Reading Article
Public date : 12, Nov 2021 (52,358 Read)
បញ្ហាក្នុងជីវិតអាស្រ័យលោភៈ

|
ចំណង់លោភៈ បាននាំជីវិតចូលទៅរកបញ្ហារាប់មិនអស់ រវល់តែដោះស្រាយបញ្ហាដែលលោភៈខ្លួនឯងបានសាងឡើង មិនចេះចប់ មិនចេះហើយ ទាំងលោភៈនេះទៀតសោត បានសាងកម្ម ដែលជាពូជនៃភពថ្មី កាលដែលភពថ្មីកើតហើយ ត្រូវបានជរា និងមរណៈ កម្ចាត់ចោលអស់ ត្រូវសាងថ្មីទៀត នេះជាអំពើខាតទុន ប្រកបដោយភាពល្ងង់ខ្លៅ របស់យើងខ្លួនឯង ។
ដើម្បីការមិនចាប់ប្រកាន់អ្វីៗទៅបាន ត្រូវហ្វឹកហាត់ដកចិត្តចេញអំពីរបស់ដែលប្រែប្រួល ដូចជាការដកចិត្តចេញអំពីមនុស្សដែលមិនស្មោះត្រង់ ដូច្នោះឯង ។ ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា របស់ណា មិនទៀង របស់នោះ ជាទុក្ខ របស់ណាដែលជាទុក្ខ មានការប្រែប្រួលជាធម្មតា ត្រូវឃើញថា នោះមិនមែនជារបស់យើងឡើយ ។ កាលដែលវិបស្សនាឃើញថា របស់ណា មិនមែនជារបស់យើង ក៏មិនចាប់យកនូវរបស់នោះដោយសេចក្ដីប្រកាន់មាំឡើយ នេះឯង បដិបទាជាទីសប្បាយ ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ |