Sunday, 23 Jun B.E.2568  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 33,233
Today
Yesterday 158,009
This Month 4,288,713
Total ៤០៥,០៧១,៤៣៨
STORY
images/articles/649/Untitled-1.jpg
Public date : 26, Aug 2019 (20,578 Read)
រឿងយមលោកនិងទេវលោក ( ចាក អ. ម. ) ( អានិសង្សនិងទោស របស់កុសលាកុសលកម្ម) កាល​ព្រះ​សម្ពុទ្ធ​​បរម​គ្រូ​ ទ្រង់​គង់​នៅ​ក្នុង​វត្ត​ជេត​ពន​ នា​ទីក្រុងសាវត្ថី​
images/articles/1502/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (10,092 Read)
រឿង​ចុន្ទសូករិកៈ ដើម្បី​ឲ្យ​ជាក់​ច្បាស់​ថា តើ​នរក​មានដែរ​ឬ​ទេ? នោះ​ខ្ញុំ​នឹង​សង្ខេប​រឿង​ដែល​មាន​សម្ដែង​ក្នុង​គម្ពី​រធម្មបទ ដើម្បី​ឲ្យ​ញាតិ​ញ៉ោម​បងប្អូន​ប្រុស​ស្រី​បាន​អាន ហើយ​ពិចារណា​ដោយ​ឧបាយ​នៃ​ប្រាជ្ញា​ចុះ។ ចុន្ទសូករិកៈ​នោះ ជា​អ្នក​សម្លាប់​តែ​សត្វ​ជ្រូក​យក​សាច់​លក់​ដើម្បី​ចិញ្ចឹម​ជីវិត​ពេញ ៥៥​ឆ្នាំ។ កាល​ដែល​គាត់​សម្លាប់​ម្ដងៗ​គាត់​ចាប់​ជ្រូក​ចង​ជើង រួច​យក​កំណាត់​ឈើ​ទៅ​ដាក់​ក្នុង​មាត់​ជ្រូក​
images/articles/302/te_________xtpic.jpg
Public date : 28, Jul 2019 (42,841 Read)
[...]​ក៏​កាល​ទុព្ភិក្ខ​ភ័យ​កើត​ឡើង​ក្នុង​អល្លកប្ប​រដ្ឋ មនុស្ស​ប្រុស​ម្នាក់​ឈ្មោះ​កោតុហលិកៈ មិន​អាច​ដើម្បី​នឹង​ចិញ្ចឹមជីវិត ទើប​នាំ​ភរិយា​ឈ្មោះ​កាលី​មាន​កូន​ខ្ចី តាំង​ចិត្ត​ថា​នឹង​ទៅ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ក្នុង​នគរ​កោសម្ពី​ដាក់​ស្បៀង​ចេញ​ដំណើរ​ទៅ ។
images/articles/597/Untitled-1.jpg
Public date : 28, Jul 2019 (16,602 Read)
រឿងមាតុឃាតក (ចាក ប.ន.) (បុ​រស​ក្នុង​លោក​ មិន​គួរ​ជឿ​ពាក្យ​​ភរិយា​គ្រប់​មាត់​) ក្នុង​កាល​កន្លង​ទៅ​ហើយ​ មាន​បុរស​ម្នាក់​នៅ​ក្នុង​ដែន​កេ​សី
images/articles/644/Untitled-1.jpg
Public date : 27, Jul 2019 (20,944 Read)
