Sunday, 30 Jun B.E.2568  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Wat Loung Radio
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 122,835
Today
Yesterday 148,261
This Month 5,702,158
Total ៤០៦,៤៨៤,៨៨៣
Reading Article
Public date : 19, Jun 2024 (11,714 Read)

បណ្ដុះ​ពូជ​មេត្តា



 

នៅ​ពេល​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្តាប់ ផែន​ដី​ទទួល​ទឹក​ជ្រួត​ជ្រាប​សព្វ បណ្ដា​គ្រាប់​ពូជ​ទាំង​ឡាយ​ក៏​បាន​ដុះ រុក្ខ​ជាតិ​ដែល​ស្វិត​ស្រពោន និង​ដែល​ជ្រុះ​ស្លឹក​អស់ ក៏​ប្រែ​ជា​ស្រស់ និង​លាស់​ស្លឹក​ខៀវ​ខ្ចី មាន​លំពង់​មាន​ត្រួយ រុក្ខជាតិ​ល្អស្លឹក ព្រោះ​មាន​ភ្លៀង។

មាន​ពូជ​មួយ​បែប​ទៀត ដែល​ត្រូវ​អាស្រ័យ​ទឹក​ដូច​គ្នា​ដែរ ប៉ុន្តែ​ជា <<ទឹក​ចិត្ត>> មិន​មែន​ជា​ទឹក​ភ្លៀង​ទេ ព្រោះ​ថា​ពូជ​នោះ​គឺ​ពូជ​មេត្តា។

មេត្តា ក៏​ដូច​ជា​ពូជ​ដទៃ​ៗ​ទៀត​ដែរ ព្រោះ​ត្រូវ​ដាំ​ត្រូវ​បណ្ដុះ​ក្នុង​ផែន​ដី គឺ​ចិត្ត​សន្ដាន​ហ្នឹង​ឯង ដូច​ពាក្យ​ថា

បណ្ដុះ​ពូជឈើ​នៅ​លើ​ដី បណ្ដុះ​មេត្រី​នៅក្នុង​ចិត្ត
ស្រោច​ទឹក​មេត្តា​កុំ​ឲ្យ​ស្វិត ថែ​កុសល​ពិត​កុំ​ឲ្យ​រោយ។


ការ​បណ្ដុះ​បណ្ដាល​នូវ​មេត្រីភាព ក្នុង​ចិត្ត​សណ្ដានបាន​ដល់​ បំណង​ល្អ គិតល្អ ប្រាថ្នា​ល្អ ដើម្បី​អ្នក​ដទៃ​រស់​នៅ​ជា​សុខ គឺ​ជា​ការ​ប្រាស​ចាក​នូវ​ការ​បៀត​បៀន និង​បំណង​អាក្រក់​ផ្សេងៗ​ទៅ​អ្នក​ដទៃ​នោះៗ។

បុគ្គល​ដែល​មាន​ចិត្ត​ពេញ​ទៅដោយ​មេត្តា រមែង​សាង​តែ​មិត្ត​នៅ​ជុំ​វិញ​ខ្លួន ឬ​នៅ​គ្រប់​ទិស​ គ្រប់​ស្ថាន​ម្លោះ​ហើយ បុគ្គល​នោះ​ទើប​មាន​តែ​អ្នក​ដែល​ស្រលាញ់​រាប់​អាន​ដោយ​ទូទៅ ហើយ​មិន​មាន​ចាត់​ទុក​អ្នក​ណា​ជា​សត្រូវ​ឡើយ រស់​នៅ​ដោយ​ចិត្ត​ត្រជាក់ ប្រាស​ចាក​ពៀរ​ប្រាស​ចាក​ចិត្ត​ព្យាបាទ។

ទាំង​អស់​នេះ រមែង​បាន​សម្រេច​មក​អំពី​ពូជ​មេត្តា ដែល​ខ្លួន​បាន​បណ្ដុះ​ទុក​ហើយ​ដោយ​ល្អ​និង​បាន​ស្រោច​ទឹក​ជា​ប្រចាំ​ហ្នឹង​ឯង។


ដកស្រង់​ចេញ​ពី​សៀវភៅ ពន្លឺ​ធម៌​ព្រះពុទ្ធ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 06, Jun 2023 (51,559 Read)
សេចក្តី​ព្យាយាម​ និង​សេចក្តី​មិន​រាយ​មាយ
Public date : 08, Dec 2022 (68,339 Read)
ឧបមាព្រះរតនត្រ័យ ២២​ យ៉ាង
Public date : 02, Dec 2022 (26,618 Read)
បុណ្យ​កតញ្ញូកតវេទី
Public date : 16, Oct 2022 (4,789 Read)
អា​ត្មា​អញ មាន​ជ​រា​ជា​ធម្ម​តា មិន​កន្លង​ជ​រា​ទៅ​បាន
Public date : 21, Jul 2020 (60,958 Read)
ដំណោះ​ស្រាយ​បញ្ហា​ប្តី​ប្រពន្ធ
Public date : 27, Nov 2023 (63,910 Read)
សីល ៥ ជាធម៌​របស់​មនុស្ស តើដូចម្ដេច?
Public date : 30, Jul 2019 (49,943 Read)
ភាពងងឹតអន្ធការ មិនមែន​ជា​របស់​ដែល​អ្នក​ណា​ម្នាក់​បង្កើត​មក​ទេ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 4.27