សូមរង់ចាំ! ៥០០០ឆ្នាំកំពុងទាញទិន្នន័យ...
  • Articles: (95)
    Public date : 20, Mar 2024 (3,725 Read)
    សម្តេចព្រះ​មង្គល​ទេ​ព្វា​ចា​រ្យ​អ៊ុ​មស៊ុមប្រសូត​នៅ​ថ្ងៃ​សុក្រ១២​កើតខែមាឃឆ្នាំមមីពុទ្ធសករាជ២៤៦២ត្រូវ​នឹង​ថ្ងៃ​ទី​១២ខែកុម្ភៈឆ្នាំ​១៩១៨នៅ​ភូមិ​ជំនាប់ឃុំ​ជី​រោស្រុក​ត្បូង​ឈ្មុំខេត្តកំពង់ចាម។បិតា​នាម​មាសអ៊ុ​មមាតា​នាម​សុខមឹះជា​កសិករ​ប្រកប​របរ​ធ្វើ​ចម្ការ។ក្នុង​នោះ​សម្តេច​មាន​បងប្អូន​បង្កើត​១២​នាក់ប្រុស​៧​នាក់ស្រី​៥​នាក់សម្តេច​ជា​កូន​ទី​១២។ អំពី​ជីវភាព​ផ្នួស យោង​តាម​សៀវភៅ«​មហា​បុរស​ពុទ្ធសាសនា​នៅ​ប្រទេស​ខ្មែរ​»ឱ្យ​ដឹង​ថាអាយុ​បាន​១៦​ឆ្នាំឪពុក​ម្តាយ​បាន​អនុញ្ញាត​ឱ្យ​កូនប្រុស​អ៊ុ​មស៊ុមបួស​ជា​សាមណេរ​នៅ​វត្ត​នទី​រង្សីហៅ​វត្ត​ជី​រោស្រុក​ត្បូងឃ្មុំខេត្តកំពង់ចាម។លុះ​អាយុ​២១​ឆ្នាំបាន​ឧបសម្បទា​ជា​ភិក្ខុក្នុង​ពទ្ធសីមាវត្ត​នទី​រង្សីហៅ​វត្ត​ជី​រោក្នុង​សំណាក់​ព្រះ​នាគ​មុនីជា​ឧបជ្ឈាយ៍។ឧបជ្ឈាយ៍​បាន​ដាក់​នាម​បញ្ញត្តិ​ថាសង្ឃ​ត្ថ​រោ​។ បន្ទាប់​មក​បាន​បន្ត​ការ​សិក្សា​ព្រះ​បរិ​យ​ប​ត្តិ​ធម៌នៅ​វត្ត​កោះគល់ស្រុក​កំពង់សៀមខេត្តកំពង់ចាមរួច​មក​បន្ត​ការ​សិក្សា​នៅ​វត្ត​សារា​វ័​ន្ត​តេ​ជោក្រុងភ្នំពេញដ​រា​ដល់​ប្រឡង​ជាប់​សាលា​បាលី​ជាន់ខ្ពស់​។អំពី​ចំណេះវិជ្ជាកិច្ចការ​បម្រើ​ព្រះពុទ្ធ​សាសនានិង​ប្រទេស​ជាតិឆ្នាំ​១៩៥០ភិក្ខុ​អ៊ុ​មស៊ុមបាន​ប្រឡង​ជាប់​សាលា​បាលី​ជាន់ខ្ពស់បច្ចុប្បន្ន​ហៅ​ថាពុទ្ធិកវិទ្យាល័យ​ព្រះ​សុរា​ម្រឹត​។ក្រៅពី​ភាសា​ខ្មែរនិង​ភាសាបាលីភិក្ខុ​អ៊ុ​មស៊ុមបាន​សិក្សា​ភាសា​បារាំងនិង​ភាសា​អង់គ្លេសអាច​ប្រើ​ការ​បាន។ អាស្រ័យ​ដោយ​សមត្ថភាពចំណេះដឹង​ទាំង​វិជ្ជា​ផ្លូវលោកនិង​ផ្លូវធម៌ភិក្ខុ​អ៊ុ​មស៊ុមត្រូវ​បាន​ទទួល​នាទី​ជា​អាចារ្យ​បង្រៀន​ភាសាបាលី​ជា​ច្រើន​ឆ្នាំនៅ​វត្ត​សារា​វ័​ន្ត​តេ​ជោវត្ត​សំពៅ​មាសក្រុងភ្នំពេញនិង​វត្ត​នទី​រង្សីខេត្តកំពង់ចាម។ភិក្ខុ​អ៊ុ​មស៊ុមបាន​ជួយ​បណ្តុះបណ្តាល​ឱ្យ​កើត​មាន​សាលា​បាលី​រងសាលា​ធម្ម​វិន័យព្រមទាំង​ជួ​ួ​យ​ជ្រើសរើស​គ្រូអាចារ្យ​ទៅ​បង្រៀន​តាម​ទីផ្សេង​ៗ​ផង។ ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នៃ​សំណង់​ព្រះពុទ្ធ​សាសនាលោកគ្រូ​អាចារ្យ​អ៊ុ​មស៊ុមក៏​បាន​យក​ព្រះ​ទ័យ​ទុកដាក់​ចំពោះ​ប្រទេស​ជាតិដូច​ជា​ការ​កសាង​សាលារៀនមន្ទីរពេទ្យផ្លូវថ្នល់អណ្តូងទឹកស្រះ​ទឹកជា​ដើមទាំង​វិស័យ​សង្គមកិច្ចមានការ​ជួយ​សង្គ្រោះ​អ្នកក្រ​ខ្សត់ជន​ពិការអ្នកជំងឺ​របួសសម្រាក​ក្នុង​មន្ទីរពេទ្យ​ដែរ។ក្នុង​នោះ​ព្រមទាំង​បាន​អប់រំ​អំពី​សីលធម៌និង​ជីវភាព​រស់នៅ​ក្នុង​សង្គម​ឱ្យ​បាន​ថ្លៃថ្នូរ​ចំពោះ​ព្រះសង្ឃនិង​គ្រហស្ថជា​បន្តបន្ទាប់​នៅ​ក្នុង​ទូ​ទាំង​ព្រះរាជា​ណា​ចក្រ​កម្ពុជា។ ស្នា​ព្រះ​ហស្ត​ក្នុង​ការ​តែង​និពន្ធ ១-​បញ្ច​ធម៌ ២-​ត្រៃលោក​គោក​ត្រៃលក្ខណ៍ ៣-​រក​ធម៌ ៤-​បំភ្លឺ​បុណ្យ ៥-​ជុំវិញ​បញ្ហា​បួស ៦-​ព្រះ​សទ្ធម្ម​លា ៧-​ទស្សនៈ​ព្រះពុទ្ធ​សាសនា ៨-​បញ្ហា​ឧបាសក ៩-​គុណ​សីល ១០-​សុខ​របស់​គ្រហស្ថ ១១-​អានិសង្សសីល ១២-​កុ​រុ​ធម៌ជាដើម។ក្រៅពី​នោះ​មាន​អត្ថបទ​ជា​ច្រើន​ទៀត​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​កម្ពុជសុរិយា។ អំពី​តួនាទី ឆ្នាំ​១៩៥៧បាន​ទទួល​តួនាទី​ជា​ចៅអធិការ​ស្តីទីនៅ​វត្ត​កែវ​ព្រះ​ភ្លើង​ភ្នំពេញ។ ឆ្នាំ​១៩៦០បាន​ទទួល​តួនាទី​ជា​គ្រូសូត្រស្តាំនៅ​វត្ត​សារា​វ័​ន្ត​តេ​ជោ​ភ្នំពេញ។ ឆ្នាំ​១៩៥៦បាន​ទទួល​តួនាទី​ជា​សមាជិក​ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃ​បិដកនៅ​ពុទ្ធ​សាសន​បណ្ឌិត្យក្រសួង​ធម្មការភ្នំពេញ។ ឆ្នាំ​១៩៦៩បាន​ទទួល​តួនាទី​ជា​សមាជិក​ថេរ​សភាជា​លេខាធិការ​បោះពុម្ព​វចនានុក្រម​ខ្មែរ​លើក​ទី​៥អម​សម្តេចព្រះសង្ឃរាជ​ជួនណាតនិង​ជា​សមាជិក​សកម្ម​របស់​ពុទ្ធិក​សមាគម​កម្ពុជរដ្ឋផ្នែក​ការងារ​ធម្មទូត។ អំពី​សមណសក្តិ ចាប់ពី​ឆ្នាំ​១៩៥៧រៀង​មក​លោកគ្រូ​អាចារ្យ​អ៊ុ​មស៊ុមបាន​ទទួល​សមណសក្តិ​ទី​ជា​ឋានានុក្រម​និង​ជា​រាជាគណៈ​ដូច​ថត​ទៅ៖ -​ជា​បាឡាត់​ភ​ទ្ទ​បាល(​ទី​ឋានានុក្រម​)។ -​ជា​ព្រះ​វិន័យធរ(​ទី​ឋានានុក្រម​)។ -​ជា​ព្រះ​ធម្ម​បិដក​(​ទី​រាជាគណៈ​ថ្នាក់​ចត្វា​)។ -​ជា​ព្រះ​ញាណវង្ស(​ទី​រាជាគណៈ​ថ្នាក់​ត្រី​)។ -​ជា​ព្រះ​សាសន​សោភ័ណ​(​ទី​រាជាគណៈថ្នាក់​ទោ)។ អំពី​ការ​បាត់បង់​ភាព​ផ្នួសនា​ឆ្នាំ​១៩៧៥​ដល់​១៩៧៨ ឆ្នាំ​១៩៧៥សភាពការណ៍​ប្រទេស​ជាតិបាន​ជួប​ប្រទះ​នូវ​គ្រោះ​មហន្តរាយ​នៃ​របប​ប្រល័យពូជសាសន៍។ព្រះសង្ឃ​ទូ​ទាំង​ប្រទេសបាន​ចាប់​ផ្សឹកនិង​សម្លាប់​ចោលហើយនឹង​យក​ទៅ​ធ្វើ​ជា​ទាសករដូច​ជា​ពលរដ្ឋ​ខ្មែរដទៃ​ៗ​ទៀត។ចំណែកឯ​វត្ត​អារាមសាលារៀនមន្ទីរពេទ្យត្រូវ​បាន​កម្ទេច​ចោល​ទាំងស្រុង។ ព្រះសង្ឃ​ក៏​ត្រូវ​បាន​ជម្លៀស​ចេញពី​វត្ត​សារា​វ័​ន្ត​តេ​ជោនិង​បាន​ទៅ​គង់នៅ​វត្ត​នានាក្នុង​ខេត្តកំពង់ចាម។បន្ទាប់​មក​ពួក​អង្គការ​ខ្មែរក្រហម​ចាប់​ឱ្យធ្វើ​ពលកម្មនិង​ផ្សឹក​ពី​ភេទ​ជា​ព្រះសង្ឃ។ អំពី​ផ្នួស​លើក​ទី​២ ថ្ងៃ​៧មក​រា១៩៧៩ប្រជាពលរដ្ឋ​បាន​រំដោះ​សង្គ្រោះ​ឱ្យ​រស់រាន​មានជីវិត​ផុត​ពី​របប​ប្រល័យពូជសាសន៍ដោយ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា។អ្វី​ៗ​ដែល​ជា​ប្រពៃណី​ទំនៀមទម្លាប់​ព្រះពុទ្ធ​សាសនាត្រូវ​បំផ្លាញ​នា​សម័យ​នោះក៏​មានជីវិត​រស់​ឡើង​វិញ​យ៉ាង​ផុលផុស។លោក​អាចារ្យ​អ៊ុ​មស៊ុមក៏​ត្រូវ​បាន​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជាអញ្ជើញ​ពី​វត្ត​សំរោង​បុរីស្រុក​ត្បូងឃ្មុំខេត្តកំពង់ចាមមក​បំពេញ​ឧបសម្បទានៅ​វត្ត​ឧណ្ណាលោមនៅ​ថ្ងៃ​ទី​២៩ខែមេសាឆ្នាំ​១៩៨០ដោយ​បាន​ទទួល​នាម​បញ្ញត្តិ​ដដែល​ថាសង្ឃត្ថេរ។ ក្រោយ​ពី​បាន​បំពេញ​ឧបសម្បទា​ថ្មី​ហើយភិក្ខុ​សង្ឃត្ថេ​រោបាន​មក​គង់នៅ​វត្ត​ឧណ្ណាលោមនិង​បាន​យក​ព្រះ​ទ័យ​ទុកដាក់​បម្រើ​កិច្ចការ​ក្នុង​ព្រះពុទ្ធ​សាសនានិង​ការងារ​ប្រទេស​ជាតិដោយ​ឥត​គិត​ពី​ការ​នឿយហត់។ដោយ​បាន​ដឹកនាំ​ព្រះពុទ្ធ​សា​នា​ជាមួយនឹង​សម្តេច​អគ្គ​មហា​សង្ឃ​រាជាធិបតី​ទេពវង្ស(​កាល​ណោះ​នៅ​ជា​ព្រះ​វិន័យធរ​)ព្រោះថា​នៅ​ពេល​រំដោះ​ភ្លាម​មាន​បព្វជិត​ជាច្រើន​ដែល​បាន​បួស​ជា​ចេតនាកម្មក៏​ត្រូវ​បាន​សម្រួល​ឱ្យ​បួស​ឡើង​វិញ​តាម​បញ្ញត្តិ​កម្ម​ឱ្យ​ស្រប​តាម​ពុទ្ធានុញ្ញាត​និង​ពុទ្ធ​ប្បញ្ញត្តិ។ ឆ្នាំ​១៩៨១ព្រះសង្ឃ​ត្ថេ​រោបាន​ទទួល​នាទី​ជា​អនុប្រធាន​រណសិរ្ស​រដ្ឋធានី​ភ្នំពេញនិង​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​កសាង​ការពារ​មា​តុ​ុ​ភូមិ​កម្ពុជា។បន្ទាប់​មក​ព្រះ​អង្គ​បាន​ទទួល​នាទី​ជា​ប្រធាន​សង្ឃ​រដ្ឋធានី​ភ្នំពេញទទួល​បន្ទុក​ដឹកនាំ​គ្រប់គ្រង​ព្រះសង្ឃ​ទាំងអស់​នៅ​ក្នុង​ក្រុងនិង​បាន​ទទួល​ឋានៈ​ជា​សមាជិក​គណៈអធិបតី​កិត្តិយសនៃ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​កសាង​ការពារ​មាតុភូមិ​កម្ពុជានិង​ជា​សមាជិក​សង្ឃ​នាយករង​ទី​២នៃ​គណៈមហានិកាយ។ ឆ្នាំ​១៩៨៨ក្នុង​ខែមិថុនាតាម​សំណូមពរនិង​សេចក្តី​ជ្រះថ្លា​របស់​សម្តេច​ហ៊ុនសែននាយក​រដ្ឋមន្ត្រីភិក្ខុ​សង្ឃត្ថេរបាន​ស្រាវជ្រាវ​រក​ឃើញ​ព្រះ​សារី​រឹក​ធាតុព្រមទាំង​សម្ភារ​របស់​ព្រះ​សក្យមុនីចេតិយ​ខ្លះ​ទៀតយក​ទៅ​ធ្វើ​បុណ្យពុទ្ធាភិសេកនិង​ដង្ហែ​ទៅ​តម្កល់​ទុក​នៅ​ព្រះ​សក្យមុនី​ចេ​តយ​វិញ​យ៉ាង​ឧឡា​រឹកនៅ​ថ្ងៃ​ទី​១៣ខែមេសាឆ្នាំ​១៩៨៩។ ថ្ងៃ​ព្រហស្បតិ៍១៤​កើតខែ​ទុតិយាសាធឆ្នាំមមីត្រ​ស័កព​.​ស២៥៣៥ត្រូវ​នឹង​ថ្ងៃ​ទី​២៥ខែមិថុនា១៩៩១ភិក្ខុ​សង្ឃត្ថេរត្រូវ​បាន​តែងតាំង​ជា​ចៅអធិការ​វត្ត​មហាមន្ត្រីរដ្ឋធានី​ភ្នំពេញនិង​ជា​អនុគណ​ខណ្ឌចំការមនភ្នំពេញ​នា​ឆ្នាំ​១៩៩១។ ថ្ងៃ​សុក្រ២​កើតខែកត្តិកឆ្នាំមមែត្រី​ស័កព​.​ស២៥៣៥ត្រូវ​នឹង​ថ្ងៃ​ទី​៨ខែវិច្ឆិកាឆ្នាំ​១៩៩១ភិក្ខុ​សង្ឃត្ថេរត្រូវ​បាន​តែងតាំង​ជា​ព្រះ​មង្គលទេពាចារ្យ​សមណស័ក្តិ​ទី​រាជាគណៈ​ថ្នាក់​ទី​១(​ថ្នាក់​ឯក​)។ ថ្ងៃ​ពុធ២​រោចខែ​ផល្គុនត្រូវ​នឹង​ថ្ងៃ​ទី​២៥ខែមីនាឆ្នាំ​១៩៩២ព្រះករុណាព្រះបាទ​សម្តេចព្រះ​នរោត្តមសីហ​នុព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជាទ្រង់​ឡាយ​ព្រះ​ហស្ត​លេខា​លើ​ព្រះរាជក្រឹត្យ​តែងតាំង​ព្រះ​មង្គលទេពាចារ្យទី​ជា​សម្តេចព្រះ​មង្គលទេពាចារ្យ។ ឆ្នាំ​១៩៩៣សម្តេចព្រះ​មង្គលទេពាចារ្យអ៊ុ​មស៊ុមត្រូវ​បាន​តែងតាំង​ជា​អគ្គា​ថា​ធិ​ការ​នៃ​ពុទ្ធិកសិក្សា​ជាតិទទួល​បន្ទុក​រៀបចំ​ពុទ្ធិកសិក្សា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ទំនាក់ទំនង​ការងារ​ក្រៅប្រទេស ទន្ទឹម​នឹង​ការងារ​ព្រះពុទ្ធ​សាសនានិង​ការងារ​ប្រទេស​ជាតិដែល​សម្តេច​បាន​រួមចំណែក​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុង​ប្រទេសសម្តេច​បាន​ទៅ​បំពេញការងារ​ជា​ប្រយោជន៍​ពុទ្ធ​សាសនានិង​ប្រទេស​ជាតិនៅ​ក្រៅប្រទេស​ជា​ច្រើន​ថែម​ទៀតគឺ​ថ្ងៃ​ទី​២៣ខែឧសភាឆ្នាំ​១៩៩០សម្តេច​បាន​និមន្ត​ទៅ​ធ្វើ​ទស្សនកិច្ច​ការងារ​នៅ​សហរដ្ឋអាមេរិកលើក​ទី​១រយៈពេល​១​ខែបាន​ចំនួន​៨​រដ្ឋ។ ថ្ងៃ​ទី​៨កក្កដាឆ្នាំ​១៩៩២សម្តេច​បាន​និមន្ត​ទៅ​ធ្វើ​ទស្សនកិច្ច​ការងារ​លើក​ទី​១​នៅ​ប្រទេស​បារាំង។ថ្ងៃ​ដដែល​នោះ​បាន​បន្តដំណើរ​ពី​ប្រទេស​បារាំងទៅ​សហរដ្ឋអាមេរិក​ម្តងទៀតនៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោនដើម្បី​ពិភាក្សា​អំពី​ដំណើរ​រ​ការងារ​ពុទ្ធិក​មធ្យមសិក្សាជាមួយនឹង​ព្រះ​ភិក្ខុចន្ទ​វ​ណ្ណោអ៊ុ​ងមាន(​អតីត​និស្សិត​ទៅ​រៀន​នៅ​ឥណ្ឌា​)។ ថ្ងៃ​ទី​២១-៦ខែមករា​-​មីនា១៩៩៣-៩៤សម្តេច​បាន​និមន្ត​ទៅ​ធ្វើ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​ចិនលើក​ទី​១ទី​២និង​លើក​ទី​៣។ ថ្ងៃ​ទី​២៧ខែឧសភា១៩៩៣សម្តេច​បាន​និមន្ត​ទៅ​ក្រុង​កណ្ឌ​ម​ណ្ឌូ​ប្រទេស​នេ​ប៉ា​ល់ដើម្បី​ចូលរួម​ធ្វើ​សិក្ខាសាលា។ ថ្ងៃ​ទី​២៧ខែឧសភា១៩៩៤សម្តេច​បាន​និមន្ត​ទៅ​ក្រុង​ព្យុ​ង​យ៉ាង​ប្រទេស​កូរ៉េ​ខាងជើងដើម្បី​ប្រជុំ​ដោះស្រាយ​បញ្ហា​ជម្លោះ​ខ្មែរ។ ថ្ងៃ​ទី​៨ខែវិច្ឆិកា១៩៩៨សម្តេច​បាន​និមន្ត​ទៅ​ចូលរួម​សន្និសីទ​ពុទ្ធសាសនា​នៅ​ក្រុង​កូ​ឡា​ឡាំ​ពួរប្រទេស​ស្រី​លង្កា។ ក្រៅពី​នេះសម្តេច​បាន​និមន្ត​ទៅ​ទស្សនកិច្ច​នៅ​សហភាព​សូ​វៀត​៣​ដងប្រទេស​ម៉ុង​ហ្គោ​លី​៣​ដងសាធារណរដ្ឋ​សង្គមនិយម​វៀតណាម​៧​ដងសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ៣​ដងនិង​ប្រទេស​ថៃ​ជា​ច្រើន​ដង។ សម្តេចព្រះ​មង្គលទេពាចារ្យត្រូវ​បាន​ព្រះសង្ឃ​និង​គ្រ​ហស្ត​ពុទ្ធបរិស័ទ​ទូទៅ​ទាំង​សិស្សគណទាំង​មិនមែន​ជា​សិស្សគណគោរព​ប្រតិបត្តិស្រឡាញ់និង​ទទួលយក​ដំបូន្មានគ្រប់​ៗ​គ្នា​។សម្តេច​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​ចាត់​ទុក​ថា​ជា​ព្រះ​មហាថេរ​ពហុ​សូត្រ​មួ​​យ​អង្គដែល​មានចំណេះ​ដឹងនិង​ពិ​ពិសោធន៍ចាស់ទុំ​ក្នុង​ផ្លូវ​ព្រះពុទ្ធ​សាសនានិង​ផ្លូវលោក(​ជាគាន​,ជីវប្រវត្តិ​សម្តេច​អ៊ុ​មស៊ុមបោះពុម្ព​លើក​ទី​១​ឆ្នាំ​២០០០)៕ ដោយ៥០០០ឆ្នាំ
    Public date : 24, Feb 2024 (4,890 Read)
    វចនានុក្រមខ្មែរគឺជាឈ្មោះសៀវភៅគោលអក្សរសាស្ត្រខ្មែរដ៏ធំមួយដែលកើតមុនគេបង្អស់ក្នុងប្រទេសកម្ពុជា។សៀវភៅនេះមាន១៨៨៨ទំព័រដែលប្រជុំដោយមេពាក្យវេយ្យាករណ៍និងគោលក្បួនខ្នាតទាំងឡាយសម្រាប់ពង្រីកភាសានិងអក្សរសាស្ត្រខ្មែរ។មេពាក្យទាំងនោះសរសេរតាមលំដាប់ព្យញ្ជនៈស្រៈនិងមានការពន្យល់ន័យសេចក្ដីផង។មេពាក្យខ្លះប្រាប់ពីប្រភពសូរនិងរបៀបប្រើប្រាស់ពាក្យថែមទៀត។ សង្ខេប​អំពី​​ការ​រៀបចំ​វចនានុក្រមខ្មែរ វចនានុក្រមនេះបានរៀបចំជាបណ្ដើរៗតាំងពីឆ្នាំ១៩១៥ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិដោយអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរជំនាន់នោះមានសម្ដេចជួនណាតលោកឧកញ៉ាសុត្តន្តប្រីជាឥន្តព្រះតេជគុណសួសនៅវត្តប្រយូវង្សជាដើម។ក្រៅពីនេះក៏មានការយកចិត្តទុកដាក់ពីព្រះករុណាព្រះបាទស៊ីសុវត្ថិនិងជនជាតិបារាំងម្នាក់ឈ្មោះលោកស្សកសឺដេស។ ក្នុងចំណោមបុព្វការីជនដែលបានបង្កើតស្នាដៃជាកេរមត៌កដ៏ធំឥតមានពីរនេះមានតែសម្ដេចព្រះសង្ឃរាជជួនណាតមួយអង្គឯងគត់ដែលបានស្រាវជ្រាវនិពន្ធនិងធ្វើការងារនេះជាប់លាប់ហូរហែតាំងពីដើមដំបូងរហូតបានសម្រេចបោះពុម្ពជាចុងក្រោយនៅឆ្នាំ១៩៦៧-១៩៦៨មុនពេលព្រះអង្គចូលទិវង្គតមួយឆ្នាំ។ដោយហេតុតែសម្ដេចជួនណាតខំតស៊ូអស់រយៈពេលយ៉ាងវែង(៥៣ឆ្នាំ)ដើម្បីបង្កើតវចនានុក្រមខ្មែរបានចង់សព្វគ្រប់នេះហើយទើបប្រជាពលរដ្ឋខ្មែរទូទៅនាំគ្នាហៅវចនានុក្រមនេះថាវចនានុក្រមសម្ដេចជួនណាត។វចនានុក្រមសម្ដេចជួនណាតជាគន្លឹះសំខាន់សម្រាប់កូនខ្មែរជំនាន់ក្រោយធ្វើការសិក្សាស្រាវជ្រាវនិងពង្រីកពាក្យខ្មែរឲ្យសម្បូរបែប។ ប្រវត្តិនៃការរៀបចំចងក្រងវចនានុក្រមខ្មែរ សព្វថ្ងៃនេះភាសាខ្មែរនៅតែជាប្រធានបទមួយដ៏ក្ដៅគគុកសម្រាប់ការពិភាក្សានៅស្ថាប័នមួយចំនួនក៏ដូចជានៅលើទំព័រកាសែត។មានមតិច្រើនត្រូវបានលើកឡើងប៉ុន្តែផ្លូវដែលត្រូវដើររួមគ្នាមួយនោះមិនទាន់ត្រូវបានគេរកឃើញជាក់ច្បាស់នៅឡើយ។ដោយផ្អែកតាមស្ថានភាពបច្ចុប្បន្នដែលផ្ដល់នូវភាពមិនច្បាស់លាស់សម្រាប់អ្នកប្រើប្រាស់ភាសាខ្មែរគណៈកម្មាធិការជាតិភាសាខ្មែរសម្រេចឲ្យប្រើប្រាស់អក្ខរាវិរុទ្ធតាមវចនានុក្រមខ្មែរ(សម្ដេចព្រះសង្ឃរាជជួនណាត)។ម៉្យាងដោយមើលឃើញពីការរីកចម្រើនឥតឈប់ឈររបស់សម្ភារៈបច្ចេកវិទ្យានិងដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាតាមធនធានដ៏ស្ដួចស្ដើងដែលខ្លួនមានផងនោះបានធ្វើឲ្យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យមានលោកងួនវ៉ាន់ចន្ធីជានាយកបានរៀបចំក្រុមការងារមួយនៅថ្ងៃទី០៩ខែតុលាឆ្នាំ២០០៥ក្នុងគោលបំណង៖ ១.អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលើវិស័យអក្សរសាស្ត្រនិងស្មារតីនៃការណែនាំរបស់ឯ.ឧ.សុខអានប្រធានគណៈកម្មាធិការជាតិភាសាខ្មែរដែលមានគោលដៅធ្វើឲ្យមានស្ថិរភាពនិងអភិវឌ្ឍន៍លើវិស័យអក្សរសាស្ត្ររួមចំណែកជាមួយគោលនយោបាយចតុកោណជំហានទី២របស់រាជរដ្ឋាភិបាលសំដៅអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។ ២.ថែរក្សានិងលើកកម្ពស់ស្នាដៃរបស់សម្ដេចសង្ឃរាជជួនណាតនិងបន្តនិរន្តរភាពរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យលើវិស័យអក្សរសាស្ត្រដោយធ្វើឲ្យកាន់តែប្រសើរឡើងថែមទៀតនូវវចនានុក្រមនេះតាមជំហានដូចខាងក្រោម៖ ក.រៀបចំការកែសម្រួលកំហុសអក្ខរាវិរុទ្ធដែលបណ្ដាលមកពីការបោះពុម្ពលើកទី៥ ខ.រៀបចំបញ្ជីពាក្យ(ក្នុងវចនានុក្រមពាក្យមួយអាចសរសេរបានពីរឬបីបែបដើម្បីដាក់ស្នើទៅគណៈកម្មាធិការជាតិភាសាខ្មែរអនុម័តនិងសម្រេចក្នុងការសរសេរឲ្យបានឯកភាពគ្នា) គ.ជ្រើសយកពាក្យពីនិយមន័យក្នុងវចនានុក្រមខ្មែរដែលបានបោះពុម្ពលើកទី៥ឲ្យក្លាយជាមេពាក្យឡើង ឃ.រៀបចំបង្កើតវចនានុក្រមខ្មែរអេឡិចត្រូនិកនិងកែលំអរាល់ឆ្នាំ ង.ក្រោយពីបានបន្ថែមមេពាក្យថ្មីរួមទាំងនិយមន័យមកវិទ្យាស្ថានមានគ្រោងបោះពុម្ពវចនានុក្រមខ្មែរលើកទី៦បន្តទៀត ៣.សហការជាមួយដៃគូសហប្រតិបត្តិការមួយចំនួនដែលមានទស្សនវិស័យដូចគ្នាដូចជាវិទ្យាស្ថានបើកទូលាយ(OpenInstitute),SEALangនិងបុគ្គលស្រាវជ្រាវឯករាជជាដើមដើម្បីឲ្យសម្រេចគោលដៅដែលបានពោលខាងលើ។ ៤.បន្តការធ្វើវចនានុក្រមខ្មែរទូទៅជាអេឡិចត្រូនិកក្រោយពីបានដកពិសោធន៍ពីវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជជួនណាតរួចមក(ករណីមានលទ្ធភាពគ្រប់គ្រាន់)។ ខាងក្រោមនេះជាសេចក្ដីដកស្រង់ចេញពីនិទានកថាដែលបានព្រះលិខិតចុះថ្ងៃទី១០ខែធ្នូឆ្នាំ១៩៦៧(ព.ស.២៥១១)ដោយអតីតសម្ដេចព្រះសង្ឃរាជគណៈមហានិកាយជួនណាតជោតញ្ញាណោក្នុងគ្រាដែលពុទ្ធសាសនបណ្ឌិត្យបានបោះពុម្ពវចនានុក្រមខ្មែរលើកទី៥។ "ខ្ញុំថ្លែងសេចក្ដីអំពីប្រវត្តិនៃវចនានុក្រមនេះជាសង្ខេបមិនសព្វគ្រប់តាមដំណើរការណ៍ដែលកន្លងទៅហើយនោះទេ,ខ្ញុំថ្លែងដោយអន្លើៗខ្លះគ្រាន់តែឲ្យអស់លោកបានជ្រាបសោះតែខានប៉ុណ្ណោះហើយអស់លោកនឹងបានជួយឧបត្ថម្ភវចនានុក្រមនេះឲ្យមានការលូតលាស់ចម្រើនតទៅតាមសម័យនិយមនាអនាគតកាល។វចនានុក្រមខ្មែរទាំង២ភាគនេះជាសម្បត្តិរបស់ពុទ្ធសាសនបណ្ឌិត្យក្រុងភ្នំពេញគឺជារបស់រាជរដ្ឋាភិបាលតាំងពីចាប់ផ្ដើមបោះពុម្ពគ្រាទី១មកពុំមែនជាសម្បត្តិរបស់ឯកជនទេ។ ព្រះរាជប្រកាសលេខ៦៧ចុះថ្ងៃទី៤ធ្នូ១៩១៥ឲ្យឈ្មោះថាវចនានុក្រមខ្មែររបស់រាជការប៉ុន្តែកាលដែលបោះពុម្ពគ្រាទី១ជាដំបូងបង្អស់នោះអស់លោកកុង្សីយ៍សេនាបតីក្នុងសម័យនោះសុំថាឲ្យដាក់ឈ្មោះត្រឹមតែថាវចនានុក្រមខ្មែរភាគទី១ភាគទី២(DICTIONNAIRECAMBODGIENTomeITomeII)កុំដាក់ពាក្យថារបស់រាជការព្រោះបើដាក់ឈ្មោះថារបស់រាជការក៏ទៅជាបង្ខំឲ្យគេប្រើតាមទាំងអស់គ្នាដោយដាច់ខាត,ដោយហេតុនេះត្រូវទុកឱកាសឲ្យគេទៅសិនចុះបើអ្នកណាគេមិនត្រូវការប្រើតាមក៏ឥតបើមានកំហុសអ្វីឡើយ,យូរៗទៅគង់តែនឹងប្រើតាមទាំងអស់គ្នាឯងៗទៅទេ។ ដល់មកកាលជាខាងចុងគ.ស.