រឿងស្រីពេស្យាកើតជាប្រេត ( ចាក បេ. ខុ. ) ( កាលមើលងាយអ្នកដ៏ទៃជាពូជនៃពៀរមួយ ) កាល​កន្លង​ទៅហើយ​ មាន​ស្ត្រី​ពេ​ស្យា​ផ្កា​មាស​ម្នាក់​ ឈ្មោះសិរិនី នៅ​ក្នុង​ហត្ថិនី​ជន​បទ​​នាដែន​កុរុ​ជា​ស្ត្រី​គ្មាន​សីល​ធម៏​ប្រចាំ​ខ្លួន​ ។
images/articles/653/Untitled-1.jpg
Public date : 27, Jul 2019 (33,798 Read)
រឿងស្តេចដំរី ( ចាគ ម. អ. ) ( អានិសង្ស នៃការចិញ្ចឹមមាតាដោយគោរព ) កាល​ពី​ព្រេង​នាយ ព្រះ​បរម​ពោធិ​សត្វ​របស់​យើង​ ទ្រង់​សោយ​ព្រះ​ជាតិ​ ជា​ស្តេច​ដំរី
images/articles/654/Untitled-1.jpg
Public date : 27, Jul 2019 (29,727 Read)
រឿងថ្មើរព្រៃឈ្មោះសុរៈ ( ចាក កុ. តឹ. ) ( ការកើតឡើងនៃសុរាក្នុងលោក ) កាល​កន្លង​ទៅ​ហើយ ព្រះ​បាទ​ព្រហ្ម​ទត្ត សោយ​រាជ​សម្បត្តិ​ ក្នុង​ក្រុង​ពារាណ​សី​ ​។ សម័យ​នោះ​ មាន​ថ្មើរ​ព្រៃ​ម្នាក់​ឈ្មោះ ​សុរៈ
images/articles/656/Untitled-1.jpg
Public date : 27, Jul 2019 (15,257 Read)
រឿងសង្ខៈព្រាហ្មណ៏ ( ចាក ស. ទ. ) ( គុណនៃការធ្វើទាន ចំពោះបុញ្ញក្ខេតដ៏ប្រសើរ ) ក្រុង​ពា​រាណ​សី​កាល​ ពី​ដើម​មាន​ឈ្មោះ​ថា​ មោ​ឡិ​នី​ ។ ​ពេល​នោះ​ ​ព្រះ​ពោ​ធិ​សត្វ​ កើត​ជា​​ព្រា​ហ្មណ៏​ឈ្មោះ​ សង្ខៈ​ ក្នុង​ន​គរ​មោ​ឡិ​នី​
images/articles/662/Untitled-1.jpg
Public date : 27, Jul 2019 (23,301 Read)
រឿង​ស្រ្តី​ពីរ​នាក់​ចង​ពៀរ​នឹង​គ្នា​ ( ចាក​ ធ. ខុ. ) ( អ្នក​ធ្វើ​បាប​គេ​ ត្រូវ​គេ​ធ្វើ​បាប​ខ្លួន​វិញ​ ) មាន​ស្រ្តី​ម្នាក់​ជា​ស្ត្រី​​ដែល​​ឥត​កូន​ ខ្លាច​ក្រែង​ប្តី​យក​ប្រពន្ធ​មួយ​ទៀត នឹង​ត្រួត​ត្រា​លើ​ខ្លួន​ នាង​ក៏​ទៅ​ដណ្តឹង​ស្ត្រី​ម្នាក់​មក
images/articles/663/Untitled-1.jpg
Public date : 27, Jul 2019 (15,719 Read)
រឿងនាង​អសិ​តា​ភូ (ចាក អ. ទុ.) (​ប្រាថ្នា​ហួស​ហេតុ​ នាំ​ឪ្យ​អន្តរាយ)​ កាល​កន្លង​ទៅ​ហើយ​ មាន​ព្រះ​រាជ​បុត្រ​ ព្រះ​ចៅ​ពារាណសី​មួយ​អង្គ ព្រះ​រាជ​បិ​តា​មិន​គាប់​ព្រះ​រាជ​ហឫទ័យ​ ទ្រង់​បំ​បោះ​បង់​ព្រះ​រាជ​និ​វេស​ន៏​ បាន​នាំ​ព្រះ​រាជ​ទេ​ពី របស់​​ទ្រង់​ព្រះ​នាម
