ថ្ងៃ ព្រហស្បតិ៍ ទី ០៩ ខែ កុម្ភះ ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៨៨,៤១៥
Today
ថ្ងៃម្សិលមិញ ២៨៤,៥១៣
ខែនេះ ១,៨៨០,៧៦៣
សរុប ៣០០,២៤៣,៩៧៤
Flag Counter
អ្នកកំពុងមើល ចំនួន
ប្រាសាទ និងវត្តខ្មែរ
images/articles/887/sdfgr342d-1.gif
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ១៨,០៩៧ ដង)
"គល់​ទទឹង​" មាន​ព្រឹត្តិ​ការណ៍​យ៉ាង​ដូច​មេ្តច​? បើ​យោង​ប្រសាសន៍​តាម​ការ​ចង​ចាំ​របស់​ចាស់​ៗ​ ដែល​ខ្ជិល​កត់​ត្រា​ទុក​ឲ្យ​ដឹង​ថា​ បាន​ជា​ហៅ​ថា​ " គល់​ទទឹង " ពី​ព្រោះ​កាល​នោះ​ មាន​ឈើ​មួយ​ដើម​ធំ​រលំ​កាត់​ទទឹង​អូរ​មួយ​ ដែល​នាំ​ទឹក​ឆ្លង​ទៅ​មក​ រវាង​បឹង​ខ្វែង​ និង​បឹង​អូរ​ក្រហម​ ។
images/articles/2071/354wt43323.jpg
ផ្សាយ : ០៩ សីហា ឆ្នាំ២០២១ (អាន: ៩,០៩៥ ដង)
វត្តធម្មវ័នគឺជាវត្តមួយនៅលើចង្កេះភ្នំក្រាំងដីមាស ស្ថិតនៅ​ខាងជើង​ក្រុង​កំពង់​​ឆ្នាំង​ប្រមាណ​​ជិត២​គី​ឡូ​ម៉ែត្រ ក្នុង​ភូមិត្រពាំង​អញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។ គេ​អាច​ធ្វើដំណើរឡើងទៅលើទីធ្លា​វត្តបាន​ដោយ​ថ្មើរ​ជើង ម៉ូតូ ឬរថយន្ត ដែល​គេ​អាច​គយ​គន់ និង​ផ្តិតយករូបភាពទេសភាពចំការត្នោត ទេសភាពរុក្ខជាតិនៅលើកំពូល​​ភ្នំ ទេស​ភាព​ដង​ទន្លេសាប ទេសភាពភ្នំនាងកង្រីជាដើម និងសំណង់ស្នាដៃគូប្លង់កសាង
images/articles/3022/Unti443622tled-1.jpg
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២០ (អាន: ៣,១៩៩ ដង)
វត្តឯកឧត្តមមានជ័យមានទីតាំងនៅក្នុងខេត្តតាកែវ ។ វត្តឯកឧត្តមមានជ័យនេះជាវត្តមួយដែលមានចំណាត់ថ្នាក់ថាគឺជាវត្តដែលស្អាតជាងគេនៅក្នុងខេត្តតាកែវ។ នៅក្នុងវត្តឯកឧត្តមមានជ័យព្រះវិហាដ៏ស្អាតគួរឱ្យចាប់អារម្មណ៍។ ព្រះវិហាដ៏ស្រស់ស្អាតនោះ ធ្វើការសាងសង់ឡើងដោយប្រើរចនាបទបន្ទាយស្រី។ ភាពទាក់ទាញរបស់ព្រះវិហា គឺព្រោះតែការប្រើក្បាច់ចម្លាក់ផុសអណ្តែតនៅតាមជញ្ជាំងព្រះវិហារ និងតាមសរសរនីមួយៗទាំងក្នុងនិង ក្រៅព្រះវិហារ។ វត្តឯកឧត្តមានជ័យ មានរូបចម្លាក់ធំៗ និងស្រស់ស្អាតជាច្រើន។ នៅពីមុខព្រះវិហារលោកអ្នកនឹងឃើញមានចម្លាក់ដំរីដ៏ធំមួយគូ ចម្លាក់នោះទាំងពណ៌និងទឹកដៃនៃការឆ្លាក់បង្ហាញពីភាពរស់រវើក មើលមួយក្រលែកភ្នែកដូចជាសត្វដែលកំពុងមានជីវិតពិតអ៊ីចឹង។ រីឯនៅខាងក្រោយចម្លាក់ដំរីនោះទៀត ក៏មានចម្លាក់ហង្សដ៏ធំមួយគូផងដែរ ដែលកំពុងឈរសំញែងបង្ហាញរិទ្ធិនៅលើឆ័ត្ររួតបីជាន់ បង្ហាញពីអំណាចបារមីរបស់ព្រះវិហា គួរជាទីគោរពបូជា។ នៅក្នុងបរិវេណវត្តដ៏ស្ងប់ស្ងាត់នេះ ក៏ដូចជានៅមុខទីធ្លារបស់ព្រះវិហាដ៏ស្រស់ស្អាតនេះដែរ មានដាំផ្កាផ្ញីអមលម្អរចម្លាក់ឆ្នាំទាំង១២ផងដែរ ចម្លាក់ទាំង១២នេះ ចម្លាក់នីមួយៗមានទំហំធំៗ ស្អាត និងរស់រវើក។ ឯចម្លាក់ទេពប្រណំធំៗប៉ុនមនុស្ស ដែលកំពុងឈរប្រណំសំពះនៅពីមុខព្រះវិហាជាច្រើននេះក៏កាន់តែស្រស់ស្អាត សម្រស់ចម្លាក់ប្រៀបបានដូចជាទេពអប្សចុះពីសួរគា។ ប្រសិនបើលោកអ្នកឈរនៅពីមុខព្រះវិហារ គន់មើលឱ្យចំទៅព្រះវិហារតែម្តង លោកអ្នកអាចចាប់អារម្មណ៍ឃើញក្លោងទ្វារធំនិងកំពូលព្រះវិហារ មិននៅរត់ជួរគ្នាដូចវិហារដ៏ទៃឡើយ រីដំបូលព្រះវិហារមានការប្រើម៉ូតប្លែកពីគេ ម្ខាងវែងហើយម្ខាងទៀតខ្លី ចំណែកនៅតាមជញ្ជាំងខាងក្រៅ និងសរសរនីមួយៗនៃព្រះវិហានេះមានរចនាទៅដោយចម្លាក់ផុសតាមក្បាច់នៃរចនាបទ ស្រស់ស្អាតគួរជាទីគាប់ភ្នែក នៅខាងក្នុងព្រះវិហាតាមជញ្ជាំងនិងដំបូលមានគំនូរជាច្រើន គំនូនីមួយៗសុទ្ធតែជារូបភាព និងអក្សរនិទានដំណាលរឿង តាំងពីសម័យព្រះពុទ្ធទ្រង់តាំងនៅ នៅក្នុងព្រះវិហារដ៏ស្រស់ស្អាតនេះក៏មានចម្លាក់ព្រះពុទ្ធរូបតម្តល់ សម្រាប់ជាទីគោរពបូជានៃពុទ្ធសាសនិកជនទាំងពួងផងដែរ។ លោកអ្នកដែលចាប់អារម្មណ៍ពីសម្រស់វត្តឯកឧត្តមមានជ័យអាចមកទស្សនា និងគោរពបូជាដោយផ្ទាល់បាន។ វត្តឯកឧត្តមានជ័យមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៣ ជិតអង់តាសោម នៅក្នុងខេត្តតាកែវនេះតែម្តង។ ដោយ៥០០០ឆ្នាំ
images/articles/1498/safvsdf-dsg-sdfs-d.gif
ផ្សាយ : ២៩ សីហា ឆ្នាំ២០១៩ (អាន: ១៧,៩៣២ ដង)