១៩៦៧លោកនាយកនៃពុទ្ធសាសនបណ្ឌិត្យក្រុងភ្នំពេញបានចាត់ការបោះពុម្ពវចនានុក្រមខ្មែរនេះជាគ្រាទី៥ថែមឡើងទៀតក៏បានតាំងគណៈកម្មការ៤រូបគឺ៖ ១-ព្រះសាសនមុនីកិមតូរចន្ទមង្គលោ ២-ព្រះបិដកធម្មអ៊ុមស៊ុមសង្ឃត្ថេរោទាំង២រូបនេះជាសមាជិកនៃគណៈកម្មការប្រែព្រះត្រៃបិដកក្នុងពុទ្ធសាសនបណ្ឌិត្យក្រុងភ្នំពេញ ៣-លោកញូងសឿងនាយលេខាធិការដ្ឋាននៃសមាគមអ្នកនិពន្ធខ្មែរក្រុងភ្នំពេញ(អតីតអគ្គលេខាធិការរងនៃពុទ្ធសាសនបណ្ឌិត្យ) ៤-លោកថោងសំអ៊ីអ្នកនិពន្ធតែងសេចក្ដីនៅពុទ្ធសាសនបណ្ឌិត្យ គណៈកម្មការទាំង៤រូបនេះជាអ្នកស្ទាត់ជំនាញខាងអក្សរសាស្ត្រខ្មែរ,ឲ្យជាអ្នកពិនិត្យផ្ទៀងផ្ទាត់វចនានុក្រមខ្មែរដែលបានបោះពុម្ពគ្រាទី៤នោះជាថ្មីម្ដងទៀតឲ្យបានហ្មត់ចត់គ្រាន់បើបន្តិចឡើងជាងមុនដ្បិតវចនានុក្រមក្នុងពុទ្ធសាសនបណ្ឌិត្យអស់ទៅហើយឥតមានសល់សម្រាប់អស់លោកអ្នកត្រូវការទេ,សុំឲ្យគណៈកម្មការទាំង៤រូបនេះឆ្លៀតពេលធ្វើការឲ្យបានសម្រេចឆាប់បន្តិចឲ្យបានទាន់ពេលនៃអស់លោកអ្នកត្រូវការ។លោកលាងហ័បអានជានាយកនៃពុទ្ធសាសនបណ្ឌិត្យបានមកសូមឲ្យខ្ញុំជួយឧបត្ថម្ភក្នុងការបោះពុម្ពគ្រាទី៥នេះបានតម្រូវតាមការងាយស្រួលឲ្យគណៈកម្មការទាំង៤រូបរៀបចំការិយាល័យមួយក្នុងវត្តឧណ្ណាលោមដើម្បីឲ្យបាននៅជិតខ្ញុំជាអ្នកជួយឧបត្ថម្ភ។ ខ្ញុំក៏បានទទួលភារៈជួយដោយតាំងចិត្តថាស៊ូទ្រាំនឿយចំពោះវចនានុក្រមនេះជាថ្មីម្ដងទៀតចុះទោះបីខ្ញុំមានវ័យចាស់ចូលក្នុងជន្មាយុគម្រប់៨៤ឆ្នាំហើយព្រមទាំងមានកិច្ចការផ្ទាល់ខ្លួនច្រើនស្អេកស្កះស្ទើរតែរើខ្លួនពុំរួចផងក៏ដោយ,ព្រោះវចនានុក្រមខ្មែរនេះជាការស្នាដៃថ្វីគំនិតចាស់របស់ខ្ញុំខ្ញុំមិនសូវភ្លេចយូរៗប៉ុន្មានចំពោះវចនានុក្រមនេះទេកាលបើសរសេរការអ្វីៗខ្ញុំតែងតែនឹកដល់វចនានុក្រមខ្មែរទាំង២ភាគនេះជាដរាប,ដោយហេតុនេះឯងបានជាខ្ញុំមិនប្រកែក។ ក្នុងគ្រានេះខ្ញុំលៃពេលម៉ោងឆ្លៀតជួយពិនិត្យផ្ទៀងផ្ទាត់កែសម្រួលឲ្យបានគ្រាន់បើជាងពីមុនខ្លះដោយអន្លើៗខ្ញុំខំប្រឹងឆ្លៀតជ្រើសរើសយកមេពាក្យដែលខ្វះព្រមទាំងអត្ថន័យផងសរសេរខ្លួនឯងចុះបន្ថែមឲ្យមានមេពាក្យក្រែលជាងពីមុខបានដកស្រង់យកកាព្យជាព្រះរាជនិពន្ធនៃព្រះករុណាព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី(ព្រះបរមកោដ្ឋ)ខ្លះកាព្យសាស្ត្រាច្បាប់រាជនេតិជាព្រះនិពន្ធនៃព្រះរាជសម្ភារខ្លះល្បិចចៅក្រមដែលកើតមានក្នុងរជ្ជកាលនៃព្រះបាទសម្ដេចព្រះជ័យចេស្ដាខ្លះចំពោះត្រង់អត្ថន័យនៃពាក្យមន្ទលេនសេនបទមណ្ឌុកដសីហលោ,សុភាសិតនិងភាសិតបុរាណខ្លះ,និងកាព្យរបស់ខ្ញុំខ្លះតម្រូវឲ្យសមតាមអត្ថន័យរបស់មេពាក្យនោះៗដោយអន្លើៗ,ក៏ឃើញថាវចនានុក្រមខ្មែរទាំង២ភាគដែលបោះពុម្ពគ្រាទី៥នេះទូលំទូលាយគ្រាន់បើបន្តិចជាងមុខ,ប៉ុន្តែបើធៀបប្រៀបទៅនឹងផ្លូវក៏មានឋានៈត្រឹមតែប្រហែលនឹងថ្នល់លំដែលបានចាក់រាយក្រួសបាយក្រៀមស្ដើងៗប៉ុណ្ណោះពុំទាន់មានឋានៈស្មើនឹងថ្នល់ដែលចាក់ជ័រយ៉ាងក្រាស់រលើបរលង់នៅឡើយទេ;ក្នុងអនាគតកាលមិនយូរឆ្នាំប៉ុន្មានទើបអាចនឹងឡើងឋានៈស្មើនឹងថ្នល់ចាក់ជ័ររលង់រលើបពុំខានឡើយ,គួរឲ្យខ្ញុំនឹកស្ដាយណាស់ដោយមិនបានឃើញឋានៈខ្ពង់ខ្ពស់របស់វចនានុក្រមខ្មែរនេះ!ការពិនិត្យក្រោយនេះ,ខ្ញុំបានថ្លែងការណ៍យ៉ាងពិស្ដារឲ្យគណៈកម្មការទាំង៤រូបបានដឹងអំពីយោបល់នៃគណៈកម្មការមុនដំបូងដែលខ្ញុំបានពោលហើយខាងលើ,គណៈកម្មការទាំង៤រូបក៏មានយោបល់ព្រមគ្នាជាឯកច្ឆន្ទថាត្រូវយើងយកយោបល់របស់គណៈកម្មការដំបូងនោះមកអនុវត្តកុំទុកវចនានុក្រមនេះឲ្យនៅរសេមរសាមច្រើនពេកនាំឲ្យពិបាកប្រើពិបាកដោះស្រាយណាស់ប៉ុន្តែត្រង់សញ្ញាដែលហៅថាអឌ្ឍចន្ទនោះត្រូវលើកទុកទៅចុះព្រោះវិនាសបាត់រូបបាត់ឈ្មោះទៅហើយបើទុកជាយើងបង្កើតក្នុងសម័យនេះឲ្យមានរូបសណ្ឋានផ្សេងជាជំនួសសម្រាប់ប្រើដាក់លើពាក្យកំញ្រទាំងប៉ុន្មាននោះក៏ពុំកើតដែរ។ ឯយោបល់ក្រៅពីនោះយើងត្រូវអនុវត្តតាមខ្លះដើម្បីបើកផ្លូវឲ្យមានឱកាសច្រហទូលំទូលាយឲ្យអស់លោកអ្នកអក្សរសាស្ត្រខ្មែរនាអនាគតងាយដើរដ្បិតក្នុងសម័យសង្គមរាស្ត្រនិយមដែលមានសម្តេចព្រះនរោត្តមសីហនុឧបយុវរាជព្រះប្រមុខរដ្ឋជាព្រះបិតាអក្សរសាស្ត្រជាតិព្រះអង្គសព្វព្រះរាជហ្ឫទ័យឲ្យអក្សរសាស្ត្រខ្មែរយើងលូតលាស់ចម្រើននេះផ្ទុយគ្នាស្រឡះពីសម័យមុនឆ្ងាយពីគ្នាដាច់ស្រយាលទៅហើយ,យើងគួរសម្រេចតាមយោបល់របស់គណៈកម្មការដំបូងបង្អស់នោះបានខ្លះហើយព្រោះមិនដូចសម័យគ.ស.១៩១៥នោះទេ។ខ្ញុំនិងគណៈកម្មការទាំង៤រូបក៏បានព្រមព្រៀងគ្នាជាឯកច្ឆន្ទតាមយោបល់របស់គណៈកម្មការដំបូងបង្អស់នោះ,មិនទាំងអស់ទេគ្រាន់តែអនុវត្តតាមខ្លះទុកឲ្យគង់តាមទម្លាប់ខ្លះដើម្បីគោរពអធ្យាស្រ័យនៃអស់លោកអ្នកធ្លាប់សរសេររត់គំនិតរត់ដៃទៅហើយ"។ ប្រភពWikipedia ដោយ៥០០០ឆ្នាំ
    Public date : 22, Feb 2024 (64,338 Read)
    មាឃបូជាជា​ពិធីបុណ្យ​មួយ​ដែល​មាន​សារៈ​សំខាន់​នៅ​ក្នុង​ពុទ្ធសាសនា​ដែល​រួម​មានមាឃ​បូជាពិសាខបូជាអាសាឡ្ហបូជានិង​បុណ្យ​បវារណា(ចេញវស្សា)។បុណ្យ​មាឃ​បូជា​ប្រារព្ធ​ឡើងដើម្បី​រំលឹក​ដល់​ថ្ងៃ​ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត​ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេស​ឥណ្ឌា​កាល​ពី៥៨៨ឆ្នាំមុន​គ្រិស្ដសករាជនា​ថ្ងៃ​ទី​១៥កើត​ខែ​មាឃក្រោយ​ពី​ឋានៈជា​​អង្គការ​សាសនា​មួយ​នេះធ្វើ​ឡើង​នៅ​ក្នុង​ចំណោម​ព្រះសង្ឃ​ចំនួន១២៥០អង្គជា​សមាជិក​ក្នុង​អង្គមហាសន្និបាត​នោះព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​ប្រកាស​នៅ​គោល​ការណ៍​ចំនួន១១ប្រការសម្រាប់​ឲ្យ​សមាជិក​មហាសន្និបាតទាំង​អស់​កាន់​យក​ជា​វិថីជីវិតនិង​សម្រាប់​យក​ទៅ​ផ្សព្វផ្សាយ​ដល់​ជន​ដទៃ​ទៀតបាន​យល់​ថា​វិថី​ជីវិតនិង​សម្រាប់​យក​ទៅផ្សព្វផ្សាយ​ដល់​ជន​ដទៃ​ទៀតបាន​យល់​ពី​ពុទ្ធសាសនា​។គោល​ការណ៍ទាំង១១ប្រការ​នេះមាន​ឈ្មោះ​ជា​ភាសា​បាលី​ថាឱវាទប្បាដិមោក្ខដែល​ពុទ្ធសាសនិក​ជន​ម្នាក់ៗត្រូវយកមក​សិក្សា​ឲ្យយល់​ដឹងនិង​អនុវត្ត​ដូច​តទៅ ១-គោល​បំណង​របស់ព្រះពុទ្ធសាសនាឬ​ក៏​ដូច​ជា​គោល​បំណង​របស់​ពុទ្ធសាសនិកម្នាក់ៗគឺ​ស្វែង​រក​និព្វានដែល​ប្រែ​ថាសភាវៈ​ប្រាស​ចាក​ទុក្ខ​មិន​មានសេចក្ដី​ទុក្ខមិន​មាន​បញ្ហា​នៅក្នុង​ដួង​ចិត្ត​របស់​ខ្លួនពាក្យ​និព្វាន​នេះ​មាន​ន័យ​ស្មើ​នឹងពាក្យ​ថាសន្តិដែល​ប្រែ​ថាសេចក្ដី​ស្ងប់។យើង​អាច​និយាយ​ថាគោល​បំណង​របស់ព្រះពុទ្ធសាសនាគឺ​ការ​បង្កើត​ឡើង​នូវ​សន្តិភាព​ក្នុង​ដួង​ចិត្ត​នេះ​ដែរក៏​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​សន្តិភាព​ក្នុង​សង្គមដែល​ខ្លួន​រស់​នៅ​ផង។ការ​កាន់​ព្រះពុទ្ធសាសនាគឺ​ជា​ការ​ប្រឹង​ប្រែងដើម្បី​បង្កើត​សន្ដិភាព​ដល់​ខ្លួននិង​ចូល​រួម​ចំណែក​ដល់​សន្តិភាព​សង្គមនិង​ពិភពលោកនេះ​ជា​កាតព្វកិច្ច​ដែល​ពុទ្ធសាសនិក​ម្នាក់ៗ​ត្រូវ​ប្រឹងប្រែងធ្វើ​ឲ្យ​សម្រេច។ ២-គោលដៅសន្ដិភាពឬ​និព្វានមិន​មែន​កើត​ឡើង​ដោយ​ការ​សូម​បន់​ស្រន់បួងសួង​ទេក៏​មិន​អាច​កើត​ឡើង​ដោយ​សារ​ការ​ផ្ដល់ឬ​ប្រទាន​ឲ្យដោយ​ចិត្ត​ស្រឡាញ់មេត្តា​របស់​អាទិទេពឬ​ព្រះជាម្ចាស់​អង្គ​ណា​មួយ​ឡើយសន្តិភាពនេះកើត​ដោយ​សារ​ការ​សន្សំ​របស់​សកម្មភាព៣យ៉ាងគឺ ១-ការ​មិន​ធ្វើ​អាក្រក់ការ​កម្ចាត់​អំពើ​អាក្រក់និង​ការពារ​អំពើអាក្រក់​គ្រប់​ប្រភេទមិន​ឲ្យ​កើត​ក្នុង​ជីវិត​រស់​នៅ​ទាំង​ផ្លូវ​កាយ​នឹង​ផ្លូវ​សម្ដី។ ២-ការ​ធ្វើ​អំពើ​ល្អបង្កើត​អំពើ​ល្អនិង​រក្សា​អំពើ​ល្អឲ្យ​ស្ថិត​ស្ថេរ​គង់វង្សក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃទាំង​អំពើ​ល្អ​ខាង​ផ្លូវ​កាយនិង​ផ្លូវ​សម្ដី។ ៣-ពង្រឹង​ចិត្ត​ដែល​ជា​មូល​ដ្ឋាន​នៃ​អំពើ​ល្អដោយ​កម្ចាត់​កិលេស​ឬ​មេរោគ​ដែល​តោងចិត្ត​ឲ្យ​អស់​ទៅរហូត​ដល់​ចិត្ត​ស្អាត​បរិសុទ្ធមិន​មាន​សភាវៈ​អាក្រក់​ស្ថិត​នៅ។ ២.លក្ខណៈរបស់​ព្រះពុទ្ធសាសនិកជនៈ លក្ខខណ្ឌ​ទី១មាន​ការ​អត់ធ្មត់​ក្នុង​ការ​ធ្វើ​អំពើ​ល្អនិង​កម្ចាត់​អំពើ​អាក្រក់។ លក្ខខណ្ឌ​ទី២មិន​ប្រើ​អំពើ​ហិង្សា​ក្នុង​ការ​រស់​នៅ។ លក្ខខណ្ឌទី៣មិន​ប្រើ​ពាក្យ​បៀតបៀន​និង​តិះដៀល​អ្នក​ដទៃ។ លក្ខខណ្ឌទី៤រក្សា​សីល​រស់​នៅ​ក្នុង​ច្បាប់យក​ច្បាប់​ជា​ធំ។ លក្ខខណ្ឌទី៥បរិភោគ​ប្រើ​ប្រាស់​វត្ថុ​ទាំង​ឡាយ​ដោយ​សន្សំសំចៃនិង​ស្គាល់​ប្រមាណ។ លក្ខខណ្ឌទី៦ចូលលចិត្ត​ភាពស្ងប់ស្ងាត់និងបង្កើត​បរិយាកាស​ស្ងប់ស្ងាត់។ លក្ខខណ្ឌទី៧មាន​សេចក្ដី​ព្យាយាម​ក្នុង​ការ​សម្អាត​ចិត្ត​ធ្វើ​ឲ្យ​មាន​សមាធិ។ ៣.