images/articles/665/Untitled-1.jpg
Public date : 27, Jul 2019 (28,736 Read)
រឿង​ទី​ឃា​វុ​កុមារ​ ( ចាក​ ធ. ខុ. ) ( សេចក្តី​អត់​ធន់​ ងាយ​​សម្រេច​​ប្រយោជន៏​​គ្រប់យ៉ាង ) កាល​ព្រះ​បាទ​ព្រហ្ម​ទត្ត គ្រង​រាជ​សម្បត្តិ​ក្នុង​ក្រុង​ពារាណសី​ ដែន​កាសី​ ព្រះ​បាទ​ទីឃីតិ​ គ្រង​រាជសម្បត្តិ ​
images/articles/666/Untitled-1.jpg
Public date : 27, Jul 2019 (19,082 Read)
រឿង​ប្រេត​ញី​ស៊ីកូនម្តង​៥ ( បេ​. ខុ. ) (​ ការ​ស្បថ​ទាំង​បំពាន​ មាន​ផល​ដូច​សម្បថ​ ) កាល​អង្គ​សម្តេច​ព្រះ​បរម​សា​ស្តា​ ទ្រង់​គង់​សម្រេច​សម្រាន្ត​ព្រះ​ឥ​រិយា​បថ​ ក្នុង​ក្រុង​សាវត្ថី​ មាន​ប្រេត​ញីមួយរូ​ប​ស៊ី​កូន​ឯងម្តង​៥ ។កាល​ពី​អ​តីតជាតិ​ ប្រេត​ញី​នោះ​ជា​ស្រ្តី​មួយ​រូប​ដែល​ត្រូវ​ជា​ភរិ​យា​ កុដុម្ពី​ម្នាក់​ក្នុង​ក្រុង​សាវត្ថី​នោះ​ដែរ​ តែនាង​ជា​ស្ត្រីអា​ឥត​មាន​កូន​ម្នាក់​សោះ​ ។ ថ្ងៃមួយ​ពួក​​​ញាតិ​ទាំង​ឡាយ​ និយាយ​ទៅ​កាន់​កុដុម្ពី​នោះ​ថា​ ភរិយា​របស់​អ្នក​ឯង​ជា​ស្ត្រីអា​ឥត​មាន​កូន ចូរ​ឯង​រក​ភរិយា​ដទៃ​មក​ក្រែង​មាន​កូន​ នឹង​បាន​ត​ពូជ​ពង្ស​វង្ស​ត្រកូល​ទៅទៀត​ ។​ ភរិយា​ក៏​និ​យាយ​ទៅ​កាន់​កុដុម្ពី​នោះ​ថា​ខ្ញុំ​ជា​ស្ត្រីអា​គ្មាន​កូន​ទេ​ ពូជ​ពង្ស​វង្ស​ត្រ​កូល​មុខ​ជា​នឹង​ត្រូវ​រលត់​ផុត​ ត្រឹម​នេះមិន​ខាន​ឡើយ​ ដើម្បើ​បន្ត​ពូជ​របស់​អ្នក​ ចូរ​អ្នក​រក​ភរិយា​មួយ​មក​ទៀត​ចុះ ។ កុដុម្ពី​ដោយ​ឃើញ​ភរិយា​ខ្លួន​ព្រម​ហើយ ក៏យក​ប្រ​ពន្ធ​មួយទៀត​ ក៏​ចូរ​ស្តី​ដណ្តឹង​នាង​កុមារិ​កាម្នាក់​ មក​ជា​ភរិយា​ ។ ភរិយា​ក្រោយ​នេះ​នៅ​រួម​រស់​ជាមួយ​កុដុម្ពី​មិន​យូរ​ប៉ុន្មាន ក៏​មាន​គភ៏ ។ ឯស្ត្រី​អា​បាន​ឃើញ​នាង​កុ​មារិ​កា​នោះ​មាន​គភ៏​ បែរ​ជា​គិត​ថា​ នាង​មាន​កូន​មិន​យូរ​ទេ​នាង​នឹង​បាន​ជាមេផ្ទះ​ធំ​​ ត្រូតលើអញ​ជាមិន​ខាន​ អញ​ត្រូវរក​ឧបាយ​កល​ ពន្លូត​គភ៏​នោះ​ទើប​បាន​ ។ គិត​ហើយ​នាង​ក៏​ជួល​បរិ​ព្វាជក​ម្នាក់ ដែល​ប្រសប់​ខាង​ផ្សំ​ថ្នាំ សម្រាប់​ពន្លូត​គភ៏ ។ លុះ​បរិព្វាជក​ផ្សំ​ថ្នាំ​យក​មក​ឪ្យ​នាង​ ហើយ​ផ្តាំ​ថា​ " ចូរ​នាង​យក​ថ្នាំ​នេះ​ដាក់​លាយ​នឹង​បាយ​ឪ្យស៊ី គភ៏​នោះ​នឹង​រលូត​ " ស្ត្រីនោះ​ធ្វើ​តា​ម​បណ្តាំ ក៏​សម្រេច​ដូច​បំណង​មែន​ ។ កាល​គភ៏​នោះ​រលូត​ផុត​ទៅ​ នាង​កុមារិ​កា​នោះ​ ក៏​និ​យាយ​រឿង​រ៉ាវ​ប្រាប់​ដល់​ស្វាមី​ ម្តាយ​​ និង​ញាតិ​ទាំង​អស់​របស់​ខ្លួន អំ​ពី​គំនិត​​អា​ឃាដ​ព្យាបាទ​របស់​ស្ត្រី​នោះ​ ឯ​ពូក​ញាតិ​បាន​ស្តីបន្ទោស​ស្ត្រី​អា​នោះ​ជា​ច្រើន តែ​ស្ត្រី​នោះ​មិន​ព្រម​ទទួល​ការពិត​នោះ​ទេ ហើយ​ហ៊ាន​ស្បថទាំង​បំពាន​ថា​ បើ​នាង​បាន​ធ្វើ​អំ​ពើ​អាក្រក់​ដូច​នេះ​មែន​ សូម​ឪ្យ​ធ្លាក់​រង​ទុក្ខ​វេទនា​ក្នុង​នរក​ រួច​ពី​នោះ​មក​កើត​ជា​ប្រេត​ស៊ីកូន​ឯង​ សូម​ឪ្យ​អត់​បាយ​ក្រហាយ​ទឹក​ ឪ្យ​មាន​ខ្លូន​ធំ​ក្លិន​ស្អុយ​​រុយ​រោម​ជា​និច្ច ។​ ដោយ​អំណាច​បាប​កម្ម​ លុះ​ដល់​ពេល​រលាយ​កាយ​ទៅ​ ស្ត្រីអា​នោះ​ក៏​ធ្លាក់​ទៅ​សោយ​ទុក្ខ​ក្នុង​នរក​ រួច​បាន​ត្រលប់​ពីនរក​មក​កើត​ជា​ប្រេត​ញី​អា​ស្រ័យ​នៅ​ក្បែរ​ភូមិ​នោះ ។ កាល​នោះ​មាន​ព្រះ​ថេរៈ​ ៨​អង្គ​គង់​ចាំ​ព្រះ​វស្សា​នៅ​ក្នុង​ជន​បទ​មួយ​ លុះ​ចេញ​វស្សា​ក៏​និមន្ត​ចូល​ទៅ​ក្រុង​សាវត្ថី​ ដើម្បើ​នមស្សការ​ព្រះ​បរមគ្រូ បាន​ចូល​ទៅ​សម្នាក់​អា​ស្រ័យ​ ក្នុង​ព្រៃ​របោះ​មួយកន្លែង​ ដ៏​ប្រកប​ដោយ​ម្លប់​សែន​ត្រជាក់​ មាន​ទឹក​ថ្លា​ឆ្វង់​ ។ ឯ​ប្រេត​ញី​នោះ​បាន​សំដែង​កាយ​ឪ្យ​ព្រះ​ថេរៈ​ទាំង​ឡាយ​នោះឃើញ​ ទើប​ព្រះ​ថេរៈ​៧អង្គ​សូត្រ​ជា​បទ​គាថា​ថា៖​នាង​គ្មាន​សំពត់​ស្លៀក​ មាន​ខ្លូន​អា​ក្រក់​ក្រៃ មាន​ក្លិន​ស្អុយ​​អសោចិ មាន​រុយ​រោម​ពេញ​ទាំង​ខ្លូន មក​នៅ​អាស្រ័យ​ក្នុង​ព្រៃ​នេះ ព្រោះ​ធ្វើ​កម្ម​អ្វី ? នាង​ប្រេត​បាន​រៀប​រាប់​អំពី​អំ​ពើ​អាក្រក់​របស់​ខ្លួន