ថ្ងៃ ពុធ ទី ១២ ខែ ឧសភា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៧៨,៣៧៣
Today
ថ្ងៃម្សិលមិញ ១២០,៦៤១
ខែនេះ ២,០៦៨,១៤១
សរុប ១៩២,៦២៣,៤៥៨
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩៧៧០ ដង)

ព្រះពុទ្ធភាសិត



ស្តាប់សំឡេង

 

- សេចក្ដី​ក្រោធ​មិន​ល្អឡើយ។
- សេចក្ដី​ក្រោធ​ជា​ស្នឹម​នៃ​បញ្ញា ដូច​ជា​ស្នឹម​នៃ​សស្ត្រាវុធ។
- សេចក្ដី​ក្រោធ​បង្ក​ការ​វិនាស។
- សេចក្ដី​ក្រោធ​ញ៉ាំង​ចិត្ត​ឲ្យ​កម្រើក។
- បុគ្គល​អ្នក​ក្រោធ​មិន​ដឹង​ថា​សេចក្ដី​ក្រោធ​គឺ​ជា​ភ័យ​ដែល​កើត​ឡើង​ក្នុង​ខ្លួន​ឡើយ។
- នៅពេល​ណាសេចក្ដី​ក្រោធ​គ្រប​សង្កត់ នៅ​ពេលនោះ​មាន​តែ​ភាព​ងងឹត​ប៉ុណ្ណោះ។
- ពី​តិច​ទៅ​ច្រើន សេចក្ដី​ក្រោធ​ចេះ​តែ​ចម្រើន​ព្រោះ​មក​អំពី​ការ​មិនអន់ធន់។
- សេចក្ដី​ក្រោធ​ជាទី​គោចរ​នៃ​អ្នក​ខ្សត់​បញ្ញា។
- ទោសៈ​មាន​សេចក្ដី​ក្រោធ​ជា​សមុដ្ឋាន។
- គ្រោះ​អ្វី​ក៏​មិន​ស្មើរ​នឹង​ទោសៈ​ដែរ។
- ចង្រៃ​កាឡកិណី​អ្វី​ឲ្យ​ដូច​ជា​ទោសៈ​មិន​មាន។
- សម្លាប់​សេចក្ដី​ក្រោធ​បាន ទើប​ដេក​ជា​សុខ។
- សម្លាប់​សេចក្ដី​ក្រោធ​បាន ទើប​មិន​មាន​សោក។
- បុគ្គល​ក្រោធ​រមែង​មាន​ពណ៌សម្បុរ​សៅហ្មង។
- បុគ្គល​ក្រោធ​ដែល​កាន់​យក​នូវ​ប្រយោជន៍​បាន​ហើយ បែរ​ទៅ​ជា​កើរ​ក្នុង​ផ្លូវ​វិនាស​វិញ។
- បុគ្គល​ដែល​ត្រូវ​សេចក្ដី​ក្រោធ​គ្រប​សង្កត់ តែង​ដើរ​ទៅ​ក្នុង​ផ្លូវ​នៃ​ការ​វិនាស​ទ្រព្យ។
- បុគ្គល​ដែល​ត្រូវ​សេចក្ដី​ក្រោធ​គ្រប​សង្កត់​ តែង​ដើរ​ទៅ​ក្នុង​ផ្លូវ​នៃ​ការ​វិនាសទ្រព្យ។
- បុគ្គល​ដែល​ត្រូវ​សេចក្ដី​ក្រោធ​គ្រប​សង្កត់​ តែង​ដើរ​ទៅ​ក្នុង​ផ្លូវ​នៃ​ការ​វិនាស​យស។
- ញាតិ​មិត្ត​ទាំង​ឡាយ រមែង​គេច​ចេញ​ពី​មនុស្ស​ដែល​ត្រូវ​សេចក្ដី​ក្រោធ​គ្រប​សង្កត់។
- បុគ្គល​ក្រោធ រមែង​មិន​ឃើញ​ធម៌ រមែង​មិន​ដឹង​ប្រយោជន៍ មិន​ដឹង​ហេតុ​ផល។
- បុគ្គល​ដែល​ត្រូវ​សេចក្ដី​ក្រោធ​គ្រប​សង្កត់​ហើយ​មិន​មាន​សល់​អ្វីដែល​ជា​ទី​ពឹង​ឡើយ។
- បុគ្គល​ក្រោធ ហ៊ាន​សម្លាប់​សូម្បី​តែ​មាតា​បង្កើត​របស់​ខ្លួន។
- សេចក្ដី​ក្រោធ​ជា​ប្រធាន​នៃ​សេចក្ដី​វិនាស។
- បុគ្គល​ក្រោធ​រមែង​ដេក​ជា​ទុក្ខ។
- បុគ្គល​ក្រោធ​រមែង​និយាយច្រើន។