មេរៀន​ពី​បុណ្យ​មាឃបូជាថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​ព្រះពុទ្ធ​ទ្រង់​ប្រកាស​គោល​ការណ៍​ទាំង១១ប្រការ​នេះ​សម្រាប់​ជា​ប្រយោជន៍​ដល់​បរិស័ទ​យក​ទៅ​ប្រើប្រាស់ ចំណុច១ក្នុងឋានៈ​ជា​បរិស័ទការ​អនុវត្ត​តាម​ប្រការ​ទាំង១១នេះ​នឹង​នាំ​ទៅ​រកសន្តិភាព​ផ្លូវ​ចិត្ត​ជា​ពិត​ប្រាកដ។ ចំណុច២ក្នុង​ឋានៈ​ជា​ពលរដ្ឋក្នុង​សង្គម​ការ​ដែល​មាន​គោល​បំណង​រួម​មាន​គោល​ដៅដូច​គ្នានិង​ការ​ប្រព្រឹត្តប្រហាក់​ប្រហែល​គ្នា​នេះនឹង​អាច​នាំ​មក​នូវ​សន្តិភាពនិង​ការ​អភិវឌ្ឍ​ដែល​ប្រកប​ដោយ​និរន្តរភាព។ ចំណុច៣ក្នុង​ឋានៈ​ជា​ក្រុម​បក្ស​នៅ​ក្នុង​សង្គម​ឬ​ប្រទេស​ជាតិ​មួយដែល​ព្យាយាមស្វែង​រក​នូវ​ឱកាស​ដើម្បី​រក្សា​សន្តិភាព​និង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​ដល់​ប្រទេសជាតិ​តែ​ឯង​នោះការ​គោរព​តាម​គោល​ការណ៍ទាំង១១ប្រការ​នេះនឹង​កាត់​បន្ថយ​បាន​នូវអស្ថេរភាពជម្លោះនិង​អំពើ​ហិង្សាដែល​កើត​មក​ពី​ការ​ប្រកួត​ប្រជែង​គ្នា​បាន។ ចំណុច៤ក្នុងឋានៈ​ជា​អ្នក​ផ្សាយ​សាសនាការ​ប្រព្រឹត្ត​ទៅ​តាម​គោល​ការណ៍​នេះនឹង​នាំឲ្យ​មាន​ការ​យោគយល់​ការ​ផ្ដល់​កិត្តិយសដល់​គ្នានឹង​គ្នានិង​ការ​ស់​នៅជុំ​គ្នាក្នុង​ឋានៈ​ជា​មនុស្ស​ជាតិបើ​ទោះ​ជា​មានសាសនា​ខុស​គ្នា​ៗ​ដ៏​ដោយ។ ចំណុច៥ក្នុង​ឋានជា​អន្តរជាតិការ​គោរពតាម​គោលការណ៍​នេះនឹង​នាំ​មក​នូវ​និរន្តរភាព​នៃ​មនុស្ស​ជាតិ​បរិស្ថាន​ធម្មជាតិដណ្ដើម​គ្នា​ដើម្បី​រស់​ឡើយ។ សង្ឃឹម​ថា​យើង​ម្នាក់ៗអាច​ទាញ​យក​ប្រយោជន៍​បាន​ខ្លះ​ពី​​ថ្ងៃ​មាឃ​បូជា​នេះនិង​អញ្ជើញ​នាំ​គ្នា​ធ្វើ​បុណ្យ​ទាន​រក្សា​សីលនិង​សមាធិសម្អាត​ចិត្តរបស់​ខ្លួន​ក្នុង​ថ្ងៃ​នេះដើម្បី​បូជានិង​រំលឹក​ចំពោះ​គុណ​ព្រះសម្មាសម្ពុទ្ធ​ដែលព្រះអង្គ​បាន​បង្កើត​ព្រះពុទ្ធសាសនា​សម្រាប់​ជា​មាគ៌ា​ជីវិត​ដល់​ពួក​យើង​ទាំង​អស់​គ្នា។ ដកស្រង់ចេញ​ពី​សៀវភៅក្តីសង្ឃឹមអ្នកមានគុណ ដោយ​៥០០០​ឆ្នាំ​
    Public date : 22, Feb 2024 (12,388 Read)
    អានកមង្គលភេរីវត្ថុ (ប្រវត្តិស្គរមង្គលឈ្មោះអានកៈ) កិរបានឮមកស្រះក្ដាមធំមានក្នុងព្រៃហិមពាន្ត។ក្នុងស្រះនោះមានក្ដាមធំតែងស៊ីដំរីដែលចុះឆ្លងស្រះនោះ។លំដាប់នោះដំរីទាំងឡាយដែលត្រូវក្ដាមបៀតបៀនបានធ្វើនូវការយល់ឃើញរួមគ្នាថាសេចក្ដីសួស្ដីនឹងមានដល់យើងទាំងឡាយដោយអាស្រ័យនូវកូនរបស់មេដំរីនេះ។សូម្បីមេដំរីនោះក៏បានកើតហើយកូនដែលសក្តិធំ។ដំរីទាំងឡាយក៏នាំគ្នាធ្វើសក្ការៈសូម្បីដល់កូនដំរីនោះ។កូនដំរីនោះបានចម្រើនវ័យធំហើយក៏សួរមេថា(ម៉ែម៉ែ)ហេតុអីបានជាដំរីទាំងនោះធ្វើសក្ការៈដល់ខ្ញុំ? មេដំរីនោះក៏ប្រាប់សេចក្ដីនោះដល់កូនដំរី។ កូនដំរីពោលក្ដាមនោះនឹងជាអ្វីដល់យើងអ្នកទាំងឡាយចូរមកយើងនឹងទៅដូច្នេះហើយជាអ្នកមានដំរីជាបរិវារដ៏ធំបានទៅហើយកាន់ទីស្រះនោះកូនដំរីក៏ចុះមុនគេទាំងអស់ក្ដាមបានមកដោយ(ឮ)សំឡេងទឹកនោះឯងហើយបានកៀបនូវកូនដំរីនោះ។ក្ដាមមានដង្កៀបដ៏ធំកូនដំរីមិនអាននឹងញ៉ាំងក្ដាមឲ្យឃ្លាតទីខាងណេះខាងណោះឡើយយកប្រម៉ោយដាក់ចូលក្នុងមាត់ហើយស្រែកឡើង។ដំរីទាំងឡាយពោលថាកូនដំរីដែលពួកយើងសម្គាល់ថាសេចក្ដីសួស្ដីនឹងដល់យើងដោយអាស្រ័យកូនដំរីណា(ឥឡូវនេះកូនដំរីនោះត្រូវក្ដាមកៀបហើយ)ទើបស្ទុះបោលរត់ចេញទៅ។ លំដាប់នោះមេរបស់ដំរីនោះដែលឋិតក្នុងទីមិនឆ្ងាយបានពោលនឹកក្ដាមដោយពាក្យដែលគួរស្រឡាញ់ថាមយំថលនាគា,តុម្ហេឧទកនាគានាម,នាគេហិនាគោនវិហេឋេតព្ពោពួកខ្ញុំឈ្មោះថាជាអ្នកប្រសើរលើគោ(ចំណែក)ពួកលោកឈ្មោះថាជាអ្នកប្រសើរក្នុងទឹក(ដូច្នេះ)អ្នកប្រសើរមិនគួរបៀតបៀនអ្នកប្រសើរដូចគ្នាឡើយហើយពោលនូវគាថានេះថា យេកុឡីរាសមុទ្ទស្មិំ,គង្គាយយមុនាយច; តេសំត្វំវារិជោសេដ្ឋោ,មុញ្ចរោទន្តិយាបជំ។ ក្ដាមទាំងឡាយក្នុងសមុទ្រក្ដីក្នុងទន្លេគង្គានិងយមុនាក្ដីលោកជាសត្វដ៏ប្រសើរបំផុតសូមលោកចូរព្រលែងនូវកូនរបស់ខ្ញុំដែលកំពុងស្រែកយំ។ធម្មតាសំឡេងមាតុគ្រាមរមែងធ្វើឲ្យបុរសទាំងឡាយ​រំជើល​រំជួលព្រោះហេតុនោះក្ដាមទើបបន្ធូរដង្កៀប។កូនដំរីក៏ប្រញាប់លើកជើងទាំងពីរជាន់ស្នូកក្ដាម។ពេលជាន់ស្នូកក្ដាមក៏បែកដូចជាភាជន៍ដី។លំដាប់នោះកូនដំរីយកភ្លុកទាំងពីរចាក់ក្ដាមលើកឡើងបោះទៅលើគោកហើយស្រែកឡើងសម្ដែងសេចក្ដីត្រេកអរ។ពេលនោះដំរីទាំងឡាយមកអំពីទីផ្សេងៗជាន់ក្ដាមនោះ។ដង្កៀបក្ដាមមួយបាក់ធ្លាក់ចុះសក្កទេវរាជទ្រង់បានកាន់យកនូវដង្កៀបក្ដាមនោះហើយទៅ។ ចំណែកដង្កៀនមួយទៀតត្រូវខ្យល់និងកម្ដៅថ្ងៃដុតដរាមស្ងួតមានពណ៌ដូចទឹកល័ក្តដែលគេរម្ងាស់ហើយ។កាលភ្លៀងធ្លាក់ដង្កៀបក្ដាមនោះត្រូវក្រសែទឹកបន្សាត់អំណ្ដែតមកជាប់នឹងសំណាញ់របស់ស្ដេចដែលជាបងប្អូនទាំង១០អង្គដែលបានរាយសំណាញ់ក្នុងទឹកហើយនាំគ្នាមកលេងទឹក្នុងទន្លេគង្គា។ស្ដេចទាំងឡាយនោះឃើញដង្កៀមនោះហើយត្រាស់ថានុ៎ះជាអ្វី?អ្នកបម្រើទូលថាជាដង្កៀបក្ដាមព្រះអង្គ។ ព្រះរាជាទាំងឡាយនោះត្រាស់ថាដង្កៀបក្ដាមនេះមិនអានយកទៅធ្វើជាគ្រឿងប្រដាប់បាន។ពួកយើងនឹងឲ្យគេស្រោបដង្កៀបក្ដាមនេះធ្វើស្គរបានឲ្យគេស្រោបហើយទ្រង់វាយ។សំឡេង(ស្គរ)ឮទូទាំងព្រះនគរដែលមានប្រមាណ១២យោជន៍។តអំពីនោះមកព្រះរាជាទាំងឡាយត្រាស់ថាមិនអាចប្រគំស្គរនេះជាប្រចាំថ្ងៃបានទេស្គរនេះចូរជាមង្គលភេរី(ស្គរមង្គល)ដើម្បីជាប្រយោជន៍ក្នុងថ្ងៃលេងមហោស្រពចុះដូច្នេះហើយក៏ធ្វើជាមង្គលភេរី។កាលប្រគំស្គរនោះ(ម្ដងៗ)ប្រជាជនដែលមិនទាន់ងូតទឹកមិនទាន់តាក់តែងខ្លួន(ក៏ដោយ)ក៏នាំគ្នាប្រញាប់ឡើងយានដំរីជាដើមហើយមកប្រជុំគ្នា។ព្រោះហេតុនោះស្គរនោះក៏បានឈ្មោះថាអានកៈព្រោះដូចជាការហៅប្រជាជនឲ្យមក។ (សារត្ថប្បកាសិនីអដ្ឋកថាសុត្តន្តបិដកសំយុត្តនិកាយនិទានវគ្គឱបម្មសំយុត្តអាណិសូត្របិដកលេខ៣២ទំព័រ២៦៣) អាណិសូត្រ(ព្រះសូត្រមានអត្ថដ៏ជ្រាវជ្រៅដែលជាពុទ្ធភាសិតនឹងបាត់បង់ព្រះសូត្រដែលអ្នកប្រាជ្ញជាកវីបានធ្វើជាពាក្យកាព្យឃ្លោងនឹងចម្រើនឡើង) ព្រះមានព្រះភាគទ្រង់គង់នៅទៀបក្រុងសាវត្ថី…ទ្រង់ត្រាស់ថាម្នាលភិក្ខុទាំងឡាយពីព្រេងនាយមកមានសំភោរមួយឈ្មោះអានកៈ(សំភោរមង្គលសម្រាប់វាយហៅមហាជនមកប្រជុំក្នុងថ្ងៃមានមហោ​ស្រព[អដ្ឋកថា])របស់ពួកក្សត្រនាមទសារហៈ។កាលបើរាងសំភោរឈ្មោះអានកៈនោះប្រេះឆាហើយពួកក្សត្រទសារហៈក៏ពាសនូវរាងស្រោបដទៃភ្ជាប់អប់ទុក។ ម្នាលភិក្ខុទាំងឡាយមានសម័យដែលត្រូវតួរាងចាស់របស់សំភោរឈ្មោះអានកៈខូចបាត់ទៅសល់នៅតែរាងស្រោប។ម្នាលភិក្ខុទំាំងឡាយសេចក្តីនេះមានឧបមេយ្យដូចក្នុងកាលជាអនាគតព្រះសូត្រទាំងឡាយណាដែលតថាគតសម្តែងហើយជាព្រះសូត្រដ៏ជ្រៅមានអត្ថដ៏ជ្រៅជាលោកុត្តរៈប្រកបដោយសភាពដ៏សូន្យព្រះសូត្រទាំងនោះកាលបើបុគ្គលពោលពួកមហាជននឹងមិនស្តាប់មិនដាក់ចុះនូវសោតៈមិនយកចិត្តទុកដាក់មិនដើម្បីដឹងទាំងមិនសម្គាល់ធម៌ទាំងនោះថាគួររៀនឬគួរទន្ទេញឡើយ។បើព្រះសូត្រទាំងឡាយណាដែលអ្នកប្រាជ្ញជាកវីបានធ្វើជាពាក្យកាព្យឃ្លោងមានអក្សរដ៏វិចិត្តមានព្យញ្ជនៈដ៏វិចិត្តជាខាងក្រៅជាសាវកភាសិតព្រះសូត្រទាំងនោះកាលបុគ្គលពោលទើបមហាជននឹងស្តាប់នឹងដាក់ចុះនូវសោតៈនឹងយកចិត្តទុកដាក់ដើម្បីដឹងនឹងសំគាល់នូវធម៌ទាំងនោះថាគួររៀនគួរទន្ទេញ។ ម្នាលភិក្ខុទាំងឡាយការវិនាសទៅនៃព្រះសូត្រដែលតថាគតសំដែងហើយទាំងនោះជាព្រះសូត្រដ៏ជ្រៅមានអត្ថដ៏ជ្រៅជាលោកុត្តរៈប្រកបដោយសភាពដ៏សូន្យយ៉ាងនេះឯង។ម្នាលភិក្ខុទាំងឡាយហេតុដូច្នោះក្នុងសាសនានេះអ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះថាព្រះសូត្រទាំងឡាយណាដែលព្រះតថាគតសម្តែងហើយជាព្រះសូត្រដ៏ជ្រៅមានអត្ថដ៏ជ្រៅជាលោកុត្តរៈប្រកបដោយសភាពដ៏សូន្យព្រះសូត្រទំាងនេះកាលបុគ្គលពោលយើងនឹងប្រុងស្តាប់ដាក់ចុះនូវសោតៈយកចិត្តទុកដាក់ដើម្បីដឹងនឹងសំគាល់នូវធម៍ទាំងនោះថាគួររៀនគួរទន្ទេញដូច្នេះម្នាលភិក្ខុទាំងឡាយអ្នកទាំងឡាយទាំងឡាយគប្បីសិក្សាយ៉ាងនេះចុះ។ (សុត្តន្តបិដកសំយុត្តនិកាយនិទានវគ្គឱបម្មសំយុត្តអាណិសូត្របិដកលេខ៣២ទំព័រ២៦៣) ដោយ៥០០០ឆ្នាំ
    Public date : 22, Feb 2024 (22,057 Read)