ដោយ​បញ្ជាក់ថា​ ខ្ញុំធ្លាក់​ខ្លួន​ទៅ​សោយ​ទុក្ខ​ក្នុង​នរក​រួច​បាន​កើត​ជា​ប្រេត​នៅទីនេះ​ ក្នុង​វេលា​ព្រឹក​ខ្ញុំ​រលូត​កូន​៥មក​ហើយ​ខ្ញុំស៊ី​អស់​ទៅ​ វេលា​រសៀល​រលូត​៥ទៀត ស៊ី​អស់​ទៀត​ទៅ​ ទុក​ជា​ខ្ញុំស៊ី​ដូច្នោះ​ ក៏​នៅ​តែមិន​ចំអែត​ដែល ក្នុង​ចិត្ត​ខ្ញុំ​ម្ចា​ស់​មាន​សេចក្តី​ក្តៅ​ក្រហាយ ស្រេក​ឃ្លាន​ដូច​មិន​ដែល​បាន​អាហារ ។​ ព្រះ​ថេរៈសួរ​បន្តរ​ទៀត​ថា​ ចុះ​នាង​ធ្វើ​កម្ម​ដូច​ម្តេច ? នាង​ប្រេត​ទូល​ទៀត​ថា​ បពិត្រ​ព្រះ​ករុណា​ ! កាល​ពី​ជាតិ​មុន​ខ្ញុំ​ម្ចាស់​ជា​ស្ត្រី​អា​ រួម​ស្វាមី​ជាមួយ​នាង​កុមារិកា ជា​ប្រ​ពន្ធ​ចុង​ ក្រោយ​មក​នាង​កុមារិកា​មាន​គភ៏​ ខ្ញុំ​ម្ចាស់​មាន​ចិត្ត​ឫស្យា​ ព្យាយាម​ពន្លូត​គភ៏​របស់​នាង​​ ។​ ឯ​ស្វាមី​និង​មាតា​បាន​ស្តី​បន្ទោស ហើយ​ខ្ញុំ​ម្ចាស់​បាន​មុសា​វាទ​ ដោយ​ស្បថ​ថា​ បើ​ខ្ញុំ​ម្ចាស់​ពន្លូត​គភ៏​មែន​​ សូម​ឪ្យ​ខ្ញុំស៊ី​កូន​មួយ​ថ្ងៃ ១០​ មាន​ក្លិន​ស្អុយ​រុយ​រោម​ពេញ​ខ្លួន​​ ។ ដោយ​សេចក្តី​បំពាន​នេះ​ធ្វើ​ឪ្យ​ខ្ញុំ​ម្ចាស់​​ មក​សោយ​ទុក្ខ​ក្នុង​នរក​ ហើយ​មក​ស៊ី​កូន​ឯង​​ ។ ទូល​ពុទ្ធ​ដិកា​ថ្វាយ​ព្រះ​ថេៈរួច​ បាន​ផ្តាំថា​ សូម​ព្រះ​ករុណា​​មេត្តា​និ​មន្ត​ទៅ​ប្រាប់​កុដុម្ពី​នោះ​​​ឪ្យ​ថ្វាយ​ទាន​ដល់​ព្រះ​ករុណា​ម្ចាស់​ផង​ ហើយ​សូម​ឧទិ្ទស​កុសល​ផល​បុណ្យ​មក​ចែក​ ខ្ញុំម្ចាស់​ទទួល​ទាន​ផង​ ដើម្បើ​ឆាប់​រួច​ពី​ប្រេត​នេះ ។ ព្រះ​មហា​ថេរៈ​ប្រ​កប​ដោយ​សេចក្តី​មេត្តា​ ក៏និមន្ត​ទៅ​ផ្ទះ​កុដុម្ពី​នោះ​ អធិប្បាយ​អំ​ពី​បណ្តាំនាង​ប្រេត​ញី​ កុដុម្ពី​បាន​ចាត់​ចែង​ឧ​ទ្ទិស​ផល​ឪ្យ​ប្រេត​ញី​ ដោយ​សទ្ធា​ជ្រះថ្លា​ក្រៃលែង​ គ្រា​ដែល​នាង​ប្រេត​បាន​រំដោះ​ទុក្ខ​ទោស​ ក៏​បាន​សោយ​សម្បត្តិ​ដ៏​សែន​មនោ​រម្យ ។ ឯ​នាង​ប្រេត​ក៏​សំដែង​កាយ​ឪ្យ​កុដុម្ពី​បាន​ឃើញ​ ។​ ព្រះ​មហា​ថេរៈ​បាន​យក​រឿង​ទាំង​នេះ​ទូល​ថ្វាយ​ព្រះ​បរម​សាស្តា ព្រះ​អង្គ​បាន​បញ្ចាក់​កម្ម​ដ៏​អ​កុសល​នេះ លុះ​ចប់​ដល់​មហាជន​ ក៏​បាន​សម្រេច​នូវ​អរិយ​ធម៏​គ្រប់ ៗ គ្នា​ ។ វាយ​អត្តបទបញ្ចូល​ដោយ​ កញ្ញា​ ហេង​ សំ​ដា​ណែត ។ ដក​ស្រង់​ចេញ​ពី​​សៀវ​ភៅ ប្រជុំ​និទានជាតក ។ ដោយ៥០០០ឆ្នាំ