- បុគ្គល​ក្រោធ​រមែង​និយាយ​អាក្រក់។
- ឈ្នះ​សេចក្ដី​ក្រោធ​បាន​ដោយ​ការ​មិន​ក្រោធ។
- ឈ្នះ​ខ្លួន​ឯង​ប្រសើរ​ជាង។
- បុគ្គល​មិន​ក្រោធ​តប​ចំពោះ​អ្នក​ដែល​ក្រោធ​ហើយ​ឈ្មោះ​ថា​ឈ្នះ​សង្គ្រាម​ដែល​គេ​ឈ្នះ​បាន​ដោយ​កម្រ។
- បុគ្គ​ណា​ដឹង​ថា​អ្នក​ដទៃ​ក្រោធ​ហើយ មាន​សតិ​ស្ងប់​រម្ងាប់ បុគ្គល​នោះ​ឈ្មោះ​ថា​បាន​បំពេញ​នូវ​ប្រយោជន៍​ទាំង​ពីរ គឺ​ប្រយោជន៍​ខ្លួន​ឯង និង​ប្រយោជន៍​អ្នក​ដទៃ។
- ចិត្ត​នៃ​បុគ្គ​ល​ក្រោធ ប្រៀប​ដូច​ជា​ដំបៅ។
- បុគ្គល​អ្នក​ក្រោធ​ច្រើន ដូច​រណ្ដៅ​លាមក​ដែល​គេ​ចាក់​ទឹក​ចូល​កូរ​វឹក បុគ្គល​នោះ​គេ​មិន​គួរ​សេព​គប់​ទេ។
- បុគ្គល​ដែល​ត្រូវ​សេចក្ដី​ក្រោធ​គ្រប​សង្កត់​ រមែង​លះ​បង់​ចោល​នូវ​កុសល​ធម៌។
- គប្បី​លះ​កាត់​នូវ​សេចក្ដី​ក្រោធ​ដោយ​បញ្ញា។
- អំណត់​គឺ​សេចក្ដី​អត់ធន់ជា​គ្រឿង​ដុត​បង់​នូវ​បាប។
- បុគ្គល​ណា​ធ្វើ​បាប​ដោយ​ខ្លួន​ឯង បុគ្គល​នោះ​រមែង​សោហ្មង​ដដោយ​ខ្លួន​ឯង។
- បុគ្គល​ណា​មិន​ធ្វើ​បាប​ដោយ​ខ្លួន​ឯង បុគ្គល​នោះ​រមែង​មិន​សៅហ្មង​ដោយ​ខ្លួន​ឯង។
- សៅហ្មង​ឬ​មិន​សៅហ្មង​ជា​របស់​ចំពោះ​ខ្លួន។
- អ្នក​ដទៃ​មិន​អាច​ញ៉ាំង​អ្នក​ដទៃ​ឲ្យ​បរិសុទ្ធ​បាន​ទេ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ វិធី​រម្ងាប់​សេចក្ដី​ក្រោធ
ដោយ​៥០០០​ឆ្នាំ​
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៧៤៧៣ ដង)
សេច​ក្តី​ចង្អៀត​ចង្អល់​ របស់​បុគ្គល​ អ្នក​ប្រ​កប​មេ​ថុន​ធម្ម​រឿយ​ៗ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៣៣០៧ ដង)
អត់​ធន់​សិក្សា​នូវ​ការ​ពិត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៩៨៤ ដង)
ចង់​ត្រជាក់​កុំ​​ឱប​ភ្លើង
ផ្សាយ : ៣១ មីនា ឆ្នាំ២០១៣ (អាន: ១៤០៨៧ ដង)
សៀវភៅ​ព្រះ​រាជ​ប្រវត្តិ​ពិស្តារ និងកាព្យ​លោក​ធម៌ របស់​សម្តេច​ព្រះ​សង្ឃ​រាជ ជួន-​ណាត​
ផ្សាយ : ១៥ កក្តដា ឆ្នាំ២០២០ (អាន: ៧០៦៦០ ដង)
លោកនេះបង្រៀនឲ្យយើងចេះលះបង់
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១០១២២ ដង)
បុគ្គល​ដែល​មាន​ប្រ​ក្រ​តី​ចម្រើន​សតិ​ប្បដ្ឋាន​
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