Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
Reading Article
អានសរុប: ៦៥,២៧២,១៧៦ ដង
Scan Link
ប្រវត្តិព្រះពុទ្ធសាសនានៅកម្ពុជា

ប្រវត្តិព្រះពុទ្ធសាសនានៅកម្ពុជា

Public date : 31, Jul 2026 (288 Read)

ព្រះពុទ្ធសាសនា​ចាប់កំណើត​ឡើង​នៅលើ​ទឹកដី​កម្ពុជា​ តាំងពី​សតវត្ស​ទី៥ មកម្ល៉េះ​ ដោយ​​មាន​ប្រភព​ខ្លះ​បង្ហាញថា​ នៅ​សតវត្ស​ទី៣នៃ​គ្រឹ​ស្ត​សករាជ និង​ឯកសារ​ខ្លះទៀត​បង្ហាញ​ថា​ ព្រះពុទ្ធសាសនា​ថេរវាទ​ត្រូវបាន​នាំចូល​មកលើ​ទឹកដី​កម្ពុជា​ ក្នុង​រាជ​ព្រះបាទ​អសោក ដែល​បាន​បញ្ជូន​សមណ​ទូត២អង្គ​ព្រះនាម សោ​ណ​ត្ថេ​រ និង​ឧ​ត្ត​រ​ត្ថេ​រ មកកាន់​ទឹកដី​​សុវណ្ណ​ភូមិ​ តាំងពី​សតវត្ស​ទី៣ មុន​គ្រឹ​ស្ត​សករាជ។ ហើយ​ព្រះពុទ្ធសាសនា​​បាន​បន្ត​​រីក​ចម្រើន​​បន្តិចម្តងៗ ជាមួយនឹង​ព្រហ្មញ្ញសាសនា ដូច​មាន​សិលាចារឹកមួយ​ នៅ​លើ​​ទឹកដី​វៀតណាម​​សព្វថ្ងៃ គឺ​សិលាចារឹក​វ៉ូ​កាញ់ ខេត្ត​ញ៉ា​ត្រាង​ ចុះ​កាលបរិច្ឆេទ​នា​សតវត្ស​ទី៣ ដែល​បាន​និយាយ​ពី​ព្រះមហាក្សត្រ ​គឺ​ព្រះបាទ​ស្រី​មារ​ ទាក់ទង​ទៅនឹង​ពុទ្ធសាសនា​នេះ​​ផង​ដែរ។ ក្រៅពី​ការចូល​មកកាន់​ទឹកដី​ខ្មែរ​ តាមរយៈ​អ្នក​ផ្សព្វផ្សាយ​ទាំងនោះ ពុទ្ធសាសនា​​​ក៏ត្រូវ​បានមក​តាមរយៈ​ពួក​អ្នកជំនួញ​ឥណ្ឌា​ផងដែរ។ ហើយ ចាប់ពី​សតវត្ស​ទី​១៣​រៀងមក លើកលែងតែ​នៅ​សម័យ​ដែល​ខ្មែរក្រហម​គ្រប់គ្រង​អំណាច ព្រះពុទ្ធសាសនា​​បានក្លាយ​ទៅជា​សាសនា​របស់​រដ្ឋ ដែលមាន​ពុទ្ធសាសនិក​ជា​ខ្មែរ​ប្រមាណ​ជិត ៩៥​ភាគរយ ​នៃ​ប្រជាជន​សរុប។

ពុទ្ធសាសនា​នៅ​សម័យ​ហ្វូណន ៖ អាណាចក្រ​ហ្វូណន​ពី​សតវត្ស​ទី២ មុន​គ្រឹ​ស្ត​សករាជ រហូត​ដល់​សតវត្ស​ទី៦នៃ​គ្រឹ​ស្ត​សករាជ បាន​កាន់​នូវ​លទ្ធិ​ហិណ្ឌូ​ ដោយមានព្រះ​មហា​ក្សត្រ​​​ជា​អ្នកដឹកនាំ និង​មាន​ជំនឿ​លើ​ព្រះ​សិវ និង​ព្រះ​វិស្ណុ។ ទោះជា​យ៉ាងនេះ​ក្ដី​ព្រះពុទ្ធសាសនា ក៏មាន​វត្តមាន​រួចជាស្រេច​ហើយ ​នៅលើ​ទឹកដី​នៃ​អាណាចក្រ​នេះ ដែលជា​សាសនា​ទី២ បន្ទាប់ពី ​ព្រាហ្មណ៍​សាសនា។ ព្រះពុទ្ធសាសនា​មាន​ភាព​រីកចម្រើន​រុងរឿង​ ​នៅ​កំឡុង​សតវត្ស ​ទី៥-៦នៃ​គ្រឹ​ស្ត​សករាជ​ ក្នុង​រជ្ជកាល​ ព្រះបាទ​កៅ​ឌិ​ណ្ឌ​ន្យ​វរ្ម័ន ព្រោះ​មានការ​បញ្ជូន​ព្រះសង្ឃ​ខ្មែរ និង​ជាតិ​ឥណ្ឌា ​ទៅកាន់​ប្រទេស​ចិន ​ដើម្បី​យក​ឯកសារ និង​ពុទ្ធរូប​ ទៅ​ថ្វាយ​ដល់​ស្ដេច​ក្រុង​ចិន ហើយ​ព្រមទាំង​បាន​ជួយ​បកប្រែ​គម្ពីរ​ពី​សំស្ក្រឹត​ទៅ​ភាសា​ចិន​ទៀតផង។ ព្រះសង្ឃ​នាម ​សង្ឃ​បាល​ បាន​គង់នៅ ស្រុក​ចិន​ ១៦ឆ្នាំ​ ព្រមទាំង​បានទទួល​ងារ​ជា ​ព្រះរាជ​គ្រូ​របស់​ចិន​ទៀតផង នេះ​ក៏​ព្រោះតែ​ចំណេះដឹង​ផ្នែក​សាសនា​របស់​ព្រះអង្គ។

