Wednesday, 29 Nov B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 41,903
Today
Yesterday 194,255
This Month 6,346,101
Total ៣៥៦,៥៦៣,២១៩
Flag Counter
Reading Article
Public date : 25, Jul 2019 (31,779 Read)

សទ្ធានិសង្សសូត្រ



 
សទ្ធានិសង្សសូត្រ
(បិដកលេខ ៤៤​ ទំព័រ ៨៤ ដល់​៨៤)

ម្នាល​ភិក្ខុ​ទាំង​ឡាយ អានិសង្ស ក្នុង​កុលបុត្រ​អ្នក​មាន​សទ្ធា​នេះ មាន ៥ យ៉ាង​ ។ អានិសង្ស ៥ យ៉ាង ដូចម្តេច​ខ្លះ ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​សប្បុរស​ដែល​មាន​ចិត្ត​ស្ងប់​ក្នុង​លោក សប្បុរស​ទាំង​នោះ​កាល​អនុគ្រោះ​រមែង​អនុ​គ្រោះ​ចំពោះ​បុគ្គល​ដែល​មាន​សទ្ធា​ជា​ដំបូង មិន​មែន​អនុគ្រោះ​បុគ្គល​ដេល​អត់​សទ្ធា​ជា​ដំបូង​ទេ ១ កាល​ចូល​ទៅ​ជិត រមែង​ចូល​ទៅ​ជិត​បុគ្គល ដែល​អត់​សទ្ធាជា​ដំបូង មិន​មែន​ចូល​ទៅ​ជិត​បុគ្គល​ដែល​អត់​សទ្ធា​ជា​ដំបូង​ទេ ១ កាល​ទទួល រមែង​ទទួល​ចំពោះ​បុគ្គល​ដែល​មាន​សទ្ធា​ជា​ដំបូង មិន​មែន​ទទួល​បុគ្គល​ដែល​អត់​សទ្ធា​ជា​ដំបូង​ទេ ១ កាល​សម្តែង​ធម៌ ក៏​សម្តែង​ចំពោះ​តែ​បុគ្គល​មាន​សទ្ធា​ជា​ដំបូង មិន​មែន​សម្តែង​ធម៌​ចំពោះ​បុគ្គល​ដែល​អត់​សទ្ធា​ជា​ដំបូង​ទេ ១ កុលបុត្រ​មាន​សទ្ធា​លុះ​បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ រមែង​ទៅ​កើត​ក្នុង​សុគតិសួគ៌ ទេវលោក ១ ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ជា​​អានិសង្ស ៥ ក្នុង​កុល​បុត្រ​អ្នក​មាន​សទ្ធា ។​ម្នាល​ភិក្ខុ​ទាំង​ឡាយ ដើម ជ្រៃ​ធំ​ដុះ​លើ​ផែន​ដី​ដ៏​មាន​ល្អ ត្រង់​ផ្លូវ​ធំ​បែក​ជា​៤ រមែង​ជា​ទី​ពួន​សំងំ​នៃ​ពួក​បក្សី​ជុំ​វិញ យ៉ាង​ណា ម្នាល​ភិក្ខុ​ទាំងឡាយ​កុលបុត្រ​ដែល​មាន​សទ្ធា រមែង​ជា​ទី​ពឹង​ពាក់​អាស្រ័យ​នៃ​ជន​ដ៏​ច្រើន គឺ​ពួក​ភិក្ខុ ភិក្ខុ​នី ឧបាសក ឧបាសិកា ក៏​យ៉ាង​នោះ​ដែរ ។


សាខាបត្តផលូបេតោ ខន្ធិមាវ មហាទុមោ
មូល​វា ផលម្បន្មោ បតិដ្ឋា ហោតិ បក្ខិនំ
មនោរមេ អាយតនេ សេវន្តិ នំ វិហង្គមា
ឆាយំ ឆាយត្ថិកា យន្តិ ផលត្ថា ផលភជិនោ
តថេវីលសម្បន្មំ សទ្ធំ បុរិសបុគ្គលំ
និវាតវុត្ថី អត្ថទ្ធំ សុរតម សខិលំ មុទុំ
វីតរាគា វីតទោសា វីតមោហា អនាសវា
បុញ្ញ​ក្ខេត្តានិ​ លោកស្មី សេវន្តិ តាទិសំ នរំ
តេ តស្ស ធម្មំ ទេសន្តិ សព្វទុក្ខាបនាសវោតិ ។

ដើម​ឈើ​ធំ ច្រើន​ដោយ​មែក​ស្លឹក ផ្លែ មាន​ដើម និង​ឬស​មាំទាំ បរិបូណ៌​ដោ​ផល ជា​ទី​ពឹងរបស់​ពួក​សត្វ​បក្សី ។ ពួក​សត្វ​តែង​អាស្រ័យ​នឹង​ដើម​ឈើ​នោះ ដែល​នៅ​ក្នុង​ព្រៃ​រំលោង ជា​ទី​រីក​រាយ​នៃ​ចិត្ត ពួក​សត្វ​ដែល​ត្រូវ​ការ​ម្លប់ ក៏​ទៅ​ជ្រក​ម្លប់ ពួក​សត្វ​ដែល​ត្រូវ​ការ​ផ្លែ ក៏​បរិភោគ​ផ្លែ យ៉ាង​ណា​មិញ បុរស​បុគ្គល​អ្នក​មាន​សទ្ធា​បរិបូណ៌​ដោយ​សីល ប្រព្រឹតិ្ត​ឱលំទោន មិន​រឹង​រូស​ស្លូត​ត្រង់​ មាន​ចិត្ត​មាំ​ទាំ​តែ​ទន់​ភ្លន់ ពួក​ព្រះ​សង្ឃ ដែល​ប្រាសចាក​រាគៈ ទោសៈ មោហៈ​មិន​មាន​អាសវៈ ជា​បុញ្ញក្ខេត្ត​ក្នុង​លោក រមែង​រាប់​រតនរជន ប្រាកដ​ដូច្នោះ ។

ពួក​ព្រះ​សង្ឃ​ទាំង​នោះ រមែង​សម្តែង ធម៌​ជា​គ្រឿង​បន្ទោ​បង់​នូវ​ទុក្ខ​ទាំង​អស់​ដល់​នរៈណោះ​ នរៈនោះ​ដឹង​នូង​ធម៌​ច្បាស់​ហើយ ជា​អ្នក​មិន​មាន​អាសវៈ រមែង​បរិនិព្វាន ។

អដ្ឋកថាសទ្ធានិសង្សសូត្រ

បទថា ខន្ធីមាវ មហាទុមោ គឺ​ដូច​ដើម​ឈើ​ធំ​សម្បូណ៌​ដោយ​មែក ។
បទ​ថា មនោមេ អាយតនេ បាន​ដល់​ក្នុង​ស្ថាន ដែល​ជាទី​ជួប​ជុំ​ដ៏​ជាទី​រីក​រាយ​នៃ​ចិត្ត ។

បទ​ថា ឆាយំ ឆាយត្ថិកា យន្តិ បាន​ដល់​ពួក​សត្វ​ដែល​ត្រូវ​កាម្លប់ ក៏​ចូល​ទៅ​ជ្រក​ម្លប់ ។

បទ​ថា និវាតវត្មិ គឺ​ប្រប្រឹត្ត​ឱន​លំទោន ។

បទ​ថា អត្ថទ្ធំ គឺ វៀរចាក​ភាព​ជាអ្នក​រឹង​រូស ព្រោះ​សេចក្តី​ក្រោធ​និង ព្រោះ​មានៈ ។

បទ​ថា សុរតំ បាន​ដល់ ជា​អ្នក​ស្លូត​ប្រកប​ដោយ​សេចក្តី​ស្ងប់​សៀម មាន​សីល​ស្អាត ។

បទ​ថា សខិលំ គឺ មាន​ចិត្ត​មាំទាំ ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ទានកថា
រៀបរៀងដោយៈ អគ្គបណ្ឌិត ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា​ ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 29, Jul 2019 (10,972 Read)
ទឹកភ្នែកម៉ែ​ស្រក់​ធ្លាក់​លើ​ខ្លួន​កូន
Public date : 30, Nov 2022 (49,561 Read)
សង្ខព្រាហ្មណ៍ចរិយា
Public date : 22, Jul 2020 (57,294 Read)
ចំណុចគួរយល់ដឹងនិងប្រតិបតិ្ត
Public date : 28, Jan 2022 (60,128 Read)
អត់ធន់បាន គ្រប់យ៉ាងនឹងបានល្អឡើង
Public date : 27, Jul 2019 (24,171 Read)
ជីវិតមនុស្ស និង​ បញ្ហា​
Public date : 16, Oct 2022 (38,063 Read)
ធម៌ ៥ យ៉ាង ជា​ទី​ប្រាថ្នា ជា​ទី​គាប់​ចិត្ត រក​បាន​ដោយ​ក្រ​ក្នុង​លោក
Public date : 29, Jul 2019 (8,409 Read)
ពិចារណា​ដោយ​វិធី​ចែកធាតុ
Public date : 30, Nov 2022 (4,384 Read)
នេមិរាជចរិយា
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
cccArray ( [download] => yes )