35
ថ្ងៃ ពុធ ទី ២២ ខែ ឧសភា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨៣,៦៩១
Today
ថ្ងៃម្សិលមិញ ៣២៩,៥៨៥
ខែនេះ ៦,៧៩៣,៦៨៤
សរុប ៣៩៩,០៥២,១២៨
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២៩,៦៥០ ដង)

ផ្លែស្វាយ



ស្តាប់សំឡេង

 

ផ្លែស្វាយ​នៅ​ខ្ចី​ជូរ លុះ​ដល់​ទុំ​ទៅ​រមែង​ផ្អែម យ៉ាង​ណា ការ​អប់រំបន្ទុំ​ចិត្ត ក៏​ត្រូវ​តែ​ប្ដូរ​ផ្លាស់​ពី​ជូរ​មក​ផ្អែម​យ៉ាង​នោះ​ដែរ ពោល​គឺ​ធ្លាប់​តែ​មិន​ជ្រះថ្លា ក៏​មក​ជា​ជ្រះថ្លា​នឹង​គុណ​ព្រះរតនត្រៃ ធ្លាប់តែ​កំណាញ់​ក៏​មក​ជា​​មាន​ទឹក​ចិត្ត​ចេះឲ្យ​ទាន ធ្លាប់​តែ​ទ្រុស្ដសីល ក៏​មក​ជា​មាន​សិល ។ល។ ផ្លែ​ស្វាយ​នៅ​ខ្ចី រឹង លុះ​ដល់​ទុំ​ទៅ​រមែង​ទន់ យ៉ាង​ណា ការ​អប់រំ​បន្ទុំ​ចិត្ត ក៏​ដូច​គ្នា​ដែរ គឺ​ចិត្ត​រមែង​ទន់​ដោយ​សទ្ធា គួរ​ដល់​ការងារ ទាន សីល ភាវនា ងាយប្រដៅ​ ងាយ​ទូន្មាន​តាម​ព្រះធម៌​ព្រះវិន័យ មិន​ចចេស​រឹង​រូស​កោង​កាច​ឡើយ។

ផ្លែ​ស្វាយ នៅ​ខ្ចី ពណ៌​មិន​ល្អ​ដូច​ជា​ស្វាយ​ទុំ​ទេ មាន​គួរនា​ដូច​ជា​មនុស្ស​យើង ដែល​មិន​ទាន់​បាន​ទូន្មាន​ខ្លួន​ដូច្នោះ​ឯង លុះ​ដល់​បាន​អប់រំ​ទូន្មាន​ខ្លួន​ហើយ ក៏​រមែង​មាន​ឥន្ទ្រិយ​ស្រគត់ស្រគំ​គួរ​ឲ្យ​ជ្រះថ្លា មាន​ការ​សង្រួម​កាយវាចា សង្រួម​ឥរិយាបថ ពិត​ដូច​ជា​ផ្លែ​ស្វាយ​ដែល​បន្ទុំ​ទុំ​ហើយ​មាន​ពណ៍​ដូច​ជា​មាស ដូច្នោះ​ដែរ។ ផ្លែ​ស្វាយ​ខ្ចី​មិន​ក្រអូប​ទេ លុះ​ដល់​បន្ទុំ​ទុំ​ឲ្យ​ល្អ​ហើយ​រមែង​មាន​ក្លិន​ក្រអូប​ផ្អែម ក្នុង​ន័យ​សេចក្ដី​បី​ដូច​ជា​ក្លិន​កេរ្តិ៍​ឈ្មោះ​ល្អ​របស់​អ្នក​មាន​សីល មាន​កល្យាណធម៌ រមែង​ក្រអូប​សាយ​ទៅ​គ្រប់​ទិសានុទិស។

មនុស្ស​យើង គួរ​តែ​ជឿ​ជាក់​ក្នុង​ផល​នៃ​ការ​អប់រំ​ទូន្មាន​ខ្លួន ហើយ​ត្រូវ​ហ្វឹក​ហាត់​អប់រំ​កាយវាចា​ចិត្ត​ជានិច្ច​តាម​បែប​ផែន​ព្រះពុទ្ធ​សាសនា។

បព្វ​ជិត​មិន​សង្រួម   នឹង​ទ្រោម​ចុះ​នូវ​សទ្ធា
គ្រហស្ថ​អត់​ការងារ   ប្រាកដ​ជា​នឹង​ធ្លាក់​ចុះ។
រស់​នៅ​ឥត​វិន័យ   ដូច​ក្របី​ឥត​កន្លុះ
បើ​អត់​ធម៌​វិញ​នោះ   ដូច​លីង​ក្រួស​ជះ​ដាក់​គេ។

ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍
ដោយ​៥០០០​ឆ្នាំ​ 
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,២០៧ ដង)
សូមកូនជាមនុស្សល្អប្រៀបដូចជាផ្កាឈើ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៣១០ ដង)
ទឹកភ្នែកម៉ែ​ស្រក់​ធ្លាក់​លើ​ខ្លួន​កូន
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ១៦,៣០២ ដង)
តួនាទី​របស់​កូនប្រុសស្រី
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៦,៦១៧ ដង)
តើ​បាប​នឹង​បុណ្យ​នៅ​ត្រង់​ណា?
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.12
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