Reading Article
Public date : 31, Dec 2021 (12,210 Read)
សត្វទាំងឡាយ មានកម្មជារបស់ខ្លួន

|
ព្រះពុទ្ធគាថា
(ដកស្រង់ចេញពីក្នុង ចូឡកម្មវិភង្គសូត្រ ទី ៥ សុត្តន្តបិដក មជ្ឈិមនិកាយ ឧបរិបណ្ណាសក នវមភាគ បិ. ២៨ ទំ. ៥៥) កម្មស្សកា មាណវ សត្តា កម្មទាយាទា កម្មយោនី កម្មពន្ធូ កម្មប្បសិសរណា កម្មំ សត្តេ វិភជតិ យទិតំ ហីនប្បណីតតាយាតិ ។ ម្នាលមាណព ! សត្វទាំងឡាយ មានកម្មជារបស់ខ្លួន មានកម្មជាទាយាទ មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាគ្រឿងរលឹក កម្មតែងចែកសត្វទាំងឡាយ ដើម្បីឲ្យថោកទាប និង ខ្ពង់ខ្ពស់ ។ អយសា វ មកំ សមុដ្ឋិតំ តទុដ្ឋាយ តមេវ ខាទតិ ឯវំ អតិធោនចារិនំ សានិ កម្មានិ នយន្តិ ទុគ្គតឹ ។ ច្រៃះកើតអំពីដែក លុះកើតអំពីដែកនោះហើយ តែងស៊ីដែកនោះវិញ យោះាងណាមិញ កម្មទាំងឡាយរបស់ខ្លួន តែងនាំបុគ្គលអ្នកប្រព្រឹត្តកន្លងបញ្ហាជាគ្រឿងជម្រះចិត្ត ឲ្យទៅកាន់ទុគ្គតិ ក៏យ៉ាងនោះឯង ។
( គាថាធម្មបទ "មលវគ្គ" សុ.ខុទ្ទកនិកាយ បិ. ៥២ ទំ. ៧២ ) ដកស្រង់ចេញពីសៀវភៅ វត្តប្រតិបត្តិពុទ្ធសាសនិកជន រៀបរៀងដោយៈ ព្រហ្ម មេត្តា (គតិបណ្ឌិតោ) ហៅ ជយវរិន្ទ វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |