35
ថ្ងៃ អង្គារ ទី ២៨ ខែ ឧសភា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៧,៣៥១
Today
ថ្ងៃម្សិលមិញ ១៨៣,៤៤១
ខែនេះ ៧,៨៥៦,៩៩២
សរុប ៤០០,១១៥,៤៣៦
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៨២៥ ដង)

អាឡវិកាសូត្រ



 
អាឡវិកាសូត្រ
បិដក​លេខ ៣០ ទំព័រ ១
 
ខ្ញុំ​បាន​ស្តាប់​មក យ៉ាង​នេះ ។ សម័យ​មួយ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់​នៅ​ក្នុង​វត្ត​ជេត​ពន របស់​អនាថ​បិណ្ឌិក​សេដ្ឋី ជិត​ក្រុង​សាវត្ថី ។ គ្រានោះ ភិក្ខុនី​ឈ្មោះ​អាឡវិកា ស្លៀក​ស្បង់​ប្រដាប់​ដោយ​បាត្រ​និង​ចីវរ ក្នុង​បុព្វណ្ហសម័យ ចូល​ទៅ​កាន់​ក្រុង​សាវត្ថី ដើម្បី​បិណ្ឌបាត លុះ​ត្រាច់​ទៅ​បិណ្ឌ​បាត ក្នុង​ក្រុង​សាវត្ថី​ហើយ​ត្រឡប់​មក​អំពី​បិណ្ឌ​បាតវិញ ក្នុង​បច្ឆាភត្ត ក៏​មាន​សេចក្តី​ត្រូវ​ការ​ដោយ​ទី​ស្ងាត់ ហើយ​ចូល​ទៅ​កាន់​អន្ធវ័ន​ ។

គ្រានោះ មារ​មាន​ចិត្ត​បាប មាន​ប្រាថ្នា ដើម្បី​ញ៉ាំង​ភ័យ សេចក្តី​តក់​ស្លុត​និ​ង​សេចក្តី​ព្រឺ​រោម ឲ្យ​កើត​ឡើង​ដល់​អាឡវិកាភិក្ខុនី មាន​ប្រាថ្នា​ឲ្យ​នាង​ឃ្លាត​ចាក​សេចក្តី​ស្ងប់​ស្ងាត់ ហើយ​ក៏​ចូល​ទៅ​រក​អាឡវិកាភិក្ខុនី លុះ​ចូល​ទៅ​ដល់​ហើយ បាន​ពោល​គាថា​នឹង​អឡវិកាភិក្ខុនី​ថាៈ

នត្ថិ និស្សរណំ លោកេ កី វិវេកេន កាហសិ
តុញ្ជស្សុ កាមរតិយោ មាហុ បច្ចានុតាបិនីតិ ។

ធម្មជាតិ​ជា​គ្រឿង​រលាស់​ចេញ ក្នុង​លោក មិន​មាន​ទេ​នាង​នឹង​ធ្វើ​នូវ​ប្រយោជន៍ អ្វី ដោយ​សេចក្តី​ស្ងប់​ស្ងាត់ ចូរ​នាង​បរិភោគ នូវ​សេចក្តី​ត្រេកអរ​ក្នុង​កាកម នាង​ពុំ​មាន​សេចក្តី​ក្តៅ​ក្រហាយ ក្នុង​កាល​ជា​ខាង​ក្រោយ​ឡើយ ។

