35
ថ្ងៃ សៅរ៍ ទី ២២ ខែ មិថុនា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨១,៣០៣
Today
ថ្ងៃម្សិលមិញ ១៥៩,៦៧១
ខែនេះ ៤,១៧៨,៧៧៤
សរុប ៤០៤,៩៦១,៤៩៩
អានអត្ថបទ
ផ្សាយ : ២៥ មីនា ឆ្នាំ២០២៤ (អាន: ១៤,៤១២ ដង)

ស្វែងយល់អំពីសមាធិ



 

សមាធិ គឺការរក្សាចិត្តឱ្យតាំងនៅស៊ប់ រក្សាចិត្តស្ថិតនៅខ្ជាប់ ការធ្វើឱ្យចិត្តនៅស្មាំស្មើផង ត្រឹមត្រូវផង ជាពិសេសញ៉ាំចិត្តនិងចេតសិកឱ្យស្ថិតនៅក្នុងអារម្មណ៍តែមួយបាន។ ចិត្តនិងចេតសិក មិនមានភាពរាយមាយ មិនរសាត់អណ្ដែតអណ្ដូង ឋិតនៅស្មើល្អត្រឹមត្រូវ អាចឱ្យចិត្តផ្តោតលើអារម្មណ៍តែបាន ព្រោះចិត្តនោះមានសមាធិតម្កល់ស៊ប់មាំល្អ។ សមាធិមានច្រើនប្រភេទ និងច្រើនពួកកាលបើវែកញែក លើកមកបកស្រាយឱ្យសព្វសេចក្ដីនោះ ពុំបានឡើយ។ នៅត្រង់ចំណុចនេះខ្ញុំនឹងលើកយកតែចំណុចដែលសំខាន់ខ្លះៗ ដែលលោកអ្នកអាចយល់បានមកបង្ហាញប៉ុណ្ណោះ។ ហើយក៏មានចំណុចខ្លះ ក៏ខ្ញុំមិនទាន់ច្បាស់ផងដែរ ដ្បិតថាបញ្ញានៅមានកម្រិត ចំណុចខ្លះក៏បានត្រឹមយល់ដោយខ្លួនឯង មិនអាចមានប្រតិពលក្នុងការលើកយកមកពន្យល់ដល់អ្នកដទៃឱ្យយល់បាន។ ហេតុនេះប្រសិនបើលោកអ្នកមានប្រាថ្នាដើម្បីសិក្សាឱ្យបានច្បាស់នោះ សូមទៅរកមើលក្នុងគម្ពីរវិសុទ្ធិមគ្គភាគ១ ឬគម្ពីរសមាធិនិទ្ទេស នោះលោកអ្នកនឹងបានសិក្សាយល់ច្បាស់ដោយពិស្ដាសព្វសេចក្ដី បានជាមិនខាន។

លក្ខណៈនៃសមាធិ
គ្រប់យ៉ាងក្នុងលោកនេះសុទ្ធតែមានលក្ខណៈសម្គាល់ចំណាំ សមាធិក៏មានលក្ខណៈបង្ហាញឱ្យដឹងផងដែរ។ ពេលខ្លះយើងច្រើនយល់ច្រឡំថា ក្នុងការធ្វើសមាធិ ទាល់តែអង្គុយពែនភ្នែនតាមដានដង្ហើមចេញដង្ហើមចូល ទើបចាត់ទុកថាកំពុងធ្វើសមាធិ។ ការគិតបែបនោះមិនត្រឹមត្រូវនោះសេចក្ដីនោះឡើយ។ សមាធិប្រៀបដូចជាការរៀនអ៊ីចឹង បុគ្គលដែលអាចរៀនចេះ មិនមែនទាល់តែអង្គុយរៀនក្នុងថ្នាក់រៀន ទើបអាចចេះដឹងបានឯណា ហើយគេអាចសម្គាល់ថាជាអ្នកចេះដឹងបាន គឺគេសម្គាល់ដោយលក្ខណៈផ្សេងៗដូចជា អត្តចរិត សម្ដីសំដៅ និងការដោះស្រាយបញ្ហាប្រឈមបាន ទោះមិនមានសញ្ញាបត្រ ក៏បុគ្គលនោះត្រូវបានគេចាត់ទុកថាជាអ្នកចេះដឹងបានដែរ។ ចិត្តមានសមាធិក៏ដូចគ្នាដែរ ពេលដែលអង្គុយសមាធិ គឺជាការហ្វឹកហាត់ ប្រៀបដូចយើងកំពុងរៀនដូច្នោះ។ បើកាលណាសមាធិហ្វឹកហាត់ស្ទាត់ជំនាញហើយ មិនចាំបាច់ធ្វើរាល់ដងក៏មិនថ្វីដែរ។ 

