្ច័យ ទើបកើតឡើង ។ ជាតិមានភព ជាបច្ច័យ ឲ្យកើតឡើង។ ភព គឺ បដិសន្ធិចិត្ត ដែលកម្មសង្ខារ តាក់តែងឲ្យ ទៅកើតជា នរក ប្រេត អសុរកាយ តិរច្ឆាន មនុស្ស ទេវតា ឬព្រហ្ម តាមផលកម្មរបស់ខ្លួន ។ ភពមានឧបាទាន ការជាប់ជំពាក់ដោយកម្មជា កុសលនិងអកុសល ជាបច្ច័យឲ្យកើតឡើង។ ឧបាទាន ការជាប់ជំពាក់ ដោយការធ្វើ កម្ម មានតណ្ហាជាបច្ច័យ ឲ្យកើតឡើង។ តណ្ហា គឺសេចក្តី ប្រាថ្នា៣យ៉ាង ចង់ឲ្យបាន នូវអារម្មណ៍តាមទ្វារ ៦ ដែលជាទីត្រេកអរ គឺកាមតណ្ហា ចង់ឲ្យអ្វីៗ ដែលជាទីត្រេកអរ នៅ ស្ថិតស្ថេរជានិច្ច មិនបាត់បង់ គឺភវតណ្ហា ចង់ឲ្យអ្វីៗ ដែលរលត់ទៅ មិនកើតទៀត គឺ វិភវតណ្ហា តណ្ហានេះមានផស្សៈ ការដែលអារម្មណ៍ តាមទ្វារ ៦ មកពាល់ត្រូវ ជាបច្ច័យឲ្យកើតឡើង។ ផស្សៈ មានអាយតនៈ គឺ វិញ្ញាណ ៦ និង អារម្មណ៍ ៦ ជាបច្ច័យ ឲ្យកើតឡើង។ អាយតនៈ មាននាមរូប ជាបច្ច័យឲ្យកើតឡើង ។ នាមរូបមានវិញ្ញាណ គឺបដិសន្ធិចិត្តជាបច្ច័យឲ្យកើតឡើង ។ វិញ្ញាណមានសង្ខារ គឺការប្រជុំ តាក់តែងនៃកម្ម ជាបច្ច័យ ឲ្យកើតឡើង ។ សង្ខារមានអវិជ្ជា សេចក្តីមិនដឹងមិនយល់ ជាបច្ច័យ ឲ្យកើតឡើង ។ សេចក្តីពន្យល់ខាងលើនេះ ឃើញថាអវិជ្ជាជាដើមហេតុ មានសេចក្តីទុក្ខ មួយគំនរធំ នៅខាងចុង ដូចជាខ្សែច្រវាក់មួយ ដែលមានកង ១២ ប្រទាក់ជាប់គ្នា។ ទុក្ខទាំង ១២ កង គឺទុក្ខរបស់រូប ៤ និងទុក្ខរបស់នាម ៨ កើតឡើងក៏ព្រោះ តែមានរូបនិងនាម ។ បើគ្មានរូប និងនាម ទុក្ខក៏គ្មានដែរ ។ ឧបមាដូចជា ជនដែលឈរ នៅក្បែរភ្លើង ទទួលទុក្ខព្រោះក្តៅ ហើយចង់ពន្លត់ ភ្លើងដើម្បីឲ្យបាត់ក្តៅ ដរាបណាគេ នៅតែបន្ថែមប្រេង ទៅឲ្យភ្លើងទៀត នោះភ្លើងនៅតែឆេះ គេនៅតែក្តៅដដែល ឥតស្រាកស្រាន្តឡើយ ។ យ៉ាងណាម៉ិញ គេ ចង់កំចាត់បង់ទុក្ខ ហើយបើគេ នៅតែបង្កើតអវិជ្ជា នោះគេនៅតែ មានទុក្ខដដែល ឥត ឈប់ឈរឡើយ ។ ការបំបាត់អវិជ្ជា ខាងដើម ជាកិច្ចឲ្យទុក្ខទាំងឡាយខាងចុង រលត់ទៅអស់ព្រោះមិនមាន រូបនិងនាម តទៅទៀត ។ ដូច្នេះកិច្ចដែលត្រូវធ្វើ គឺកំចាត់បង់ នូវអវិជ្ជា ជាការស្រេច ។ ប៉ុន្តែគេត្រូវសិក្សា ឲ្យយល់ច្បាស់ នូវបដិច្ចសមុប្បាទនេះ ជាមុនសិន ។ បដិច្ចសមុប្បាទនេះ ដែលមានអវិជ្ជាខាងដើម និងសេចក្តីទុក្ខខាងចុង ជារបស់ ត្រៃភព ព្រោះវាចងសត្វលោក ឲ្យជាប់ក្នុងភពទាំង៣ មានឈ្មោះថា លោកិយបដិច្ចសមុប្បាទ ។ រីឯលោកុត្តរបដិច្ចសមុប្បាទ ដែលមានសទ្ធាខាងដើម និងអាសវក្ខេយេញាណ ជាខាងចុង ជារបស់ព្រះនិព្វាន ព្រោះជាផ្លូវកំចាត់បង់ នូវអវិជ្ជា។ សត្វលោកកើតស្លាប់ ៗ ក្នុងត្រៃភព ព្រោះនៅមានអវិជ្ជា ហើយបច្ច័យក៏កើតតៗគ្នា តាមខ្សែរង្វង់ អវិជ្ជា សង្ខារ វិញ្ញាណ នាមរូប សឡាយតនៈ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព ជាតិ (ទុក្ខរបស់រូប ៤ និង ទុក្ខរបស់នាម ៨) រួចត្រឡប់ទៅកាន់ អវិជ្ជាវិញ ហើយរត់តាម ខ្សែរង្វង់ដដែលនេះ ឥតឈប់ឈរ លុះត្រាតែអវិជ្ជារលត់ ។ ខ្សែរង្វង់ បដិច្ចសមុប្បាទនេះ ជារបស់កាលទាំង៣ គឺរបស់អតីតកាល២ (អវិជ្ជា និងសង្ខារ) របស់បច្ចុប្បន្នកាល៨ (វិញ្ញាណ នាមរូប អាយតន១២ ផស្សៈ វេទនា តណ្ហាឧបាទាន និងភព) របស់អនាគត២ (ជាតិ និងជរាមរណៈ)។ បច្ចុប្បន្នកាល ៨ - ដោយមានអវិជ្ជា-សង្ខារ អំពីអតីតកាល ជាបច្ច័យដល់វិញ្ញាណ គឺបដិ សន្ធិចិត្ត ឲ្យសត្វកើតជាថ្មីទៀត ក្នុងបច្ចុប្បន្នកាលនេះ ។ នាមរូបក៏កើតឡើង អាស្រ័យ ដោយវិញ្ញាណជាបច្ច័យ ។ អាយតនៈ ១២ ក៏កើតឡើង អាស្រ័យដោយនាមរូប ជាបច្ច័យ ។ ផស្សៈក៏កើតឡើង អាស្រ័យដោយ អាយតនៈ១២ ជាបច្ច័យ។ វេទនាក៏កើតឡើង អាស្រ័យដោយផស្សៈ ជាបច្ច័យ ។ តណ្ហាក៏កើតឡើង អាស្រ័យដោយ វេទនាជាបច្ច័យ ។ ឧបាទានក៏ កើតឡើង អាស្រ័យដោយ តណ្ហាជាបច្ច័យ។ ភពក៏កើតឡើង អាស្រ័យ ដោយឧបាទាន ជាបច្ច័យ ។ វិញ្ញាណ នាមរូប អាយតនៈ ១២ ផស្សៈ វេទនា តណ្ហា ឧបាទាន ភព បដិច្ច​សមុ​ប្បាទ​៨នេះ ជារបស់បច្ចុប្បន្នគឺបញ្ចក្ខន្ធជាផលដែល យើងបានមក ព្រោះ អវិជ្ជាពីអតីតកាល ។ ព្រោះមានបញ្ចក្ខន្ធ ទុក្ខទាំង១២កង គឺរូបទុក្ខ៤ មានជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ និងមរណៈទុក្ខ ហើយនិងនាមទុក្ខ៨ គឺសោកទុក្ខ បរិទេវៈទុក្ខ ទុក្ខទុក្ខ (ទុក្ខព្រោះទុក្ខផ្ទួនគ្នា) ទោមនស្សទុក្ខ ឧបាយាសៈទុក្ខ បិយេហិវិប្បយោគទុក្ខ អប្បិយេហិសម្បយោគទុក្ខ យម្បិច្ឆំនលភតិតម្បិទុក្ខ ក៏កើតឡើង ឲ្យយើងរង សេចក្តីឈឺចាប់ឥតស្រាកស្រាន្ត ។ បើមិនមានអវិជ្ជា ជាដើមហេតុទេនោះ យើងក៏គ្មានទុក្ខ ១២កងនេះ ដែរ ។ វេទនាគឺការសោយអារម្មណ៍ គឺការដឹង៥យ៉ាង គឺដឹងសេចក្តីឈឺចាប់ ដឹងសេចក្តី សុខស្រួល ដឹងសេចក្តីទោមនស្ស ដឹងសេចក្តីសោមនស្ស ឬដឹងថាឥតសុខឥតទុក្ខ ។ បើគេដឹងសេចក្តីឈឺចាប់ ឬទោមនស្សតាមផ្លូវចិត្ត គេមិនចង់បាន អារម្មណ៍ទាំងនេះទេ ។ តណ្ហា​គឺ​សេច​ក្តី​ប្រាថ្នា កុំឲ្យបានអារម្មណ៍ យ៉ាងនេះទៀត ក៏កើតឡើង ។ បើគេដឹងសេចក្តីសុខស្រួល ឬសោមនស្សតាមផ្លូវចិត្ត គេចង់បានអារម្មណ៍ ទាំងនេះទៀត ហើយតណ្ហាគឺសេចក្តីប្រាថ្នា ឲ្យបានអារម្មណ៍ យ៉ាងនេះទៀត ក៏កើតឡើង ។ តណ្ហាដែលកើតឡើងក៏បានជាបច្ច័យ ដល់ឧបាទាន គឺការជាប់ជំពាក់ ក្នុងតណ្ហានោះៗ ហើយធ្វើប្រតិកម្ម ដោយអំពើតាម កាយវាចាចិត្ត ។ សេចក្តីស្រឡាញ់និងស្អប់ ក៏ចេះតែកើតឡើងបន្តបន្ទាប់គ្នា។ គេក៏ប្រតិកម្មដោយ លោភៈនិងទោសៈ គឺធ្វើអំពើជាកុសល និងអកុសល ដែលជាហេតុឲ្យ កម្មសង្ខារកើតឡើង ហើយតាក់តែងនូវភព សម្រាប់ អនាគតជាតិ ។ បើកម្មជាកុសល គេនឹងបានសុគតិភព មានទេវលោក និងព្រហ្មលោកបើកម្មជាអកុសលវិញ គេនឹងបានអបាយភូមិ មាននរកប្រេត តិរច្ឆានជាដើម ។ ដរាបណាគេនៅតែមានតណ្ហានិងឧបាទាន គេនឹងបាននូវភព ដែលជាបច្ច័យ ឲ្យមានជាតិនិងសេចក្តីទុក្ខយ៉ាងច្រើន ក្នុងអនាគតកាល។ កាលវេលាចេះតែរត់ ទៅមុខជានិច្ច ។ អនាគតកាល ក្លាយជាបច្ចុប្បន្ន ។ បច្ចុប្បន្នក្លាយជាអតីត ។ ជាតិជរាមរណៈ នៃអនាគត គឺជានាមរូបនិងទុក្ខ ១២ កងនៃបច្ចុប្បន្ន ។ បច្ច័យរបស់ជាតិ គឺតណ្ហាឧបាទានភព ដែលកើតក្នុងបច្ចុប្បន្ន ។ បច្ច័យរបស់ នាមរូបបច្ចុប្បន្ន គឺអវិជ្ជាសង្ខារវិញ្ញាណ ដែលកើតក្នុងអតីត ។ ជាតិមានន័យថា បញ្ចខន្ធ ជាពាក្យហៅសម្រាប់ អនាគតកាល ឯនាមរូប(គឺបញ្ចខន្ធដូចគ្នា) ជាពាក្យហៅ សម្រាប់បច្ចុប្បន្នកាល ។ កាលណាកាលវេលា រត់ពីបច្ចុប្បន្ន ទៅអតីត តណ្ហាឧបាទានភព ក៏ទៅជា អវិជ្ជាសង្ខារវិញ្ញាណ ដែលឲ្យ បញ្ចខន្ធ កើតឡើង ។ ដូច្នេះអវិជ្ជា គឺតណ្ហានេះឯង ។ ដើម្បីរំលត់នូវ បញ្ចខន្ធ ត្រូវកំចាត់បង់តណ្ហា ក្នុងបច្ចុប្បន្នជាតិនេះ កុំឲ្យមានអវិជ្ជា តទៅទៀត ។ ព្រោះតែមានតណ្ហា ទើបមានការធ្វើនូវកម្ម (ឧបាទាន) ហើយសត្វក៏ជាប់ក្នុង សង្សារវដ្ត គឺការវិលកើតវិលស្លាប់ ក្នុងភព ៣ អស់កាលរាប់កប្ប អសង្ខេយ្យមិនអស់ ។ លោកិយបដិច្ចសមុប្បាទ១២ ឃុំសត្វទុកក្នុងវដ្តសង្សារ យ៉ាងនេះឯង!។ ធម៌ ១១ យ៉ាងទៀត ដែលកើតឡើង ហើយបច្ច័យតៗគ្នា ដូចលោកិយបដិច្ចសមុប្បាទដែរ មានឈ្មោះថា លោកុត្តរបដិច្ចសមុប្បាទ១១។ លោកុត្តរបដិច្ចសមុប្បាទនេះ ជាច្រកចេញ អំពីរង្វង់សង្សារវដ្ត គឺការកើតស្លាប់ៗ ទៅកាន់ទីរំលត់ទុក្ខ គឺ និព្វាន ។ (វិគីភីឌា) ដោយ៥០០០ឆ្នាំ
images/articles/3313/4565yuuiyo9886654444444444.jpg
Public date : 16, Jun 2023 (2,439 Read)
កុសីតវត្ថុ (ហេតុនៃបុគ្គលខ្ជិល) ៨ ១. ភិក្ខុ​មានសេចក្ដីត្រិះរិះយ៉ាងនេះថា ការងារដែលអញត្រូវធ្វើ មុខជានឹងមាន តែ​កាលបើ​អញធ្វើការងារ (នោះ) កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែល​ខ្លួនមិន​ទាន់​ធ្វើ​ឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ១។ ២. ភិក្ខុមានសេចក្ដីត្រិះរិះយ៉ាងនេះថា អញបានធ្វើការងាររួចហើយ តែ​កាលដែល​អញ​កំពុង​ធ្វើការងារ កាយលំបាកទៅហើយ បើដូច្នោះ មានតែអញ​ដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់​ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់នូវ ធម៌ដែលខ្លួនមិនទាន់​ធ្វើ​ឲ្យ​ជាក់ច្បាស់ នេះ កុសីតវត្ថុទី ២។ ៣. ភិក្ខុនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញនឹងត្រូវដើរផ្លូវ តើបើ​អាត្មាអញ​ដើរផ្លូវ កាយនឹងលំបាក បើដូច្នោះ មានតែអញដេកសិន ភិក្ខុនោះ ក៏ ដេក មិនប្រារព្ធ​ព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង នូវធម៌ដែល​ខ្លួន​មិន​ទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិនទាន់​ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៣។ ៤. ភិក្ខុមានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញបានដើរផ្លូវរួចហើយ តែកាលដែល​អាត្មាអញដើរផ្លូវ កាយលំបាកទៅហើយ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹង នូវធម៌ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែល​ខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៤។ ៥. ភិក្ខុត្រាច់ទៅកាន់​ស្រុកក្តី និគមក្ដី ដើម្បីបិណ្ឌបាត តែមិនបានភោជនដ៏សៅហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ ដរាបដល់ឆ្អែតទេ ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាលដែល ដើរទៅកាន់ស្រុក ឬនិគមក្ដី ដើម្បីបិណ្ឌបាត មិនបានភោជន ដ៏សៅ​ហ្មង ឬថ្លៃថ្លា ឲ្យបរិបូណ៌ ដរាបដល់ឆ្អែតសោះ កាយរបស់អាត្មាអញនោះ លំបាកទៅហើយ ធ្វើការងារមិនកើតទេ បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹងនូវធម៌ ដែលខ្លួនមិនទាន់ត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែល​ខ្លួនមិនទាន់ធ្វើ ឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៥។ ៦. ភិក្ខុដើរទៅកាន់​ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ដរាប​ដល់ឆ្អែត ភិក្ខុនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ កាល​ដែល​ដើរទៅ​កាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត បានភោជនដ៏សៅហ្មង ឬថ្លៃថ្លា បរិបូណ៌ ដរាបដល់ឆ្អែតដែរហើយ តែកាយរបស់អាត្មាអញនោះធ្ងន់ ធ្វើការងារ​មិនកើត ទំនងដូចជាសណ្តែកដែល ត្រូវទឹក បើដូច្នោះ មានតែអាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បីត្រាស់ដឹង​ នូវធម៌ដែលខ្លួនមិនទាន់ បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ដែលខ្លួនមិន​ទាន់បានធ្វើឲ្យជាក់ ច្បាស់ នេះ កុសីតវត្ថុទី ៦។ ៧. ភិក្ខុកើតអាពាធបន្តិច​បន្តួច ភិក្ខុនោះ មាន សេចក្ដីត្រិះរិះយ៉ាងនេះថា អាត្មាអញ​កើត​អាពាធបន្តិចបន្តួច​នេះហើយ អាត្មាអញ គួរតែដេក បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់នូវធម៌ដែលខ្លួនមិនទាន់ដល់ ដើម្បី​ត្រាស់ដឹង នូវធម៌​ដែលខ្លួនមិនទាន់ បានត្រាស់ដឹង ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌​ដែលខ្លួនមិនទាន់​បានធ្វើឲ្យជាក់ ច្បាស់ នេះ កុសីតវត្ថុទី ៧។ ៨. ភិក្ខុជាសះស្បើយអំពីជម្ងឺ​ហើយ តែទើប នឹងសះស្បើយមិនយូរប៉ុន្មាន ភិក្ខុនោះមាន​សេចក្ដីត្រិះរិះយ៉ាងនេះ​ថា អាត្មាអញសះ ស្បើយអំពីជម្ងឺហើយ តែសះស្បើយមិន​ទាន់យូរ​ប៉ុន្មាន កាយ​របស់អាត្មាអញ នោះនៅមិនទាន់មានកម្លាំង ធ្វើការងារមិន​ទាន់កើត បើដូច្នោះ អាត្មាអញដេកសិន ភិក្ខុនោះ ក៏ដេក មិនប្រារព្ធព្យាយាម ដើម្បីដល់ នូវធម៌ដែល​ខ្លួនមិនទាន់ដល់ ដើម្បី ត្រាស់ដឹងនូវធម៌ដែល​ខ្លួនមិនទាន់​បាន​ត្រាស់ដឹង ដើម្បីធ្វើឲ្យ​ជាក់ច្បាស់ នូវធម៌ ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះ កុសីតវត្ថុទី ៨។ (បិ.៨២, ឃ.២៤៧) ដោយ៥០០០ឆ្នាំ
images/articles/285/Untitl_______________ed-1.jpg
Public date : 11, Jun 2023 (47,120 Read)
មហា​វារ​សំយុត្ត​ខ្សែ ១៦ និង បដិសម្ភិទា​ខ្សែ ៩ ព្រះ​ញាណ​បវរ​វិជ្ជា អែម ចាងហ្វាង​សាលា​បាលី​ជាន់ខ្ពស់ អធិប្បាយ ទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំ១៩២៧ មហា​វារ​សំយុត្ត​ខ្សែ ១៦ សម្ដែង​ថា​មាន​ភិក្ខុ ១ អង្គមាន​នាម​និង​គោត្រ​មិន​ប្រាកដ ទូល​សួរ​ព្រះ​ដ៏​មាន​ព្រះ​ភាគ កាល​ដែល​ព្រះ​អង្គ​គង់​នៅ​វិហារ​ព្រះ​ជេតពន នគរ​សាវត្ថី ដោយ​បាលី​ថា ៖ អវិជ្ជា​អវ‍ិជ្ជា​ភន្តេវុច្ចត‍ិ កតមានុខោភន្ដេអវ‍ិជ្ជា កិតាវតាចអវ‍ិជ្ជាគតោហោត‍ិ ។ ប្រែ​ថា បពិត្រ​ព្រះ​ដ៏​មាន​បុណ្យ​ដ៏​ចម្រើន កិរិយា​ល្ងង់​ខ្លៅ​មិន​ដឹង​ព្រះ​អង្គ​ពោល​ឲ្យ​ឈ្មោះ​ថា​អវិជ្ជា បពិត្រ​ព្រះ​ដ៏​មាន​បុណ្យ​ដ៏​ចម្រើន​អវិជ្ជា​នោះ​តើ​ដូចម្ដេច ? បុគ្គល​ដែល​លុះ​ក្នុង​ចំណោម​នៃ​អវិជ្ជា មាន​ដោយ​ហេតុ​ប៉ុន្មាន​យ៉ាង ? ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ព្រះ​អង្គ​សម្ដែង​វិសជ្ជនា​ថាៈ យំខោភិក្ខុទុក្ខេអញាណំ ទុក្ខសមុទយេអញាណំ ទុក្ខនិរោធេអញាណំ ទុក្ខនិរោធគាមិនិបដិបទាយអញាណំ អយំវុច្ចត‍ិកិក្ខុអវ‍ិជ្ជា ឯតាវតាចអវ‍ិជ្ជាគតោហោត‍ិ ។ ប្រែ​ថាៈ ម្នាល​ភិក្ខុ សេចក្ដី​ល្ងង់​ពុំ​ដឹង​ច្បាស់​ក្នុង​កង​ទុក្ខ​ឯ​ណា​មែន​ពិត សេចក្ដី​ល្ងង់​ពុំ​ដឹង​ច្បាស់​ក្នុង​សភាវៈ​​គឺ​តណ្ហា ជា​ទី​ប្រជុំ​បណ្ដាល​ឲ្យ​កើត​ឡើង​នូវ​កង​ទុក្ខ​ឯ​ណា​មែន​ពិត សេចក្ដី​ល្ងង់​ពុំ​ដឹង​ច្បាស់​ក្នុង​ឧបាយ​ជា​ទី​រំលត់​នូវ​កង​ទុក្ខ​ឯ​ណា​មែន​ពិត ម្នាល​ភិក្ខុ​សេចក្ដី​ល្ងង់​ពុំ​ដឹង​ច្បាស់ ៤ យ៉ាង​នេះ ព្រះ​តថាគត​ពោល​ឲ្យ​ឈ្មោះ​ថា​អវិជ្ជា បុគ្គល​ដែល​លុះ​អំណាច​នៃ​អវិជ្ជា​ដោយ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​​ឯង ។ ភិក្ខុ​នោះ ទូល​សួរ​នូវ​វិជ្ជា​តទៅ​ទៀត ដោយ​បាលី​ថា ៖​ វ‍ិជ្ជាវ‍ិជ្ជាត‍ិភន្តេវុច្ចត‍ិ កតមានុខោភន្តេវ‍ិជ្ជា កិតាវតាចវីជាគតោហោត‍ិ ។ ប្រែ​ថាៈ បពិត្រ​ព្រះ​ដ៏​មាន​បុណ្យ​ដ៏​ចម្រើន កិរិយា​ដែល​ចេះ​ដឹង​ច្បាស់ ព្រះ​អង្គ​ពោល​ឲ្យ​ឈ្មោះ​ថា​វិជ្ជា បពិត្រ​ព្រះ​ដ៏​មាន​បុណ្យ​ដ៏​ចម្រើន វិជ្ជា​នោះ​តើ​ដូចម្ដេច ? បុគ្គល​ដែល​លុះ​ក្នុង​អំណាច​នៃ​វិជ្ជា កើត​បាន​​ដោយ​ហេតុ​ប៉ុន្មាន ? ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់សម្ដែង​វិសជ្ជនា​ថា ៖ យំខោភិក្ខុ ទុក្ខេញាណំ ទុក្ខសមុទយេញណំ ទុក្ខនិរោធញាណំ ទុក្ខនិរោគាមិនិបដិបទាយញាណំ អយំវុច្ចត‍ិភិក្ខុវ‍ិជ្ជា​ ឯតាវតាចវ‍ិជ្ជាគតោហោត‍ិ​។ ប្រែ​ថាៈ ម្នាល​ភិក្ខុ សេចក្ដី​ចេះ​ដឹង​ច្បាស់​ក្នុង​កង​ទុក្ខ​ឯ​ណា​មែន​ពិត​សេចក្ដី​ចេះ​ដឹង​ច្បាស់​ក្នុង​សភាវៈ គឺ​តណ្ហា​ជា​ទី​ប្រជុំ​បណ្ដាល​ឲ្យ​កើត​ឡើង​នូវ​កង​ទុក្ខ​ឯ​ណា​មែន​ពិត សេចក្ដី​ដឹង​ច្បាស់​ក្នុង​ឧបាយ​ជា​ទី​រំលត់​នូវ​កង​ទុក្ខ​ឯ​ណា​មែន​ពិត សេចក្ដី​ដឹង​ច្បាស់​នូវ​ផ្លូវ​ប្រព្រឹត្ត​ទៅ​កាន់​ទី​រំលត់​ទុក្ខ​ឯ​ណា​មែន​ពិត ម្នាក​ភិក្ខុ សេចក្ដី​ចេះ​ដឹង​ច្បាស់​ទាំង ៤ យ៉ាង​នេះ ព្រះ​តថាគត​ពោល​ឲ្យ​ឈ្មោះ​ថា​វិជ្ជា បុគ្គល​ដែល​ដល់​នូវ​វិជ្ជា កើត​មាន​ដោយ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង ។ ម្យ៉ាង​វិញ​ទៀត ក្នុង​គម្ពីរ បដិសម្ភិទា ខ្សែ ៩ ព្រះ​សម្មា​សម្ពុទ្ធ ព្រះ​អង្គ​សម្ដែង​នូវ​ទោស​នៃ​អវិជ្ជា​មាន ៥ ដោយ​បាលី​ថា ៖ បញ្ចហាការេហិ អវ‍ិជ្ជាយអាទីនវោហោត‍ិ ប្រែ​ថាៈ ទោស​របស់​អវិជ្ជា កើត​មាន​ដល់​​សត្វ ដោយ​អាការ​ទាំងឡាយ ៥ យ៉ាង ។ កតមេហិបញ្ចហាការេហិ អវ‍ិជ្ជាយអាទីនវោហោត‍ិ អនិច្ចត្ថេនអវ‍ិជ្ជាយអាទីនវោហោត‍ិ ទុក្ខ​ត្ថេនអវ‍ិជ្ជាយ-​អាទីនវោហោត‍ិ អនត្តត្ថេនអវ‍ិជ្ជាយអាទីនវោហោត‍ិ សន្តាបត្ថេនអវ‍ិជ្ជាយអាទីនវោហោត‍ិ វ‍ិបរិណាមណត្ថេន-អវ‍ិជ្ជាយអាទីនវោហោត‍ិ ឥមេហិបញ្ចហិអាការេហិ អវ‍ិជ្ជាយអាទីនវោហោត‍ិ ។ ប្រែ​ថាៈ ទោស​របស់​អវិជ្ជា​កើត​មាន​ដល់​សត្វ ដោយ​អាការ​ទាំងឡាយ ៥ យ៉ាង​ដូចម្ដេច​ខ្លះ ? វិសជ្ជនា​ថា ទោស​របស់​អវិជ្ជា​កើត​មាន​ដល់​សត្វ ដោយ​អត្ថ​ថា​ញ៉ាំង​សត្វ​មិន​ឲ្យ​តាំង​នៅ​ជានិច្ច​មួយ ទោស​របស់​អវិជ្ជា​កើត​មាន​ដល់​សត្វ ដោយ​អត្ថ​ថា ញ៉ាំង​សត្វ​ឲ្យ​ដល់​នូវ​សេចក្ដី​ទុក្ខ ប្រព្រឹត្ត​ទៅ​ក្នុង​កាយ និង​ចិត្ត​មួយ ទោស​របស់​អវិជ្ជា​កើត​មាន​ដល់​សត្វ​ដោយ​អត្ថ​ថា ញ៉ាំង​សត្វ​ឲ្យ​មាន​តែ​ស្រាយ ៗ មិន​ឲ្យ​មាន​ខ្លឹមសារ​មួយ ទោស​របស់​អវិជ្ជា​កើត​មាន​ដល់​សត្វ ដោយ​អត្ថ​ថា ញ៉ាំង​សត្វ​ឲ្យ​ក្ដៅ​ក្រហាយ​សព្វ​ប្រព្រឹត្ត​ទៅ​ក្នុង​កាយ និង​ចិត្ត​ជានិច្ច​មួយ, ទោស​របស់​អវិជ្ជា​កើត​មាន​ដល់​សត្វ​ដោយ​អត្ថ​ថា ញ៉ាំង​សត្វ​ឲ្យ​ទ្រុឌទ្រោម​ចាស់​ជរា​គ្រាំគ្រា​ប្រែប្រួល​ទៅ​ជា​ប្រក្រតី​មួយ, ទោស​របស់​អវិជ្ជា​កើត​មាន​ដល់​សត្វ​ដោយ​អាការ​ទាំងឡាយ ៥ យ៉ាង​នេះ​ឯង ។ អវិជ្ជា​ដែល​នឹង​រលត់​សូន្យ​ទៅ​ដោយ​អាការ ៨ យ៉ាង​ដោយ​បាលី​ថា ៖ កតមេហិ អដ្ឋហិអាការេហិ អវ‍ិជ្ជានិរុជ្ឈត‍ិ និទាននិរោធេនអវ‍ិជ្ជានិរុជ្ឈត‍ិ សមុទយនិវោធេនអវ‍ិជ្ជានិរុជ្ឈត‍ិ ជាត‍ិនិរោធេនអវ‍ិជ្ជានិរុជ្ឈត‍ិ ហេតុនិរោធេនអវ‍ិជ្ជានិរុជ្ឈត‍ិ បច្ចយនិរោធេនអវ‍ិជ្ជានិរុជ្ឈត‍ិ ញាណុប្បាទេនអវ‍ិជ្ជានិរុជ្ឈត‍ិ និរោធុបដ្ឋានេនអវ‍ិជ្ជានិរុជ្ឈត‍ិ ឥមេហិ អដ្ឋហិអាការេហិអវ‍ិជ្ជានិរុជ្ឈត‍ិ ។ ប្រែ​ថា អវិជ្ជា​រលត់​សូន្យ​ទៅ​ដោយ​អាការ​ទាំងឡាយ ៨ យ៉ាង​ដូចម្ដេច ? វិសជ្ជនា អវិជ្ជា​រលត់​សូន្យ​ទៅ ដោយ​កិរិយា​រលត់​នូវ​នាម និង​រូប​ដែល​ជា​ទីតាំង​កើត​ឡើង​នៃ​កង​ទុក្ខ ១ អវិជ្ជា​រលត់​សូន្យ​ទៅ ដោយ​កិរិយា​រលត់​នូវ​សភាវៈ​គឺ​តណ្ហា ដែល​ជា​ទី​ប្រជុំកើត​ឡើង​នៃ​កង​ទុក្ខ ១ អវិជ្ជា​រលត់​សូន្យ​ទៅ ដោយ​កិរិយា​រលត់​នូវ​ជាតិ ១ អវិជ្ជា​រលត់​សូន្យ​ទៅ ដោយ​កិរិយា​រលត់​នូវ​បច្ច័យ គឺ​អាហារ និង​ផស្ស និង​នាម​រូប ១ អវិជ្ជា​រលត់​សូន្យ​ទៅ ដោយ​កិរិយា​កើត​ឡើង​នៃ​ញាណ​គឺ​ប្រាជ្ញ​ដឹង​ច្បាស់ ១ អវិជ្ជា​រលត់​សូន្យ​ទៅ ដោយ​កិរិយា​បង្កើត​ឡើង​ប្រាកដ​នៃ​និរោធ ១ ថែម​អវិជ្ជា ១ ទៀត ដែល​ជា​មេ​ដើម​រលត់​សូន្យ​ទៅ​ដោយ​ធម៌​ទាំង ៧ ខាង​ដើម​នេះ​ត្រូវ​ជា ៨ អវិជ្ជា​រលត់​សូន្យ​ទៅ ដោយ​អាការ​ទាំងឡាយ ៨ នេះ ។សម្ដែង​អំពី​អវិជ្ជា និង វិជ្ជា​ចប់​សេចក្ដី​ជា​សង្ខេប​ប៉ុណ្ណេះ ៕ ដោយ៥០០០ឆ្នាំ
