Sunday, 03 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 160,473
Today
Yesterday 242,339
This Month 640,183
Total ៣៥៧,៤៨៤,១៥៧
Flag Counter
Reading Article
Public date : 16, Oct 2021 (10,809 Read)

ប្រាសាទ​ព្រះគន្ធ​កុដិក្នុង​ធម្មនគរ



 
ប្រាសាទ​ព្រះគន្ធ​កុដិក្នុង​ធម្មនគរ

ព្រះ​រាជា មានកម្លាំង ទ្រង់​សង្កត់​សង្កិន នូវពួក​ស្តេចជា សត្រូវ លុះទ្រង់​ឈ្នះ​សង្គ្រាម​ហើយ ទើប​សាងទីក្រុង ក្នុងដែន ដែល​ទ្រង់ឈ្នះ​ហើយនោះ ។ ទ្រង់​ឱ្យជាង​ធ្វើកំពែង ស្នាម​ភ្លោះ សសរ​ខឿន ខ្លោងទ្វារ និង ប៉មទាំងឡាយ​ផ្សេង​ៗ ជា​ច្រើនក្នុង​នគរ ។ ទ្រង់ឱ្យ​ជាងធ្វើ ផ្លូវត្រឡែង​កែង ផ្លូវថ្នល់ រានផ្សារ​ជា​ចន្លោះ ដែល​តាក់តែងល្អ ព្រមទាំង​សភាសម្រាប់​វិនិច្ឆ័យនូវ​សេចក្តី​ចម្រើន និង សេចក្តី​មិន ចម្រើន​ក្នុងនគរ​នោះ ។

ព្រះរាជាអង្គ​នោះទ្រង់​តាំងសេនា​មាត្យ ដើម្បីឱ្យសង្កត់​សង្កិននូវពួក​សត្រូវ ឱ្យ​ស្គាល់​ទោស និង មិនមែន​ទោស ដើម្បីរក្សា នូវពួកពល ។ ព្រះរាជាអង្គ​នោះ ទ្រង់តាំង​បុរសអ្នករក្សានូវ​ភណ្ឌៈ ជាអ្នក ឈ្លាស​វៃក្នុងការ​ទុកដាក់ ដើម្បី​ប្រយោជន៍រក្សា​នូវភណ្ឌៈ ដោយ ព្រះរាជ​បំណងថា កុំឱ្យភណ្ឌៈ របស់​យើង​វិនាស​ទៅបានឡើយ ។ 

បុរសនោះ ជាអ្នកមានស្វាមីភក្តិ​ចំពោះ​ព្រះរាជា ព្រោះ ព្រះរាជាប្រាថ្នាការ​ចម្រើន​ដល់បុរស​ណា ទ្រង់ក៏ព្រះរាជ​ទាននូវ ឥស្សរៈ ក្នុងការ​វិនិច្ឆ័យ​អធិករណ៍​ដល់​បុរសនោះ ដើម្បី​ប្រតិបត្តិ កុំឱ្យបែកមិត្ត ។ 

ព្រះរាជា​នោះ ទ្រង់តាំងបុរស​អ្នកវាងវៃ ក្នុងឧប្បត្តិ​ហេតុ ទាំងឡាយផង ក្នុង​និមិត្ត​ទាំងឡាយផង ក្នុងលក្ខណៈ​ទាំងឡាយ​ផង ជាអ្នកបង្រៀន​មន្ត ចេះចាំ​មន្ត ក្នុងឋានៈ​ជាបុរោ​ហិត ។ ព្រះរាជា បរិបូណ៌​ដោយអង្គទាំង​ឡាយ​នោះ​ហើយ ទើប ហៅ​ថាក្សត្រ បុរសទាំងនោះ តែងរក្សាព្រះរាជា​នោះសព្វៗ​កាល ដូច​សត្វ​ចាក្រពាក រក្សា​ក្រុមញាតិ ដែល​ដល់នូវសេច​ក្តីទុក្ខ ។

បពិត្រព្រះអង្គមាន​ព្យាយាមធំ អ្នកផង​តែងហៅ​ព្រះអង្គថា ធម្មរាជ​របស់​សត្វ​លោក ព្រមទាំង​ទេវលោក ដូចក្សត្រ​ដែលបាន កម្ចាត់​សត្រូវហើយ ដូច្នោះ​ដែរ ។ ព្រះធម្មរាជនោះ ទ្រង់ញាំញី​នូវពួក​អន្យតិរ្ថិយទាំង​ឡាយផង នូវមារព្រម​ទាំង​សេនាផង ទ្រង់ទម្លាយ​មោហន្ធការ​ដ៏ងងឹត រួច ហើយ ព្រះអង្គ​កសាងនូវ​ធ​ម្មនគរ ។ 

បពិត្រព្រះអង្គ​មានបញ្ញា​ជាគ្រឿង​ទ្រទ្រង់ ឯក្នុងធម្មនគរ នោះ មានសីល​ជា​កំពែង មាន​ញាណរបស់​ព្រះអង្គជាខ្លោងទ្វារ មានសទ្ធា​របស់​ព្រះអង្គ​ជា​សសរ​​ខឿន និង មានការសង្រួមជា នាយឆ្មាំទ្វារ ។ 

បពិត្រ​ព្រះមុនី ព្រះអង្គ​មានសតិប្បដ្ឋាន ៤ ជាប៉ម បញ្ញា របស់ព្រះ​អង្គជា​ផ្លូវ​ថ្នល់ ឥទ្ធិបាទ ៤ ជាផ្លូវត្រឡែង​កែង ធម្មវិថី គឺ ពោធិបក្ខិយធម៌ទាំង ៣៧ ព្រះអង្គទ្រង់​សាងទុកល្អហើយ ។ ព្រះសូត្រ ព្រះអភិធម្ម និង ព្រះវិន័យ ពុទ្ធវចនៈមានអង្គ ៩ ទាំង​អស់នោះ ជាធម្មសភា​របស់ព្រះអង្គ ។  

សុញ្ញតវិហារ អនិមិត្តវិហារ អប្បណិហិតវិហារ ការមិន មានតណ្ហា​ជាគ្រឿង​ញាប់ញ័រ និង ការរំលត់ទុក្ខ នេះជាធម្មកុដិ របស់ព្រះអង្គ (គឺប្រាសាទ​ព្រះ​គន្ធ​​កុដិ​ក្នុង​ធម្មនគរ )។ ព្រះថេរៈជាបុគ្គលប្រសើរខាងប្រាជ្ញា ដែលព្រះ​អង្គ​តាំង​ទុក ហើយ ជាអ្នក​វាងវៃ​ក្នុងប្រាជ្ញា មាន​ឈ្មោះថា​សារីបុត្ត គឺជា ធម្ម​សេនា​បតី​របស់ព្រះអង្គ ។ 

បពិត្រ​ព្រះមុនី ព្រះ​ថេរៈដែលឈ្លាស​វៃក្នុងចុតូបបាត​ញ្ញាណ គឺ ប្រាជ្ញា​ដែល​ដឹងនូវ​ចុតិ និង បដិសន្ធិ​របស់សត្វ ដល់​នូវត្រើយ នៃឫទ្ធិ មានឈ្មោះ​ថា​កោលិតៈ ជា​បុរោហិត​របស់ព្រះអង្គ ។

បពិត្រព្រះមុនី ព្រះថេរៈ​ឈ្មោះកស្សបៈ អ្នក​ទ្រទ្រង់វង្ស បុរាណ មានតេជះ​ដ៏ខ្ពង់​ខ្ពស់​ ដែលគេគ្រប​សង្កត់បាន​ដោយក្រ ប្រសើរក្នុងគុណ គឺទ្រទ្រង់​ធុតង្គ​ទាំង ១៣ ជាអ្នកសម្រាប់ពិភាក្សា របស់ព្រះអង្គ ។

បពិត្រព្រះមុនី ព្រះ​ថេរៈជាពហុស្សូត អ្នក​ទ្រទ្រង់ធម៌ ចេះ ចាំពុទ្ធវចនៈ​ទាំង​អស់​ក្នុងសាសនា មាននាម​ថា អានន្ទ ជាអ្នករក្សា ធម៌របស់ព្រះអង្គ ។ 

ព្រះ​មាន​ព្រះភាគរបស់ខ្ញុំ ជាអ្នកស្វែង​រកគុណដ៏ធំ ព្រះអង្គ បានរំលងគឺ​វៀរ​នូវ​ព្រះថេរៈទាំងអស់នោះ ហើយទ្រងប្រ់ទានការ វិនិច្ឆ័យក្នុងវិន័យ ដែល​វិញ្ញុ​ភិក្ខុទាំង​ឡាយសម្តែងហើយ ដល់ខ្ញុំ​ ព្រះអង្គ ។ 