លក្ខណៈរបស់សមាធិមាន៤យ៉ាងគឺ
• កម្ចាត់នូវសេចក្ដីរាយមាយជាលក្ខណៈ។
• កម្ចាត់នូវការអណ្ដែតអណ្ដូងជាកិច្ច។
• មានការមិនញាប់ញ័រជាផល។
• ញ៉ាំងចិត្តឱ្យតាំងខ្ជាប់ដោយសេចក្ដីសុខហេតុជិត។

ទាំងនេះជាលក្ខណៈនៃសមាធិ។ បុគ្គលដែលប្រាថ្នានូវសេចក្ដីស្ងប់សុខក្នុងចិត្ត មិនគប្បីប្រាសចាកនូវការចម្រើនសមាធិឡើយ។ សេចក្ដីរាយមាយចិត្ត(ឧទ្ធច្ចៈ) គឺមានតែការសមាធិប៉ុណ្ណោះ ទើបអាចទប់ស្កាត់បាន។ ម្យ៉ាងទៀតសមាធិក៏ទប់ស្កាត់សត្រូវក្នុងចិត្ត គឺកិលេសបានផងដែរ។ ប្រសិនបើអ្នកចង់ដឹងថា ចិត្តរបស់ខ្លួនមានសមាធិកម្រិតណា ចូរសាកល្បងពិសោធចិត្ត ដូចជានៅពេលឮអ្វីដែលរន្ធត់ខ្លាំង ចិត្តនៅញាប់ញ័រ ឬភ័យខ្លាំងទេ ពេលឮសំឡេងលាន់ខ្លាំង ដូចជាសំឡេងនៃផ្គរ សំឡេងនៃខ្យល់បក់ទ្វារឬបង្អួចឮសូរគ្រាំង តើនៅមានចិត្តភ្ញាក់ឬភិតភ័យដែរទេ? នៅភ័យខ្លាំងទេ? ប្រសិនបើនៅតែភ្ញាក់ខ្លាំង ដោយគ្រាន់តែឮសំឡេងល្មមៗ នោះចិត្តរបស់អ្នកមិនទាន់មានសមាធិតម្កល់ល្អនោះទេ។ 

សមាធិពិតមានសារៈប្រយោជន៍ខ្លាំងណាស់ កិច្ចការអ្វីមួយប្រើប្រាសចាកសមាធិហើយ កិច្ចការនោះនឹងមិនប្រព្រឹត្តទៅដោយរលូន ឬធ្វើបានល្អឡើយ។ ដូចជាសាស្រ្តាចារ្យបង្រៀនគណិតវិទ្យាក្ដី រូបវិទ្យាក្ដី សុទ្ធតែត្រូវការមានចិត្តស្ងប់ទើបអាចបង្រៀន ឬដោះស្រាយលំហាត់ចេញបាន។ វិចិត្រករក៏ដូចគ្នាដែរ សុទ្ធតែត្រូវការមានសមាធិ។ បើចិត្តរវើរវាយ រាយមាយ មិនអាចធ្វើអ្វីកើតឡើយ។ ម្យ៉ាងទៀតសមាធិមានជាថ្នាក់ៗ ទៅតាមបុគ្គលដែលមានព្យាយាមខ្លាំងក្នុងការចម្រើន សមាធិនោះមាន៖