images/articles/389/2020-07-21_16_54_31-buddha_and_monk_painting_-_Google_Search.jpg
Public date : 06, Jun 2023 (50,747 Read)
បគ្គហោ សេចក្តី​ព្យាយាម​ [ បាន​ដល់​ សម្មាវាយាមៈ ] អវិក្ខេបោ សេចក្តី​មិន​រាយ​មាយ​ [ បាន​ដល់​ សម្មាសមាធិ ] អធិប្បាយ បគ្គាហៈ ( បគ្គហៈ )​ ក៏​គឺ​សេចក្តី​ព្យាយាម ។​ អវិក្ខេបៈ​ ក៏​គឺ​ការ​ដែល​មាន​ចិត្ត​នឹង​នរ ។ ***បន្ទាប់​ពី​នោះ​ ធម៌​ពួក​ ២​ ទាំង​ ៦​ គូ​ នេះ​ គឺ​ សតិ​ និង​សម្បជញ្ញៈ​ ១​ បដិសង្ខានពលៈ​ និង​ភាវនាពលៈ​ ១​ សតិពលៈ​ និង​សមាធិពលៈ​ ១​ សមថៈ​ និង​វិបស្សនា​ ១​ សមថនិមិត្ត​ និង​បគ្គាហនិមិត្ត​ ១​ បគ្គាហៈ​ និង​អវិក្ខេបៈ​ ១​ ព្រះ​ថេរៈ​បាន​ពោល​ធម៌​ទាំង​លោកិយ​ និង​លោកុត្តរ​លាយ​គ្នា​ គឺ​ សីលសម្បទា​ និង​ទិដ្ឋិ​សម្បទា មួយ​គូៗ ។ ដោយ៥០០០ឆ្នាំ
images/articles/406/Untitled-1.jpg
Public date : 06, Jun 2023 (59,714 Read)
សុចរិត​ ៣ តីណិ​ សុចរិតានិ​ សុចរិត​ ៣​ យ៉ាង​ គឺ៖ ១.​ កាយសុចរិតំ​ សុចរិត​ដោយ​កាយ ២.​ វចីសុចរិតំ​ សុចរិត​ដោយ​វាចា ៣.​ មនោសុចរិតំ​ សុចរិត​ដោយ​ចិត្ត អធិប្បាយ ការ​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ ឬ​ការប្រព្រឹត្ត​ល្អ ហេតុ​នោះ​ ទើប​ឈ្មោះ​ថា​ សុចរិត​ ( សុដ្ឋុ ចរិតានិ, សុន្ទរានិ វា ចរិតានីតិ សុចរិតានិ​ ) ។​ ធម៌​ទាំង​ ២​ ពួក​នេះ​ ( ទុច្ចរិត​ និង​សុចរិត )​ គួរ​ពោល​ដោយ​ន័យ​បញ្ញត្តិ​មួយ​ ដោយ​កម្មបថ​មួយ ។ ពោល​ដោយ​បញ្ញត្តិ​មុន​ ៖​ ការ​ប្រព្រឹត្ត​កន្លង​ល្មើស​សិក្ខាបទ​ដែល​បញ្ញត្ត​ទុក​ហើយ​ ក្នុង​កាយទ្វារ​ ឈ្មោះ​ថា​ កាយទុច្ចរិត,​ ការ​មិន​ប្រព្រឹត្ត​កន្លង​ល្មើស​ ឈ្មោះ​ថា​ កាយសុចរិត ។​​ ការប្រព្រឹត្ត​កន្លង​ល្មើស​សិក្ខាបទ​ដែល​បញ្ញត្ត​ទុក​ហើយ​ក្នុង​វចីទ្វារ​ ឈ្មោះ​ថា​ វចីទុច្ចរិត,​ ការ​មិន​ប្រព្រឹត្ត​ល្មើស​ ឈ្មោះ​ថា​ វចីសុចរិត ។​ ការ​ប្រព្រឹត្ត​កន្លង​ល្មើស​សិក្ខាបទ​ដែល​ទ្រង់​បញ្ញត្ត​ទុក​ហើយ​ ក្នុង​ទ្វារ​ទាំង​ ២​ នុ៎ះ​ឯង​ ឈ្មោះ​ថា​ មនោទុច្ចរិត,​ ការ​មិន​ប្រព្រឹត្ត​កន្លង​ល្មើស​ ឈ្មោះ​ថា​ មនោសុចរិត ។​ នេះ​ពោល​ដោយ​បញ្ញត្តិ ។ ចំណែក​ចេតនា​ ៣​ មាន​បាណាតិបាត​ជា​ដើម​ ដែល​កើត​ឡើង​ ទាំង​ក្នុង​កាយទ្វារ​ ទាំង​ក្នុង​វចីទ្វារ​ ឈ្មោះ​ថា​ កាយទុច្ចរិត ។​ ចេតនា​ ៤​ មាន​មុសាវាទ​ជា​ដើម​ ឈ្មោះ​ថា​ វចីទុច្ចរិត ។​ ធម៌​ ៣​ ដែល​ប្រកប​ដោយ​ចេតនា​ គឺ​ អភិជ្ឈា​ (​ ការ​សម្លឹង​រំពៃ​ចង់​បាន​ទ្រព្យ​អ្នក​ដទៃ )​ ព្យាបាទ​( ប៉ុន​ប៉ង​អាក្រក់​លើ​អ្នក​ដទៃ )​ មិច្ឆាទិដ្ឋិ​ ( យល់​ខុស )​ ឈ្មោះ​ថា​ មនោទុច្ចរិត ។​ ចេតនា​ក្តី​ វិរតិ​ក្តី​ ទាំង​ ៣​ យ៉ាង​ ដែល​កើត​ឡើង​ដល់​អ្នក​ដែល​វៀរ​ចាក​បាណាតិបាត​ជា​ដើម​ ឈ្មោះ​ថា​ កាយសុចរិត​, ចេតនា​ក្តី​ វិរតិ​ក្តី​ ទាំង​ ៤​ យ៉ាង​ ដែល​កើត​ឡើង​ដល់​អ្នក​ដែល​វៀរ​ចាក​មុសាវាទ​ជា​ដើម​ ឈ្មោះ​ថា​ វចីសុចរិត ។​ ធម៌​ ៣​ យ៉ាង​ដែល​ប្រកប​ដោយ​ចេតនា​ គឺ​ អនភិជ្ឈា​ ( មិន​សម្លឹង​រំពៃ​ចង់​បាន​ទ្រព្យ​អ្នក​ដទៃ )​ អព្យាបាទ​ ( មិន​ប៉ុន​ប៉ង​អាក្រក់​លើ​អ្នក​ដទៃ )​ សម្មាទិដ្ឋិ​( យល់​ត្រូវ )​ ឈ្មោះ​ថា​ មនោសុចរិត​ នេះ​ពោល​ដោយ​កម្មបថ ។ ទុច្ចរិត​ ៣ តីណិ​ ទុច្ចរិតានិ ទុច្ចរិត​ ៣​ យ៉ាង​ គឺ៖ ១. កាយទុច្ចរិតំ​ ទុច្ចរិត​ដោយ​កាយ
images/articles/407/Untitled-1.jpg
Public date : 06, Jun 2023 (50,563 Read)
កុសលមូល​ ៣ តីណិ​ កុសលមូលានិ ឫស​អកុសល​ ៣​ យ៉ាង​ គឺ ៖ ១. អលោភោ​ អកុសលមូលំ អលោភៈ​ជា​ឫស​នៃ​កុសល
images/articles/409/Untitled-1.jpg
Public date : 06, Jun 2023 (51,239 Read)
សំវេគោ​ ច​ សំវេជនីយេសុ​ ឋានេសុ​ សេចក្តី​សង្វេគ​ក្នុង​ហេតុ​ទាំង​ឡាយ​គួរ​សង្វេគ​ [ បាន​ដល់​ជាតិទុក្ខ​ ជរាទុក្ខ​ មរណទុក្ខ​ និង​ព្យាធិទុក្ខ ] សំវិគ្គស្ស​ ច​ យោនិសោ​ បធានំ សេចក្តី​ព្យាយាម​ [ បាន​ដល់​សម្មប្បធាន​ ៤ ]​ ដោយ​ឧបាយ​របស់​បុគ្គល​អ្នក​មាន​ចិត្ត​សង្វេគ អធិប្បាយ ក្នុង​ពាក្យ​ថា​ សំវេគោ​ ច​ សំវេជនីយេសុ​ ឋានេសុ​ នេះ​ ដែល​ឈ្មោះ​ថា​ សំវេគ​ បាន​ដល់​ ញាណទស្សនៈ​ ដោយ​ការ​ឃើញ​ ការ​កើត​ជា​ដើម​ដោយ​ភាព​ជា​ភ័យ​ យ៉ាង​នេះ​ថា​ ជាតិភ័យ​ ( ការ​កើត​ជា​ភ័យ )​ ជរាភ័យ​ ( ការ​ចាស់​ជា​ភ័យ )​ ព្យាធិភ័យ​ ( ការ​ឈឺ​ជា​ភ័យ )​ មរណភ័យ​ ( ការ​ស្លាប់​ជា​ភ័យ ) ។​ ពាក្យ​ថា​ សំវេជនីយំ​ ឋានំ​ សំដៅ​ដល់​ ជាតិ​ ជរា​ ព្យាធិ​ និង​មរណៈ។​ ធម៌​ទាំង​ ៤​ ប្រការ​នេះ​ លោក​ហៅ​ថា​ ធម៌​ជា​ទី​តាំង​ ជា​ហេតុ​នៃ​សេចក្តី​សង្វេគ​តក់​ស្លុត​ ព្រោះ​ជា​ហេតុ​នាំ​ឲ្យ​កើត​សេចក្តី​សង្វេគ​យ៉ាង​នេះ​ថា​ ជាតិទុក្ខ​ ជរាទុក្ខ​ ព្យាធិទុក្ខ​ មរណទុក្ខ ។ ពាក្យ​ថា​ សំវិគ្គស្ស​ ច​ យោនិសោ​ បធានំ​ គឺ​សេចក្តី​ព្យាយាម​ដោយ​ឧបាយ​ត្រូវ​ទំនង​ របស់​អ្នក​ដែល​កើត​សេចក្តី​សង្វេគ​យ៉ាង​នេះ ។​ ពាក្យ​នេះ​ជា​ឈ្មោះ​នៃ​សេចក្តី​ព្យាយាម​ដែល​មក​ហើយ​យ៉ាង​នេះ​ថា​ “ឥធ ភិក្ខុ អនុប្បន្នានំ បាបកានំ អកុសលានំ ធម្មានំ អនុប្បាទាយ ឆន្ទំ ជនេតិ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ រមែង​ញ៉ាំង​ឆន្ទៈ​ឲ្យ​កើត​ឡើង​ ដើម្បី​ការ​មិន​កើត​ឡើង​នៃ​អកុសល​ធម៌​ដ៏​លាមក​ ដែល​នៅ​មិន​ទាន់​កើត​ឡើង” ។ ( សង្គីតិសុត្តវណ្ណនា ) បទ​ថា​ ជាតិភយំ​ ( ជាតិភ័យ )​ បាន​ដល់​ ញាណ​ដែល​ឃើញ​ជាតិ​ ( ការ​កើត )​ ដោយ​ភាព​ជា​ភ័យ​តាំង​នៅ ។​ សូម្បី​ក្នុង​ញាណ​ ដែល​ឃើញ​ជរា​ និង​មរណៈ​ ដោយ​ភាព​ជា​ភ័យ​ជា​ដើម​ ក៏​មាន​ន័យ​នេះ​ឯង ។ បទ​ថា​ អនុប្បន្នានំ​ បាបកានំ​ ( ដើម្បី​ញ៉ាំង​អកុសលធម៌​ដ៏​លាមក​ដែល​មិន​ទាន់​កើត )​ ជា​ដើម​ ព្រះ​ដ៏​​មាន​ព្រះ​ភាគ​ត្រាស់​សេចក្តី​ព្យាយាម​ដែល​ជា​ហេតុ​របស់​ភិក្ខុ​អ្នក​ឃើញ​ជាតិ​ជា​ដើម​ ដោយ​ភាព​ជា​ភ័យ​ហើយ​ ប្រាថ្នា​ដើម្បី​នឹង​រួច​ផុត​ចាក​ជាតិ​ ជរា​ ព្យាធិ​ និង​មរណៈ ។​ ( អដ្ឋសាលិនី​ អដ្ឋកថា ) ដោយ៥០០០ឆ្នាំ
images/articles/417/Untitled-1.jpg
Public date : 06, Jun 2023 (48,827 Read)
ធម្មោ ហវេ រក្ខតិ ធ ម្មចារឹ ធម្មោ សុចិណ្ណោ សុខមាវហាតិ ឯសានិសំសោ ធម្មេ១ សុចិណ្ណេ ន ទុគ្គតឹ គច្ឆតិ ធម្មថារី ។ សុចរិតធម៌ តែង​រក្សា​នូវ​អ្នក​ប្រព្រឹត្ត​សុចរិតធម៌(នោះ​ឯង), សុចរិតធម៌​ដែល​គេ​បាន​សន្សំ​ល្អ​ហើយ តែង​នាំ​យក​សេចក្ដី​សុខ​មក​ផ្ដល់​ផល​ឲ្យ​, នេះ​ជា​អានិសង្ស​នៃ១ធម៌​ដែល​គេ​បាន​អប់រំ​សន្សំ​ហើយ​, អ្នក​ប្រព្រឹត្ត​ធម៌ រមែង​តែង​មិន​ទៅ​កាន់​ទុគ្គតិ​ឡើយ។ ពាក្យ​កាព្យ​ឲ្យ​ងាយ​ចាំ (ពាក្យ​៩) ធម៌​សុចរិត តាម​ការណ៍​ពិត តែង​រក្សា, នូវ​ជន​ណា ដែល​ប្រព្រឹត្ត នូវ​ធម៌​នោះ, ធម៌​សុចរិត ដែល​បណ្ឌិត សន្សំ​ស្មោះ, ពុំ​ដែល​ផ្សោះ តែង​នាំ​សុខ មក​ផ្ដល់​ឲ្យ។ នេះ​គឺ​ជា អានិសង្ស ការ​ផ្ចង់​ចិត្ត, ខំ​ប្រព្រឹត្ត សន្សំ​ធម៌ ពុំ​ដែល​ធ្លោយ, រី​បុគ្គល អ្នក​ប្រព្រឹត្ត_ ធម៌​ពុំ​ខ្សោយ, លុះ​ជាតិ​ក្រោយ តែង​បាន​សោយ សុខ​សួគ៌ា, រឿង​ពី​ព្រេង ព្រះ​សម្ដែង ប្រាប់​បញ្ជាក់, ថា​មាន​អ្នក ប្រព្រឹត្ត​ធម៌ សុចរិតា, ពូជ​ធម្មបាល ឥត​មាន​សល់ រូប​ជន​ណា, ទាំង​អស់​គ្នា សុទ្ធ​តែ​មាន អាយុ​វែង។ ជន​ណា​បាន_ ប្រព្រឹត្ត​ធម៌ នេះ​ទៀង​ទាត់, ពុំ​ដែល​ភ្លាត់ តែង​រស់​នៅ យូរ​អង្វែង, ដូច​ភាសិត ដែល​ព្រះ​ពុទ្ធ ទ្រង់​សម្ដែង, ជន​នោះ​ឯង តែង​បាន​សុខ ប្រសើរ​ហោង៕៚ វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, ថ្ងៃ​ពុធ ទី​២៤ កក្កដា ២៥១២ (១៩៦៨) សម្ដេច​ព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ ប.អ.ស. – អ.ម.រ. ស្រង់​ពី​​សៀវភៅ​ស្នា​ព្រះហស្ត​ក្រោយ​បង្អស់​នៃ​សម្ដេច ព្រះមហាសុមេធាធិបតី ជួន ណាត ដោយ៥០០០ឆ្នាំ
images/articles/421/Untitled-1.jpg
