Tueday, 28 Nov B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 149,261
Today
Yesterday 111,837
This Month 6,259,204
Total ៣៥៦,៤៧៦,៣២២
Flag Counter
Reading Article
Public date : 03, Jan 2023 (20,427 Read)

ទោស​នៃ​ការ​មើល​ងាយ​ព្រះ​សារី​រិក​ធាតុ



Audio
 
រឿង​គ​ហ​បតី​ប្រេត​
(​ ចាក​ បេ​. ខុ. )
( ទោស​នៃ​ការ​មើល​ងាយ​ព្រះ​សារី​រិក​ធាតុ )


កាល​ព្រះ​សម្ពុទ្ធ​បរម​គ្រូ​ប​រិ​និ​ព្វាន​ហើយ​ ពួក​ពុទ្ធ​ប​រិ​ស័ទ​ទាំង​ឡាយ​ មាន​ព្រះ​បាទ​ម​ល្ល​រាជ​ជា​ប្រ​ធាន​ បាន​រៀប​បូ​ជា​ព្រះ​ប​រម​សពព្រះ​សម្ពុទ្ធ​ លុះ​បូ​ជា​ហើយ​ ព្រះ​ម​ហា​ក្ស​ត្រ​ទាំង​ឡាយ​ក្នុង​ជ​ម្ពូ​ទ្វីប​​ លើក​ទ័ព​មក​ច្បាំង​ដ​ណ្តើម​ព្រះ​ប​រម​ធាតុ​​ កាល​នោះ​ទោ​ណ​អា​ចារ្យ​បាន​សម្រុះ​សម្រួល​ចែក​ព្រះ​ប​រម​ធាតុ​ ដល់​ព្រះ​រា​ជា​ទាំង​ឡាយ​នោះ​ ដោយ​សន្តិ​វិ​ធី​ ។

ព្រះ​រា​ជា​ទាំ​ង​ឡាយ​នោះ​ ក៏​យក​ព្រះ​ប​រម​ធាតុ​ ទៅ​ន​គរ​រៀង​រាល់​ព្រះ​អង្គ​ ។ ឯ​ព្រះ​បាទ​អ​ជាតស​ត្រូវ ព្រះ​អង្គ​មាន​សេច​ក្តី​ជ្រះ​ថ្លា​យ៉ាង​ក្រៃ​លែង​ បាន​រៀប​ចាត់​ចែង​ធ្វើ​ពិ​ធី​ដង្ហែ​យ៉ាង​ឳឡា​រិក​សន្ធឹក​ម​ហិ​មា​ ចាប់​តាំង​តែ​ពី​ចេញ​ដំណើរ​ពី​ក្រុង​កុ​សិនា​រា​ ទៅ​ដ​រាប​ដល់​ក្រុង​រាជ​គ្រឹះ គឺ​​​​ដម្កល់​ព្រះ​ប​រម​ធាតុ​​លើ​ព្រះ​រាជ​រថ​ជ័យ​ ដែល​វិ​ចិត្រ​ដោយ​រតន ៧​ ប្រ​ការ​ កាល​បើ​ចេញហែរ​បាន​ចម្ងាយ​ប្រ​វែង​ ១ រាជ​រថ​ហើយ​ ឈប់​ធ្វើ​បុណ្យម្តង​ចំ​នួន​ ៧​ យប់​ ៧ ថ្ងៃ ចេះ​តែ​ធ្វើ​តាម​លំ​ដាប់​ដូ​ច្នេះ​ដរាប​ដល់​​ក្រុង​រាជ​គ្រឹះ​ ។

