30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧០,៧៤៧
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៤៨,៦៨១
សរុប ៣៨៥,៥៣៥,៣៧៤
អានអត្ថបទ
ផ្សាយ : ១៧ តុលា ឆ្នាំ២០២៣ (អាន: ២,៩២៩ ដង)

សារីបុត្តត្ថេររាបទាន តចប់



 

អានទៅខាងដើមអត្ថបទ

ញ្រហ្មណ៍ ឈ្មោះសញ្ជ័យ ជាអ្នកបង្រៀនមន្ត ចេះចាំមន្ត ចេះ ចប់ត្រៃវេទ ខ្ញុំនៅក្នុងសំណាក់​ញ្រហ្មណ៍នោះ ។ បពិត្រព្រះអង្គ មានព្យាយាមធំ ញ្រហ្មណ៍ឈ្មោះអស្សជិ ដែលគេគ្របសង្កត់ ​បានដោយក្រ មានតេជះខ្ពង់ខ្ពស់ ជាសាវ័ករបស់ព្រះអង្គ ត្រាច់ ទៅបិណ្ឌបាត ក្នុងកាលនោះ ។ ខ្ញុំព្រះអង្គបានឃើញព្រះអស្សជិនោះ ជាមុនី ប្រកបដោយបញ្ញា ខ្ជាប់ខ្ជួនក្នុងញាណ មានចិត្ត ស្ងប់រម្ងាប់ ជាមហានាគ ( លោករីកពេញដោយគុណ ) ដូចផ្កា ឈូករីក ។

លុះខ្ញុំឃើញព្រះអស្សជិ មានឥន្រ្ទិយទូន្មានល្អ មាន ចិត្តស្អាត ដូចឧសភៈ លោកប្រសើរ មានព្យាយាម ខ្ញុំក៏គិតថា ស្រមណ៍នេះប្រាកដ ជាព្រះអរហន្ត ទើបមានរូបល្អ សង្រួមល្អ គួរជាទីជ្រះថ្លា ទូន្មានឥន្រ្ទិយដែលគួរទូន្មានដ៏ប្រសើរ ប្រាកដជា ឃើញនូវព្រះនិញ្វន ឈ្មោះអមតៈ ។ បើដូច្នោះ មានតែអាត្មា អញសួរអត្ថដ៏ឧត្តម នឹងស្រមណ៍ ជាអ្នកមានចិត្តរីករាយ ប្រសិនបើអញសួរទៅហើយ លោកនឹងតបបាន អាត្មាអញនឹង សូមសួរលោក តទៅទៀត ក្នុងវេលានោះ ។ កាលព្រះអស្សជិ កំពុងនិមន្តទៅបិណ្ឌបាត ខ្ញុំក៏បានដើរតាមពីក្រោយ រិះរកឱកាសដើម្បីសួរនូវអមតបទ ។

ខ្ញុំបានចូលទៅសួរព្រះអស្សជិត្ថេរ ដែលនិមន្តដល់ត្រង់ចន្លោះថ្នល់ថា បពិត្រលោកមានព្យាយាម លោកជាគោត្រអ្វី បពិត្រលោកនិរទុក្ខ លោកជាសិស្សរបស់ គ្រូណា ។ ព្រះអស្សជិត្ថេរនោះ កាលបើខ្ញុំសួរហើយ ក៏បាន ដោះស្រាយថា ម្នាលអាវុសោព្រះសម្ពុទ្ធ ដូចកេសររាជសីហ៍ មិនចេះខ្លាច កើតហើយក្នុងលោក អាត្មាជាសិស្សរបស់ព្រះ សម្ពុទ្ធនោះ ។

បពិត្រលោកមានព្យាយាមធំ ជាអនុជាតមាន យសធំ ចុះពាក្យប្រដៅនៃព្រះសម្ពុទ្ធ របស់លោក តើដូចម្តេច សូមលោកសម្តែងធម៌គឺពាក្យប្រដៅ ( របស់ព្រះសម្ពុទ្ធនោះ ) ដល់ខ្ញុំ ។ ព្រះអស្សជិត្ថេរនោះ កាលបើខ្ញុំសួរហើយ ទើប  សម្តែង នូវសាសនធម៌ទាំងពួង ដែលល្អិតជ្រាលជ្រៅ ជាចំណែក ( និញ្វន ) ជាគុណកម្ចាត់បង់នូវសរគឺតណ្ហា ដែលបន្ទោ បង់ នូវកងទុក្ខទាំងពួងថា ធម៌ទាំងឡាយណា មានហេតុជា ដែនកើតមុន ព្រះតថាគតបានសម្តែង នូវហេតុរបស់ធម៌ទាំង នោះផង នូវការរលត់នៃធម៌ទាំងនោះផង ព្រះមហាសមណៈ តែងពោលយ៉ាងនេះ ។

