20
Tueday, 06 Jun B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Punnareay Radio
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 14,649
Today
Yesterday 167,405
This Month 804,022
Total ៣២២,២៥៨,៨៨៦
Flag Counter
Online
Reading Article
Public date : 27, Jul 2019 (22,990 Read)

រឿង​ព្រះ​បាទ​មឃ​ទេវ​រាជ​



 
រឿង​ព្រះ​បាទ​មឃ​ទេវ​រាជ​
(ចាក​ នេ ម)
(​គុណ​នៃ​សេច​ក្តីមិ​ន​ប្រមាទ​ ចំពោះរូបកាយ)​

 
កាល​ព្រះ​សម្ពុទ្ធ​បរម​គ្រូ សេ្តច​យាង​ទៅ​សម្រាក​ព្រះ​កាយ​ក្នុង​ឱ​ទ្យាន​ឈ្មោះ​អម្ពវន​ នា​ក្រុង​មិ​ថិ​លា​​ជា​មូយ​នឹង​ពូក​ភិក្ខុ​សង្ឃ​ជា​ច្រើន​​អង្គ។ ពេល​នោះព្រះ​សា​សា្តទត​មើល​អម្ពវន​នោះហើយ​ទ្រង់​ញញឹម​ ទើប​ព្រះអា​សនន្ទ​សូរ​ថា​ បពិត្រ​អង្គ​ដ៏​ចំរើន​ ថ្ងៃ​នេះ​មាន​ហេតុ​ដូច​ម្តេច​ បាន​ជា​ទ្រង់​ញញឹម​?។ ព្រះសម្ពុទ្ធទ្រង់​ត្រាស់​ថា​ម្នាល​អា​នន្ទ​ ឱ​ទ្យាន​ឈ្មោះ​អម្ព​វននេះ​ កាលពី​​ដើម ត​ថា​គត​ធ្លាប់​មក​ក្រ​សាលលេង​សប្បាយ​មក​ចំ​រើន​ឈាន​ក្នុង​ទីនេះ​ដែរ​

ព្រះ​អានន្ទ​ទូល​សូម​ព្រះ​សម្ពុទ្ធ​ឲ្យសំ​ដែង​ហេតុ​នោះពិស្តា​រត​ទៅ​ទៀត​។ ព្រះ​សម្ពុទ្ធ​ទ្រង់​ប្រទាន​នូវ​ធម្មទេសនា​ដល់​ភិក្ខុ​សង្ឃ​ទាំង​ឡាយ​ នា​ឱ​ទ្យាន​ឈ្មោះ​អម្ពវន​នោះថា​ ម្នាល​ភិក្ខុ​ទំាង​ឡាយ​ កាល​កន្លង​ទៅយូរ​យារ​ណាស់​ហើយ​ តថា​គត​បាន​កើត​ជា​មហា​ក្សត្រ​មួយ​អង្គព្រះ​​នាម​មឃ​ទេវ​រាជ​ សោយ​រាជ​សម្បត្តិ​ក្នុង​នគរ​មិ​ថិ​លា​នេះ​ ត​ថា​គត​បាន​បំពេញ​នូវ​សុចរិក​ធម៌ពេញបរិ​បូរណ៌​ដល់​កំរិត​ធម៌​។

