Reading Article
Public date : 16, Oct 2021 (34,872 Read)
អំពីវិញ្ញាណក្ខន្ធ

|
អំពីវិញ្ញាណក្ខន្ធ
ក្នុងជីវិតប្រចាំថ្ងៃ គ្រប់គ្នាតែងតែមាននូវរបស់ពិត ម៉្យាងគឺវិញ្ញាណ វិញ្ញាណពុំមែនព្រលឹង ឬអត្តាតួខ្លួនឡើយ វិញ្ញាណជាអនត្តា ។ ចក្ខុវិញ្ញាណជាអនត្តា សោតវិញ្ញាណជាអនត្តា ឃានវិញ្ញាណជាអនត្តា កាយវិញ្ញាណជាអនត្តា មនោវិញ្ញាណជាអនត្តា ។ វត្ថុរូប ៦ ជានិស្សយប្បច្ច័យនៃវិញ្ញាណ គឺចក្ខុវត្ថុជាទីអាស្រ័យនៃចក្ខុវិញ្ញាណ សោតវត្ថុជានិស្សយប្បច្ច័យនៃ សោតវិញ្ញាណ ឃានវត្ថុជាទីកើតនៃឃានវិញ្ញាណ ជីវ្ហាវត្ថុ ជាទីអាស្រ័យនៃជីវ្ហាវិញ្ញាណ កាយវត្ថុជាទីអាស្រ័យនៃកាយ វិញ្ញាណហទយវត្ថុជាទីអាស្រ័យនៃមនោវិញ្ញាណ វិញ្ញាណ មិនទៀង ជាទុក្ខ ជាអនត្តា ពុំមែនជាសត្វបុគ្គលតួខ្លួនយើង គេឡើយ ។ វិញ្ញាណអាស្រ័យចក្ខុ ទើបហៅថាចក្ខុវិញ្ញាណ ចក្ខុមិនទៀង វិញ្ញាណបើមិនអាស្រ័យចក្ខុគឺភ្នែកហើយ រមែងជា ចក្ខុវិញ្ញាណពុំបានឡើយ ។ វិញ្ញាណអាស្រ័យសោតៈ ទើបហៅថាសោតវិញ្ញាណ សោតៈមិនទៀង វិញ្ញាណបើមិនអាស្រ័យសោតៈគឺត្រចៀក ហើយ រមែងជាសោតវិញ្ញាណពុំបានឡើយ ។ វិញ្ញាណអាស្រ័យឃានៈ ទើបហៅថាឃានវិញ្ញាណ ឃានៈមិនទៀង វិញ្ញាណបើមិនអាស្រ័យឃានៈ គឺច្រមុះ ហើយ រមែងជាឃានវិញ្ញាណពុំបានឡើយ ។ វិញ្ញាណអាស្រ័យជីវ្ហា ទើបហៅថាជីវ្ហាវិញ្ញាណ ជីវ្ហា មិនទៀង វិញ្ញាណបើមិនអាស្រ័យជីវ្ហាគឺអណ្តាតហើយ រមែង ជាជីវ្ហាវិញ្ញាណពុំបានឡើយ ។ វិញ្ញាណអាស្រ័យកាយ ទើបហៅថាកាយវិញ្ញាណ កាយមិនទៀង វិញ្ញាណបើមិនបានអាស្រ័យកាយ គឺបសាទ កាយហើយ រមែងជាកាយវិញ្ញាណពុំបានឡើយ ។ វិញ្ញាណអាស្រ័យមនោ (ភវង្គៈដែលជាអនន្តរប្បច្ច័យ ដល់មនោទ្វារាវជ្ជនៈ) ហៅថាមនោវិញ្ញាណ មនោគឺ ភវង្គចិត្ត មិនទៀង វិញ្ញាណបើមិនបានអាស្រ័យមនោហើយ រមែងជា មនោវិញ្ញាណតាមមនោទ្វារពុំបានឡើយ ។ នៅពេលសំរាន្តលង់លក់ សូម្បីមិនមាននូវចក្ខុ វិញ្ញាណ ក៏មានចក្ខុ និង វណ្ណរូបដែរ ព្រោះជាបរមត្ថធម៌ ទោះជាវិថីចិត្តមិនមានក៏ដោយ រូបបរមត្ថផ្សេងៗ មានកម្ម ជាបច្ច័យ ឬឧតុជាបច្ច័យជាដើម ក៏រមែងតែងតែមានជា ធម្មតា ប៉ុន្តែចំពោះរឿងរ៉ាវបញ្ញាត្តិដែលមិនមែនជាបរមត្ថធម៌ គឺទាល់តែ មនោវិញ្ញាណក្នុងមនោទ្វារកើតឡើងនឹក គិតដល់អារម្មណ៍ បញ្ញត្តិនោះ ព្រោះហេតុដូចនេះ បញ្ញត្តិមិនមានសភាវៈ អ្វី សូម្បីតិចតួចដោយខ្លួនឯងឡើយ ។ នៅពេលដឹងរឿងរ៉ាវរបស់អ្នកដទៃ គួរមានសតិ រលឹកដឹងនូវមនោវិញ្ញាណដែលកើតឡើង មិនទៀង ជាទុក្ខ ជាអនត្តា មានការអស់ទៅ សូន្យទៅជាធម្មតា ចំណែក រឿងបញ្ញត្តិ ដែលជាអារម្មណ៍របស់មនោវិញ្ញាណនោះ មិន មានសាមញ្ញលក្ខណៈគឺ អនិច្ចំ ទុក្ខំ អនត្តាឡើយ ព្រោះមិនមាននូវសភាវលក្ខណៈ ។ បើកុំតែមានវិញ្ញាណកើតឡើងដឹងអារម្មណ៍តាម ទ្វារទាំង ៦ តើមានរឿងរ៉ាវរបស់ខ្លួនឯង និង អ្នកដទៃមកអំពីណា ។ ស្រង់ចាកពីសៀវភៅ ជំនួយសតិភាគ៣ ដែលរៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |