18
Saturday, 25 Mar B.E.2566  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Punnareay Radio
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 159,037
Today
Yesterday 226,405
This Month 4,782,665
Total ៣០៩,៧៧៦,២៥៧
Flag Counter
Online
Reading Article
Public date : 07, Oct 2022 (19,092 Read)

កុលបលិពោធ



Audio
 
កុលបលិពោធ

ត្រកូល​របស់​ញាតិ​ក្ដី ត្រកូល​របស់​ឧបដ្ឋាកក្ដី ឈ្មោះ​ថា​ត្រកូល។ ពិតមែន សម្រាប់ភិក្ខុ​រូប​ខ្លះ​អ្នក​ច្រឡូក​ច្រឡំ (​ជាមួយ​មនុស្ស​ក្នុង​ត្រកូល ស្និទ្ធស្នាល​ពាក់ព័ន្ធ​) ដោយ​ន័យ​ថា កាល​គេ​បាន​ដល់​នូវ​សេចក្ដី​សុខ​ក៏​សុខ​ផង ដូច្នេះជាដើម សូម្បី​ត្រកូល​ឧបដ្ឋាក ក៏​ជា​បលិពោធបាន (នឹងពោល​ទៅថ្វី​ដល់​ត្រកូល​ញាតិ) ភិក្ខុ (ដូច) នោះ នឹងលះ​បង់​មនុស្ស​ក្នុងត្រកូល​ទៅ​សូម្បី​តែវិហារ​ជិត​ស្រុក ដើម្បី​ស្ដាប់​ធម៌ ក៏​មិន​បាន (ចំណែក) ភិក្ខុរូប​ខ្លះ សូម្បី​ (តែ) មាតាបិតា ក៏​មិន​ជា​បលិពោធ​ទេ ដូចជាភិក្ខុ​កំលោះ​ជាក្មួយរបស់​ព្រះតិស្សត្ថេរៈ អ្នក​នៅកោរណ្ឌកវិហារ។

