Friday, 07 May B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 34,525
Today
Yesterday 138,585
This Month 1,104,309
Total ១៩១,៦៥៩,៦២៦
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 24, Aug 2020 (37502 Read)

ពាក្យ​ពីរោះ​ និង​បដិសណ្ឋារៈ



 
ពាក្យ​ពីរោះ​ និង​បដិសណ្ឋារៈ
សាខល្យំ                  ពាក្យ​ពីរោះ
បដិសន្ថារោ              ការ​ទទួល​​រាក់​ទាក់
 
អធិប្បាយ 
ពាក្យ​ថា​ សាខល្យំ​ បាន​ដល់​ភាព​ជា​អ្នក​ពោល​ពាក្យ​ពីរោះ​ ឱន​លំទោន​ ដែល​លោក​ពោល​​ទុក​យ៉ាង​នេះ​ថា​ “តត្ថ កតមំ សាខល្យំ? យា សា វាចា អណ្ឌកា កក្កសា បរកដុកា បរាភិសជ្ជនី កោធសាមន្តា អសមាធិសំវត្តនិកា, តថារូបិំ វាចំ បហាយ យា សា វាចា នេឡា​ កណ្ណសុខា បេមនីយា ហទយង្គមា បោរី ពហុជនកន្តា ពហុជនមនាបា, តថារូបឹ វាចំ ភាសិតា ហោតិ ។ យា តត្ថ សណ្ហវាចតា សខិលវាចតា អផរុសវាចតា។ ឥទំ វុច្ចតិ សាខល្យំ បណ្តា​ធម៌​ទាំង​នោះ សាខល្យ តើ​ដូច​ម្តេច?​ គឺ​ វាចា​ពកកន្ទួល វាចា​
 
ពុកស្អុយ វាចា​មិន​ជា​ទី​ពេញ​ចិត្ត​នៃ​អ្នក​ដទៃ​ ជា​វាចា​ដាល​វ៉ាល​ដល់​អ្នក​ដទៃ​ ជា​សម្តី​ជិត​ការ​ក្រោធ​ មិន​ប្រព្រឹត្ត​ទៅ​ដើម្បី​សមាធិ​ បុគ្គល​លះ​បង់​នូវ​វាចា​បែប​នោះ​ចេញ​ ហើយ​ពោល​តែ​វាចា​ណា​ដែល​គ្មាន​ទោស​ ជា​វាចា​សុខ​ដល់​ត្រចៀក​ វាចា​ជា​ទី​ស្រឡាញ់​ ជា​ទី​ពេញ​ចិត្ត​ ជា​វាចា​នៃ​អ្នក​ក្រុង​ ជា​ទី​ត្រេក​អរ​នៃ​ជន​ច្រើន​ ជា​ទី​ពេញ​ចិត្ត​នៃ​ជន​ច្រើន​ វាចា​នោះ​ លោក​ហៅ​ថា​ សាខល្យ” ។
 
ពាក្យ​ថា​ បដិសន្ថារោ​ បាន​ដល់​ អាមិសបដិសន្ថារ​ ( ការ​ទទួល​ដោយ​អាមិស ) និង​ធម្មបដិសន្ថារ​ ( ការ​ទទួល​ដោយ​ធម៌ ) ដូច​ក្រាល​តាំង​ដោយ​កម្រាល​ ដោយ​លក្ខណៈ​ដែល​លោកសន្និវាស​នេះ​ មាន​ចន្លោះ​ប្រហោង​ ២​ ( ឆិទ្ទៈ ) គឺ ចន្លោះ​ប្រហោង​នៃ​អាមិស​ និង​ចន្លោះ​ប្រហោង​នៃ​ធម៌​ នោះ នឹង​មិន​ប្រាកដ​ចន្លោះ​ប្រហោង​បាន​ឡើយ; សូម្បី​ក្នុង​ព្រះ​អភិធម្ម​ក៏​ពោល​ទុក​យ៉ាង​នេះ​ថា​ “តត្ថ កតមោ បដិសន្ថារោ? អាមិសបដិសន្ថារោ ច ធម្មបដិ-សន្ថារោ ច ។ ឥធេកច្ចោ បដិសន្ថារកោ ហោតិ អាមិសបដិសន្ថារេន វា ធម្មបដិសន្ថា-រេន​ វា ។ អយំ វុច្ចតិ បដិសន្ថារោ បណ្តាធម៌​ទាំង​នោះ​ បដិសន្ថារ​ តើ​ដូច​ម្តេច?​ គឺបដិសន្ថារ​ មាន​ ២​ គឺ​ បាន​ដល់​ អាមិសបដិសន្ថារ ការ​ទទួល​រាក់​ទាក់​ដោយ​អាមិស​ ១ ធម្មបដិសន្ថារ​ ការ​ទទួល​រាក់​ទាក់​ដោយ​ធម៌​ ១​ បុគ្គល​ជា​អ្នក​ទទួល​រាក់​ទាក់​ក្នុង​លោក​នេះ​ រមែង​ទទួល​រាក់​ទាក់​ដោយ​អាមិស​ខ្លះ​ ដោយ​ធម៌​ខ្លះ​ នេះហៅថា​ បដិសន្ថារ” ។​
 
 
ក្នុង​ទី​នេះ​ ការ​សង្គ្រោះ​ដោយ​អាមិស​ ឈ្មោះ​ថា​ អាមិសបដិសន្ថារ ។​ កាល​នឹង​ធ្វើ​អាមិសបដិ-សន្ថារ​​នោះ​ ដល់​មាតា​បិតា​ ក្មេង​វត្ត​ វេយ្យាវច្ចករ​ ដល់​ព្រះរាជា​ និង​ដល់​ចោរ​ មិន​គួរ​នឹង​យក​តែ​ចំណែក​ល្អៗ ទុក​ហើយ​ឲ្យ​ ( តែ​ចំណែក​ដែល​មិន​ល្អ )​ ទេ​ ព្រោះ​កាល​កាន់​យក​មុន​ហើយ​ ទើប​ឲ្យ​ ( ដូច្នោះ )​ ព្រះ​រាជា​ និង​ចោរ​ រមែង​ធ្វើ​សេចក្តី​វិនាស​ខ្លះ​ ឲ្យ​ដល់​នូវ​ការ​អស់​ជីវិត​ខ្លះ,​ កាល​មិន​កាន់​យក​មុន​ហើយ​ឲ្យ​ ព្រះ​រាជា​ និង​ចោរ​រមែង​ពេញ​ចិត្ត ។​ ក្នុង​ករណី​បែប​នេះ​ គួរ​នឹង​លើក​យក​រឿង​ចោរនាគ​ជាដើម ( ជា​ឧទាហរណ៍ ) ។​ រឿង​ទាំង​នោះ​ មាន​សម្តែង​ក្នុង​សមន្តប្បាសាទិកា អដ្ឋកថា​ព្រះ​វិន័យ​ ។​ ការ​តាំង​ចិត្ត​សង្គ្រោះ​ដោយ​ធម៌​យ៉ាង​នេះ​ គឺ​ ឲ្យ​ឧទ្ទេស​ អធិប្បាយ​ព្រះ​បាលិ  ពោល​ធម្មកថា​ ឈ្មោះ​ថា​ ធម្មបដិសន្ថារ ។ 
( សង្គីតិសុត្តវណ្ណនា )
 
បទ​ថា​ អាមិសបដិសន្ថារោ​ ( ការ​ទទួល​រាក់​ទាក់​ដោយ​អាមិសៈ​ ) បាន​ដល់​ប្រហោង​ ( ស្នាម​​បែក​បាក់​នៃ​ភាព​សាមគ្គី ) របស់​ពួក​ជន​ដទៃ​ជាមួយ​នឹង​ខ្លួន​ ព្រោះ​ការ​មិន​បាន​អាមិស​ រមែង​បិទ​ជិត​បាន​ដោយ​ប្រការ​ណា​ ការ​ទទួល​រាក់​ទាក់​ភ្ញៀវ​ដោយ​អាមិសៈ​ ដោយ​ប្រការ​នោះ ។
 
បទ​ថា​ ធម្មបដិសន្ថារោ​ ( ការ​ទទួល​រាក់​ទាក់​ដោយ​ធម៌ ) បាន​ដល់​ ចន្លោះ​ប្រហោង​របស់​ពួក​ជន​ដទៃ​ជាមួយ​នឹង​ខ្លួន​ ព្រោះ​ការ​មិន​បាន​ធម៌​ រមែង​បិទ​ជិត​បាន​ដោយ​ប្រការ​ណា​ ការ​ទទួល​រាក់​ទាក់​ភ្ញៀវ​ដោយ​ធម៌​ដោយ​ប្រការ​នោះ។
 
បទ​ថា​ បដិសន្ថារកោ​ ហោតិ​ ( បុគ្គល​ជា​អ្នក​ទទួល​រាក់​ទាក់​ )​ សេចក្តី​ថា​ ចន្លោះ​ប្រហោង​របស់​លោក​សន្និវាស​ មាន​ ២​ ប៉ុណ្ណោះ​ បុគ្គល​ជា​អ្នក​ទទួល​រាក់​ទាក់​ ( អ្នក​ចុក​នូវ​ប្រហោង​ )​ ទាំង​ ២​ នោះ​ គឺ​ បុគ្គល​ជា​អ្នក​ទទួល​រាក់​ទាក់​នោះ​ រមែង​ចុក​ប្រហោង​ គឺ​ធ្វើ​ជា​និច្ច​ ដោយ​ការ​បដិសន្ថារ​ទាំង​ ២​ នេះ​ គឺ​ ដោយ​អាមិសបដិសន្ថារ​ ឬដោយ​ធម្មបដិសន្ថារ​ ។
 
អាមិសបដិសន្ថារ​ និង​ធម្មបដិសន្ថារ 
ពិត​មែន​ ភិក្ខុ​អ្នក​ធ្វើ​បដិសន្ថារ​ កាល​ឃើញ​អាគន្តុកភិក្ខុ​មក​ គប្បី​ក្រោក​ឡើង​ទទួល​រាក់​ទាក់​ ទទួល​បាត្រ​ចីវរ​ ប្រគេន​អាសនៈ​ បក់​ដោយ​ផ្លិត​ស្លឹក​ត្នោត​ លាង​ជើង​ លាប​ប្រេង​ កាល​មាន​ទឹក​ដោះ​ថ្លា​ និង​ទឹក​អំពៅ​ ក៏​គប្បី​ប្រគេន​ជា​ភេសជ្ជៈ​​គប្បី​អើ​ពើ​ដោយ​ទឹក​ផឹក​ គប្បី​ចាត់​ទី​អាស្រ័យ​ដោយ​អាការ​យ៉ាង​នេះ​ ឈ្មោះ​ថា​ អាមិសបដិសន្ថារ​ដែល​ភិក្ខុ​ធ្វើ​ដោយ​ឯកទេស ។
 
មួយ​ទៀត​ ក្នុង​វេលា​ល្ងាច​ កាល​ភិក្ខុ​ដែល​នៅ​ខ្ចី​ជាង​ នៅ​មិន​ទាន់​មក​កាន់​ទី​បម្រើ​របស់​ខ្លួន​នុ៎ះ​ឯង​ គួរ​ទៅ​កាន់​សម្នាក់​របស់​ភិក្ខុ​អាគន្តុកៈ​នោះ​ គប្បី​អង្គុយ​សួរ​បញ្ហា​ក្នុង​វិស័យ​ មិន​មែន​សួរ​បញ្ហា​ដែល​ហួស​អំពី​វិស័យ​របស់​លោក​ គឺ​មិន​សួរ​ថា​ ពួក​លោក​រៀន​និកាយ​ណា​ គប្បី​សួរ​ថា​ អាចារ្យ​​ និង​ឧបជ្ឈាយ៍​ របស់​លោក​ជំនាញ​គម្ពីរ​ណា​ ដូច្នេះ​ ហើយ​សួរ​បញ្ហា​ក្នុង​ឋានៈ​ដែល​សម​គួរ ។​ បើ​លោក​អាច​ឆ្លើយ​បាន​ ការ​នុ៎ះ​ជា​ការ​ល្អ ។​ បើ​លោក​មិន​អាច​ឆ្លើយ​បាន​ក៏​គប្បី​ឆ្លើយ​ដោយ​ខ្លួន​ឯង​ ដោយ​អាការ​យ៉ាង​នេះ​ ឈ្មោះ​ថា​ ធម្មបដិសន្ថារដែល​ភិក្ខុ​ធ្វើ​ដោយ​ឯកទេស ។
 