Public date : 06, Jun 2023 (50,902 Read)
មន្ទិល​មាន ៨ ប្រការ គឺ ១. មន្ត​ទាំង​ឡាយ មាន​ការ​មិន​ស្វាធ្យាយ ជា​មន្ទិល ២. ផ្ទះ​ទាំង​ឡាយ មាន​ការ​មិន​ថែ​ទាំ​ជា​មន្ទិល ៣. ការ​ខ្ជិល​ច្រអូស ជា​មន្ទិល​នៃ​សម្បុរសរីរៈ ៤. ការ​ប្រហែស​ធ្វេស ជា​មន្ទិល​នៃ​អ្នក​រក្សា ៥. ការ​ប្រព្រឹត្ត​អាក្រក់ ( ចំពោះ​ប្តី ) ជា​មន្ទិល​របស់​ស្ត្រី ៦. សេចក្តី​កំណាញ់ ជា​មន្ទិល​របស់​អ្នក​ឲ្យ ៧. អកុសល​ធម៌​ដ៏លា​មក ជា​មន្ទិល​ក្នុង​លោក​នេះ និង​លោក​ខាង​មុខ ៨. អវិជ្ជា ជា​មន្ទិល​ក្រៃលែង ជាង​មន្ទិល​ទាំង​នោះ​ទៀត ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​​ត្រាស់​​ថា៖ អសជ្ឈាយមលា មន្តា អនុដ្ឋានមលា ឃរា មលំ វណ្ណស្ស កោសជ្ជំ បមាទោ រក្ខតោ មលំ ។ មលិត្ថិយា ទុច្ចរិតំ មច្ឆេរំ ទទតោ មលំ មលា វេ បាបកា ធម្មា អស្មឹ លោកេ បរម្ហិ ច តតោ មលា មលតរំ អវិជ្ជា បរមំ មលំ ។ មន្ត​ទាំង​ឡាយ មាន​ការ​មិន​ស្វាធ្យាយ ជា​មន្ទិល ផ្ទះ​ទាំង​ឡាយ​មាន​ការ​មិន​ថែ​ទាំ ជា​​មន្ទិល ការ​ខ្ជិល​ច្រអូស ជា​​មន្ទិល​នៃ​ពណ៌​សម្បុរ ការ​ប្រហែស​ធ្វេស ជា​​មន្ទិល​​នៃ​​អ្នក​​រក្សា ការ​ប្រព្រឹត្ត​អាក្រក់ ( ចំពោះ​ប្តី ) ជាមន្ទិល​របស់​ស្ត្រី សេចក្តី​កំណាញ់ ជា​​មន្ទិល​​របស់​អ្នក​ឲ្យ អកុសល​ធម៌​ដ៏​លាមក ជាមន្ទិល​ក្នុង​លោក​នេះ និង​លោក​ខាង​មុខ មន្ទិល​​ដ៏​​លើស​ជាង​មន្ទិល​ទាំង​នោះ គឺ​អវិជ្ជា ជា​មន្ទិល​យ៉ាង​ក្រៃលែង ។ ( សុត្តន្តបិដក អង្គុត្តនិកាយ អដ្ឋកនិបាត និង​គាថា​ធម្មបទ ) ដោយ ៥០០០ឆ្នាំ
images/articles/422/2986243-NOGUJECA-7.jpg
Public date : 06, Jun 2023 (52,553 Read)
សប្បុរស គឺ​មនុស្ស​ល្អ មាន​ធម៌​របស់​សប្បុរស ៧ ប្រការ ១. ធម្មញ្ញុតា ដឹង​គោល​ធម៌​ដែល​ជា​ហេតុ ២. អត្ថញ្ញុតា ដឹង​ទិស​ដៅ​ដែល​ជា​ផល ៣. អត្តញ្ញុតា ស្គាល់​ខ្លួន​ឯង​តាម​សេចក្តី​ពិត ៤. មត្តញ្ញុតា ស្គាល់​ប្រមាណ​ក្នុង​កិច្ចការ​សព្វ​គ្រប់ ៥. កាលញ្ញុតា ស្គាល់​កាល​ដែល​នឹង​ត្រូវ​ធ្វើ​អ្វី​ៗ ៦. បរិសញ្ញុតា ស្គាល់​ប្រជុំ​ជន​មាន​សភាព​យ៉ាង​ណា​ខ្លះ ៧. បុគ្គលញ្ញុតា ស្គាល់​បុគ្គល​ដោយ​សភាព​ផ្សេង​ៗ គោល​ធម៌​ទាំង ៧ ប្រការ​នេះ មាន​នៅ​ក្នុង សង្គីតិ​សូត្រ ទសុត្តរ​សូត្រ ពួក ៧ បិដក​​លេខ​ ១៩ និង​​មាន​សេចក្តី​អធិប្បាយ​នៅ​ក្នុង​ធម្មញ្ញូ​សូត្រ មហាវគ្គ បិដកលេខ​ ៤៧ ដោយ៥០០០ឆ្នាំ
images/articles/425/2020-07-22_09_16_38-buddhist_converstion_-_Google_Search.jpg
Public date : 06, Jun 2023 (53,443 Read)
ធម៌​ ១០​ ជា​អាហារ​នៃ​ធម៌​ ១០​ ជា​ទី​ប្រាថ្នា​ កម្រ​បាន​ក្នុង​លោក ។ធម៌ទាំង ១០ យ៉ាង ជាអាហារនៃធម៌ទាំង ១០ នេះ ដែលជាទីប្រាថ្នា ជា​ទី​ត្រេក​អរ ជាទីគាប់ចិត្ត បុគ្គល​បាន​ដោយ​កម្រក្នុងលោក, ធម៌ទាំង ១០ នោះ គឺ ៖ ១. អនាលស្យំ ឧដ្ឋានំ ភោគានំ អាហារោ សេចក្តីមិនខ្ជិល សេចក្តី​ព្យាយាម​ ជាអាហាររបស់ភោគៈ ២. មណ្ឌនា វិភូសនា វណ្ណស្ស អាហារោ ការប្រដាប់ ការតាក់តែង ជាអាហារ​របស់ពណ៌សម្បុរ ៣. សប្បាយកិរិយា អារោគ្យស្ស អាហារោ ការធ្វើនូវសេចក្តីសប្បាយ ជាអាហារ​របស់​ភាព​មិន​មាន​​រោគ ៤. កល្យាណមិត្តតា សីលានំ អាហារោ សភាពមិត្តល្អ ជាអាហាររបស់សីល ៥. ឥន្ទ្រិយសំវរោ ព្រហ្មចរិយស្ស អាហារោ ការសង្រួមឥន្ទ្រិយ ជា​អាហារ​របស់ព្រហ្មចរិយៈ ៦. អវិសំវាទនា មិត្តានំ អាហារោ ការមិនពោលពាក្យខុស ជាអាហាររបស់មិត្តទាំងឡាយ ៧. សជ្ឈាយកិរិយា ពាហុសច្ចស្ស អាហារោ ការ​ធ្វើ​នូវ​កិរិយា​ស្វាធ្យាយ​ ជាអាហារ របស់​ភាព​ជា​អ្នក​​ចេះដឹងច្រើន ៨. សុស្សូសា បរិបុច្ឆា បញ្ញាយ អាហារោ ការស្តាប់ ការសាកសួរ ជា​អាហាររបស់បញ្ញា ៩. អនុយោគោ បច្ចវេក្ខណា ធម្មានំ អាហារោ ការប្រកបរឿយៗ ការ​ពិចារណា ជា​អាហារ​របស់​ធម៌​​ទាំងឡាយ ១០. សម្មាបដិបត្តិ សគ្គានំ អាហារោ សេចក្តីប្រតិបត្តិល្អ ជា​អាហារ​របស់​ឋានសួគ៌ ( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៨ ) ធម៌​ ១០​ នាំ​ឲ្យ​អន្តរាយ​ដល់​ធម៌​ ១០​​ ដែល​ជា​ទី​ប្រាថ្នា​ កម្រ​បាន​ក្នុង​លោក ។ ធម៌​ ១០​ យ៉ាង នាំ​ឲ្យ​អន្តរាយ​ដល់​ធម៌​ ១០​​ យ៉ាងនេះ ដែល​ជា​ទី​ប្រាថ្នា​ ជា​ទី​ត្រេក​អរ ជាទីគាប់ចិត្ត បុគ្គល​កម្រ​​បាន​ក្នុង​លោក, ធម៌ ១០ យ៉ាងនោះ គឺ ៖ ១. អាលស្យំ អនុដ្ឋានំ ភោគានំ បរិបន្ថោ ការខ្ជិល និង​ការ​មិន​ប្រឹង​ប្រែង​ នាំឲ្យអន្តរាយដល់ភោគៈ ២. អមណ្ឌនា អវិភូសនា វណ្ណស្ស បរិបន្ថោ ការមិនប្រដាប់ មិន​តាក់​តែង​ នាំឲ្យអន្តរាយដល់ពណ៌​សម្បុរ ៣. អសប្បាយកិរិយា អារោគ្យស្ស បរិបន្ថោ ការ​ធ្វើ​នូវ​សេចក្តី​មិន​សប្បាយ​​ នាំ​ឲ្យ​អន្តរាយ​ដល់​ភាព​មិន​​មានរោគ ៤. បាបមិត្តតា សីលានំ បរិបន្ថោ មិត្តលាមក នាំឲ្យអន្តរាយដល់សីល ៥. ឥន្ទ្រិយាសំវរោ ព្រហ្មចរិយស្ស បរិបន្ថោ ការមិនសង្រួមនូវឥន្ទ្រិយ នាំ​ឲ្យ​អន្តរាយ​ដល់​ព្រហ្មចរិយៈ​ ៦. វិសំវាទនា មិត្តានំ បរិបន្ថោ ការពោលពាក្យខុស នាំឲ្យអន្តរាយដល់​ពួក​មិត្ត ៧. អសជ្ឈាយកិរិយា ពាហុសច្ចស្ស បរិបន្ថោ ការ​ធ្វើ​នូវ​សេចក្តី​មិន​ស្វាធ្យាយ​ នាំឲ្យអន្តរាយ ដល់​ភាព​​ចេះដឹងច្រើន ៨. អស្សុស្សុសា អបរិបុច្ឆា បញ្ញាយ បរិបន្ថោ ការមិនប្រុងស្តាប់ មិន​សាកសួរ នាំ​ឲ្យ​អន្តរាយ​ដល់​បញ្ញា ៩. អននុយោគោ អប្បច្ចវេក្ខណា ធម្មានំ បរិបន្ថោ ការ​មិន​ប្រកប​រឿយៗ​ ការមិនពិចារណា នាំឲ្យ​អន្តរាយ​ដល់ធម៌ទាំងឡាយ ១០. មិច្ឆាបដិបត្តិ សគ្គានំ បរិបន្ថោ សេចក្តីប្រតិបត្តិខុស នាំឲ្យអន្តរាយ ដល់ឋានសួគ៌ ( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៧ ) ធម៌​ ១០​ ជា​ទី​ប្រាថ្នា​ កម្រ​បាន​ក្នុង​លោក ។ ធម៌ ១០ យ៉ាងនេះ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ដែល​បុគ្គល​បាន​ដោយ​កម្រ ក្នុង​លោក, ធម៌ទាំង ១០ យ៉ាងនោះ គឺ ៖ ១. ភោគា ភោគៈ ២. វណ្ណោ ពណ៌សម្បុរ ៣. អារោគ្យំ ការមិនមានរោគ ៤. សីលានិ សីល ៥. ព្រហ្មចរិយំ ព្រហ្មចរិយៈ ៦. មិត្តា មិត្ត ៧. ពាហុសច្ចំ សភាពជាអ្នកចេះដឹងច្រើន ៨. បញ្ញា បញ្ញា ៩. ធម្មោ ធម៌ [ លោកុត្តរធម៌ ៩ ] ១០. សគ្គា ឋានសួគ៌ ( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៦ ) អរិយសាវ័ក​ ​ចម្រើន​ដោយ​ធម៌​ ១០ ធនេន ធញ្ញេន ច យោធ វឌ្ឍតិ បុត្តេហិ ទារេហិ ចតុប្បាទេហិ ច ស ភោគវា ហោតិ យសស្សី បូជិតោ ញាតីហិ មិត្តេហិ អថោបិ រាជុភិ ។ បុគ្គល​ណា​ក្នុង​លោក​នេះ​ ចម្រើន​ដោយ​ទ្រព្យ​ផង​ ដោយ​ស្រូវ​ផង​ ដោយ​កូន​​ផង​ ដោយ​ប្រពន្ធ​ផង​ ដោយ​សត្វ​​ជើង​ ៤​ ផង​ បុគ្គល​នោះ​ឈ្មោះ​ថា​ មាន​ភោគៈ​ មាន​យស​ដែល​ពួក​ញាតិ​ និង​មិត្ត​ ព្រម​ទាំង​ស្តេច​បូជា​ហើយ ។ សទ្ធាយ សីលេន ច យោធ វឌ្ឍតិ បញ្ញាយ ចាគេន សុតេន ចូភយំ សោ តាទិសោ សប្បុរិសោ វិចក្ខណោ ទិដ្ឋេវ ធម្មេ ឧភយេន វឌ្ឍតិ ។ បុគ្គល​ណា​ ក្នុង​លោក​នេះ​ ចម្រើន​ដោយ​សទ្ធា​ផង​ ដោយ​សីល​ផង​ ដោយ​បញ្ញា​ផង​ ដោយ​ចាគៈ​ផង​ ដោយ​សុតៈ​​ទាំង​ពីរ​ផង​ បុគ្គល​បែប​នោះ​ ហៅ​ថា​ សប្បុរស​ ជា​អ្នក​ពិចារណា​ឃើញច្បាស់​ រមែង​ចម្រើន​ដោយ​ហេតុ​ទាំង​ពីរ​ ក្នុង​​បច្ចុប្បន្ន​នេះ​ឯង​ ។ ( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៩៩-៣០០ ) កថាវត្ថុ​ ១០​ ឋានៈ​ដែល​គួរ​សរសើរ​ ១០ ហេតុដែលគួរនិយាយ លោកហៅថា កថាវត្ថុ, កថាវត្ថុនោះ មាន ១០ គឺ ១. អប្បិច្ឆកថា និយាយអំពីសេចក្តីប្រាថ្នាតិច ២. សន្តុដ្ឋិកថា និយាយអំពីសេចក្តីសន្តោស ៣. បវិវេកកថា និយាយអំពីសេចក្តីស្ងប់ស្ងាត់ ៤. អសំសគ្គកថា និយាយអំពីសេចក្តីមិនច្រឡូកច្រឡំ ដោយពួកគណៈ ៥. វីរិយារម្ភកថា និយាយអំពីប្រារព្ធសេចក្តីព្យាយាម ៦. សីលកថា និយាយអំពីសីល ៧. សមាធិកថា និយាយអំពីសមាធិ ៨. បញ្ញាកថា និយាយអំពីបញ្ញា ៩. វិមុត្តិកថា និយាយអំពីវិមុត្តិ ១០. វិមុត្តិញ្ញាណទស្សនកថា និយាយអំពីវិមុត្តិញ្ញាណទស្សនៈ ( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ២៨២ ) អភិណ្ហប្បច្ចវេក្ខណៈ​ ១០ អភិណ្ហប្បច្ចវេក្ខណៈ បានដល់ ធម៌ដែលបព្វជិតគប្បីពិចារណារឿយៗ, អភិណ្ហប្បច្ចវេក្ខណៈនោះ មាន ១០ យ៉ាង គឺ ៖ ១. វេវណ្ណិយម្ហិ អជ្ឈូបគតោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត គប្បី​​ពិចារណា​រឿយៗ ថា​ អាត្មា​អញ​​កាន់​យក​នូវ​ភេទ​ដ៏​ប្លែក​ អំពី​​ភេទ​​របស់​​គ្រហស្ថ ២. បរប្បដិពទ្ធា មេ ជីវិកាតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត​គប្បី​ពិចារណារឿយៗ ថា ការ​ប្រព្រឹត្ត​​ចិញ្ចឹមជីវិត របស់​អាត្មាអញ​ប្រព្រឹត្ត​ជាប់​ដោយបុគ្គលដទៃ ៣. អញ្ញោ មេ​ អាកប្បោ ករណីយោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត​គប្បី​ពិចារណា​រឿយៗ ថា អាកប្បកិរិយា​ផ្សេង​អំពី​គ្រហស្ថ​ អាត្មាអញគួរធ្វើ ៤. កច្ចិ នុ ខោ មេ អត្តា សីលតោ ន ឧបវទតីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ​ បព្វជិត​គប្បី​ពិចារណា​​រឿយៗ​ ថា​ អាត្មាអញ​​មិន​តិះ​ដៀល​ខ្លួន​ឯង ដោយសីលធម៌បានទេឬ ? ៥. កច្ចិ នុ ខោ មំ អនុវិច្ច វិញ្ញូ សព្រហ្មចារី សីលតោ ន ឧបវទន្តីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ​ បព្វជិត​គប្បី​ពិចារណារឿយៗ ថា ពួក​សព្រហ្មចារី ជាវិញ្ញូជន គយគន់មើលហើយ មិនតិះដៀលអាត្មាអញ ដោយ​សីលធម៌បានទេឬ ? ៦. សព្វេហិ មេ បិយេហិ មនាបេហិ នានាភាវោ វិនាភាវោតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ​ បព្វជិតគប្បី​ពិចារណារឿយៗ ថា ការ​ព្រាត់​ប្រាស​និរាស​ចាកសត្វ និងសង្ខារទាំងអស់ ដែល​ជា​ទី​ស្រឡាញ់ ជាទីគាប់ចិត្ត នៃ​អាត្មា​អញតែងមានជាធម្មតា ៧. កម្មស្សកោម្ហិ កម្មទាយាទោ កម្មយោនិ កម្មពន្ធុ កម្មប្បដិសរណោ យំ កម្មំ ករិស្សាមិ កល្យាណំ វា បាបកំ វា តស្ស ទាយាទោ ភវិស្សាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត​​គប្បី​ពិចារណារឿយៗ ថា អាត្មាអញមានកម្មជារបស់ខ្លួន មានកម្មជាទាយាទ មាន​កម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាគ្រឿងរលឹក​ឃើញ អាត្មា​អញ​នឹង​ធ្វើ​នូវ កម្ម​ណា ល្អ ឬអាក្រក់ អាត្មាអញ​គង់​នឹង​បាន​ជា​អ្នក​ទទួល​យក​នូវ​ផល នៃ​កម្ម​នោះ​ពុំ​​ខានឡើយ ៨. កថម្ភូតស្ស មេ រត្តិន្ទិវា វីតិបតន្តីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ​ បព្វជិត​គប្បី​ពិចារណា​រឿយៗ​ ថា យប់និងថ្ងៃទាំងឡាយ ចេះតែកន្លងទៅៗ តើអាត្មាអញ បានធ្វើដូចម្តេចខ្លះហើយ ? ៩. កច្ចិ នុ ខោហំ សុញ្ញាគារេ អភិរមាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ បព្វជិត​គប្បី​ពិចារណា​រឿយៗ ថា អាត្មាអញ​មាន​សេចក្តី​អភិរម្យ​ ត្រេកអរក្នុងផ្ទះដ៏ស្ងាត់ខ្លះដែរឬទេ ? ១០. អត្ថិ នុ ខោ មេ ឧត្តរិមនុស្សធម្មា អលមរិយញ្ញាណទស្សនវិសេសោ អធិគតោ សោហិ បច្ឆិមេ កាលេ សព្រហ្មចារីហិ បុដ្ឋោ ន មង្កុ ភវិស្សាមីតិ បព្វជិតេន អភិណ្ហំ បច្ចវេក្ខិតព្វំ​ បព្វជិតគប្បីពិចារណា​រឿយៗ ថា ឧត្តរិមនុស្សធម៌ គឺ ធម៌ជារបស់មនុស្សដ៏ប្រសើរក្រៃលែង មាន​ដល់​អាត្មាអញដែរឬ ធម៌​ដ៏​វិសេស ដែល​គួរនឹងឃើញ ដោយប្រាជ្ញាដ៏ប្រសើរ អាត្មាអញបានត្រាស់ដឹងហើយឬ អាត្មា​អញ​នោះ​ សព្រហ្មចារី​ទាំង​ឡាយ​សួរ​ក្នុង​កាលជាទីបំផុត ( មរណសម័យ ) នឹងមិនអឹមអៀមទេឬ ? ( អង្គុត្តរនិកាយ ទសកនិបាត លេខ ៥០ ទំព័រ ១៨៨ ដល់ ១៩០ ) សេចក្តីពន្យល់ វេវណ្ណិយំ ពាក្យថា​ វេវណ្ណិយំ​ ( អ្នក​មាន​ភេទ​ដ៏​ប្លែក )​ គឺ​ មាន​រូប​ប្លែក​ផ្សេង ៗ​ នោះ​ មាន​​ ២​ យ៉ាងគឺ មាន​រូប​ប្លែក​ផ្សេង​ដោយ​​សរីរៈ​ ១​ មាន​​រូប​​ប្លែក​​ផ្សេង​​ដោយ​​បរិក្ខារ​ ១ ។ បណ្តា​រូប​ប្លែក​ផ្សេង​ទាំង​ ២​ យ៉ាង​នោះ​ ការ​​មាន​​រូប​​ប្លែក​​ផ្សេង​​ដោយ​​​សរីរៈ​ គប្បី​ជ្រាប​ដោយ​ការ​កោរ​សក់​ និង​ពុក​មាត់ ។​ ក៏​​កាល​​មុន​​នឹង​​បួស​ សូម្បី​​ស្លៀក​​សំពត់​ ក៏​ត្រូវ​ប្រើ​សំពត់​សាច់​​ល្អិត​ ជ្រលក់​ពណ៌​ផ្សេងៗ​ សូម្បី​​​បរិភោគ​​ក៏​ត្រូវ​​បរិភោគ​​អាហារ​ឆ្ងាញ់ៗ​ ដាក់​លើ​ភាជន៍​មាស​ និង​ប្រាក់​ សូម្បី​​ដេក​ ឬ​​អង្គុយ​​ក៏​​ត្រូវ​ដេក​ ឬ​អង្គុយ​លើ​ទី​ដេក​ ទី​អង្គុយ​យ៉ាង​​ល្អ​ប្រណីត ​ក្នុង​​បន្ទប់​ស្រស់​ស្អាត ​សូម្បី​ផ្សំ​ថ្នាំ​ក៏​ត្រូវ​ប្រើ​ទឹក​ដោះ​​ថ្លា​ ទឹក​ដោះ​ខាប់​ជា​ដើម​ ប៉ុន្តែ​​​ចាប់​​តាំង​​ពី​​បួស​​ហើយ​ ចាំ​បាច់​ត្រូវ​ស្លៀក​សំពត់​កាត់​ដាច់​ ដេរ​ភ្ជាប់ ជ្រលក់​ដោយទឹក​អម្ចត់ ចាំបាច់ត្រូវឆាន់តែបាយលាយគ្នាក្នុងបាត្រដែក ឬ​បាត្រដី ចាំបាច់​ត្រូវ​ដេក​លើ​គ្រែដែលក្រាលដោយកម្រាល​ស្មៅជាដើម ក្នុង​សេនាសនៈ​មាន​គល់​ឈើ​ជា​ដើម ចាំបាច់ត្រូវអង្គុយលើកន្លែងមួយ និង​កន្ទេល​ផែងជាដើម ចាំ​បាច់​ត្រូវ​ផ្សំ​ថ្នាំដោយទឹកមូត្រស្អុយជាដើម ។ គប្បី​ជ្រាប​ភាពប្លែកផ្សេងគ្នាដោយបរិក្ខារ ក្នុង​សេចក្តីនេះដោយប្រការ ដូច្នេះ ។ ក៏បព្វជិតកាលពិចារណាយ៉ាងនេះ រមែង​លះបង់កោបៈ គឺសេចក្តីខឹងក្រោធ និងមានះ គឺសេចក្តីប្រកាន់​ចោល​បាន ។ បរប្បដិពទ្ធា​ មេ​ ជីវិកា ពាក្យថា បរប្បដិពទ្ធា មេ ជីវិកា សេចក្តីថា បព្វជិត​គប្បី​ពិចារណា​យ៉ាង​នេះ​ថា ការចិញ្ចឹមជីវិតដោយបច្ច័យ ៤ ចាំបាច់ត្រូវអាស្រ័យនឹងអ្នកដទៃ ឥរិយាបថ​ក៏សមគួរ អាជីវៈ ការចិញ្ចឹមជីវិតក៏បរិសុទ្ធ ជា​អ្នក​គោរព​កោត​ក្រែង​​ក្នុង​បិណ្ឌបាត ឈ្មោះថា ជាអ្នកបរិភោគមិនពិចារណាក្នុងបច្ច័យ ៤ ក៏ទេ ។ អញ្ញោ​ មេ​ អាកប្បោ​ ករណីយោ ពាក្យថា អញ្ញោ មេ អាកប្បោ ករណីយោ សេចក្តីថា បព្វជិត​គប្បី​ពិចារណា​ថា អាកប្បកិរិយាដើរឯណារបស់​ពួកគ្រហស្ថ គឺ​ការ​ឈាន​ជើង​ដោយ​មិនកំណត់ ការអើត-ក អាត្មាអញ​គប្បី​ធ្វើ​អាកប្បកិរិយា​ឲ្យ​ប្លែក​ផ្សេង​អំពី​អាកប្បកិរិយារបស់គ្រហស្ថនោះ យើងគប្បីមានឥន្ទ្រិយស្ងប់រម្ងាប់ មាន​ចិត្តស្ងប់ស្ងាត់ សម្លឹងមើលតែមួយជួរនឹម ឈានជើងសន្សឹមៗ ( មិន​ឈាន​ជើង​វែងពេក ) គប្បីដើរទៅ ដូចនាំរទេះផ្ទុកទឹកទៅក្នុងទីមិនរាបស្មើ ។ ព្រោះ​ថា បព្វជិតកាលពិចារណាយ៉ាងនេះ រមែងមានអាកប្បកិរិយាសមគួរ សិក្ខា ៣ រមែងបរិបូណ៌ ។ សីលតោ​ ន​ ឧបវទតិ ពាក្យថា សីលតោ ន ឧបវទតិ បានដល់ មិនតិះដៀលខ្លួនឯង ព្រោះ​សីល​ជា​បច្ច័យយ៉ាងនេះថា សីលរបស់អាត្មា​អញមិនបរិបូណ៌ ។ ព្រោះថា បព្វជិត​កាល​ពិចារណាយ៉ាងនេះ រមែងញ៉ាំងហិរិ សេចក្តីខ្មាសបាប ឲ្យ​កើត​ឡើង​ខាង​​ក្នុង ។ ហិរិនោះ ក៏ឲ្យសម្រេចសេចក្តីសង្រួមក្នុងទ្វារទាំង ៣ ។ សេចក្តី​សង្រួម​ក្នុងទ្វារទាំង ៣ រមែងជាចតុប្បារិសុទ្ធិសីល បព្វជិត​ដែល​តាំង​នៅ​ក្នុង​ចាតុប្បារិសុទ្ធិសីល ហើយចម្រើនវិបស្សនា រមែង​សម្រេច​ព្រះអរហត្តបាន ។ អនុវិច្ច​ វិញ្ញូ​ សព្រហ្មចារី ពាក្យថា អនុវិច្ច វិញ្ញូ សព្រហ្មចារី សេចក្តីថា ពួក​សព្រហ្មចារី​អ្នក​ប្រព្រឹត្ត​ព្រហ្មចរិយៈរួមជាមួយនឹងអ្នកជាបណ្ឌិត គយគន់ពិចារណាមើលហើយ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ ឱត្តប្បៈ សេចក្តី​ខ្លាច​បាប​ខាង​ក្រៅ រមែងតាំងឡើង ។ ឱត្តប្បៈនោះ រមែង​ឲ្យ​សម្រេច​សេចក្តី​សង្រួម​ក្នុង​ទ្វារ​ទាំង ៣ ។ ព្រោះហេតុនោះ ទើបគួរជ្រាប​សេចក្តីបន្តមកទៀត ( គឺ​រមែង​ញ៉ាំង​ចាតុប្បារិសុទ្ធិសីលឲ្យបរិសុទ្ធ … សេចក្តីដ៏សេស ដូចពាក្យថា សីលតោ ន ឧបវទតិ ) ។ នានាភាវោ​ វិនាភាវោ ពាក្យថា នានាភាវោ វិនាភាវោ សេចក្តីថា ភាវៈផ្សេងៗ ព្រោះកើត ព្រោះ​ព្រាត់ប្រាស ព្រោះស្លាប់ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ ឈ្មោះ​ថា មិនមានអាការ គឺសេចក្តីប្រមាទក្នុងទ្វារទាំង ៣ ។ មរណស្សតិ ការ​​រលឹកដល់សេចក្តីស្លាប់ ក៏ជាការតម្កល់ទុកហើយដោយល្អ ។ តស្ស​ ទាយាទោ​ ភវិស្សាមិ ពាក្យថា តស្ស ទាយាទោ ភវិស្សាមិ បានដល់ អាត្មាអញជាទាយាទ គឺ​ជាអ្នកទទួលផលដែលកម្មនោះឲ្យហើយ, ព្រោះថា បព្វជិត​កាល​ពិចារណា​យ៉ាងនេះ រមែងមិនធ្វើបាបទាំងពួង ។ កថម្ភូតស្ស​ មេ​ រត្តិន្ទិវា​ វីតិបតន្តិ ពាក្យថា​ កថម្ភូតស្ស មេ រត្តិន្ទិវា វីតិបតន្តិ សេចក្តីថា យប់ និងថ្ងៃកន្លងទៅ ផ្លាស់ប្តូរទៅ អាត្មាអញយ៉ាងដូចម្តេច​ហើយ គឺ​អាត្មា​អញ​កំពុង​ធ្វើ​វត្តប្បដិបត្តិ​ ឬមិនទាន់បានធ្វើទេ បានទន្ទេញពុទ្ធវចនៈ ឬ​មិន​ទាន់​បាន​ទន្ទេញ​ទេ បាន​ធ្វើកិច្ចក្នុងយោនិសោមនសិការ ឬក៏មិនទាន់បានធ្វើទេ ។ ព្រោះថា បព្វជិត​កាល​ពិចារណាយ៉ាងនេះ សេចក្តីមិន​ប្រមាទ រមែង​បរិបូណ៌ ។ សុញ្ញាគារេ​ អភិរមាមិ ពាក្យថា សុញ្ញាគារេ អភិរមាមិ សេចក្តីថា អាត្មាអញ​នៅ​តែ​ម្នាក់​ឯង​គ្រប់​ឥរិយាបថ ក្នុងទីស្ងាត់ ញ៉ាំងសេចក្តី​ត្រេកអរឲ្យកើតឡើងហើយឬនៅ ។ ព្រោះថា បព្វជិតកាលពិចារណាយ៉ាងនេះ កាយវិវេក រមែងបរិបូណ៌ ។ ឧត្តរិមនុស្សធម្មោ ពាក្យថា ឧត្តរិមនុស្សធម្មា សេចក្តីថា ធម៌ទាំងឡាយ មានឈានជាដើម របស់ឈានលាភី និងព្រះអរិយៈ ជា​មនុស្សដ៏ក្រៃលែង ជា​មនុស្ស​ឧត្តម​ខ្ពង់​ខ្ពស់ ឬធម៌ទាំងឡាយដ៏ក្រៃលែង ដ៏ប្រសើរជាងមនុស្សធម៌ ពោលគឺ​កុសល-កម្មបថ​ ១០ មាន គឺ មាន​នៅ​ក្នុង​សន្តាន​របស់​អាត្មា​អញ​ហើយ​ឬ​នៅ ។ បុដ្ឋោ,​ ន​ មង្កុ​​ ភវិស្សាមិ ពាក្យ​ថា​ បុដ្ឋោ​ បាន​ដល់​ ត្រូវ​មិត្ត​​សព្រហ្មចារី​​សួរ​​ដល់​​គុណ​វិសេស​​ដែល​​ខ្លួន​​សម្រេច ។ ពាក្យ​​ថា​ ន​ មង្កុ​ ភវិស្សាមិ​ បាន​ដល់​ អាត្មា​អញ​នឹង​មិន​ជា​​អ្នក​​អឹម​អៀម​ ឱន-​ក​ចុះ អស់​អំណាច​ ។​ ព្រោះ​ថា​ បព្វជិត​​កាល​​ពិចារណា​​យ៉ាង​​នេះ​ រមែង​មិន​ឈ្មោះ​ថា​ ស្លាប់​​ដោយ​ឥត​អំពើ ៕ ដោយ៥០០០ឆ្នាំ
