Reading Article
Public date : 20, Jun 2013 (11,099 Read)
សេចក្តីថ្លែងអំណរអរគុណចំពោះក្រុមហ៊ុន HostGator

|
គេហទំព័រ៥០០០ឆ្នាំ សូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនបង្ហោះគេហទំព័រ HostGator Inc. ដែលសព្វថ្ងៃនេះ កំពុងបម្រើសេវាកម្មបង្ហោះដល់គេហទំព័រ៥០០០ឆ្នាំ ។ ដោយការផ្តល់នូវសេវាកម្មដ៏គួរឲ្យទុកចិត្ត និងមានភាពរួសរាយរាក់ទាក់ដល់អតិថិជនរបស់ខ្លួន ។
ហើយក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន HostGator Inc. បានផ្តល់មកដល់គេហទំព័រ៥០០០ឆ្នាំ នូវតម្លៃ (Credit Amount) ចំនួន ១០៤៤ ដុល្លា ជាការតបស្នងក្នុងទង្វើបម្រើសេវាកម្មរបស់ខ្លួន ។ ដែលចំនួននោះ ស្មើនឹងការបង្ហោះគេហទំព័រ៥០០០ឆ្នាំ ចំនួន ៦ ខែ ឯណោះ មានន័យថា ក្រុមហ៊ុន HostGator នឹងធ្វើការបង្ហោះឲ្យគេហទំព័រ៥០០០ឆ្នាំ ដោយឥតគិតថ្លៃចំនួន ៦ ខែខាងមុខនេះ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ គេហទំព័រ៥០០០ឆ្នាំបានចាត់ទុកចំណាត់ការរបស់ក្រុមហ៊ុន HostGator នេះជាការជួយទ្រទ្រង់ដ៏ច្រើនសម្បើមមួយក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនា៥០០០ឆ្នាំ ។ ជាថ្មីម្តងទៀត ក្នុងនាមខ្ញុំជាអ្នកគ្រប់គ្រង គេហទំព័រ៥០០០ឆ្នាំ ខ្ញុំសូមសម្តែងនូវសេចក្តីពេញចិត្តជាខ្លាំងចំពោះសេវាកម្មដ៏ល្អនេះរបស់ក្រុមហ៊ុន និងសូមអរគុណយ៉ាងច្រើននូវការជួយមិនមានកំណត់មកដល់គេហទំព័រ៥០០០ឆ្នាំកន្លងមក ទោះថាករណីនោះវានៅក្នុងលក្ខខណ្ឌខ្លះ ឬក្រៅលក្ខខណ្ឌខ្លះក៏ដោយចុះ ឬថា យើងមិនបានឃើញមុខគ្នាដោយផ្ទាល់ ។ ម៉្យាងទៀត ក៏សូមផ្តល់ដំណឹងនេះដើម្បីបានជ្រាបដឹងដល់ពុទ្ធសាសនិកជនទូទៅ និងរីករាយ ដោយការណ៍នេះក៏នឹងផ្តល់លទ្ធភាព និងអាយុកាលរបស់៥០០០ឆ្នាំ កាន់តែយូរថែមមួយកម្រិតទៀត ។ សូមអរគុណ.. ស្រុង ចាន់ណា |