 
បើលោក​នៅ​ក្នុង​សំណាក់​របស់​ខ្លួន​ គប្បី​នាំ​លោក​ទៅ​បិណ្ឌបាត​ជានិច្ច​ បើលោក​ប្រាថ្នា​ដើម្បី​​នឹង​ទៅ​ ថ្ងៃ​ស្អែក​ឡើង​ ក៏​គប្បី​នាំ​លោក​ទៅ​ក្នុង​ទិស​ដែល​គួរ​ទៅ​ ត្រាច់​បិណ្ឌបាត​ក្នុង​ស្រុក​មួយ​ហើយ​ ក៏​គប្បី​បញ្ជូន​លោក​ត្រឡប់​មក​វិញ ។​ បើ​ពួក​ភិក្ខុ​ត្រូវ​និមន្ត​ក្នុង​ទិស​ដទៃ​ ក៏​គប្បី​នាំ​ភិក្ខុ​នោះ​ អ្នក​ប្រាថ្នា​ទៅ​ផង​ កាល​មិន​ប្រាថ្នា​នឹង​ទៅ​ ដោយ​គិត​ថា​ ទិស​នេះ​មិន​គួរ​ដល់​យើង​ ដូច្នេះ​ ក៏​គប្បី​បញ្ជូន​ពួក​ភិក្ខុ​ដទៃ​ទៀត​ឲ្យ​ទៅ​ ហើយ​នាំ​លោក​ត្រាច់​បិណ្ឌបាត​ អាមិស​ដែល​ខ្លួន​បាន​ហើយ​ គប្បី​ប្រគេន​លោក​ យ៉ាង​នេះ​ឈ្មោះ​ថា​ អាមិសបដិសន្ថារដែល​ភិក្ខុ​ធ្វើ​ហើយ ។
 
សំណួរ៖ អាមិស​ដែល​ខ្លួន​បាន​ហើយ​ បដិសន្ថារកភិក្ខុ ( ភិក្ខុ​អ្នក​ទទួល​រាក់​ទាក់​ )​ គប្បី​ប្រគេន​អ្នក​ណា? 
ចម្លើយ៖ គប្បី​ប្រគេន​ភិក្ខុ​អាគន្តុកៈ​មុន​ បើ​ភិក្ខុ​មាន​អាពាធ​ ឬ​នៅ​មិន​ទាន់​មាន​វស្សា​ ក៏​គប្បី​ប្រគេន​ដល់​ភិក្ខុ​មាន​អាពាធ​ជា​ដើម​ទាំង​នោះ​ គប្បី​ប្រគេន​ដល់​អាចារ្យ​ និង​ឧបជ្ឈាយ៍​ គប្បី​ប្រគេន​ដល់​ភិក្ខុ​អ្នក​ចែក​ភណ្ឌៈ​ តែ​ភិក្ខុ​អ្នក​បំពេញ​សារាណីយធម៌​ គប្បី​ប្រគេន​ដល់​ភិក្ខុ​ទាំង​ឡាយ​ដែល​មក​ហើយៗ​ សូម្បី​មួយ​រយ​លើក​ មួយ​ពាន់​លើក​ ចាប់​ផ្តើម​អំពី​ថេរាសនៈ​ទៅ​ ចំណែក​ភិក្ខុ​អ្នក​ទទួល​រាក់​ទាក់​ គប្បី​ឲ្យ​ដល់​ភិក្ខុ​ដែល​នៅ​មិន​ទាន់​បាន​ ចេញ​ទៅ​កាន់​ស្រុក​ហើយ​ឃើញ​ភិក្ខុ​ ឬ​ភិក្ខុនី​ដែល​ជរា​ ឬ​គ្មាន​ទី​ពឹង​ ក៏​គប្បី​ប្រគេន​ដល់​ពួក​លោក​ទាំង​នោះ ។ នេះ​ឈ្មោះ​ថា​ អាមិសបដិសន្ថារ ។
 
