ថ្ងៃ ពុធ ទី ១២ ខែ ឧសភា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២,៧១៧
Today
ថ្ងៃម្សិលមិញ ១២០,៦៤១
ខែនេះ ១,៩៩២,៤៨៥
សរុប ១៩២,៥៤៧,៨០២
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០៧៩៨ ដង)

ដួង​ព្រះ​អាទិត្យ



 
ដួង​ព្រះ​អាទិត្យ

​ក្នុង​បណ្ដា​ធម្មជាតិទាំង​ឡាយ​ដែល​មាន​វិញ្ញាណ​និង​អត់​វិញ្ញាណ​ក្នុង​លោក​យើង​នេះ សុទ្ធ​តែ​បាន​ទទួល​ឥទ្ធិពល​អំពី​ព្រះអាទិត្យ​ទាំង​អស់។ ព្រះអាទិត្យ​មាន​កម្លាំង​អានុភាព​ដ៏​ក្រៃលែង បង្ក​ឲ្យ​មាន​ឥទ្ធិពល​ផ្សេងៗ​កើត​ឡើង ដូច​ជា​ការ​ប្រព្រឹត្ត​ទៅ​នៃ​រដូវ​កាល ការ​ចម្រើន​ធំធាត់​នៃ​មនុស្ស​សត្វ តិណជាតិ រុក្ខជាតិ​ជា​ដើម ទាំង​អស់​នេះ​សុទ្ធ​តែ​ត្រូវ​បាន​ទទួល​ពី​កម្លាំង​ការពារ​នៃ​ព្រះអាទិត្យ​ដោយ​ពិត។

ព្រះអាទិត្យ​ចាប់​ផ្ដើម​រះ​ពី​ទិស​ខាង​កើត ធ្វើ​ដំណើរ​យឺត​ៗ​សន្សឹម​ៗ ប៉ុន្តែ​នឹង​ធឹងមាំមួន​ណាស់។ បញ្ចេញ​រស្មី​ស្វាង​ស្រឡះ កម្ដៅ​នៅ​ស្រទន់​ពេល​ព្រឹក​ព្រលឹម ញ៉ាំង​លោក​នេះ​ឲ្យ​ស្រស់​បស់។ លុះ​ដល់​ថ្ងៃ​ខ្ពស់​រហូត​ត្រង់ ក៏​បន្ថែម​កម្ដៅ​ខ្លាំង​ឡើងៗ រួច​ហើយ​ក៏​ធ្លាក់​ចុះ​ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច លុះ​ដល់​ពេល​ល្ងាច​ក៏​ត្រជាក់ ថយ​ចុះ​នូវ​កម្ដៅ ត្រូវ​គ្នា​នឹង​មនុស្ស ដែល​ធ្វើ​ការ​ហត់​នឿយអស់​កម្លាំង ហើយ​តាំង​នាំ​គ្នា​សម្រាក​សម្រាន្ត។ ទីបំផុត​ព្រះអាទិត្យ​ក៏​អស្ដង្គក​រលត់​ចូល​កាន់​វាំងនន​នៃ​រាត្រី។

កិច្ចការងារ​នៃ​ដួង​ព្រះអាទិត្យ ១២ ម៉ោង នោះ​ខ្លាំង​ក្លា​ក្រៃ​លែង​ណាស់ សូម្បី​ការ​ដើរ​យឺត (​ដើរ​យឺត​នេះ​ពោល​ដោយ​សន្មតិ​ តាម​ការ​មើល​ឃើញ) ប៉ុន្តែ​នឹង​ធឹង​មាំមួន​មាន​កម្លាំង​ខ្លាំង​មហិមា។

មនុស្ស​យើង​គិត​មើល​ឲ្យ​ល្អ​ចុះ ដួង​ព្រះអាទិត្យ​តែ​មួយ​ដួង ក៏​មាន​រឿង​ឲ្យ​គិត ឲ្យ​ពិចារណា​ច្រើន​ផ្នែក​ច្រើន​ប្រការ។ នៅ​ក្នុង​ការងារ​ដែល​មាន​របៀបរៀបរយ សាង​ប្រយោជន៍​ឲ្យ​សម្រេច​យ៉ាង​ធំ​ធេង គឺ​មិន​ប្រញាប់​ប្រញាល់​កញ្ឆក់កញ្ឆែង មិន​ចិត្ត​ក្ដៅ​ធ្វើ​អ្វី​រម៉ាំង​រម៉ោក​នោះ​ឡើយ ប៉ុន្តែ​ទ្រទ្រង់​កម្លាំង​ដ៏​ខ្លាំង​ក្លា​រឹងប៉ឹង​មាំមួន។

ព្រះអាទិត្យ​មាន​កម្ដៅ​ធ្វើ​អ្វី​ឲ្យ​ស្ងួត​ហួត​ហែង យ៉ាង​ណា ការ​បដិបត្តិ​ធម៌​ក៏​រមែង​ព្យាយាម​ដុត​នូវ​កិលេស​ឲ្យ​អស់​ទៅ​ដូច្នោះ​ដែរ។

ព្រះអាទិត្យ​កម្ចាត់​នូវ​ភាព​ងងឹត ចំណែក​អ្នក​បដិបត្តិ​ធម៌​រមែង​កម្ចាត់​នូវ​អវិជ្ជា។

ព្រះអាទិត្យ​អណ្ដែក​ក្នុងលំហ​អាកាស មាន​កិច្ច​សំខាន់​ណាស់​ចំពោះ​លោក​នេះ យ៉ាង​ណា យោនិសោមនសិការ​ក៏​ពិនិត្យ ពិចារណា​នូវ​សង្ខារលោក​រឿយ​ៗ​យ៉ាង​នោះ​ឯង។

ព្រះអាទិត្យ​មាន​រស្មី​ដោយ​ជុំ​វិញ ឯ​អ្នក​បដិបត្តិ​ធម៌​វិញ ក៏​មាន​អារម្មណ៍​នៃ​ព្រះ​កម្មដ្ឋាន​ដោយ​ជុំ​វិញ​ដែរ ពោល​គឺ​បញ្ញា​ដឹង​អារម្មណ៍​ជុំ​វិញ​ជីវិត។

ព្រះអាទិត្យ​ ញ៉ាំង​លោក​ឲ្យ​ប្រព្រឹត្ត​ទៅ ទាំង​សត្វ​លោក ទាំង​ធម្មជាតិ​ដែល​ឥត​មាន​វិញ្ញាណ យ៉ាង​ណាមនុស្ស​យើង កើត​មក​ក៏​គួរ​តែ​ធ្វើ​ប្រយោជន៍​ឲ្យ​ដល់​លោក​នេះ បើ​មិន​បាន​ច្រើន​ ក៏​គង់​តែ​ខ្លះ​ៗ​ដែរ។

ម្យ៉ាង​ទៀត ជីវិត​ដូច​ព្រះអាទិត្យ​ដែល​ព្រះអាទិត្យ​មិន​មាន​ការ​ឈប់​នៅ​មួយ​កន្លែងឡើយ កាល​មាន​ពន្លឺ​រស្មី​ហើយ ក៏​រះ​ខ្ពស់ ខ្ពស់​ហើយ​ក៏​ត្រង់​ រួច​ក៏​រសៀល ទីបំផុត លិច​បាត់ អស់​ពន្លឺ​រស្មី អ្នក​ណា​យំស្រែក​អង្វរ​ករ​ឲ្យ​ឈប់​ស្ងៀម​នៅ​យ៉ាង​ណា ក៏​មិន​ស្ដាប់អង្វរ​របស់​អ្នក​ណា​ឡើយ។

ព្រះអាទិត្យ​ទៀប​នឹង​អស្ដង្គត បាន​បង្ហាញ​នូវ​ភាព​ស្អាត ដែល​នាំ​ឲ្យ​អ្នក​ផង​ទាំង​ពួង​រីករាយ​ក្នុង​ការ​មើល​ចំណែក​ការ​អស្ដង្គត​នៃ​ជីវិត​វិញ តើយើង​បាន​ទុក​សេចក្ដី​ល្អ​យ៉ាង​ណា​ឲ្យ​លោក​នេះ។

ដួង​សុរិយា​បំភ្លឺ​នៅ​ពេល​ថ្ងៃ
ចន្ទ​ពេញ​បូណ៌មី​បំភ្លឺ​ពេល​យប់
ព្រះធម៌​ល្អ​ណាស់​ភ្លឺ​ខ្លាំង​លើស​លប់
ទាំង​ថ្ងៃ​ទាំង​យប់​កម្ចាត់​មោហា។

ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍
ដោយ​៥០០០​ឆ្នាំ​ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៩៨៤១ ដង)
សេចក្តី​​ប្រមាថ​ក្នុង​កាលទាំង៣
ផ្សាយ : ២៣ មិថុនា ឆ្នាំ២០២០ (អាន: ១៥៣៨០ ដង)
ការ​កសាង​កម្លាំង​ចិត្ត​រឹង​មាំ
ផ្សាយ : ២១ សីហា ឆ្នាំ២០១៧ (អាន: ២៧០១ ដង)
តើអ្វីជាបណ្តាំចុងក្រោយរបស់ព្រះពុទ្ធ ចំពោះពិភពលោក?
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