ព្រះ​បាទ​មឃ​ទេវ​រាជ​នោះ​ មាន​ព្រះ​ជន្ម​ ១ ហ្មី​ន​ ៨ពាន់​ឆ្នាំ​តែង​នាំ​បរិ​វា​រ​មក​ក្រសាល​លេង​ក្នុង​ឱទ្យាន​នេះ ជា​អ្ន​ក​មិន​មាន​សេចក្តីប្រមាទ​ចំ​ពោះ​រូប​កាយ​ ​បាន​ប្រាប់​ដល់​ខ្មាន់​ព្រះ​កេស​ឲ្យ​ចាំ​គយ​គន់​មើល​ព្រះ​កេសា​បើ​ឃើញមាន​ស្កូវ​តែ​មួយសរ​សៃ​ ឲ្យ​ឆាប់​ថ្វាយ​ដំណើរ​។ កាល​ជាខាង​ក្រោយមក​ ខ្មាន់​ព្រះ​កេស​បាន​ឃើញ​ព្រះ​កេសា​ស្កូវ​មួយ​សរ​សៃ​ហើយ​​ ក៏យក​សណ្ឌាសមាស​ដក​ថ្វាយ​។ ព្រះ​បាទ​មឃ​ទេវ​​រាជ​ បាន​ទត​ឃើញ​ហើយ​ ក៏​កើត​សង្វេគ​ចំពោះរូ​ប​កា​យ​​របស់​ព្រះ​អង្គ  បាន​ប្រគល់​ស្រុក​មួយ​ដល់​ខ្មាន់​ព្រះ​កេស​ នោះ​ហើយ​ហៅ​ព្រះ​រាជ​បុត្រ​ច្បង​មក​ប្រគល់​រាជ​សម្បតិ្ត​ឲ្យ​ ក៏​ចេញទៅ​បព្វ​ជ្ជា​ជា​ឥ​សីខំ​ចំរើនឈាន​ទៅអម្ព​វន​ឱទ្យាន​នេះ​​ ដរាប​ដល់​អស់​ព្រះ​ជន្ម​ បាន​ទៅបាន​ទៅកើត​ក្នុង​ព្រហ្មលោក​។

ព្រះរាជ​បុត្រ​ព្រះរាជ​នត្តា​ក្រោយ​ៗ​មក​ ក៏​ខំប្រតិ្តបត្តិ​តាម​តែ​យ៉ាង​នេះ​ ដរាប​ដល់​អស់​ ៨ ហ្មីន​ ៤ពាន់​ដំណវង្ស​សុទ្ធ​តែ​ទៅ​កើត​ក្នុង​ព្រហ្ម​លោក​ទាំង​អស់​។ ក្នុង​កាល​ជា​ខាង​ក្រោយ​មក​ក្សត្រ​ជា​ទី​បំ​ផុត​វង្ស​ មិន​បាន​ប្រាប់​ឲ្យ​ខ្មាន់​ព្រះ​កេស​គយ​គន់​មើល​ព្រះ​កេសា​ស្កូវ​ ​​ជា​អ្នក​ប្រ​មាទ​មិន​ប្រតិ្ត​តាម​ដំ​ណែល​វត្ត​របស់​ក្សត្រ​មុន​ៗ​។ ពេល​នោះមាន​ព្រះ​បាទ​មឃ​ទេវ​រាជ​ ដែល​ទៅ​កើត​ក្នុង​ព្រហ្មលោក​មុន​ក្សត្រ​ទំាង​អស់​ បាន​ជ្រាប​ដំ​ណឹង​នោះ​ថា​ហើយ​ ក៏​ច្យុត​មក​ចាប់​បដិ​សន្ធិ​ក្នុង​ផ្ទៃ​ នៃ​អគ្គមហេសីរបស់​ក្សត្រ​ទំាង​បង្អស់​នោះ  ដើម្បី​រក្សា​ព្រះញាតិ​វង្ស​កុំ​ឲ្យ​សាប​សូន្យ​ចាក​សុចរិក​ធម៌​។