ពុទ្ធសាសនា​សម័យ​ចេនឡា ៖ នៅ​សម័យ​ហ្វូណន​ ព្រះពុទ្ធសាសនា​នៅ​រុងរឿង​គួរសម​នៅឡើយ។ លុះដល់​ចុង​សតវត្ស​ទី៧ តាម​សង្ឃដីកា​របស់​ព្រះសង្ឃ​ចិន​មួយអង្គ ​ព្រះនាម​យ៉ី​សិង ដែល​បាន​និមន្ត​ត្រឡប់​ពី​ប្រទេស​ឥណ្ឌា​ ទៅកាន់​ប្រទេស​ចិន​ កាត់​តាម​រាជាណាចក្រ​ចេនឡា​ ឱ្យដឹងថា ពី​ដើមឡើយ​ព្រះធម៌​មាន​ភាពរុងរឿង​ណាស់ ហើយ​បាន​ផ្សព្វផ្សាយ​គ្រប់ទិសទី តែ​ឥឡូវនេះ​ស្ដេចកំណាច មួយអង្គ​បាន​ បំផ្លិច​បំផ្លាញ ចោល​​អស់ ហើយ​ព្រះសង្ឃ​រកតែ​មួយអង្គ​និមន្ត​មិនបាន​ផង (ត្រឹង​ងា ប្រវត្តិសាស្ត្រ​ខ្មែរ​ភាគ១ភាគ២,១៩៧៣)។ តាមរយៈ​នេះ​ឃើញថា​ព្រះពុទ្ធសាសនា​ត្រូវបាន​សាបរលាប​នូវ​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​សតវត្ស​នេះ ប៉ុន្តែ​មិនមែន​មានន័យថា​បាត់បង់​ទាំងស្រុង​នោះទេ ផ្ទុយទៅវិញ​នៅ​សតវត្ស​ក្រោយមក​ពុទ្ធសាសនា​មហាយាន ​បានចាប់ផ្ដើម​ផ្សាយ​ឥទ្ធិពល របស់ខ្លួន និង​មាន​ប្រជាពលរដ្ឋ​បាន​គោរពខ្លះៗហើយ។ នៅ​សម័យនេះ​មាន​សិលា​ចារិក​តែមួយគត់​ដែល​និយាយ​ពី​ ព្រះ​ភិក្ខុ​ពុទ្ធសាសនា​ចំនួន​ពីរ​អង្គ។

ពុទ្ធសាសនា​សម័យអង្គរ ៖ បន្ទាប់ពី​ការ​ទ្រុឌទ្រោម​នៃ​លទ្ធិពុទ្ធ​សាសនា​ហីនយាន​ នៅ​សម័យ​ចេនឡា​នា​ កំឡុង​សតវត្ស​ទី៧ មកពុទ្ធសាសនាមហាយាន​បានចាប់ផ្តើម​កកើតឡើង រហូត​ដល់​សម័យអង្គ​រ។ នៅក្នុង​សតវត្ស​ទី៩ រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី២ មានការ​ប្រារព្វ​ធ្វើ​ពិធី​ទេវរាជ​នៅលើ​ភ្នំ​គូលែន ដែល​អាច​បង្ហាញថា​ព្រះរាជា​អង្គ​នេះ​មាន​ជំនឿ​​យ៉ាង​មុតមាំ​ចំពោះ​ព្រហ្មញ្ញសាសនា ដែលមាន​ឥទ្ធិពល​ខ្លាំងក្លា​នៅ​សម័យ​នោះ និង​​មាន​ការគោរព​រាប់អាន​ខ្លាំង​ពី​ប្រជារាស្ត្រ​ខ្មែរ។ តែ​ទោះជា​យ៉ាងណាក្ដី​ក៏​ពុទ្ធសាសនា​​មហាយាន​បាន​បន្ត​វត្តមាន​របស់ខ្លួន​ដដែល​នៅលើ​ទឹកដី​ខ្មែរ​លាយឡំ​ជាមួយនឹង​លទ្ធិ​ព្រា​ហ្ម​ផងដែរ។ តាមរយៈ​ឯកសារ​ខ្លះ​បាន​បង្ហាញថា​ពុទ្ធសាសនា​បាន​រីកចម្រើន និង​មានការ​ទទួលស្គាល់​បន្តិចម្ដងៗ ពី​ប្រជារាស្ត្រ និង​ព្រះមហាក្សត្រ​ខ្មែរ​បន្ត​បន្ទាប់មក។ នៅ​សតវត្ស​ទី៩ ក្នុង​រាជ​ព្រះបាទ​យ​សោ​វរ្ម័នទី១ មានការ​សាងសង់​បារាយណ៍​ខាងកើត​ឈ្មោះ  យ​សោធ​រត​ដាក ដោយនៅ​ភាគ​ខាងកើត​លើ​ច្រាំង​នៃ​បារាយណ៍​នេះ​មានការ​សាងសង់​បន្ថែម​នូវ​អាស្រម ​សម្រាប់​គណៈ​សាសនា​ នៅ​សម័យ​នោះ​ដូចជា៖

- ព្រា​ហ្ម​ណា​ស្រម សម្រាប់​អ្នក​កាន់​និកាយ​ព្រះ​ឥសូរ
វៃ​ស្ន​វា​ស្រម សម្រាប់​អ្នក​កាន់​និកាយ​ព្រះ​វិស្ណុ
សៅ​គ​តា​ស្រម សម្រាប់​អ្នក​កាន់សាសនា​ព្រះពុទ្ធ

តាមរយៈ​នេះ​ឃើញថា​នៅ​សម័យ​នោះ​ពុំមាន​ការហាមឃាត់ មិនឱ្យ​គោរព​ព្រះពុទ្ធសាសនា​នោះទេ ទោះបី​ព្រាហ្មណ៍​សាសនា​មានការ​រីកចម្រើន​ខ្លាំង​ក៏ដោយ។ ហើយ​ព្រះមហាក្សត្រ​មានការ​បើកចំហ​ចំពោះ​ប្រជាពលរដ្ឋ​ឱ្យមាន​សិទ្ធិ​ក្នុង​ការគោរព​សាសនា​​​នោះ​ដែរ។

តាម​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​យើង​សម័យអង្គរ​បានបង្ហាញ​ទៀតថា នា​​សម័យអង្គរ ព្រះពុទ្ធសាសនា​មហាយាន​បានចាប់ផ្ដើម​រុងរឿង​នៅក្នុង​រាជ្យ​របស់​ក្សត្រ​​មួយចំនួន។

រាជ​ព្រះបាទ​សូរ្យ​វរ្ម័នទី១ ៖ ព្រះបាទ​សូរ្យ​វរ្ម័នទី១ ជាបឋម​ក្សត្រ​ខ្មែរ​ទី១ នៃ​សម័យអង្គរ ដែល​បាន​លើកតម្កើង​ព្រះពុទ្ធសាសនា​ឱ្យ​ថ្កុំថ្កើង​រុងរឿង។ ទ្រង់​គ្រង​រាជសម្បត្តិ​នៅ​​កំឡុង​ឆ្នាំ (១០០២​-​១០៥០) ជា​ពុទ្ធសាសនិក​ដ៏​ឆ្នើមដែល​បាន​គាំទ្រ និង​លើកទឹកចិត្ត​​ដល់​ប្រជាពលរដ្ឋ​ដែល​រាប់អាន​ចំពោះ​ព្រះពុទ្ធសាសនា លើសពីនេះ​​ពុទ្ធសាសនា​​ថេរវាទ​ត្រូវបាន​ព្រះអង្គ​ធ្វើការ​ផ្សព្វផ្សាយ ឱ្យ​កាន់តែ​រុងរឿង ហើយ​បាន​តម្កើង​សាសនា​​នេះ​ជា​សាសនា​​របស់​រដ្ឋ។ ទោះជា​ព្រះ​អង្គជា​ពុទ្ធសាសនិក​ក៏ដោយចុះ ព្រះអង្គ​ក៏​​តែង​​មេត្តា​ដល់​សាសនាព្រាហ្មណ៍​ផងដែរ ដោយនៅ​សម័យ​នោះ​អ្នក​កាន់​ព្រះពុទ្ធសាសនា និង​អ្នក​កាន់សាសនា​ព្រាហ្មណ៍​បានរស់នៅ​ជាមួយគ្នា​ដោយ​សុខសាន្ត។ តាម​សិលា​ចារិក​បានបង្ហាញ​អំពី​ទឹកចិត្ត​របស់​ព្រះអង្គ គោរព​ស្រឡាញ់​ចំពោះ​ពុទ្ធសាសនា​ទាំងពីរ​និកាយ គឺ​ហិន​យាន និង​មហាយាន ដោយ ​ព្រះអង្គ​បាន​ប្ដូរ​តួនាទី​របស់​គ្រួសារ​ព្រាហ្មណ៍​សិវ​កៃ​វ​ល្យ​ដែលមាន​ នាទី​រៀបចំ​ពិធី​សម្រាប់​ព្រះមហាក្សត្រ​តាម​បវេណី​ព្រាហ្មណ៍​នោះ ឱ្យទៅជា​បុព្វ​ជិត​កំពូល របស់​ព្រះអង្គ​វិញ។ ភស្ដុតាង​មួយទៀត​ដែល​បង្ហាញ​ឱ្យ​កាន់តែច្បាស់​ថា​ព្រះ​អង្គជា​ពុទ្ធសាសនិក​នោះ គឺ​ព្រះអង្គ​មាន​មរណៈនាម​ថា ន​វ៌ា​បទ។

រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័នទី៧ ព្រះមហាវីរក្សត្រ​ដ៏​ឆ្នើម​បំផុត​របស់​ខ្មែរ​នា​សម័យអង្គរ គឺ​ព្រះបាទ​ជ័យ​វរ្ម័នទី៧ដែលជា​ស្ថាបនិក​ទី៣នៃ​ទីក្រុង​អង្គរ សំណង់​ប្រាសាទ​ជាច្រើន​ត្រូវបាន​សាងសង់​នៅក្នុង​រាជ​ក្សត្រ​អង្គ​នេះ ដែល​សំណង់​ប្រាសាទ​ទាំងនោះ​ជា​ប្រភេទ​សំណង់ បែប​ពុទ្ធសាសនា និង​ខ្លះទៀត​បង្ហាញ​ពី​កា​រប​ញ្ជូ​ល​គ្នា ទាំង​ពុទ្ធ​លក្ខណ និង​ព្រាហ្មណ៍​លក្ខណ។ ទ្រង់​គ្រងរាជ្យសម្បត្តិ​ក្នុងឆ្នាំ (១១៨១-១២១៥) ដែល​អ្នក​ប្រវត្តិវិទូ​បានចាត់ទុក​ថា​ជា​សម័យកាល​មួយ​ដែល​កម្ពុជា​រុងរឿង​ជាទីបំផុត ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ។ ក្រៅពី​ការរីកចម្រើន​រុងរឿង​ក្នុង​ផ្នែក​សង្គម នយោបាយ ហើយ​វិស័យ​សាសនា​ក៏​រីកចម្រើន​ព្រមជាមួយ​នោះ​ផងដែរ។ ព្រះអង្គ​បាន​លើកស្ទួយ​ព្រះពុទ្ធសាសនា​មហាយាន ឱ្យបាន​ថ្កុំថ្កើងតែ​ទោះជា​យ៉ាងនេះ​ក្ដី​ព្រះអង្គ​ក៏​មិនដែល​បំភ្លេចចោល​ព្រហ្មញ្ញសាសនា​នោះដែរ។ ព្រះអង្គ​បាន​បង្រួម​សាសនា​ទាំងពីរ​ចូលគ្នា​តែមួយ ក្នុង​បំណង​ដើម្បី​លើកស្ទួយ​ដល់​ពុទ្ធសាសនា​មហាយាន​ ដែល​ព្រះអង្គ​បាន​គោរព ជា​សាសនា​​របស់​រដ្ឋ និង​ដើម្បី​កុំឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នៅជាប់​ដិតដាម​ជាមួយ​ព្រហ្មញ្ញ​សាសនា​មានការ​អាក់អន់ចិត្ត​ផងដែរ។ ភាព​វៃឆ្លាត​នេះ​បានធ្វើ​ឱ្យមាន​ការឯកភាព​​គ្នា​ក្នុងការ​រស់នៅ ​របស់​ប្រជាពលរដ្ឋ​ក្រោម​ការដឹកនាំ​របស់​ទ្រង់ និង​ធ្វើឱ្យមាន​ស្ថេរភាព​នយោបាយ​ក្នុងស្រុក​ផងដែរ។ លទ្ធិទេវរាជ​ត្រូវបាន​ប្រែក្លាយ ​ទៅជា​ពុទ្ធិ​រាជ​វិញ មាន​ភស្ដុតាង ដែល​បង្ហាញថា​ពុទ្ធសាសនា​មហាយាន​មានការ​រីកចម្រើន​ខ្លាំង​នៅក្នុង​សម័យនេះ​ដូចជាសំណង់​ប្រាសាទ​បែប​ពុទ្ធសាសនា​ជាច្រើន​ពាសពេញ​ផ្ទៃ​ប្រទេស​​​ដូច​ជា (ប្រាសាទ​តាព្រហ្ម​ប្រាសាទព្រះខ័ន)ជាដើម ដែលជា​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះអង្គ​។ នៅ​សម័យ​ឆ្នាំ១១៨០ព្រះសង្ឃ​ខ្មែរ​មួយរូប​ជា​បុត្រ ​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី៧ ព្រះនាម​តាម​លិ​ន្ទ បាន​ទៅ​សិក្សា​ភាសាបាលី និង​ចំណេះដឹង​ផ្នែក​ព្រះពុទ្ធសាសនា​ នៅ​កោះ​សេរី​លង្កា​ហើយ​បាន​នាំចូល​ចំណេះដឹង​ទាំងនេះ ​មកវិញ​នៅ​កំឡុង​ឆ្នាំ១១។ ព្រះអង្គ​ទទួល​មរណៈនាម​ថាមហា​បរម​សៅ​គ​ត។ ព្រះបាទ​​ជ័យវរ្ម័ន​ទី៧ ទ្រង់​​ផ្ទាល់​​ជា​ពុទ្ធសាសនិក មហាយាន​ដែលជា​ភស្ដុតាង​បញ្ជាក់​កាន់តែច្បាស់​​ថា​​ពុទ្ធ​សាសនា​​ថេរវាទ​បាន​រីកចម្រើន​រុងរឿង​ខ្លាំង​នៅ​សម័យ​នោះ។ បេសកកម្ម​របស់​ពួក​ចិន​នៅ​សម័យ​នោះមក​កាន់​ក្រុង​អង្គរ ដែល​ដឹកនាំ​ដោយ Chou Ta-Laun នៅ​ឆ្នាំ​១២៩៦​-​១២៩៧​ បានកត់សម្គាល់​ឃើញ​មាន​ព្រះសង្ឃ​ពុទ្ធសាសនា​ថេរវាទ​ នៅលើ​ទឹកដី​នេះ។

ពុទ្ធសាសនា​នៅ​សម័យ​ចុង​អង្គរ ៖ គេ​បានដឹង​មកហើយ​ដែរ​ថា ព្រះពុទ្ធសាសនា ​ថេរវាទ​នេះ​រីក​ចម្រើន​​តាំង​ពី​ រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី៧មក​ម្លេះ​ដោយ​ទ្រង់ ​បាន​បញ្ជូន​បុត្រ​របស់​ទ្រង់​ព្រះនាម​តាម​លិ​ន្ទ​ ទៅបួស​ជា​ព្រះសង្ឃ និង​សិក្សា​ចំណេះដឹង​ពី​ពុទ្ធសាសនា​​ជា​ភាសាបាលី​នៅ​កោះ​ស្រីលង្កា។ ព្រះ​អង្គ​ម្ចាស់​ តាម​លិ​ន្ទ​ បាន​ត្រឡប់មក​កម្ពុជា​វិញ ហើយ​បាន​ផ្សព្វផ្សាយ អប់រំ​ប្រជាពលរដ្ឋ​ខ្មែរ​តាម​ជំនឿ និង​បែបបទ​ព្រះពុទ្ធ​សាសនា​ដែល​ទ្រង់​បាន​រៀនសូត្រ។ ទ្រង់​បានក្លាយ​ទៅជា​ព្រះសង្ឃ​ជាន់ខ្ពស់​នៅ​សម័យ​​នោះ​ដោយ​ការចេះដឹង​របស់​ព្រះអង្គ។

នៅក្នុង​រាជ​ព្រះបាទ​ជ័យវរ្ម័ន​ទី៨ ព្រះពុទ្ធសាសនា​ត្រូវបាន​បំផ្លិចបំផ្លាញ រូបចម្លាក់​បែប​ពុទ្ធសាសនា​ត្រូវបាន​កោស​លុប និង​បំផ្លាញចោល ឬ​ប្ដូរ​ទៅជា​រូប​បែប​ព្រាហ្មណ៍​វិញ។ គេ​ឃើញ​មានការ​វាយកម្ទេច​ព្រះពុទ្ធ​រូប​ចោល។ សម័យនេះ​ពួក​ព្រាហ្មណ៍​ទាំងអស់​ត្រូវបាន​​សណ្តោស​​ឡើងវិញ និង​ផ្ដល់​សិទ្ធ​ក្នុង​ការពង្រឹង​សាសនា​នេះ​ឡើងវិញ​ផងដែរ។ តែ​ទោះបីជា​យ៉ាង​ណា​ក៏ដោយ​ ព្រះពុទ្ធសាសនា​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​និយម​កាន់តែ​ច្រើនណាស់​ទៅហើយ។ បើទោះបី​ជាមាន​ប្រជាពលរដ្ឋ​ខ្មែរ​កាន់​ព្រះពុទ្ធសាសនា​នេះ​ច្រើន​ណាស់​ទៅហើយ​យ៉ាង​ណា​ក្ដី ក៏​ប​ដិ​វត្តន៍​​សាសនា​ពី​ព្រាហ្មណ៍ ទៅ​ព្រះពុទ្ធ​នោះ​មិនអាច​​ធ្វើទៅ​រួច​នោះដែរ។ ដូចនេះ​សាសនា​នេះ​បាន​ពួន ​សម្ងំ​នៅក្នុង​ស្រទាប់​ប្រជាពល​រដ្ឋ​​ខ្មែរ​រហូតដល់​រជ្ជកាល​ព្រះបាទ​ ត្រសក់ផ្អែម​ ទើប​មានការ​លើកស្ទួយ​ព្រះពុទ្ធសាសនា​​ឱ្យ​រីកចម្រើន​​ឡើង​វិញ​ រហូតមកដល់​ស​ព្វ​ថ្ងៃនេះ។

ពុទ្ធសាសនា​សម័យ​កណ្ដាល ៖ ក្រោយ​សតវត្ស​ទី១៣មក ​ព្រះពុទ្ធសាសនា​ត្រូវបាន​លើក​តម្កើង​ជា​សាសនា​របស់​រដ្ឋ។ ព្រះរាជា​ខ្មែរ និង​ប្រជាពលរដ្ឋ​គ្រប់​ម​ជ្ឍ​ដ្ឋា​ន និយម​ព្រះពុទ្ធសាសនា​នេះ​ខ្លាំងណាស់ និង​មាន​ជំនឿ​យ៉ាង​មុតមាំ ដែល​គេ​ចាត់ទុកជា​ទីពឹង​ទី​នឹករ​ឮ​ក បើទោះបីជា​ប្រជាពលរដ្ឋ​ខ្មែរ​មិនទាន់​បោះបង់ចោល​ជំនឿ​លើ​ព្រលឹង អារក្ខ អ្នកតា​ក៏ដោយ។ ប៉ុន្តែ​ចំពោះ​ព្រាហ្មណ៍​សាសនា​ ពុំមាន​ប្រជាពលរដ្ឋ​ខ្មែរ​គោរព​រាប់អាន​ទៀត​នោះឡើយ។ ទោះជា​យ៉ាងនេះ​ក្ដី​ក៏​ទំនៀមទម្លាប់​បែប​ព្រាហ្មណ៍​នៅតែ​ដិតដាម​ក្នុង​ប្រពៃណី​របស់​របស់​ជនជាតិ​ខ្មែរ​រហូតដល់​សព្វថ្ងៃ។ ឯ​ក្នុង​ព្រះបរមរាជវាំង​វិញ​គេ​នៅ​ឃើញ​មាន​ពួក​ព្រាហ្មណ៍​បា​គូ​នៅមាន​សេសសល់ ក្នុង​ភារកិច្ច​ជា​អ្នករៀបចំ​ពិធីផ្សេងៗនិង​ថែរក្សា​ទ្រព្យសម្បត្តិ​សម្រាប់​រាជ្យ។

ក្នុងសម័យ​នោះ​ចំនួន​វត្ត​អារាម​បាន​កើន​ឡើងជា​លំដាប់។ ព្រះ​មហាថេរ​ដែលមាន​តួ​នាទី​​មើល​ការខុសត្រូវ​លើ​ការរៀបចំ​ខាង​សាសនា និង​លើ​វត្ត​អារាម​នៅក្នុង​ខេត្តនីមួយ​ៗ​ លែងមាន​លទ្ធភាព​បន្ត​ការគ្រប់គ្រង​នោះ​តទៅទៀតហើយ។ ដោយហេតុ​នោះ​សម្ដេច​សង្ឃរាជ ​ដោយមាន​ការព្រមព្រៀង​ជាមួយ​រាជាគណៈ​ឋានានុក្រម និង​សហការី​​ទាំងអស់ ទ្រង់​បានស្នើ​ទៅ​ព្រះរាជា សូមឱ្យ​មានការ​កែប្រែ​ដែលមាន​បែង​ចែក​​ដូចតទៅ៖