កាលព្រះអស្សជិត្ថេរ បានដោះស្រាយ បញ្ហាហើយ ខ្ញុំក៏បានសម្រេចផលជាបឋម បានប្រាសចាកធូលី ប្រាសចាកមន្ទិល ព្រោះបានស្តាប់ពាក្យប្រដៅ របស់ព្រះ ជិនស្រី ។ លុះខ្ញុំបានស្តាប់ព្រះពុទ្ធដីកា របស់ព្រះមុនីហើយ ឃើញនូវធម៌ដ៏ឧត្តម ទាំងមានចិត្តចុះស៊ប់សួន ក្នុងព្រះសទ្ធម្ម ហើយបានពោលនូវគាថានេះថា ធម៌នេះ ជាគន្លងនៃសេចក្តី ជាក់ច្បាស់ មិនមានសោក ដែលខ្ញុំមិនទាន់ឃើញ កន្លងទៅយូរ ហើយ ដោយសែននៃកប្បជាច្រើន ។ កាលខ្ញុំស្វែងរកធម៌ បាន ត្រាច់ទៅហើយក្នុងលិទ្ធអាក្រក់ ឥឡូវប្រយោជន៍នោះ ខ្ញុំបាន សម្រេចហើយ វេលានេះ ជាកាលគួរខ្ញុំមិនប្រមាទ ។

ខ្ញុំដែល បានព្រះអស្សជិត្ថេរ ប្រោសប្រាណហើយ ក៏បានសម្រេចអចលបទ គឺព្រះនិញ្វន ទើបទៅស្វែងរកជួបនឹងសម្លាញ់ ក៏បាន ទៅឯអាស្រម ។ សម្លាញ់របស់ខ្ញុំ ជាអ្នកសិក្សាល្អ បរិបូណ៌ ដោយឥរិយាបថ បានឃើញខ្ញុំអំពីចម្ងាយ ក៏សួរខ្ញុំថា អ្នកមាន មុខនិងភ្នែកក៏ស្រស់បស់ មានភាពជាអ្នកប្រាជ្ញ អ្នកប្រហែល ជាបានសម្រេច នូវចំណែកនៃព្រះនិញ្វន ឈ្មោះអមតៈ ជាធម៌ មិនច្យុតហើយឬ នែញ្រហ្មណ៍ អ្នកមានសភាពល្អបានដើរមក អ្នកទូន្មានខ្លួនក្នុងធម៌ ដែលគប្បីទូន្មាន របស់អ្នកទូន្មានហើយ មានចិត្តស្ងប់រម្ងាប់ ដូចដំរីដែលគេបង្ហាត់មិនឲ្យញាប់ញ័រ ។

ខ្ញុំ ប្រាប់សម្លាញ់ថា ព្រះនិញ្វនឈ្មោះអមតៈ ជាគុណបន្ទោបង់នូវ សរ គឺសេចក្តីសោក ខ្ញុំបានសម្រេចហើយ អ្នកចូលសម្រេច ព្រះនិញ្វននោះចុះ យើងនឹងនាំគ្នាទៅកាន់សំណាក់ព្រះពុទ្ធ ។ សម្លាញ់របស់ខ្ញុំនោះជាអ្នកសិក្សាល្អ បានទទួលពាក្យថា ប្រពៃ ហើយ រួចចាប់ដៃគ្នា ដើរចូលមកសំណាក់ព្រះអង្គ ក្រាបទូល ថា បពិត្រព្រះសក្យបុត្ត ខ្ញុំព្រះអង្គទាំងពីរនាក់ នឹងបួសក្នុងសំណាក់នៃព្រះអង្គ ជាអ្នកមិនមានអាសវៈ ព្រោះបានអាស្រ័យ នូវសាសនធម៌របស់ព្រះអង្គហើយ ។ កោលិតជាបុគ្គលប្រសើរដោយឫទ្ធិ ឯខ្ញុំព្រះអង្គ ជាបុគ្គលដល់នូវត្រើយនៃបញ្ញា យើងខ្ញុំទាំងពីរនាក់ បានញុំាងសាសនធម៌ឲ្យល្អដូចគ្នា ។  

កាល ដែលខ្ញុំព្រះអង្គ មានបំណងមិនទាន់បានសម្រេចនៅឡើយ បាន ត្រាច់ទៅ ក្នុងលិទ្ធអាក្រក់ លុះបានមកជួបប្រទះ នឹងព្រះអង្គ ទើបបំណងរបស់ខ្ញុំព្រះអង្គ ពេញបរិបូណ៌ឡើង ។ ឈើទាំង ឡាយ ដែលដុះលើផែនដី រមែងមានផ្ការីកក្នុងរដូវ ក្លិនទាំង  ឡាយជាទិព្វ រមែងផ្សាយទៅ ញុំាងពួកសត្វទាំងពួងឲ្យត្រេក អរបាន ( យ៉ាងណាមិញ ) ។ បពិត្រព្រះអង្គ មានព្យាយាមធំ ជាសក្យបុត្ត មានយសធំ ខ្ញុំព្រះអង្គតាំង នៅក្នុងសាសនា  របស់ព្រះអង្គ ខំស្វែងរក ( នូវសម័យ ) ដើម្បីផ្កា ខ្ញុំស្វែងរកផ្កា គឺ វិមុត្តិ ជាគ្រឿងរួចចាកភវសង្សារ តែងធ្វើពួកសត្វទាំងពួង ឲ្យ ត្រេកអរ ដោយការបាននូវផ្កាគឺវិមុត្តិ ក៏យ៉ាងនោះដែរ ។

បពិត្រ ព្រះអង្គមានបញ្ញាចក្ខុ ក្នុងពុទ្ធក្ខេត្ត ទាំងប៉ុន្មាន លើកលែងតែ ព្រះមហាមុនីចេញ មិនមានបុគ្គលណា នឹងប្រហែលដោយ ប្រាជ្ញា នៃបុត្ររបស់ព្រះអង្គទេ ។ ពួកសិស្សរបស់ព្រះអង្គបាន ទូន្មានល្អហើយផង ពួកបរិស័ទ សិក្សាល្អហើយផង  គប្បីទូន្មាន ឥន្រ្ទិយដ៏ប្រសើរ លោកទាំងនោះ មានឥន្រ្ទិយទូន្មានហើយ តែង ចោមរោម ព្រះអង្គសព្វ ៗ កាល ។

ពួកបរិស័ទ ដែលមាន ឈាន ត្រេកអរក្នុងឈាន មានប្រាជ្ញា មានចិត្តស្ងប់រម្ងាប់ មាន ចិត្តតំកល់មាំ ជាមុនីបរិបូណ៌ដោយញាណ តែងចោមរោមព្រះ អង្គ សព្វ ៗ កាល ។ ពួកបរិស័ទដែលជាអ្នក ប្រាថ្នាតិច មាន បញ្ញាឆ្អិន មានបញ្ញាជាគ្រឿងទ្រទ្រង់ មានអាហារតិច មិន  ល្មោភ ជាអ្នកសន្តោសតាមមានតាមបាន តែងចោមរោមព្រះ អង្គសព្វ ៗ កាល ។

ពួកបរិស័ទដែលជាអ្នកប្រព្រឹត្តនៅក្នុងព្រៃ ត្រេកអរក្នុងការកម្ចាត់បង់នូវកិលេស មានឈាន មានចីវរ សៅហ្មង ត្រេកអរតែក្នុងទីស្ងាត់ មានប្រាជ្ញាជាគ្រឿងចងចាំ តែងចោមរោមព្រះអង្គសព្វ ៗ កាល ។ ពួកសេក្ខបុគ្គលកំពុង ប្រតិបត្តិខ្លះ ឋិតនៅក្នុងផលខ្លះ និងព្រះអរហន្តបរិបូណ៌ ដោយ ផលខ្លះ ជាអ្នកស្វែងរកប្រយោជន៍ដ៏ខ្ពង់ខ្ពស់ តែងចោមរោម ព្រះអង្គសព្វ ៗ កាល ។ ពួកសោតាបន្នបុគ្គល មិនមានធម៌ជា មន្ទិលផង សកទាគាមិបុគ្គលផង អនាគាមិនបុគ្គលផង អរហន្តផង តែងចោមរោមព្រះអង្គសព្វ ៗ កាល ។ ពួកសាវ័កជា ច្រើនរបស់ព្រះអង្គ ជាអ្នកឈ្លាសវៃ ក្នុងសតិប្បដ្ឋាន ត្រេកអរ ក្នុងការចម្រើនពោជ្ឈង្គ តែងចោមរោមព្រះអង្គ សព្វ ៗ កាល  ។ ពួកសាវ័ក អ្នកឈ្លាសវៃ ក្នុងឥទ្ធិបាទ ត្រេកអរក្នុងការ ចម្រើនសមាធិ ប្រកបនូវសមប្បធាន តែងចោមរោមព្រះអង្គ សព្វ ៗ កាល ។