ក្នុង​សេចក្តី​នោះ​ មាន​រឿង​នេះ​ ជា​ឧទាហរណ៍៖ 
បាន​ឮ​ថា​ កាល​ពួក​ចោរ​ប្លន់​ស្រុក​ ឈ្មោះ​ថា​ គុត្តសាលា​ ក្នុង​ខណៈ​នោះ​ ព្រះ​ខីណាសវត្ថេរី​មួយ​រូប​ ចេញ​អំពី​និរោធសមាបត្តិ​ហើយ​ ឲ្យ​ភិក្ខុនី​កាន់​យក​របស់​ទៅ​កាន់​ផ្លូវ​ ជា​មួយ​នឹង​មហាជន​ ដល់​ទ្វារ​ស្រុក​នកុលនគរ​អង្គុយ​នៅ​ក្បែរ​គល់​ឈើ​ក្នុង​វេលា​ថ្ងៃ​ត្រង់​ ក្នុង​សម័យ​នោះ​ ព្រះ​មហានាគត្ថេរ​អ្នក​នៅ​ក្នុង​វិហារកាឡវល្លិមណ្ឌប​ ត្រាច់​បិណ្ឌបាត​ក្នុង​ស្រុក​នកុលនគរ​ ចេញ​មក​វិញ​ ឃើញ​ព្រះ​ថេរី​ ទើប​សួរ​អើ​ពើ​ដោយ​ភត្ត​ ព្រះ​ថេរី​ឆ្លើយ​ថា​ ខ្ញុំ​ម្ចាស់​ មិន​មាន​បាត្រ​ ព្រះ​ថេរៈ​បាន​ឲ្យ​ភត្ត​ ព្រម​ទាំង​បាត្រ​ថា​ និមន្ត​នាង​ឆាន់​ ដោយ​បាត្រ​នេះ ។​ ព្រះ​ថេរី​ធ្វើ​ភត្តកិច្ច​ស្រេច​ហើយ​ លាង​បាត្រ​ថ្វាយ​ព្រះ​ថេរៈ​ហើយ​ពោល​ថា​ លោក​ម្ចាស់​លំបាក​ដោយ​ភិក្ខាចារ​ ត្រឹម​តែ​មួយ​ថ្ងៃ​នេះ​​ប៉ុណ្ណោះ​ ចាប់​តាំង​អំពី​ថ្ងៃ​នេះ​ទៅ​ ដែល​ឈ្មោះ​ថា​ ការ​លំបាក​ដោយ​ភិក្ខាចារ​របស់​លោក​ម្ចាស់​ នឹង​មិន​កើត​ឡើង​ដល់​លោក​ម្ចាស់​ទៀត​ទេ​ ដូច្នេះ​ ចាប់​តាំង​អំពី​ថ្ងៃ​នោះ​ ដែល​ឈ្មោះ​ថា​ បិណ្ឌបាត​មាន​តម្លៃ​ជាង​មួយ​កហាបណៈ​ មិន​បាន​កើត​ឡើង​ដល់​ព្រះ​ថេរៈ​ឡើយ​ ( មាន​តែ​បិណ្ឌបាត​ដែល​មាន​តម្លៃ​ថ្លៃ​ប៉ុណ្ណោះ​ ដែល​កើត​ឡើង​ ) ដល់​លោក​ នេះ​ឈ្មោះ​ថា​ អាមិសបដិសន្ថារ ។
 
ភិក្ខុ​អ្នក​ធ្វើ​បដិសន្ថារ​នេះ គួរ​តាំង​នៅ​ក្នុង​ផ្នែក​សង្គ្រោះ​ប្រាប់​កម្មដ្ឋាន​ ដល់​ភិក្ខុ​នោះ​ គប្បី​ប្រាប់​ធម៌​ គប្បី​កម្ចាត់​សេចក្តី​សង្ស័យ​ គប្បី​ធ្វើ​ករណីយកិច្ច​ដែល​កើត​ឡើង​ គប្បីឲ្យ​អព្ភាន​ វុដ្ឋាន​ មានត្ត​​ និង​បរិវាស​ អ្នក​ដែល​គួរ​បព្វជ្ជា​ ក៏​គប្បី​ឲ្យ​បព្វជ្ជា​ អ្នក​ដែល​គួរ​ឧបសម្បទ​ ក៏​គប្បី​ឲ្យ​ឧបសម្បទ​ ។​ ការ​ធ្វើ​កម្មវាចា​ សូម្បី​ដល់​ភិក្ខុនី​ដែល​ប្រាថ្នា​ឧបសម្បទ​ ក្នុង​សំណាក់​របស់​ខ្លួន​ក៏​គួរ​ នេះ​ឈ្មោះ​ថា​ ធម្មបដិសន្ថារ ។
 