ព្រះ​មហាថេរមួយអង្គៗពីមុន​ឥឡូវ​ត្រូវ​តែងតាំង​ជា​មេគណៈ ទទួលខុសត្រូវ​លើ​គណៈសង្ឃ​ក្នុង​ខេត្ត​នីមួយៗ។ ចំណែកឯ​ព្រះ​រាជាគណៈ​ទាំង៤សម្រាប់ និង​សម្ដេចព្រះសង្ឃរាជ​ជា​អ្នកត្រួតពិនិត្យ និង​សម្រេច​កិច្ចការ​សាសនា​ទាំងពួ​ង​ ក្នុង​ព្រះរាជា​ណា​ចក្រ​​កម្ពុជា​​ទាំងមូល។ រាជាគណៈ ឬ​មន្ត្រី​សង្ឃ​ទាំង៤សម្រាប់ ត្រូវ​បែង​ចែកជា ​ឯក ទោ ត្រី ចត្វា ដូច​មន្ត្រីជាន់ខ្ពស់​ខាង​អាណាចក្រ​ដែរ។

- សម្រាប់​ឯក​ជា​រាជាគណៈ​របស់​ក្សត្រិយ៍​ទ្រង់​រាជ្យ
សម្រាប់ទោ​ជា​រាជាគណៈ​របស់​ក្សត្រិយ៍​ឧភយោរាជ
សម្រាប់​ត្រី​ជា​រាជាគណៈ​របស់​សម្ដេចព្រះ​មហាឧបរាជ
សម្រាប់​ចត្វា​ជា​រាជាគណៈ​របស់​សម្ដេចព្រះ​វររាជ​ជននី (សៀវភៅ​លោក​ត្រឹង​ងារ​ប្រវត្តិសាស្ត្រ​ខ្មែរ​ភាគ២)

ព្រះពុទ្ធសាសនា​ក៏​ដើរតួ​យ៉ាងសំខាន់​ផងដែរ ​ក្នុង​វិស័យ​អក្សរសាស្ត្រ និង​ការតាក់តែង​និពន្ធ។ ហេតុនេះហើយ​ទើប​ឃើញ​កើតមាន​ជា​ អត្ថបទ​គម្ពីរ បិតក ជាតក​ច្រើន​កើតឡើង​ហូរហែ។ មិនតែប៉ុណ្ណោះ​អត្ថបទ​បែប​ព្រះពុទ្ធសាសនាពោលគឺ​ទស្សនៈ​ពុទ្ធ​និយម​ត្រូវ​បាន​អ្នកនិពន្ធ​ខ្មែរ​យកមក​ធ្វើជា​វិធីសាស្ត្រ ក្នុងការ​តាក់តែង​អត្ថបទ​របស់ខ្លួន​ផង​ដែរ​។ ព្រឹត្តិការណ៍​ទាំងនេះ​បាន​កើតឡើង​ នៅក្រោយ​ពេលដែល​ទីក្រុង​អង្គរ​ត្រូវបាន​ព្រះ​រាជា​ខ្មែរ​បោះបង់ចោល ហើយ​ប្រទេស​ធ្លាក់ចូល​ទៅក្នុង​កលិយុគ ចម្បាំង​កើតមាន​​ញឹកញាប់។

ការ​លើកយក​ទស្សនៈ​បុណ្យ​បាប​របស់​ពុទ្ធសាសនា​ ម​ក​តាក់តែង​ជា​ស្នាដៃ​អក្សរ​សិ​ល្បិ៍​នេះ ត្រូវបាន​អ្នកសិក្សា​ខ្លះ​វិភាគ​ថា​ជាការ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជាការ​លួងលោម កុំឱ្យ​ពួកគាត់​ធ្លាក់​ទឹកចិត្ត បាក់​ទឹកចិត្ត ដោយ​ចាត់ទុក​ហេតុការណ៍ ឬ​ទុក្ខលំបាក​វេទនា​ដែល​ខ្លួន​ជួបប្រទះ​ នេះ​ជា​កម្ម​ពៀរ​របស់ខ្លួន​ដែល​បាន​សាង​មកពី​អតីតជាតិ។ ព្រះសង្ឃ​ក្នុង​ពុទ្ធសាសនា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ថែរក្សា អក្សរ​​សិល្បិ៍​ អក្សរសាស្ដ្រ​ជាតិ និង​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ​ឱ្យនៅ​គង់វង្ស។

ចំពោះ​វិស័យ​សង្គមកិច្ច​វិញ ​ព្រះសង្ឃ​ជា​គ្រូ​ពេ​ទ្រ ជា​អ្នកកាត់ក្ដី ជា​អ្នកមើលការខុសត្រូវ​ដ​ល់​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ។ ទីធ្លា​វត្ត​អារាម បានក្លាយ​ទៅជា​ទី​សម្រាប់​ជន​ទុរគត​​សម្រាក និង​ព្យាបាល​ជំងឺ ការសណ្តោស​របស់​ព្រះសង្ឃ​ពុទ្ធសាសនា ការចូលរួមចំណែក​​ច្រើន​ក្នុង​វិស័យ​សង្គមជាតិ​នោះ បានធ្វើឱ្យ​ព្រះពុទ្ធសាសនា​កាន់តែ​ទទួល​បានការ​រាប់អាន​ពី​ប្រជាពលរដ្ឋ​ខ្មែរ។

ពុទ្ធសាសនា​សម័យ​អាណានិគម​បារាំង ៖ សម័យ​អាណានិគមនិយម​បារាំង​គិត​ចាប់ពី​ ឆ្នាំ១៨៦៣ នៅពេលដែល​ព្រះ​នរោត្តម​ទ្រង់​បាន​ចុះសន្ធិសញ្ញា​ជាមួយ​បារាំង​ ថ្ងៃ១១ ខែសីហា ​ឆ្នាំ១៩៦៣ នេះ​តែម្ដង ក្នុង​បំណង​យក​បា​រាំង ជា​ខែល​ការពារ​ប្រទេស​កម្ពុជា​​ពី​ការឈ្លានពាន​របស់​​ប្រទេសជិតខាង មាន​យួន សៀម​ជាដើម។

