Wednesday, 20 Oct B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 168,901
Today
Yesterday 176,619
This Month 3,462,671
Total ២២៨,២៣៧,៤៥៤
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 28, Jul 2019 (3961 Read)

ធ្វើ​គម្រូ​ល្អ​ដល់​កូន



 
ធ្វើ​គម្រូ​ល្អ​ដល់​កូន

ខ្លួន​យើង​ជា​ឪពុក​ម្ដាយ ត្រូវ​ធ្វើ​គម្រូ​ល្អៗ​ដល់​កូន​ដូច​ជា​ខ្លួន​ទាំង​ពីរ​នាក់​ត្រូវ​មាន​សីល​ ៥ ជា​ពុទ្ធ​សាសនិកជន មាន​សម្មាទិដ្ឋិ ចិញ្ចឹម​ឪពុក​ម្ដាយ​របស់​យើង។ បើ​យើង​ឆ្លាត​នោះ​យើង​ត្រូវ​អញ្ជើញ​ឪពុក​ម្ដាយ​របស់​យើង​មក​នៅ​ជា​មួយ ដើម្បី​ចិញ្ចឹម​ថែរក្សា​គាត់​រៀង​រាល់​ថ្ងៃ។

ពេល​បាយ​ទឹក រៀប​ចំបាយ​ទឹក​ដាក់​ថាស ជូន​ចំពោះ​គាត់​ដោយ​គោរព មិន​មែន​ធ្វើ​ដើម្បី​ឲ្យ​គេ​សរសើរ ឬ​យក​មុខ​មាត់​នោះ​ទេ គឺ​ត្រូវ​ធ្វើ​ដើម្បី​បុណក្យ​កុសល​ដ៏​ធំធេង​របស់​យើង និង​ដើម្បី​តប​គុណ​ចំពោះ​លោក​ទាំង​ពីរ​ដែល​មាន​ឧបការគុណ​ដ៏​ធំ​ក្រៃលែង មិន​មាន​អ្វី​យក​មក​ប្រៀប​ស្មើ​បាន ហើយ​ទុក​​ជា​គម្រូ​ល្អ​ឲ្យ​ដល់​កូន​យើង​ផង​ដែរ។ ត្រូវ​ចេះ​ទិញ​កាស្សែត​ធម៌ ឬ វិទ្យុ​ជូន​គាត់ ដើម្បី​ឲ្យ​គាត់​បាន​ស្ដាប់​ធម៌ រៀង​រាល់​ថ្ងៃ ព្រោះ​ថា​គាត់​ចាស់​ហើយ ចូល​ដល់​បច្ឆិម​វ័យ​ហើយ មិន​មាន​ទី​ពឹង​ក្រៅ​ពី​ព្រះ​ធម៌​ឡើយ។

ពេល​ថ្ងៃ​សីលរៀប​ចំ​ម្ហូប​ម្ហារ​ឲ្យ​គាត់​ទៅ​វត្តវ៉ា សមាទាន​សីល ដើម្បី​បាន​ជា​បុញ្ញនិធិ​ដល់​គាត់​សម្រាប់​ទៅ​បរលោក មិន​ត្រូវ​ខ្ជិល​ច្រអូស​ឬ មើល​ងាយ​មើល​ថោក​គាត់​ជា​ដាច់​ខាត ពេល​គាត់​នៅ​ជា​មួយ​យើង​ឡើយ។ កាល​យើង​ចេះ​ដឹង​គុណ​ឪពុក​ម្ដាយ​ខ្លួ​នយើង​កូន​នៅ​ជា​មួយ​យើង​តែង​តែ​ឃើញ​ផ្ទាល់​នឹង​ភ្នែក ឮផ្ទាល់​នឹង​ត្រចៀក​ពេល​កូន​ទាំង​អស់​នោះ​ធំ​ឡើង​ នឹង​ត្រូវ​ដឹង​គុណ​យើង​ ដូច​យើង​ដឹង​គុណ​ឪពុក​ម្ដាយ​យើង​យ៉ាង​នោះ​ដែរ។ តែ​ផ្ទុយ​ទៅ​វិញ​ យើង​មាត់​តូច​មាត់​ធំ​ដាក់​ឪពុក​ម្ដាយ​យើង ប្រើ​ពាក្យ​មិន​ពីរោះ​ចំពោះ​គាត់ កូន​យើង​ឃើញ​គម្រូ​នេះ​នឹង​មិន​ដឹង​គុណ​យើង ដូច​យើង​ធ្វើ​ចំពោះ​ឪពុក​ម្ដាយ​យើង​យ៉ាង​នោះ​ដែរ។

