Friday, 01 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 85,641
Today
Yesterday 164,333
This Month 85,641
Total ៣៥៦,៩២៩,៦១៥
Flag Counter
Reading Article
Public date : 26, Jul 2019 (54,401 Read)

អានិ​សង្ស​ក្នុង​សេចក្តី​មិន​ប្រមាទ



 
ព្រះ​សាស្តា​ទ្រង់​ត្រាស់​ថា " បពិត្រ​ មហា​លិ មឃៈ មាណព​បដិបត្តិ​អប្បមាទប​ដិបទា​យ៉ាង​នោះ លុះ​ មឃៈ មាណពនោះ​ជា​អ្នក​មិន​ប្រមាទ​ហើយ​យ៉ាង​នេះ​ ទ្រង់​សោយ​រាជ​ក្នុង​ទេវលោក​ទាំង​ ២ ដែល​ឈ្មោះ​ថា សេច​ក្តី​មិន​ប្រ​មាទ​នោះ បណ្ឌិត​ទាំង​ឡាយ​មាន​ព្រះពុទ្ធ​ជា​ដើម​ សរសើរ​ហើយ​ ព្រោះ​ថា​ការ​សម្រេច​គុណ​វិសេស​ដែល​ជា​លោកិយៈ​ និង​លោកុត្ត​រៈ​ សូម្បី​ទាំងអស់​រមែង​មាន​ទៅ​បាន​ ព្រោះ​អាស្រ័យ​សេចក្តី​មិន​ប្រមាទ​ " ដូច្នេះ​ហើយ ទ្រង់​ត្រាស់​ព្រះ​គាថា​នេះ​ថា​

អប្ប​មាទេន មឃវា ទេវនំ​ សេដ្ឋតំ គតោ​
អប្ប​មាទំ​ បសំសន្តិ បមា​ទោ​ គរហិតោ​ សទា


មឃៈ មាណព​ដល់​នូវ​ភាព​ជា​បុគ្គល​ប្រសើរ​បំផុត​ជា​ង​ទេវតា​ទាំង​ឡាយ​ ព្រោះ​តែ​សេច​ក្តី​មិន​ប្រមាទ​ អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ តែ​សរ​សើរ​សេចក្តី​មិន​ប្រមាទ​ ត្មិះ​តិះ​ដៀល​នូវ​សេច​ក្តី​ប្រមាទ​សព្វ​ៗ​កាល ។

អ​ធិ​ប្បាយ​គាថា​

បណ្ដាបទ​ទាំង​នោះ​ បទថា​ អប្បមាទេន​ គឺ​ព្រោះ​តែ​សេច​ក្តី​មិន​ប្រមាទ​ ដែល​ខ្លួន​ធ្វើ​ទុក​ តាំង​ពី​ការ​សម្អាត​ភូមិ​ប្រទេស​ក្នុង​អចលគ្រាម​ជាដើម ។ បទថា មឃ​វា ជាដើម​ សេចក្តី​ថា​មឃ​ មាណព​ដែល​ប្រាកដ​ឈ្មោះ​ថា " មឃវៈ " ឥឡូវ​នេះ ឈ្មោះ​ថា​ដល់​ភាព​អ្នក​ប្រសើរ​ជា​ទី​បំផុត​ជាង​ទេ​វតា​ទាំង​ឡាយ​ ព្រោះ​ភាព​ជា​ព្រះ​រាជា​នៃ​ទេវ​តា​ទាំង​ ២​ ជាន់​ ។ បទ​ថា​ បសំ​សន្តិ​ សេចក្តី​ថា​ បណ្ឌិត​ទាំង​ឡាយ​មាន​ព្រះពុទ្ធ​ ជាដើម រមែង​សរសើរ​សេចក្តី​មិន​ប្រមាទ​តែ​ម៉្យាង​ ។ សួរថា ព្រោះ​ហេតុ​អ្វី ? ឆ្លើយ​ថា ព្រោះ​សេចក្តី​មិន​ប្រមាទ​ជា​ហេតុ​នាំ​ឲ្យ​បានសម្រេច​នូវ​គុណ​វិសេស​ដែល​ជា​លោកិយ​និង​លោកុត្តរៈ​ទាំង​អស់​ ។

បាទ​ព្រះ​គាថា​ថា បមា​ទោ​ គរហិតោ​ សទា​ សេចក្តី​ថា ចំណែក​សេចក្តី​ប្រមាទ​ ព្រះ​អរិយៈ​ទាំងឡាយ​ រមែង​តិះ​ដៀល​ គឺ​និន្ទា​ហើយ​ជា​និច្ច ។ សួរ​ថា ព្រោះ​ហេតុ​អ្វី ? ឆ្លើយ​ថា​ ព្រោះ​សេក្តី​ប្រមាទ​ ជា​ឫស​គល់​ នៃ​គុណ​វិបត្តិ​គ្រប់​យ៉ាង​ ។

ពិត​ណាស់​ ភាព​ជា​អ្នក​ជួ​ប​គ្រោះ​អាក្រក់​ក្នុង​មនុស្ស​ក្តី​ ការ​ចូល​ដល់​អបាយ​ភូមិ​ក្តី​ សុទ្ធ​តែ​មាន​សេចក្តី​ប្រ​មាទ​ជា​មូល​ទាំង​អស់​ ។ ក្នុង​កាល​ចប់​ព្រះ​គាថា​ សេ្តច​ លិច្ឆវី​ មាន​ថា​ មហាលិ​ ទ្រង់​តាំង​នៅ​ក្នុង​សោតាបត្តិផល​ ។ សូម្បី​បរិស័ទ​ដែល​ប្រជុំ​គ្នា​ច្រើននោះ​ ក៏​បាន​ជា​ព្រះ​អរិយបុគ្គល​ មាន​សោតាបន្ន​ ជាដើម​ដែរ ។

ស្រង់​ចាក​សៀវ​ភៅ " អានិ​សង្ស​ទី​សេនា​សនទាន " រៀប​រៀង​ដោយ​ធម្មាចារ្យ កែវ-វិមុត្ត


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 29, Jul 2021 (80,719 Read)
វិធី​ថែរក្សា​ទ្រព្យ៤យ៉ាង
Public date : 30, Jul 2019 (5,620 Read)
ប្រៀបធៀប​មនុស្ស​និង​ឱសថ
Public date : 28, Jul 2019 (11,624 Read)
សូមកូនជាមនុស្សល្អប្រៀបដូចជាផ្កាឈើ
Public date : 29, Jul 2019 (8,507 Read)
កុសលប្រព្រឹត្ត​ទៅ​ក្នុង​ភូមិ ៤
Public date : 31, Aug 2019 (31,479 Read)
កាតព្វកិច្ច​ក្រោយ​ពេល​រៀប​អាពាហ៍ពិពាហ៍
Public date : 09, Apr 2023 (17,431 Read)
ព្រះ​សារី​បុត្ត​ដ៏​មាន​អាយុ​គង់​នៅក្នុង​នាល​គ្រាមនា​ដែន​មគធៈ
Public date : 06, Jun 2023 (53,340 Read)
ធម៌ដែលនាំឲ្យមានសេចក្តីចម្រើន ៤ ប្រការ «វុឌ្ឍិធម៌»
Public date : 05, Dec 2020 (39,283 Read)
មិល​ក្ខុផល​ទាយក​ត្ថេរាប​ទាន​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).