សមាធិ៣យ៉ាង
ខណិកសមាធិ គឺសមាធិដែលចិត្តមានអារម្មណ៍តែមួយ ឬចិត្តស្ងប់កើតឡើងត្រឹមមួយជួរខណៈ តែមិនបានយូរប៉ុន្មាន ក៏រលត់ទៅ     វិញ។
ឧបចារសមាធិ គឺសមាធិដែលមានចិត្តស្ងប់រំងាប់ប្រាសចាកនីវរណៈធម៌ទាំង៥ តែមិនមែនជាអារម្មណ៍របស់អង្គឈាន មានបឋម-ជ្ឈាននោះទេ។ ប៉ុន្តែអារម្មណ៍របស់ឧបចារសមាធិនេះ គឺជាអារម្មណ៍សមាធិ ជាចិត្តដែលជិតបានឈានសមាបត្តិ។
អប្បនាសមាធិ គឺសមាធិដែលចិត្តគង់ស៊ប់ក្នុងអារម្មណ៍នៃឈានសមាបត្តិ មានរូបជ្ឈានជាដើម។ ចិត្តខណៈនោះកំពុងសោយអារម្មណ៍ដែលជាអង្គនៃឈាន មានវិតក្ក វិចារ បីតិ សុខ ចិត្តេកគ្គតាជាអង្គ៥។

គ្រប់មនុស្សទាំងអស់ភាគច្រើនស្ថិតនៅក្នុងសមាធិទី១ គឺខណិកសមាធិ។ ទោះបីអ្នកធ្លាប់បានសមាធិខ្លះក្ដី មិនធ្លាប់បានសមាធិក្ដី ភាគច្រើនគឺមានត្រឹមនេះ។ ចិត្តរបស់មនុស្សដែលមិនទាន់ស្ទាត់ជំនាញក្នុងការហ្វឹកហាត់សមាធិទេនោះ គឺស្ងប់បានតែមួយខណៈប៉ុណ្ណោះ តែភ្លេចខ្លួន ភាពរវើរវាយនឹងចូលសណ្ឋិតវិញជាមិនខាន។ ដូច្នេះទើបត្រូវឱ្យមានមនសិការជាប់ជានិច្ច ដោយតាមដានផ្តោតចិត្តទៅលើអ្វីបានកំពុងប្រព្រឹត្ត នោះទើបអាចប្រព្រឹត្តទៅបានល្អ។ មនសិការនោះទៀតសោត ក៏មិនតាំងនៅរហូតដែរ ដូច្នេះទើបបុគ្គលអ្នកឃើញផលក្នុងការចម្រើនសមាធិ តែងតែហ្វឹកហាត់សមាធិជាប្រចាំ។ ចិត្តមិនអាចស្ងប់ ឬនៅតែមិនមានភាពស្ងប់សុខ ប្រសិនបើអ្នកមិនបានចម្រើនសមាធិទេនោះ។ ម្យ៉ាងគួបផ្សំនឹងការបន្ថែមគ្រឿងរំខានចិត្ត គឺនីវរណៈចូលទៅក្នុងចិត្តរាល់ថ្ងៃទៀតនោះ វាពិតជាលំបាកណាស់ ដែលចិត្តរបស់អ្នកមានសមាធិ ទាំងដែលមិនធ្លាប់ហ្វឹកហាត់ចម្រើនទេនោះ។ នៅបណ្ដាប្រទេសលោកខាងលិចប៉ែកអឺរ៉ុប បានយល់ពីតម្លៃនៃសមាធិនេះជាខ្លាំង។ ពួកគេតែងធ្វើសមាធិ ដើម្បីទាញចិត្តឱ្យមូល កុំឱ្យភាពរវើរវាយទាញទៅលិចទៅកើត ដែលធ្វើឱ្យពួកគេមានការតប់ប្រមល់ក្នុងចិត្ត។ នៅឥណ្ឌាក្ដី នៅជប៉ុនក្ដី ភូមាក្ដី ថៃក្ដី ក៏មានអ្នកធ្វើសមាធិច្រើនផង ដែរ។ អ្នកដែលមានវិបត្តិផ្លូវចិត្ត ឬអ្នកដែលមានភាពតប់ប្រមល់ក្នុងចិត្ត តែងទៅមជ្ឈមណ្ឌលអប់រំចិត្ត ដើម្បីហ្វឹកហាត់ទូន្មានចិត្តឱ្យបានល្អ។ ដោយឡែកនៅកម្ពុជាយើងមិនទាន់ជាធ្វើបែបនោះបានដូចជាគេនោះទេ ហើយការយល់ដឹងចំពោះការធ្វើសមាធិក៏នៅមានកម្រិតផងដែរ។ ផ្ទុយទៅវិញមានតែអ្នកបន្លាចឱ្យមនុស្សខ្លាច ថាកុំឱ្យធ្វើសមាធិប្រយ័ត្នបែកកម្មដ្ឋាន ឬគេច្រើនហៅថាឆ្កួតនោះឯង។ តាមពិតទៅសមាធិជាចំណុចដែលគួរប្រកាន់យកណាស់ ព្រោះវាជួយឱ្យចិត្តមានសុខភាពល្អច្រើន។ បើត្រឹមតែធ្វើមួយថ្ងៃកន្លះម៉ោង ឬមួយម៉ោង ក៏សមល្មមអាចហាត់ពត់ចិត្តឱ្យមានភាពស្ងប់សុខបានដែរ។ ដែលមនុស្សខ្លះធ្វើសមាធិ ឬកម្មដ្ឋាន ក្លាយជាមនុស្សកើតមានះប្រកាន់ខ្លួន កើតឆ្កួតនឹងទិដ្ឋិ និយាយមិនស្ដាប់គ្នានោះ ព្រោះដោយសារការកាន់យកកម្មដ្ឋានដោយមិនបានសិក្សាឱ្យបានច្បាស់នោះឯង ហើយក៏យល់ថាខ្លួនបានសម្រេចគុណធម៌ជាដើម ដែលនេះសុទ្ធតែជាការយល់ច្រឡំរបស់ខ្លួនប៉ុណ្ណោះ។ អាការៈបែបនេះ ច្រើនកើតមានលើអ្នកដែលមិនបានរៀនផ្នែកបរិយត្តឱ្យបានច្បាស់លាស់។ ប៉ុន្តែបើអ្នកបានរៀនពីកម្មដ្ឋានបានច្បាស់លាស់ មិនមានអាការៈបែបនោះទេ។ ម្យ៉ាងក្នុងការកាន់យកកម្មដ្ឋាន គឺតម្រូវឱ្យមានសីលបរិសុទ្ធក្នុងខ្លួនផងដែរ ទើបមារមិនអាចជ្រែកចិត្តបាន។