    ក្រមង៉ុយ​ជាអ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​ដែល​ខ្មែរ​គ្រប់រូប​ទទួលស្គាល់ថាជា​អ្នកបង្កើត​ច្បាប់​ប្រៀនប្រដៅដាស់​តឿនដល់​កូន​ខ្មែរនិង​បង្កើតវោហារ​ស័​ព្ទ​ខ្មែរ។ ប្រវត្តិរូប​សង្ខេប គេ​មិនដឹង​ពី​ថ្ងៃ​ខែ​កំណើតរបស់​អ្នក​ភិរម្យ​ភាសា​អ៊ូហៅ​ង៉ុយទេប៉ុន្តែ​ឯកសារ​បាន​អះអាងថាលោក​ប្រសូតនៅ​ឆ្នាំ​១៨៦៥ត្រូវ​នឹង​ពុទ្ធ​សករាជ២៤០៨នៅ​ភូមិ​ព្រៃ​អណ្ដូង​ស្វាយឃុំ​កំបូលស្រុក​ភ្នំពេញ​(​បច្ចុប្បន្ន​ស្រុក​អង្គស្នួល​)​ខេត្ត​កណ្ដាល។​ហើយលោកមានឈ្មោះ​ពី​កំណើត​គឺអ៊ុកអ៊ូហៅ​ង៉ុយ។​ឯកសារ​ដែល​អាច​ប្រមូល​បាន​ឥឡូវនេះមិន​បាន​បញ្ជាក់​ទេ​ថាលោក​មាន​បងប្អូន​ប៉ុន្មាន​នាក់គឺ​គ្រាន់តែ​និយាយថា​លោក​ជា​កូន​ទី​២​ក្នុង​គ្រួសារ​ប៉ុណ្ណោះ។​បិតា​របស់​លោកគឺ​ចៅពញា​ធម្ម​ធារាមេឃុំ​កំបូលនាម​អ៊ុក។រីឯ​មាតានាមអៀងជា​បុត្រី​របស់​ចៅពញា​ម៉ុកមេឃុំ​ស្ពានថ្មស្រុក​ខេត្ត​ជាមួយគ្នា។មាតាបិតាលោក​ត្រូវជា​បងប្អូន​ជីទួតមួយ​នឹង​គ្នា។​​ជីវិត​ស្នេហា​របស់​កវី​ប្រជាប្រិយ​យើង​ពុំទាន់​មាន​ឯកសារ​ណា​រៀបរាប់​ទេយើង​គ្រាន់តែ​ដឹង​ថា​ក្រោយពី​បាន​ចាក់​សិក្ខាបទ​មកជា​គ្រ​ហស្ត​លោក​មាន​ភរិយាឈ្មោះអ៊ិននិង​មានកូន​សុទ្ធតែ​ប្រុស​ចំនួន​៦​រូប​,​រួមមាន​ឈ្មោះដួង​,​ចេង,​ចា​,​ចិន​,​ចុង​,​ចេវ។ ​តាម​ការបញ្ជាក់​របស់​លោកយីធន់ក្នុងចំណោម​កូន​លោក​ទាំង​៦​រូបមាន​កូន​ទី​៥ដែល​មាន​ទេព្យកោសល្យ​ខាង​សំនួនវោហារហើយ​ក៏​ល្បីល្បាញ​ផងដែរ​ក្នុង​ឈ្មោះថា​"​អាចារ្យ​ចុង​"។តាម​ពត៌មាន​ខ្លះ​ទៀត​និយាយ​ថាលោក​អ៊ុកអ៊ូមាន​ចៅ​ម្នាក់​ទៀត​ដែរដែល​មាន​វោហារ​ល្បី​ខាង​ច្រៀង​អា​យ៉ៃហើយ​មាន​រូបរាង​ស្គម​ស្ដើង​ដែល​គេ​ធ្លាប់​ឮ​ឈ្មោះថានាយ​ស្លឹក។នៅពេល​ច្រៀង​អា​យ៉ៃនាយ​ស្លឹក​តែង​ឧទ្ទេស​នាម​ខ្លួន​គាត់​ថា​"​ស្រុក​ខ្ញុំ​នៅ​ខាងលិច​ពោធិចិនតុងកូន​អាចារ្យ​ចុងចៅ​អាចារ្យ​ង៉ុយ​"។​អាចារ្យចុងបានទទួល​អ​និកម្ម​ក្នុង​គុក​នយោបាយ​នៅ​ឆ្នាំ១៩៥៥ពេញ​បោះឆ្នោត​គណៈបក្ស​ប្រជា​ធិ​តេ​យ្យប្រកួតប្រជែងនិង​បក្ស​សង្គមរាស្ត្រនិយម។ ក្នុងការ​រស់នៅ​ជា​កសិករតា​ង៉ុ​យ​មាន​ប្រជាប្រិយ​ភាពខ្លាំង​ខាង​វោហារនិង​ល្បិច​លើក​កំណាព្យភ្លាមៗច្រៀងឡើងនិង​សំនៀង​សាដៀវ​យ៉ាង​ពិ​រោះព្រមទាំង​ចំណេះ​ខាង​ធ​ម៏​អា​ថ៍​យ៉ាង​ខ្ពង់ខ្ពស់ដែល​ធ្វើ​ឧ្យ​កសិករ​ឯទៀត​រាប់អានស្រឡាញ់​ទុក​លោក​ជា​អ្នកប្រាជ្ញ​ក្នុងភូមិ​ស្រុកហើយ​អ្នកស្រុក​ហៅ​លោ​កថាភិរម្យង៉ុ​យ។បន្ទាប់មក​រដ្ឋអំណាចបាន​តាំង​លោក​ជា(ក្រម)គឺជា​ភារៈ​ជនដែល​ធ្វើ​ទំនាក់ទំនង​ទាក់ទង​រវាង​រដ្ឋបាលនិង​ប្រជាជន​ក្នុង​ឃុំ។ ពេល​រដូវរំហើយក្រោយពី​កិច្ចការ​ច្រូតកាត់​អ្នក​ប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​ក្រម​ង៉ុ​យតែងតែ​ទេរ​សនា​ប្រៀនប្រដៅច្រៀង​កំណាព្យ​បន្ទ​ដោយ​សំនៀង​សាដៀវ​ដ៏​ក្រលួច​ពី​ភូមិ​មួយដោយ​យំ​ស្រណោះ​អាណិត​ខ្មែរ​គ្នាឯងពី​ភាពខ្សត់ខ្សោយក្រីក្រល្ង​ង​ខ្លៅឈ្លោះ​គ្នាឯង​បែកបាក់​សា​ម្គី។ល។ផ្ទុយ​នឹង​ទម្ងន់​ព​ន្ឋ​ដារ​នៃ​រដ្ឋអំណាច​បារាំងភាពរហ័សរហួន​ឆ្លាត​ការកេងបន្លំ​ជន​បរទេសមាន​ចិនយួនជាដើម។សំ​នូរ​ល្បីល្បាញ​ពី​កវី​សិល្បករ​នេះលេចឮ​ដល់ទី​ក្រុងហើយ​សម្តេច​ចក្រី​បាន​ហៅ​ឧ្យទៅ​ច្រៀង​ថ្វាយ​ស្តេច​ស៊ី​សុ​វ​ត្តិ​ពេញ​ព្រះទ័យ​បាន​ឧ្យ​រង្វាន់​ជាប្រាក់កាសនិង​គោ​រម្យ​ងារ​ជាព្រះ​ភិរម្យ​ភាសា។ អ្នក​ភិរម្យ​ភាសា​អ៊ូ​​ហៅ​​ង៉ុយ(​ក្រម​ង៉ុយ​)​គឺជា​​គោរមងារ​​មួយ​​ដែល​​ហ្លួង​ស៊ីសុវត្ថិប្រទាន​​ឲ្យ​​កវីអ៊ុកអ៊ូហៅ​ង៉ុយអ្នក​​ដែល​​បាន​​ធ្វើ​​ឲ្យ​​កូន​​ខ្មែរ​​បាន​​រស់​នៅ​​ក្នុង​​ការ​​ប្រៀន​ប្រដៅ​​បែប​​ប្រជា​ប្រិយ​ដោយ​​ការរួម​បញ្ចូល​​រវាង​​ពុ​ទ្ធោ​វាទជា​មួយបរិស្ថាន​​សង្គមកិច្ច​​កម្ពុជា​នា​​សម័យ​កាល​ថ្មី​មួយ:​ប្រជាជន​កម្ពុជា​​បាត់បង់​សេរីភាពនិង​​ឥស្សរ​ភាព​ជា​ម្ចាស់​​ប្រទេសដោយ​​ពួក​អាណានិគម​​បារាំង​​បាន​​ចាប់​បង្ខំ​ដាក់​នឹម​​ត្រួតត្រា​។​ជាមួយនឹង​គោរមងារ​នេះអ្នកមុខអ្នកកា​រទាំង​ឡាយ​តែង​ហៅ​លោក​ថា​​អ្នក​ភិរម្យ​ភាសា​អ៊ូហៅ​ង៉ុយ​ព្រោះ​ដើម្បី​កុំឲ្យ​ច្រឡំ​នឹង​នាយ​ក្រុមវាំង​ម្នាក់​នា​សម័យ​នោះ​ដែល​មាន​ឈ្មោះ​​អ៊ូដែរ។ក៏ប៉ុន្តែឈ្មោះ​ខ្លីដែល​អ្នកស្រុក​ចូលចិត្ត​ហៅ​ហើយ​ដែល​បន្ត​ស្ថិតស្ថេរ​មកទល់ពេលនេះគឺ​ឈ្មោះ​ក្រម​ង៉ុយ​។​ អ្នកភិរម្យ​ភាសា​អ៊ូបាន​ទទួល​អនិច្ចកម្មនៅ​ថ្ងៃ​សុក្រ៦​កើតខែ​មិគសិរព​.​ស២៤៧៩គ​.​ស១៩៣៦ក្នុង​ជន្មាយុ​៧១​ឆ្នាំដោយ​ជំងឺ​ទល់​លាមក។​ ការសិក្សានិង​ស្នាដៃ កុមារ​ង៉ុយបាន​ចូលរៀន​លេខ​ន​ព្ធ​ន្តអក្សរសាស្ត្រ​នៅ​វត្ត​អង្គ​បឹង​ចកភូមិ​បែក​ស្គរឃុំ​បែក​ចានដែលជា​ស្រុកកំណើត​របស់​លោក។​​គាត់​ជា​ក្មេង​ឧស្សា​ហ៍រៀនសូត្របាន​បួស​ជា​សាមណេរចេះ​ធ​ម៌​អា​ថ៌ជ្រៅជ្រះហើយ​កាល​ពេញវ័យ២១ឆ្នាំ​សាមណេរក៏​បំពេញ​ឧបសម្បទា​ជា​ភិក្ខុដែល​បាន​សិក្សា​ធ​ម៌​ឱអា​ថ៍ស្វះស្វែងរៀន​ប្រែ​ព្រះ​ត្រ័យបិដក​ដំបូងក្នុង​សំណាក់​លោកគ្រូ​អាចារ្យ​ទិ​ត្យ​គង់​វត្ត​បឹង​ចកភូមិ​បែក​ស្គរឃុំ​បែក​ចានស្រុក​ភ្នំពេញខេត្តកណ្តាល។បន្ទាប់ពី​ប្រែ​ព្រះ​ត្រ័យបិដកភិក្ខុង៉ុ​យស្វែង​រៀន​ឧ​បស្ស​នា​កម្មដ្ឋានក្នុង​សំណាក់​ព្រះ​អាចារ្យ​ជាច្រើនកន្លែង​ទៀត។​ បន្ទាប់​ពី​បួស​ពី​សាមណេរ​(​បួស​នេន​)​បាន​ប៉ុន្មាន​ឆ្នាំលោក​បាន​សឹក​(​លា​ចាក​សិក្ខាបទ​)​ទៅ​បំរើ​មាតាបិតាហើយ​បាន​ធ្វើ​ជា​ស្មៀន​របស់​ឪពុក​លោក​ក្នុង​ការដើ​រហូត​ពន្ធស្រូវ​អាជ្ញា​ហ្លួង។​​នៅ​អាយុ២១​ឆ្នាំលោក​បាន​បួស​ម្ដងទៀត​​ដោយ​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ​(​បួស​ភឹក​)​នៅក្នុង​វត្ត​ដដែល​ដោយ​មាន​ព្រះ​ឧបជ្ឈាយ៍​នាមសាស់,លោកគ្រូសូត្រស្តាំនាមជ្រូកជាកម្មវាចា,លោកគ្រូសូត្រឆ្វេងមានអ៊ុងជាអនុស្សាវន។សូមបញ្ជាក់ថាក្នុង​ការបំពេញ​ឧបសម្បទា​ជាភិក្ខុព្រះនាមគ្រូឧបជ្ឈាយ៍ដែល​បំបួស​មាន​សារៈសំខាន់​ណាស់​សំរាប់​ព្រះសង្ឃ​ពុទ្ធសាសនា​ក្នុងការ​ឧទ្ទិស​​រំលឹក​មួយជីវិត។​​ភិក្ខុអ៊ូបាន​រៀនសូត្រ​ធម៌អាថ៌និង​រៀន​ប្រែ​ព្រះ​ត្រៃ​បិតក​(​ពី​បាលី​មក​ភាសា​ខ្មែរ​)​ដំបូង​ក្នុង​សំណាក់​លោក​គ្រូ​អាចា​ទិត្យនៅ​វត្ត​ខាងលើ។​ បន្ទាប់មក​លោក​បាន​ស្វែងរក​រៀន​វិបស្សនា​កម្មដ្ឋានក្នុង​សំណាក់​លោក​អាចារ្យ​ជា​ច្រើន​កន្លែង។លោក​បាន​គង់​ក្នុង​ផ្នួស​៥​ឆ្នាំលុះ​ចេះដឹង​ល្មមប្រើ​ការ​បាន​ហើយលោក​ក៏​លាចាក​សិក្ខាបទ​មក​បកប្រែ​​ជីវភាព​ជា​គ្រហស្ថ​វិញដោយ​បន្ត​ជួយ​ធ្វើការ​ឪពុក​ក្នុងការ​ជា​ក្រម​ផងជា​ស្មៀន​ផង។ដល់​ពេល​ស្រុក​ភ័ន្ត​ប្រែលោក​លាឈប់​ធ្វើការ​រាជការ​ហើយ​មក​រស់នៅ​ជា​កសិករ​ធម្មតា។​​គឺ​ចាប់ពី​ពេល​នោះ​ហើយដែល​លោក​បាន​ប្រើ​ទេព្យកោសល្យ​គ្មាន​ពីរ​របស់​លោក​ច្រៀងឬ​ទេសនា​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយក្នុង​ពិធី​បុណ្យទាន​នា​រដូវរំហើយស្រឡះដៃ​ពី​ការងារ​ស្រែចំការ។​ការ​ច្រៀងឬ​ទេសនា​នោះ​មិន​កំណត់​ថ្លៃ​ទេប៉ុន្តែ​អ្នកស្រុក​តែង​ប្រមែប្រមូល​ស្រូវ​អង្គ​ជូន​លោក​តាម​សទ្ធា។​ ​ការរៀនសូត្រ​របស់​ក​វី​យើង​មិន​ចប់​ទេពោល​គឺរៀង​រាល់​ពេញ​ធ្វើដំណើរ​កាត់​ភ្នំពេញលោក​តែង​ឈប់​សុំ​ចត​នៅ​វត្តឧណ្ណា​លោមជជែក​ពិគ្រោះ​រៀនសូត្រ​ជាមួយ​ភិក្ខុសង្ឃ​នៅ​ទីនោះអំពី​បញ្ហា​ផ្សេងៗ​ទាក់ទង​នឹង​ពុទ្ធ​សាសនា។​ដំណើរ​ច​ច្រប់ច្រៀង​ទេសនា​របស់​លោក​អ៊ុកអ៊ូបាន​ល្បី​ដល់​ស្ដេចហើយ​ព្រះបាទ​ស៊ីសុវត្ថិដែល​គ្រង​រាជ​ជំនាន់​នោះក៏​ត្រាស់​បង្គាប់​ឲ្យចូល​គាល់និង​ច្រៀង​ថ្វាយ​រហូត​លោក​បាន​ទទួល​គោរម​ងារ​"ភិរម្យ​ភាសា​"​ជាប់​រៀងមក។​ ​ដូចដែល​បាន​រៀបរាប់​ខាងលើអ្នក​ភិរម្យ​ភាសា​អ៊ូហៅ​ង៉ុយមិន​បាន​សរសេរ​កំណាព្យ​ដែល​លោក​ស្មូត​ច្រៀង​នោះ​ដោយ​ខ្លួនឯង​ទេហេតុនេះហើយ​ទើប​ពុទ្ធសាសនបណ្ឌិត្យ​អញ្ជើញ​លោក​មក​ច្រៀង​យឺតៗហើយ​កត់ត្រា​ទុក។​​ស្នាដៃ​របស់​ក្រម​ង៉ុយដែល​គេ​រកឃើញ​រហូតមកដល់​សព្វថ្ងៃនេះរួមមាន: ១-ច្បាប់ល្បើកថ្មី(​ជា​បទ​កាកគតិ​-​ឆ្នាំ​១៩២២) ២-ច្បាប់កេរកាលថ្មី(​ជា​បទ​ព្រហ្មគីតិ​-​ឆ្នាំ​១៩២២) ៣-សេចក្ដីរំលឹកដាស់តឿន(​ជា​បទ​ពាក្យ​៧-​ឆ្នាំ​១៩៣១) ៤-ពាក្យកាព្យ​ប្រដៅ​ជន​ប្រុស​ស្រី(​ជា​បទ​ពាក្យ​៧-មិនដឹង​កាលបរិច្ឆេទ​,អាច​ក្នុង​ឆ្នាំ​១៩៣៥ព្រោះថា​ស្នាដៃ​ទី​៥) ៥-បណ្ដាំក្រមង៉ុយ(​ជា​បទ​ព្រហ្មគីតិ​-ក្នុង​រវាង​ឆ្នាំ​១៩៣៥) បើតាម​លោកយីធន់​ដដែលបានឲ្យដឹងថានៅ​មាន​ដៃ​ផ្សេង​ទៀត​របស់​ក្រម​ង៉ុយដែល​គេ​រក​មិនឃើញ​ឯកសារ​សរសេរប៉ុន្តែ​អ្នក​ស្រាវជ្រាវ​មុនៗ​បាន​ចាត់ទុកថា​ជា​ស្នាដៃ​របស់​លោក​ដែរគឺ​ចម្រៀង​ស្ដីអំពី:ការប្រែប្រួល​នៃ​ស្រុកទេស​,​កតញ្ញូ​កតវេទី​,​ត្រៃ​លក្ខណ៍​,​ចំរៀង​ស្រី​-​ប្រុស។​ កិត្តិស័ព្ទលោកតាក្រមង៉ុយ ក្រម​ង៉ុយ​គឺជា​កវី​ម្នាក់​ដែល​មិន​សរសេរ​នូវ​កំណាព្យកាព្យឃ្លោង​ដែល​លោក​ច្រៀង​នោះ​ឡើយ។ស្នាដៃ​របស់​លោក​ដែល​គង់វង្ស​មកដល់​សព្វថ្ងៃនេះ​កើតមានឡើង​ដោយ​ការអញ្ជើញ​លោក​ទៅ​ច្រៀង​នៅ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ភ្នំពេញហើយ​ធ្វើ​ការកត់ត្រា​ទុក។​ ​លោកប៉ែនជីវ(​ស្លាប់​ឆ្នាំ​១៩៧៧ជំនាន់​ខ្មែរក្រហម​)ធ្លាប់បាន​អះអាង​ថាលោក​បាន​ស្ថិតនៅក្នុង​ក្រុម​ស្មៀន​វ័យក្មេងដែល​មាន​ភារៈ​ជួយ​កត់ត្រា​ចម្រៀង​កំណាព្យ​របស់​ក្រម​ង៉ុយតាម​ការរៀបចំ​របស់​លោកស្រី​ស៊ុយ​ហ្សាន​កាប៉ឺ​ឡែស(SuzanneKarpeles)ដែល​ជា​នាយិកា​វិទ្យា​ស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​នា​សម័យ​នោះ។ឯកសារ​របស់លោក​យីធន់ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​ដោយ​សាលាក្រុង​ភ្នំពេញ​មាន​ចំណងជើង​ថា​"​អ្នក​ភិរម្យ​ភាសា​អ៊ូហៅ​ង៉ុយ"​​នា​ឆ្នាំ​២០០៨ក៏​បាន​បញ្ជាក់ថាលោកសឺ​ដេសបាន​នាំ​ឲ្យ​អ្នក​ភិរម្យ​ភាសា​ទៅ​ជួប​លោក​ស្រីកាប៉ឺ​ឡែសហើយ​ពេល​ច្រៀង​កត់ត្រា​ចប់លោកស្រី​ជនជាតិ​បារាំង​រូបនោះបាន​ផ្ដល់ប្រាក់​១​រៀល​ជូន​លោក​កវី​យើងដើម្បី​ជា​និមិត្តរូប​នៃ​ការស្រឡាញ់​វប្បធម៌អរិយ​ធម៌​ខ្មែរ។​ក្រោយមក​ពុទ្ធសាសនបណ្ឌិត្យ​បាន​ចាត់ចែង​ចងក្រង​ចំរៀង​កំណាព្យ​នោះ​ជា​សៀវភៅ​ទៅ​បោះពុម្ព​ចំនួន​៤​ច្បាប់ដែល​បន្ទាប់មក​ទៀត​បញ្ចូល​គ្នា​ធ្វើ​ជាមួយ​ច្បាប់​វិញ។​ ​ការគ្មានទេមិនមែន​គ្រាន់តែ​ស្ថិតនៅត្រង់​ជើង​កាព្យ​ពិរោះពោរពេញ​ទៅដោយ​ខ្លឹមសារ​ជ្រាលជ្រៅ​នោះទេប៉ុន្តែ​លោក​ថែមទាំង​មាន​ទេព្យកោសល្យ​ក្នុងការ​ដេញចាប៉ី​ខ្សែ​មួយឬ​សាយដៀវ​ថែម​ទៀត​ផង។ពេល​លោក​សូត្រ​កំណាព្យលោក​តែង​ដេញចាប៉ី​ខ្សែ​មួយ​កំដរដែល​បន្ថែម​នូវ​ការ​ទាក់ចិត្ត​យ៉ាង​អស្ចារ្យ។​​ក្នុងពេល​ដែល​លោក​ច្របល់​គ្រប់​ទិស​ច្រៀង​ទូន្មាន​មនុស្ស​ផងទាំងពួងលោក​តែង​មាន​បង្វិចនិង​ឈើច្រត់​កាន់​តាម​ខ្លួន​ជាប់​ជានិច្ច។យើង​អាច​ស្រមៃ​អំពី​រូបរាង​របស់​ក្រុម​ង៉ុយ​គឺបុរស​ម្នាក់​មាឌធំដុះ​ក្បាលពោះកាត់សក់​ជ្រង​ខ្លីទុក​ពុកមាត់​ខាងលើនិយម​ស្លៀកសំពត់​ចងក្បិនពាក់​អាវកត្រង់​ឡេវ​ធំពាក់​ស្បែកជើងផ្ទាត់និង​មួក​សំបុក​។គឺ​រូបរាង​នេះហើយដែល​សិល្បៈករ​ចំលាក់​បាន​ឆ្លាក់​ឡើង​ដាក់​តម្កល់​នៅ​បូជនីយដ្ឋា​ន​អ្នកភិ​រម្យភា​សាអ៊ូហៅ​ង៉ុយនា​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃនេះ។​ ​បើ​តាម​ការ​ចងក្រងរ​បស់​លោក​យីធន់បានឲ្យដឹងថាចាប៉ី​ខ្សែ​មួយ​របស់​ក្រុម​ង៉ុយអាច​ដោះ​ចេញ​ពី​គ្នា​ហើយ​តម្លើង​បាន​ភ្លាមៗ​កាលណា​គាត់​ត្រូវ​ការប្រើ។ឃ្លោក​នៃ​ចាប៉ី​ខ្សែ​មួយ​ឬ​សាយដៀវ​នោះ​លោក​ដាក់​ក្នុង​បង្វិចហើយ​ឈើច្រត់​ត្រូវបាន​លោក​យកមក​ធ្វើ​ជា​ដងរួច​ដាក់​ខ្សែកើត​ជា​ឧបករណ៍​ចាប៉ី​ខ្សែ​មួយ​ប្រគុំ​បាន​ភ្លាម។​ ​កិត្តិ​ស័ព្ទ​នៅ​ក្រៅប្រទេស​ កេ្តរិ៍​ឈ្មោះ​របស់​ក្រម​ង៉ុយបាន​សាយភាយ​រហូតដល់​ស្រុក​សៀម។ស្ដេច​សៀមបានធ្វើ​រាជសារ​មក​សុំ​អញ្ជើញ​អ្នក​ភិរម្យ​ភាសា​អ៊ូទៅ​ច្រៀង​ថ្វាយ​ឯ​ស្រុក​បាងកក។លោក​ក្រម​ង៉ុយបាន​ធ្វើដំណើរ​ទៅ​​នៅ​ស្រុក​សៀម​អស់​រយៈពេល​៣​ខែហើយ​បាន​ទទួល​ការ​រាប់អានពី​សំណាក់​ព្រះមហាក្សត្រនិង​មន្ត្រី​សៀម។ពេល​នោះ​ស្ដេច​សៀម​បាន​ប្រទាន​ងារ​ជា​ភិរម្យ​ភាសា​"​ផៃ​រ៉ោះ​លឿ​កឺន​"​និង​ប្រទាន​​​ឡេវអាវ​ប្រាក់​ឌួងព្រមទាំង​ប្រាក់​និង​វត្ថុ​ផ្សេងៗ​ទៀត​ជាច្រើន។ ​តាម​ការរៀបរាប់​ឯកសារ​ទាំងឡាយ​មិន​បាន​បញ្ជាក់​ទេ​ថាការអញ្ជើញ​ទៅកាន់​ស្រុក​សៀម​នោះ​កើតឡើង​នៅពេលណា។ ប្រភពអត្ថបទដកស្រង់ ប្រភពសំឡេងmp3 ដោយ​៥០០០​ឆ្នាំ​
    Public date : 22, Feb 2024 (5,140 Read)
    កុមារភាព កុមារឯមប្រសូតពី​ថ្ងៃ២᧥៦ឆ្នាំ​រោងទោស័កព.ស.២៤២២ក្នុង​ក្រុង​ភ្នំពេញ។បិតា​នាមមាន់(ឧកញ៉ា​រតន​នាយក​ចាងហ្វាង​ព្រះ​ឃ្លាំង)មាតា​នាមប្រាក់។កាល​លោក​ឧកញ៉ាមាន់ត្រឡប់​ពី​ធ្វើ​ចៅហ្វាយ​ស្រុកខេត្ត​ត្បូងឃ្មុំផ្លាស់​ទៅ​ខេត្ត​លង្វែកបាន​បំបួស​កុមារឯមដែល​មាន​ជន្មាយុ១៥ឆ្នាំជា​សាមណេរមាន​សម្ដេច​ព្រះ​មហា​សង្ឃរាជទៀងជា​ព្រះ​ឧបជ្ឈាយ៍ក្នុង​វត្ត​ឧណ្ណាលោមពីព.ស.២៤៣៧។សាមណេរឯមបាន​ហាត់​សូត្រ​ធម៌១ចប់ភាណវារ​បាលីព្រម​ទាំង​រៀន​ប្រែ​គម្ពីរ​បាលីក្នុង​សំណាក់​ព្រះ​តេជ​ព្រះ​គុណ​ព្រះ​នាម​វិមលធម្មថោងបាន៣គម្ពីរ,ត​មកបាន​រៀប​ប្រែ​គម្ពីរ​បាលីក្នុង​សំណាក់​លោក​គ្រូ​អាចារ្យយ៉ាំង,លោក​គ្រូ​អាចារ្យរ៉ត,លោក​ឧកញ៉ាសុធម្មមេធាអ៊ុងនិង​លោក​ឧកញ៉ា​សទ្ធម្មប្រីជាកងទៀតរួម​ទាំងអស់៩គម្ពីរ។ បព្វជ្ជា សាមណេរឯមបាន​បព្វជ្ជា​អស់៦វស្សាដល់​ជន្មាយុ​គ្រប់២១ឆ្នាំបាន​សូម​ឧបសម្បទា​ជា​ភិក្ខុពីព.ស.២៤៤៣មាន​សម្ដេច​ព្រះ​មហា​សង្ឃរាជទៀងជា​ព្រះ​ឧបជ្ឈាយ៍,ព្រះ​ពុទ្ធវង្សនន្ទនិង​ព្រះ​មង្គល​ទេពាចារ្យកុយជា​ឧបសម្បទាចារ្យនៅ​វត្ត​ឧណ្ណាលោមក្រុង​ភ្នំពេញ,មាន​លោក​ឧកញ៉ា​មហា​មន្ត្រីប៉ុកឌុចជា​អ្នក​ឧបត្ថម្ភក៍។ ការតែងតាំង សម្ដេច​ព្រះ​មហា​សង្ឃរាជបាន​តាំង​ភិក្ខុឯមដែល​ទើប​នឹង​បាន​ឧបសម្បទា​ថ្មីៗឲ្យ​ធ្វើ​ជា​អាចារ្យ​បង្ហាត់​សូត្រ​ធម៌​ភាណវារ​បាលីឲ្យ​ប្រើ​ខ្យល់​វែងខ្លីទីឃៈរស្សៈត្រឹមត្រូវ​តាម​វិធី​ភាសា​បាលីដូច​គំរូ​ភាសា​បាលីដែល​ប្រើ​ក្នុង​ភាសា​បាលី​ជាន់​ខ្ពស់​សព្វ​ថ្ងៃ​នេះ។ភិក្ខុឯមព្យាយាម​បង្ហាត់​សូត្រ​ធម៌ក្នុង​វត្ត​ឧណ្ណាលោម​ផងក្នុង​វត្ត​កំពង់ឆ្នាំង​ជាដើម​ផងអស់​វេលា​ពីរ​ឆ្នាំ។ដល់ព.ស.២៤៤៥សម្ដេច​ព្រះ​មហា​សង្ឃរាជបាន​ចាត់​លោក​គ្រូ​អាចារ្យឯមឲ្យ​ទៅ​ធ្វើ​ចៅអធិការ​វត្ត​ស៊ីធរឃុំ​ស៊ីធរស្រុក​ស្រីស៊ីធរខេត្ត​ព្រៃវែង(សព្វ​ថ្ងៃ​នេះរួច​ចូល​ក្នុង​ស្រុក​ខ្សាច់​កណ្ដាល)។លោក​គ្រូ​ចៅអធិការឯមបាន​រៀបចំ​វត្ត​ស៊ីធរដែល​ជា​វត្ត​ចាស់​មាន​ទី​សេនាសនៈ​បាក់បែកឲ្យ​ទៅ​ជា​វត្ត​មួយ​មាន​ព្រះ​វិហារ​ដ៏​រុងរឿងមាន​កុដិ​សាលា​ធំៗចំនួន៣ខ្នងមាន​ដំណាំ​ឈើ​ធំៗនិង​ផល​ព្រឹក្សខ្នុរស្វាយដូងស្លាដ៏​ច្រើន​រយ​ដើមព្រម​ទាំង​បង្រៀន​គម្ពីរ​បាលី​ដល់​ពួក​ភិក្ខុ​សាមណេរ​ច្រើន​អង្គអស់​វេលា៩ឆ្នាំមាន​កិត្តិសព្ទ​ល្បីល្បាញ​ខាង​ការ​សម្ដែង​ធម៌​ទេសនា​និង​ការ​បង្ហាត់​បង្រៀនព្រម​ទាំង​ការ​កសាង​វត្ត​អារាម។ ស្នាព្រះហស្ត ដល់ព.ស.២៤៥៤ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិមុនីវង្សកាល​នៅ​ជា​ព្រះ​អង្គ​ម្ចាស់​អធិបតីដែល​សាង​ព្រះ​រាជ​ដំណាក់​ជិត​វត្ត​លង្កាទ្រង់​បាន​ឃើញ​វត្ត​លង្កាដែល​ឋិត​នៅ​ក្នុង​ទី​ទំនាប​ទឹក​លិចសល់​ត្រឹម​តែ​ខឿន​ព្រះ​វិហារដែល​មាន​តែ​រោង​ស្បូវ​មួយគ្រប​ព្រះ​ពុទ្ធ​រូប១ព្រះ​អង្គ,ទ្រង់​ក៏​មាន​ព្រះ​រាជ​វិតក្ក​អាណិត​ព្រះ​ពុទ្ធ​រូបដែល​គេ​មើល​ទៅ​ឃើញ​ដូចជា​គេ​បណ្ដែត​ពោងពាយ​ចោល​កណ្ដាល​បឹងស្ងាត់​ឈឹងមិន​សូវ​មាន​បរិស័ទ​សោះទើប​ទ្រង់​ចូល​ទៅ​គាល់​សម្ដេច​ព្រះ​មហា​សង្ឃរាជទូល​ស្នើ​សុំ​ឲ្យ​សម្ដេច​និមន្ត​លោក​គ្រូ​ចៅអធិការឯមពី​វត្ត​ស៊ីធរមក​គង់​នៅ​វត្ត​លង្កា​វិញដើម្បី​ជួយ​កសាង​វត្ត​នេះព្រោះ​លោក​គ្រូ​ចៅអធិការខាត់សុគត​ទៅ​ហើយ។សម្ដេច​ព្រះ​មហា​សង្ឃរាជទ្រង់​បង្គាប់​លោក​គ្រូ​ព្រះ​មហា​វិមលធម្មថោងឲ្យ​ចាត់ការ​ផ្ទេរ​រៀបចំ​ចៅអធិការ​វត្ត​ទាំង​ពីរ​នេះ។លោក​គ្រូ​ព្រះ​មហា​វិមលធម្មបាន​ចាត់​លោក​គ្រូ​អាចារ្យឯមឲ្យ​មក​ធ្វើ​ចៅអធិការ​វត្ត​លង្កាពី​ព.ស.២៤៥៤​។លោក​គ្រូ​ព្រះ​អាចារ្យឯមជា​ចៅអធិការ​វត្ត​លង្កាគង់​នៅ​ក្នុង​សេនាសនៈ​ចាស់​មួយដែល​ជា​សាលា​រៀន​ផងជា​កុដិ​សម្រាប់​ចៅអធិការ​ផងដែល​លោក​អ្នក​ឧកញ៉ា​យោមរាជម៉ែមសេនាបតី​ក្រសួង​យុត្តិធម៌រុះ​រោង​ល្ខោន​របស់​លោក​មក​កសាង​ប្រគេន។លោក​គ្រូ​ចៅអធិការឯមខំ​ខ្វល់ខ្វាយ​កសាង​ព្រះ​វិហារតាំង​ពី​ផ្ដើម​រៀប​ឥដ្ឋ​សសរនិង​ជញ្ជាំង​ឡើង​ជា​ដំបូងដរាប​ដល់​ខឿន​កំពែងនិង​បល្ល័ង្ក​ព្រះ​ពុទ្ធ​រូប​ធំដែល​រំកិល​យក​ពី​វត្ត​លង្កា​ចាស់ខាង​អាគ្នេយ៍​វត្ត​ភ្នំមក​តម្កល់​ក្នុង​ព្រះ​វិហារ​វត្ត​លង្កា​សព្វ​ថ្ងៃ​នេះព្រម​ទាំង​បាន​កសាង​កុដិ១ខ្នងពីរ​ជាន់ដែល​រុះ​ចេញ​បាត់​ទៅហើយ​កសាង​កុដិ​ថ្ម​ធំ​សព្វ​ថ្ងៃ​នេះ​ឡើង​វិញ,លោក​បាន​កសាង​ហោត្រៃ​មួយ​ខ្នងដោយ​ឥដ្ឋ​ស៊ីម៉ងត៍​ពីរ​ជាន់,សាលា​ធម្មសភា​មួយ​ខ្នងគ្រឿង​ស៊ីម៉ងត៍២ជាន់មាន​រោង​ជួង១ជាន់​នៅ​នោះ​ផង,កំពែង​ស៊ីម៉ងត៍៤៧ល្វែងព័ទ្ធ​វត្ត​លង្កាពី​ចំហៀង​ខាង​ជើង​និង​ខាង​កើតប្រវែង២៤៧ម.៨២បាន​កសាង​សាលា​បាលី​រង១ខ្នង,សាលា​បឋម​សិក្សា​បំពេញ​វិជ្ជា១ខ្នងគ្រឿង​ឥដ្ឋ​ស៊ីម៉ងត៍​ភ្លោះ​ទន្ទឹម​គ្នាចំ​ខាង​ក្រោយ​ព្រះ​វិហារ,បាន​កសាង​កុដិ​ឈើ១ខ្នងខាង​លិច​កុដិ​ថ្ម​ធំ,បាន​សាង​ប្រាង្គ១ខាង​មុខ​ព្រះ​វិហារបញ្ចុះ​ព្រះ​អដ្ឋិធាតុ​ព្រះ​សព​ព្រះ​មហា​វិមលធម្មថោង,បាន​ចាក់​ដី​ជម្រៅ២ម៉ែត្រពេញ​វត្ត​លង្កា​ទាំង​មូលព្រម​ទាំង​បាន​ជួយ​ឧបត្ថម្ភ​ការ​កសាង​កុដិពេញ​បរិវេណ​វត្ត​លង្កា​ចំនួន៣៦ខ្នង។មិន​តែ​ប៉ុណ្ណោះ,លោក​បាន​កសាង​សាលា​បាលី​រង១និង​កុដិ​ធំ១(គ្រឿង​ឈើ)ចេតិយ១នៅ​វត្ត​ក្រាំងពន្លៃស្រុក​ឧដុង្គខេត្ត​កំពង់ស្ពឺបញ្ចុះ​ធាតុ​លោក​ឧកញ៉ាល្វីជោមាន់(១)ជា​បិតានិង​លោក​ស្រីប្រាក់ជា​មាតា។(១)​ឧកញ៉ាល្វីជោជា​ងារ​នៃ​ចៅហ្វាយ​ខេត្ត​លង្វែកព្រោះ​សាលា​ខេត្ត​នេះតាំង​នៅ​ក្នុង​ឃុំ​ល្វី។ឃុំ​ល្វីកែ​ជា​ឃុំ​បន្ទាយ​លង្វែកពី​ឆ្នាំ១៩៣៥តាម​ពាក្យ​សុំ​របស់​លោកម៉ីអ៊ុំមេ​ឃុំ​ល្វីនិង​លោកទេសលឹមចៅហ្វាយ​ស្រុក​កំពង់​ត្រឡាចនិង​លោកសូរមៀចគ្រូ​បង្រៀននៅ​សាលា​ពាម​លង្វែកបាន​សុំ​ទៅ​លោក​ចៅហ្វាយ​ខេត្តនឹង​លោក​រេស៊ីដងត៍​កំពង់ឆ្នាំង។ពាក្យ​ថាល្វីថាល្វីនេះបាន​ជា​ឲ្យ​ដាក់​នាម​ថាល្វីឯមជាប់​ត​មក។ សមណស័ក្តិ កាល​ពីព.ស.២៤៤៦លោក​គ្រូ​អាចារ្យឯមបាន​សមណ​ស័ក្តិ​ជា​ព្រះ​គ្រូ​វិមល​ប្បញ្ញា។ដល់​មកព.ស.២៤៥៧បាន​ឡើង​សមណ​ស័ក្តិ​ជា​ព្រះ​ញាណ​បវរ​វិជ្ជា(រាជា​គណៈ​ចត្វា)។ដល់ព.ស.