Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
Reading Article
អានសរុប: ៦៥,២៧២,១៤៥ ដង
Scan Link
គ្រឿងអាងដ៏ធំសម្រាប់វិនិច្ឆ័យធម៌វិន័យឲ្យដឹងថា ជាពុទ្ធវចនៈ និងមិនមែនជាពុទ្ធវចនៈ

គ្រឿងអាងដ៏ធំសម្រាប់វិនិច្ឆ័យធម៌វិន័យឲ្យដឹងថា ជាពុទ្ធវចនៈ និងមិនមែនជាពុទ្ធវចនៈ

Public date : 02, Sep 2026 (794 Read)

ចតុមហាបទេសកថា (មហាប្រទេស៤ជាគ្រឿងអាងដ៏ធំសម្រាប់វិនិច្ឆ័យធម៌វិន័យឲ្យដឹងថា ជាពុទ្ធវចនៈ និងមិនមែនជាពុទ្ធវចនៈ) ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងមហាបទេសទាំង ៤ នេះ អ្នកទាំងឡាយចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែងបា្រប់ ។ ភិក្ខុទាំងនោះទទួលព្រះបន្ទូលនៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា៖

១. ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះគប្បីយ៉ាងនេះថា ម្នាលអាវុសោទាំង​ឡាយ​ ពាក្យនុ៎ះ ខ្ញុំបានស្តាប់បានទទួលចំពោះព្រះភក្រ្តនៃព្រះមានព្រះភាគថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយកុំអាលត្រេកអរ កុំអាលឃាត់ភាសិតរបស់ភិក្ខុនោះឡើយ ។ លុះអ្នកទាំង​ឡាយ មិនទាន់ត្រេកអរ មិនទាន់ឃាត់ហើយ ត្រូវរៀននូវបទនិងព្យព្ជានៈទាំងនោះឲ្យចាំ​ល្អ ហើយស្ទាបស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើលក្នុងព្រះវិន័យ ។

បទនិង​ព្យព្ជានៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទាបស្ទង់មើលក្នុងព្រះសូត្រ ប្រៀប​ធៀប​មើល​ក្នុងព្រះវិន័យទៅហើយ មិនប្រជុំចុះគឺមិនមានក្នុងព្រះសូត្រផង មិនបា្រកដ​ក្នុងព្រះវិន័យផងទេ ។ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្តក្នុងពាក្យនេះ​ថា នេះមិនមែនជាព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគនោះទេ ជាពាក្យដែលភិក្ខុនេះ​រៀនខុសដោយពិត ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយត្រូវ​ចោល​ពាក្យនុ៎ះចេញ ។ បទនិងព្យព្ជានៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទាបស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើលក្នុងព្រះវិន័យទៅហើយ ក៏ប្រជុំចុះក្នុងព្រះសូត្រ​ផង បា្រកដ​ក្នុងព្រះវិន័យផង ។ អ្នកទាំងឡាយគប្បីដល់នូវសេចក្តីចូលចិត្តក្នុងពាក្យនេះ​ថា នេះជាព្រះពុទ្ធដីការបស់ព្រះមានព្រះភាគនោះ ដែលភិក្ខុនេះរៀនត្រូវល្អហើយដោយពិត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុកនូវមហាបទេសជាបឋមនេះចុះ ។

២. ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ព្រះសង្ឃនៅក្នុងអាវាសឯណោះ មានទាំងភិក្ខុជាថេរៈ មានទាំងភិក្ខុជាប្រធាន ខ្ញុំបានស្តាប់បានទទួលចំពោះមុខព្រះសង្ឃនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យបៀនប្រដៅរបស់ព្រះ​សាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់នូវភាសិត​របស់ភក្ខុនោះឡើយ ។ លុះអ្នកទាំងឡាយមិនទាន់ត្រេកអរ មិនទានឃាត់ហើយ ត្រូវរៀននូវបទនិង ព្យព្ជានៈទាំងនោះឲ្យចាំល្អ ហើយស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើលក្នុងព្រះវិន័យ ។