សមាធិទី២ គឺឧបចារសមាធិ។ សព្វថ្ងៃមិនមានមនុស្សច្រើនទេដែលអាចចម្រើនបាន ហើយអាចទៅដល់ចំណុចនោះបាន លុះត្រាឆ្លងកាត់សមាធិទីមួយបានសិន។ បុគ្គលដែលចម្រើនសមាធិបានស្ទាត់ជំនាញ មានចិត្តស្ងប់កាន់តែខ្លាំង បានញ៉ាំងចិត្តឱ្យចូលដល់ឧបចារសមាធិ រមែងអាចកម្ចាត់បង់នូវនីវរណធម៌ទាំង៥ ដែលជាគ្រឿងរំខានចិត្តបាន។ បុគ្គលប្រភេទនេះ ភាពរវើរវាយក្នុងចិត្ត គឺបានកម្ចាត់បង់បានមួយចំណែកធំហើយ។ ដ្បិតថាមិនអាចកាត់ផ្តាច់ចេញពីចិត្តមែន ប៉ុន្តែឧទ្ធច្ចៈ គឺការរវើរវាយនេះ បានដេកសំងំមួយរយៈ(អនុស័យ) ជាហេតុធ្វើបុគ្គលនោះមិនមានអារម្មណ៍អ្វីមករំខានចិត្ត មានតែភាពស្ងប់សុខក្នុងចិត្ត។