វត្តស្វាយពពែ វត្ត​ស្វាយ​ពពែ​ជា​វត្ត​មួយ​ស្ថិត​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។ វត្ត​នេះ​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថីសុធារស ទល់​មុខ​នឹង​ស្ថាន​ទូត​សហព័ន្ធរុស្សី។ វត្ត​នេះ​ក៏​មាន​ពុទ្ធិកសកល​វិទ្យាល័យ​មួយ​ឈ្មោះ​ថា ពុទ្ធិកសកល​វិទ្យាល័យ​សីហមុនីរាជ។ វត្ត​នេះ​ស្ថិត​នៅ​ក្រោម​ព្រះរាជ​កិច្ច​ដឹកនាំ របស់​សម្តេច​ព្រះអភិសេរី មហាសុគន្ធាធិបតី បួរ គ្រី សម្តេច​ព្រះមហាសង្ឃរាជ​នៃ​គណៈធម្មយុត្តិ​កនិកាយ។
images/articles/1158/texsdfasfawsdf34523d-1.gif
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៨០,២០០ ដង)
វត្ត​ឧណ្ណា​លោម​ ជា​វត្ត​មួយ​ស្ថិត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ។ វត្ត​នេះ​ស្ថិត​នៅ​តាម​បណ្ដោយ​មហា​វិថី​សុធារស​​ ហើយ​ក៏​ជា​វត្តមួយ​ដ៏​ចំ​ណាស់​ផង​ដែរ​ ។ បើ​​តាម​ពាក្យ ឧ​ណ្ណា ​(មានន័យ​ថា 'ប្រជុំ​ចិញ្ចើម') + លោម (មាន​ន័យ​ថា 'រោម') សរុប​គឺ រោម​ប្រជុំ​ចិញ្ចើម​ ។ នៅ​ក្នុង​វត្ត​នេះ​មាន​ចេតិ​យ​ដាក់​ព្រះ​ឧណ្ណា​លោម​របស់​ព្រះ​ថេរ​មួយ​ព្រះ​អង្គ ​វា​បាន​ពាក់​ព័ន្ធ​ក្នុង​ប្រវត្តិ​សាស្ត្រ​កាល​ពី​ជំនាន់​ចម្បាំង​ស្ដេច​កន​ និង​ចៅ​ពញា​ចន្ទ​រាជា​ ។
images/articles/1160/texvdfgd45td-1.gif
ផ្សាយ : ១៧ មេសា ឆ្នាំ២០១៧ (អាន: ៧១,៥៩១ ដង)
វត្ត​បុទម​វត្តី ហៅ វត្ត​បុទម ត្រូវ​បាន​កសាង​ឡើង​​ដោយ​ព្រះ​បាទ​ព​ញ្ញា​យ៉ាត (១៤០៥ - ១៤៦៧) នៅ​សត​វត្ស​ទី១៥ មាន​ទីតាំងស្ថិត​នៅភាគ​ខាងត្បូង​ព្រះបរមរាជវាំង។ វត្ត​នេះ​ជា​វត្តដ៏​ចំ​ណាស់​មួយ​ ក្នុងចំណោម​វត្ត​ចាស់ៗ ចំនួន៥ក្នុង​ទីក្រុងភ្នំពេញ ដែល​មាន​ដើម​កំណើត​តាំង​សម័យ​បុរាណ។ វា​ក៏​ត្រូវ​បានគេ​ស្គាល់​ថាជា​វត្ត​បទម​ផ្កា​ឈូក​ផង​ដែរ​ ពីព្រោះ​កាល​ពី​ដើម កន្លែង​នេះ​ជា​កោះតូច​មួយ​ព័ទ្ធ​ជុំវិញ​ដោយ​បឹង​ផ្កា​ឈូក ។
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