images/articles/424/2020-07-22_09_02_10-buddhist_converstion_-_Google_Search.jpg
Public date : 06, Jun 2023 (51,118 Read)
សម្តី​នៅ​ក្នុង​លោក​នេះ មាន ៣ គឺ ១. គូថភាណី សម្តី​ស្អុយ​ដូច​លាមក ២. បុប្ផភាណី សម្តី​ក្រអូប​ដូច​ផ្កា ៣. មធុភាណី សម្តី​ផ្អែម​ដូច​ទឹក​ឃ្មុំ ការ​និយាយ​ដោយ​កុហក​ដោយ​ដឹង​ខ្លួន ព្រោះ​ហេតុ​តែ​ខ្លួន និង​អ្នក​ដទៃ ឬ​ព្រោះ​​ហេតុ​សំណូក​បន្តិចបន្តួចក្តី នេះ​ហៅ​ថា សម្តី​ស្អុយ​ដូច​លាមក ។ មិន​​ពោល​ពាក្យ​កុហក ដោយ​ដឹងខ្លួន ព្រោះ​ហេតុ​តែ​ខ្លួន និងអ្នកដទៃ ឬ​ព្រោះ​​ហេតុ​សំណូក​បន្តិច​បន្តួច​ក្តី នេះ​ហៅ​ថា សម្តី​ក្រអូប​ដូចផ្កា ។ ការ​លះបង់​នូវ​វាចា​អាក្រក់ ពោល​តែ​សម្តី​ដែល​ឥតទោស ជា​សុខ​ដល់​ត្រចៀក គួរ​ជា​ទី​ស្រឡាញ់ ជ្រាប​​ចូល​ទៅ​ក្នុង​​ដួងចិត្ត ជា​សម្តី​​អ្នក​​ក្រុង​​ដែល​ជា​ទី​ពេញ​ចិត្ត​នៃ​ជន​ច្រើន​ ជា​ទីគាប់ចិត្តនៃជនច្រើននេះហៅថា​សម្តី​ផ្អែម​ដូច​ទឺក​ឃ្មុំ ។ ( អង្គុត្តរនិកាយ​ តិកនិបាត ) ដោយ៥០០០ឆ្នាំ
images/articles/287/Unt5432itled-1.jpg
Public date : 06, Jun 2023 (44,505 Read)
តើ​​សាធុជន​​ទាំង​​ឡាយ​ដែល​​ចូល​មក​អាន​ញឹក​ញាប់​ ធ្លាប់​បាន​ឃើញ​​និយាយ​ទាក់​ទង​នឹង​សេចក្តី​​ប្រមាទ​ និង មិន​ប្រមាទ? ច្បាស់​ជា​ឃើញ​ញយ​ដង​ហើយ ហើយ​ប្រហែល​ជាគិត​ថា​ជា​ធម៌​ដដែល​ៗ​ ធ្វើ​ឲ្យ​គ្មាន​ចំណាប់​អារម្មណ៍។ បើ​គិត​ថា​ជា​ធម៌​ដដែល​ៗ​នោះ​ពិត​ជា​ត្រឹម​ត្រូវ តែ​បើ​គិត​ថា​មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍​វិញ​ មិន​ត្រឹម​ត្រូវ​ទេ ព្រោះ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​យើង​ តែង​តែ​វិល​វល់​ចំណាប់​អារម្មណ៍​ជា​មួយ​តែ​នឹង​រឿង​ដដែល​ៗ​ ជា​រៀង​រាល់​ថ្ងៃ។ បរិភោគអាហារ​ ដដែលៗ, ដេក ដើរ​ ឈរ អង្គុយ ដដែលៗ, ធ្វើកិច្ចការងារ ដដែលៗ, ចំពោះ​អ្នក​បរិភោគកាម រីករាយនឹងកាមគុណដដែលៗ ។ល។ ចំណែក​ឯ​ធម៌​មិន​ប្រមាទ​នេះ ក៏​នៅ​តែ​មាន​ដើម្បី​ដាស់​តឿន​សតិ​ដដែលៗ ព្រោះ​មនុស្ស​នៅ​តែ​ប្រព្រឹត្តខុស​ ភ្លាំងភ្លាត់ដដែលៗ ។ ពេល​ដែល​សាធុជន​បាន​ឃើញ​ពាក្យ​ថា “ មិន​ប្រមាទ” នេះ កុំ​ទាន់​បញ្ជូន​ចិត្ត​ បញ្ជូន​អារម្មណ៍ ទៅ​រក​ឋាន​សួគ៌ និព្វាន​ អ្វី គួរ​តែ​សម្លឹង​មើល​ស្ថាន​ភាព​ក្នុង​បច្ចុប្បន្ន​ ពេលនេះ ឥឡូវ​នេះ គឺ​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​យើង​គ្រប់​គ្នាថា បើសិន​ជា​រស់​នៅ​ដោយ​សេចក្តី​ប្រមាទ​ គឺ​ការ​ធ្វេស​ប្រហែស​ តើ​នឹង​មាន​អ្វី​កើត​ឡើង​ដល់​ជីវិត​ប្រ​ចាំ​ថ្ងៃ? អ្នក​បើក​បរ​ដែល​មាន​សេចក្តី​ប្រមាទរមែង​ជួប​ឧបទ្ទវហេតុ​ មាន​បើក​បរ​​បុកគ្នា ធ្លាក់​កន្លុក បុកសសេរ​ភ្លើង ធ្លាក់​ជ្រោះ ធ្លាក់​ច្រាំង​ជាដើម មិន​ត្រឹម​តែ​បង្ក​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង​តែ​ម្នាក់​ទេ ថែម​ទាំង​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ​ថែម​ទៀត។ អ្នក​ធ្វើ​កិច្ចការ​អ្វី​មួយ​ដោយក្តី​ប្រមាទ​គឺ​​គ្មាន​ការប្រុង​ប្រយ័ត្ន​ មិន​យកចិត្ត​ទុកដាក់ ចំពោះ​កិច្ចការ​របស់​ខ្លួន នឹង​ទទួល​ការ​ខាត​បង់​ ភ្លេច​ភ្លាំង​ កិច្ចការ​មិន​បានល្អ ទាំង​មិន​បានចម្រើន​ទៅ​មុខតាម​ការ​គួរ។ ដូច្នេះ​ធម៌​មិន​ប្រមាទ​នេះ​ជាធម៌​ចាំបាច់​បំផុត​សម្រាប់​ជីវិត​មនុស្ស​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ដែល​ត្រូវ​តែ​លើក​យក​មក​និយាយ​ឲ្យ​បាន​ញឹក​ញាប់ ដើម្បី​ជា​ការ​ជួយ​ពញ្ញាក់​ស្មារតីដល់​គ្នា​នឹង​គ្នា​។ ប្រយោជន៍​នៃ​សេចក្តី​មិន​ប្រមាទ​គឺ​បាន​ទាំង​សង្ខាង​គឺ​ផ្លូវ​លោក​និង​ផ្លូវ​ធម៌។ កុសល​ធម៌​ទាំង​ឡាយ​អាច​តាំង​នៅ​បាន​ដោយ​សេចក្តី​មិន​ប្រមាទ បើ​បុគ្គល​រស់​នៅ​ដោយ​សេចក្តី​ប្រមាទ​គឺ​ការប្រហែស​ធ្វេស ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ត្រាស់​ថា ស្លាប់​ទាំង​រស់ ស្អុយ​ទាំង​ស្រស់​ ដូច​មាន​ព្រះ​គាថា​ដែល​ដកស្រង់​ចេញ​ពី​ធម្មបទដ្ឋកថា​ខាង​ក្រោម​នេះ៖ អប្បមាទោ​ អមតំ ​បទំ​ បមាទោ មច្ចុនោ បទំ អប្បមត្តា ន មីយន្តិ យេ បមត្តា យថា មតា ឯតំ វិសេសតោ ញត្វា អប្បមាទមិ្ហ បណិ្ឌតា អប្បមាទេ បមោទនិ្ត អរិយានំ គោចរេ រតា តេ ឈាយិនោ សាតតិកា និច្ចំ ទឡ្ហបរក្កមា ផុស្សនិ្ត ធីរា និព្វានំ​ យោគក្ខេមំ អនុត្តរនិ្ត​ ។ សេចក្តី​មិនប្រមាទ ជា​ផ្លូវ​នៃ​សេចកី្ត​មិន​ស្លាប់, សេចកី្ត​ប្រមាទ​ជា​ផ្លូវ​នៃសេចកី្ត​ស្លាប់, អ្នក​ដែល​មិន​ប្រមាទ​ហើយ​ ឈ្មោះ​ថា​មិន​ស្លាប់, អ្ន​ក​ដែល​ប្រមាទ​ប្រៀប​​ដូច​ជា​​បុគ្គល​ ដែល​ស្លាប់​​ទៅ​ហើយ, បណិ្ឌត​ទាំង​ឡាយ​ដឹងរឿងនេះ​ដោយ​​វិសេស​ហើយ ទើប​តាំង​នៅ​ក្នុង​សេចកី្ត​​មិ​ន​ប្រមាទ ហើយ​រីក​រាយ​ក្នុង​សេចកី្ត​មិន​ប្រមាទ, ត្រេក​អរ​​ក្នុង ធម៌​ជា​ទី​គោច​ររបស់​ព្រះ​​អរិយៈ​​ទាំង​ឡាយ, បណិ្ឌត​អ្នក​មិន​ប្រមាទ​ទាំង​នោះ ជាអ្នកមានឈាន មានសេចកី្តព្យាយាម​មានការ​ប្រឹង​​ប្រែងជាប់ជានិច្ច ជាអ្នកបា្រជ្ញ​តែង​ពាល់​ត្រូវ​នូវ​ព្រះ​និព្វាន ដែល​ជា​ឋាន​ក្សេម​ចាក​​យោគៈ​ដ៍​ប្រសើរ​។ បមាទមនុយុញ្ជនិ្ត ពាលា​ទុម្មេធិនោ ជនា អប្បមាទញ្ច មេធាវី ធនំ​សេដ្ឋំវ រក្ខតិ​ ។ មា បមាទមនុយញ្ជេថ មា កាមរតិសន្ថវំ អប្បមត្តោ ហិ ឈាយន្តោ បប្បោតិ​ វិបុលំ សុខំ ។ ពួក​ជនពាល មាន​បញ្ញា​ល្ងង់ខ្លៅ រមែង​តាម​ប្រកប​នូវ​សេចកី្ត​ប្រមាទ, ​ចំណែក​​អ្នក​ប្រាជ្ញ​វិញ តែងរក្សាទុកនូវសេចកី្តមិនប្រមាទ ដូច​ជា​បុគ្គល​រក្សា​ទ្រព្យដ៏ប្រសើរទុក ​យ៉ាងនោះឯង ។​អ្នក​ទាំង​ឡាយ ចូរ​កុំ​តាម​ប្រកប​សេចកី្ត​ប្រមាទ​ឡើយ,​ ចូរ​កុំ​តាម​ប្រ​កប​នូវ​សេចកី្ត​ត្រេក​អរ​ក្នុង​កាម​ឡើយ​, ព្រោះ​ថា​ អ្នក​ដែល​មិន​ប្រមាទ​ហើយ រំពឹង​ពិចារណា​ត្រិះ​រិះ​នឹង​បាន​​សម្រេច​​នូវ​សេចកី្ត​សុខ​ដ៏​ប្រសើរ ​។ បមាទំ អប្បមាទេន យទា នុទតិ បណ្ឌិតោ បញ្ញាបាសាទមារុយ្ហ អសោកោ សោកិនឹ បជំ បព្វតដោ្ឋវ ភុម្មដ្ឋេ ធីរោ ពាលេ អវេក្ខតិ ។ ពេលណា បណិ្ឌត​កំចាត់​បង់​នូវ​សេចកី្ត​ប្រមាទ ដោយ​សេចកី្ត​មិន​ប្រមាទ,​ពេល​នោះ បណិ្ឌត​នោះ​នឹង​ឡើង​ទៅ​ដល់​បញ្ញា ដូច​ជា​បា្រសាទ មិន​មាន​សេចកី្ត​​សោក​​សៅ​តែង​​មើល​​ឃើញ​នូវ​ពួក​សត្វ ដែល​មាន​សេចកី្ត​សោក​សៅ​ អ្នក​មាន​បញ្ញា រមែង​មើល​ឃើញ​​នូវ​បុគ្គល​​ពាល​ទាំង​ឡាយ ដូច​ជា​បុគ្គល​ដែល​​ឈរ​នៅ​លើ​កំពូល​​ភំ្ន​មើល​ឃើញ​នូវ​​បុគ្គល​​ដែល​ឈរ​​នៅ​​លើ​​ផែន​ដី​យ៉ាង​នោះ​ឯង ។ កាល​​ព្រះ​សម្មាសម្ពុទ្ធ​ទៀបនឹង​បរិ​និព្វាន ព្រះ​អង្គ​ក៏​ទ្រង់​បាន​លើក​យក​មក​រំលឹក​ជា​លើក​ចុង​ក្រោយ​ម្តង​ទៀត​នូវ​អប្បមាទធម៌​នេះ ដែល​យើង​តែង​តែ​ដឹង​ថា​ជា បច្ឆិមពុទ្ធវចនៈ គឺព្រះ​វាចាចុងក្រោយ​បង្អស់​របស់​ព្រះ​សម្មាសម្ពុទ្ធ ព្រោះ​តែ​ព្រះ​ធម៌​នេះ​មានសារៈសំខាន់​ចាំបាច់​នោះ​ឯង។ ដោយ៥០០០ឆ្នាំ
images/articles/278/unn333amed.jpg
Public date : 06, Jun 2023 (52,775 Read)
១- សេព​គប់​ជា​មួយ​សប្បុរស សប្បុរស​ជា​មនុស្ស​ស្ងប់ ប្រព្រឹត្ត​សុចរិត​ដោយ​កាយ វាចា ចិត្ត ជាអ្នក​គោរព​ច្បាប់ មាន​ភូមិធម៌ មាន​ភូមិ​បញ្ញា គួរ​ដល់​ការគោរព​រាប់អាន។មនុស្ស​ដែល​មិន​រឹងត្អឹង មិន​ចចេស​មុខ​រឹង បាន​ជ្រើសរើស​យក​សប្បុរស​ជា​កល្យាណ​មិត្ត សេព​គប់​ជិត​ដិត ។ មនុស្ស​មិន​រឹង​ត្អឹង​មាន​បំណង​កសាង​ខ្លួន​ឲ្យ​បាន​ជា​មនុស្ស​ល្អ រមែង​ស្វែង​រក​នូវ​សប្បុរស​សម្រាប់​រំលឹក​ដាស់​តឿន​ខ្លួន​រក​ទី​ប្រឹក្សា​ល្អ មិត្តល្អ សៀវភៅ​ល្អ រហូត​ដល់​បរិយាកាស​សង្គម​ជុំ​វិញ​ខ្លួន​ក៏​ល្អ​ទៀត​ផង ដើម្បី​ជា​ឧបការៈ​ឲ្យ​មាន​បញ្ញា​ស្មារតី ។ ២- ស្តាប់​ធម៌​របស់​សប្បុរស ការ​សេព​គប់​ជា​មួយ​សប្បុរស​ដើម្បី​ឲ្យ​បាន​នូវ​ប្រយោជន៍ គឺ​ត្រូវ​ស្តាប់នូវ​ព្រះធម៌​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់ ស្តាប់​ក្រេប​យក​នូវ​អត្ថរស​អំពី​ន័យ​សំខាន់​ៗ ជា​គ្រឿង​ដាស់​ស្មារតី​ខ្លួន​ឲ្យ​ភ្ញាក់​រលឹក ទាំង​ស្តាប់​អំពី​បុគ្គល​ផ្ទាល់ ទាំង​អាន​សៀវភៅ តាំង​ចិត្ត​រៀន ស្រាវជ្រាវ​សន្ទនា​សាក​សួរ ធ្វើ​ឲ្យ​មាន​ការ​ចេះ​ដឹង​ពិត​ប្រាកដ ។ ៣- ធ្វើ​ទុក្ខ​ក្នុង​ចិត្ត​ដោយ​ឧបាយ​ត្រូវ​ទំនង បាន​ឃើញ​បាន​ឮ បាន​អាន បាន​ស្តាប់ រួច​ហើយ​ក៏​ចេះ​​គិត​ពិចារណា​ដោយ​ខ្លួន​ឯង វែក​ញែក​រក​ហេតុ​ផល​ថា នុ៎ះ​គឺ​អ្វី កើត​ឡើង​បាន​យ៉ាង​ណា ដូចម្តេច​បាន​ជា​យ៉ាង​ហ្នឹង តើ​ហេតុ​ផល​នេះ​វា​សម​គ្នា​ដែរ​ឬ​ទេ ដូច​នេះ​ជា​ដើម ។ ៤- បដិបត្តិ​នូវ​ធម៌​ដ៏​សម​គួរ​ដល់​ធម៌ គឺ​បដិបត្តិ​ត្រឹម​ត្រូវ​តាម​គោល​របស់​ព្រះធម៌ នាំ​យក​ធម៌​ដែល​បាន​ស្តាប់​បាន​រៀន និង​បាន​ត្រិះរិះ​ឃើញ​ច្បាស់​ហើយ មក​បដិបត្តិ​កម្ចាត់​ភាព​សៅ​ហ្មង​ក្នុង​សន្តាន។ ការ​បដិបត្តិ​ជា​ការងារ​នាំ​មក​នូវ​ផល ដែល​ផល​រមែង​សមស្រប​ទៅ​តាម​ការងារ​ជា​ហេតុ​ដោយ​ពិត។ (អង្គុត្តរនិកាយ ចតុក្កនិបាត) «ពរ ៤ប្រការ» ដោយ ៥០០០ឆ្នាំ
images/articles/280/wnDYBRDXb5y.jpg
Public date : 06, Jun 2023 (40,338 Read)
ប្រាសាទព្រះចង្កូមកែវ - ព្រះទាឋធាតុដ៏ពិសិទ្ធិថ្លៃថ្លារបស់ព្រះសម្ពុទ្ធ គឺជាសក្ការវត្ថុមួយ ដែលគួរធ្វើការបូជាដ៏ប្រសើរបំផុតនៃពុទ្ធបរិស័ទទូទាំងពិភពលោក និងជាវត្ថុដ៏មានតម្លៃដែលពុទ្ធបរិស័ទស្រីលង្កាយកចិត្តទុកដាក់ ថែរក្សាការពារ យ៉ាងហ្មត់ចត់នៅឯព្រះវិហារព្រះចង្កូមកែវក្នុងទីក្រុងឃេនឌី។ ពុទ្ធបរិស័ទកោះលង្កាមានជំនឿថា ព្រះទាឋធាតុបានជួយថែរក្សាប្រទេស និងសង្គមរបស់ពួកគេឱ្យមានភាពរីកចម្រើនត្រជាក់ត្រជុំអស់រយៈកាលជាង ២៥០០ ឆ្នាំមកហើយ។ ក្នុងរាជ្យរបស់ព្រះបាទ កតិសិរិមេវ៉ាន (Kitsiri Mevan)គ.ស.៣០១-៣២៨ ព្រះទាឋធាតុ គឺព្រះចង្កូមកែវឆ្វេងខាងលើ របស់ព្រះដ៏មានព្រះភាគ១ បាននាំមកពីដែនកាលិង្គ (Kalinga) ដោយព្រះនាង ហេមមាលា(Hemamālā) និងទន្តកុមារ (Danta-kumara)។ (សមន្តប្បាសាទិកា ពាហិរនិទាន បានប្រាប់ថា ជាព្រះ ទាឋធាតុស្តាំខាងក្រោមទេ ។ តែឯកសារជាច្រើនបានបញ្ជាក់ថា ព្រះទាឋធាតុ នៅឃេនឌី សព្វថ្ងៃ គឺជាព្រះធាតុឆ្វេងខាងលើទេ ដូច្នេះ សូមពុទ្ធបរិស័ទចងចាំនិងពិចារណារាវរកទៀតផងចុះ។ េបី ចេះអានភាសាអង់គេស្ល ក៏អាចអានសៀវភៅផ្សេងៗ ដែលយើង បានបង្ហាញនៅក្នុងឯកសារយោងជាពិសេស គឺឯកសារប្រចាំនៅ ព្រះវិហារព្រះចង្កូមកែវ និងបទានុក្រមព្រះពុទ្ធសាសនាដែល រដ្ឋាភិបាលរៀបចំតែម្តង។ The Sacred Tooth Relic at Sri Dalada Maligawa page 11 and better to check the Encyclopaedia of Buddhism vol.IV page 282.) វិហារព្រះចង្កូមកែវ គេចាត់ទុកព្រះចង្កូមកែវថា ជានិមិត្តរូបរបស់ព្រះរាជា ហើយជាវត្ថុដ៏ពិសិទ្ធិបំផុត នៃការគោរពបូជាក្នុងកោះស្រីលង្កានេះ។ ការកសាងវត្តអារាម និងព្រះវិហារនៅជិតព្រះរាជវាំង គឺជាទំនៀមទំលាប់ ឬប្រពៃណីរបស់ព្រះរាជានៃប្រទេសនេះទៅហើយ ដូច្នេះហើយ បានជាយើងឃើញមានព្រះវិហារសម្រាប់ដម្កល់ព្រះចង្កូមកែវជាច្រើនកន្លែងនៅតាមបណ្តាទីក្រុងចាស់ៗ ដូចជា Polonnaruwa, Beligala, Dambadeniya and Yapahuwaរបស់ប្រទេសនេះ។ ព្រះបាទអរិយចក្រវត្តិ(Aryachakravarti)បានដណ្តើមយកព្រះចង្កូមកែវ រួចភាសខ្លួនទៅប្រទេសឥណ្ឌា។ តែក្រោយមកព្រះបាទបរាក្រមពាហុ ទី៣ (Para-kramabahu III) បានយកព្រះទាឋធាតុនោះត្រឡប់មកស្រីលង្កាវិញ។ ព្រះបាទវិមលធម៌សុរិយា (Vimaladharma suriya) I បាននាំព្រះចង្កូមកែវត្រឡប់ទៅទីក្រុង Kandy វិញ បន្ទាប់មកព្រះអង្គក៏បានកសាងកន្លែង ដម្កល់ព្រះចង្កូមកែវ ហើយក្រោយមកព្រះរាជបុត្រ របស់ព្រះអង្គព្រះនាម វីរៈ បរក្រាមៈ នរេន្ទសិង្ហៈ (Veera Parakrama Narendasinghe) បានកសាងជាថ្មីវិញយ៉ាងផ្ចិតផ្ចង។ អាគារថ្មីបួនជ្រុងដែលធ្វើគ្របពីលើអាគារចាស់នោះ គឺគ្មានបានកែប្រែក្បាច់ ស្ថាបត្យកម្មអ្វីឡើយ។ ផ្នែកខាងក្នុងនៃវិហារព្រះចង្កូមកែវ អាគារព្រះចង្កូមកែវមានពីរជាន់ ហើយព្រះទាឋធាតុដម្កល់ទុកនៅជាន់ខាងលើក្នុងកោដ្ឋមាស ៧ជាន់រំលេចដោយវត្ថុដ៏មានតម្លៃជាច្រើនស្ថិតនៅក្នុងទូកញ្ចក់ដ៏ក្រាស់ ដែលមិនអាចបាញ់ទម្លុះដោយគ្រាប់កាំភ្លើងបាន។ នៅមានកោដ្ឋតូចមួយដទៃទៀត ដែលសម្រាប់បីទ្រ ក្នុងពេលប្រារព្ធធ្វើកម្មវិធីបុណ្យនៅរាល់ឆ្នាំ ក៏ដម្កល់ទុកក្នុងទូនេះដែរ។ មានគំនូរ បែបសាសនាដ៏វិចិត្រដែលគេលាបពណ៌ជាច្រើនដង តាំងពីសម័យបុរាណមកជាគ្រឿងលម្អបន្ទប់នេះដែរ។ មានតែព្រះសង្ឃអ្នកមើលការខុសត្រូវនៅទីកន្លែងនោះប៉ុណ្ណោះ ទើបអាចមានសិទ្ធិចូលក្នុងបន្ទប់នោះបាន ហើយមានតែព្រះសង្ឃតំណាងដល់និកាយធំៗ ពីរអង្គ និងបុរសម្នាក់ដែលរាជរដ្ឋាភិបាលបានចាត់ តាំងប៉ុណ្ណោះ ទើបមានសិទ្ធិបើកកោដ្ឋព្រះធាតុបាន។ ដំបូលប្រក់មាសនៃវិហារព្រះចង្កូមកែវ រីឯដំបូលប្រក់មាសខាងលើព្រះវិហារនោះ គឺជាការបរិច្ចាគធនធានកសាងឡើងដោយលោក ប្រធានាធិបតី រនសិង្ហៈ ប្រេមទស្សៈ(Narasinghe Premadassa) នៃប្រទេសនេះ ក្នុងឆ្នាំ១៩៨៧។ គ្រប់សម័យកាល Kandy គឺជាទីក្រុងដែលគួរឱ្យ ចាប់អារម្មណ៍ក្រៃលែង។ មិនតែប៉ុណ្ណោះ ក្នុងខែ សីហា ទីក្រុងចាស់បានក្លាយជាទីប្រជុំជនសម្រាប់កម្មវិធីរឿងព្រេងដ៏ល្បីល្បាញមួយ ក្នុងចំណោមកម្មវិធីជាច្រើនក្នុងទ្វីបអាស៊ី (Asia) យើងនេះ។ វត្ថុដ៏មានតម្លៃជាងគេក្នុងទីក្រុងKandyគឺព្រះវិហារ ព្រះចង្កូមកែវ (Daladā Māligawa) កន្លែងដម្កល់ព្រះចង្កូមកែវ និងបឹងនៅខាងមុខនោះឯង។ ពិធីបូជាគេធ្វើជារៀងរាល់ថ្ងៃក្នុងអាគារដម្កល់ព្រះចង្កូមកែវ ដើម្បីជាបុណ្យកុសល និងរលឹកដល់ព្រះពុទ្ធគុណ ហើយមានការបូជាដោយតន្ត្រីរបាំ មានផ្លុំខ្លុយ និង វាយស្គរជាដើមដើម្បីបូជាដល់ព្រះទាឋធាតុ។ នៅពេប្រារឰកម្មវិធីអាសាឡ្ហបូជា (Esala Perahera) ចាប់ផ្តើមធ្វើនៅខែមិថុនា ឬសីហា ជារៀងរាល់ឆ្នាំ គេបើកព្រះចង្កូមកែវ ឱ្យពួកពុទ្ធបរិស័ទគោរពបូជា ក្នុងទីសាធារណៈ។ អ្នកផ្លុំត្រែស័ង្ខ អ្នកវាយស្គរវាយចេញជាចង្វាក់ សម្រាប់អ្នករាំហើយដំរីដែលតាក់តែងដោយគ្រឿង អលង្ការផ្សេងៗដើរពីមុខផ្ទុកដោយកោដ្ឋមាសដម្កល់ ព្រះទាឋធាតុដ៏ឆើតឆាយ។ ពិធីដ៏មហិមានេះក្លាយ ជាទស្សនីយភាព និងភាពរុងរឿងដែលមិនអាចនឹងបំភ្លេចបានឡើយ។ ដោយ ៥០០០ឆ្នាំ
images/articles/286/U______ntitled-1.jpg
Public date : 06, Jun 2023 (48,805 Read)
ហេតុ​ដូច​ម្ដេច​បាន​ជា​អង្គ​ប្រជុំ ចាស់ទុំ ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ​បាន​សម្រេច​យក​ប្រភេទ​សិល្បៈ​ទេវៈ​ទី​៣ គឺ​សំដៅ​យក​គុណ​ធម៌​៧ យ៉ាង​គឺ វិសុទ្ធិទាំង ៧ ? វិសុទ្ធិ​ទាំង​ ៧ នេះ​អាច​នាំ​មនុស្ស​លោក​ឲ្យ​ទៅ​ដល់​ត្រើយ​នាយ​ព្រះមហា​បរិនិព្វាន​បាន ឬ​ក៏​យ៉ាង​ហោច​ណាស់ គឺ​ធ្វើ​ឲ្យ​មនុស្ស​បន្ថយ​នូវ​កិលេស គ្រឿង​សៅ​ហ្មង បន្ថយ​ភាព​ភាន់​ច្រឡំ ភាព​សង្ស័យ​ មើល​ឃើញ​វត្ថុ និង​បាតុភូត​តាម​សភាវៈ​ពិត សភាវៈ​មែន​។ ឧទាហរណ៍ : លោកិយ​បញ្ញា​របស់​មនុស្ស ធ្វើ​ឲ្យ​ពិភព​លោក​រីក​ចម្រើន​សំបូរ​បែប ដោយ​សម្ភារៈ​ផ្សេង​ៗ ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​ប្រកប​ដោយ​ប្រណីត​ភាព ធ្វើ​ឲ្យ​សន្មតិ​សច្ចៈ ឬ (បញ្ញ​ត្តិ​សច្ចៈ) មាន​កម្លាំង​ខ្ឡាំង​ក្លា ។ លោកុត្តរ​សច្ចៈ (ធម្ម​បញ្ញា) គឺ​បញ្ញា​ផ្លូវ​ធម៌ ជា​បញ្ញា​ខ្ពស់​បំផុត​សម្រាប់​ឆ្លុះ​បញ្ចាំង សភាវ​ធម៌​ពិត សភាវ​ធម៌​មែន​របស់​វា អាច​បន្ថយ​បាន​នូវ អំណាច​កិលេស លោភៈ ទោសៈ មោហៈ កម្ចាត់​នូវ​ចំណង់​លោកិយ​ជា​បណ្ដើរ​ៗ ​។ ១- សីលវិសុទ្ធិ : ការរក្សាសីលមានភាពបរិសុទ្ធប្រពៃនេះ ជាគ្រឹះ ជា​មូល​ដ្ឋាន​ដ៏​រឹង​មាំ​បំផុត​សម្រាប់​ធ្វើ​ឲ្យ​សមាធិ​បាន​សម្រេច​។ សីល គឺ​ជា​ការ​គ្រប់​គ្រង​កាយ និង​វាចាឲ្យ​មាន​វិន័យ មាន​សណ្ដាប​ធ្នាប់ មាន​របៀប​រៀប​រយ សម្រាប់​អប់​រំចិត្ត ប្រដៅចិត្ត ត្រួតចិត្ត បញ្ជា​លើ​ចិត្ត​បាន​គ្រប់​ពេល​វេលា ។ ២- ចិត្តវិសុទ្ធិ: ការ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ ក្នុង​អប្បនាសមាធិ (បាន​ឈាន) ឬ​ក្នុង​ឧប្ប​ចារៈ (ជិត​បាន​ឈាន) ទាប​បំផុត​ជា​ខណិ​ក​សមាធិ (ស្ងប់​ជា​ខណៈៗ ) សុទ្ធ​តែ​ជា​គ្រឹះ​សម្រាប់​ឈាន​ទៅ​ធ្វើ​វិបស្សនា​បញ្ញា វិបស្សនា​ញាណ​។ ៣- ទិដ្ឋិវិសុទ្ធិ: សេចក្ដី​បរិសុទ្ធ​ដោយ​ការ​ឃើញ ។ គឺ​ឃើញ​នូវ​ឃើញ​ដោយ​បរិសុទ្ធ ឃើញ​ហួស​ពី​អ្វី​ៗ ដោយ​សន្មត ពីអ្វី​ៗ​ដោយ​​ឡែក ពី​អ្វី​ជា​ខាង​ក្រៅ ។ តាម​ធម្មតា​មនុស្ស​យើង តែង​មើល​ឃើញ​អ្វី​​ៗ ទៅ​តាម​បញ្ញត្តិ ឬ​តាម​សន្មត ដូច​ជា​គេ​សន្មត​ថា នេះ​ជា​មនុស្ស ជា​សត្វ ឈ្មោល ញី ស ខ្មៅ ធាត់ ស្គម​ ស្រី​ ប្រុស​ ក្មេង ចាស់ មាន ក្រ ធំ តូច ខ្មែរ យួន ចិន ចាម ជាដើម សុទ្ធតែជាសន្មតិសច្ចៈ ។ ដូច្នេះ គេ​ស្គាល់​ពិត ដឹង​ពិត ត្រឹម​តែ​ការ​ស​ន្មតិប៉ុណ្ណោះ ព្រោះ​គេ​ថា​បុថុជ្ជន គេ​ប្រើ​ត្រឹម​តែ​បញ្ញា​លោកិយ​។ ការ​ពិត​សុទ្ធ​តែ​ជា​របស់​រួម​ផ្សំ​គ្នា ប្រមូល​បញ្ចូល​គ្នា ផ្ដុំគ្នា ជា​សង្ខារ​ធម៌​ទាំង​ឡាយ​តែ​ប៉ុណ្ណោះ គឺ​គ្រាន់​តែ​ជា​រូប​ៗ រូប​បូក​នឹង​រូប រូប​បូក​នឹង​នាម