Reading Article
Public date : 28, Jul 2022 (17,965 Read)
ប្រព្រឹត្តិយ៉ាងណាឈ្មោះថាបានល្អ?

|
សុត្តន្តបិដក អង្គុត្តរនិកាយ តិកនិបាត មង្គលវគ្គ ( បិ. ៤១ ទំ. ៤៦៧ )
ពេលណាដែលសត្វទាំងឡាយ ប្រព្រឹត្តល្អដោយកាយ វាចា ចិត្ត ពេលនោះឈ្មោះថា នក្ខត្តឫក្សល្អ មង្គលល្អ ពេលភ្លឺស្វាងល្អ ពេលនៃអរុណរះឡើងល្អ ខណៈល្អ យាមល្អ, ( ទានដែលបុគ្គលបូជា ) ដល់ព្រហ្មចារីបុគ្គលទាំងឡាយ ( ក្នុងពេលនោះ ) ឈ្មោះថាជាគ្រឿងបូជាល្អ, ( ក្នុងថ្ងៃនោះ ) កាយកម្ម ឈ្មោះថានាំឲ្យមានសេចក្តីចម្រើន, មនោកម្ម ក៏ឈ្មោះថា នាំឲ្យមានសេចក្តីចម្រើន, សេចក្តីប្រាថ្នាទាំងឡាយ របស់អ្នកទាំងនោះ ក៏ឈ្មោះថា នាំឲ្យមានសេចក្តីចម្រើន, បុគ្គលដែលបានធ្វើនូវកាយកម្ម វចីកម្ម មនោកម្ម គួរដល់សេចក្តីចម្រើនហើយ រមែងបាននូវប្រយោជន៍ដ៏ចម្រើនទាំងឡាយ ។ ដកស្រង់ចេញពីសៀវភៅ ព្រហ្មចរិយធម៌ រៀបរៀងដោយៈ ព្រហ្ម មេត្តា (គតិបណ្ឌិតោ) ហៅ ជយវរិន្ទ វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |