Tueday, 11 May B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 32,041
Today
Yesterday 157,321
This Month 1,901,168
Total ១៩២,៤៥៦,៤៨៥
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 19, Mar 2021 (1880 Read)

បទុមជាតក



 

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុទាំងឡាយដែលបូជាដោយកម្រងផ្កាដល់អានន្ទពោធិ៍ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យថា កេសា ច 
មស្សូ ច ដូច្នេះជាដើម ។

រឿងរ៉ាវរបស់ជាតកនេះ នឹងមានក្នុងកាលិង្គពោធិជាតក ។ ពោធិព្រឹក្សនោះ បានឈ្មោះថា អានន្ទពោធិ៍ ព្រោះជាដើមពោធិ៍ដែលព្រះអានន្ទដាំ ។ ពិតមែនហើយ សេចក្ដីដែលព្រះថេរៈដាំដើមពោធិ៍ ត្រង់ខ្លោង​ទ្វារវត្តជេតពន បានផ្សព្វផ្សាយទៅទូទាំងសកលជម្ពូទ្វីប ។ គ្រានោះ ភិក្ខុទាំងឡាយដែលរស់នៅជន​បទ គិតថា ពួកយើងធ្វើការបូជាកម្រងផ្កាដល់ អានន្ទពោធិ៍ ដូច្នេះហើយ នាំគ្នាមកកាន់វត្តជេតពន ថ្វាយ​បង្គំព្រះសាស្ដា ក្នុងថ្ងៃស្អែក បានចូលទៅកាន់ក្រុងសាវត្ថី ទៅកាន់ផ្លូវដែលមាន (គេលក់) ផ្កាឧប្បល មិនបានផ្កា ទើបប្រាប់ព្រះអានន្ទត្ថេរថា ម្នាលអាវុសោ ពួកខ្ញុំគិតថា នឹងធ្វើការបូជាកម្រងផ្កាដល់ដើមពោធិ៍ ទើបទៅកាន់ផ្លូវដែលមានផ្កាឧប្បល តែពួកខ្ញុំមិនបានផ្កាសូម្បីមួយកម្រងឡើយ ។

ព្រះថេរៈពោលថា ម្នាលអ្នកមានអាយុទាំងឡាយ ខ្ញុំនឹងនាំមក ដូច្នេះហើយ ទើបទៅកាន់ឧប្បលវិថី ហើយឲ្យលើកឡើងនូវបាច់ផ្កាឧប្បលខៀវដ៏ច្រើន មកហើយ បានឲ្យដល់ភិក្ខុទាំងនោះ ។ ភិក្ខុទាំងនោះ កាន់យកផ្កាឧប្បលខៀវទាំងនោះហើយ នាំគ្នាធ្វើការបូជាដល់ដើមពោធិ៍ ។ ភិក្ខុទាំងឡាយស្ដាប់រឿងនោះហើយ បានមកប្រជុំគ្នាក្នុងធម្មសភា ញ៉ាំងគុណកថារបស់ព្រះថេរៈឲ្យកើតឡើងថា ម្នាលអាវុសោ ភិក្ខុជនបទទាំងឡាយជាអ្នកមិនមានបុណ្យ ទៅកាន់ឧប្បលវិថី មិនបាននូវកម្រងផ្កា ចំណែកព្រះថេរៈគ្រាន់តែទៅប៉ុណ្ណោះ បានឲ្យគេនាំមក ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយប្រជុំគ្នាដោយកថាអ្វី ? ភិក្ខុទាំងឡាយទូលថា ដោយកថាឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ ដែលអ្នកឈ្លាសក្នុងការពោល ឈ្លាសក្នុងកថា ហើយបានកម្រងផ្កានោះ សូម្បីក្នុងកាលមុន មានអ្នកឈ្លាសហើយបានកម្រងផ្កាដូចគ្នា ទើបទ្រង់នាំអតីតនិទានមកសម្ដែងថា