មានរឿង​ពោល​មក​ថា ភិក្ខុ​កំលោះ​រូប​នោះ បាន​ទៅ​រោហណ​ជនបទ ដើម្បី​រៀន​បាលី ចំណែក​ឧបាសិកា (ជាញោមស្រី) ត្រូវ​ជាប្អូន​របស់​ព្រះថេរ ក៏​សួរ​ដំណឹង​របស់​លោក​កូន​ចំពោះ​ព្រះថេរៈ​រឿយៗ ថ្ងៃ​មួយ​ព្រះថេរៈ​គិត​ថា ជាការ​រំខាន់ (ក៏​ទៅ) នាំ​ភិក្ខុ​កំលោះ​ត្រឡប់​មកវិញ ទើប​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​រោហណជនបទ។ ចំណែក​ភិក្ខុ​កំណោះ ក៏​គិត​ថា យើង​នៅ​ទីនេះ​យូរ​ហើយ ឥឡូវ​នេះ​យើង​នឹង​ទៅ​សួរ​សុខទុក្ខ​ឧបជ្ឈាយ៍ នឹង​ប្រាប់​ដល់​ញោម​ហើយ​(ចាំ​ត្រឡប់​មក​វិញ) ដូច្នេះ, ហើយ​ក៏​ចេញ​អំពី​រោហណជនបទ​មក​ភិក្ខុ​ទាំង​ពីរ​រូប​មក​ជួប​គ្នា​នៅត្រង់​ឆ្នេរ​ស្ទឹង​មួយ​កន្លែង ភិក្ខុ​កំលោះ​ក៏​ធ្វើ (​ឧបជ្ឈាយវត្ត) ដល់​ព្រះថេរៈ​ទៀប​ដើម​ឈើ​មួយ ព្រះថេរៈ​សួរ​ថា នឹង​ទៅ​ទី​ណា? ក៏​ប្រាប់​សេចក្ដី​ដែល​គិត​នោះ (ឲ្យ​ជ្រាប) ព្រះថេរៈ​ទើប​ពោល​ថា អ្នក​ធ្វើ​នេះ​ល្អ​ហើយ ឧបាសិកា​ក៏​សួរ​ដល់​អ្នក​មិន​ដាច់ សូម្បី​យើង​មក​នេះ​ក៏​ដើម្បី (​ឲ្យ​អ្នក​ត្រឡប់​ទៅ) ហ្នឹង​ឯង អ្នក​ទៅ​ចុះ ចំណែក​យើង​នឹង​ទៅ​នៅ​ចាំ​វស្សា (​ក្នុង​វិហារ​ណាមួយ) ក្នុង​ទឹក​ដី​នេះ​ឯង ដូច្នេះ​ហើយ ក៏​បញ្ជូន​ភិក្ខុ​កំលោះ​នោះ​ទៅលោក (ទៅ) ដល់(កោរន្ទក)វិហារនោះ ក្នុង​ថ្ងៃ​ចូល​វស្សា​ល្មម ដើម្បី​សេនាសនៈ​ដែល​បាន​ដល់​លោក ក៏​គឺ​ជាទី​សេនាសនៈ​ដែល​ញោម​ប្រុស​របស់​លោក​កសាង​ទុក​នោះ​ឯង កាល​ថ្ងៃ​ស្អែក​ឡើង (បន្ទាប់​ពី​ថ្ងៃ​ចូល​វស្សា) ញោម​ប្រុស​របស់​លោក​មក​សួរ (​សេនាសនគ្គាហាបកៈ) ថា "​បពិត្រ​លោកម្ចាស់​ក៏​ចម្រើ សេនាសនៈ​របស់​ខ្ញុំ​ព្រះករុណា បាន​ដល់​ភិក្ខុ​អង្គ​ណា" បាន​ឮ​ថា បាន​ដល់ ភិក្ខុ​កំនោះ​ជា​អាគន្តុកៈ ទើប​ទៅ​រក​ថ្វាយ​បង្គំ​លោក ពោល​ថា "​បពិត្រ​លោក​ម្ចាស់​ក៏​ចម្រើន សម្រាប់​ភិក្ខុ​ដែល​ចាំ​វស្សា​ក្នុងសេនាសនៈ​របស់ខ្ញុំ​ព្រះករុណា មាន​វត្ត (​ដែល​ត្រូវ​បដិបត្តិ) លោក​សួរ​ថា "​វត្ត​អ្វី​ខ្លះ​ឧបាសក" ញោម​ប្រុស​ប្រាប់​ថា "​វត្ត​គឺ​ត្រូវ​ទទួល​ភត្ត​ក្នុង​ផ្ទះ​របស់​ខ្ញុំ​ម្ចាស់​តែ​ម្យ៉ាង រហូត​អស់​ត្រី​មាស ១ បវារណា​ហើយ វេលា​ទៅ​ត្រូវ​មក​ប្រាប់​លា ១" លោក​ទទួល​ដោយ​តុណ្ហីភាព។ ចំណែក​ឧបាសក​ទៅ​ផ្ទះវិញ​ប្រាប់​ឧបាសិកា​ថា ព្រះគុណម្ចាស់​ជាអាគន្តុកៈ​១រូប ចូលចាំវស្សា​ក្នុង​អាវាស​របស់​យើង យើង​គប្បី​ទំនុកបម្រុង​ដោយគោរព​ចុះ ឧបាសិកា​ក៏​ទទួល​ពាក្យ​ថា សាធុ! ហើយ​ឲ្យ​ចាត់ចែង​ខាទនីយភោជនីយ​ប្រណិតទុក។

ឯភិក្ខុ​កំលោះ​ដល់​ពេល​ឆាន់ ក៏​ទៅឆាន់​ផ្ទះ​របស់​ញាតិ មិនមាន​អ្នក​ណា​ចំណាំ​មុខ​លោក​បាន​សូម្បី​ត្រឹម​តែ​ម្នាក់ លោក​ឆាន់​បិណ្ឌបាត​ក្នុង​ផ្ទះ​នោះ ចាំ​វស្សារហូត​អស់​ត្រីមាស​ហើយ​ពោល​លា​ថា អាត្មា​នឹង​ទៅ កាល​នោះ​ពួក​ញាតិ​របស់​លោក​ក៏​សូម​អង្វរ​ថា "​ស្អែក​នេះ​សឹម​ទៅ​លោកម្ចាស់" ថ្ងៃ​ស្អែក​ឡើង​ប្រគេន​ចង្ហាន់​លោក​ក្នុង​ផ្ទះ​នោះហើយ​ ថែម​ប្រេង​ពេញ​បំពង់ ប្រគេន​ស្ករ​អំពៅ ១ដុំ និង​សំពត់​សាដក​ប្រវែង ៩ ហត្ថ (មួយផ្ទាំង) ហើយទើប​អនុញ្ញាត​ឲ្យ​លោក​ទៅ ភិក្ខុ​កំលោះ​ធ្វើ​អនុមោទនា​ហើយ ក៏​បែរ​មុខ(ត្រឡប់​ទៅ​កាន់) រោហណជនបទ​វិញ។ ចំណែក​ឧបជ្ឈាយ៍របស់​លោក បវារ​ណាហើយ​ដើរ​តាម​ផ្លូវមកក៏​បាន​ជួប​លោក ក្នុង​ទី​ដែល​ធ្លាប់​ជួប​មុខ​គ្នា​នោះ​ឯង ភិក្ខុ​កំលោះ​ថ្វាយ​បង្គំ​ព្រះថេរៈ​ហើយ បាន​ធ្វើ​ឧបជ្ឈាយវត្ត​ដល់​ព្រះថេរៈ​ទៀបគល់​ឈើ​ត្រង់​កន្លែង​មួយ កាល(​បាន​ធ្វើ​វត្ត) ហើយ ព្រះថេរៈ​សួរលោកថា "​នែ៎អាវុសោ ភទ្រមុខ (អ្នក​មាន​មុខស្រស់) អ្នក​បាន​ជួប​ឧបាសក​និង​ឧបាសិកា (ញោម) របស់​អ្នក​ហើយ​ឬ? ភិក្ខុ​ទទួល​ថា "​បាន​ជួប​ហើយ​លោកម្ចាស់" ហើយ​ក៏​និយាយ​ប្រាប់​ព្រឹត្តិការណ៍​ទាំង​ពួង លាប​ជើង​របស់​ព្រះថេរៈ​ដោយ​ប្រេង​នោះ ធ្វើ​ទឹក​បាន​ដោយ​ទឹក​អំពៅ (ប្រគេន) ប្រគេន​សំពត់​សាដក​មួយ​ផ្ទាំង​នោះ​ចំពោះ​ព្រះថេរៈ ថ្វាយ​បង្គំ​ហើយ​ប្រាប់​ថា លោកម្ចាស់ រោហណជនបទ ប៉ុណ្ណោះ ជាទីសប្បាយសម្រាប់​ខ្ញុំ​ព្រះករុណា ហើយក៏ (លា) ទៅ ចំណែក​ព្រះថេរៈ ក៏​និមន្ត​មក​កាន់​កោរន្ទកវិហារ ថ្ងៃស្អែក ឡើង​ទើប​ចូល​ទៅ​កាន់​ស្រុក​កោរន្ទក​គ្រាម។

