30
ថ្ងៃ អាទិត្យ ទី ០៣ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨១,៣០៥
Today
ថ្ងៃម្សិលមិញ ២១៥,៥៨៣
ខែនេះ ៥១២,៤៦៥
សរុប ៣៧៩,៧៩៩,១៥៨
អានអត្ថបទ
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២៣ (អាន: ៣,៧៥០ ដង)

អនុរុទ្ធត្ថេររាបទាន ទី៦



 

ខ្ញុំបានឃើញព្រះមានព្រះភាគ ទ្រង់ព្រះនាមសុមេធៈ ជាច្បងក្នុងលោក ជានរាសភៈ ជាលោកនាយក ទ្រង់ចេញចាក គណៈ ហើយគង់នៅតែមួយអង្គឯង ។ ទើបខ្ញុំចូលទៅជិតព្រះ សុមេធសម្ពុទ្ធ ជាលោកនាយក ហើយផ្គងអញ្ជលីអារាធនា ព្រះសម្ពុទ្ធដ៏ប្រសើរថា បពិត្រព្រះអង្គ ទ្រង់មានព្យាយាមធំ ជា ច្បងក្នុងលោក ជានរាសភៈ សូមព្រះអង្គអនុគ្រោះ ខ្ញុំព្រះ​អង្គ សូមថ្វាយប្រទីប ដល់ព្រះអង្គដែលទ្រង់ចម្រើនឈាន ក្បែរគល់ ឈើ ។ ព្រះសយម្ភូ ជាអ្នកប្រាជ្ញ ប្រសើរជាងពួកអ្នកប្រាជ្ញនោះ ទ្រង់បានទទួលហើយ ក្នុងវេលានោះ ខ្ញុំបានទម្លុះឈើទាំង ឡាយដើម្បីប្រកបនូវប្រទីប ។

មិនតែប៉ុណ្ណោះ ខ្ញុំបានថ្វាយប្រឆេះចង្កៀងមួយពាន់ ដល់ព្រះសម្ពុទ្ធជាលោកពន្ធុ ឯប្រទីបទាំង ឡាយ ក៏ឆេះរុងរឿងឡើង អស់ ៧ ថ្ងៃ ហើយទើបរលត់ទៅ   វិញ ។ លុះខ្ញុំលះរាងកាយ ជារបស់មនុស្សហើយ ទៅកើតក្នុង វិមាន ( ឋានសួគ៌ ) ដោយចិត្តជ្រះថ្លានោះផង ដោយការតាំង ចេតនានោះផង ។ កាលដែលខ្ញុំទៅកើតជាទេវតាហើយ មាន ប្រាសាទដែលបុញ្ញកម្ម តាក់តែងដោយល្អ ភ្លឺរុងរឿងដោយជុំវិញ នេះជាផលនៃការថ្វាយនូវប្រទីប ។

ខ្ញុំកើតជាស្តេចចក្រពត្តិ អស់ ២៨ ដង បានឃើញរូបចម្លាយ ១ យោជន៍ជុំវិញ ទាំងថ្ងៃ ទាំងយប់ក្នុងកាលនោះ ។ ខ្ញុំតែងធ្វើនូវទិសទាំងពួង ចម្លាយ  ១ យោជន៍ដោយជុំវិញ ឲ្យភ្លឺរុងរឿង ក្នុងកាលនោះ ខ្ញុំគ្របសង្កត់ ទេវតាទាំងអស់ នេះជាផលនៃការថ្វាយប្រទីប ។ ខ្ញុំជាធំជាង ទេវតា បានសោយរាជ្យក្នុងពួកទេវតា ៣០ កប្ប ឥតមានពួក ទេវតាណា មើលងាយខ្ញុំបានឡើយ នេះជាផលនៃការថ្វាយនូវ ប្រទីប ។ ខ្ញុំបានសម្រេចទិព្វចក្ខុ ក្នុងសាសនានៃព្រះសាស្តា តែងឃើញលោកធាតុមួយពាន់ដោយញាណ នេះជាផលនៃការ ថ្វាយនូវប្រទីប ។

ព្រោះតែខ្ញុំបានថ្វាយប្រទីប ដោយចិត្តជ្រះថ្លា ដល់ព្រះសម្ពុទ្ធ ព្រះនាមសុមេធៈ ទ្រង់កើតក្នុងកាល ៣០ ពាន់ កប្បនោះ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើ ឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិ បត្តិហើយ ។ បានឮថា ព្រះអនុរុទ្ធត្ថេរ មានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការ ដូច្នេះ ។ ចប់ អនុរុទ្ធត្ថេរាបទាន ។

ព្រះត្រៃបិដកភាគ៧២
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ មករា ឆ្នាំ២០២៤ (អាន: ៤,០០៦ ដង)
ប្រសិនបើធម៌ទាំង ៣ នេះ មិនមានក្នុងលោកទេ ព្រះតថាគតក៏មិនគប្បីកើតឡើងក្នុងលោកដែរ
ផ្សាយ : ២៦ មេសា ឆ្នាំ២០២៣ (អាន: ៥,០៧៣ ដង)
តួនាទីគ្រូអាចារ្យនិងតួនាទីសិស្ស
ផ្សាយ : ២០ សីហា ឆ្នាំ២០២២ (អាន: ៤,៥៩១ ដង)
ប្រវត្តិរឿងមារសុំឱ្យព្រះសម្មាសម្ពុទ្ធទ្រង់រំលត់ខន្ធបរិនិព្វាន
ផ្សាយ : ១០ សីហា ឆ្នាំ២០២១ (អាន: ៣,២៤៧ ដង)
មហាសតិប្បដ្ឋានទី ៩ (បញ្ចប់)
ផ្សាយ : ២២ សីហា ឆ្នាំ២០២៣ (អាន: ៣,៩១៦ ដង)
ទោសនិងអានិសង្សរបស់ភោគៈ ៥ យ៉ាង
ផ្សាយ : ១១ សីហា ឆ្នាំ២០២២ (អាន: ៦,៧៨៩ ដង)
ធម៌ ៦ យ៉ាងនេះ ធ្វើឲ្យមនុស្សចេះស្រលាញ់គ្នា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.78
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