Tueday, 28 Nov B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 142,551
Today
Yesterday 111,837
This Month 6,252,494
Total ៣៥៦,៤៦៩,៦១២
Flag Counter
Reading Article
Public date : 25, Jul 2019 (11,764 Read)

មិន​មាន​អ្វី​នៅ​នា​និព្វាន



 
មិន​មាន​អ្វី​នៅ​នា​និព្វាន
 
និរវាណៈ​ ស្ថិត​នៅ​លើ​ពាក្យ​ពេចន៍​ភាសា ដែល​មា​ន​លក្ខណៈ​ជា​ទិ្វ​ភាវៈ (គូ​ៗ) ហើយ​ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​ធ្វើ​ការ​ប្រៀប​ធៀប​ទាំង​ឡាយ ។

ដូចនេះ​ទើប​ជា​ការ​ពិត​ដែល​ថា និរវណៈ គឺ​ស្ថិត​នៅ​លើ​អ្វី​ ដែល​យើង​នាំ​គ្នា​បញ្ញាត្ត​ថា​ជា​អំពើល្អ​ អំពើ​អាក្រក់​ ភាព​ត្រឹម​ត្រូវ​ ភាព​ខុស​ឆ្គង​ ការតាំង​នៅ​ ការ​មិន​តាំង​នៅ​ សូម្បី​តែ​ពាក្យ​ថា " សេចក្តី​សុខ " ដែល​យើង​នាំ​យក​មក​ប្រើ​ ដើម្បី​អធិប្បាយ​នូវនិរវាណៈ ក៏​មាន​លក្ខណៈ​ខុស​គ្នា​ ស្រឡះ​ ទៅ​នឹង​សេចក្តី​សុខ​នៅ​ក្នុង​លោក​នេះ​ ។ គ្រា​មួយ​ព្រះ​សារីបុត្រ​បាន​ពោល​យ៉ាង​ដូច្នេះ​ថា " ម្នាល​អាវុសោ! និរវណៈ​គឺ​ជា​សុខ និរវណៈគឺ​ជា​សុខ​ " ហេតុ​នោះ​ឯង​ទើប​ធ្វើ​ឲ្យ​ព្រះ​ឧ​ទា​យី​ សួរ​បញ្ជាក់​ទៅ​កាន់​លោក​ថា​ " ម្នាល​សម្លាញ់​សារីបុត្រ! និរវណៈ​នឹង​សេចក្តី​សុខ​ម្តេច​កើត បើ​គ្មាន​វេទនាផង​នោះ " ព្រះ​សារីបុត្រ​បាន​តប​សំនួរ​នេះ​ក្នុង​លក្ខណៈ​ជាបរមត្ថ​ ហើយ​ដែលហួស​ពីវិស័យ​របស់​មនុស្ស​ធម្មតា​គប្បី​យល់​បាន​ថា " ការ​មិន​មានវេទនា​នេះ​ឯង​ គឺ​ជា​សុខ " ។


និរវាណៈ ស្ថិត​នៅ​លើ​សូម្បី​ការ​ពិចារណា​ខាង​ផ្នែក​តក្ក​សាស្រ្ត​ និង​ការ​ឲ្យ​ហេតុ​ផល​ (​អតក្ការចរៈ) យើង​កាន់​តែ​នាំ​គ្នា​វិភាគ​វែក​ញែក និង​សន្និដ្ឋាន​រឿង​ទាក់​ទង​ទៅ​នឹង​និរវាណៈ ដែល​ជា​បរម​ត្ថ​សច្ចៈ​នេះ​ច្រើន​ប៉ុណ្ណា​ ក៏​កាន់​តែ​នាំ​ឲ្យ​ខាត​បង់​ពេល​វេលា​ ដោយ​ឥ​ត​ប្រយោជន៍​ប៉ុណ្ណោះដែរ​ ព្រោះ​ថា​យើង​នឹង​មិន​អាច​យល់​ច្បាស់​អំពី​និរវាណៈ​ដោយ​វិធី​នេះ​បាន​ឡើយ ដូច​គ្នា​ទៅ​នឹង​ក្មេង​ ដែល​កំពុង​រៀន​នៅ​ថ្នាក់​មត្តេយ្យ​ នឹង​ឲ្យ​គេ​ទៅ​វិភាគ​វែក​ញែក​ រឿង​ដែល​ទាក់​ទង​ទៅ​នឹង​ទ្រឹស្តី​គណិត​វិទ្យា​ថ្នាក់​ទី​ ១២ នោះ​ គឺ​ប្រាកដ​ជាមិន​អាចធ្វើ​ទៅ​បាន​ឡើយ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ប្រសិន​បើ​គេ​បាន​សិក្សា​រៀន​សូត្រ​ ដោយក្តី​ឧ​ស្សា​ហ៍​ព្យា​យាម​ ទៅ​តាម​លំដាប់​លំដោយ​នោះ ថ្ងៃ​ណា​មួយ​គេ​ប្រាកដ​ជា​អាច​យល់បាន​ នូវ​រឿង​ទាំងនេះ​ជាក់​ជា​មិន​ខាន ។