លុះ​ប្រ​សូត្រ​មក​ ព្រះ​រាជបិតា​ទត​ឃើញរូប​កាយ​មាន​ពណ៌​រស្មីស្រស់​បស់​ល្អ​ ក៏​អញ្ជើញ​ព្រាហ្មណ៍​ព្រឹទ្ធា​ចារ្យ​អ្នក​ចេះ​ដឹង​ក្នុង​ជំ​នាញ​ក្នុង​លក្ខណ​សាស្រ្ត​ ឲ្យ​មក​ទាយ​លក្ខណ​ព្រះ​រាជ​បុត្រ​ថ្វាយ​ ទ្រង់បាន​​ជ្រាប​ថាព្រះ​រាជ​បុត្រ​ថ្វាយ​ ទ្រង់​បាន​ជ្រាប​ថា​ ព្រះ​រាជ​បុត្រ​នោះ​ជា​ញាតិ​សន្តាន​ដើម​ព្រះ​រាជ​វង្ស​ បានមក​កើតក្នុង​វង្ស​ដដែល​វិញ​ ក៏​សន្មតិ​ព្រះ​នាម​ថា​ នេមិ​រាជកុមារ ព្រោះមាន​ព្រះ​ជាតិ​វិល​មក​ជួប​ព្រះ​រាជវង្សដដែល​វិញ​ដូច​ជា​កង់​រទេះ​។ នេ​មិ​រាជ​កុមារ​កាល​បើ​ដឹង​ក្តី​ច្បាស់​ហើយ​តែង​រឮក​ទូន្មាន​ដល់​ព្រះ​រាជ​វង្ស​ពួក​សេនា​កា​មាត្យ​ ​និង​ពលរដ្ឋ​ទំាង​អស់​ ឲ្យ​យល់​ជាក់​ច្បាស់​នូវ​គុណ​នៃ​សុចរិត​ធម៌​។ ចំណែក​ព្រះ​រាជបិតា​កាល​បើ​មាន​ព្រះ​កេសា​ស្កូវ​មួយសរ​សៃ​ហើយ​ក៏​ប្រគល់​រាជ​សម្បតិ្តដល់​នេ​មិ​រាជ​កុមារ​ ជា​ព្រះ​រាជ​បុត្រ​ ហើយ​ចេញ​ទៅ​បួស​ជា​ឥសី​ ខំ​ចំ​រើន​ឈាន​នៅ​ក្នុង​ឱ្យទ្យាន​ឈ្មោះ​អម្ពវន​ ដល់​អស់​ព្រះ​ជន្ម​ក៏​បាន​ទៅ​កើត​ក្នុង​ព្រហ្ម​លោក​។

ឯ​ព្រះ​បាទ​នេ​មិ​រាជ​ ជា​ធម្មិ​ក​មហារា​ជា​ធិរាជ​ តែង​តែ​រឮក​ដាស់​តឿន​ពួក​សេ​កា​មាត្យ​ នឹក​ពល​រដ្ឋ​​របស់​ព្រះ​អង្គ​ ឲ្យ​ខំ​បំ​ពេញ​សុចរិត​ពួក​ជន​ទំាង​ឡាយ​ មាន​សេកា​មាត្យ​ជា​ដើម​នោះ ក៏​ខំ​ប្រតិបត្តិ​តាម​ព្រះ​រាជ​ឱ​វាទ​ លុះ​ស្លាប់​ទៅ បាន​ទៅកើត​ក្នុង​ទេ​វ​លោក​ឥត​សល់​ម្នាក់​។ ថ្ងៃ​មួយ​ព្រះ​បាទ​នេ​មិរាជ​ទ្រង់​រក្សា​ឧ​បោស​ថ​សីល​ ហើយ​ហើយ​មាន​រិ​វិ​តក្តថា​ បុណ្យ​ដែល​អញ​បាន​ធ្វើ​ហើយ​​ ច្រើន​មុខ​ណាស់​ តើ​បុណ្យ​ណា​ប្រសើរ​​ជាង​គេ​ គិត​ទៅ​គិត​មក​ដាច់​ស្រេច​ក្នុង​ព្រះ​ទ័យ​។ ក្នុង​ពេល​នោះ​ក្តៅ​ក្រហាយ​ដល់​អាសន៍​របស់​ព្រះ​ឥ​ន្រ្ទា​ធិ​រាជ​ៗ ក៏​ហោះ​ចុះ​មក​ជួយ​វិ​និ​ច្ឆ័យ​ថា​កុសល​កម្ម​ទំាង​អស់​ មាន​តែ​បព្វជ្ជា​មួយទេ​​ ដែល​មាន​ផល​ធំ​បរិ​សុទ្ធ​ប្រសើ​រ​ជាង​កុសល​កម្ម​ទាំង​ពួង​ គ្រាន់​តែ​ជួយ​វិនិ​ច្ឆ័យ​ប៉ុណ្ណេះ​ ក៏​បាត់​ពី​ទី​នោះ​ទៅ​។ ឯ​ពួក​ទេវ​តា​ក្នុង​ស្ថាន​តាវ​តឹង្ស​បាន​ឃើញ​ព្រះ​ឥន្រ្ទា​ធិ​រាជ​ត្រឡប់​ទៅ​វិញ​ ក៏​សួរ​ថា​បពិត​ព្រះ​ម​ហា​រាជ​ ស្តេច​ហាង​ទៅ​ទី​ណា​អម្បាញ់​មិញនេះ​?។

ព្រះ​ឥន្រ្ទ​ប្រាប់​ថា​ ទៅជួយ​វិនិ​ច្ឆ័យ​សេចក្តី​សង្ស័យ​របស់​ព្រះ​បាទ​នេមិ​រាជ​ នៅ​ស្ថាន​មនុស្ស​លោក​។ ពួក​ទេវតា​បាន​ឮ​ថា​នេ​មិ​រាជ​ដូច្នេះ​ ក៏​មាន​ចិត្ត​នឹក​រឮក​ចង់​ឃើញ​គ្រប់​ៗ​ គ្នា​ដឹង​ថា​ខ្លួន​ដែល​បាន​មក​កើត​ជា​ទេវ​តា​ ដោយ​សារ​ព្រះ​បាទ​នេមិ​រាជ​ ទើប​និយាយ​អង្វ​រ​ព្រះ​ឥន្ទ​សុំ​ឲ្យអញ្ជើញ​ព្រះបាទ​នេមិ​រាជ​ទៅ​ស្ថានសួគ៌ ដើម្បី​បាន​ស្តាប់​​ធម៌​។ ព្រះ​ឥន្ទ​ក៏​ប្រើ​មាត​លិ​ទេ​បុត្រ​ឲ្យ​ទឹម​វេ​ជ​យន្ត​រថ​ ទៅអញ្ជើញ​ព្រះ​បាទ​នេ​មិ​រាជ​។ មាត​លិ​ទេ​វ​បុត្រ​ ក៏​យក​សេះ​អា​ជា​នេយ្យ​​ទឹម​វេ​ជ​យន្ត​ថប​រ​ទៅ​ស្ថាន​មនុស្ស​ ទៅដល់​មនុស្ស​ក្នុង​នគរ​មិថិ​លា​ទំាង​មូល​ផ្អើល​ជ្រួល​ជ្រើម​គ្រប់​ៗ​ គ្នា​ព្រោះ​ឃើញ​ពន្លឺរស្មី​របស់​វេជ​យន្ត​រថ​ បញ្ចេញពន្លឺអស់​ទិស​ទាំង​ពួង​ ហាក់​ដូចជា​ពន្លឺ​ព្រះ​អា​ទិត្យ​។ មាត​លិ​ទេ​វ​បុត្រ​ បររថ​ទៅ​ឈប់មុខ​ប្រាសាទ​ឡើង​ទៅ​អញ្ជើញ​ព្រះ​បាទ​នេ​មិ​រាជ​ តាម​ពាក្យ​ដែល​ព្រះ​ឥន្ទ​បង្គាប់​។