អានិសង្ស​នៃ​បដិសន្ថារ 
ភិក្ខុ​អ្នក​ធ្វើ​បដិសន្ថារ​ទាំង​ ២​ នេះ​ រមែង​ញ៉ាំង​លាភ​ ដែល​នៅ​មិន​ទាន់​កើត​ឡើង​ឲ្យ​កើត​ឡើង​បាន​ រមែង​ធ្វើ​បាន​ដែល​កើត​ឡើង​ហើយ​ ឲ្យ​រឹង​រឹត​តែ​មាំ​ទាំ​ឡើង​ រមែង​រក្សា​ជីវិត​របស់​ខ្លួន​ ក្នុង​ឋានៈ​ដែល​តាន​តឹង​ ( គឺ​ប្រកប​ដោយ​ភ័យ​ដ៏​កាច​សាហាវ )​ បាន​ ដូច​ព្រះ​ថេរៈ​ ( ដែល​ឋិត​នៅ​ក្នុង​ស្ថានការណ៍​ដ៏​តាន​តឹង )​ យក​ដៃ​ចាប់​បាត្រ​នុ៎ះ​ឯង​ កាន់​យក​ភត្ត​ដ៏​ប្រសើរ​ កៀរ​ភត្ត​ក្នុង​បាត្រ​ទាំង​អស់​ ថ្វាយ​ព្រះ​បាទ​ចោរនាគ​ ដូច្នោះ​ ។
 
ចំណែក​ការ​ញ៉ាំង​លាភ​ដែល​នៅ​មិន​ទាន់​កើត​ឡើង​ ឲ្យ​កើត​ឡើង​ បណ្ឌិត​គប្បី​សម្តែង​ដល់​រឿង​ការ​ថ្វាយ​មហាភេសជ្ជៈ ដែល​ព្រះ​បាទ​មហានាគ​​ យាងគេច​អំពី​ត្រើយ​អាយ​ទៅ​កាន់​ត្រើយ​នាយ​​ ហើយ​បាន​ទទួល​ការ​អនុគ្រោះ​ ក្នុង​សំណាក់​របស់​ព្រះ​ថេរៈ​មួយ​រូប​ បាន​ត្រឡប់​មក​តាំង​នៅ​ ក្នុង​រាជសម្បត្តិ​ទៀត​ ទ្រង់ឲ្យ​ប្រព្រឹត្ត​ទៅ​ក្នុង​ទី​លាន​សេតម្ពវិហារ​ អស់​មួយ​ជីវិត​របស់​ទ្រង់ ។​ ក្នុង​ការ​ធ្វើ​លាភ​ដែល​កើត​ឡើង​ហើយ​ ឲ្យ​រឹង​រឹត​តែ​មាំ​ទាំ​ឡើង​ គប្បី​សម្តែង​រឿង​ដែល​ពួក​ចោរ​ ទទួល​បដិសន្ថារ​អំពី​ដៃ​ របស់​ព្រះទីឃភាណកអភយត្ថេរ​ហើយ​ មិន​ប្លន់​ភណ្ឌៈ​ក្នុង​ចេតិយបព៌ត ។ 
( អដ្ឋសាលិនី អដ្ឋកថា )
  
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 21, Feb 2021 (94075 Read)
ចូឡមាលុង្ក្យោវាទសូត្រ
Public date : 29, Aug 2019 (34189 Read)
តើ កម្ម ជាអ្វី?
Public date : 05, Sep 2019 (30691 Read)
តស៊ូ​អត់​ធន់​ទោះ​ធ្ងន់​ឬ​ស្រាល
Public date : 26, Jul 2019 (11449 Read)
ប្រធាន​នៃ​សេចក្តីវិនាស ១២
Public date : 28, Jul 2019 (15585 Read)
សទ្ធា​និង​បញ្ញា​ជា​គូគុណ​ធម៌
Public date : 30, Jul 2019 (8613 Read)
កម្ម​ផល​ជាច្បាប់​របស់​ជីវិត
Public date : 30, Jul 2019 (6845 Read)
អាត្មា​អញ​តែង​មាន​មរណៈ​គឺ​សេចក្ដី​ស្លាប់​ទៅ​វិញ​ជា​ធម្មតា
Public date : 30, Jul 2019 (48385 Read)
ពាក្យ​សួរ​ចំពោះ​ការ​បដិបត្តិ ទិសដៅពិត នៃ​ការ​បដិបត្តិ​ធម៌
Public date : 31, Jul 2019 (61185 Read)
ខ្លឹមសារធម៌សម្ដែងនៅវត្តកំផែង វេនបិណ្ឌទី ៥
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).