បុណ្យនៃការបូជាព្រះធាតុ របស់ព្រះសាស្តា
|
|
|
អនេកវណ្ណវិមាន
ព្រះមោគ្គល្លានសួរថា អ្នកមានពួកស្រីអប្សរហែហមហើយឡើងកាន់វិមាន ដែលមានពណ៌ដ៏ច្រើន ជាទីធ្វើនូវសេចក្តីក្រវល់ក្រវាយនឹងសេចក្តីសោកឲ្យវិនាស មានរូបវិចិត្រច្រើនប្រការ សប្បាយរីករាយ ដូចទេវរាជឈ្មោះសុនិមិ្មត ទេវបុត្រ ដែលប្រហែលស្មើដោយអ្នក ក៏មិនមាន (ចំណង់បើ) ទេវបុត្តដែលប្រសើរលើសដោយយសផង បុណ្យផង ឫទ្ធិផង និងមានមកពីណា ពួកទេវតាជាន់តាវតឹង្សទាំងអស់ ប្រជុំគ្នានមស្ការអ្នក ដូចទេវតានឹងមនុស្ស នមស្ការនូវចន្ទទេវបុត្ត ដែលមានស្នាមរូបទន្សាយក្នុងវង់ដូច្នោះ ស្រីអប្សរទាំងឡាយនេះ តែងរាំច្រៀង រីករាយជុំវិញអ្នក អ្នកបានដល់នូវឫទ្ធិនៃទេវតា ជាបុគ្គលមានអនុភាពច្រើន អ្នកកាលកើតជាមនុស្ស តើបានធ្វើបុណ្យអ្វី អ្នកមានអនុភាពរុងរឿងយ៉ាងនេះ ទាំងសម្បុររបស់អ្នក ក៏ភ្លឺច្បាស់ សព្វទិស តើដោយបុណ្យអ្វី ។ |
