11
Sunday, 17 Oct B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 55,999
Today
Yesterday 131,651
This Month 2,885,222
Total ២២៧,៦៦០,០០៥
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 28, Jul 2019 (16419 Read)

ផ្លែស្វាយ



Audio

 

ផ្លែស្វាយ​នៅ​ខ្ចី​ជូរ លុះ​ដល់​ទុំ​ទៅ​រមែង​ផ្អែម យ៉ាង​ណា ការ​អប់រំបន្ទុំ​ចិត្ត ក៏​ត្រូវ​តែ​ប្ដូរ​ផ្លាស់​ពី​ជូរ​មក​ផ្អែម​យ៉ាង​នោះ​ដែរ ពោល​គឺ​ធ្លាប់​តែ​មិន​ជ្រះថ្លា ក៏​មក​ជា​ជ្រះថ្លា​នឹង​គុណ​ព្រះរតនត្រៃ ធ្លាប់តែ​កំណាញ់​ក៏​មក​ជា​​មាន​ទឹក​ចិត្ត​ចេះឲ្យ​ទាន ធ្លាប់​តែ​ទ្រុស្ដសីល ក៏​មក​ជា​មាន​សិល ។ល។ ផ្លែ​ស្វាយ​នៅ​ខ្ចី រឹង លុះ​ដល់​ទុំ​ទៅ​រមែង​ទន់ យ៉ាង​ណា ការ​អប់រំ​បន្ទុំ​ចិត្ត ក៏​ដូច​គ្នា​ដែរ គឺ​ចិត្ត​រមែង​ទន់​ដោយ​សទ្ធា គួរ​ដល់​ការងារ ទាន សីល ភាវនា ងាយប្រដៅ​ ងាយ​ទូន្មាន​តាម​ព្រះធម៌​ព្រះវិន័យ មិន​ចចេស​រឹង​រូស​កោង​កាច​ឡើយ។

ផ្លែ​ស្វាយ នៅ​ខ្ចី ពណ៌​មិន​ល្អ​ដូច​ជា​ស្វាយ​ទុំ​ទេ មាន​គួរនា​ដូច​ជា​មនុស្ស​យើង ដែល​មិន​ទាន់​បាន​ទូន្មាន​ខ្លួន​ដូច្នោះ​ឯង លុះ​ដល់​បាន​អប់រំ​ទូន្មាន​ខ្លួន​ហើយ ក៏​រមែង​មាន​ឥន្ទ្រិយ​ស្រគត់ស្រគំ​គួរ​ឲ្យ​ជ្រះថ្លា មាន​ការ​សង្រួម​កាយវាចា សង្រួម​ឥរិយាបថ ពិត​ដូច​ជា​ផ្លែ​ស្វាយ​ដែល​បន្ទុំ​ទុំ​ហើយ​មាន​ពណ៍​ដូច​ជា​មាស ដូច្នោះ​ដែរ។ ផ្លែ​ស្វាយ​ខ្ចី​មិន​ក្រអូប​ទេ លុះ​ដល់​បន្ទុំ​ទុំ​ឲ្យ​ល្អ​ហើយ​រមែង​មាន​ក្លិន​ក្រអូប​ផ្អែម ក្នុង​ន័យ​សេចក្ដី​បី​ដូច​ជា​ក្លិន​កេរ្តិ៍​ឈ្មោះ​ល្អ​របស់​អ្នក​មាន​សីល មាន​កល្យាណធម៌ រមែង​ក្រអូប​សាយ​ទៅ​គ្រប់​ទិសានុទិស។

មនុស្ស​យើង គួរ​តែ​ជឿ​ជាក់​ក្នុង​ផល​នៃ​ការ​អប់រំ​ទូន្មាន​ខ្លួន ហើយ​ត្រូវ​ហ្វឹក​ហាត់​អប់រំ​កាយវាចា​ចិត្ត​ជានិច្ច​តាម​បែប​ផែន​ព្រះពុទ្ធ​សាសនា។

បព្វ​ជិត​មិន​សង្រួម   នឹង​ទ្រោម​ចុះ​នូវ​សទ្ធា
គ្រហស្ថ​អត់​ការងារ   ប្រាកដ​ជា​នឹង​ធ្លាក់​ចុះ។
រស់​នៅ​ឥត​វិន័យ   ដូច​ក្របី​ឥត​កន្លុះ
បើ​អត់​ធម៌​វិញ​នោះ   ដូច​លីង​ក្រួស​ជះ​ដាក់​គេ។

ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍
ដោយ​៥០០០​ឆ្នាំ​ 
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 12, Oct 2015 (7531 Read)
បុណ្យកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ
Public date : 06, Jul 2021 (56376 Read)
វិធីចម្រើនមរណស្សតិ
Public date : 31, Mar 2013 (14722 Read)
សៀវភៅ​ព្រះ​រាជ​ប្រវត្តិ​ពិស្តារ និងកាព្យ​លោក​ធម៌ របស់​សម្តេច​ព្រះ​សង្ឃ​រាជ ជួន-​ណាត​
Public date : 29, Jul 2019 (16791 Read)
មុតិតាចិត្ត
Public date : 15, Jul 2020 (35095 Read)
ការកើតប្រាកដ​នៃ​រតនៈ​ ៥​ ប្រការ​
Public date : 12, Dec 2016 (57404 Read)
ផ្កាឈូកផុតចាកទឹក និង ឧបមាផ្កាឈូក
Public date : 06, Oct 2021 (29257 Read)
ដឹងខ្លួនថាល្ងង់ គង់បានជាបណ្ឌិត
Public date : 25, Jul 2019 (4171 Read)
ចង់​ត្រជាក់​កុំ​ឱប​ភ្លើង
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).