Reading Article
Public date : 31, Oct 2022 (26,586 Read)
គម្ពីរពុទ្ធសាសនា

|
គម្ពីរពុទ្ធសាសនា
ព្រះពុទ្ធវចនៈដែលយើងហៅថាជាព្រះធម៌នោះ ត្រូវបានរៀបចំតាមលំដាប់គម្ពីរបីប្រភេទដាច់ដោយឡែកពីគ្នា។ គម្ពីរទាំងបីនោះត្រូវបានគេស្គាល់ជាទូទៅថា ព្រះត្រៃបិដក។ ចំនួននៃព្រះពុទ្ធវចនៈនេះគឺទូលំទូលាយណាស់ ហើយគេចាត់ទុកជាពាក្យសព្វវចនាធិប្បាយ។ ទោះបីជាមានការផ្លាស់ប្ដូរ និងការត្រួតពិនិត្យសើរើនូវពុទ្ធវចនៈក្នុងនៅតែធរមានយ៉ាងរឹងមាំ ថែមទាំងត្រូវបានគេឲ្យតម្លៃរហូតដល់ ៩០ ភាគរយនៃព្រះពុទ្ធវចនៈដែលមិនខូចខាត។ រឿងនេះគឺដោយសារតែនៅពេលដែលពុទ្ធវចនៈត្រូវសូត្រ គឺត្រូវសូត្រដោយព្រះសង្ឃរាប់រយអង្គក្នុងពេលតែមួយ។ នៅទីបំផុតព្រះពុទ្ធវចនៈត្រូវបានសរសេរឡើងមុនគ្រិសសករាជ ៨០ ឆ្នាំ ដោយសមាគមនសង្ឃដ៏ធំបានអនុវត្តធ្វើការងារនេះជាសហភាព។ ដូច្នេះការផ្លាស់ប្ដូរ ឬកែប្រែព្រះត្រៃបិដកពិតជាលំបាកបំផុត។ ការរៀបចំបោះពុម្ភឡើងវិញនូវអត្ថបទដើមដែលមានរហូតដល់សព្វថ្ងៃនេះ គឺត្រូវបានគេរក្សាយ៉ាងល្អក្នុងប្រទេសស្រីលង្កា។ -សុត្តន្តបិដក សុត្តន្តបិដកត្រូវបានបែងចែកជាប្រាំគម្បីដោយឡែកពីគ្នា សត្តន្តបិដកផ្ទុកនូវព្រះពុទ្ធវចនៈមួយផ្នែកហៅថា ព្រះសូត្រ ដែលទ្រង់បានសម្ដែងដោយព្រះសម្មាសម្ពុទ្ធផ្ទាស់ និងព្រះសូត្រជាច្រើនទៀតទ្រង់បានសម្ដែងដោយអគ្គសាវ័ករបស់ព្រះអង្គ។ ព្រះសម្មាសម្ពុទ្ធទ្រង់បានទទួលជោគជ័យយ៉ាងអស្ចារ្យបំផុត ក្នុងពាក្យប្រៀនប្រដៅរបស់ព្រះអង្គព្រោះព្រះអង្គបានប្រើភាសាមនុស្សសាមញ្ញ ដែលហៅថាភាសាបាលី។ ព្រះអង្គបានសម្របសម្រួលលក្ខណៈ និងបែបបទនៃព្រះសូត្ររបស់ព្រះអង្គ ដោយព្រះអង្គទ្រង់បានប្រើទស្សនៈធម្មតាសម្រាប់មនុស្សសាមញ្ញហើយព្រះអង្គទ្រង់បានប្រើទស្សនៈជ្រៅបន្តិច សម្រាប់អ្នកដែលបានសិក្សាអប់រំច្រើន ហើយទ្រង់ប្រើទស្សនៈខ្ពស់បំផុតសម្រាប់អ្នកស្ដាប់ជាបញ្ញវន្តទាំងឡាយ។ ព្រះអង្គទ្រង់បានសម្ដែងព្រះធម៌ចំពោះមនុស្សគ្រប់រូប ចាប់តាំងពីអ្នកស្រែចម្ការដល់ព្រះមហាក្សត្រ។ -វិនយបិដក ព្រះវិន័យត្រូវបានបែងចែកជាប្រាំគម្ពីរ ហើយព្រះវិនយបិដកទ្រង់បានផ្ទុកនូវក្បួនខ្នាត (ច្បាប់) និងពាក្យណែនាំសម្រាប់ព្រះសង្ឃ ឬ សមាគមសង្ឃ និងដូនជី។ ព្រះសង្ឃ និងដូនជីត្រូវរស់នៅស្មើភាពគ្នា ហើយគេអាចចាត់ទុកថា សមាគមសង្ឃជាទម្រង់នៃការគ្រប់គ្រងមួយមានលក្ខណៈប្រធាធិបតេយ្យដំបូងគេបង្អស់ ដែលមានរហូតដល់សព្វថ្ងៃនេះ។ -អភិធម្មបិដក មនុស្សភាគច្រើនគិតថា ព្រះអភិធម្មជាពុទ្ធវចនៈដ៏ជ្រាលជ្រៅល្អិតសុខុម ហើយព្រះអភិធម្មបិដកនេះគឺជាការចូលទៅយ៉ាងជិតនៃខ្សែជីវិតស្មុគស្មាញ ថែមទាំងជាទស្សនវិទ្យាចំពោះព្រះធម៌ទៀតផង។ អភិធម្មបិដកទ្រង់បានផ្ទុកនូវព្រះពុទ្ធវចនៈតាមលំដាប់ និងត្រូវបានបែងចែកទៅជាប្រាំពីរគម្ពីរ។ ព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់សម្ដែងនូវព្រះធម៌ដ៏បវរទុកមក តែទោះបីជាយ៉ាងណា គង់មានអដ្ឋកថាចារ្យជាច្រើននាពេលបច្ចុប្បន្នចាត់ទុកថា ព្រះអភិធម្មជាការងាររបស់ព្រះសង្ឃសាវ័កជំនាន់ក្រោយ ដែលបានខំចម្រាញ់នូវពុទ្ធវចនៈនេះឲ្យទៅជាប្រភេទទស្សនៈដ៏អស្ចារ្យ។ ព្រះអភិធម្មបានពន្យល់អំពីសម្មតិសច្ចៈផង និងបរមត្ថសច្ចៈផង។ ការវិភាគពីវិថីជីវិតរបស់មនុស្សសត្វ ហើយត្រួតពិនិត្យតាមដាននូវភាពផ្សេងគ្នានៃនាមនិងរូប គឺមានពន្យល់យ៉ាងល្អិតនៅក្នុងព្រះអភិធម្មនេះឯង។ ទស្សនៈជាច្រើនដែលទាក់ទងនឹងបរមត្ថសច្ចៈ និងសម្មតិសច្ចៈ ក្នុងព្រះអភិធម្ម បានប្រឆាំងទៅនឹងការងាររបស់ទស្សនវិទូ និងអ្នកវិទ្យាសាស្ត្រសម័យទំនើបមួយចំនួន។ ដកស្រង់ចេញពីសៀវភៅ ឋានសួគ៌សម្រាប់មនុស្សល្អ ដោយ៥០០០ឆ្នាំ |