រូប​រួម​រ​យៈ​វេលា​ដែល​ហែ​ចេញ​ពី​ក្រុង​កុ​សិនា​រា​ទៅ​ដល់​ក្រុង​រាជ​គ្រឹះ​អស់​ ៧​ឆ្នាំ​ ៧​ខែ​ ៧​ខែ​ ទើប​ដល់​ ។ ពួក​ពុទ្ធ​ប​រិ​ស័ទ​ទាំង​អស់​ ក្នុង​ក្រុង​រាជ​គ្រឹះ​​មាន​សេច​ក្តី​ជ្រះ​ថ្លា​​​​ សប្បាយ​រីក​រាយ​យ៉ាង​ក្រៃ​លែង​ ។ ឯ​ពួក​ជន​មិច្ឆា​ទិដ្ឋិ​ជាង​ ៨ ម៉ឺន​​នាក់​ មិន​ជ្រះ​ថ្លា​​បែរ​ជា​និ​យាយ​ត្អូញ​ត្អែរ​ថា​ធ្វើ​បុណ្យ​យូរ​យ៉ាង​នេះ​ គ្មាន​អ្នក​ណា​រក​ស៊ី​ធ្វើ​អ្វី​កើត​ទេ​ ម្យ៉ាង​ទៀត​ គ្មាន​ប្រ​យោជន៍​អ្វី​អំ​ពី​ឆ្អឹង​ដែលគេ​ដុត​ជា​ធ្យូង​នោះ​ទេ​ ។

ពួក​ជន​ទាំង​នោះ​ ចង​សេច​ក្តី​ក្រោធ​ចំ​ពោះ​ព្រះ​ធាតុ​ និង​ព្រះ​ម​ហា​ក្សត្រ​ជា​ដើម​គ្រប់​ពេល​វេលា​ ។ ប​ណ្តា​ម​នុស្ស​មិ​ច្ឆា​ទិ​ដ្ឋិ​ជាង​ ៨ ម៉ឺន​នោះ​ មាន​គ​ហ​ប​តី​ម្នាក់​មាន​ទ្រព្យ​ច្រើន​ ជា​អ្នក​មិច្ឆា​ទិដ្ឋិ​មួយ​ដែរ​​ ឯ​ភ​រិ​យា​ បុត្រី​ កូន​ប្រ​សារ​គាត់ ជា​សម្មាទិដ្ឋិ​ មាន​ចិត្ត​ ជ្រះ​ថ្លា​ ទៅ​ហែរ​ព្រះ​សា​រី​រិក​ធាតុ​ ធ្វើ​បុ​ណ្យ​ជា​មួយ​គេ​ឯង​រាល់​ពេល​វេលា​ ទោះ​បី​គហ​ប​តី​ស្តី​បន្ទោស​យ៉ាង​ណា​ ក៏​មិន​ធ្វើ​ជា​ដឹង​ឮ ។ លុះ​ធ្វើ​ម​រណ​កាល​​តាម​លំ​ដាប់​សង្ខារ​រ​បស់​ខ្លួន​ទៅ​ គហ​ប​តី​កើត​ជា​ប្រេត​ជា​មួយ​ពួក​ជន​មិ​ច្ឆា​ទិដ្ឋិ​ជាង​ ៨​​ ម៉ឺន​នាក់​នោះ​នៅ​ចន្លោះ​ភ្នំ​គិ​ជ្ឈកូដ​ ។​​ ឯ​ភរិយា​ បុត្រី​ បុត្រ​ប្រ​សារ​ទៅ​កើត​ជា​ទេវ​តា​នៅ​ស្ថាន​សួគ៌ ។

