Thursday, 30 Nov B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 9,223
Today
Yesterday 158,325
This Month 6,471,746
Total ៣៥៦,៦៨៨,៨៦៤
Flag Counter
Reading Article
Public date : 22, Dec 2022 (5,138 Read)

ជីវប្រវត្តិសង្ខេប ឧកញ៉ា សុត្តន្តប្រីជាឥន្ទ



Audio
 

ជីវប្រវត្តិសង្ខេប
ឧកញ៉ា សុត្តន្តប្រីជាឥន្ទ(១៨៥៩-១៩២៤) កំណើតកើតនៅស្រុកទន្លេធំ គឺភូមិរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល មាតាឈ្មោះយាយមុំ បិតា​ឈ្មោះ​បពា្ចង​កែ​។ ឧកញ៉ាកើតថ្ងៃចន្ទ ខែអាសាធ ឆ្នាំវក ពុទ្ធសករាជ២៤០៣ ត្រូវនឹង ថ្ងៃទី២២ កក្កដា ឆ្នាំ១៨៥៩។ កាលអាយុ ១០ឆ្នាំនៅវត្តសិក្សាអក្សរខែ្មរ អាយុ​១៥​ឆ្នាំ​ចេញរៀនប្រែព្រះបរិយត្តិ បួសជាសាមនេរ រួចទៅរៀន នឹងលោក​ព្រះអាចារ្យពេជ ស្រុកព្រះត្រពាំង។



អាយុ១៨ឆ្នាំ លោក​បាន​ទៅ​រៀន​នឹង​លោក​គ្រូ​ព្រះពុទ្ធឃោសាចារ្យប្រាក់ វត្តឧណ្ណាលោម ក្រុងភ្នំពេញ។ លុះដល់១៩ ឆ្នាំ លោកក៏បានទៅរៀននឹងលោកគ្រូព្រះអាចារ្យសុខ វត្តកែវ ស្រុកបាត់ដំបង។ ដល់អាយុ២០ ឆ្នាំ លោកឧកញ៉ាបានបួសជាភិក្ខុ នៅវត្តកែវ បាន១វស្សាទើបលាព្រះឧជ្ឈាយាចារ្យទៅរៀន នៅក្រុងបាងកក ស្រុកសៀម។ ក្រោយពីរៀនបាន៧វស្សាក៏វិលមកស្រុកខែ្មរវិញ ក្នុងអំណាចលោកព្រះយ៉ាកថាថន(ញ៉ុញ) នៅវត្តកណ្តាល ស្រុកបាត់ដំបង រួមបាន១០វស្សា ក៏លាសិក្ខាបទសឹកមកមានបុត្រភរិយានៅភូមិជ្វាធំ លោក កថាថន(ឈុំ) ចិញ្ចឹមជាទី ហ្លួង​វិចិត្រ​វោហារ​បាន​តែង​បាន​ប្រែ​បាលី​ជា​សម្រាយ​មានឈ្មោះ៤៤ ឈ្មោះជាសៀវភៅខ្លះ ចារស្លឹករឹតខ្លះ។



លុះអាយុបាន៥៥ឆ្មាំ រាជការក្រុងភ្នំពេញ បាន​អោយ​លោកយកមកតាំងទីជា ឧកញ៉ាសុត្តន្តប្រីជាឥន្ទ ប្រោសអោយជួយតែងសព្វវចនាធិប្បាយខែ្មរ នៅទីសាលាបាលី។ ក្នុងរវាងអាយុ ៥៥ឆ្នាំ ដល់អាយុ៦៥ឆ្នាំ លោក​បាន​លា​រាជ​ការវិល មកនៅស្រុកបាត់ដំបងវិញ។ លុះនៅថ្ងៃ ១០កើត ខែអស្សុជ ឆ្នាំជូត ឆស័ក លោកធ្លាក់ខ្លួនព្យាធិ ដោយមានរោគក្អក បណ្តា​កូន​ចៅ​រាល់​គ្នា នាំគ្នាប្រតិបត្តិប្រកបថ្នាំ រកគ្រូរក្សាពុំចេះធូរឡើយ លុះដល់ថ្ងៃ អាទិត្យ ១២កើត ខែកត្ដិក ឆ្នាំជូត ឆស័ក ក៏ទទួលអនិច្ចកម្មនៅវេលាម៉ោង៨ព្រឹក គឺថ្ងៃ ៨ វិច្ឆិកា ឆ្នាំ ១៩២៤៕


ស្នាដៃ
គតិលោក (បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ)
និរាសនគរវត្ត ពាក្យកាព្យ (បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ)
រឿងអំបែងបែក (ជាសាស្ត្រាស្លឹករឹត)
បឋមសម្ពោធិ (ជាក្រាំង)
លោក នីតិបករណ៍ (ពាក្យកាព្យ)
សុភាសិតច្បាប់ស្រី (បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ)
ក្បួនមេកាព្យ
និងស្នាដៃដទៃច្រើនទៀតបូករួមមាន ៤៤ មុខ។

ប្រភពអត្ថបទដកស្រង់
ប្រភពសំឡេងmp3

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 01, Apr 2022 (71,603 Read)
ពិធីបុណ្យចូលឆ្នាំខ្មែរ
Public date : 25, Jul 2023 (28,728 Read)
អ្វីជាបុណ្យអាសាឍបូជា ឬអាសាឡ្ហបូជា?
Public date : 19, Jun 2021 (8,378 Read)
ឆត្ត​មាណ​ព​ឧ​បាសក
Public date : 04, May 2023 (10,185 Read)
កិច្ចកពុទ្ធបរិស័ទគួរបដិបត្តិក្នុងពិធីបុណ្យវិសាខបូជា
Public date : 02, Jun 2022 (12,797 Read)
ស្ថាប័នការសិក្សានាឡន្ទា
Public date : 02, Jun 2022 (15,281 Read)
ប្រវត្តិកីសាគោតមី
Public date : 28, May 2016 (5,341 Read)
សម្ដេច​ព្រះសុធម្មាធិបតី គណៈធម្មយុត្តិកនិកាយ ពុទ្ធនាគោ អ៊ុង ស្រី
Public date : 19, Jun 2021 (5,038 Read)
ប្រវត្តិសាស្រ្តព្រះពុទ្ធសាសនាក្នុងឥណ្ឌា
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
cccArray ( [download] => yes )