សមាធិទី៣ គឺអប្បនាសមាធិ។ បុគ្គលដែលអាចចម្រើនដល់ចំណុចនេះបាន លុះត្រាជាអ្នកដែលមានវិរិយៈខ្លាំងក្នុងការចម្រើនសមាធិ។ ចិត្តរបស់បុគ្គលនោះបានចូលទៅដល់អង្គនៃឈានសមាបត្តិ ដែលចិត្តសោយនូវអារម្មណ៍ដែលជាអង្គឈាន ចិត្តបរិបូរណ៍ដោយវិតក្ក ការត្រិះរិះ វិចារ ការពិចារណា បីតិ សេចក្ដីឆ្អែតរីករាយ សុខ សេចក្ដីសុខចិត្ត ចិត្តេកគ្គតា ការតម្កល់ចិត្តក្នុងអារម្មណ៍តែមួយ។ បុគ្គលដែលបានឈានសមាបត្តិ គឺនីវរណៈ៥មានកាមឆន្ទៈជាដើម គឺត្រូវបានជម្រះចេញពីក្នុងចិត្តហើយ។ ចិត្តនៃបុគ្គលដែលបានឈាន មានរូបជ្ឈានជាដើម គឺមានសេចក្ដីស្ងប់សុខខ្លាំង ជាសុខដែលអ្នកមិនទាន់សម្រេចបាន មិនអាចពិពណ៌នាបានឡើយ ហើយខ្ញុំក៏មិនដឹងថាសេចក្ដីសុខនោះមានទំហំប៉ុណ្ណាដែរ។ ដឹងត្រឹមថា ចិត្តរបស់បុគ្គលនោះ គឺមានភាពស្ងប់សុខ ទៅតាមកម្រិតនៃឈានដែលខ្លួនសម្រេចបាន។
បុគ្គលដែលចង់រួចចាកទុក្ខ ដោយត្រឹមតែការចម្រើនសមាធិ មិនអាចកាត់បង់កិលេសចេញពីចិត្ត ឬកាត់ផ្តាច់អវិជ្ជាចេញពីសន្តានបានឡើយ។ លុះត្រាតែបុគ្គលនោះមានបញ្ញាចាក់ធ្លុះនូវសភាវធម៌ យល់ច្បាស់ពីជីវិត ទើបអាចញ៉ាំងចិត្តឱ្យប្រាសចាកធូលីគឺរាគៈ មិនមានគ្រឿងពួនគឺកិលេសចេញពីចិត្តបាន បុគ្គលនោះរមែងបាននូវសេចក្ដីសុខជាដរាប។

ឥរិយាបថនៃសមាធិ
មនុស្សជាច្រើនយល់ច្រឡំថា ការធ្វើការសមាធិ ទាល់តែអង្គុយពែនភ្នែនដាក់ដងខ្លួនឱ្យត្រង់ បិទភ្នែក ជើងស្ដាំងដាក់លើជើងឆ្វេង ដៃស្ដាំដាក់លើដៃឆ្វេង ទើបហៅថាធ្វើសមាធិ។ ការធ្វើបែបនោះគឺត្រឹមត្រូវហើយ ប៉ុន្តែការធ្វើសមាធិមិនមែនទាល់តែប្រកាន់យកនូវឥរិយាបថអង្គុយនោះទេ គឺអាចបានគ្រប់ឥរិយាបថ តាមសេចក្ដីប្រាថ្នា និងអធ្យាស្រ័យនៃចិត្តរបស់បុគ្គលដែលចង់ចម្រើន។ ក្នុងឥរិយាបថទាំង៤ យើងចង់កាន់យកឥរិយាបថមួយណាសម្រាប់ធ្វើសមាធិក៏បានដែរ។ ចង់អង្គុយក្ដី ដើរក្ដី ឈរក្ដី ដេកក្ដី ក៏មិនថ្វីដែរ សំខាន់ឱ្យតែមានមនសិការៈក្នុងការតាមដានខ្យល់ដង្ហើមចេញចូល ដោយចូលក៏ដឹង ចេញក៏ដឹង គ្រប់ខណៈនៃចិត្តប្រព្រឹត្តទៅគឺល្អហើយ។ ព្រះសម្មាសម្ពុទ្ធទ្រង់មិនបានកំណត់នូវឥរិយាបថនៃសមាធិនោះទេ បុគ្គលធ្វើបែបណាស្រួល ក៏ធ្វើបែបនោះទៅ ប៉ុន្តែយកការអង្គុយជាធំ។ សមាធិប្រៀបដូចជាយើងធ្វើលំហាត់គណិតវិទ្យាអ៊ីចឹង គណិតមិនមែនចេញបានតែមួយច្រកនោះទេ វាមានរបៀបផ្សេងៗទៀតក្នុងការដោះស្រាយ។ គ្រាន់តែថា បើវិធីណាដែលលឿន ក៏ធ្វើវិធីនោះទៅ សំខាន់គឺដោះស្រាយចេញបាន។ សមាធិក៏ដូចគ្នាដែរ គោលបំណងសំខាន់បំផុត គឺញ៉ាំងចិត្តឱ្យស្ងប់សុខ។ មិនថាវិធីណាក៏ដោយ បើធ្វើទៅកាយប្រព្រឹត្តបានស្រួល ចិត្តស្ងប់សុខ ក៏ប្រកាន់យកទៅ កុំចាំបាច់ទាល់តែតាមក្បួនខ្នាតធ្វើអ្វី! គ្រាន់តែថា បើយើងដេកតាមដានខ្យល់ចេញខ្យល់ចូល វាមិនបានយូរ ព្រោះយើងច្រើនតែសមាធិដេក មិនមែនដេកសមាធិហ្នឹងឯង។ ប៉ុន្តែឥរិយាបថ៣ទៀត មានការដើរក្ដី ឈរក្ដី ដូចជាព្រះភិក្ខុសម័យព្រះ ក៏លោកដើរចង្ក្រមតាមដានខ្យល់ចេញខ្យល់ចូល ចិត្តរបស់លោកក៏ប្រាសចាកភាពងោកងុយ ចិត្តមូលល្អ មិនបែបខ្ញែក។