ពេល​មាន​កម្មវិធី​បុណ្យ​ព្រះ​ពុទ្ធសាសនា មាន​បុណ្យ​ពិសាខបូជា អាសាឡបូជា មាឃបូជា ត្រូវ​នាំ​កូន​ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យ​នោះ ហើយ​មិន​ត្រូវ​ឲ្យ​កូន​ដើរ​លេង​ឥត​ប្រយោជន៍​ទេ ត្រូវ​បង្រៀន​កូន​ឲ្យ​ចេះ​សំពះ​ព្រះពុទ្ធរូប នឹង​ព្រះសង្ឃ ហើយ​នាំ​កូន​បូជា​ប្រទីប ចំពោះ​ព្រះ​រតនត្រ័យ។ កាល​នាំ​កូន​ទៅ​បុណ្យ​នោះ មិន​ត្រូវ​ស្ងៀមៗ​ឥត​ប្រយោជន៍ ត្រូវ​បង្ហាញ​កូន​ពី​បុណ្យ​នីមួយៗ អានិសង្ស​នៃ​បុណ្យ​ ប្រវត្តិ​រឿងរ៉ាវ​របស់​បុណ្យ​ទាំង​នោះ ឬចូល​ទៅ​ក្នុង​ព្រះវិហារ​ឃើញ​គំនូរ​តាម​ជញ្ជាំង​ ត្រូវ​ពន្យល់​ប្រាប់​រឿង​នីមួយៗ ឲ្យ​ច្បាស់​លាស់​ដល់​កូន រហូត​កូន​អាច​ចង​ចាំ​រឿង​នោះ​បាន ចំណុច​នេះ​សំខាន់​ណាស់ អាច​ធ្វើ​ឲ្យ​កូន​យើង​មាន​សម្មាទិដ្ឋិ​ជឿ​បាប​បុណ្យ គុណ​ទោស និង​ជា​អ្នក​មាន​គុណធម៌​ដុះ​ក្នុង​ខ្លួនជាប់​ជា​និស្ស័យ​ជា​មនុស្ស​ល្អ​រហូត​ដល់​ចាស់​ទុំ។ ម្យ៉ាង​ទៀត​ក្នុង​កម្មវិធី​បុណ្យ​ក្នុង​វត្ត​អារាម​ផ្សេងៗ​មានភ្ជុំបិណ្ឌ​ជា​ដើម ត្រូវ​នាំ​កូន​យើង​ទៅ​ចូល​រួម​ផង ដើម្បី​ឲ្យ​កូន​យើង​មាន​និស្ស័យ​ក្នុង​កាល​ធ្វើ​បុណ្យ​ទាន​តទៅ​ខាង​មុខ ក្រោយ​អស់​ពី​យើង​ទៅ និង​ បាន​ជួយ​ថែរក្សា​ទនៀមទម្លាប់​ខ្មែរ​យើង។ តំណតទៅ​ខាង​មុខ​កូន​នឹង​ធ្លាប់​ធ្វើ​បុណ្យ​ទាន​តាម​ឪពុក​ម្ដាយ​ពី​មុន គេ​នឹង​ជា​អ្នក​រួម​ចំណែក​ជួយ​ព្រះពុទ្ធ​សាសនា​ឲ្យ​ស្ថិត​ស្ថេរ​ចីរកាល​អស់​កាល​យូអង្វែង។


ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌
ដោយ​៥០០០​ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 24, Aug 2020 (34399 Read)
អាវុធ​ ៣​ តាម​​ន័យ​ព្រះ​​ធម៌
Public date : 16, Oct 2021 (26982 Read)
សេចក្តីឧបមាអំពីនីវរណៈ
Public date : 21, Aug 2019 (13283 Read)
ព្រះគាថាអធិមុត្តត្ថេរ
Public date : 26, Jul 2019 (11318 Read)
ទុក្ខ​ព្រោះ​ស្រឡាញ់​គេ​តែ​ម្ខាង​
Public date : 29, Jul 2019 (10202 Read)
គុណសម្បត្តិ​នៃ​ពុទ្ធបរិស័ទ​ល្អ
Public date : 28, Jul 2019 (8657 Read)
មិន​និយាយ​កុហក
Public date : 28, Jul 2019 (8300 Read)
ការ​ទំនុក​បម្រុង​ចិញ្ចឹម​មាតា​បិតា
Public date : 04, May 2021 (28824 Read)
វត្ថុដែលគួរបូជា មាន ៤ ប្រភេទ
Public date : 31, Jul 2019 (3496 Read)
ក្នុងខ្លួនគ្មានមេត្តា ដូចស្រុកគ្មានភ្លៀង
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).