ចំណែក​ឧបាសិកា​សង្ឃឹម​ក្នុង​ចិត្ត​ថា លោកបង​របស់​ខ្ញុំ នឹង​នាំ​លោក​កូន​មក​ក្នុង​ថ្ងៃ​នេះ​ឯង តែង​ឈរ​មើល​ផ្លូវ​រាល់​ថ្ងៃ (​ថ្ងៃ​នោះ) នាង​ឃើញ​ព្រះថេរៈ​មក​តែ​មួយ​អង្គ​ឯង ក៏​សម្គាល់​ថា ប្រហែល​ជាកូន​របស់​ខ្លួន​ស្លាប់​បាត់​ទៅ​ហើយ ទើបព្រះថេរៈ​មក​តែ​មួយ​អង្គ​ឯង ក៏​ដួលចុះ​ស្រែក​យំ​រៀបរាប់​ទៀប​ព្រះបាទា​ព្រះថេរៈ ព្រះថេរៈ​រលឹក​បាន​ថា​ "​ភិក្ខុ​កំលោះ​មក​ហើយ មិន​ឲ្យ​អ្នក​ណា​ស្គាល់​ខ្លួន ព្រោះសេចក្ដី​ប្រាថ្នា​តិច (ត្រឡប់) ចេញ​ទៅ​ហើយ មែន​ពិត​ហ្ន៎!" ទើប​លួងលោម​នាង (​ឲ្យ​ស្បើយ​ពី​បរិទេវៈ) ហើយ​និយាយ​ព្រឹត្តិការណ៍​ទាំង​ពួង​ឲ្យ​ស្ដាប់ ក៏​ទាញ​យក​សំពត់​សាដក​មួយ​ផ្ទាំង​នោះ ចេញ​អំពីស្លោក​បាត្រ​សម្ដែង (​ឲ្យ​ឃើញ​ច្បាស់) ឧបាសិកា​ជ្រាប​សេចក្ដី​ពិត​ដូច្នោះ កើត​សេចក្ដី​ជ្រះថ្នា បែរ​មុខ​ទៅ​ទិស​ដែល​លោក​កូន​ទៅ​ក្រាប​ចុះ​នមស្ការ​ពោល​ថា "ព្រះមានព្រះភាគ គង់​នឹង​ធ្វើ​ភិក្ខុ​ដូច​ជា​បុត្តរបស់​ខ្ញុំ​នេះ​ឯង​ហ្ន៎ ឲ្យ​ជាកាយសក្ខី (​អ្នក​មាន​ខ្លួន​ជាបន្ទាល់) ត្រាស់​រថវិនីតបដិបទា នាល​កបដិបទា តុវដ្ដកបដិបទា និងមហាអរិយវង្សបដិបទា ដែល​សម្ដែង​សេចក្ដី​បន្ទោស​ដោយ​បច្ច័យ ៤ និង​សេចក្ដី​ត្រេកអរ​ដោយ​ភាវនា គួរ​ឲ្យ​សរសើរ សូម្បី​ឆាន់​អាហារ​នៅ​ក្នុង​ផ្ទះ​របស់មាតាបិតា​បង្កើត​ដល់​ទៅ ៣​ខែ លោក​ក៏​មិន​បាន​បង្ហើប​ថា អាត្មា​ជាកូន​របស់​ញោម ញោម​ជា​មាតាបិតា​របស់​អាត្មា ឱ! អច្ឆរិយមនុស្ស" សម្រាប់​ភិក្ខុ (​មាន​ចិត្ត​មិន​ជាប់​ជំពាក់) យ៉ាង​នេះ​ឯង សូម្បី​តែ​មាតាបិតា នៅ​មិន​ជា​បលិពោធ​ទេ នឹង​បាច់​ពោល​ទៅ​ថ្វី​ដល់​ត្រកូវ​ឧបដ្ឋាន​ដទៃនោះ ដោយ​ប្រការ​ដូច្នេះ។


ដកស្រង់ចេញពីសៀវភៅ កម្ម​ដ្ឋាន​និទ្ទេស
រៀប​រៀង​ដោយ ភិក្ខុ សុវណ្ណជោតោ ភួង សុវណ្ណ
ដោយ​៥០០០​ឆ្នាំ
 

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 02, Dec 2022 (24,540 Read)
កំណើត​នៃ​សុរា​មាន​ក្នុង​លោក
Public date : 25, Jul 2019 (12,271 Read)
ចិត្ត​មួយ​ថ្លើម​មួយ
Public date : 05, Sep 2019 (141,197 Read)
សេចក្ដីសុខ​របស់​គ្រហស្ថ​ ៤​ យ៉ាង
Public date : 14, Jan 2023 (22,907 Read)
វិនិច្ឆ័យ​ក្នុងសីល​បាណាតិបាត
Public date : 11, Oct 2022 (52,698 Read)
យើង​ត្រូវ​ស៊ី​ពេល​វេលា
Public date : 28, Jul 2019 (73,671 Read)
សរសើរមនុស្សដែលពណ៌នា​គុណ​របស់​មិត្ត
Public date : 12, Jan 2023 (3,606 Read)
ព្រះបាទសង្ខចក្រពត្រាធិរាជ និងព្រះពុទ្ធមេត្តយ្យ (ព្រះសិអាមេត្រី) 
Public date : 28, Jul 2019 (10,997 Read)
អំណាច​នៃ​សេចក្ដី​ល្អ
Public date : 24, Dec 2021 (2,572 Read)
ត្រូវថែរក្សាព្រះធម៌វិន័យ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