Reading Article
អានសរុប:
៦៥,២៧២,៣៦៥ ដង
Scan Link
មេត្តាផ្ទុយពីលោភៈ
Public date : 11, Jul 2026 (198 Read)
|
|
|
អ្នកមានចិត្តអប់រំដោយធម៌មេត្តា រមែងទទួលយកបាននូវការខ្វះខាតរបស់អ្នកដទៃ ដោយការឲ្យអភ័យ ដើម្បីសេចក្ដីសុខដល់អ្នកដទៃទាំងអស់នោះ ។ ផ្ទុយអំពីមេត្តាធម៌ លោភៈគិតចង់បានអ្វី ៗ អំពីអ្នកដទៃដើម្បីខ្លួនឯង ចង់បានតែអ្វី ៗ ដែលខ្លួនឯងពេញចិត្តប៉ុណ្ណោះ មិនអនុគ្រោះ មិនឲ្យអភ័យដល់ការខ្វះខាតរបស់អ្នកដទៃឡើយ ។ លោភៈ មានការហួងហែងថាជារបស់ខ្លួន ជាបច្ច័យនាំឲ្យមានការឈ្លោះប្រកែក ទាស់ទែង និងសេចក្ដីទុក្ខសោក ចំណែកមេត្តាធម៌ប្រាសចាកការជាប់ជំពាក់ មិនប្រជែងដណ្ដើមអ្វី ៗ អំពីអ្នកដទៃឡើយ ។ |
Scan Link
Articles you may like

