30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤០,២៤៥
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៨៩,៩៦៥
សរុប ៣៨៣,៧៧៦,៦៥៨
អានអត្ថបទ
ផ្សាយ : ២៧ ធ្នូ ឆ្នាំ២០២៣ (អាន: ១០,១៩២ ដង)

ឧបោសថសីល ៣យ៉ាង



 

ឧបោសថសីល មាន​៣យ៉ាង​គឺៈ

១. បកតិឧបោសថ ឧបោសថ​តាមធម្មតា។ កាលនៃ​បកតិឧបោសថ​នេះ ​មាន​៨ថ្ងៃ​​ក្នុង​មួយ​ខែគឺ ជុណ្ហបក្ខ (បក្សខ្នើត) ៤ថ្ងៃ កាលបក្ខ (បក្សរនោច) មាន​៤ថ្ងៃ បក្សខ្នើត ៤ថ្ងៃគឺ ៥កើត ៨កើត ១៤កើត ១៥កើត។ បក្សរនោច ៤ថ្ងៃគឺ ៥រោច ៨រោច ១៤រោច ១៥រោច។ ថ្ងៃ​នៃ​បកតិឧបោសថ​នេះ ក្នុងសម័យ​ពុទ្ធកាល មានតែ​៦ថ្ងៃ។ ​ថ្ងៃ​៥កើត និង​៥រោច ជាកាល​នៃ​ការស្តាប់​ធម៌ទេសនា​ក្នុង​ពេលនោះ ក្រោយមក​ព្រះសង្គាហកត្ថេរ​ទាំងឡាយ លោក​លើក​ឡើង​រាប់​បញ្ចូល​ជា​ថ្ងៃ​ឧបោសថ ទើប​បកតិឧបោសថ​មាន ៨ថ្ងៃក្នុង​មួយខែ។



២. បដិជាគរុបោសថ ឧបោសថរបស់បុគ្គល​អ្នក​ភ្ញាក់រលឹក ជន​ទាំងឡាយ​កាល​រក្សា​នូវ​ឧបោសថនេះ រមែង​រក្សា​ដោយ​អំណាច​នៃ​កិរិយា​ក្រោក​ឡើង​ទទួល និង​ជូន​តាម​នៃ​ថ្ងៃ​ឧបោសថ​នីមួយៗ (ឧបោសថ ៤ថ្ងៃ) ក្នុង​កន្លះខែ។
កាលនៃបដិជាគរុបោសថ មាន​ចំនួន ១១ថ្ងៃក្នុង​មួយខែ។ ជុណ្ហបក្ខ (បក្សខ្នើត) មាន ៥ថ្ងៃ​គឺ ៤កើត ៦កើត ៧កើត ៩កើត ១៣កើត។ កាលបក្ខ (បក្សរនោច) បើខែ​ពេញ មាន​ ៦ថ្ងៃ គឺ​បាដិបទ (១រោច) ៤រោច ៦រោច ៧រោច ៩រោច ១៣រោច បើខែ​មិន​ពេញ មាន​៦ថ្ងៃ​គឺ បាដិបទ (១រោច) ៤រោច ៦រោច ៧រោច ៩រោច ១២រោច។

រួមឧបោសថទាំងជុណ្ហបក្ខ និងកាលបក្ខ គឺមួយខែមានថ្ងៃឧបោសថ ១៩ថ្ងៃ។



៣. បាដិហារិយុបោសថ
ឧបោសថដែលបុគ្គលគប្បីរក្សា។ ខែ​ប្រកប​ដោយ​រដូវ​ភ្លៀង ៤ខែ គឺ អាសាធ ១ ស្រាពណ៌ ១ ភទ្របទ ១ អស្សុជ ១ កត្តិក ១ ជា​កាល​នៃ​បាដិហារិយបក្ខ។

ក្នុងរាជសុត្តវណ្ណនា មាន​សេចក្តីថា និពទ្ធុបោសថ គឺឧបោសថ​ដែលគេ​រក្សា​ជាប់​ជានិច្ច មិន​ដាច់​អស់​កាល ៣ខែ ក្នុង​ខាង​ក្នុង​វស្សា​ក្តី ឧបោសថ​​ដែល​បុគ្គល​រក្សា​ជាប់​ជានិច្ច មិន​ដាច់​អស់​កាល ១ខែ ត្រង់​ចន្លោះ​បវារណា​ទាំង​ពីរ​ក្តី ឧបោសថ​​ដែល​គេ​រក្សា​ជាប់​ជានិច្ច មិន​ដាច់​ត្រឹម​កន្លះខែ ចាប់​ពី​ថ្ងៃ​បវារណា​ទី១ ទៅក្តី ហៅថា បាដិហារិយបក្ខ។

ក្នុងតដ្តិកា បាន​បញ្ជាក់ថា និពទ្ធុបោសថ ឈ្មោះថា បាដិហារិយបក្ខ​នោះ ព្រោះ​ជា​ឧបោសថ​ គឺ​បុគ្គល​គប្បីរក្សា គឺថា​ប្រព្រឹត្ត​ជាប់​រៀង​រាល់​ឆ្នាំ។



បាដិហារិយបក្ខ មានន័យថា បក្សនៃ​បាដិហារិយុបោសថ បាន​ដល់​បក្ស​ទាំងពីរ​យ៉ាង​គឺ ឧបនីហរណកបក្ខ ១ បាដិជគ្គនកបក្ខ ១។

ឧបនីហរណកបក្ខ បានដល់បក្សនៃការរក្សាបកតិឧបោសថ​ ជុណ្ហកបក្ស មាន​៤ថ្ងៃ កាលបក្ស មាន ៤ថ្ងៃ។

បដិជគ្គនកបក្ខ បានដល់បក្សនៃការរក្សានូវបាដិជាគរុបោសថ ជុណ្ហកបក្ស មាន ៥ថ្ងៃ កាលបក្ស មាន ៦ថ្ងៃ។

អាចារ្យដទៃពោលថា ខែ៣ គឺ អាសាធ ១ កត្តិក ១ ផល្គុណ ១ ជាបាដិហារិយបក្ខ។



អាចារ្យដទៃទៀតពោលថា ថ្ងៃ ៤ៗ ពោលគឺ ១៣កើត ១រោច ៧រោច ៩រោច រៀង​រាល់​បក្ស ដោយ​អំណាច​នៃ​ថ្ងៃ​ខាង​ដើម និង​ខាងចុង​នៃ​ថ្ងៃ​បក្ខុបោសថ ជា​បាដិហារិយបក្ខ។ ពាក្យ​ណា​គាប់ចិត្ត បុគ្គល​អ្នក​មាន​សេចក្តីប្រាថ្នា​នូវ​បុណ្យ គប្បី​កាន់​យក​ពាក្យ​នោះ​តាម​សេចក្តី​គាប់​ចិត្ត​ចុះ។

សេចក្តីសម្រេចក្នុងគម្ពីរ មង្គលត្ថទីបនី បានបញ្ជាក់អំពី​ឧបោសថ ដែល​មាន​ក្នុង​សម័យ​ពុទ្ធកាល​ថា កាលនៃ​បកតិឧបោសថ​ ក្នុងមួយខែ​មាន ៨ថ្ងៃ។ កាលនៃ​បដិជាគរុបោសថ ក្នុង​មួយខែ​មាន ១១ថ្ងៃ។ ខែប្រកប​ដោយ​រដូវ​ភ្លៀង​ទាំងអស់ ជាកាល​នៃ​បាដិហារិយុបោសថ។

ថ្ងៃដែលត្រូវរក្សាឧបោសថ​សីល ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បាន​កំណត់ហើយ​នោះ ពិត​ជា​មាន​ប្រយោជន៍ ហេតុដូច្នេះ ពុទ្ធបរិស័ទ​ដែល​ជា​អ្នក​ស្រឡាញ់​ព្រះពុទ្ធ​សាសនា ដើម្បី​កុំ​ឲ្យ​ធម៌​វិន័យ​នៃ​ព្រះពុទ្ធ​បរមគ្រូ​ជាម្ចាស់​សាបសូន្យ គួរតែ​គោរព​ប្រតិបត្តិ​តាម​កាល​កំណត់​នៃ​ថ្ងៃ​ឧបោសថ ដែល​ព្រះអង្គ​ទ្រង់​ត្រាស់​សំដែង​ហើយ។

បុគ្គលកាលរក្សានូវបដិជាគរុបោសថ ១ខែមាន ១១ថ្ងៃ។ ឯបុគ្គលរក្សានូវ​បាដិហារិយុបោសថ ត្រូវ​រក្សា​ឧបោសថសីល​គ្រប់​ថ្ងៃនៃ​ឧបោសថ​ទាំងអស់ តាម​បាដិហារបក្ស មិនបាន​លះបង់​នូវ​ថ្ងៃ​ឧបោសថ សូម្បី​តែ​មួយថ្ងៃ​ឡើយ ហើយ​ត្រូវ​ប្រកប​ដោយ​ខែ​ជារដូវ​ភ្លៀង​ ៤ខែផង។

ដោយ៥០០០ឆ្នាំ
(ប្រភពដកស្រង់)
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៦,១៨៥ ដង)
តើ​បាប​នឹង​បុណ្យ​នៅ​ត្រង់​ណា?
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ២២,០២៧ ដង)
ពិចារណា​បុព្វ​ចរិយា​របស់​ព្រះ​ពុទ្ធ​ជា​អង្គ​ម្ចាស់
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ៨,៣២១ ដង)
កាមគុណ​ ៥ប្រ​ការ​ តើ​ដូចម្តេច? 
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ១១,៦៤១ ដង)
ខ្ញុំ​មាន​ចិត្ត​ជ្រះ​ថ្លា មាន​ចិត្ត​រីក​រាយ​ បាន​ថ្វាយ​ផ្កា​ ១​ ក្តាប់
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៥១៥ ដង)
ពិចារណា​អានិសង្ស​របស់​មេត្តា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.4
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