ក្នុង​កំឡុង​សតវត្ស​ទី ១៧, ១៨, ១៩ ប្រ​ទេ​សសៀម​បាន​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​មក​លើ​​នយោបាយ​ក្នុងស្រុក​របស់​ខ្មែរ ដែលជា​ហេតុ​ធ្វើឱ្យ​ឥទ្ធិពល​នៃ​ប្រពៃណី​សាសនា​ក៏​លាយឡំ​ជាមួយគ្នា​នោះ​ផងដែរ។ ដូចជា​នៅក្នុង​ឆ្នាំ១៨៥៥ ព្រះបាទ​នរោត្តម​បាន​និ​មន្ត​ព្រះសង្ឃ​​ធម្មយុត្តិកនិកាយ​ពី​ប្រទេស​សៀម​ចូល​ម​ក្នុងស្រុក​ខ្មែរ ដើម្បី​បង្កើត​និកាយ​នេះ​នៅក្នុង​ស្រុក​ខ្មែរ​ផងដែរ។ សម្ដេច​ប៉ាន​ទ្រង់​ជា​ព្រះសង្ឃ​ខ្មែរ​ក៏ប៉ុន្តែ​ទ្រង់​បាន​ទៅ​សិក្សា​​ប្រទេស​សៀមហើយ​ត្រូវបានតែងតាំង​ជា​ព្រះសង្ឃ​ធម្មយុត្តិ​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា គង់នៅ​ក្នុង​វត្ត​បទុម​វ​ត្តី​ក្រុងភ្នំពេញ។ ហើយ​ប្រពៃណី​នេះ​បាន​បន្ត​ជាប់​គ្រប់​រាជការ​ព្រះមហាក្សត្រ​ខ្មែរ​រហូតដល់​សព្វថ្ងៃ។

ក្នុងសម័យ​អាណានិគម​នេះ ក៏​មិន​ខុសពី​សម័យ​កណ្ដាល​ប៉ុន្មាន​ដែរ ព្រះពុទ្ធសាសនា​បាន​​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​សង្គម​ខ្មែរ ទាំង​វិស័យ​សង្គមកិច្ច សុខាភិបាល អប់រំ យុត្តិធម៌ និង​ជាឃ្លាំង​អភិរក្ស​អក្សរសាស្ដ្រ​ជាតិខ្មែរ ព្រមទាំង​វប្ប​ធ​ម៍​ប្រពៃណី​របស់​ខ្មែរ​យើង​ផងដែរ។ ក្រោម​ការជិះជាន់​របស់​បារាំង​មកលើ​ប្រជាពលរដ្ឋ​ខ្មែរនិង​ពុទ្ធសាសនា បានធ្វើឱ្យ​ព្រះសង្ឃ​ខ្មែរ​ងើបឡើង​តស៊ូ​បះបោរ​ប្រឆាំង​ជាមួយ​បារាំង ប៉ុន្តែ​ត្រូវ​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ រហូតដល់​មានការ​ចាប់ខ្លួន​ធ្វើ​ទោសទណ្ឌ​ទៀតផង។ តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ក៏​ ពុទ្ធសាសនា​នៅតែ​ពង្រឹង​ខ្លួន​ជានិច្ច​ពុំមាន​ការចុះ​ញ៉ម​ជាមួយ​ពួក​បារាំង​នោះឡើយ ដែល​នៅ​ឆ្នាំ១៩១៤គេ​ឃើញ​មានការ​សាងសង់​សាលា​ភាសាបាលី​ជាន់ខ្ពស់​មួយ​នៅ​ភ្នំពេញ និង​ក្រោយមក​កែប្រែ​ទៅជា​មហា​វិទ្យាល័យ​។ ការសិក្សាអប់រំ​ចំពោះ​ព្រះសង្ឃ​ មិន​ត្រឹមតែ​ចំណេះដឹង​ខាង​ភាសាបាលី​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​មូលដ្ឋានគ្រឹះ​នៃ​ចំណេះដឹង​ទូទៅ​ តាមបែប​ទំនើប​ក៏ត្រូវ​យកមក​សិក្សា​រៀនសូត្រ​នៅឯ​សាលារៀន​ផងដែរ។ សាលា​បាលី​ជាន់​ទាប​ ត្រូវបាន​បង្កើតឡើង​នៅក្នុង​ ឆ្នាំ​១៩៣៣ ដើម្បី​ផ្ដល់​លទ្ធភាព​ឱ្យ​ព្រះសង្ឃ​ ដែល​ទើប​បួស​ថ្មី​អាច​សិក្សា​ពី​ភាសាបាលី​នេះ​ពី​កម្រិត​ដំបូង​បាន។

