Friday, 07 May B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 8,067
Today
Yesterday 138,585
This Month 1,077,851
Total ១៩១,៦៣៣,១៦៨
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 26, Jul 2019 (11922 Read)

ទោស​ប្រ​មាថ​មើល​ងាយ​ទាន​របស់​អ្នក​ដទៃ



Audio
 
រឿង​ប្រេត​ស៊ី​ខ្ទុះ​ឈាម
(​ ចាក​ បេ. ខុ. )
( ទោស​ប្រ​មាថ​មើល​ងាយ​ទាន​របស់​អ្នក​ដទៃ )


សម័យ​ពុទ្ធ​កាល​មាន​ភិក្ខុ​ ១២ អង្គ​ រៀន​យក​ព្រះ​កម្ម​ដ្ឋាន​អំ​ពី​សំ​ណាក់​ព្រះ​សាស្តា​ហើយ​ នាំ​គ្នា​ចូល​ទៅ​ក្នុង​ព្រៃ​រក​ទី​ស្ងាត់​ ក៏​បាន​ទៅ​ដល់​ព្រៃ​រ​បោះ​មួយ​ ក្បែរ​​ក្រុង​សាវត្ថី​ ។

កាល​នោះ​មាន​ជាង​តម្បាញ​ ១៨ នាក់​នៅ​ក្រុង​សាវត្ថី​នោះ​ បាន​ដឹង​ថា​មាន​ភិក្ខុ​ ១២ អង្គ​ទៅ​គង់​នៅ​ក្នុង​ព្រៃ​របស់​ជិត​លំ​នៅ​ខ្លួន​ ក៏​នាំ​ចូល​ទៅ​ថ្វាយ​បង្គំ​បវា​ណា​ប​ច្ច័យ ៤​ និមន្ត​មក​ទទួល​ភត្ត​ឯ​គេ​ហដ្ឋាន​របស់​ខ្លួន​ ។

ជាង​ត្បាញជា​ធំ​ទទួល​យក​ភិក្ខុ​ពីរ​អង្គ​ទៅ​ប្រ​គេន​ចង្ហាន់​ឯ​ផ្ទះ​រៀងៗ​ខ្លួន​ ហើយ​និមន្ត​​ឲ្យ​ចាំវស្សា​នៅ​ព្រៃ​នោះ​​ ។

ចំ​ណែក​ភរិយា​ជាង​តម្បាញ​ជា​ធំ​នោះ​ ជា​ស្ត្រី​មិច្ឆា​ទិដ្ឋិមិន​ជ្រះ​ថ្លា​នឹង​ភិក្ខុ​សង្ឃ​សោះ​ ជាង​តម្បាញ​ខឹង​ ក៏យក​ប្អូន​ស្រី​នៃ​ភរិយា​នោះ​ មក​ធ្វើ​ជា​ភរិយា​ ប្រគល់​ទ្រព្យ​សម្បត្តិ​ឲ្យ​ជា​ធំ​ក្នុង​ផ្ទះ ​នាំគ្នា​ធ្វើ​ទាន​ មាន​ប្រ​គេន​ចីវរ​ជាដើម​ដល់​ភិក្ខុ​សង្ឃ ។

លុះ​ធ្វើ​ទាន​ហើយ​ ភរិយា​មិច្ឆា​ទិដ្ឋិ​នោះ​ និយាយ​ប្រ​មាថ​មើល​ងាយ​ទាន​ ដែល​ស្វា​មី​បាន​ធ្វើ​ថា​ បាយ​ទឹក​ដែល​អ្នក​ឲ្យ​ភិក្ខុ​សង្ឃ​ឆាន់​ នឹង​ឲ្យ​ផល​បុណ្យ​ដល់​អ្នក​ជា​លា​មក​ ខ្ទុះ​ឈាម​ ឯ​ចីវរ​ដែលអ្នក​ប្រ​គេន​លោក​នោះ​ ឲ្យ​ផល​ជា​ភ្លើង​ឆេះ​ស្រោប​កាយ​អ្នក​ជា​ប្រា​កដ ។