ពុទ្ធសាវក​ណាមួយ សួរបញ្ហា​ក្នុងវិន័យ ( នឹងខ្ញុំព្រះអង្គ ) ខ្ញុំព្រះអង្គ​មិនបាច់​គិត ក្នុង​បញ្ហានោះទេ ខ្ញុំព្រះអង្គប្រាប់សេចក្តី នោះតែម្តង ។ 

ពុទ្ធក្ខេត្ត​កំណត់ត្រឹមណា វៀរលែងតែ​ព្រះមហាមុនីចេញ មិនមាន​ភិក្ខុណា  ស្មើនឹងខ្ញុំ​ព្រះអង្គក្នុងព្រះវិន័យ​ឡើយ តើនឹងមាន ភិក្ខុប្រសើ​រ​លើស​ខ្ញុំព្រះអង្គ​ពីណាមក ។ 

ព្រះគោតមទ្រង់គង់​ក្នុងកណ្តាល​ជំនុំភិក្ខុសង្ឃ ហើយទ្រង់ ប្រកាស​យ៉ាងនេះ​ថា ភិក្ខុណាមួយ ជាអ្នក​ស្មើដោយឧបាលីក្នុង វិន័យ និង ខន្ធកៈ មិនមាន​ឡើយ​ ។ 

សត្ថុសាសនា មានអង្គ ៩ ដែល​ព្រះពុទ្ធសម្តែង​ហើយ មាន កំណត់​ត្រឹមណា ទាំងអស់​នោះ ព្រះអង្គសម្តែង​ហើយ ក្នុងព្រះ​ វិន័យ ឱ្យដល់បុគ្គល​អ្នកឃើញ​ថា ( នវង្គ​សត្ថុសាសនាទាំងនោះ ) មានព្រះវិន័យជាឫសគល់ ។ 

ព្រះគោតមជា​បុគ្គលប្រសើរ ក្នុងសក្យ​ត្រកូល ទ្រង់រលឹក ឃើញនូវអំពើ​របស់​ខ្ញុំ ហើយព្រះអង្គទ្រង់​គង់ក្នុងកណ្តាលភិក្ខុសង្ឃ បានតែងតាំង​នូវខ្ញុំក្នុង​តំណែង​ជា​ឯតទគ្គៈខាងវិន័យធរ ។ 

ខ្ញុំបានប្រាថ្នា​យកនូវតំណែងនេះ មួយសែន​កប្បមកហើយ ឥឡូវនេះ ប្រយោជន៍​នោះ ខ្ញុំបាន​សម្រេចហើយ ខ្ញុំបានដល់នូវ ត្រើយក្នុង​ព្រះវិន័យ​ហើយ ។ 

កាលពីដើម ខ្ញុំជា​នាយខ្មាន់ព្រះកេស ជាអ្នក​បណ្តុះសេចក្តី ត្រេកអរ​ដល់ពួក​សក្យៈ ឥឡូវនេះ ខ្ញុំបានលះបង់កំណើតនោះ ចោលចេញហើយ បានមក​ជាបុត្រ​របស់ព្រះមហេសីសម្ពុទ្ធវិញ ។ 

ដក​ស្រង់​​ចាក សៀវភៅ​ ជំនួយ​សតិ​ភាគ​ទី​​ ១៦ រៀប​រៀង​ដោយ​ អគ្គ​បណ្ឌិត ប៊ុត-​សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 01, Dec 2022 (73,051 Read)
អត្ថន័យ​មហាសុបិន
Public date : 21, Jul 2021 (24,893 Read)
ជីវិតជា​របស់​ខ្ចីគេ​
Public date : 02, Dec 2022 (12,003 Read)
សម្ផប្បលាបវាទ (អំពី មិច្ឆាទិដ្ឋិ)
Public date : 24, Jul 2019 (10,798 Read)
ការ​ប្រើ​មនុស្ស​
Public date : 21, Jul 2021 (12,335 Read)
បទពិចារណាជុំវិញជីវិត
Public date : 28, Oct 2023 (2,520 Read)
អ្នកសមាទានធុតង្គគង់វង្សត្រូវប្រកបដោយធម៌៣០ប្រការ
Public date : 11, Oct 2022 (33,709 Read)
ព្រាត់ប្រាស
Public date : 20, Jul 2020 (63,351 Read)
ចិត្ត៨៩ ឬ ចិត្ត១២១
Public date : 29, Jul 2019 (18,337 Read)
បញ្ហា​នរក​បរលោក
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).