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វបានជាសេដ្ឋីបុត្រ ។ មានផ្កាបទុមទាំងឡាយរីកស្រស់ ក្នុងស្រះមួយដែលនៅខាងក្នុងនគរនេះ ។ បុរសដែលដាច់ច្រមុះម្នាក់រក្សាស្រះនោះ ។ លំដាប់នោះ ថ្ងៃមួយ កាលគេវាយស្គរប្រកាសការសម្ដែងមហោស្រពក្នុងនគរពារាណសី សេដ្ឋីបុត្រ ៣ នាក់ ប្រាថ្នានឹងប្រដាប់តាក់តែងនូវកម្រងផ្កា ដើម្បីលេងនូវមហោស្រព ទើបគិតថា យើងនឹងពណ៌នាគុណដែលមិនមានពិតរបស់បុរសដាច់ច្រមុះ ហើយនឹងសូមនូវកម្រងផ្កា ដូច្នេះហើយ ក្នុងវេលាដែលបុរសដាច់ច្រមុះកាច់ផ្កាបទុម បានទៅជិតស្រះ ហើយឈរនៅនឹងកន្លែងមួយ ។      

បណ្ដាសេដ្ឋីបុត្រទាំង ៣ នោះ សេដ្ឋីបុត្រម្នាក់ កាលនឹងហៅបុរសនោះ ទើបពោលគាថាទី ១ ថា          
យថា កេសា ច មស្សូ ច,     ឆិន្នំ ឆិន្នំ វិរូហតិ;
ឯវំ រុហតុ តេ នាសា,         បទុមំ ទេហិ យាចិតោ។

សក់ក្ដី ពុកមាត់ក្ដី ដែលគេកោរ កាត់ចោលហើយ រមែងដុះឡើងវិញ យ៉ាងណា សូមឲ្យច្រមុះ របស់អ្នកដុះឡើងវិញ យ៉ាងនោះដែរ យើងសូមផ្កាឈូកហើយ អ្នកចូរឲ្យ ។

បុរសក្រហតច្រមុះនោះក្រោធខឹងហើយ ទើបមិនឲ្យផ្កាបទុម ។ លំដាប់នោះ សេដ្ឋីបុត្រទី ២ ក៏ពោលគាថាទី ២ ថា

យថា សារទិកំ ពីជំ,         ខេត្តេ វុត្តំ វិរូហតិ;
ឯវំ រុហតុ តេ នាសា,         បទុមំ ទេហិ យាចិតោ។

ពូជក្នុងសរទកាល (រដូវរងាហើយ) ដែលគេព្រោះក្នុងស្រែ រមែងលូតលាស់ យ៉ាងណាមិញ សូមឲ្យច្រមុះរបស់អ្នកដុះឡើងវិញ យ៉ាងនោះដែរ យើងសូមផ្កាឈូកហើយ អ្នកចូរឲ្យ ។

បណ្ដាបទទាំងនោះ បទថា សារទិកំ សេចក្ដីថា ពូជដែលបរិបូណ៌ដោយសាច់ ដែលបុគ្គលកាន់យកក្នុងសរទសម័យ ហើយរក្សាទុក ។  

បុរសដាច់ច្រមុះនោះក្រោធខឹងហើយ ទើបមិនឲ្យផ្កាបទុម សូម្បីដល់សេដ្ឋីបុត្រនោះ ។ លំដាប់នោះ សេដ្ឋីបុត្រទី ៣ បានពោលគាថាទី ៣ ថា

ឧភោបិ បលបន្តេតេ,         អបិ បទ្មានិ ទស្សតិ;
វជ្ជុំ វា តេ ន វា វជ្ជុំ,         នត្ថិ នាសាយ រូហនា;
ទេហិ សម្ម បទុមានិ,         អហំ យាចាមិ យាចិតោ។