ពុទ្ធសាសនា​សម័យ​ខ្មែរក្រហម ៖ កំឡុង​ឆ្នាំ១៩៧៥ នៅពេលដែល​ពួក​ខ្មែរក្រហម​បាន​ដណ្ដើម​កាន់កាប់​ទីក្រុង​ភ្នំពេញ​ជា​ស្ថាពរ ពួកគេ​បាន​បំបាត់ចោល​ទាំងអស់​នូវ​ជំនឿ​សាសនាផ្សេងៗ មិនឱ្យ​មានការ​គោរព​ប្រតិបត្តិ​អ្វី​ទាំងអស់ សូម្បីតែ​ព្រះសង្ឃ​ជាទី​សក្ការៈ​ត្រូវបាន​ពួក​នោះ​ចាប់​ផ្សឹក​ទាំងអស់។ ទី​អារាម​បានក្លាយ​ទៅជា​ឃ្លាំង​ផ្ទុក​នូវ​សម្ភារ សព្វាវុធ និង​ជាឃ្លាំង​ស្រូវឬ​ត្រូវ​បំផ្លាញចោល។ តាម​ការប៉ាន់ស្មាន​នៅមុន​របប​ខ្មែរក្រហម​ព្រះសង្ឃ​ខ្មែរ​មាន​ចំនូ​ន​សរុប​ចន្លោះ​ពី ៦៥០០០អង្គ ទៅ៨០០០០អង្គ។ ប៉ុន្តែ​​ក្រោយ​ពេលដែល​ខ្មែរក្រហម​បាន​ត្រូវបាន​កម្ចាត់ នៅ​កំឡុង​ឆ្នាំ១៩៨០ ព្រះសង្ឃ​ត្រូវបាន​គេ​ប្រមូលផ្តុំ​ឡើងវិញ​សល់​មិន​ដល់ ៣០០០អង្គ​ ផង។

ពុទ្ធសាសនា​សម័យ​ក្រោយ​របប​ប៉ុលពត ៖ ក្រោយ​ជ័យជំនះ​លើ​កងទ័ព​ខ្មែរក្រហម​នៅ​ឆ្នាំ១៩៧៩ ជំនឿ​សាសនា​ត្រូវបាន​បើកចំហ​ឡើងវិញ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ។ ព្រះ​ពុទ្ធ​សាសនា​ ក៏ត្រូវ​បាន​លើកតម្កើង​សារជាថ្មី​ផងដែរ ​ដោយ​រដ្ឋាភិបាល​បាន​និមន្ត​ព្រះសង្ឃ​ខ្មែរ​ ដែល​បាន​ភៀសខ្លួន​ទៅ​ប្រទេស​វៀតណាម​ កាលពី​កំឡុង​សម័យ​ខ្មែរក្រហម​នោះ ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា​វិញ​ ដើម្បី​ដឹកនាំ​ព្រះពុទ្ធសាសនា​ឡើងវិញ។ នៅ​ឆ្នាំ១៩៨១​ព្រះសង្ឃ​ខ្មែរ​មួយអង្គ​ត្រូវបានតែងតាំង​ជា​ព្រះសង្ឃ​ទី១នៃ​កម្ពុជា​គណៈមហានិកាយ ទ្រង់​ព្រះនាម​ទេព​វង្ស។ បច្ចុប្បន្ននេះ​ព្រះពុទ្ធសាសនា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ដឹកនាំ​ប្រទេស ពុទ្ធសាសនា​បានក្លាយ​ជា​អ្នក​អប់រំ​ ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ ពុទ្ធសាសនា​ក៏បាន​ជួយ​សង្គម​ខ្មែរ​ក្នុង​វិស័យផ្សេងៗផងដែរ។ ព្រះសង្ឃ​មាន​រាប់​សែន​អង្គ​នៅ​ទូទាំងប្រទេស ដែល​ទន្ទឹមនឹងនោះ​វត្ត​អារាម​ក៏ត្រូវ​បាន​កសាង​ឡើង​ជា​​បន្តបន្ទាប់​ពាសពេញ​ប្រទេស​ផងដែរ។ នៅ​ឆ្នាំ១៩៩១ក្រោយពី​ធ្វើ​មាតុភូមិនិវត្តន៍​ចូល​​កម្ពុជា​វិញ ព្រះបាទ​នរោត្តម​សីហនុ​ បានរៀបចំ​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ​ ដឹកនាំ​ពុទ្ធសាសនា​​ដោយមាន​ទាំង ​ធម្មយុត្តិកនិកាយ និង​មហានិកាយ។ ទន្ទឹមនឹង​ការចាត់ទុក​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ ស្របតាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ នៅ​ឆ្នាំ១៩៩១  ការប្រកាន់​ជំនឿ​សាសនា​ដទៃទៀត​ ក៏ត្រូវ​បាន​គាំទ្រ​ពី​រដ្ឋា​ភិបាល​ផងដែរ។


ប្រភពចម្លង៖ គេហទំព័រខេមររតនារាម

ដោយ៥០០០ឆ្នាំ
 

Scan Link
ប្រវត្តិព្រះពុទ្ធសាសនានៅកម្ពុជា
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 13, Jul 2026 (196 Read)
ធម្មចក្រមុទ្រា
Public date : 02, Dec 2024 (39,320 Read)
សាលាបាលី ឬពុទ្ធិកសិក្សា នៅប្រទេសកម្ពុជា
Public date : 13, Jul 2026 (185 Read)
និព្វាន បរិនិព្វាន និង មហាបរិនិព្វាន
Public date : 13, Jul 2026 (194 Read)
ព្រះសង្កិច្ចៈ អ្នកសម្រេចធម៌តាំងពីវ័យកុមារ
Public date : 02, Dec 2024 (25,143 Read)
ស្វែងយល់អំពីសមាធិ
Public date : 02, Sep 2026 (254 Read)
ទាក់ទងនឹងរឿងអរុណរះ
Public date : 11, Jul 2026 (195 Read)
ជីវិតគឺជារបស់ដែលមានតម្លៃបំផុតសម្រាប់សត្វលោកគ្រប់រូប
Public date : 26, Jul 2026 (169 Read)
បញ្ហាលោកវជ្ជៈ
Public date : 14, Jul 2026 (197 Read)
ព្រះបរិត្តមានអានុភាពអាចជួយបញ្ចៀស ឬការពារអន្តរាយ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.25
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