ដំណើរនៃការធ្វើសមាធិ
ក្នុងការចម្រើនសមាធិក៏ត្រូវធ្វើតាមដំណើរតាមលំដាប់ផងដែរ។ ប្រសិនបើមិនយល់ដំណើររបស់សមាធិទេនោះ ការព្យាយាមរបស់យើង នឹងក្លាយជាអសារបង់ ឬក៏មិនមានចិត្តនឹងព្យាយាមបានយូរជាដើម។ ដូច្នេះអ្នកត្រូវដឹងពីដំណើររបស់ជាមុនសិន ដំណើរនោះមាន៖

រកកន្លែងស្ងាត់ 
សម្រាប់ចិត្តបុគ្គលដែលមានសមាធិតម្កល់ល្អ មានព្រះសម្មាសម្ពុទ្ធជាដើម ទីកន្លែងលែងជាបញ្ហាចោទសម្រាប់ទ្រង់ទៀតហើយ។ ទោះបីនៅជុំវិញមានសំឡេងអ៊ូរអរក្ដី សំឡេងនៃតូរ្យតន្ត្រីក្ដី សំឡេងដែលស្រែកជេរទ្រង់ក្ដី ឬសំឡេងនៃសត្វផ្សេងៗដែលឮហើយគួរឱ្យមួម៉ៅក្ដី ក៏ចិត្តរបស់ទ្រង់មិនមានការបែកខ្ញែកចាកអារម្មណ៍តែមួយដែរ។ ប៉ុន្តែសម្រាប់មនុស្សដែលទើបនឹងចាប់ផ្ដើមដំបូងៗ ជាការសំខាន់ណាស់ដែលត្រូវស្វែងរកទីស្ងាត់ ចាកសំឡេងទាំងឡាយ ដែលអារម្មណ៍ទាំងឡាយរំខានដល់ចិត្ត។ ប្រសិនបើអ្នកទៅធ្វើសមាធិក្បែរសំឡេងធុងបាស សមាធិកន្លែងដែលមនុស្សជជែកគ្នាជាដើម នោះចិត្តរបស់អ្នកនឹងតោងចាប់យកអារម្មណ៍ គឺសំឡេងនោះៗជាមិនខាន។ ដូច្នេះគួរទីស្ងាត់ ទើបជាការល្អ!

រៀបចំអង្គុយពែនភ្នែន  
ក្នុងឥរិយាបថទាំង៤ធ្វើមួយណាក៏បាន ម្ដេចចាំបាច់អង្គុយ? ព្រោះអង្គុយ គឺអាចបណ្ដេញថីនមិទ្ធៈ គឺការងោកងុយ ការរួញរាចេញពីក្នុងចិត្តបាន។ ដូចលោកអ្នកអានសៀវភៅក៏ដូចគ្នាដែរ ប្រសិនបើមិនចង់ឱ្យងងុយដេកពេលអាន ចូរអង្គុយអាន កុំដេកអានឡើយ។ ម្យ៉ាងទៀតក្នុងការអង្គុយពែនភ្នែន គឺធ្វើដូចព្រះពុទ្ធរូប ដែលយកជើងស្ដាំដាក់លើជើងឆ្វេង ដៃស្ដាំដាក់លើដៃឆ្វេង ឱនខ្លួនទៅមុខ ដោយសង្កត់ជង្គង់ឆ្វេងស្ដាំ ដើម្បីឱ្យមានលំនឹងល្អ។