សង្ខេប​ស្លេះ​សេចក្តី​តែ​ប៉ុណ្ណេះ ដល់​នាង​ភរិយា​មិច្ឆា​ទិដ្ឋិ​នោះ​ស្លាប់​ ទៅ​កើតជា​ប្រេត​ញី​នៅ​ក្បែរ​ព្រៃ​ភ្នំ​មួយ​ ឯ​ជាង​តម្បាញ​ជា​ប្តី​របស់​នាង​មិច្ឆា​ទិដ្ឋិ​នោះ​ ស្លាប់​ទៅ​កើត​ជា​រុក្ខ​ទេវ​តា​ មាន​ស័ក្តិ​ធំ​ នៅ​អា​ស្រ័យ​លើ​ដើម​ឈើ​ក្នុង​ព្រៃ​ធំ​នោះ​ឯង ។

គួរ​អស្ចារ្យ​ណាស់​ ប្រេត​ញី​នោះ​ តាំង​ពី​កើត​ឡើង​ពុំ​ដែល​បាន​ចំណី​អា​ហារ​ស៊ី​ បាន​ផឹក​ទឹក​ និង​សំ​ពត់​ស្លៀក​ម្តង​សោះ​ ទទួល​ទុក្ខ​វេទនា​រក​ប្រៀប​គ្មាន​ ចេះ​តែ​ដើរ​រុក​ព្រៃ​ ស្រែក​ថ្ងូរ​រក​ចំ​ណី​អា​ហារ​ ក៏​បាន​ទៅ​ជួប​នឹង​រុក្ខ​ទេវតា​ជា​ស្វាមី​ពី​ជាតិ​មុន​នោះ ស្រែក​សុំ​បាយ​ទឹក​ស៊ី​ផឹក​ រុក្ខ​ទេវ​តា​ ក៏​យក​ចំណី​អា​ហារ​ទិព្វ​មកឲ្យ​ស៊ី​ ប្រេត​ញី​នោះ​គ្រាន់​តែ​ដាក់​ដល់​មាត់​ ក៏​ក្លាយ​ជា​លាមក​ខ្ទុះ​ឈាម​ មើល​ទៅ​ខ្លួន​អាក្រាត​ទទេ​ មាន​សេចក្តី​អៀន​ខ្មាស់​ ស្រែក​សុំ​សំ​ពត់​ទៀត រុក្ខ​ទេវតា​យក​សំ​ពត់​ទិព្វ​ឲ្យ​ ប្រេត​ញីទទួល​យក​ទៅ​គ្រប​ដណ្តប់​ ក៏​ក្លាយ​ទៅ​ជាភ្លើង​ឆេះ​សន្ធោសន្ធៅ​ ប្រ​កាច់​ស្រែក​ទួញ​ទាល់តែ​រលាស់​សំបត់​នោះ​ចោល​ចេញ ។ ទទួលតែសេច​ក្តី​​ទុក្ខ​បែបនេះ​ជា​យូរ​ខែ​យូរ​ឆ្នាំ ។

ក្នុង​ថ្ងៃ​មួយ​មាន​ភិក្ខុ​មួយ​អង្គ​ ចេញ​វស្សា​ហើយ​​ចង់ទៅ​ថ្វាយ​បង្គំ​ព្រះ​បរម​គ្រូ ក៏​សុំ​ដោយ​សារ​ជាមួយ​ឈ្មួញ​រទេះ​ទៅ​ក្រុង​សាវត្ថី​ ទៅ​ដល់​ក្បែរ​ព្រៃ​ធំ​នោះ​ ដាល់​រទេះឈប់​សម្រាក​​ ភិក្ខុ​ក៏​ចូល​ទៅ​ក្នុង​ព្រៃ​ក្រាល​សង្ឃ​ដី​ សឹង​ក្រោម​ម្លប់​ឈើ​មួយ​ ពួក​ឈ្មួញ​រ​ទេះ​ដល់​ពេញ​ចេញ​ដំណើរ​ទៅ​ទៀត​រក​ភិក្ខុ​នោះ​ មិនឃើញ​ក៏​បរទេះហួស​ទៅ ។ ដល់​ល្ងាច​ភិក្ខុ​នោះ​ភ្ញាក់​ឡើង​ រក​ឈ្មួញ​រទេះ​មិន​ឃើញ​ចេះ​តែ​ដើរ​តាម​គន្លង​រទេះ​ ដល់​យប់​ងងឹត​មើល​គន្លង​រទេះ​មិន​ឃើញ​​ ក៏​វង្វេង​ចូល​ទៅ​ក្នុង​ព្រៃ​ជ្រៅ​ ។ រុក្ខ​ទេវតា​ឃើញ​ភិក្ខុ​នោះ​ ក៏​ចុះ​ពី​ចុង​ឈើ​ បង្ហាញ​ខ្លួន​ឲ្យ​ភិក្ខុ​ឃើញ នាំ​លោក​ទៅ​ក្បែរ​គល់​ឈើ​និមិត្ត​ជា​ប្រា​សាទ​ និ​មន្ត​ឲ្យ​ស្រង់​ទឹក​រៀប​កន្លែង​ប្រគេន​សឹង ដល់ព្រឹក​ប្រ​គេន​ចង្ហាន់​ឆាន់​ទៀត ។