ថ្ងៃ​មួយ​ព្រះ​ម​ហា​កស្ស​ប​ត្ថេរ​ ចេញ​ពី​និ​រោធ​ ហើយ​ពិ​ចារណា​ឃើញ​ម​នុស្ស​ស្លាប់​ទៅ​កើត​ជា​ប្រេត​ ន​រក​ច្រើន​ទើប​លោក​និ​មន្ត​ទៅ​ឈរ​ត្រង់​ទី​លាន​ មុខ​ព្រះ​ចេ​តិយ​​ដែល​បញ្ចុះ​ព្រះ​ប​រម​ធាតុ​ ហើយ​ថ្លែង​ឫទ្ធី​ធ្វើ​ឲ្យ​ន​រក​ ប្រេត​​ ម​នុស្ស​ ទេវ​តា​មើលគ្នា​​ឃើញទៅ​វិញ​ទៅ​មក​ ។ ឯគ​ហ​ប​តី​ប្រេត​នោះ​ ក្រ​លេក​មើល​ទៅ​ឰ​ដ៏​អាកាស​ឃើញ​ភ​រិយា​ បុត្រី​ បុត្រ​ប្រ​សារ​ខ្លួន​កើត​ជា​ទេវ​តា​សោយ​ទិព្វ​សម្បត្តិ​ដូច្នោះ​ នឹក​ក្តៅ​ក្រ​ហាយ​នឹង​វាស​នា​រ​បស់​ខ្លួន​ ក៏​ចូល​ទៅ​ជិត​ព្រះ​ម​ហា​កស្ស​ប​ហើយ​ប្រ​កាស​ថា​ ឲ្យ​តែបាន​រួច​ពី​ប្រេត​វិ​ស័យ​ទៅ​​កើតជា​ម​នុស្ស​វិញ​ នឹង​ខំ​គោ​រព​ បូ​ជា​ព្រះ​សារី​រិក​ធាតុ​គ្រប់​ពេល​វេលា​ ។ មួយ​ស្រ​បក់​ក្រោយ​មក​ ព្រះ​ម​ហា​កស្ស​ប​រំ​សាយ​ឫ​ទ្ធី​លែង​ឲ្យ​ឃើញ​ នៅ​ដូច​ធម្ម​តា​វិញ​ ។​

ពួក​ពុទ្ធ​ប​រិ​ស័ទទាំង​ឡាយ​ ឃើញ​ហេតុ​អស្ចារ្យ​ដូច្នោះ​ក៏​ចូល​ទៅ​ថ្វាយ​បង្គំ​សូរ​បុ​ព្វ​កម្ម​រ​បស់​ន​រក​ ប្រេត​ ដែល​ខ្លួន​បាន​ឃើញ​ផ្សេង​ៗ​គ្នា​ ។​ ព្រះ​ម​ហា​ថេរ​ ក៏​ប្រា​រព្វ​យក​រឿង​ប្រេត​ជាង ៨ ម៉ឺន​នាក់​ មាន​គ​ហ​ប​តី​ប្រេត​មក​សម្តែង​ តាម​ដំណើរ​បុព្វ​កម្ម​រ​បស់​ប្រេត​ទាំង​នោះ ក្នុង​កាល​នោះ​ឯង ។ ឯ​ពួក​ប្រេត​ជាង​ ៨ ម៉ឺន​នាក់​ មាន​គហ​ប​តី​ប្រេត​ជា​ប្រ​ធាន​ នៅ​រង​ទុក្ខ​វេ​ទនា​ដ​រាប​ដល់​សព្វ​ថ្ងៃ​ ព្រោះ​តែ​ការ​មើល​ងាយ​ព្រះ​​សារី​រិក​ធាតុ​នោះ​ឯង​ ។

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រ​ជុំ​និទាន​ជាតក

ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 21, Jan 2023 (4,552 Read)
គប្បីហាមឃាត់អំពើអាក្រក់តាំងពីនៅតិចតួច
Public date : 15, Apr 2023 (22,443 Read)
រឿង​អគ្គិទត្ត​បុរោ​ហិត
Public date : 05, Jun 2022 (21,896 Read)
ចំណេះវិជ្ជាពិតប្រាកដ ជាឃ្លាំងនៃសិរីក្នុងលោក
Public date : 27, Jul 2019 (20,071 Read)
រឿងស្រីពេស្យាកើតជាប្រេត
Public date : 06, May 2023 (18,549 Read)
ពៀរវេរា​ទាំង​ឡាយ​មាន​សភាព​ផ្សេង​ៗ​គ្នា​តាម​អំពើ​កម្ម​
Public date : 13, Mar 2023 (7,742 Read)
យក្ខបហារសូត្រ
Public date : 27, Jul 2019 (21,083 Read)
រឿង​ស្តេច​ចណ្ឌ​ប្ប​ជ្ជោត
Public date : 25, Nov 2020 (12,626 Read)
រឿង​ឧព្វ​រី​ប្រេត​
Public date : 13, Mar 2023 (30,128 Read)
រឿងវិរិយបណ្ឌិត
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
cccArray ( [download] => yes )