អង្គុយឱ្យត្រង់ខ្លួន 
ការអង្គុយឱ្យត្រង់ខ្លួនក្នុងបំណងដើម្បីបំបាត់ភាពឈឺចាប់ផ្នែករាងកាយ ព្រោះថាបើយើងអង្គុយកោងខ្នង នោះទម្ងន់នៃរាងកាយវានឹងសង្កត់ត្រង់ឆ្អឹងខ្នងផ្នែកកណ្ដាល ដែលជាហេតធ្វើឱ្យយើងចុករោយចង្កេះ។ បើកាលណាកាយចុករោយ ចិត្តក៏ចុករោយតាមកាយផងដែរ។ ម្យ៉ាងចូរឱនក្បាលចុះក្រោមបន្តិច ដាក់ភ្នែកចុះក្រោមដោយមើលទៅទីខាងមុខ ត្រឹមមួយម៉ែត្រ ឬទម្លាក់ភ្នែកចុះត្រឹម៤៥ដឺក្រេ។ បន្ទាប់មកចាប់ផ្ដើមបិទភ្នែកដោយសន្សឹមៗ កុំបង្ខំបិទ ឬប្រឹងធ្មេញភ្នែកឡើយ។

ត្រូវមានសតិតាមដានខ្យល់ចេញខ្យល់ចូល 
ការធ្វើសមាធិចាំបាច់ក្នុងការតាំងសតិឱ្យស៊ប់ ដើម្បីទាញចិត្តឱ្យស្ថិតក្នុងអារម្មណ៍តែមួយ។ ដោយការតាមដឹងខ្យល់ នៅពេលចេញក៏ដឹងថាកំពុងដកចេញ នៅដកចូលក៏ដឹងថាកំពុងដកចូល ត្រូវធ្វើបែបនេះជាប្រចាំ។ ម្យ៉ាងក្នុងការដកដង្ហើមចេញ ចូរដកចូលមួយៗ កុំប្រឹងដកឡើយ។ ពេលដកចេញ ក៏ព្រលែងខ្យល់មួយៗ ដកចេញយ៉ាងណា កុំឱ្យឮសំឡេងខ្យល់ដង្ហើមឡើយ។ ខណៈពេលកំពុងចម្រើនប្រសិនបើចិត្តរបស់អ្នកមិននៅមួយកន្លែងចេះតែគិត ចេះតែឃើញសកម្មភាពដែលធ្វើពីមុនមក ចេះតែលេចអណ្ដែតឮសំឡេងចម្រៀងដែលបានស្ដាប់ពីថ្ងៃ ចូរឈប់ដកដង្ហើមចេញចូល រួចយកអណ្ដាតរុញទល់នឹងពិតានខាងលើនៃមាត់ ប្រឹងទប់ទាល់តែទ្រាំលែងបាន ចាំព្រលែងវិញ ធ្វើដូច្នេះចិត្តនឹងភ័យ ហើយរត់ចូលក្នុងខ្លួនអ្នកវិញមិនខាន។ ប្រការដំបូងរបស់មនុស្សដែលទើបនឹងចាប់ផ្ដើម តែងមានការចុករោយចង្កេះ ជាពិសេសគឺចិត្តមិនអាចទ្រាំបាន។ ប្រការនេះមានស្ទើរគ្រប់គ្នា អ្វីដែលសំខាន់ អ្នកត្រូវហ្វឹកហាត់បន្តិចម្ដងៗ ធ្វើវាជារៀងរាល់ថ្ងៃ យូរទៅគង់នឹងស្ទាត់ យូរទៅគង់នឹងធ្វើបានយូរជាមិនខាន។ ម្យ៉ាងទៀតអ្វីដែលសំខាន់អ្នកត្រូវមានវិន័យសម្រាប់ខ្លួនឯង បើថាតាំងចិត្តធ្វើសមាធិកន្លះម៉ោង ត្រូវតែធ្វើឱ្យបាន ទោះបីជាមិនអាចទ្រាំបានក៏ដោយ។ ដែលថាទ្រាំមិនបានមកពីចិត្តមិនចេះទ្រាំប៉ុណ្ណោះ។ កុំបណ្ដោយតាមចិត្តខ្ជិលឡើយ ចិត្តខ្ជិលជាអកុសលដែរ អកុសលតែងតែរំខានចិត្តកុសលអ៊ីចឹងហើយ ដូច្នេះកុំទម្លាប់ខ្លួនតាមចិត្តខ្ជិលមួយឆាវឡើយ ព្រោះបែបនេះអ្នកនឹងធ្លាប់ជារហូត។

