Wednesday, 29 Nov B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 44,201
Today
Yesterday 194,255
This Month 6,348,399
Total ៣៥៦,៥៦៥,៥១៧
Flag Counter
Reading Article
Public date : 04, Jun 2022 (10,292 Read)

ហាត់​វិគ្រោះ​ចំពោះ​ទុក្ខ



 
ហាត់​វិគ្រោះ​ចំពោះ​ទុក្ខ

ក្នុង​ជីវិត​មនុស្ស​យើង​ម្នាក់​ៗ រមែង​មាន​នូវ​សេចក្តី​ទុក្ខ​ជា​ពិត​ប្រាកដ ។ សេចក្តី​ទុក្ខ​ដែល​ព្រះដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ហៅ​ថា​ជា​សភាវ​ទុក្ខ គឺ ជរា​ទុក្ខ ព្យាធិទុក្ខ និង​មរណទុក្ខ ។ សភាវ​ទុក្ខ​នេះ សូម្បី​តែ​ព្រះ​អរហន្ត​ក៏​នៅ​តែ​ធ្លាក់​ចូល​ក្នុង​អំណាច​ផង​ដែរ ដូច្នេះ ពិត​ជា​មិន​មាន​បុគ្គល​ណា​ក្នុង​លោក​នេះ អាច​គេច​ពី​សភាវ​ទុក្ខ​បាន​ឡើយ ឲ្យ​តែ​មាន​ជាតិ​កើត​មក​ហើយ ។

មនុស្ស​លោក​យើង​ដែល​នៅ​មាន​ឧបាទាន​គឺ​សេចក្តី​ប្រកាន់​មាំ មិន​មែន​តែ​សភាវៈ​ទុក្ខ ប៉ុណ្ណឹង​នោះ​ទេ គឺ​នៅ​មាន​សេចក្តី​ទុក្ខ​ច្រើន​បែប​ច្រើន​យ៉ាង​ទៀត​ណាស់ ដែល​បាន​ចូល​មក​បន្ថែម​លើ​សភាវទុក្ខ ឲ្យ​ទៅ​ជា​ទុក្ខ​ដ៏​ខ្លាំង​ក្លា ។

បើ​មិន​មាន​ឧបាទាន​ទេ សេចក្តី​ទុក្ខ​ក៏​នៅ​ត្រឹម​តែ​ជា​សភាវៈ​ទុក្ខ​សុទ្ធ ៗ ប៉ុណ្ណោះ​ ដូច​ជា​សភាព​ចាស់​ជរា​ជា​ដើម បើ​ព្រម​ឲ្យ​ចាស់​ទៅ​តាម​ធម្មតា​របស់​សង្ខារ ក៏​ជារឿង​ធម្មតា​នៃ​ការ​ចាស់​ជរា មិន​មាន​រឿង​អ្វី​ដែល​ត្រូវ​កើត​ទុក្ខ​តាម​ផ្លូវ​ចិត្ត​ឡើយ ប៉ុន្តែ​ដល់​ទៅ​មាន​ឧបាទាន ក៏​បាន​ទៅ​ជា​រឿង​ភ័យ​ខ្លាច​ចាស់ មិន​ចង់​ចាស់ ព្រោះ​ចាស់​ទៅ​វា​ត្រូវ​អស់​ស្អាត អស់​សង្ហា ដូច្នេះ​សេចក្តី​ទុក្ខ​ក៏​កើត​ឡើង​ភា្លម​ទាន់​ពេល​ដែរ ។

ក្រៅ​អំពី​នេះ នៅ​មាន​សេចក្តី​ទុក្ខ​ដែល​កើត​ពី​ឧបាទាន​សុទ្ធ​ៗ ទៀត ដូច​ជា​ការ​ប្រកាន់​ថា គេ​ជេរ​យើង គេ​និយាយ​អាក្រក់​ពី​យើង​ គេ​ធ្លាប់​លើក​តម្កើង​សរសើរ​យើង ឥឡូវ​ដូច​ម្តេច​បាន​ជា​ព្រងើយ​កន្តើយ​ទៅ​វិញ យ៉ាង​នេះ​ជា​ដើម ហើយ​ក៏​កើត​ទុក្ខ​តាម​ផ្លូវ​ចិត្ត​ទៅ ។ សេចក្តី​ទុក្ខ​បែប​នេះ បើ​មិន​គិត​ប្រកាន់​ទេ វា​ពិត​ជា​មិន​មាន​ឡើយ តែ​បើ​គិត​ប្រកាន់ វា​ក៏​មក​ដល់​ រឹត​តែ​ប្រកាន់​រឹត​តែ​ទុក្ខ យ៉ាង​នេះ ហៅ​ថា ទុក្ខ​ព្រោះ​ឧបាទាន ។

កាល​ដែល​យើង​វិគ្រោះ​វែក​ញែក យើង​ក៏​បាន​ដឹង​ថា​សេចក្តី​ទុក្ខ​ណា​កើត​ព្រោះ​ឧបាទាន ដល់​លះ​ឧបាទាន ឬ​ដក​ឧបាទាន​បាន​ហើយ​ សេចក្តី​ទុក្ខ​នោះ​ក៏​រលត់​ទៅ​ភ្លាម​ដែរ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ សុខចិត្ត                 
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 29, Jul 2019 (8,228 Read)
លក្ខណៈ​បុគ្គល​មាន​សតិ​សម្បជញ្ញៈ
Public date : 29, Jan 2021 (17,030 Read)
កូនត្រូវ​ចេះ​ថែរក្សា​សុខភាព
Public date : 22, Sep 2023 (26,138 Read)
សីល​ធម៌​ឬ​សីល​៥
Public date : 01, Jun 2022 (45,697 Read)
ពុទ្ធពេចន៍សក្តិសិទ្ធ ត្បិតអ្នកប្រតិបត្តិ
Public date : 31, Jul 2019 (4,523 Read)
បើ​ពិត​ជា​ស្រឡាញ់​ខ្លួន
Public date : 30, Jul 2019 (6,952 Read)
មិន​ផឹក​ទឹក​ស្រវឹង
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
cccArray ( [download] => yes )