ពួកសាវ័កអ្នកបាននូវត្រៃវិជ្ជាផង បានអភិញ្ញា   ៦ ផង ដល់នូវត្រើយនៃឫទ្ធិផង ដល់នូវត្រើយនៃប្រាជ្ញាផង តែងចោមរោមព្រះអង្គសព្វ ៗ កាល ។ បពិត្រព្រះអង្គមានព្យាយាមធំ ពួកសិស្សរបស់ព្រះអង្គបែបនេះ បានសិក្សាល្អ កម្រ បុគ្គលគ្របសង្កត់បាន មានតេជះខ្ពង់ខ្ពស់ តែងចោមរោមព្រះ អង្គសព្វ ៗ កាល ។ ព្រះអង្គ ត្រូវពួកសិស្សទាំងនោះ ដែលជា អ្នកសង្រួម មានតបៈចោមរោមហើយ ទ្រង់មិនខ្លាចដូចស្តេច ម្រឹគ រុងរឿងដូចព្រះចន្រ្ទ ។

ឈើទាំងឡាយ ដុះនៅលើផែនដី តែងលូតលាស់ចម្រើនឡើង ឈើទាំងនោះ តែងបញ្ចេញផ្លែ ។ បពិត្រព្រះសក្យបុត្ត មានយសធំ ព្រះអង្គដូចផែនដី ពួកសាវ័ក តាំងនៅ ក្នុងសាសនធម៌របស់ព្រះអង្គហើយ តែងបាននូវផ្លែ គឺអមតមហានិញ្វន ។ សាគរទទួលទឹក របស់ស្ទឹងទាំងនុ៎ះ គឺ សិន្ទុ សរស្សតី ចន្ទភាគា គង្គា យមុនា សរភូ និងមហី ដែល ហូរមក ។ ទឹកស្ទឹងទាំងនោះ តែងលះបង់ ឈ្មោះដើមចោល ចេញ គេដឹងថាជាសាគរតែម្យ៉ាង ( យ៉ាងណាមិញ ) ។

វណ្ណៈ ទាំង ៤ នេះ  លុះបួសក្នុងសំណាក់របស់ ព្រះអង្គហើយ តែង លះឈ្មោះដើមចោលចេញ គេដឹងថាជាពុទ្ធ បុត្តតែម្យ៉ាង ក៏ យ៉ាងនោះដែរ ។ មួយទៀត ព្រះចន្រ្ទប្រាសចាកមន្ទិល  អណ្តែតទៅក្នុងអាកាសធាតុ មានពន្លឺរុងរឿងកន្លង នូវពួកផ្កាយ ទាំងអស់ក្នុងលោក យ៉ាងណាមិញ ។ បពិត្រព្រះអង្គមានព្យាយាមធំ ព្រះអង្គមានពួកទេវតានិងមនុស្សចោមរោម ហើយ ទ្រង់រុងរឿងកន្លង នូវពុទ្ធក្ខេត្តសព្វកាល ក៏យ៉ាងនោះដែរ ។ រលកដែលតាំងឡើងក្នុងទឹកជ្រៅ មិនប្រព្រឹត្តកន្លងនូវច្រាំងរលកទាំងនោះ រមែងមកផ្ទប់នឹងច្រាំងទាំងអស់ សឹងបែកខ្ទេច ខ្ទីរោយរាយទៅ ( យ៉ាងណាមិញ ) ។

ពួកតិរ្ថិយជាច្រើន មាន ទិដ្ឋិផ្សេង ៗ គ្នាក្នុងលោក មានប្រាថ្នាដើម្បីនឹងឆ្លងនូវ ធម៌របស់ ព្រះអង្គ ក៏មិនប្រព្រឹត្តកន្លង នូវព្រះអង្គជាមុនីឡើយ ក៏យ៉ាងនោះដែរ ។ បពិត្រព្រះអង្គមានបញ្ញាចក្ខុ ប្រសិនបើពួកតិរ្ថិយទាំងនោះ មកដល់ព្រះអង្គ ដោយលំដាប់នៃវារៈទាំងឡាយ លុះចូល មកកាន់សំណាក់ព្រះអង្គហើយ រមែងខ្ទេចខ្ទី ។ មួយ  ទៀត ដើមកុមុទ និងចង្កុលណីជាច្រើន កើតឡើងក្នុងទឹក តែង ទទឹក ដោយទឹកផង ប្រឡាក់ដោយភក់និងល្បាប់ផង យ៉ាង  ណាមិញ ។ ពួកសត្វជាច្រើន តែងកើតឡើង ចម្រើនឡើងក្នុង លោក ជាសត្វទទឹកដោយរាគៈ និង ទោសៈ ដូចកុមុទ ក្នុងភក់ ក៏យ៉ាងនោះដែរ ។ ឈូកដែលដុះឡើង ក្នុងទឹករមែងរុងរឿង ក្នុងកណ្តាលទឹក ឈូកនោះមិនជាប់ដោយទឹក នៅជាឈូក មានកេសរ ដ៏បរិសុទ្ធ យ៉ាងណាមិញ ។