២៤៥៨មាន​ព្រះ​រាជ​ប្រកាសនិង​អារ៉ែតេ​រ៉េស៊ីដងត៍​ស៊ុបប៉េរីយើរតាំង​ជា​សាស្ត្រាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់ដោយ​ការ​ប្រឡង​រើស​រូប​ជាប់​លេខគឺ​ជា​ការ​ប្រឡង​រើស​រូប​សាស្ត្រាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់​លើក​ដំបូង​បំផុត។ ជំនាន់​មុនកាល​សាលា​បាលី​ជាន់​ខ្ពស់ពុំ​ទាន់​កើត​ឡើងការ​សិក្សា​ធម៌​វិន័យនិង​ការ​សិក្សា​គម្ពីរ​បាលី​នៃ​កុលបុត្រ​អ្នក​កម្ពុជរដ្ឋមាន​ស្ដួចស្ដើង​ណាស់ជា​ហេតុ​នាំ​ឲ្យ​ការ​ប្រតិបត្តិ​ផ្លូវ​ធម៌​វិន័យធ្លាក់​ចុះ​ក្នុង​ការ​វិបត្តិ​ច្រើន​អន្លើ។តាំង​ពី​សាលា​បាលី​ជាន់​ខ្ពស់​កើត​ឡើងមាន​ព្រះ​សព​ព្រះ​មហា​វិមលថោងជា​នាយកមាន​ព្រះ​ញាណ​បវរ​វិជ្ជាឯម,ព្រះ​គ្រូ​សង្ឃសត្ថាជួនណាត,ព្រះ​គ្រូ​សង្ឃវិជ្ជាហួតតាតជាដើមដែល​ជា​សាស្ត្រាចារ្យ​សាលា​បាលី​ជាន់​ខ្ពស់ជា​ជំនួយ​កម្លាំង​ផងលោក​បាន​រៀបចំ​ការ​សិក្សានិង​ការ​កែប្រែ​វត្ត​ប្រតិបត្តិ​ច្រើន​អន្លើ។សម័យ​នោះមាន​អធិករណ៍​យ៉ាង​ធំៗខាង​ផ្លូវ​ពុទ្ធសាសនាដូចជា​មហា​សង្គ្រាម១កើត​ឡើង​ក្នុង​ប្រទេសព្រោះ​តែ​ការ​សម្រិត​សម្រាំង​វត្ត​ប្រតិបត្តិ​នោះ​ឯង។លោក​គ្រូ​ព្រះ​ញាណ​បវរ​វិជ្ជាឯមហាក់​ដូចជា​ធម្មទេសនា១រូប​យ៉ាង​ឆ្នើម,វត្ត​លង្កាហាក់​ដូចជា​សមរភូមិ១យ៉ាង​ធំក្នុង​ប្រទេស​កម្ពុជា។ ដោយ​ហេតុ​អធិករណ៍​នេះបាន​ជា​ព្រះ​តេជ​ព្រះ​គុណព្រះ​ញាណ​បវរ​វិជ្ជាល្វីឯមខំ​កសាង​ធម្ម​អាវុធគឺ​សៀវភៅ​ធម៌​វិន័យ​ផ្សេងៗ(ដូច​នឹង​មាន​រាយ​ឈ្មោះ​សៀវភៅតទៅ​ខាង​មុខ)សរសេរ​បោះពុម្ព​ចែក​ជា​ធម្មទានដើម្បី​ជា​គ្រឿង​បំភ្លឺ​សតិ​បញ្ញានៃ​ពុទ្ធសាសនិកជនជា​គ្រឿង​រម្ងាប់​អធិករណ៍​នោះ។ប៉ុណ្ណោះ​ហើយក៏​នៅ​តែ​ពុំ​ទាន់​ស្ងប់,បាន​ជា​វេលា​មួយលោក​សន្ទនា​ជា​មួយ​នឹង​អ្នក​អម្ចាស់នរោត្តមសិង្ហរ៉ាជា​ព្រះ​រាជ​សុណិសានៃ​ព្រះ​បាទ​សម្ដេច​ព្រះស៊ីសុវត្ថិមុនីវង្សពិគ្រោះ​គ្នា​អំពី​ការ​រម្ងាត់​អធិករណ៍​នោះ,បាន​សម្រេច​ដោយ​យោបល់​ថា​:គួរ​តែ​ប្រែ​គម្ពីរ​ព្រះ​ត្រៃបិដកដែល​ជា​ភាសា​បាលីឲ្យ​ជា​សេចក្ដី​សម្រាយដើម្បី​ឲ្យ​ជន​ទាំងលាយមើល​ស្ដាប់​សេចក្ដី​បាន​គ្រប់​គ្នាកុំ​ឲ្យ​ជជែក​យក​តែ​ត្រូវ​រៀង​ខ្លួន​ទៀត។អ្នក​អង្គ​ម្ចាស់នរោត្តមសិង្ហរ៉ាមាន​ព្រះ​រាជ​ហឫទ័យ​ជ្រះ​ថ្លាបាន​ជាវ​គ្រឿង​ប្រដាប់​សរសេរមាន​ក្រដាស​ជាដើមមក​ប្រគេន​មិន​ឲ្យ​ខ្វះ​ខាត។ព្រះ​តេជ​ព្រះ​គុណព្រះ​ញាញ​បវរ​វិជ្ជាល្វីឯមក្រោយ​ដែល​បាន​ពិគ្រោះ​នឹង​ព្រះ​ថេរានិត្ថេរៈជា​សហការី​របស់​លោក​ហើយក៏​ចាត់​ឲ្យ​សរសេរ​ចម្លង​បាលី​វិន័យ​បិដក​ជា​ដំបូងរហូត​ដល់​ចប់​គម្ពីរ​មហា​វិភង្គព្រម​ទាំង​ប្រែ​ផង(២)(ចម្លង​នៅ​វត្ត​លង្កាក្នុងព.ស.២៤៦០)ហើយ​ថ្វាយ​ចំពោះ​ព្រះ​បាទ​សម្ដេច​ព្រះស៊ីសុវត្ថិមុនីវង្សកាល​នៅ​ជា​សម្ដេច​ព្រះ​កែវហ្វា​នៅ​ឡើយដើម្បី​ទ្រង់​ជួយ​ទូល​ស្នើ​ការ​ប្រែ​និង​ការ​បោះពុម្ព​ព្រះ​ត្រៃបិដកចំពោះ​ព្រះ​បាទ​សម្ដេច​ព្រះស៊ីសុវត្ថិព្រះ​ចៅ​ប្រទេស​កម្ពុជានិង​រាជការ​អាណាព្យាបាលហើយ​លោក​បាន​ថ្វាយ​យោបល់​ថា​:កិច្ចការ​នេះ​ធំ​ណាស់សូម​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិតតម្រូវ​ឲ្យ​ប្រគេន​ទៅ​លោក​គ្រូ​ព្រះពោធិវ័ង្សម៉ានិង​ព្រះ​រាជា​គណៈ​ខ្លះខាង​វត្ត​បទុមវតី​ឲ្យ​ចាត់ការទើប​នឹង​បាន​សម្រេចហើយ​នឹង​បាន​សន្តិភាព​ខាង​ពុទ្ធសាសនា​ផង។ដំណើរ​ការ​នេះក៏​អនុវត្ត​ទៅ​តាម​យោបល់​នោះ​មែនប៉ុន្តែ​ឥត​ឃើញ​ចេញ​ផល​មក​ជា​យ៉ាង​ដូចម្ដេច​សោះអស់​វេលា​ដ៏​យូរ​ឆ្នាំ។(២)​សំណៅ​នេះសព្វ​ថ្ងៃ​នៅ​ឯ​វត្ត​ស្វាយពពែ។ លុះ​មក​ដល់ព.ស.២៤៧២ព្រះ​តេជ​ព្រះ​គុណ​ព្រះ​ញាណ​បវរ​វិជ្ជាល្វីឯមបាន​ឡើង​ឋានៈ​ជា​ចាងហ្វាង​សាលា​បាលី​ជាន់​ខ្ពស់,ដល់ព.ស.២៤៧៥បាន​ឡើង​សមណ​ស័ក្តិ​ជា​ព្រះសីរីសម្មតិវង្ស,កាល​ដែល​ព្រះ​ករុណាព្រះ​បាទ​សម្ដេច​ព្រះស៊ីសុវត្ថិមុនីវង្សទ្រង់​បាន​រាជាភោសេក​ហើយ,ព្រះ​តេជ​ព្រះ​គុណ​ព្រះសិរីសម្មតិវង្សល្វីឯមបាន​ថ្វាយ​ព្រះ​ពរ​ទូល​ស្នើអំពី​ការ​ប្រែនិង​ការ​បោះពុម្ព​ព្រះ​ត្រៃបិដក​នោះ​ទៀត។ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះស៊ីសុវត្ថិមុនីវង្សនិង​រាជការ​អាណាព្យាបាល​បារាំងសែសក្រោយ​ដែល​កុង្សីយ៍​សេនាបតី​ជំនុំ​ព្រម​ហើយព្រះ​អង្គ​ក៏​ទ្រ់​ប្រោស​ព្រះ​រាជទាន​ព្រះ​រាជានុញ្ញាត​ឲ្យ​បង្កើត​ក្រសួង​ពុទ្ធសាសនបណ្ឌិត្យ,ក្រុម​ជំនុំ​ព្រះ​ត្រៃបិដកព្រម​ទាំង​តែងតាំង​ព្រះ​តេជ​ព្រះ​គុណ​ព្រះសិរីសម្មតិវង្សល្វីឯមជា​អធិបតី​ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក​ផង។ការ​កសាង​ព្រះ​ត្រៃបិដកក៏​បាន​លូត​លាស់​​មក​ជា​លំដាប់។ការ​សិក្សា​ធម្មវិន័យក្នុង​សាលា​បាលី​ជាន់​ខ្ពស់និង​សាលា​បាលី​ក្នុង​វត្ត​លង្កាក៏​ចម្រើន​ដោយ​ក្រៃលែងដរាប​តែ​ព្រះ​ថេរានុត្ថេរៈខេត្ត​ក្រៅមាន​ខេត្ត​បាត់ដំបងនិង​កំពង់ឆ្នាំង​ជាដើមបាន​បើក​សាលា​រៀន​បាលីនិង​ធម្មវិន័យយក​តម្រាប់​តាម​វត្ត​លង្កា​ជា​ច្រើន​វត្ត។ ប្រភពអត្ថបទដកស្រង់ ប្រភពសំឡេងmp3 ដោយ​៥០០០​ឆ្នាំ​
    Public date : 22, Feb 2024 (17,973 Read)
    លោកញ៉ុកថែមកើតនៅថ្ងៃទី២១ខែមិថុនាឆ្នាំ១៩០៣នៅឃុំស្វាយប៉ោស្រុកសង្កែខេត្តបាត់ដំបង។បិតាលោកឈ្មោះញុំរីឯមាតាឈ្មោះហៀកជាជាតិខ្មែរហើយជាកសិករនៅភូមិអូតាគីឃុំជ្រៃស្រុកខេត្តបាត់ដំបង។គាត់មានប្អូនប្រុសម្នាក់នាមញ៉ុកហុល។ កុមារភាពនិងការសិក្សា កាលពីកុមារភាពគឺក្នុងឆ្នាំ១៩១៣លោកបានទៅរៀននៅវត្តពោធិវង្សស្រុកសង្កែខេត្តបាត់ដំបង។លោកបានសិក្សាអក្សរជាតិក្នុងសំណាក់លោកគ្រូអាចារ្យសនហើយ​បាន​សិក្សា​ធម៌វិន័យក្នុងសំណាក់លោកគ្រូសូត្រអ៊ីវទូចនៅវត្តពោធិវង្ស។ នៅឆ្នាំ១៩១៨លោកមានបព្វជ្ជា(បួស)ជា​សាមណេរ។ក្នុងឋានៈជាសាមណេរនេះលោក​បាន​សិក្សា​ធម៌វិន័យនិង​ភាសា​បាលីក្នុងសំណាក់លោកគ្រូអាចារ្យផ្សេងៗនៅ​ខេត្ត​បាត់ដំបង។លោក​​ក៏​បាន​ទៅ​សិក្សា​នៅ​បរទេសដែរគឺ​ក្នុង​ឆ្នាំ១៩១៩លោក​បាន​បន្ត​វិជ្ជា​នៅ​ក្រុង​បាងកកប្រទេសថៃ។លោក​បាន​ជាប់​សញ្ញាប័ត្រ​ធម្មសិក្សា​ជាន់​ត្រីនៅកំឡុងឆ្នាំ១៩២១និងជាប់សញ្ញាប័ត្រធម្មសិក្សាជាន់ទោក្នុង​ឆ្នាំ១៩២៣។នៅឆ្នាំ១៩២៤លោកបាន​ឧបសម្ប័ទ​ជាភិក្ខុហើយនៅក្នុងឆ្នាំដដែល​នេះលោក​បាន​ជាប់​សញ្ញាប័ត្រ​បរិយត្តិ​ភាសា​បាលីទីមហា៣ប្រយោគ។ពីរ​ឆ្នាំក្រោយមកគឺឆ្នាំ១៩២៦លោក​បាន​ជាប់ទីមហា៤ប្រយោគហើយ​​ពីរ​ឆ្នាំតមកទៀត(១៩២៨)លោក​ជាប់ទីមហា៥ប្រយោគនិង​ជាទី​បញ្ចប់លោកបានជាប់ទីមហា៦ប្រយោគនៅក្នុងឆ្នាំ១៩២៩។សូម​បញ្ជាក់​ថានៅ​ប្រទេស​ថៃការសិក្សា​ភាសា​បាលីមាន​សរុប​ទាំង​អស់​៩ប្រយោគ(ជាន់ឬកម្រិត)ដែល​ប្រយោគ​ទី៩ជា​ប្រយោគ​ខ្ពស់​បំផុត(ថ្នាក់​បណ្ឌិត)។លោកបានលា​ចាក​សិក្ខាបទ​មក​ជា​គ្រហស្ថនៅឆ្នាំ១៩៣៦។ ការងារ ពេល​លោក​ទៅ​សិក្សា​នៅ​ប្រទេស​ថៃលោក​ក៏​បាន​ធ្វើការ​នៅ​ទី​នោះ​ដែរ។លោក​ធ្វើ​ជា​គ្រូបង្រៀន​ភាសា​បាលីនៅ​ទីក្រុង​បាងកកចាប់​ពី​គ.ស.១៩២៧ទៅ​ទល់​នឹងគ.ស.១៩៣០ទើប​ត្រឡប់​មក​កាន់​ទីក្រុង​ភ្នំពេញ​វិញដោយ​ចូល​ធ្វើ​ជា​សមាជិក​គណៈកម្មាការ​ប្រព្រះត្រៃបិដកនៅ​ពុទ្ធសាសនបណ្ឌិត្យ។នៅ​ឆ្នាំ១៩៣៨លោក​ធ្វើការ​នៅ​ព្រះរាជបណ្ណាល័យកម្ពុជាមាន​មុខងារ​ជា​អ្នកចាត់ចែង​បោះពុម្ព​ផ្សាយ​សៀវភៅ​ផ្សេងៗនិងទស្សនាវដ្ដីកម្ពុជសុរិយា។នៅ​ឆ្នាំ​បន្ទាប់​មក(១៩៣៩)លោក​បាន​ធ្វើជា​តំណាង​សម្ដេចព្រះនរោត្ដមសុធារសនិង​ជា​អធិបតី​ពុទ្ធសាសនបណ្ឌិត្យក្រុងភ្នំពេញជាមួយ​តំណាង​ផ្សេងៗ​ទៀតលោក​បាន​​ទៅ​រៀបចំ​កម្មវិធី​សិក្សានិង​ពិធី​សម្ពោធន៍​ពុទ្ធសាសនបណ្ឌិត្យ​នៅ​ក្រុង​ហ្លួងព្រះបាងនិង​ក្រុង​វៀងច័ន្ទនា​ប្រទេស​លាវ។ឆ្នាំ១៩៤២លោក​បាន​ទៅ​សម្ពោធ​មន្ទីរ​សាសនបណ្ឌិត្យ​ខេត្តឃ្លាំងប្រទេស​វៀតណាម​ភាគ​ខាង​ត្បូងនិងឆ្នាំ១៩៤៣លោក​ជា​តំណាង​រៀបចំ​កម្មវិធី​សិក្សា​សម្រាប់​ពុទ្ធសាសនបណ្ឌិត្យនៅ​ខេត្ត​ប៉ាក់សេ​ប្រទេសលាវ។ លោកញ៉ុកថែមបាន​ធ្វើជា​សាស្ត្រាចារ្យ​ខ្មែរ​នៅ​ថ្នាក់​ទី៥នៃសាលាគរុវិជ្ជានៅ​ឆ្នាំ១៩៤៥។នៅ​ឆ្នាំ១៩៤៦លោក​ធ្វើការ​នៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យព្រមទាំង​ជា​សាស្ត្រាចារ្យ​នៅ​វិទ្យាល័យស៊ីសុវត្ថិទៀត​ផង។ប៉ុន្តែ​នៅ​ឆ្នាំ១៩៥០លោក​លា​ឈប់​ពី​ពុទ្ធសាសនបណ្ឌិត្យ​ចូល​មក​បម្រើ​ក្រសួងសិក្សាធិការជាតិក្រោយ​ពេល​ដែល​បារាំង​ផ្ទេរ​វិទ្យាល័យស៊ីសុវត្ថិមក​ជា​សម្បត្តិ​ជាតិ​ហើយ​លោក​ធ្វើជា​សាស្ត្រាចារ្យជាប់​សន្យា​រហូត​មក។ប្រាំមួយ​ឆ្នាំ​ក្រោយ​មកគឺ​នៅ​ឆ្នាំ១៩៥៦លោក​សុំ​ផ្លាស់​ទៅ​ធ្វើ​ជា​សាស្ត្រាចារ្យ​ខ្មែរនៅ​វិទ្យាល័យមុនីវង្សនា​ក្រុងបាត់ដំបង។ប៉ុន្តែ​ក្នុង​ឆ្នាំ១៩៥៨លោក​បាន​ផ្លាស់​ទៅ​ធ្វើការ​នៅ​វិទ្យាស្ថានជាតិគរុកោសល្យនា​ក្រុង​ភ្នំពេញ​វិញ​ក្នុង​ឋានៈ​ជា​សាស្ត្រាចារ្យ​ផងនិង​អ្នកស្រាវជ្រាវ​ឯកសារ​អក្សរសាស្ត្រ​ខ្មែរនៅ​វិទ្យាស្ថាន​នោះ​ផង។លោក​ជា​សាស្ត្រាចារ្យ​ខ្មែរ​នៅ​សាលាភូមិន្ទរដ្ឋបាល។ ស្នាដៃ កាលលោកទៅសិក្សានិងធ្វើការនៅប្រទេសថៃលោកបាននិពន្ធសៀវភៅជាភាសាថៃឬបាលីថៃ។ស្នាដៃទាំងនោះមានជាអាទិ៖នមោកថានានាជាតកវណ្ណនាធម្មនិទ្ទេសភាគ១ទេវតាភាសិតនិងពុទ្ធភាសិត។ ក្រៅពីនេះលោកមានស្នាដៃជាភាសាខ្មែរយ៉ាងច្រើនដូចជា៖ ពុទ្ធប្បវត្តិសង្ខេប អនុពុទ្ធប្បវត្តិភាគ១-២ ប្រជុំភាសិតភាគ១-២ មហាវេស្សន្ដរជាតក ប្រជុំពុទ្ធភាសិត ជាតិសាសនាព្រះមហាក្សត្រ រឿងបិសាចស្នេហា(ប្រលោមលោកបោះពុម្ពឆ្នាំ១៩៤២) រឿងកុលាបប៉ៃលិន(ប្រលោមលោកបោះពុម្ពក្នុងឆ្នាំ១៩៣៦ឬ១៩៤៣) ឯកសហរាត្រី(ភាគខ្លះប្រែ) ចូឡវេទល្លសូត្រ(ប្រែ) វិធីប្រតិបត្តិធម៌ ពន្លឺអាស៊ីទ្វីប(ប្រែ) បញ្ញាសជាតកសង្ខេបភាគ១-២។ ន​មោ​ដីកា​កថា នានា​ជាតក​វណ្ណ​ន ធម្មបទ​និទ្ទេស ទេវតា​ភាសិត ពុទ្ធភាសិតនិងអត្ថបទ​​​ថៃ​លើ​សាស្ត្រា​ស្លឹក​រិត រឿងប្រលោមលោកបិសាច​ស្នេហាភ្នំពេញ១៩៤២ រឿងប្រលោមលោកកុលាប​ប៉ៃលិនភ្នំពេញ១៩៤៣៕ ប្រភពអត្តបទដកស្រង់ ប្រភពសំឡេងmp3 ដោយ​៥០០០​ឆ្នាំ​
    Public date : 22, Feb 2024 (7,371 Read)
    សម្តេចព្រះមហាឃោសានន្ទព្រះអរហន្តលាក់មុខនៃកម្ពុជាដែលមនុស្សគ្រប់គ្នាគប្បីស្គាល់ព្រះអង្គ។ សម្រែកបាក់ទ័ពរបស់ទាហានរដ្ឋាភិបាលក្នុងការវ៉ៃដណ្ដើមយកតំបន់ប៉ៃលិនពីខ្មែរក្រហមលាន់ពេញព្រៃសាកសពច្រើនឥតគណនាត្រូវបានគេដឹកជញ្ជូនឆ្ពោះទៅកាន់ទីរួមខេត្តបាត់ដំបងទឹកមុខទាហានមានសភាពក្រៀមក្រំអ្នកខ្លះបានស្រែក​ពីលើរថក្រោះមកកាន់យើងដែលកំពុងដើរឆ្ពោះទៅកាន់តំបន់ប៉ៃលិនថា«កូណាចាញ់ខ្មែរក្រហមហើយ»។ ក្បួនធម្មយាត្រាប្រមាណ២០០០នាក់បានទៅដល់ចំណុចគីឡូ៣៨ក្នុងស្រុករតនមណ្ឌលនាខេត្តបាត់ដំបងម៉ោងប្រហែលជាង១១ជិតត្រង់ដែលជាចំណុចប្រយុទ្ឋដ៏គ្រោះថ្នាក់បំផុតរវាងទ័ពខ្មែរក្រហមនិង​រដ្ឋាភិបាលចម្រុះរបស់​សហនាយករដ្ឋមន្រ្តីក្នុងឆ្នាំ១៩៩៤។ ឆ្លើយតបទៅនិងការសុំបិណ្ឌបាត្ររបស់សម្ដេចព្រះមហាឃោសានន្ទឲ្យផ្អាកការប្រយុទ្ឋគ្នាមួយរយៈដើម្បីអនុញ្ញាតឲ្យក្បូនធម្មយាត្រាឆ្លងកាត់​សមរភូមិឆ្ពោះទៅកាន់​តំបន់​ប៉ៃលិននាយទាហានម្នាក់​បានមក​ទូលថ្វាយសម្ដេចថា«ខាងខ្ញុំព្រះករុណា​ឈប់បាញ់​បានតែសម្ដេចត្រូវនិយាយជាមួយខ្មែរក្រហមឲ្យឈប់ដែរ»។ មនុស្សប្រមាណ២០០០នាក់ដោយមានព្រះសង្ឃជិត១០០០អង្គបានឈរត្រៀបត្រា​នៅតាមបណ្ដោយផ្លូវរងចាំការសម្រេចព្រះទ័យរបស់សម្ដេច។នៅក្រោមគ្រាប់ភ្នែក​ប្រហែល៤០០០គ្រាប់របស់អ្នកដង្ហែសម្ដេចយើងឃើញព្រះអង្គ​និមន្តឡើងឡាន​ម៉ាកតូយូតាតែមួយអង្គឯង​ជាមួយអ្នកបើកបរម្នាក់បើកចូល​ទៅក្នុងសមរភូមិដែល​អមទៅដោយ​គ្រាប់កាំភ្លើងដូចភ្លៀង។ ការនិមន្តចូលសមរភូមិរបស់ព្រះអង្គបានអង្រួនដួងចិត្តមនុស្សរាប់​ពាន់នាក់ឲ្យឈរ​យ៉ាងស្ងាត់ស្ងៀមសម្លឹងមើលព្រះអង្គដើរចូលទៅកាន់ទីលានមរណៈដើម្បី«សន្តិភាពនិងអហិង្សា»នៅកម្ពុជា។ជនបរទេសខ្លះបានលើកដៃរប្រណម្យ​លាយ​ឡំដោយ​ទឹកភ្នែកហូរ​សស្រាក់ចំណែកខ្មែរផ្សេងទៀតបានសូត្រធម៌តិចៗថ្វាយពរសម្ដេចនិងអ្នកខ្លះទៀតឈរយ៉ាងស្ងៀមស្ងាត់សម្លឹងមើលឡានដឹក​សម្ដេចរំកិលខ្លួន​ចាកចេញ​ពីពួកគេបន្តិចម្ដងៗ។ចំណែកទាហា៊នម្នាក់បាននិយាយខ្សាវៗថា«សម្ដេចអាចសុគត​ក្នុងសមរភូមិ»។ ក្រោយពីការនិមន្តចូលទៅសមរភូមិដើម្បីជួបខ្មែរក្រហមសុំបទឈប់បាញ់រយៈពេលខ្លីជិតមួយម៉ោងកន្លងទៅហើយនៅតែមិនទាន់ឃើញសម្ដេចវិលត្រឡប់មកវិញទៀតមនុស្សស្ទើរគ្រប់រូបជ្រួលច្របល់ដោយលាយឡំនិងពត៌មានមាត់ចាបមាត់ព្រាបថា​«សម្ដេចអាចសុគតឬរបួសហើយសម្ដេចអាចខ្មែរក្រហមចាប់ហើយ»។ ស្រាប់តែពេលនោះឡានដឹកសម្ដេចបានលូនចេញពីព្រៃមកយឺតៗតម្រង់មកពួកយើង។សម្រែកក៏លាន់ឮខ្លាំងៗថា«សម្ដេចមកវិញសម្ដេចមកវិញហើយ!!!»មិនដល់៥នាទីផងឡានកញ្ចាស់នោះត្រូវបានឡោមព័ទ្ឋដោយអ្នកដើរធម្មយាត្រា​ស្ទើរបាត់ស្រមោល​ឡាន​មើលមិនឃើញ។ សម្ដេចបានចុះពីឡានដោយព្រះភ័ក្រ្តស្រស់បំព្រងរំលេចដោយស្នាមញញឹមដ៏ស្រស់ត្រកាលព្រមដោយហត្ថាប្រណម្យទាំងទ្វេតែមិននិយាយសូម្បីតែមួយ​ម៉ាត់ទៅកាន់​អ្នក​ណាម្នាក់ឡើយក្រៅតែពីនិមន្តឆ្ពោះទៅរកគ្រែទេសន៍ចាស់មួយ​នៅជិតគុម្ពព្រៃ​ហើយគង់យ៉ាងស្រគត់ស្រគំ។សម្ដេចគង់មិនទាន់បាន២នាទីផងសម្លេង​ឧគ្ឃោសនស័ព្ទ​បានបន្លឺឡើងថា«សូមអ្នកដើរធម្មយាត្រាទាំងអស់និមន្ត-អញ្ជើញមកស្ដាប់ព្រះធម៌»។ សម្លេងព្រះធម៌និងសម្លេងគ្រាប់កាំភ្លើងបានឮប្រដមប្រសងគ្នារហូត។សម្ដេចសម្ដែង​ព្រះធម៌ដោយព្រះទ័យស្ងប់ក្រៃលែងចំណែកអ្នក​ស្ដាប់វិញ​ក៏ហាក់ដូចជាស្ងប់​ជាមួយ​សម្ដេច​ដែរដោយមិនខ្វល់ពីស្នូរកំភ្លើងឡើយ។សម្ដេចសម្ដែងបញ្ជាក់ថា​«ម្ដងមួយជំហ៊ានម្ដងមួយជំហានជំហ៊ាននីមួយៗគឺសមាធិជំហាននីមួយៗគឺសន្តិភាពជំហាន​នីមួយៗ​គឺអហិង្សាបុគ្គលមានចិត្តស្ងប់ទើបធ្វើឲ្យពិភពលោកមានសន្តិភាព»។ ចប់ធម្មទេសនាភ្លាមគណៈកម្មការធម្មយាត្រាបានប្រកាសប្រាប់ថា«ធម្មយាត្រាមិន​អាចបន្តដំណើរទៅប៉ៃលិនទៀតទេបើរទុកណាភាគីខ្មែរក្រហមនិង​ភាគីរដ្ឋាភិបាល​ព្រមផ្អាកការបាញ់គ្នារយះពេលខ្លីក៏ដោយតែបញ្ហាចម្បងគឺយើងត្រូវប្រើពេល២ឬ៣ថ្ងៃបានដល់គោលដៅដោយនៅតាមផ្លូវគ្មានមនុស្សគ្មានអាហារនិងប្រឈមចំពោះ​ការជាន់មីនគ្រប់ពេលតែបើយើងសម្រេចទៅមុខទៀតគឺមានមនុស្សយ៉ាងតិចពី២០០ទៅ៣០០នាក់នឹងស្លាប់»។ ស្រាប់តែពេលនោះមានព្រះសង្ឃ៤ឬ៥អង្គបានក្រោកឈរឡើង​ហើយស្រែកថា​«យើងស្ម័គ្រស្លាប់ដើម្បីដង្ហែរសម្ដេចទៅប៉ៃលិនបញ្ចប់សង្រ្គាមនេះ»។សម្លេង«ស្ម័គ្រស្លាប់»ឮកាន់តែច្រើនឡើងៗដោយអ្នកស្រែកបានទៅឈរផ្ដុំគ្នាហើយ​បន្ទរដដែលៗ​ថា«ស្ម័គ្រ​ស្លាប់បញ្ចប់សង្រ្គាម»។ពេលនោះសម្ដេចនិមន្តចុះពីលើគ្រែទេសន៍ហើយក៏ដឹកនាំ​ក្បួនទៅកាន់ផ្លូវជ្រោយស្នាមួយទៀតដោយមិនចាប់អារម្មណ៌និងអ្នកស្ម័គ្រស្លាប់​ឬស្ម័គ្ររស់។ ធម្មទេសនាថ្ងៃនោះគឺជាធម្មទេសនាសម្ដែងក្នុងតំបន់ដ៏គ្រោះថ្នាក់​បំផុតបន្ទាប់ពី​ធម្មទេសនាដែលសម្ដែងដោយព្រះសម្មាសម្ពុទ្ឋកាលពី២៥៦០មុននៅស្ទឹងរូហិនី​នៅជម្ពូទ្វីប(ឥណ្ឌា)ព្រោះហេតុដូច្នោះហើយខ្ញុំសូមឯកភាពជាមួយព្រះតេជគុណ​សន្តិធម្មោ(សញ្ជាតិអាមេរិកាំង)ដែលថ្វាយព្រះនាមសម្ដេចថា«ព្រះពុទ្ឋក្នុងសមរភូមិ»និងលោកធម្មបណ្ឌិតហេងមណីចិន្តាដែលហៅសម្ដេចថាជា«ព្រះអរហន្តលាក់មុខ»៕ អត្ថបទដកស្រង់ពីហ្វេសប៊ុក៖YonSengYeath ដោយ​៥០០០​ឆ្នាំ​
    Public date : 22, Feb 2024 (6,252 Read)
    ជីវប្រវត្តិសង្ខេប ឧកញ៉ាសុត្តន្តប្រីជាឥន្ទ(១៨៥៩-១៩២៤)កំណើតកើតនៅស្រុកទន្លេធំគឺភូមិរកាកោងស្រុកមុខកំពូលខេត្តកណ្ដាលមាតាឈ្មោះយាយមុំបិតា​ឈ្មោះ​បពា្ចង​កែ​។ឧកញ៉ាកើតថ្ងៃចន្ទខែអាសាធឆ្នាំវកពុទ្ធសករាជ២៤០៣ត្រូវនឹងថ្ងៃទី២២កក្កដាឆ្នាំ១៨៥៩។កាលអាយុ១០ឆ្នាំនៅវត្តសិក្សាអក្សរខែ្មរអាយុ​១៥​ឆ្នាំ​ចេញរៀនប្រែព្រះបរិយត្តិបួសជាសាមនេររួចទៅរៀននឹងលោក​ព្រះអាចារ្យពេជស្រុកព្រះត្រពាំង។ អាយុ១៨ឆ្នាំលោក​បាន​ទៅ​រៀន​នឹង​លោក​គ្រូ​ព្រះពុទ្ធឃោសាចារ្យប្រាក់វត្តឧណ្ណាលោមក្រុងភ្នំពេញ។លុះដល់១៩ឆ្នាំលោកក៏បានទៅរៀននឹងលោកគ្រូព្រះអាចារ្យសុខវត្តកែវស្រុកបាត់ដំបង។ដល់អាយុ២០ឆ្នាំលោកឧកញ៉ាបានបួសជាភិក្ខុនៅវត្តកែវបាន១វស្សាទើបលាព្រះឧជ្ឈាយាចារ្យទៅរៀននៅក្រុងបាងកកស្រុកសៀម។ក្រោយពីរៀនបាន៧វស្សាក៏វិលមកស្រុកខែ្មរវិញក្នុងអំណាចលោកព្រះយ៉ាកថាថន(ញ៉ុញ)នៅវត្តកណ្តាលស្រុកបាត់ដំបងរួមបាន១០វស្សាក៏លាសិក្ខាបទសឹកមកមានបុត្រភរិយានៅភូមិជ្វាធំលោកកថាថន(ឈុំ)ចិញ្ចឹមជាទីហ្លួង​វិចិត្រ​វោហារ​បាន​តែង​បាន​ប្រែ​បាលី​ជា​សម្រាយ​មានឈ្មោះ៤៤ឈ្មោះជាសៀវភៅខ្លះចារស្លឹករឹតខ្លះ។ លុះអាយុបាន៥៥ឆ្មាំរាជការក្រុងភ្នំពេញបាន​អោយ​លោកយកមកតាំងទីជាឧកញ៉ាសុត្តន្តប្រីជាឥន្ទប្រោសអោយជួយតែងសព្វវចនាធិប្បាយខែ្មរនៅទីសាលាបាលី។ក្នុងរវាងអាយុ៥៥ឆ្នាំដល់អាយុ៦៥ឆ្នាំលោក​បាន​លា​រាជ​ការវិលមកនៅស្រុកបាត់ដំបងវិញ។លុះនៅថ្ងៃ១០កើតខែអស្សុជឆ្នាំជូតឆស័កលោកធ្លាក់ខ្លួនព្យាធិដោយមានរោគក្អកបណ្តា​កូន​ចៅ​រាល់​គ្នានាំគ្នាប្រតិបត្តិប្រកបថ្នាំរកគ្រូរក្សាពុំចេះធូរឡើយលុះដល់ថ្ងៃអាទិត្យ១២កើតខែកត្ដិកឆ្នាំជូតឆស័កក៏ទទួលអនិច្ចកម្មនៅវេលាម៉ោង៨ព្រឹកគឺថ្ងៃ៨វិច្ឆិកាឆ្នាំ១៩២៤៕ ស្នាដៃ គតិលោក(បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ) និរាសនគរវត្តពាក្យកាព្យ(បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ) រឿងអំបែងបែក(ជាសាស្ត្រាស្លឹករឹត) បឋមសម្ពោធិ(ជាក្រាំង) លោកនីតិបករណ៍(ពាក្យកាព្យ) សុភាសិតច្បាប់ស្រី(បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ) ក្បួនមេកាព្យ និងស្នាដៃដទៃច្រើនទៀតបូករួមមាន៤៤មុខ។ ប្រភពអត្ថបទដកស្រង់ ប្រភពសំឡេងmp3 ដោយ​៥០០០​ឆ្នាំ​