Reading Article
Public date : 09, Jan 2022 (17,862 Read)
ការចម្រើនសមាធិ

|
ការចម្រើនសមាធិ
នៅក្នុងគម្ពីរវិសុទ្ធិមគ្គ លោកពោលដោយការចម្រើនសមាធិយ៉ាងពិស្ដារ តែក្នុងទីនេះសូមពោលដោយសង្ខេបតទៅ៖ ចំណែកពាក្យឆ្លើយក្នុងបញ្ហានេះថា " សមាធិនោះគប្បីចម្រើនដូចម្ដេច "? នេះ គប្បីជ្រាបដូចតទៅនេះ សមាធិណាដែលសម្បយុត្តដោយអរិយមគ្គ ដែលខ្ញុំពោលទុកមុនហើយក្នុងសមាធិមានពាក្យថា "នេះសមាធិជា ២ ដោយជាលោកិយនិងលោកុត្តរៈ" ដូច្នេះជាដើម ន័យនៃការចម្រើនអរិយមគ្គ សមាធិនោះសង្គ្រោះចូលជាមួយន័យនៃការចម្រើនបញ្ញាបានដូចគ្នា ព្រោះថា កាលបញ្ញាចម្រើនហើយ មគ្គសមាធិនោះ ក៏ជាការចម្រើនដោយពិត ព្រោះហេតុនោះ យើងនឹងមិនប្រាថ្នាយកមគ្គសមាធិនោះមកពោលជាផ្នែកមួយផ្សេងទេ ពោលមគ្គសមាធិនោះនឹងគប្បីចម្រើនយ៉ាងនេះៗចំណែកសមាធិដែលជាលោកិយនេះណា លោកិយសមាធិនោះដែលព្រះយោគីវចរញ៉ាំងទាំងឡាយឲ្យបរិសុទ្ធ តាមន័យដែលពោលហើយ តាំងនៅក្នុងសីលដែលបរិសុទ្ធល្អហើយ បណ្ដាបលិពោធ ១០ ប្រការ បលិពោធណារបស់លោកមាន កាត់បលិពោធនោះចេញហើយចូលទៅរកអ្នកឲ្យកម្មដ្ឋាន ដែលជាកល្យាណមិត្រកាន់យកកម្មដ្ឋាន ៤០ កម្មដ្ឋានណាមួយដែលសមគួរដល់ចរិយារបស់ខ្លួន លះវិហារដែលមិនសមគួរដល់ការចម្រើនសមាធិចេញនៅក្នុងវិហារ ដែលសមគួរកាត់សេចក្ដីកង្វល់តូចៗ (ចេញឲ្យអស់ផង) ហើយគប្បីជាអ្នកមិនធ្វើការភាវនាវិធីទាំងពួងឲ្យថយចុះ ចម្រើនសាចុះឡើងនេះ ជាសេចក្ដីសង្ខេបក្នុងការចម្រើនសមាធិនោះ។ ដកស្រង់ចេញពីសៀវភៅ កម្មដ្ឋាននិទ្ទេស រៀបរៀងដោយ ភិក្ខុ សុវណ្ណជោតោ ភួង សុវណ្ណ ដោយ៥០០០ឆ្នាំ |