Reading Article
Public date : 29, Jul 2019 (13,002 Read)
នាមអ្នកពោល នមោ គ្រាដំបូង ៥ នាក់

|
នាមអ្នកពោល នមោ គ្រាដំបូង ៥ នាក់
មានពុទ្ធបរិស័ទ មួយចំនួនតែងតែនិយាយគ្នាអំពី នមោ ហើយម្យ៉ាងទៀត មានពុទ្ធបរិស័ទតែងតែបានសូត្រធម៌ នមោ នេះជាញឹកញាប់តែនៅមិនបានដឹងថា នរណាជាអ្នកពោលនូវពាក្យទាំងនេះ។ ម្យ៉ាងទៀត នមោ នេះបើសម្ដែងឲ្យពិស្ដារទៅវែងឆ្ងាយពេកសូមពុទ្ធបរិស័ទអាននាមអ្នកដែលបានពោលដូចតទៅ ១- នមោ សាតាគិរីយក្សអ្នកពោលនមស្ការ ២- តស្ស អសុរិន្ទរាហូអ្នកពោលនមស្ការ ៣- ភគវតោ ស្ដេចចាតុម្មហារាជិកាអ្នកពោលនមស្ការ ៤- អរហតោ ស្ដេចសកទេវរាជអ្នកពោលនមស្ការ ៥- សម្មាសម្ពុទ្ធស្ស ស្ដេចមហាព្រាហ្មា ទេវតាទាំង ៥ អង្គនេះ ជាអ្នកពោលនមស្ការម្ដងមួយបទៗ ព្រះគាថានេះមានប្រាកដនៅក្នុងដីកាមង្គល ព្រះអរហន្តបានប្រមូលចងក្រង ទុកជាបទ ជាមួយគ្នាសម្រាប់នឹងបាននមស្ការដល់ព្រះគុណរបស់ព្រះសម្មាសម្ពុទ្ធទាំង ៣ ១- បញ្ញាធិក ព្រះសម្មាសម្ពុទ្ធអ្នកក្រៃលែងដោយបញ្ញា ២- សទ្ធាធិក ព្រះសម្មាសម្ពុទ្ធអ្នកក្រៃលែងដោយសទ្ធា ៣- វីរិយាធិក ព្រះសម្មាសម្ពុទ្ធអ្នកក្រៃលែងដោយវីរិយៈ (គឺសេចក្ដីព្យាយាម) យើងទាំងអស់គ្នា បានសិក្សាយល់ច្បាស់ហើយក្នុងការប្រតិបត្តិមិនយល់ខុស មានការជ្រះថ្លាពោលសរសើរគុណព្រះដ៏មានព្រះភាគមិនចេះនឿយហត់ ទីបំផុតនៃជីវិតរស់នៅមានតែសុខសន្ដិភាពទាំងអស់គ្នា។ ដកស្រង់ចេញពីសៀវភៅ ក្តីសង្ឃឹមអ្នកមានគុណ ដោយ៥០០០ឆ្នាំ |