images/articles/667/Untitled-1.jpg
Public date : 27, Jul 2019 (27,378 Read)
​រឿង​ប្រេត​ញី​ឈ្មោះ​ឧត្តរមាតា (​ ចាក បេ. ខុ. ) ( ទោស​នៃការ​ដាក់​បណ្តាសា​កូន​របស់​ខ្លួន ) សម័យ​មួយ​ ព្រះ​កង្ខារ​រេវត​ត្ថេរ កំ​ពុង​សម្រាក​ក្នុង​វេ​លា​ពេល​ថ្ងៃ​ក្បែរ​ឆ្នេរ​ ទន្លេ​គង្គា​ ។ ពេល​នោះ​មាន​ប្រេត​ញី​មួយ
images/articles/668/Untitled-1.jpg
Public date : 27, Jul 2019 (24,136 Read)
រឿង​សុជាតមាណព ( ចាក បេ. ខុ. ) ( ព្រះ​ធម៏​អាច​​រម្ងាប់​សេចក្តី​​សោក​បានឆាប់​រហ័ស ) កាល​ព្រះ​បរម​សា​ស្តា​ពេជ្ញតា​ញាណ ព្រះ​អង្គ​គង់​សម្រាន្ត​ព្រះ​ឥរិយាបថ​ នៅ​ក្នុង​សុគន្ធ​កុដិ នៃ​វត្ត​ជេតពន មាន​កុដុម្ពី​ម្នាក់​នៅ​ក្នុង​ក្រុង​សាវត្ថីបិតា អនិច្ចកម្ម​ទៅ
images/articles/673/Untitled-1.jpg
Public date : 27, Jul 2019 (61,983 Read)
រឿង​ខ្មោច​យក្ខ​និង​កូន​ក្មេង​តូច ( ចាក ម. វា. ) (​ អា​និសង្ឃ​នៃការ​រ​​លឹក​នូវ​ពុទ្ធគុណ ) ក្នុង​ពុទ្ធ​សម័យ​ មាន​បុរស​សម្មាទិដិ្ធ​ម្នាក់​រក​ស៊ី​កាប់​អុស​លក់​ ។ ថ្ងៃ​មួយ​បាន​នាំកូន​តូច​ទៅ​កាប់​អុស​ជា​មូយ​ផង​ ។​ ដល់​ពេល​ល្ងាចនាំ​កូន
images/articles/674/Untitled-1.jpg
Public date : 27, Jul 2019 (25,672 Read)
រឿង​វិ​សម​លោម​រាជ​កុ​មារ ( ចាក ម. វា. ) ( ផល​នៃ​ការ​ធ្វើ​ទាន​​ដោយ​សេចក្តីជ្រះថ្លា ) កាល​សាស​នា​ព្រះ​សម្ពុទ្ធ​ព្រះ​នាម​កស្សប មាន​បុ​រស​ម្នាក់​បាន​ស្តាប់​ធម៌​ទេស​នា​ព្រះ​សម្ពុទ្ធ មាន​សេចក្តី​​ជ្រះ​ថ្លា​បាន​​ធ្វើ​ទាន​ប្រ​គេន​ ចង្ហាន់​ចំ​ពោះ​ព្រះ​សង្ឃ​មាន​ព្រះ​ពុទ្ធ​ជា​ប្រ​ធាន
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.02