នាម​បូក​នឹង​នាម ហើយ​ទាំង​អស់​ស្ថិត​នៅ​ក្រោម​អំណាច​ក្រិត្យ​ក្រម​ធម្មជាតិ​តែ​ប៉ុណ្ណោះ ។ ចំណែក​អ្នក​ចម្រើន​វិបស្សនា គេ​ស្គាល់​តាម​ការ​សន្មតិ​នោះ​ដែរ តែ​គេ​យក​បញ្ញា​ពិចារណា​ទៅ​ឆ្លុះ​វែក​ញែក មើល​សភាវ​ធម៌​ពិត ដែល​ស្ថិត​នៅ​កប់​ជ្រៅ​ក្នុង​សន្មតិ​នោះថែម​ទៀត ។ ការ​វែក​ញែក ពិចារណា​ល្អិត​ល្អន់​នេះ នាំ​ឲ្យ​អ្នក​វិបស្សនា​ឃើញ​ច្បាស់​ថា មិន​មែន​ជាមនុស្ស ជាសត្វ ឈ្មោល ញី ស ខ្មៅ ជា​ដើម​ទេ គឺ​បែរ​ជា​ឃើញ​ថា ជា​ធាតុ ៤ ជា​ខន្ធ ៥ គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឬ​ជា​រូប និង​នាម​ប៉ុណ្ណោះ ។ មុន​ពុទ្ធ​កាល អ្នក​ចម្រើន​វិបស្សនា​យល់​ច្បាស់​ថា​រូប និង​នាម ជា​របស់​ផ្សេង​គ្នា​ផង រួម​គ្នា​ផង ។ ការ​យល់​យ៉ាង​នេះ លោក​ហៅ​​ថា ទិដ្ឋិវិសុទ្ធិ គឺ​បរិសុទ្ធដោយ​ការ​ពិចារ​ណា​ឃើញ​ថា មិន​មែន​សត្វ បុគ្គលឬមនុស្ស ប្រុសស្រី​ជា​​​​​ដើម​ឡើយ គឺ​គ្រាន់​តែ​ជា​ធាតុ ជា​ខន្ធឬ​ជា​រូបនិង​នាមដែល​ផ្សេង​គ្នា​ផង និង​រួម​គ្នា​ផង​តែ​ប៉ុណ្ណោះ។ ៤- កង្ខាវិ​តរណ​វិសុទ្ធិៈ សេចក្ដី​បរិសុទ្ធ​ដោយ​ញណ ជា​គ្រឿង​ឆ្លង​ផុត​សេចក្ដី​សង្ស័យ ។ សង្ស័យ​អំពី​អ្វី ? សង្ស័យ​អំ​ពី​ខន្ធ​៥ ឬ​នាម​រូប ដោយ​ឆ្ងល់​ថា : តើ​ខន្ធ​៥ ឬ នាម​រូប​កើត​មក​ពី​ណា? មាន​អ្វី​ជា​ហេតុ​បច្ច័យ ? មុន​ពុទ្ធ​កាល គេ​យល់​ថា នាម​រូប​កើត​ពី​អាទិ​ទេព ដូច​ជា​ព្រះ​ព្រហ្ម ព្រះ​ឥសូរ ជា​ដើម ជា​អ្នក​បង្កើត​ ។ ក្នុង​ពុទ្ធកាល​ដោយ​ការ​ខិត​ខំ​ពិចារណា​របស់​អ្នក​ចម្រើន​វិបស្សនា បាន​យល់​ច្បាស់​ថា នាម​រូប​គឺ​កើត​មក​ពី : +អវិជ្ជា : ការ​មិន​ដឹង​សច្ច​ធម៌ ។ +តណ្ហា : ការ​ចង់​ជួប​ស្និទ្ធ​ស្នាល នឹង​កាម​គុណ ៥ គឺ រូប សម្លេង ក្លិន រស សម្ផស្ស ។ +ឧបាទាន : ការ​ប្រកាន់​ខ្ជាប់​នូវ​កាម​គុណ ៥ ថា​ជា​របស់​ខ្លួន ។ +កម្ម : ការ​បញ្ចេញ​សកម្មភាព កាយ វាចា ចិត្ត ប្រព្រឹត្ត​ធ្វើ អំពើ​កុសល និង អកុសល +អាហារ : ឱ​ជា​រស ដែល​សម្រាប់​ទ្រ​ទ្រង់​ជីវិត ។ ការ​យល់​ដឹង​អំពី​ដើម​កំណើត ឬ​ហេតុ​បច្ច័យ នៃ​នាម​រូប ទាំង​អតីត អនាគត បច្ចុប្បន្ន​យ៉ាង​នេះ លោក​ហោ​ថា : កង្ខាវិតរណវិសុទ្ធិ គឺ​សេចក្ដី​បរិសុទ្ធ ដោយ​រក​ឆ្លង​ផុត​នូវ​សេចក្ដី​សង្ស័យ ​។ ៥- មគ្គា​មគ្គ​ញ្ញាណ​ទស្សន​វិសុទ្ធិ : សេចក្ដី​បរិសុទ្ធ​ដោយ​ញាណ ជា​គ្រឿង​ពិចារណា នេះ​ជា​ផ្លូវ នេះ​មិន​មែន​ជា​ផ្លូវ ។ ការ​ពិចារណា​នាម​រូប ឬ​បញ្ចក្ខ​ន្ធ​គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឯ​ណា​នី​មួយ​ជា​អតីត​ក្ដី អនាគត​ក្ដី បច្ចុប្បន្នក្ដី ឲ្យ​ឃើញ​សុទ្ធ​តែ អនិច្ចំ ទុក្ខំ អនត្តា ចិត្ត ក៏​ចុះ​ស៊ប់​តាំង​នៅ​ក្នុង​ការ​ពិចារ​ណា អារម្មណ៍​របស់​វិបស្សនា ហើយ​ពេល​នោះស្រាប់​តែ​ឧបកិលេស​ទាំង ១០ ណា​មួយ​កើត​ឡើង ហើយ​រីករាយ​សប្បាយ ដោយ​សម្គាល់​ថា ខ្លួន​បាន​សម្រេច​ធម៌​វិសេស​ហើយ បណ្ដោយ​ឲ្យ​ទិដ្ឋិ មានៈ តណ្ហា កើតឡើង មិនប្រឹងបដិបត្តិ ពិចារណាតទៅទៀតក៏ឈប់ផ្អាកត្រឹមប៉ុណ្ណោះ ។ ការ​បណ្ដោយ​ចិត្ត​ឲ្យ​រីក​រាយ​សប្បាយ ស្និទ្ធស្នាល​និង​ឧបកិលេស​ទាំង ១០ ណា​មួយ​នេះ មិន​មែន​ជា​មគ្គ​ទេ ។ ឯ​មគ្គ​នោះ លុះ​ត្រា​តែ​អ្នក​ចម្រើន​វិបស្សនា លើក​យក​ឧបកិលេស​ទាំង​នោះ​មក​ពិចារណា​ឲ្យ​ឃើញ​ថា សុទ្ធ​តែ អនិច្ចំ ទុក្ខំ អនត្តា មួយ​ជាន់​ទៀត ទើប​អាច​ឃើញ​មគ្គ​ទៅ​កាន់​និព្វាន ​។ ការ​យល់​ច្បាស់ ដឹងច្បាស់ ឃើញ​ច្បាស់​បែប​ណេះ លោក​ហៅ​ថា មគ្គា​មគ្គ​ញ្ញាណ​ទស្សន​វិសុទ្ធិ ឬ​សេចក្ដី​បរិសុទ្ធ​ដោយ​ញាណ ពិចារណា​ឃើញ​ថា ឧបកិ​លេស ជា​ឧបសគ្គ​រាំង​រា​វិបស្សនា មិន​ឲ្យ​ឆ្លង​ទៅ​ដល់​មគ្គ ។ ៦- បដិប​ទា​ញាណ​ទស្សន​វិសុទ្ធិ : សេចក្ដី​​បរិសុទ្ធ​​ដោយ​​ញាណ ជា​គ្រឿង​ឃើញ​បដិបទា ។ វិសុទ្ធិ​នេះ កើត​ឡើង​បន្ទាប់​ពី​ឧប​កិលេស រលត់​បាត់​អស់​ទៅ​ហើយ​ញាណ​ពិចារណា​ស្គាល់​មគ្គ និង​មិន​មែន​មគ្គ​កើត​ឡើង​ប្រាកដ ។ បដិបទា ក្នុង​ទី​នេះ សំដៅ​យក​ការ​ឃើញ​អរិយ​សច្ចៈ ៤ ហើយ​ដំណើរ​ចិត្ត​ពិចារណា បាន​ប្រព្រឹត្ត​ទៅ​តាម​លំដាប់​វិបស្សនា​ញាណ​៩ ចាប់​តាំង​ពី​ឧទយព្វយញ្ញាណ ​ត​រៀង​ទៅ​​ដរាប​​ដល់​​បាន​​សម្រេច មគ្គផល​ជា​ព្រះ​អរិយ​បុគ្គល ៤ ពួក​ថ្នាក់​ណា​មួយ​តាម​ឧប​និស្ស័យ ។ អ្នក​វិបស្សនា​ខ្លះ សម្រេច​ត្រឹម​ថ្នាក់ សោតា ខ្លះ​ថ្នាក់ សកទា​គា​មី ខ្លះ​បាន​សម្រេច​ដល់​ថ្នាក់​អរហន្ត ។ ការ​ខិត​ខំ​ពិចារណា​រហូត​ដល់​បាន​សម្រេច​មគ្គ​ផល​និព្វាន​បែប​នេះ លោក​ហៅ​ថា បដិបទា​ញាណ​ទស្សន​វិសុទ្ធិ ។ ៧- ញាណ​ទស្សនវិសុទ្ធិ : សេចក្ដី​បរិសុទ្ធ​ដោយ​ញាណ​ទស្សនៈ ។ វិសុទ្ធិ​នេះ​កើត​បន្ទាប់​អ្នក​ចម្រើន​វិបស្សនា បាន​សម្រេច​មគ្គផល​ជា​ព្រះអរិយ​បុគ្គល​ថ្នាក់​ណា​មួយ​ហើយ ។ លោក​ដឹង​ច្បាស់​ដោយ​ខ្លួន​ឯង ដោយ​បច្ចវេក្ខណ​ញាណថា អាត្មា អញ​បាន​សម្រេច​ត្រឹម​ថ្នាក់​សោតា ថ្នាក់​សក​ទាគាមី អនាគាមី ឬ​ថ្នាក់​អហរន្ត ។ ថ្នាក់​សោតា សកទាគាមី អនាគាមី មាន​បច្ចវេក្ខណញាណ​ ៥ សម្រាប់​ពិចារណា​គឺ : ១- បហីនកិលេស បច្ចវេក្ខតិ ពិចារណា​កិលេស​ដែល​លះ​បង់​អស់​ហើយ ។ ២- អវសិដ្ឋ​កិលេសំ បច្ច​វេក្ខតិ ពិចារណា​កិលេស​ដែល​សេស​សល់ ។ ៣- មគ្គំ បច្ចវេក្ខតិ ពិចារណា​មគ្គ ។ ៤- ផលំ បច្ចវេក្ខតិ ពិចារ​ណា​ផល ។ ៥- និព្វានំ បច្ចវេក្ខតិ ពិចារណា​ព្រះ​និព្វាន ។ ឯព្រះអរហន្ត មានបច្ចវេក្ខតិញាណ ៤ គឺ ១- បហីនកិលេស បច្ចវេក្ខតិ ពិចារណា​កិលេស ដែល​លះ​បង់​អស់​ហើយ ។ ២- មគ្គំ បច្ចវេក្ខតិ ពិចារណាមគ្គ ។ ៣- ផលំ បច្ចវេក្ខតិ ពិចារណាផល ។ ៤- និព្វានំ បច្ចវេក្ខតិ ពិចារណា​ព្រះ​និព្វាន ។ ព្រោះ​លោក​មិន​មាន​កិលេស​នៅ​សេស​សល់​ទេ​។ បញ្ញា​ដែល​ពិចារណា​ដឹង​ច្បាស់ ឃើញ​ច្បាស់ នូវ​មគ្គផល និព្វាន ដោយ​បច្ចវេក្ខណញាណ​ផ្ទាល់​ខ្លួន​ឯង​បែប​នេះ ជា​លោកុត្តរប្បញ្ញា ជា​បញ្ញា​កម្ទេច​នាម​រូប​លែង​ឲ្យ​មាន​ជាតិ ជរា ព្យាធិ មរណៈ​ទៀត​ហើយ ។ នេះ​ហើយ​ដែល​លោក​ឲ្យ​ឈ្មោះ​ថា និព្វាន ។ «ពាលោ ពាលាខ្លាំង បានធម្មំ ហើយចោលទៅ អ្នកប្រាជ្ញប្រែជាខ្លៅ ព្រោះកម្លៅ ពុំជឿបុណ្យ ។» ព្រះមហាសុមេធាធិបតី សង្ឃនាយកគណៈមហានិកាយ ចន្ទត្ថេរោ ប្រាក់ ហ៊ិន ——————— រៀបរៀងដោយ : ព្រឹទ្ធាចារ្យ ឆេង ផុន ដោយ៥០០០ឆ្នាំ
images/articles/288/Un322rqtitled-1.jpg
Public date : 06, Jun 2023 (46,787 Read)
ព្រះ​បរម​សាស្តា​កាល​ដែល​ទ្រង់​គង់​ប្រថាប់​ក្នុង​ព្រះ​គន្ធកុដិ នា​ដែន​ដី​នៃ​ព្រៃ​ហេមពាន្ត ព្រះ​អង្គ​ទ្រង់​ប្រារព្ធ​មារា​ធិរាជ​។ក្នុង​កាល​នោះ​មារ​បាន​មក​អារាធនា​សូម​ឲ្យ​ព្រះ​អង្គ​ត្រឡប់​ទៅ​គ្រប់​គ្រង​រាជ​សម្បត្តិ​វិញ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ទៅ​កាន់​មារ​ថា ភ្នំ​មាស​២​ ក៏​មិន​អាច​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​គ្រប់​គ្រាន់​បាន​ដែរ​ បុគ្គល​ជ្រាប​ដូច្នេះ​ហើយ​ គប្បី​ប្រព្រឹត្ត​ធម៌​សន្តោស​ ដូច្នេះ​ជា​ដើម។ ជា​បន្ត​ព្រះ​អង្គ​ទ្រង់​ត្រាស់​នូវ​គាថា​ដូច្នេះ​ថា៖ អត្ថម្ហិ ជាតម្ហិ សុខា សហាយា តុដ្ឋី សុខា យា ឥតរីតរេន បុញ្ញំ សុខំ ជីវិតសង្ខយម្ហិ សព្វស្ស ទុក្ខស្ស សុខំ បហានំ។ កាល​បើ​សេចក្តី​ត្រូវ​ការ​កើត​ឡើង​ហើយ​ សម្លាញ់​ទាំង​ឡាយ​នាំ​សេចក្តី​សុខ​មក​ឲ្យ​ សេចក្តី​ត្រេក​អរ​ដោយ​បច្ច័យ​តាម​មាន​តាម​បាន​ ជា​ហេតុ​នាំ​សេចក្តី​សុខ​មក​ឲ្យ​ បុណ្យ​នាំ​សេចក្តី​សុខ​មក​ឲ្យ​ក្នុង​កាល​អស់​ជិវិត​ ការ​លះ​បង់​ទុក្ខ​ទាំង​អស់​បាន​ ជា​ហេតុ​នាំ​សេចក្តី​សុខ​មក​ឲ្យ​។ សុខា មត្តេយ្យតា លោកេ អថោ បេត្តេយ្យតា សុខា សុខា សាមញ្ញតា លោកេ អថោ ព្រហ្មញ្ញតា សុខា សុខំ យាវ ជរា សីលំ សុខា សទ្ធា បតិដ្ឋិតា សុខោ បញ្ញាបដិលោភោ បាបានំ អករណំ សុខំ។ ការ​ប្រតិបត្តិល្អដល់មាតា នាំសេចក្តីសុខមកឲ្យក្នុងលោក ម៉្យាងទៀត ការប្រតិបត្តិល្អដល់បិតា នាំសេចក្តីសុខមកឲ្យ។ ការ​ប្រតិបត្តិ​ល្អ​ដល់​សមណៈ​​នាំ​សេចក្តីសុខ​មក​ឲ្យក្នុង​លោក​ ម៉្យាងទៀត ការ​ប្រតិបត្តិល្អ​ដល់​ព្រាហ្មណ៍(អ្នក​ដែល​មាន​បាប​បណ្តែត​ចោល​ហើយ​) នាំ​សេចក្តី​សុខ​មក​ឲ្យ​។ សីល​នាំ​សេចក្តី​សុខ​មក​ឲ្យ​ដរាប​ដល់​ចាស់​ សទ្ធា​ដែល​បុគ្គល​តំកល់​ស៊ប់​ហើយ នាំ​សេចក្តី​សុខ​មក​ឲ្យ​ ការ​បាន​ចំពោះ​នូវ​បញ្ញា​ នាំ​សេចក្តី​សុខ​មក​ឲ្យ​ ការ​មិន​ធ្វើ​បាប​ទាំង​ឡាយ​នាំ​សេចក្តី​សុខ​មក​ឲ្យ​៕ [ស្រង់ចេញពីសៀវភៅ "ព្រះពុទ្ធភាសិត"​រៀប​រៀង​ដោយ​អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស] ដោយ ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