Reading Article
Public date : 29, Jul 2019 (14,130 Read)
ព្រះពុទ្ធភាសិត

|
- សេចក្ដីក្រោធមិនល្អឡើយ។
- សេចក្ដីក្រោធជាស្នឹមនៃបញ្ញា ដូចជាស្នឹមនៃសស្ត្រាវុធ។ - សេចក្ដីក្រោធបង្កការវិនាស។ - សេចក្ដីក្រោធញ៉ាំងចិត្តឲ្យកម្រើក។ - បុគ្គលអ្នកក្រោធមិនដឹងថាសេចក្ដីក្រោធគឺជាភ័យដែលកើតឡើងក្នុងខ្លួនឡើយ។ - នៅពេលណាសេចក្ដីក្រោធគ្របសង្កត់ នៅពេលនោះមានតែភាពងងឹតប៉ុណ្ណោះ។ - ពីតិចទៅច្រើន សេចក្ដីក្រោធចេះតែចម្រើនព្រោះមកអំពីការមិនអន់ធន់។ - សេចក្ដីក្រោធជាទីគោចរនៃអ្នកខ្សត់បញ្ញា។ - ទោសៈមានសេចក្ដីក្រោធជាសមុដ្ឋាន។ - គ្រោះអ្វីក៏មិនស្មើរនឹងទោសៈដែរ។ - ចង្រៃកាឡកិណីអ្វីឲ្យដូចជាទោសៈមិនមាន។ - សម្លាប់សេចក្ដីក្រោធបាន ទើបដេកជាសុខ។ - សម្លាប់សេចក្ដីក្រោធបាន ទើបមិនមានសោក។ - បុគ្គលក្រោធរមែងមានពណ៌សម្បុរសៅហ្មង។ - បុគ្គលក្រោធដែលកាន់យកនូវប្រយោជន៍បានហើយ បែរទៅជាកើរក្នុងផ្លូវវិនាសវិញ។ - បុគ្គលដែលត្រូវសេចក្ដីក្រោធគ្របសង្កត់ តែងដើរទៅក្នុងផ្លូវនៃការវិនាសទ្រព្យ។ - បុគ្គលដែលត្រូវសេចក្ដីក្រោធគ្របសង្កត់ តែងដើរទៅក្នុងផ្លូវនៃការវិនាសទ្រព្យ។ - បុគ្គលដែលត្រូវសេចក្ដីក្រោធគ្របសង្កត់ តែងដើរទៅក្នុងផ្លូវនៃការវិនាសយស។ - ញាតិមិត្តទាំងឡាយ រមែងគេចចេញពីមនុស្សដែលត្រូវសេចក្ដីក្រោធគ្របសង្កត់។ - បុគ្គលក្រោធ រមែងមិនឃើញធម៌ រមែងមិនដឹងប្រយោជន៍ មិនដឹងហេតុផល។ - បុគ្គលដែលត្រូវសេចក្ដីក្រោធគ្របសង្កត់ហើយមិនមានសល់អ្វីដែលជាទីពឹងឡើយ។ - បុគ្គលក្រោធ ហ៊ានសម្លាប់សូម្បីតែមាតាបង្កើតរបស់ខ្លួន។ - សេចក្ដីក្រោធជាប្រធាននៃសេចក្ដីវិនាស។ - បុគ្គលក្រោធរមែងដេកជាទុក្ខ។ - បុគ្គលក្រោធរមែងនិយាយច្រើន។ - បុគ្គលក្រោធរមែងនិយាយអាក្រក់។ - ឈ្នះសេចក្ដីក្រោធបានដោយការមិនក្រោធ។ - ឈ្នះខ្លួនឯងប្រសើរជាង។ - បុគ្គលមិនក្រោធតបចំពោះអ្នកដែលក្រោធហើយឈ្មោះថាឈ្នះសង្គ្រាមដែលគេឈ្នះបានដោយកម្រ។ - បុគ្គណាដឹងថាអ្នកដទៃក្រោធហើយ មានសតិស្ងប់រម្ងាប់ បុគ្គលនោះឈ្មោះថាបានបំពេញនូវប្រយោជន៍ទាំងពីរ គឺប្រយោជន៍ខ្លួនឯង និងប្រយោជន៍អ្នកដទៃ។ - ចិត្តនៃបុគ្គលក្រោធ ប្រៀបដូចជាដំបៅ។ - បុគ្គលអ្នកក្រោធច្រើន ដូចរណ្ដៅលាមកដែលគេចាក់ទឹកចូលកូរវឹក បុគ្គលនោះគេមិនគួរសេពគប់ទេ។ - បុគ្គលដែលត្រូវសេចក្ដីក្រោធគ្របសង្កត់ រមែងលះបង់ចោលនូវកុសលធម៌។ - គប្បីលះកាត់នូវសេចក្ដីក្រោធដោយបញ្ញា។ - អំណត់គឺសេចក្ដីអត់ធន់ជាគ្រឿងដុតបង់នូវបាប។ - បុគ្គលណាធ្វើបាបដោយខ្លួនឯង បុគ្គលនោះរមែងសោហ្មងដដោយខ្លួនឯង។ - បុគ្គលណាមិនធ្វើបាបដោយខ្លួនឯង បុគ្គលនោះរមែងមិនសៅហ្មងដោយខ្លួនឯង។ - សៅហ្មងឬមិនសៅហ្មងជារបស់ចំពោះខ្លួន។ - អ្នកដទៃមិនអាចញ៉ាំងអ្នកដទៃឲ្យបរិសុទ្ធបានទេ។ ដកស្រង់ចេញពីសៀវភៅ វិធីរម្ងាប់សេចក្ដីក្រោធ ដោយ៥០០០ឆ្នាំ |