Monday, 01 Jul B.E.2568  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Wat Loung Radio
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 10,765
Today
Yesterday 143,267
This Month 10,765
Total ៤០៦,៥១៦,០៨០
Reading Article
Public date : 06, May 2023 (36,636 Read)

រឿង​ស្រ្តី​ពីរ​នាក់​ចង​ពៀរ​នឹង​គ្នា



 
រឿង​ស្រ្តី​ពីរ​នាក់​ចង​ពៀរ​នឹង​គ្នា
(ចាក ធ. ខុ.)
(អ្នក​ធ្វើ​បាប​គេ ត្រូវ​គេ​ធ្វើ​បាប​ខ្លួន​វិញ)

មាន​ស្រ្តី​ម្នាក់​ជា​ស្រី​អាឥត​កូន ខ្លាច​ក្រែង​ប្តី​យក​ប្រពន្ធ​មួយ​ទៀត នឹង​ត្រួត​ត្រា​លើ​ខ្លួន ក៏​ទៅ​ដណ្តឹង​ស្រ្តី​ម្នាក់​មក​ឲ្យ​ជា​ប្រពន្ធ​របស់​ប្តី​ដោយ​ខ្លួន​ឯង​ដើម្បី​ឲ្យ​ប្រពន្ធ​ក្រោយ​នៅ​ក្រោម​អំណាច​ខ្លួន ។ លុះ​គេ​មាន​គ៌ភ​ក៏​ផ្សំ​ថ្នាំ​ឲ្យ​គេ​ស៊ី​រលូត​គ៌ភ​ដល់​ពីរ​ដង ម្តង​ក្រោយ​ទៀត​ជា​គំរប់​បី​ប្រពន្ធ​ចុង ក៏​ស្លាប់​ទាំង​កូន​ក្នុង​ពោះ ។ វេលា​នឹង​ស្លាប់​នោះ បាន​ចង​ពៀរ​នឹង​គ្នា​ថា " បើ​អញ​ទៅ​កើត​ជា​អ្វី​ក៏​ដោយ សូម​ឲ្យ​បាន​ស៊ី​កូន​វា​វិញ​កុំ​ខាន " ។

លុះ​ប្រពន្ធ​ចុង​ស្លាប់​ទៅ រៀប​នឹង​ស្លាប់​បាន​ចង​ពៀរ​ដូច​គ្នា​។ ឯ​ភរិយា​ដែល​ជាប់​ពៀរ​នឹង​គ្នា​ទៅ​មុខទៀត​នោះ យ៉ាង​នេះ​គឺៈ


ជាតិ​ទី​១ ប្រពន្ធ​ចុង​ជា​មេឆ្មា ប្រពន្ធ​ដើម​ជា​មេមាន់ ។
ជាតិ​ទី​២ ប្រពន្ធ​ចុង​ជា​មេម្រឹគ ប្រពន្ធ​ដើម​ជា​មេខ្លា​ដំបង ។
ជាតិ​ទី​៣ ប្រពន្ធ​ចុង​ជា​យក្ខិនី ប្រពន្ធ​ដើម​ជា​កុល​ធីតា ។

ស៊ី​តែ​​កូន​គ្នា​ទៅ​វិញ​ទៅ​មក​រាល់​ៗ​ជាតិ ។ ក្នុង​ជាតិ​ទី ៣ ប្រពន្ធ​ចុង​ដែល​កើត​ជា​យក្ខិនី​ស៊ី​កូន​ប្រពន្ធដើម ដែល​កើត​ជា​នាង​កុលធីតា​ដល់​ពីរ​ដងវេលា​ដែល​ប្រារព្ធ​នឹង​ស៊ី​ជា​គំរប់​បី នាង​កុលធីតា​ក៏​នាំ​កូន​ខ្ចី​រត់​ចូល​ទៅ​ឯ​វត្ត​ជេត​ពន ក្នុង​វេលា​ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​កំពុង​សម្តែង​ធម៌​កណ្តាល ប្រជុំ​ពុទ្ធ​បរិស័ទ នាង​កុល​ធីតា​ក៏​យក​ទៅ​ដាក់​ក្បែរ​ព្រះ​បាទ​ថ្វាយ​ព្រះ​អង្គ ។

ក្នុង​ខណៈ​នោះ នាង​យក្ខិនី​រត់​តាម​មក​ទាន់ ព្រះ​អង្គ​មាន​ព្រះ​ពុទ្ធ​ដីកា​ថា " នែ​នាង​ទាំង​ឡាយ! ត្រូវ​ឈប់​ចង​ពៀរ​នឹង​គ្នា​ទៅ ត្បិត​អំពើ​ដែល​នាង​ឯង​ចង​ពៀរ​នឹង​គ្នា​នេះ បើ​ប្រសិន​ណា​ជា​មិន​បាន​ជួប​នឹង​តថាគត​ទេ ពៀរ​នេះ​មុខ​ជានឹង​ចេះ​តែ​ចង​ពៀរ​គ្នា​ដរាប​អស់​១​កប្ប​នេះ​មិន​ខាន​ប៉ុន្តែ​ឥឡូវ​នេះ នាង​ទាំង​ពីរ​នាក់​បាន​មក​ជួប​នឹង​តថាគត​ហើយ ឈប់​ចង​ពៀរ​នឹង​គ្នា​ទៀត​ទៅ ពៀរ​នេះ​នឹង​រលត់​អស់​ត្រឹម​នេះ" ។


ស្រ្តី​ទាំង​ពីរ​នាក់​នោះ ក៏​លែង​ចង​ពៀរ​នឹង​គ្នា​តាំង​អំពី​ថ្ងៃ​នោះ​មក​ត្រឡប់​ជា​មាន​ចិត្ត​ស្នេហា​ស្រឡាញ់​គ្នា​ត​ទៅ​។

អត្ថបទ​នេះ​ដក​ស្រង​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 13, Mar 2023 (5,000 Read)
គុណ​អ្នក​មិន​ពោល​ពាក្យ​កុហក
Public date : 20, Sep 2022 (5,531 Read)
រឿងមហាបទុមមាណព
Public date : 22, Jul 2020 (22,793 Read)
រឿង នាងកាលីយក្ខិនី
Public date : 19, May 2024 (3,973 Read)
វិរិយបណ្ឌិតជាតក
Public date : 04, May 2020 (48,543 Read)
អត្ថស្សទ្វារជាតក ( ទ្វារ​មុខ​នៃ​ប្រយោជន៍​ មាន​ ៦ )
Public date : 13, Mar 2023 (8,875 Read)
រឿង ព្រះចក្ខុបាលត្ថេរ
Public date : 28, May 2024 (23,368 Read)
ការ​ស្លាប់​មាន​ពិត តែ​អ្នក​រក្សា​ធម៌​តែង​មាន​អាយុ​វែង
Public date : 20, Sep 2022 (3,910 Read)
អារាមទូសកជាតក
Public date : 14, Jun 2012 (21,620 Read)
រឿងសុមេធបណ្ឌិត
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1