បពិត្រព្រះអង្គមាន ព្យាយាមធំ ជាមហាមុនី ព្រះអង្គកើតឡើងក្នុងលោក ព្រះអង្គ មិនជាប់ជំពាក់ដោយលោក ដូចឈូក ( មិនជាប់ ) ដោយទឹក ក៏យ៉ាងនោះដែរ ។ ពួកវារិជាតិជាច្រើន តែងរីកក្នុងខែជាទី  ត្រេកអរ ( ខែកត្តិក ) មិនកន្លងខែនោះទៅបានឡើយ ព្រោះខែ នោះ ជាសម័យរីក យ៉ាងណាមិញ ។ បពិត្រព្រះសក្យបុត្ត ព្រះ អង្គ រីកហើយដោយវិមុត្តិ ពួកសាវ័កទាំងនោះ រមែងមិនប្រព្រឹត្ត  កន្លងនូវសាសនាឡើយ ដូចផ្កាឈូករីកដោយទឹក ។  ស្តេច​សាល​​ព្រឹក្សមានផ្ការីកហើយ តែងផ្សាយនូវក្លិនដូចជាទិព្វ ស្តេចសាលព្រឹក្ស មានពួកសាល​ព្រឹក្សដទៃចោមរោម តែងល្អ ដោយនាមជាសាលព្រឹក្ស យ៉ាងណាមិញ ។ បពិត្រព្រះអង្គ មានព្យាយាមធំ ព្រះអង្គរីកហើយ ដោយពុទ្ធញ្ញាណ មានភិក្ខុ សង្ឃចោមរោមហើយ រុងរឿងដូចជាស្តេចសាលព្រឹក្ស ក៏ យ៉ាងនោះដែរ ។ មួយទៀត ភ្នំហិមពាន្ត ជាឱសថរបស់សត្វ ទាំងអស់ផង ជាទីនៅនៃពួកនាគ អសុរនិងពួកទេវតាផង យ៉ាងណាមិញ ។

បពិត្រព្រះអង្គមានព្យាយាមធំ ព្រះអង្គដូច ជាឱសថ នៃពួកសត្វដែលបានត្រៃវិជ្ជា បាន​ឆឡភិញ្ញា ដល់ ហើយ នូវបារមីនៃឫទ្ធិផង ក៏យ៉ាងនោះដែរ ។ បពិត្រព្រះអង្គ មានព្យាយាមធំ សត្វ​ទាំងនោះដែលព្រះអង្គ មានព្រះហឫទ័យ ករុណា ទ្រង់ប្រដៅហើយ តែងរីករាយដោយតម្រេកធម៌ តែង  នៅក្នុងសាសនានៃព្រះអង្គ ។ សីហៈជាមិគរាជ ចេញអំពីទី អាស្រ័យហើយ​ តែងក្រឡេកមើលទិសទាំង ៤ ទើបបន្លឺឡើង  ៣ ដង ។ កាលមិគរាជបន្លឺឡើង ពួកម្រឹគទាំងអស់ តែងតក់ ស្លុតយ៉ាងខ្លាំង ព្រោះតែស្តេចម្រឹគនុ៎ះ ជាសត្វមានជាតិខ្ពស់ តែងធ្វើសត្វឲ្យតក់ស្លុតសព្វ ៗ កាល ( យ៉ាងណាមិញ ) ។

បពិត្រព្រះអង្គមាន ព្យាយាមធំ កាលព្រះអង្គមានបន្ទូល ផែនដី នេះកម្រើក ពួកសត្វ ដែលគួរត្រាស់ដឹង រមែងត្រាស់ដឹង ពួក មារតែងតក់ស្លុត ។ បពិត្រព្រះមហាមុនី កាលបើព្រះអង្គទ្រង់ បន្លឺឡើង ពួកតិរិ្ថយទាំងអស់តែងតក់ស្លុត ដូចពួកក្អែកនិងខ្លែង ដែលភ្ញាក់ផ្អើល ឬដូចជាពួកម្រឹគដែលភ្ញាក់ផ្អើល ដោយសារ សេ្តចម្រឹគ ។ ពួកមេគណៈណា ដែលគេហៅថា សាស្តាក្នុង លោក មេគណៈទាំងនោះ តែងសម្តែងប្រាប់បរិស័ទ នូវធម៌ ដែលនាំមកត ៗ គ្នា ។