ជនទាំងពីរនាក់នេះ និយាយកុហក ដោយគិតថា ធ្វើដូចម្ដេចហ្ន៎ (បុរសនេះ) នឹងឲ្យផ្កាឈូកទាំងឡាយខ្លះ ទោះជនទាំងពីរនាក់នោះ ពោលក្ដី មិនពោលក្ដី ការដុះឡើងនៃច្រមុះគ្មានទេ ម្នាលសម្លាញ់ សូមអ្នកឲ្យផ្កាឈូកទាំងឡាយ យើងសូមហើយ សូមអ្នកឲ្យផ្កាឈូកទាំងឡាយ ។

បណ្ដាបទទាំងនោះ បទថា ឧភោបិ បលបន្តេតេ សេចក្ដីថា សូម្បីបុរសទាំង ២ នេះ ពោលមុសា ។ បទថា អបិ បទ្មានិ សេចក្ដីថា បុរសទាំង ២ នោះគិតថា បុរសដាច់ច្រមុះនឹងឲ្យផ្កាបទុមដល់យើង ទើបពោលយ៉ាងនោះ ។ បទថា វជ្ជុំ វា តេ ន វា វជ្ជុំ សេចក្ដីថា បុរសទាំងនោះ នឹងគប្បីពោល ឬមិនពោលយ៉ាងនេះថា ច្រមុះរបស់អ្នកនឹងដុះឡើង ឈ្មោះថា ពាក្យរបស់បុរសទាំងនោះ មិនជាប្រមាណ ច្រមុះមិនមានការដុះ សូម្បីដោយប្រការទាំងពួង ចំណែកយើងនឹងមិនពោលដោយអាស្រ័យច្រមុះរបស់អ្នក យើងនឹងសូមតែម្យ៉ាង ម្នាលសម្លាញ់ អ្នកដែលយើងសូមហើយ ចូរឲ្យផ្កាបទុមដល់យើង ។

បុរសដែលរក្សាស្រះបទុមនោះស្ដាប់ពាក្យនោះហើយ ទើបពោលថា សេដ្ឋីបុត្រទាំង ២ នេះ ពោលមុសាវាទ ចំណែកលោកពោលតាមសភាពពិត ផ្កាបទុមទាំងឡាយនេះសមគួរដល់លោក ដូច្នេះហើយកាន់យកបាច់ផ្កាបទុមដ៏ធំឲ្យដល់សេដ្ឋីបុត្រទី ៣ នោះ រួចទើបទៅកាន់ស្រះបទុមរបស់ខ្លួនវិញ ។

ព្រះសាស្ដា បាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា    តទា បទុមលាភី សេដ្ឋិបុត្តោ អហមេវ អហោសិំ សេដ្ឋីបុត្រដែលបានផ្កាបទុមក្នុងកាលនោះ បានមកជា តថាគត នេះឯង ។

ចប់ បទុមជាតក ៕
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត បទុមវគ្គ បិដកលេខ ៥៨ ទំព័រ ១៤៨)
ដោយខេមរ អភិធម្មាវតារ

ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 19, Jan 2020 (20829 Read)
រឿង​អឌ្ឍមាសករាជ
Public date : 19, Mar 2021 (7736 Read)
សុប្បារកជាតក
Public date : 24, Nov 2020 (71647 Read)
រឿង​មល្លិកាទេវី
Public date : 25, Jul 2019 (10867 Read)
រឿង​កញ្ញា​កុណ្ឌល​កេសី
Public date : 24, Nov 2020 (10923 Read)
រឿង​អ្នក​កំណាញ់
Public date : 18, Jan 2020 (41314 Read)
អ្នក​ប្រមឹក​ស្រវឹង​ស៊ប់ មើល​មិន​ស្គាល់​កូន​ខ្លួន​ទេ
Public date : 27, Jul 2019 (12751 Read)
រឿង​សោតាបន្នឧបាសក
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).