Friday, 14 May B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 159,689
Today
Yesterday 173,713
This Month 2,647,736
Total ១៩៣,២០៣,០៥៣
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 24, Jul 2019 (8388 Read)

ឱកាស​មាស



Audio

 

កូន​ជា​ទី​ស្រឡាញ់! មនុស្ស​ខ្លះ​មាន​អំណាច មាន​វាសនា​បារមី​ខ្លាំង​ក្លា​មាន​ឱកាស​បាន​ទៅ​អង្គុយ​ក្នុង​ស្ថាន​ទី​ខ្ពស់ ដែល្មម​នឹង​ធ្វើ​អ្វី​ជា​ប្រយោជន៍ ឲ្យ​មាន​ការ​ចម្រើន​ដល់​សង្គម និង​ប្រទេស​ជាតិ​បាន ប៉ុន្តែ​បែរ​ជា​មិន​បាន​ធ្វើ​ទៅ​វិញ ធ្វើ​ឲ្យ​ខូច​នូវ​ឱកាស​មាស​ដ៏​យ៉ាង​គួរ​ឲ្យ​ស្តាយ ដែល​គាត់​មិន​បាន​ធ្វើ មុខ​តែ​មក​អំពី​គាត់​មិន​បានគិត​ពិចារណា​ដល់​ឱកាស​មាសពិត​ប្រាកដ​ គិត​បាន​ត្រឹម​តែ​ថា តំណែង​នាទី​ដែល​ខ្លួន​បាន​ទទួល​នេះ ជា​កិត្តិយស​កេរ្តិ៍​ឈ្មោះ​ចំពោះ​ខ្លួន និង​ជា​ផ្លូវ​នៃ​ការ​បាន​មក​នូវ​លាភ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ ម្ល៉ោះ​ហើយ​គាត់​ក៏​សំដៅ​ទៅ​រក​តែ​ការ​រក្សា​កិត្តិយស និង​ប្រយោជន៍​របស់​គាត់​ម្យ៉ាង​ទៅ ។

តាម​ការ​ពិត ប្រសិន​បើ​គាត់​ប្រើ​ប្រាស់​ឳកាស​មាស​ក្នុង​ខណៈ​នោះ សាង​នូវ​របស់​ល្អ ស្នា​ដៃល្អ​ឲ្យ​ដល់​ប្រទេស​ជាតិ និង​ទុក​ជាទី​រលឹក​ក្នុង​ជីវិត នោះឯង​គឺ​ជា​កិត្តិយស និង​ប្រយោជន៍​សំខាន់​ផ្ទាល់​ខ្លួន​គាត់ រហូត​អស់​កាល​ជា​អង្វែង សូម្បី​ចាក​តំណែង នោះ​ទៅ​ហើយ​ក៏​ដោយ មនុស្ស​ទាំង​ឡាយ គេ​នៅ​ពោល​ដល់​គាត់ ដោយ​ការ​លើក​តម្កើង ។


សម្រាប់​ខ្លួន​កូន​វិញ បើ​មាន​ឱកាស​បាន​ឡើង​ទៅ​កាន់​ឋានៈ​ខ្ពង់​ខ្ពស់ យ៉ាង​ណា​មួយ​នោះ គឺ​កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ​កូន​ត្រូវ​ប្រើ​ឱកាស​មាស​នោះ សាង​នូវ​ប្រយោជន៍​សាង​នូវ​អ្វី​ដែល​ជា​ទី​រលឹក​ឲ្យ​ដល់​មនុស្ស​ជាតិ ដើម្បី​ទុក​ជា​ស្នា​ដៃ​ដែលអ្នក​ដទៃ​ក្នុង​សង្គម​ជាតិ អាច​ទទួល​យក​បាន​ដោយ​ក្តី​រំភើបរីក​រាយ ។

កូន​ត្រូវ​គិត​ជា​និច្ច បើ​កូន​មាន​បុណ្យ​បាន​នូវ​ឋានៈ​ខ្ពស់​មែន​នោះ កូន​ត្រូវ​តាំង​ចិត្ត​ឲ្យ​សម្រេច​តាម​ដូច​ដែល​ម៉ែ​ឪ​បាន​ផ្តាំ បើ​មិន​យ៉ាង​នោះ​ទេ​ ឋានៈ​តំណែង​នោះ​នឹង​ធ្វើ​ឲ្យ​កូន​ខូច​ឳកាស​មាស និង​អាច​ធ្វើ​ឲ្យ​ខូច​ខ្លួន​កូន​ដោយ​មិន​ដឹង​ខ្លួន​ទៀតផង ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែ​ឪ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ​ ប៊ុត សាវង្ស
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ​៥០០០​ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 12, Apr 2021 (47994 Read)
ការបរិនិព្វានរបស់ព្រះបាទសុទ្ធោទនៈ 
Public date : 28, Jul 2019 (15678 Read)
ចេតិយ​ជីវិត
Public date : 05, Sep 2019 (23433 Read)
ជីវិត​មាន​តម្លៃ
Public date : 29, Jul 2019 (17059 Read)
ភារៈធ្ងន់​របស់​ម៉ែ
Public date : 24, Jul 2019 (9384 Read)
គំនុំ​សង​សឹក
Public date : 28, Jul 2019 (9079 Read)
ភាពអំនត់អត់ធន់
Public date : 05, Dec 2020 (16258 Read)
ផលនៃ​ការ​ស្តាប់​ធម៌
Public date : 15, Sep 2019 (16440 Read)
ជីវិត​ដែល​ផ្ញើ​ទុកចាំមួយធម៌ មាន​សភាព​ជា​អមតៈ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).