បទនិងព្យព្ជានៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងព្រះសូត្រ ប្រៀប​ធៀប​មើលក្នុងព្រះវិន័យទៅហើយ មិនប្រជុំចុះក្នុងព្រះសូត្រផង មិនបា្រកដក្នុងព្រះវិន័យផងទេ ។ អ្នកទាំងឡាយគប្បីដល់នូវសេចក្តីចូលក្នុងពាក្យនេះថា នេះមិនមែនជាព្រះពុទ្ធ​ដីកា របស់ព្រះមានព្រះភាគទេ ជាពាក្យដែលភិក្ខុសង្ឃនោះរៀនខុសដោយពិត ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីចោលពាក្យនុ៎ះចេញ ។ បទ​និងព្យព្ជានៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងព្រះសូត្រ ប្រៀប​ធៀប​មើលក្នុងព្រះវិន័យទៅហើយ ក៏ប្រជុំចុះក្នុងព្រះសូត្រផង បា្រកដក្នុងព្រះវិន័យ​ផង ។ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីចូលចិត្តក្នុងពាក្យនេះថា នេះជាព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគនោះ ដែលព្រះសង្ឃនោះរៀនត្រូវល្អហើយដោយពិត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីចាំទុកមហាបទេសជាគម្រប់ពីរនេះចុះ ។ 

៣. ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ភិក្ខុជាថេរៈច្រើនអង្គ នៅក្នុងអាវសឯណោះ សុទ្ធតែជាពហុស្សូត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ខ្ញុំបានស្តាប់ បានទទួលចំពោះមុខព្រះថេរៈទាំងនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំអាលត្រេកអរ កុំអាលឃាត់នូវភាសិតរបស់ភិក្ខុនោះឡើយ ។ លុះអ្នកទាំងឡាយមិនទាន់ត្រេកអរ មិនទានឃាត់ហើយ ត្រូវរៀននូវបទនិងព្យព្ជានៈទាំងនោះឲ្យចាំល្អ ហើយស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើលក្នុងព្រះវិន័យ ។

បទនិងព្យព្ជានៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងព្រះសូត្រ ប្រៀប​ធៀប​មើលក្នុងព្រះវិន័យទៅហើយ មិនប្រជុំចុះក្នុងព្រះសូត្រផង មិនបា្រកដក្នុងព្រះវិន័យ​ផងទេ ។ អ្នកទាំងឡាយគប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនេះថា នេះមិន​មែន​ជាព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគនោះទេ ជាពាក្យដែលព្រះថេរៈទាំងនោះរៀន​ខុសដោយពិត ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយគប្បីចោលពាក្យ​នុ៎ះចេញ ។ បទនិងព្យព្ជានៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងព្រះសូត្រ​ ប្រៀបធៀបមើលក្នុងព្រះវិន័យទៅហើយ ក៏ប្រជុំចុះក្នុងព្រះសូត្រផង បា្រកដ​ក្នុង​ព្រះវិន័យផង ។ បទនិងព្យព្ជានៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើលក្នុងព្រះវិន័យទៅហើយ ក៏ប្រជុំចុះក្នុងព្រះសូត្រផង បា្រកដក្នុងព្រះវិន័យផង ។ អ្នកទាំងឡាយគប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនេះថា នេះជាព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគនោះ ដែលព្រះថេរៈទាំងនោះរៀនត្រូវល្អហើយ ដោយពិត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុកនូវមហាបទេសជាគម្រប់ ៣ នេះចុះ ។

៤. ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គប្បីពោលយ៉ាងនេះថា ភិក្ខុជាថេរៈនៅក្នុងអាវាសឯណោះជាពហុស្សូត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យទ្រទ្រង់មាតិកា ខ្ញុំបានស្តាប់បានទទួលចំពោះមុខ ព្រះថេរៈអង្គនោះថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំអាលត្រេកអរ កុំអាលឃាត់នូវភាសិតរបស់ភិក្ខុនោះឡើយ ។ លុះអ្នកទាំងឡាយ មិនទាន់ត្រេកអរ មិនទាន់ ឃាត់ហើយ គប្បីរៀននូវបទនិងព្យព្ជានៈទាំងនោះ ឲ្យចាំល្អ ហើយស្ទង់មើលក្នុងព្រះសូត្រ ប្រៀបធៀបមើលក្នុងព្រះវិន័យ ។

បទនិងព្យព្ជានៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងព្រះសូត្រ ប្រៀប​ធៀប​មើល ក្នុងព្រះវិន័យទៅហើយ មិនប្រជុំចុះក្នុងព្រះសូត្រផង មិនបា្រកដក្នុងព្រះវិន័យ​ផងទេ ។ អ្នកទាំងឡាយគប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនេះថា នេះមិន​មែន​ជាព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគនោះទេ ជាពាក្យដែលព្រះថេរៈនោះរៀនខុស​ដោយពិត ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយគប្បីចោលពាក្យនុ៎ះ​ចេញ ។