បពិត្រព្រះអង្គ មានព្យាយាមធំ ឯព្រះ អង្គមិនសម្តែងធម៌ ដល់ពួកសត្វ ដូច្នោះទេ ព្រោះត្រាស់ដឹងនូវ សច្ចធម៌ទាំងឡាយ ដោយព្រះអង្គឯង ព្រមទាំងត្រាស់ដឹង នូវ ពោធិបក្ខិយធម៌ទាំងអស់ ដោយព្រះអង្គឯង ។ ព្រះអង្គទ្រង់ ជ្រាប នូវអាសយានុសយៈ នូវឥន្រ្ទិយទាំងឡាយ នូវពលៈនិង មិនមែនពលៈ ទ្រង់ជ្រាបច្បាស់នូវពួកសត្វ ដែលមានភ័ព្វនិង ឥតភ័ព្វ ហើយទ្រង់សម្តែងធម៌ ដូចមហាមេឃ ( គម្រាម   ហើយ ) ។ បរិស័ទអង្គុយ ក្នុងទីបំផុតនៃចក្រវាឡ មានទិដ្ឋិ   ផ្សេង ៗ គ្នា តែងត្រិះរិះនូវធម៌នោះ ដើម្បីនឹងផ្តាច់បង់សេចក្តី សង្ស័យ ។ ព្រះមុនីទ្រង់ឈ្លាសវៃ ក្នុងបទឧបមា បានជ្រាបនូវ ចិត្ត របស់សត្វទាំងអស់ ទ្រង់សម្តែងតែបញ្ហាមួយ ក៏បានកាត់ បង់ នូវសេចក្តីសង្ស័យ របស់ពួកសត្វបាន ។

ផែនដីដែលពេញ ដោយមនុស្ស ប្រកបដោយរាគាទិក្កិលេស មនុស្សទាំងអស់ នោះ នាំគ្នាប្រណមអញ្ជលី សរសើរគុណព្រះនាយក ។ ម្យ៉ាង ទៀត មនុស្សទាំងនោះកាលសរសើរគុណ គប្បីសរសើរ ដោយគុណផ្សេង ៗ អស់មួយកប្ប ក៏មិនគប្បីសម្រេចនូវការ រាប់បានឡើយ ( ព្រោះ ) ព្រះតថាគត មានគុណគេមិនគប្បីរាប់ បាន ។ ព្រះជិនស្រីដ៏ប្រសើរ ដែលមនុស្សនិងទេវតាសរសើរ ហើយ ដោយកម្លាំងរបស់ខ្លួន យ៉ាងនោះ មនុស្សទាំងឡាយ កាលសរសើរ គប្បីសរសើរ យ៉ាងនេះឯង អស់កោដិនៃកប្ប ។ ប្រសិនបើបុគ្គលណាមួយ ទោះជាទេវតា ឬមនុស្សដែលសិក្សាល្អហើយ គប្បីកំណត់ដើម្បីនឹងរាប់ (នូវធារទឹកក្នុងសមុទ្រ) បុគ្គលនោះ នឹង បានតែសេចក្តីលំបាក ។

បពិត្រព្រះសក្យបុត្ត មានយសធំ ខ្ញុំព្រះអង្គឋិតនៅហើយ ក្នុងសាសនារបស់ព្រះ  អង្គ ដល់នូវបញ្ញាបារមី ជាបុគ្គលមិនមានអាសវៈ ។ ថ្ងៃនេះ ខ្ញុំ ព្រះអង្គជាធម្ម សេនាបតី ក្នុងសាសនារបស់ព្រះសក្យបុត្ត បាន ញាំញីពួកតិរ្ថិយ ញុំាងសាសនានៃព្រះជិនស្រីឲ្យប្រព្រឹត្តទៅ ។ អំពើដែលខ្ញុំធ្វើហើយ អស់កប្បប្រមាណមិនបាន ឲ្យផលដល់ ខ្ញុំក្នុងជាតិនេះ ខ្ញុំព្រះអង្គបានផុតស្រឡះហើយចាកកិលេស   ដូចកម្លាំងសរ ( ដែលផុតចាកធ្នូ ) ទាំងបានដុតបំផ្លាញ នូវកិលេសអស់ហើយ ។ មនុស្សណាមួយ បាននាំទៅនូវភារៈលើ ក្បាល សព្វ ៗ កាល ( មនុស្សនោះ ) ក៏ដល់នូវសេចក្តីទុក្ខ ដោយភារៈ ព្រោះភារៈជារបស់ធ្ងន់ ។