សមាធិធ្វើឱ្យកើតបញ្ញាដែរឬទេ?
អង្គនៃការសមាធិ គឺធ្វើឱ្យចិត្តស្ងប់តែម្យ៉ាង ធ្វើចិត្តមូល មិនរវើរវាយទៅកាន់អារម្មណ៍ផ្សេង។ សមាធិ គឺធ្វើឱ្យចិត្តបរិសុទ្ធ ធ្វើឱ្យចិត្តប្រាសចាកនូវការប្រាថ្នាក្នុងអារម្មណ៍ទាំងពួង ធ្វើឱ្យចិត្តលះបង់នូវការគុំកួនព្យាបាទ លះនូវភាពខ្ជិលច្រអូស និងការសង្ស័យក្នុងចិត្តឱ្យស្រាល។ ការសមាធិមិនធ្វើឱ្យកើតបញ្ញានោះទេ។ ប៉ុន្តែសមាធិ គឺជាគ្រឹះនៃការធ្វើវិបស្សនា ដែលវិបស្សនាទើបជាហេតុនាំឱ្យកើតបញ្ញា។ សមាធិជាឈ្នាន់ធ្វើកើតញាណទស្សនៈ គឺការដឹងច្បាស់ដោយបញ្ញាទៅតាមសភាវៈពិតក្នុងជីវិត។ មានតែការចម្រើនវិបស្សនាប៉ុណ្ណោះ ទើបធ្វើឱ្យកើតបញ្ញា។ សមាធិមិនមែនជាវិបស្សនានោះទេ តែសមាធិបាតគ្រឹះនៃការចម្រើនវិបស្សនា។ សមាធិមិនធ្វើឱ្យកើតបញ្ញានោះទេ ប៉ុន្តែគ្មានសមាធិបញ្ញាមិនអាចកើតឡើងបានឡើយ។

រក្សាសិទ្ធិស្រាវជ្រាវដោយ អត្ថបទជីវិត
ឯកសារយោងគម្ពីរវិសុទ្ធិមគ្គភាគ១

ប្រភពហ្វេសប៊ុក
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០២ កក្តដា ឆ្នាំ២០២២ (អាន: ៨,៥០៥ ដង)
ប្រើ​​សញ្ញា “អឌ្ឍចន្ទ” នឹង​​ពាក្យ​កំព្រា​
ផ្សាយ : ២៨ ឧសភា ឆ្នាំ២០២៤ (អាន: ១,៩៩១ ដង)
អានិសង្សការកសាងព្រះត្រៃបិដក
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣ (អាន: ៣២,៦១៤ ដង)
សាលាបាលី ឬពុទ្ធិកសិក្សា នៅប្រទេសកម្ពុជា
ផ្សាយ : ០៥ មីនា ឆ្នាំ២០២៤ (អាន: ១៤,៤០០ ដង)
ការចូលព្រះវស្សា នៅក្នុងព្រះពុទ្ធសាសនា
ផ្សាយ : ០៥ មីនា ឆ្នាំ២០២៤ (អាន: ១១,៥១៦ ដង)
ទ្រង់ដាក់ព្រះជន្មាយុសង្ខារ
ផ្សាយ : ២៧ ឧសភា ឆ្នាំ២០២៤ (អាន: ១១,៥៧០ ដង)
ធម៌នាំឲ្យវិនាស១២យ៉ាង (បរាវភសូត្រ)
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.79
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