លុះ​ឆាន់​ហើយ​ ស្រាប់​តែ​ប្រេត​ញី​នោះ​ទៅ​សុំ​អា​ហារ​ចំណី​ ទេវតា​នោះ​ទៀត ។ ទេវតា​ឲ្យ​ ស៊ី​ដូច​មុន​ ចំ​ណី​អាហារ​ក្លាយ​ទៅ​ជាលាមក​ខ្ទុះ​​ឈាម​ ឲ្យសំពត់​ស្លៀក​ក្លាយ​ទៅ​ជា​ភ្លើង​ ភិក្ខុ​ឃើញ​​ហើយ​សង្វេគអស្ចារ្យ​ណាស់​ទើប​សួរ​ទេវតា​ៗ ប្រាប់​បុព្វ​កម្ម​សព្វគ្រប់​ហើយ​សួរ​ ទៅ​ភិក្ខុ​នោះ​វិញ​ថា​ធ្វើ​ដូចម្តេច​ទើប​ ឲ្យ​​ប្រេត​នេះ​បាន​ស៊ី​ចំ​ណី​ បាន​ស្លៀក​សំពត់​កើត​ ? ភិក្ខុ​នោះ​ប្រាប់ថា​ ឲ្យ​យក​ចំ​ណី​អា​ហារ​សំពត់​ទៅ​ប្រ​គេន​ដល់​សង្ឃ​​ហើយ​​ឧទ្ទិស​ផល​ឲ្យ​ទើប​បាន​ ។ រុក្ខទេវតា​ក៏​យក​សំ​ពត់ចំណី​អាហារ​នាំ​បង្ហាញ​ផ្លូវ​ ភិក្ខុ​នោះ​ទៅ​វត្ត​ជេតពន ទៅ​ប្រ​គេន​​ព្រះ​សង្ឃ​ មាន​ព្រះ​ពុទ្ធ​ជា​ប្រ​ធាន​ ហើយ​ឧ​ទ្ទិស​ផល​ឲ្យ​ប្រេត​ញី​នោះៗ ក៏​បាន​ស៊ី​ចំ​ណី​អា​ហារ​ ស្លៀក​ពាក់​ រួច​កម្ម​ពៀរ​ក្លាយ​ខ្លួន​ទៅ​ជា​រុក្ខ​ទេវធី​តា​ក្នុង​វេលា​នោះ​ហោង ។

បាន​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រ​ជុំ​និទាន​ជាតក



ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 10, Oct 2020 (2002 Read)
សច្ចតបាបីវត្ថុ
Public date : 18, Jan 2020 (19356 Read)
ទោស​នៃ​ការ​សេព​គប់​ជន​ពាល និង​ផឹក​សុរា
Public date : 27, Jul 2019 (23279 Read)
រឿង​សិ​រី​លក្ខ​ណ​ព្រាហ្មណ៍​
Public date : 25, Nov 2020 (59391 Read)
រឿង​ខ្លាធំ​និង​សេក
Public date : 30, Jul 2019 (6316 Read)
រឿងព្រាហ្មណ៍ចាស់
Public date : 27, Jul 2019 (12079 Read)
រឿងសង្ខៈព្រាហ្មណ៏
Public date : 18, Jan 2020 (11541 Read)
ចេះ​ជួយ​យក​អាសា​គ្នា​ក្នុង​គ្រា​ក្រ ទើប​ជា​មិត្រ​ល្អ
Public date : 04, May 2020 (21533 Read)
ប្រវត្តិព្រះនន្ទឯតទគ្គភិក្ខុផ្នែកខាងការសង្រួមឥន្ទ្រីយ៍
Public date : 27, Jul 2019 (21203 Read)
រឿងរាជ​គហ​ទារិកា
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).