ឯខ្ញុំព្រះអង្គ ត្រូវភ្លើង កិលេសទាំង ៣ គឺលោភៈ ទោសៈ មោហៈ ដុតរោលហើយ បាន អន្ទោល​ទៅក្នុងភពទាំងឡាយ សឹងតែធ្ងន់ហើយ ដោយទម្ងន់ គឺភព ដូចជាគេដកយក ភ្នំសិនេរុ ( មកទូលលើក្បាល ) ។ ភារៈ នោះ ខ្ញុំព្រះអង្គ បានទំលាក់ចោលហើយ ភពទាំងឡាយ ខ្ញុំព្រះ អង្គ ក៏បានទម្លាយចោលហើយ កិច្ចទាំងពួងដែលគួរធ្វើក្នុង សាសនា របស់ព្រះសក្យបុត្ត ខ្ញុំព្រះអង្គបានធ្វើរួចហើយ ។

ពុទ្ធក្ខេត្តមានកំណត់ត្រឹមណា វៀរលែងតែព្រះអង្គ ជាបុគ្គលប្រសើរក្នុងសក្យត្រកូលចេញ ខ្ញុំព្រះអង្គជាបុគ្គលប្រសើរ ដោយ ប្រាជ្ញា នឹងរកបុគ្គលណា ឲ្យស្មើនឹងខ្ញុំព្រះអង្គពុំបាន ។ ខ្ញុំព្រះ អង្គឈ្លាសវៃ ចំណាប់ក្នុងសាមាធិ ដល់នូវបារមីញាណ ដោយឫទ្ធិ ថ្ងៃនេះ ( បើ ) ខ្ញុំព្រះអង្គប្រាថ្នា ( នឹងធ្វើឫទ្ធិ ) ក៏គប្បី និម្មិតប្រមាណ ១ ពាន់ឫទ្ធិបាន ។ ព្រះមហាមុនីទ្រង់ស្ទាត់ស្ទាញ ខាងអនុបុព្វវិហារធម៌ បានសម្តែងនូវសាសនធម៌ ដល់ខ្ញុំព្រះ  អង្គ ឯព្រះនិញ្វន ជាគ្រឿងរំលត់ទុក្ខ ជាដំណេករបស់ខ្ញុំព្រះអង្គ ។ ទិព្វចក្ខុ របស់ខ្ញុំព្រះអង្គស្អាតហើយ ខ្ញុំព្រះអង្គជាបុគ្គល ឈ្លាសវៃ ក្នុងសមាធិបានប្រកបក្នុងសម្មប្បធាន ត្រេកអរក្នុង ការចម្រើន នូវពោជ្ឈង្គ ។ កិច្ចណាដែលសាវ័កគួរដល់ កិច្ច ទាំងអស់នោះ ខ្ញុំព្រះអង្គធ្វើស្រេចហើយ វៀរលែងតែព្រះលោកនាថចេញ នឹងរកបុគ្គលណា ឲ្យស្មើនឹងខ្ញុំព្រះអង្គ ពុំបាន ឡើយ ។

ខ្ញុំព្រះអង្គ ជាបុគ្គលឈ្លាសវៃ ក្នុងសមាបត្តិ ជាអ្នក បាននូវឈាន និងវិមោក្ខ យ៉ាងរហ័ស ត្រេកអរក្នុងការចម្រើន នូវពោជ្ឈង្គ ដល់ហើយនូវបារមីញាណ នៃសាវកគុណ ។ ចិត្ត (របស់ខ្ញុំព្រះអង្គ) ដែលសង្គ្រោះដោយសទ្ធា ក្នុងពួកសព្រហ្មចារី សព្វ ៗ កាល ព្រោះសេចក្តីគោរព ចំពោះបុរសប្រសើរ ដោយប្រាជ្ញា ដោយការបាននូវសាវកគុណ ។ ខ្ញុំព្រះអង្គមាន សេចក្តី​ឆោត​ គឺមានៈដាក់ចុះហើយ ដូចពស់មានចង្កូមគេដក ហើយ ពុំនោះសោត ដូចគោមានស្នែងបាក់ ខ្ញុំព្រះអង្គ ចូល មកកាន់ទីប្រជុំសង្ឃ ដោយសេចក្តីគោរពក្រៃពេក ។

