Reading Article
Public date : 27, Jul 2019 (24,201 Read)
ជីវិតមនុស្ស និង បញ្ហា

|
ជីវិតមនុស្ស និង បញ្ហា
ដោយ បណ្ឌិត ក.ស្រីធម្មានន្ទ - បកប្រែ ឈន អៀម ចំណង់អត្តទត្ថៈ បង្កើតបញ្ហាដ៏ច្រើន ប្រព័ន្ធអប់រំសម័យថ្មី តម្រង់ទិសទៅរកមុខរបរ ផលិតចេញនូវនិស្សិតទាំងឡាយ ដែលប្រដាប់ដោយចំណេះដឹងទ្រឹស្តីតាមការសិក្សានៅសាលាច្រើនឡើងដែលញ៊ាំងឲ្យអត្ត ទត្ថភាពកាន់តែចម្រើនឡើយ ។ ប្រព័ន្ធអប់រំនេះ ផលិតចេញនូវមនុស្សឆ្លាតវៃ ដោយគ្មានការរីកចម្រើនខាងសីលធម៌ ។ មនុស្សបែបនេះ មិនខ្វល់នឹងអ្វីដែលកើតមានដល់មនុស្សទាំងឡាយឯទៀត ឬដល់ពិភពលោកទេ ធ្វើម៉េចឲ្យតែពួកគេតែឯងប៉ុណ្ណោះ បានចំណេញលើកម្រិតសម្ភារៈ ។ តាមរយៈការវៃឆ្លាតមានកលល្បិច និងការប្រើវិធីវិទ្យាសាស្រ្ត ដើម្បីសម្រេចចំណង់អត្តទត្ថៈរបស់ខ្លួននោះ ពួកគេបង្កើននូវសេចក្តីព្រួយកង្វល់ផ្ទាល់ខ្លួនរបស់ពួកគេ ។
ពួកមនុស្សមានគំនិតអត្មានិយមពេកណាស់ ក្នុងបំណងដើម្បីបានសេចក្តីសប្បាយ សម្រាប់ខ្លួនឲ្យច្រើនលើសជីវសត្វដទៃណាៗទាំងអស់ ។ ពួកគេសប្បាយនឹងជីវិតលោកិយ និងកាមសុខដោយមិនខ្វល់អំពីសុខមាលភាពរបស់មនុស្សដទៃ ឬអំពីការរស់រាននៃជាតិវិសេសណាឡើយ ។ ពួកគេចូលចិត្តផងដែរ ចង់រស់នៅឲ្យបានយូរ ដើម្បីសេពសោយសេចក្តីសប្បាយ ។ គេអភិវឌ្ឍតណ្ហាចម្រើនឡើង ឆ្ពោះទៅរកទ្រព្យសម្បត្តិ ដែលពួកគេបានសន្សំទុក ហើយភ័យខ្លាចស្លាប់ ពីព្រោះពួកគេមិនចង់ឃ្លាតពីទ្រព្យសម្បត្តិរបស់ពួកគេទេ ប៉ុន្តែជីវសត្វទាំងឡាយឯទៀត មិនមានគំនិតអត្តទត្ថៈបែបនេះឡើយ ពួកជីវសត្វប្រើវិញ្ញាណរបស់ខ្លួនសម្រាប់តែការរស់រានរបស់ពួកគេប៉ុណ្ណោះ ហើយចិញ្ចឹមជីវិតតាមធម្មតា ដោយគ្មានចេតនាធ្វើឲ្យប៉ះទង្គិចអារម្មណ៍សត្វដទៃឡើយ ។ គេបាននិយាយថា មានតែមនុស្សប៉ុណ្ណោះ ដែលគរលាក់ទុកអ្វីៗច្រើនលើសជាងគេអាចបរិភោគអស់ ។ សត្វដទៃទៀតទាំងអស់កាន់យកអ្វីៗត្រឹមតែគេត្រូវការសម្រាប់ការរស់រានរបស់គេ ។ អ្វីដែលគេមិនត្រូវការ គេទុកឲ្យសល់នៅសម្រាប់សត្វដទៃ ។ សម្បីសព្វថ្ងៃនេះ យើងធ្វេសប្រហែសការសម្រាកលំហែរបស់យើង ប៉ុន្តែ បណ្តោយខ្លួនឲ្យលង់ក្នុងសេចក្តីសប្បាយតាមផ្លូវវិញ្ញាណរហូតដល់យើងក្លាយខ្លួនជាទាសា-ទាសី នៃសេចក្តីសប្បាយសម្រាប់តែអាត្មាអញ ។ ស្រង់ចាក កម្ពុជសុរិយា លេខ ១-២០០៦ ដោយ៥០០០ឆ្នាំ |