គ្រានោះ អាឡវិកាភិក្ខុនី​មាន​សេចក្តី​ត្រិះ​រិះ យ៉ាង​នេះ​ថា​អ្នក​នេះ​ជា​អ្វី​ហ្ន៎ ជា​មនុស្ស​ឬ ជា​អ​មនុស្ស បាន​ជា​ពោល​នូវ​គាថា ។ ទើប​អាឡវិកាភិ​ក្ខុនី​ មាន​សេចក្តី​ចូល​ចិត្ត​ដូច្នេះ​ថា នេះ​ពិត​ជា​មារ​មាន​ចិត្ត​បាប​មាន​ប្រាថ្នា​ដើម្បី​ញ៉ាំង​ភ័យ សេចក្តី​តក់​ស្លុត និង​សេចក្តី​ព្រឺ​រោម​ឲ្យ​កើត​ឡើង​ដល់​អាត្មា​អញ ប្រាថ្នាឲ្យ​អាត្មា​អញ​ឃ្លាត​ចាក​សេចក្តី​ស្ងប់​ស្ងាត់ បាន​ជា​ពោល​នូវ​គាថា ។

លុះ​អាឡវិកាភិក្ខុនី ស្គាល់​ច្បាស់​ថា នេះ​ជា​មារ មាន​ចិត្ត​បាប ដូច្នេះ​ហើយ ក៏​ពោល​គាថា ទាំង​ឡាយ នឹង​មារ​មាន​ចិត្ត​បាប​ថាៈ


អត្ថិ និស្សរណំ លោកេ បញ្ញាយេ មេ សុផុស្សិតំ
បមត្តពន្ធុ បាបិម ន​ ត្វម ជា​នាសិ តំ បទំ ។

ធម្មជាតិ​ជា​គ្រឿង​រលាស់​ចេញ ក្នុង​លោក មាន​យើង​បាន​ពាល់​ត្រូវ​ដោយ​បញ្ញា ម្នាល​មារ​មាន​ចិត្ត​បា មាន​ផៅ​ពង្ស​ជា​អ្នក​ប្រមាទ អ្នក​មិន​ដឹង​នូវ​បទ​នោះ​ទេ ។

សត្តិសូលូបមា កាមា
ខន្ធាសំ អធិកុដ្ឋនា
យំ ត្វម កាមរតឺ ព្រូសិ អរតិ មយ្ហ សា អហូតិ ។

កាម​ទាំង​ឡាយ ឧបមាដោយ​លំពែង​ស្រួច ខន្ធ​ទាំង​ឡាយ​ជា​កន្លែង​សម្រាប់​មុតនៃ​កាម​ទាំង​ឡាយ​នោះ អ្នក​ពោល​នូវ​សេចក្តី​ត្រេក​អរ​ក្នុង​កាម​ណា សេចក្តី​ត្រេកអរ​ក្នុង​កាម​នោះ ជា​សេចក្តី​មិន​ត្រេក​អរ​របស់​ខ្ញុំ​ទេ ។

លំដាប់​នោះ មារ​មាន​ចិត្ត​បាន​ដឹង​ថា អាឡវិកាភិក្ខុនី​ស្គាល់​អញ​ហើយ​ក៏​មាន​សេចក្តី​ទុក្ខ តូច​ចិត្ត បាត់​អំពី​ទី​នោះ​ទៅ ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពីសៀវភៅៈ ជំនួយ​សតិ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ៣៥,៨៤៨ ដង)
ផ្លូវដ៏ប្រសើរសម្រាប់ជីវិត
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៥,៧៩៩ ដង)
សេចក្ដីអត់ធន់ ជាតបធម៌ដ៏ឧត្ដម
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៨៨១ ដង)
វីតសោកៈ កើតក្រោយ ព្រះសម្មាសម្ពុទ្ធ​បរិនិព្វាន​កន្លងទៅបាន ២១៨ឆ្នាំ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧៩,៣៦០ ដង)
កាល​នោះ​ ខ្ញុំ​លះ​ចោល​កូន និង​ប្រ​ពន្ធ​ផង ទ្រព្យ​និង​ស្រូវ​ផង​
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២៤,០១៩ ដង)
អសប្បុរស​ និង​សប្បុរស​ប្រក​ប​ដោយ​ធម៌​៤​យ៉ាង​ ផ្សេង​គ្នា​
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ៧១,៧០២ ដង)
ឥរិយាបថ​ល្អ​ក្នុង​ទីវត្ត​អារាម
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.77
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