ឯបញ្ញា របស់ខ្ញុំព្រះអង្គ ប្រសិនបើមានរូប គប្បីស្មើនឹងសេ្តចផែនដីក៏បាន នេះជាផលនៃ ការសរសើរនូវញាណ របស់ព្រះមានព្រះភាគ ទ្រង់ព្រះនាមអនោមទស្សី ។ ធម្មចក្រដែលព្រះសក្យបុត្ត ជា តាទិបុគ្គល ទ្រង់ឲ្យប្រព្រឹត្តទៅហើយ ខ្ញុំព្រះអង្គឲ្យប្រព្រឹត្តទៅ តាម ដោយប្រពៃ នេះជាផលនៃការសរសើរនូវញាណ ។ (មួយទៀត) បុគ្គល អ្នកមានសេចក្តីប្រាថ្នាលាមក ជាបុគ្គល ខ្ជិល មានព្យាយាមថោកថយ មិនចេះដឹង ប្រព្រឹត្តអានាចារ កុំ ឲ្យមកជួបប្រទះនឹងខ្ញុំព្រះអង្គ ក្នុងទីណាមួយបានឡើយ ។ បុគ្គលជាអ្នកចេះដឹងច្រើន អ្នកមានប្រាជ្ញា អ្នកមានចិត្តតម្កល់ មាំក្នុងសីល និងអ្នកប្រកបរឿយ ៗ នូវចេតោសមថៈ សូមចូលមកតម្កល់នៅលើ​ក្បាល ( របស់ខ្ញុំ ) ។

ព្រោះហេតុនោះ ខ្ញុំសូមពោលនឹង លោកទាំងឡាយ សូមអំពើដ៏ចម្រើន ( មាន ) ដល់លោកទាំងឡាយ ទាំងអស់ ដែលបានមកជួបជុំ ក្នុងទីនេះ សូមលោកទាំងឡាយមានប្រាថ្នាតិច សន្តោស នាំគ្នាឲ្យទាន សព្វ ៗ កាលចុះ ។ ខ្ញុំបានជួបនូវអាចារ្យអង្គណា ជាដំបូង ហើយបានប្រាសចាកធូលី ប្រាសចាកមន្ទិល អាចារ្យខ្ញុំនោះ ជាអ្នកប្រាជ្ញ ជាសាវ័ក ឈ្មោះអស្សជិ ។ ខ្ញុំជាអ្នកស្តាប់ពាក្យ នៃព្រះអស្សជិអង្គនោះ បានជាធម្មសេនាបតី បានដល់នូវបារមី ក្នុងទីទាំង​ពួង​ហើយ ជាអ្នកមិនមានអាសវៈ ។ ព្រះសាវ័ក ឈ្មោះអស្សជិ ជាអាចារ្យ របស់ខ្ញុំ គង់ក្នុងទិសណា ខ្ញុំធ្វើទី ក្បាលដំណេក ទៅក្នុងទិសនោះ ។

ព្រះគោតម ជាបុគ្គលប្រសើរក្នុងសក្យត្រកូល ទ្រង់រឭកឃើញនូវអំពើរបស់ខ្ញុំ ទ្រង់គង់ ក្នុងកណ្តាលជំនុំសង្ឃ ហើយតម្កល់ទុកនូវខ្ញុំក្នុងទីដ៏ប្រសើរ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ ច្បាស់ហើយ ទាំងសាសនា របស់ព្រះសម្ពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ ហើយ ។

បានឮថា ព្រះសារីបុត្តត្ថេរ មានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ ដូច្នេះ ។
ចប់ សារីបុត្តត្ថេររាបទាន ។

ព្រះត្រៃបិដកភាគ៧២
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២០ សីហា ឆ្នាំ២០២២ (អាន: ៥,៩៧១ ដង)
ឧបាសកថោកទាបនិងឧបាសកផ្កាឈូក
ផ្សាយ : ២៦ មេសា ឆ្នាំ២០២៣ (អាន: ៥,៥១៤ ដង)
ទោស ៥ យ៉ាងនេះ រមែងមានក្នុងស្រ្តី
ផ្សាយ : ២៩ សីហា ឆ្នាំ២០២២ (អាន: ៣,១៧៨ ដង)
ទោសមិច្ឆាទិដ្និជាទោសធំក្រៃលែង
ផ្សាយ : ២៦ មេសា ឆ្នាំ២០២៣ (អាន: ៥,២៤៧ ដង)
តួនាទីគ្រូអាចារ្យនិងតួនាទីសិស្ស
ផ្សាយ : ១៤ មីនា ឆ្នាំ២០២៤ (អាន: ៤,៦០៥ ដង)
បុគ្គលជ្រះថ្លានូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃដូចម្ដេច ទើបមិនទៅកាន់ទុគ្គតិ
ផ្សាយ : ១៣ មករា ឆ្នាំ២០២៣ (អាន: ២,៨៨៩ ដង)
មាតាបិតាទាំងឡាយឈ្មោះថាព្រហ្ម
ផ្សាយ : ០៣ កុម្ភះ ឆ្នាំ២០២៣ (អាន: ៤,៣២១ ដង)
យមកវគ្គ ទី ២ ឬ អាហាររបស់ធម៌នីមួយៗ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.49
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