ព្រះ​បាទ​នេមិ​រាជ​ កាល​បើ​បាន​ទទួល​ការ​​អញ្ជើញរបស់​ព្រះ​ឥន្ទ​ហើយ​ ក៏​ប្រជុំ​ព្រះ​រាជវង្សា​វង្ស​ ពួក​សេ​វាកា​មាត្យ​មក​ផ្តាំ​ឲ្យ​ខំ​ធ្វើ​ទាន​រក្សា​សីល​ និង​រក្សា​សន្តិ​សុខ​ក្នុង​ព្រះ​នគរ​ហើយ​ ហើប​ឡើង​គង់​លើ​វេជ​យន្ត​រថ​។ មាត​លិ​ទេ​បុត្រ​ ក៏​បរ​ចេញ​ពី​ក្រុង​មិថិ​លា​ ទៅ​ៗ​ ដល់​ពាក់​កណ្តាល​ផ្លូវ​ បាន​ទូល​ព្រះ​បាទ​នេ​មិ​រាជ​ថា​ សេ្តច​យាង​ទៅ​ស្ថាន​សួគ៌​តែ​ម្តង​ ឬ​ចង់​យាង​ទៅ​មើល​ស្ថាន​នរក​ផង​។ ព្រះ​បាទ​នេមិរាជ​ មាន​ព្រះ​រាជ​ឱង្ការ​ថា​ បើ​អ្នក​អាច​ទៅ​ក្នុង​យម​លោក​បាន​ ប្រសើ​រ​ពេក​ណាស់​ ដើម្បី​បា​ន​ឃើញ​ទី​កន្លែង​របស់​បុគ្គល​អ្នក​ធ្វើ​ដំ​ណើរ​​អំ​ពើ​ទុ​ច្ចរិត​។


មាត​លិ​ទេ​វ​បុត្រ​ ក៏​ទាញ​ញាក់​ខ្សែ​រថ​ បរ​ទៅ​យម​លោក​ដោយ​អំណាច​ឬទិ្ធ​របស់​ខ្លួន​ ទៅ​ដល់​ហើយ​ ក៏​អ​ធិ​ប្បាយ​ថ្វាយ​ដំ​ណឹង​អំ​ពី​ហេតុ​ផល​ និង​ភូមិ​ភាគ​របស់​សត្វ​នរក​ទំាង​នោះ​តំាង​ពី​នរក​តូចៗ​ ដរាប​ដល់​អវិចិ​ ទើប​ហួស​ទៅស្ថាន​ត្រៃ​ត្រឹង្ស ទៅ​ដល់អណា​ខេត្តរបស់​ទេតា​ហើយ​ ក៏​ថ្វាយ​ដំ​ណឹង​អំ​ពី​ហេតុ​ផល​របស់​ទេ​វ​តា​ទំាង​នោះ​ ដល់​ព្រះ​បាទ​នេ​មិរាជ​ទៀត​ ទើប​ឈប់​នៅ​មុខ​ទេវ​ស​ភា​ នា​ស្ថាន​ត្រៃ​ត្រឹង្ស​។ ព្រះ​ឥន្ទ​ព្រម​ទាំង​ទេវ​តា​ទំា​ង​ឡាយ​ ក៏​ចោម​​រោម​គួរ​សម​នឹង​ព្រះ​បាទ​នេមិ​រាជ​ បាន​អញ្ជើញ​ឲ្យ​សំ​ដែង​ធម៌​ក្នុងទេវ​ភា​នោះ​ លុះ​ចប់​ហើយ​ មាត​លិ​ទេវ​បុត្រ​ ក៏​ជូន​មក​ស្ថាន​មនុស្ស​លោក​វិញ​។



ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 06, Nov 2020 (16,283 Read)
រឿង​នាគ​ប្រេត​
Public date : 30, Jul 2021 (24,643 Read)
រឿង​អឌ្ឍមាសករាជ
Public date : 13, Mar 2023 (3,274 Read)
ហលិទ្ទិរាគជាតក
Public date : 27, Jul 2019 (11,716 Read)
រឿង​ចណ្ឌាល​បណ្ឌិត
Public date : 26, Aug 2019 (39,681 Read)
រឿងគវម្បតិមាណព
Public date : 05, Nov 2020 (11,520 Read)
មិន​ផឹក​គ្រឿង​ស្រវឹង
Public date : 24, Jul 2019 (43,259 Read)
អ្នក​មាន​សមគ្គី​រួប​រួម​គ្នា តែង​រួច​ចាក​ភយន្ត​រាយ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 2022 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ រស់នៅប្រទេសស្វីស 2022 ✿  ឧបាសិកា គង់-អ៊ា គីមហេង រស់នៅប្រទេសស្វីស  2022 ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2022 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