បទនិងព្យព្ជានៈទាំងនោះ កាលបើអ្នកទាំងឡាយ ស្ទង់មើលក្នុងព្រះសូត្រ ប្រៀប​ធៀប​មើលក្នុងព្រះវិន័យទៅហើយ ក៏ប្រជុំចុះក្នុងព្រះសូត្រផង បា្រកដក្នុងព្រះវិន័យ​ផង ។ អ្នកទាំងឡាយគប្បីដល់នូវសេចក្តីចូលចិត្ត ក្នុងពាក្យនេះថា នេះជាព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគនោះ ដែលព្រះថេរៈនោះរៀនត្រូវល្អហើយ ដោយពិត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុកនូវមហាបទេសជាគម្រប់ ៤ នេះចុះ ។ 

ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីចាំទុកនូវមហាបទេសទាំង ៤ នេះឯង ។ (សុត្តន្តបិដក ទីឃនិកាយ មហាវគ្គ មហាបរិព្វានសូត្រ បិដកលេខ ១៦ ទំព័រ ២៦២)

ពាក្យថា គប្បីស្ទង់មើលក្នុងព្រះសូត្រ បានសេចក្ដីថា គប្បីស្ទង់មើលក្នុងពុទ្ធវចនៈ ដែលនៅក្នុងបដិកទាំង ៣ ។

ពាក្យថា គប្បីប្រៀបធៀបមើលក្នុងព្រះវិន័យ បានសេចក្ដីថា គប្បីប្រៀបធៀបមើល ក្នុងហេតុ​នៃការលះបង់នូវកិលេសមានរាគៈជាដើម ។

(អដ្ឋកថា)
អត្ថន័យសង្ខេបមហាបទេស ៤ 
១. ពុទ្ធាបទេស គ្រឿងអាងដល់ព្រះពុទ្ធថា បានស្ដាប់ពីព្រះពុទ្ធផ្ទាល់ថា “នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា” ។  
២. សង្ឃាបទេស គ្រឿងអាងដល់ព្រះសង្ឃថា បានស្ដាប់ពីព្រះសង្ឃថា “នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា” ។
៣. សម្ពហុលត្ថេរាបទេស គ្រឿងអាងដល់ព្រះថេរៈច្រើនរូបថា បានស្ដាប់ពីព្រះព្រះថេរៈច្រើនរូបថា “នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា” ។ 
៤. ឯកត្ថេរាបទេស គ្រឿងអាងដល់ព្រះថេរៈមួយរូបថា បានស្ដាប់ពីព្រះព្រះថេរៈមួយរូបថា “នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា” ។

(នេត្តិប្បករណ បដិនិទ្ទេសវារ យុត្តិហារវិភង្គ)

រាជធានីភ្នំពេញ
ថ្ងៃចន្ទ ១៤ រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី ២៥ ខែវិច្ឆិកា គ.ស. ២០១៩
ដោយខេមរ អភិធម្មាវតារ

ដោយ៥០០០ឆ្នាំ
 

Scan Link
គ្រឿងអាងដ៏ធំសម្រាប់វិនិច្ឆ័យធម៌វិន័យឲ្យដឹងថា ជាពុទ្ធវចនៈ និងមិនមែនជាពុទ្ធវចនៈ
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 10, Jun 2026 (4,776 Read)
អានិសង្សកឋិន
Public date : 16, Sep 2026 (371 Read)
កិលេសគឺជាអ្វី?
Public date : 13, Jul 2026 (195 Read)
ធម្មចក្រមុទ្រា
Public date : 11, Jul 2026 (149 Read)
ភាពឆ្លាតវៃដែលខ្វះគុណធម៌ មិនមែនជាបញ្ញាទេ តែវាគ្រាន់តែជាល្បិចកលដែលប្រើសម្រាប់បំផ្លាញខ្លួនឯងតែប៉ុណ្ណោះ
Public date : 14, Jul 2026 (148 Read)
អត្ថន័យក្នុងបដិមាព្រះលោកេស្វរៈ
Public date : 31, Jul 2026 (315 Read)
ប្រវត្តិសាស្រ្តនៃការបាត់បង់ភិក្ខុនី ការបន្តវង្សភិក្ខុនី និងស្ថានភាពភិក្ខុនីក្នុងយុគសម័យបច្ចុប្បន្ន
Public date : 12, Jul 2026 (159 Read)
ដើមឈើដែលមានជីវិតចំណាស់ជាងគេបំផុតក្នុងលោក
Public date : 11, Jul 2026 (211 Read)
មហាសេដ្ឋី ធ្លាក់ខ្លួនជាប្រេតដ៏ស្រេកឃ្លានក្នុងវាលខ្សាច់
Public date : 21, Aug 2026 (29,643 Read)
កំណើត​នៃ​សុរា​មាន​ក្នុង​លោក
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.35
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