Reading Article
Public date : 05, Sep 2019 (34,485 Read)
ខ្លឹមសារនៃជីវិត

|
ខ្លឹមសារនៃជីវិត
ជីវិតរបស់មនុស្សយើង រមែងតែងតែមាននូវបញ្ហាជារឿយៗ បន្តិចរឿងនេះ បន្តិចរឿងនោះ ដោយច្រើនគឺបញ្ហាតាមផ្លូវចិត្តហ្នឹងឯង បើយើងមិនមានធម៌សម្រាប់ដោះស្រាយទេ វារមែងមានការលំបាកតាមតឹងក្នុងចិត្តជាពិតប្រាកដហើយវាអាចសង្កត់ចិត្តបានយូរទៀតផង ។ ប្រៀបបីដូចអ្នកបើករថយន្តទៅផ្លូវឆ្ងាយ បើមិនមាននូវគ្រឿងឧបករណ៍សម្រាប់ជួសជុល កែខៃនៅពេលរថយន្តខូច ឬ ធ្លាយកង់ទេនោះ លុះដល់រថយន្តខូច ឬធ្លាយកង់ក៏រមែងមានការលំបាកច្រើនក្នុងដំណើរផ្លូវប៉ុន្តែបើយើងមាននូវគ្រឿងបន្លាស់ និង មាននូវឧបករណ៍ផ្សេងៗ ដែលទុកសម្រាប់ប្រើប្រាស់នៅពេលដែលរថយន្តមានបញ្ហាអ្វីណាមួយនោះ យើងក៏កក់ក្តៅក្នុងចិត្ត ហើយប្រសិនបើរថយន្ត មាននូវបញ្ហាពិតមែន ដូចជាធ្លាយកង់ជាដើម យើងក៏មិនមានទុក្ខលំបាកធ្វើពេកនោះដែរ ព្រោះយើងអាចដោះស្រាយបាន សេចក្តីនេះយ៉ាងណា ក្នុងជីវិតរបស់យើងម្នាក់ៗ គឺដូចគ្នា បើយើងមិនមាននូវធម៌ជាគ្រឿងសម្រាប់កក់ក្តៅក្នុងចិត្តទេ ដល់ពេលមានបញ្ហាកើតឡើងក៏ជាទុក្ខក្រៀមក្រំលំបាកលំបិនក្នុងចិត្តក្រៃលែង ។ យើងបានសិក្សាព្រះធម៌ តាមរយះនៃការអានសៀវភៅនិងតាមរយះនៃការស្តាប់ នាំឲ្យកើតការយល់ដឹងក្នុងរឿងពិតទាំងឡាយរបស់ជីវិត យើងក៏បានចូលចិត្តស្រាកស្បើយពីការតានតឹងចង្អៀតចង្អល់ សេចក្តីកង្វល់ក្នុងបញ្ហាជីវិតពិតជាដោះស្រាយបាន ។ រឿងរ៉ាវផ្សេងៗក្នុងជីវិត ជាវិបត្តិ ជាឧបសគ្គ វានៅតែកើតមានជាធម្មា ប៉ុន្តែវាមិនមានពិសក្តៅជ្រាបចូលទៅក្នុងចិត្តឡើយ ព្រោះមានធម៌នៅក្នុងចិត្តរបស់យើងដែលថាមានធម៌ គឺ មានការយល់ដឹងនូវសេចក្តីពិតរបស់ជីវិត ។ ការសិក្សាព្រះធម៌គឺ មានការយល់ដឹងនូវសេចក្តីពិតរបស់ជីវិត ។ ការសិក្សាព្រះធម៌ វាមានប្រយោជន៍នៅត្រង់ការយល់ដឹងនូវសេចក្តីពិតរបស់ជីវិតហ្នឹងឯង ព្រោះមានការយល់ដឹងនេះហើយ ទើបយើងមានសេចក្តីស្ងប់រម្ងាប់ចំពោះមុខនៃឧបសគ្គ ចំពោះមុខនៃវិបត្តិផ្សេងៗក្នុងជីវិត ។ ចិត្តស្ងប់រម្ងាប់ធ្វើឲ្យយើងទៅជាមនុស្សល្ងង់មួយរំពេច ។ ពុទ្ធបរិស័ទទាំងឡាយ បានពេញចិត្តក្នុងការសិក្សាស្តាប់នូវព្រះធម៌ជាប្រចាំ ព្រោះបានស្ងប់ចិត្តសមគួរទៅតាមការយល់ដឹង ។ រឹងរឹតតែយល់ដឹង ប្រយោជន៍គឺសេចក្តីស្ងប់ចិត្តក៏រឹងរឹតតែចម្រើន ដូច្នេះទើបពុទ្ធបរិស័ទមិនធុញទាន់នឹងការក្រេបរសរបស់ព្រះធម៌ឡើយ ។ ពុទ្ធបរិស័ទ បានយល់ដឹងអំពីជីវិត គឺពុទ្ធបរិស័ទមានការចម្រើនទៅដោយគុណធម៌ ព្រោះគុណធម៌ គឺមេត្តាករុណាក្តី សេចក្តីសន្តោសក្តី សេចក្តីព្យាយាមក្តី សីលក្តីសមាធិក្តី ខន្តីសេចក្តីអត់ធន់ក្តី ជាដើមនេះ រមែងកើតឡើងចម្រើនក្នុងចិត្ត ដោយអាស្រ័យការយល់ដឹងអំពីសេចក្តីពិតរបស់ជីវិតហ្នឹងឯង ។ ដើម្បីជាប្រយោជន៍ធំទូលំទូលាយ សូមពុទ្ធបរិស័ទកុំទៅវត្តតែម្នាក់ឯង កុំសិក្សាស្វែអយល់តែម្នាក់ឯង ត្រូវដឹកនាំត្រូវបបួលមិត្តសម្លាញ់ និងអ្នកដទៃផ្សេងទៀតឲ្យបានចូលសម្លាញ់និងអ្នកដទៃផ្សេងទៀតនោះ ដោយការសង្គ្រោះផ្លូវចិត្តផ្លូវវិញ្ញាណ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា (សព្វទានំ ធម្មទានំ ជិនាតិ) ការឲ្យទានធម៌ រមែងឈ្នះការឲ្យទានទាំងពួង ការឲ្យរបស់ដទៃនោះជារឿងខាងក្រៅតែការឲ្យនូវព្រះធម៌ជាទាន ជារឿងខាងក្នុង ។ របស់ដទៃជាប្រយោជន៍ដល់រាងកាយ តែព្រះធម៌ជាប្រយោជន៍ដល់រាងកាយ តែព្រះធម៌ជាប្រយោជន៍ដល់ចិត្ត របស់ណាដែលជាប្រយោជន៍ដល់ចិត្ត ជារបស់ដល់ចិត្ត របស់ណាដែលជាប្រយោជន៍ដល់ចិត្ត ជារបស់ដែលយើងគួរឲ្យនូវព្រះធម៌ជាទាន ជារឿងខាងក្នុង ។ របស់ដទៃជាប្រយោជន៍ដល់រាងកាយ តែព្រះធម៌ជាប្រយោជន៍ដល់ចិត្ត របស់ណាដែលជាប្រយោជន៍ដល់ចិត្ត ជារបស់ដែលយើងគួរឲ្យគួរចែក ជាចាំបាច់បំផុត ឬថាគួរនាំគេឲ្យមកទទួលដឹងក្នុងរឿងដែលគេគួរយល់ដឹង ឲ្យគេបានដឹង បានយល់ នៅក្នុងគោលធម៌ព្រះពុទ្ធសាសនា ដើម្បីបានដោះស្រាយក្នុងបញ្ហាជិវិតរបស់គេ ។ បើយើងបានឃើញមិត្តរបស់យើងមាននូវសេចក្តីទុក្ខ មាននូវសេចក្តីក្តៅក្រហាយចិត្ត យើងក៏ទៅបបួលគេចូលវត្ត ដូចជាថ្ងៃឧបោសថសីលជាដើម យើងក៏ទៅបបួលគេមក ឲ្យគេបានមកអង្គុយស្ងប់ចិត្តខ្លះ ឲ្យគេស្តាប់បានរៀនដឹងរឿងរបស់ជីវិត ឲ្យគេបានយល់ដឹងការពិតគេក៏បានធូរថយនូវសេចក្តីទុក្ខក្តៅក្រហាយចិត្ត ទៅតាមភាពភ្លឺស្វាងរបស់គេ ។ ការជួយមិត្តសម្លាញ់ក្នុងសភាពបែបនេះជាការជួយដ៏ពិតប្រាកដជាការជួយយ៉ាងថាវរះមាំមួន ធ្វើឲ្យមិត្តសម្លាញ់បាននូវវត្ថុដ៏តទៅដូច្នេះការជួយមិត្តភក្តិ តាមផ្លូវព្រះពុទ្ធសាសនាគឺជាការងារដែលគួរធ្វើ ។ ការសាងគុណធមម៌ឲ្យចម្រើនក្នុងចិត្តរបស់ខ្លួនផងជួយឲ្យអ្នកដទៃបាននូវគុណធម៌ប្រចាំចិត្តផង នេះគឺជាប្រយោជន៍ដ៏មានខ្លឹមសារក្នុងជីវិតរបស់មនុស្សយើង ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |