ថ្ងៃ ច័ន្ទ ទី ២០ ខែ កញ្ញា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៩៧,៦៦៧
Today
ថ្ងៃម្សិលមិញ ១៣៦,៤៤៩
ខែនេះ ៣,៦២០,៥៧០
សរុប ២២៣,២១២,១៤៥
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៩ សីហា ឆ្នាំ២០២១ (អាន: ១៦៣ ដង)

សារជ្ជសូត្រ ទី១



ស្តាប់សំឡេង

 

[៧១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ព្រះដ៏មានព្រះភាគ ត្រាស់ហៅពួកភិក្ខុ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ បានទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ឧបាសក ប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកមានចិត្តចុះកាន់សេចក្តីញញើតញញើម។ ធម៌ ៥ យ៉ាង តើដូចម្តេច។  គឺឧបាសកជាអ្នកសម្លាប់សត្វ ១ ជាអ្នកកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ១ ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ១ ជាអ្នកនិយាយពាក្យកុហក ១ ជាអ្នកផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង នៃសេចក្តីធ្វេសប្រហែស ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាងនេះឯង ជាអ្នកមានចិត្តចុះកាន់សេចក្តីញញើតញញើម។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកក្លៀវក្លា។ ធម៌ ៥ យ៉ាង តើដូចម្តេច។  គឺ ឧបាសកជាអ្នកវៀរចាកបាណាតិបាត ១ វៀរចាកអទិន្នាទាន ១ វៀរចាកកាមេសុមិច្ឆាចារ ១ វៀរចាកមុសាវាទ ១ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាងនេះឯង ជាអ្នកក្លៀវក្លា។

វិសារទសូត្រ ទី២
[៧២] ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកមិនក្លៀវក្លា នៅគ្រប់គ្រងផ្ទះ។ ធម៌ ៥ យ៉ាង តើដូចម្តេច។  គឺឧបាសកជាអ្នកសម្លាប់សត្វ ១។បេ។ ជាអ្នកផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ជាទីតាំង នៃសេចក្តីធ្វេសប្រហែស ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាងនេះឯង ជាអ្នកមិនក្លៀវក្លា នៅគ្រប់គ្រងផ្ទះ។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកក្លៀវក្លា នៅគ្រប់គ្រងផ្ទះ។ ធម៌ ៥ យ៉ាង តើដូចម្តេច។  គឺឧបាសកជាអ្នកវៀរចាកបាណាតិបាត ១។បេ។ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥យ៉ាងនេះឯង ជាអ្នកក្លៀវក្លា នៅគ្រប់គ្រងផ្ទះ។

និរយសូត្រ ទី៣
[៧៣] ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាង រមែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់ចោល។ ធម៌ ៥ យ៉ាង តើដូចម្តេច។  គឺឧបាសកជាអ្នកសម្លាប់សត្វ ១។បេ។ ជាអ្នកផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ជាទីតាំង នៃសេចក្តីធ្វេសប្រហែស ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងទៅកើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់ចោល។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាងរមែងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅដាក់។ ធម៌ ៥ យ៉ាង តើដូចម្តេច។  គឺឧបាសកជាអ្នកវៀរចាកបាណាតិបាត ១។បេ។ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ១។ ម្នាលភិក្ខុទាំងឡាយ ឧបាសកប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងទៅកើតក្នុងស្ថានសួគ៌ ដូចគេនាំយកទៅដាក់។

បិដក ៤៥ ទំព័រ ១៤៨ ឃ្នាប ៧១

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១២ កញ្ញា ឆ្នាំ២០២១ (អាន: ៥៤៣ ដង)
ប្រធាននៃសេចក្តីវិនាសភោគៈ ៦ យ៉ាង
ផ្សាយ : ២៣ សីហា ឆ្នាំ២០២១ (អាន: ៧៥៩ ដង)
ប្រយោជន៍ក្នុងបច្ចុប្បន្ន ៤ និងបរលោក ៤
ផ្សាយ : ២៦ សីហា ឆ្នាំ២០២១ (អាន: ៧២៣ ដង)
ទោសរបស់បុគ្គលអ្នកមានអំពើមិនជាទីជ្រះថ្លា ៥ យ៉ាង
ផ្សាយ : ០៩ សីហា ឆ្នាំ២០២១ (អាន: ១៩៤ ដង)
កម្មបថវគ្គ ទី ៧ ឬ កម្មបថ ៨០
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