និរវាណៈបុគ្គល​អាច​នឹង​ " ដឹង​ច្បាស់​ឃើញ​ច្បាស់​បាន​ដោយ​បញ្ញា​របស់​ខ្លួន​ឯង​ផ្ទាល់​ប៉ុណ្ណោះ " (បច្ចត្តំ វេទិតព្វោ វិញ្ញូ​ហូ) ។ ប្រសិន​បើ​យើង​ធ្វើ​ដំណើរ (បដិបត្តិ) តាម​អរិយមគ្គ ដែល​ព្រះពុទ្ធ​អង្គ​ទ្រង់​បាន​សម្តែង​ទុក​មក​ ប្រកប​ដោយ​ការ​ប្រឹង​ប្រែង​ព្យា​យាម ធ្វើការ​ហ្វឹក​ហាត់​ដុស​ខាត់​ជម្រះ​ចិត្ត​របស់​ខ្លួន​ ឲ្យ​បាន​ស្អាត​បរិសុទ្ធ​យ៉ាង​ពិត​ប្រាកដ​ ទាំ​ង​អាច​ឲ្យ​សម្រេច​បាន​ដល់​ការ​ចម្រើន​អប់​រំ​ផ្លូវ​ចិត្ត​ដ៏​ក្រៃ​លែង​ ឥត​ឈប់​ឈរ​ឡើង​ថែម​ទៀត​នោះ ថ្ងៃ​ណា​មួយ​យើង​ក៏​អាច​នឹង​ដឹង​ច្បាស់​ដោយ​ខ្លួន​ឯង​ថា និរវណៈ គឺ​មាន​ពិត​នៅ​ក្នុង​ខ្លួន​របស់​យើង​នេះ​ផ្ទាល់​តែ​ម្តង​ ដោយ​មិន​ចាំ​បាច់​ចំណាយ​កម្លាំង​និង​ពេល​វេលា ទៅ​ជា​មួយ​នឹង​ការ​ជជែក​តវ៉ា​គ្នា​ដោយ​ពាក្យ​ពេចន៍​ ដែល​កាន់​តែ​និយាយ​ក៏​កាន់​តែ​ធ្វើ​ឲ្យ​ឆ្ងល់​ខ្លាំង​ឡើង​ថែម​ទៀត​នោះ​ឡើយ ។

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ " ព្រះ​ពុទ្ធ​ទ្រង់​បង្រៀន​អ្វី​ ? "
ប្រែ​សម្រួល​ដោយ​ លីន កុសល ។


ដោយ​៥០០០​ឆ្នាំ​ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 02, Aug 2021 (16,186 Read)
សទ្ធាសម្បទា
Public date : 28, Jul 2019 (48,103 Read)
មាតាបិតា​សង្គ្រោះ​កូន​ដោយ​ធម៌​៥​យ៉ាង
Public date : 05, Dec 2020 (17,025 Read)
បុណ្យ​នៃ​ទេវ​ធី​តា​បាន​ធ្វើ​ហើយ​
Public date : 16, Aug 2023 (5,561 Read)
កុសលកម្មបថ១០យ៉ាង
Public date : 31, Jul 2019 (7,660 Read)
ធ្វើ​គម្រូ​ល្អ​ដល់​កូន
Public date : 31, Jul 2019 (9,184 Read)
បុគ្គល​ជាបណ្ឌិត​និង​លក្ខណៈ​របស់​បណ្ឌិត
Public date : 26, Jul 2019 (53,351 Read)
អានិសង្ស​យាន​ជំនិះ​
Public date : 28, Jul 2019 (17,196 Read)
ដួង​ព្រះ​អាទិត្យ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
cccArray ( [download] => yes )